ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦
កិច្ចប្រជុំពិគ្រោះយោបល់ស្តីពីការធ្វើបច្ចុប្បន្នភាពលើការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការសិទ្ធិកុមារ នៃអង្គការសហប្រជាជាតិ
គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀង ផ្តល់គ្រាប់ពូជបន្លែនិងដំណាំរួមផ្សំ ដល់ស្រុកចំនួន៩ក្នុងខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ប្រកាសបើកជាផ្លូវការនៅព្រឹកនេះ

សិល្បៈកម្សាន្ត

ភាពយន្តចម្រៀង"ជីវិតក្មេងវត្ត"ស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ

2022/09/27 09:40:44 pm        865
ភ្នំពេញ៖ ថ្ងៃដែលបងប្អូនកូន ក្មួយ ចៅ ចៅទួត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទន្ទឹងរង់ចាំបានមកដល់ហើយ ភាពយន្តចម្រៀង "ជីវិតក្មេងវត្ត" ដែលជាស្នាដៃនិពន្ធដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ។ សូមអញ្ជើញបងប្អូនជនរួមជាតិតាមដានទស្សនាកម្មវិធីបើកសម្ពោធក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាប់ពីម៉ោង ១០:០០ នាទីតទៅ នៅអគារក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា, បាយ័ន, ហង្សមាស, PNN, អប្សរា, ប៉ុស្តិ៍លេខ៥, អាស៊ីអាគ្នេយ៍, CTN, ប៉ុស្តិ៍ លេខ ៩, ប៉ុស្តិ៍លេខ ៣, Town, Fresh News និង Page Samdech Techo Hun Sen, Cambodian Prime Minister។ ភាពយន្តចម្រៀងដែលពោរពេញទៅដោយការតស៊ូ អត់ធន ពុះពារគ្រប់ឧបសគ្គដើម្បីក្រេបយកចំណេះ វិជ្ជា។ ផលិតដោយសមាគមសិល្បករខ្មែរ និងដឹកនាំសម្តែងដោយ លោក ហ្វៃ សំអាង។

“ពិធីជួបជុំបណ្តាញមិត្តយើង”ទទួលបានការបរិច្ចាគគាំទ្រយ៉ាងផុសផុលពីសប្បុរសជនជាង ៥ម៉ឺនដុល្លារ

2022/05/05 06:11:53 pm        454
ភ្នំពេញ៖ សមាគមមិត្តយើង បន្ទាប់ពីបានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព គឺទទួលបានការបរិច្ចាគគាំទ្រយ៉ាងផុសផុលពីសប្បុរសជននានាសរុបចំនួនជាង ៥០ ០០០ ដុល្លារអាម៉េរិក ដើម្បីប្រើប្រាស់ក្នុងសកម្មភាពសង្គម។ សមាគមមិត្តយើង នៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ បានឲ្យដឹងថា តាមរយៈឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សមាគមមិត្តយើង ទទួលបានការបរិច្ចាគជាទឹកប្រាក់ និងសម្ភារៈពីសប្បុរសជននានាមានចំនួនជាង ៥០ ០០០ដុល្លារ ដើម្បីគាំទ្រសកម្មភាពសមាគមមិត្តយើងសម្រាប់រយៈពេល ៣ឆ្នាំ។ ជាង ១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានាសរុបជាទឹកប្រាក់ប្រមាណជាង ៥០ ០០០ដុល្លារ នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀត ជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូ ជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារ ដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ៕ អត្ថបទ ៖ បូរ៉ាវី

កម្ពុជា​សង្ឃឹមថា នឹង​ដណ្ដើម​បាន​ម្កុដ​​បវរកញ្ញា​ចក្រវាល​នៅ​អាម៉េរិក​

2021/04/27 02:59:58 am        280
​ភ្នំពេញ៖ កញ្ញា រ៉េត សារី​តា បង្ហាញ​ជំនឿ​ចិត្ត នឹង​ការ​ខំប្រឹង​ដើម្បី​ដណ្តើម​មកុដ​បវរកញ្ញា​ចក្រ​វា​ឡ​លើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ឆាប់ៗ​នេះ​។​​កាន់តែ​ខិត​ជិត​មកដល់​ហើយ សម្រាប់​ការប្រកួត​បវរកញ្ញា​ពិភពលោក miss universe international ២០២០ ដែល​នឹងត្រូវ​ប្រព្រឹត្ត​ឡើងលើ​ទឹកដី​សហរដ្ឋអាមេរិក​នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។ សម្រាប់​ឆ្នាំនេះ​វិញ កម្ពុជា​ក៏បាន​ត្រៀម​បញ្ជូន​បេក្ខនារី ទៅ​ចូលរួម​ប្រកួត​ផងដែរ ហើយ​សម្រាប់​បេក្ខភាព​តំណាង​កម្ពុជា​រូប​នោះ គឺ​កញ្ញា រ៉េត សារី​តា ម្ចាស់​ម្កុដ​បវរកញ្ញា​កម្ពុជា​ឆ្នាំ២០២០។ ទាក់ទង​នឹង​ដំណើរការ​ប្រកួត​បវរ​កញ្ញា​ចក្រ​វា​ឡ​ពិភពលោក btv ក៏បាន​ទាក់ទង​ទៅ​កញ្ញា សារី​តា ផ្ទាល់​ផងដែរ ដើម្បី​សាកសួរ​ពី​ដំណើរ​ការប្រកួត​ ក្នុងនោះ ​កញ្ញា​បាន​បញ្ជាក់​ថា បច្ចុប្បន្ន កម្មវិធី ប្រកួត​បាន​ចាប់​ផ្តើម​ដំណើរការ​រួចមកហើយ​ គឺ​តាំងពី​ខែមីនា​មកម្ល៉េះ ប៉ុន្តែ​ ជា​ប្រកួត​តាមរយៈ online ដោយ​ក្នុង​នោះ​មានការ​សម្ភាសន៍​ឆ្លើយ​សំនួរ ការ​បញ្ចេញ​ទេពកោសល្យ​ផ្សេង បន្ទាប់ពី​ឆ្លងកាត់​វគ្គ​ទាំងអស់នោះ​ហើយ នៅ​ចុងខែ​មេសា ឆ្នាំ២០២១ នេះ កញ្ញា​នឹងធ្វើ​ដំណើរ​ទៅ​រដ្ឋ Florida សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​ប្រកួត​ផ្ដាច់ព្រ័ត្រ​។​​កញ្ញា សារី​តា គឺជា​ស្ត្រី ខ្មែរ​ជំនា​ន់ទី៤ ហើយ ដែល​បាន​ចូល​ប្រលង​ក្នុង​កម្មវិធី​លំដាប់​ពិភពលោក​មួយ​នេះ សារី​តា បាន​បង្ហើប​ប្រាប់​អ្នកគាំទ្រ​តាមរយៈ btv ថា សម្រាប់​ជំនឿ​ចិត្ត​ក្នុង​ការ​ដណ្តើម​ម្កុដ នោះ​កញ្ញា ពិតជា​មាន ហើយ​កញ្ញា​នឹងធ្វើ​អោយអស់​ពីស​ម្ថ​ត​ភាព ដើម្បី​ប្រទេស​កម្ពុជា​យើង ។ កញ្ញា​ក៏បាន​សង្កត់ធ្ងន់​ផង​ដែរ​ថា មាន​ប្រទេស​ប្រមាណ​ជា ជាង 70 ប្រទេស​ដែល​ចូលរួម ដូច្នេះ​បេ​ក្ខ​នារី ផ្សេងទៀត ក៏​សុ​ទ​តែមាន​ជំនឿ​ចិត្ត​ដូចគ្នា ហេតុដូចនេះ ​យើង​ពុំ​អាច​មើលស្រាល​គូរ​ប្រកួត​បានឡើយ​។ ការ​បន្ទាបខ្លួន​គឺជា​ជ័យជំនះ​ធំ​បំផុត​សម្រាប់​កញ្ញា​៕ ​អត្ថបទ៖ អាណា​​

សំបុត្រ​ទស្សនា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ចាប់ផ្ដើម​លក់​ថ្ងៃនេះ

2021/04/27 02:59:58 am        138
បាល់ទាត់៖ ​នៅសល់​រយៈពេល ៤​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៤ (​ថ្នាក់​ជាតិ​) ឆ្នាំ​២០២០ រវាង​ក្រុម​ណាហ្គា​វើ​ល​ដ៏ និង​ក្រុម​វិសាខានឹង​មកដល់​ហើយ ពោល​គឺ​នៅ​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា​ចុង​សប្ដាហ៍​នេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ដោយឡែក​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​បញ្ចប់​រដូវ​កាល សម្រាប់​ពានរង្វាន់​ប្រើប្រាស់​តែ​កីឡាករ​ក្នុងស្រុក​នេះ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា ​(CNCC) បាន​ប្រកាស​ចាប់ផ្ដើម​លក់​ពី​ថ្ងៃ​ទី​០៣ ខែ​វិច្ឆិកា​នេះរហូតដល់​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា នៅ​ការិយាល័យ​របស់​ខ្លួន​ដោយ​រក្សា​តម្លៃ ៤,០០០​រៀល​ដដែល។​ អ្វី​ដែល​គួរ​កត់​សម្គាល់​ជុំវិញ​ការ​លក់​សំបុត្រ​នេះ​ដែរ CNCC បាន​តម្រូវ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​ភ្ជាប់​មក​ជា​មួយ​នូវ​អត្តសញ្ញាណប័ណ្ណ ឬ​ប័ណ្ណ​សម្គាល់​ខ្លួន​ទើប​អាច​ទិញ​សំបុត្រ​បាន។ ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង ក្នុង​ន័យ​ចូលរួម​យុទ្ធនាការ​ទប់ស្កាត់​ការ​រីក​រាល​ជំងឺ​កូ​វីត​–១៩ ក្នុង​សហគមន៍ ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល។​ក្រឡេក​មក​ចាប់អារម្មណ៍ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​វិញ ណាហ្គា​វើ​ល​ដ៏ និង​វិសាខានឹង​ត្រូវ​ជួប​គ្នា​នា​វេលា​ម៉ោង ៦​ល្ងាច ក្នុងនាម​បេក្ខភាព​ដណ្ដើម​ជើងឯក​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន ឆ្នាំ​២០២០។ ប៉ុន្តែ​មុន​ឈាន​ដល់​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រក៏​មាន​គូ​ជក់ចិត្ត​រវាង​ក្រុម​ភ្នំពេញ​ក្រោ​ន និង​ខេត្ត​ព្រៃវែងដើម្បី​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ផង​ដែរ។ ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​នឹង​មាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍ BTV-News៕​អត្ថបទ៖ លី ឈុន​ឡា

កីឡាករ​បំរុង Rashford​ ស៊ុត Hat-Trick ខណៈ Manchester United បំបាក់ RB Leipzig ៥-០

2021/04/27 02:59:58 am        145
​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​អង់គ្លេស Marcus Rashford ត្រឹម​ជា​កីឡាករ​បំរុង​រកបាន​ ៣​គ្រាប់​ម្នាក់ឯង​ក្នុង​ជ័យជំនះ​របស់ Manchester United ៥–០ លើ​ក្រុម​ភ្ញៀវ​អាល្លឺម៉ង់ RB Leipzig​។ ​Mason Greenwood ជា​អ្នក​បើក​ការ​នាំ​មុខ​នៅ​នាទី​ទី​២១ ខណៈ​គ្រាប់​ដែល​នៅសល់​សុទ្ធតែ​សំរេច​នៅ​វគ្គ​ទី​២​។​​កីឡាករ​អង់គ្លេស Rashford ​ត្រូវ​បាន​ផ្លាស់ប្ដូរ​ចូល​អំឡុង​នាទី​ទី​៦០ ក៏​រក​បាន ២​គ្រាប់​ផ្ទួនៗ​នៅ​នាទី​ទី​៧៤ និង​៧៨ មុន​ពេល​ដែល Anthony Martial ស៊ុត​បាល់​ពិន័យ ១១ម៉ែត្រ​នៅ​នាទី​ទី៨៧ ហើយ Rashford​ ដដែល​ក៏​រក​បាន Hat-Trick នៅ​ចុង​ម៉ោង​នាទី​ទី​៩០+២​។ ​នេះ​ជា​ជ័យជំនះ​ ២​ប្រកួត​ជាប់​គ្នា​ហើយសំរាប់ Manchester United ដើម្បី​ឈរ​លើ​គេ​ក្នុង​ពូ​ល H មាន ៦ពិន្ទុ​ពេញ ​ស្រប​ពេល PSG ឈរ​លេខ២ មាន ៣ពិន្ទុ​ក្រោយ​ឈ្នះ​នៅ​ទឹកដី Istanbul Basaksehir ២–០​។​​ងាក​ទៅ​ជំនួប​រវាង Juventus​ និង Barcelona នៅ​ទីក្រុង Turin ប្រទេស​អ៊ីតាលី​ជា​ការ​ប្រកួត​ក្នុង​ពូ​ល G​។ ​​Juventus​ ដែល​បន្ត​គ្មាន Cristiano Ronaldo ដែល​នៅ​មិនទាន់​ជា​ពី Covid-19 នោះ​បាន​រង​បរាជ័យ​ក្នុង​ទឹកដី​ខ្លួនឯង ​ក្រោម​ថ្វី​ជើង​ក្រុម​ភ្ញៀវ​អេ​ស្ប៉ា​ញ ២–០​។ ​Ousmane Dembele​ ជា​អ្នករក​គ្រាប់​បាល់​នាំមុខ​នៅ​នាទី​ទី១៤ ខណៈ​គ្រាប់​ទី២ ​ត្រូវ​រង់ចាំ​ដល់​ចុង​ម៉ោង​ដោយ​ពិន័យ ១១ម៉ែត្រ​របស់ Lionel Messi​ ក្រោយ​កំហុស​របស់​ខ្សែ​ការពារ Juventus ​លើ Ansu Fati​។ ​Barcelona ចាប់ផ្ដើម ២ប្រកួត​ដំបូង​ឈ្នះ​ទាំង២ មាន ៦ពិន្ទុ​ឈរ​លើ​គេ​ក្នុង​ពូ​ល G ខណៈ Juventus​ លេខ២ មាន ៣ពិន្ទុ ឯ​លេខ៣ និងលេខ៤ គឺ Dynamo Kyiv និង Ferencvarosi​ ដែល​ស្មើគ្នា ១–១ យប់មិញ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Bata បន្ដ​នៅ​បឹងកេត ឬ​អត់ អាស្រ័យ​លើ​ប្រធាន​ក្លិប​

2021/04/27 02:59:58 am        74
​បាល់ទាត់៖ បន្ទាប់ពី​ក្លាយ​ជា​វីរបុរស​របស់​ក្លិប​បឹងកេត ក្នុង​ការ​ស៊ុត​គ្រាប់​បាល់​សម្រេច​ជោគវាសនា ​លើក​ពាន​លី​គ​កំពូល​កម្ពុជា​ឆ្នាំ​២០២០ កាលពី​ថ្មីៗ ខ្សែប្រយុទ្ធ Dzarma Bata បាន​បង្ហើប​ថា ខ្លួន​នឹង​បន្ដ​រួមរស់​ជាមួយ​ក្រុម​នាគ​ខៀវ​នេះ​បន្ដ​ទៀត ប្រសិនបើ​ប្រធាន​ក្លិប​ចង់​ឲ្យ​រូបគេ​នៅ​បន្ដ។​កីឡាករ​នី​ហ្សេ​រី​យ៉ា​រូប​នេះបាន​សម្ដែង​នូវ​ការ​សប្បាយ​ចិត្ត ក្រោយ​បាន​ជួយ​បឹងកេត​គ្រង​ជើងឯក​លី​គ​កំពូល​កម្ពុជា​ជា​លើក​ទី​២ បើ​គិត​ចាប់ពី​ឆ្នាំ​២០១៦។ Bata បន្ដ​ថា ទោះ​បាន​លេង​ត្រឹម​ពាក់កណ្ដាល​រដូវ​កាល តែ​ខ្លួន​ពិតជា​ពេញចិត្ត ហើយ​បើ​មានឱកាស​ខ្លួន​ក៏​នឹង​នៅ​ជួយ​ក្រុម​បន្ដទៀត​ដែរ។​ គួរ​បញ្ជាក់​ថា Dzarma Bata គឺជា​កីឡាករ​មាន​បទពិសោធន៍​ជោគ​ជាំ​ម្នាក់ ​ក្នុង​ក្រប​ខណ្ឌ​លី​គ​កំពូល​កម្ពុជាដោយ​ធ្លាប់​លេង​ឲ្យ​ក្លិប​ជាច្រើន រួមមាន​ព្រះខ័ន​រាជ​ស្វាយរៀង, អាស៊ី​អឺរ៉ុប, កង​យោធពល​ខេមរភូមិន្ទ, ភ្នំពេញ​ក្រោ​ន និង​អង្គ​រថា​យ​ហ្គឺ​រ។ ពិសេស​គេ​ធ្លាប់​បាន​ជួយ​ក្រុម​បឹងកេត​ លើក​ពាន​លី​គ​កំពូល​កម្ពុជា​កាលពី​ឆ្នាំ​២០១៦ ម្ដង​រួច​មក​ហើយ មុន​ត្រូវ​បាន​ក្រុម​នាគ​ខៀវ​នេះ​ខ្ចី​ជើង​ពី​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ មក​ជួយ​ក្រុម​ជាថ្មី​នៅ​ពាក់កណ្ដាល​រដូវ​កាល​ឆ្នាំ​២០២០ រហូត​រួមចំណែក​ជួយ​ក្រុម​លើក​ពាន​ម្ដង​ទៀត ដោយ​រក្សា​កំណត់ត្រា​មិន​ស្គាល់​ចាញ់​ម្ដង​ឡើយ៕​អត្ថបទ៖ លី ឈុន​ឡា

សមាគម និង​ក្លិប​ប៉េតង់​ជាង ៥០ នឹង​ចូលរួម​ប្រកួត​ពានរង្វាន់ «​គរុ​គុណ​» លើក​ទី​១

2021/04/27 02:59:58 am        74
​​ប៉េតង់៖ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​បាន​ប្រកាស​រៀបចំ​ពានរង្វាន់ «​គរុ​គុណ​» លើកដំបូងដើម្បី​រម្លឹក និង​​ការ​ដឹងគុណ​ចំពោះ​ឥស្សរជន​ឆ្នើម ២​រូប​គឺ​សម្ដេច​ក្រឡាហោម ស ខេង ប្រធាន​កិត្តិយស​សហព័ន្ធ និង​សម្ដេច​វិបុល​បញ្ញា សុខ អាន អតីត​ប្រធាន​សហព័ន្ធ​ដែល​បាន​ដឹកនាំ និង​អភិវឌ្ឍន៍​កីឡា​នេះ​ឲ្យ​រីកចម្រើន​រហូតមកដល់​បច្ចុប្បន្ន​។​ឯកឧត្ដម ស សុខា ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបាន​លើក​ឡើង ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​កាលពី​ម្សិលមិញ​ថា ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ «​គរុ​គុណ​» ធ្វើឡើង​ក្នុង​គោលបំណង​រម្លឹក​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង លះបង់ កម្លាំងកាយ​ចិត្ត និង​ពេលវេលា​ដ៏​មានតម្លៃ​របស់​សម្ដេច​ក្រ​ឡា​ហោម ស ខេង និង​សម្ដេច​វិបុល​បញ្ញា សុខ អាន ក្នុង​ការ​ដឹកនាំ​ប្រភេទ​កីឡា​ប៊ូល និង​ប៉េតង់​រហូត​ទទួល​បាន​ភាព​ល្បីល្បាញ ការ​កោត​សរសើរ​ទាំង​ថ្នាក់​ជាតិ និង​ពិភពលោក​។ ដោយហេតុ​នេះ​ហើយ ទើប​សហព័ន្ធ​សម្រេច​ដាក់ឈ្មោះ​ព្រឹត្តិការណ៍​ខាងលើ​ថា ពានរង្វាន់ «​គរុ​គុណ​» ដែល​សំដៅ​ទៅលើ​គុណូបការៈ​ដ៏​ធំធេង ដែល​មិន​អាច​តបស្នង និង​បំភ្លេច​បាន​ចំពោះ​ការ​លះបង់ និង​ខិតខំ​ប្រឹងប្រែង​របស់​ស្ថាបនិក​សហព័ន្ធ​ទាំងពីរ​។​សម្រាប់​ការប្រកួត​កីឡា​ប៉េតង់​ពានរង្វាន់ «​គរុ​គុណ​» ឆ្នាំ​២០២០ នឹង​ធ្វើ​ការប្រកួត​រយៈ​ពេល ៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៦–០៨ ខែវិច្ឆិកាខាងមុខនេះនៅ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​ការចូលរួម​ប្រកួត​ពី​សមាគម​-​ក្លិប​ចំនួន ៥៥ ខណៈ​ដែល​សហព័ន្ធ​បាន​កំណត់​ឲ្យ​ប្រកួត​ចំនួន ៨​វិញ្ញាសា​។​ គួរ​រំលឹក​ដែរ​ថា ប៉េតង់​គឺជា​ប្រភេទ​កីឡា​មួយ​ដ៏​មាន​សក្ដានុពល​របស់​ក​ម្ពុ​ជា ក្នុង​ការ​ប្រកួត​នៅ​លើ​ថ្នាក់​អន្តរជាតិ​។ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង និង​សម្ដេច​វិបុល​បញ្ញា សុខ អាន រហូត​ដល់​ថ្នាក់ដឹកនាំ​បច្ចុប្បន្ន កីឡា​ប៉េតង់តែង​ដណ្ដើម​មេដាយ​ជូន​ជាតិ​ជា​បន្ដបន្ទាប់ ពិសេស​តាម​រយៈ​វីរៈ​កីឡា​ការិនី កែ ឡេង ដែល​ដណ្ដើម​បាន​មេដាយ​មាស​ពិភពលោក ៤​សម័យ​ជាប់​គ្នា ហើយ​ជា​កីឡា​ការិនី​ដំបូង​លើ​ពិភពលោក​ដែល​ជា​កំណត់ត្រា​ដ៏​អស្ចារ្យ​៕អត្ថបទ៖ ប៊ុនធឿន

Man City នឹង​គ្មាន Aguero​ ពេល​ជួប Marseille យប់​នេះ ហើយ​នឹង​អវត្តមាន​ពេញ​មួយ​ខែ​

2021/04/27 02:59:58 am        80
​បាល់ទាត់៖ ​Manchester City នឹង​មិន​មាន​វត្តមាន​ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទីន Sergio Aguero​ ឡើយ​ពេល​ជួប Marseille ក្រប​ខណ្ឌ UEFA Champions League រាត្រី​នេះ ហើយក៏​នឹង​អវត្តមាន​ពេញ​មួយ​ខែ​ដោយ​សារ​របួស​។​​នេះ​ជា​រដូវ​កាលដែល​ញាំញី​ដោយសារ​របួស​សំរាប់ Aguero​ បន្ទាប់ពី​បង្ហាញខ្លួន​បានតែ ៣​ប្រកួត​ប៉ុណ្ណោះ​រដូវ​កាល​នេះ​នៅ Premier League ។ ​កីឡាករ​វ័យ ៣២ឆ្នាំ​រូប​នេះ​មាន​បញ្ហា​របួស​សាច់ដុំ នឹង​ត្រូវ​បាន​ផ្លាស់​ចេញ​នៅ​ពេល​ចប់​វគ្គ​ទី​១ ពេល​ស្មើ​នៅ​ទឹកដី West Ham ១–១ ចុង​សប្ដាហ៍​កន្លងទៅ​។​ ​​យ៉ាង​ណាក្តី​ខ្សែ​ការពារ​កណ្ដាល Aymeric Laporte ​បាន​វិល​ត្រលប់​មកវិញ និង​បាន​ធ្វើ​ដំណើរ​ទៅ​ទឹក​ដី​បារាំង ​ត្រៀម​ជួប​ក្រុម​បារាំង Marseille រាត្រី​នេះ តែ Fernandinho, Benjamin Mendy ​និង Nathan Ake​ សុទ្ធតែ​បន្ត​របួស​។ ​Man​ch​e​ster City ដែល​បាត់បង់​ ៣ពិន្ទុ ៣​ប្រកួត​ក្នុងចំណោម ៥​ប្រកួត​នៅ Premier League នោះ​កំពុង​មាន​បញ្ហា​ខ្សែប្រយុទ្ធ​ដោយ Sergio Aguero​ និង Gabriel Jesus សុទ្ធតែ​របួស​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

Son តែ​ត​មួយ​គ្រាប់​ជ័យជំនះ​ឲ្យ​ Spurs យក​ ៣​ពិន្ទុ​នៅ​ទឹកដី Burnley

2021/04/27 02:59:58 am        66
​បាល់ទាត់៖ ​ដៃគូ​ខ្សែប្រយុទ្ធ​ទាំងពីរ​នាក់​របស់ Tottenham Hotspur, Heung-min Son និង Harry Kane ជាថ្មី​ម្តង​បាន​សហការ​គ្នា​រក​បាន​គ្រាប់​បាល់​ ១​គ្រាប់​អោយ Spurs យកឈ្នះ​នៅ​ទឹកដី Burnley​ យប់មិញ​។ ​ខ្សែប្រយុទ្ធ​អង់គ្លេស Harry Kane ជា​អ្នក​តែ​ត​បា​ល់​ពី​ការ​បញ្ជូន​របស់ Erik Lamela​ ហើយ​ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Heung-min Son គឺជា​អ្នក​សំរេច​គ្រាប់​ជ័យជំនះ​នៅ​នាទី​ទី៧៦​។​​នេះ​ជា​លើក​ទី​២៩ ហើយ​ដែល​កីឡាករ​ទាំងពីរ Kane និង Son សហការ​គ្នា​បង្កើត​ឲ្យ​មាន​គ្រាប់​បាល់​នៅ Premier League ខណៈ Son នៅ​ពេល​នេះ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​គេ​ក្នុង​រដូវ​កាល​នេះ​ ដែល​មាន​សរុប ៨​គ្រាប់​។ ​ជ័យជំនះ​នេះ​ធ្វើ​អោយ​ក្រុម​របស់​លោក Jose Mourinho​ ឡើង​មក​ចំណាត់​ថ្នាក់​លេខ​៥ មាន ១១​ពិន្ទុ ខណៈ Burnley​ បន្ត​ស្ថិត​ក្នុង​តំបន់​គ្រោះថ្នាក់​លេខ១៨ មានតែ ១ពិន្ទុ​។ ​ងាក​មក​មួយ​ប្រកួត​ទៀត​យប់មិញ​ដែរ Brighton និង West Brom​ បញ្ចប់​ដោយ​លទ្ធផល​ស្មើគ្នា ១–១​។ ​Brighton ជា​អ្នក​នាំមុខ​មុន​តែ​គ្រាប់​បាល់​ចូល​ទី​ខ្លួនឯង​របស់ West Brom​ ដោយ Jack Livermore នៅ​នាទី​ទី៤០ ក្នុង​វគ្គ​ទី១​។ ​Karlan Grant នៅ​វគ្គ​ទី​២ ជា​អ្នក​តាម​ស្មើ​វិញ​ឲ្យ West Brom​ នៅ​នាទី​ទី៨៣​។ ​លទ្ធផល​នេះ​ធ្វើ​អោយ​ក្រុម​ទាំង២ ​បន្ត​នៅ​ក្បែរ​គ្នា​ដដែល​គឺ Brighton លេខ១៦ មាន ៥ពិន្ទុ ឯ West Brom​ លេខ១៧ មាន ៣ពិន្ទុ​៕​អត្ថបទ​៖​នាង សុភា​វុ​ធ

NOCC កំណត់​រាជធានី​-​ខេត្ត​ចំនួន ៥ ដើម្បី​រៀបចំ​កម្មវិធី​ចលនា​អូឡាំពិក​ឆ្នាំ​២០២០

2021/04/27 02:59:58 am        67
​អូឡាំពិក៖ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) បាន​កំណត់​រាជធានី​-​ខេត្ត​ចំនួន ៥ ដើម្បី​រៀបចំ​ចលនា​អូឡាំពិកឆ្នាំ​២០២០ តាម​គោលការណ៍​របស់​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ រួមមាន​ខេត្ត​កំពង់ធំ ក្រុងព្រះសីហនុ ខេត្ត​កែប ខេត្ត​កណ្ដាល និង​រាជធានី​ភ្នំពេញ។​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ឲ្យ​ដឹង​ថា កម្មវិធី​ផ្សព្វផ្សាយ​ចលនា​អូឡាំពិក​នេះគឺ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២៨ ខែ​តុលា​នេះ​ដោយ​ចេញដំណើរ​ពី​ខេត្ត​កំពង់ធំ​មុនគេ ដើម្បី​បង្កើត​សកម្មភាព​លេង​កីឡា និង​បង្កើត​ឧ​ត្ត​ម​គតិ​អូឡាំពិក ក្នុង​ន័យ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​របៀបរបប​លេង​កីឡា និង​រត់​ភ្លើង​គប់​អូឡាំពិក​ជាដើម។​ ​ប៉ុន្តែ​ក្នុង​គោលដៅ​ទាំង ៥ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា ក៏​នឹង​មាន​រៀបចំ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​មួយ​ដែរ ដើម្បី​ផ្សព្វផ្សាយ​ពី​សមិទ្ធផល​ប្រវត្តិសាស្ត្រត្រៀម​ពិធី​បើក​-​បិទ និង​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។ លើស​ពី​នេះ NOCC ក៏​នឹង​អញ្ជើញ​កីឡាករ​-​កីឡា​ការិនី​កម្ពុជា ដែល​ធ្លាប់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក ចូលរួម​កម្មវិធី​នេះ​ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា ចលនា​អូឡាំពិកគឺជា​កម្មវិធី​សកល​មួយ ដែល​បណ្ដា​ប្រទេស​សមាជិក​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ តែង​ធ្វើ​រៀង​រាល់​ឆ្នាំដើម្បី​បំផុស​ចលនា​អូឡាំពិក​ផង និង​ជំរុញ​មហាជន​ចូលរួម​លេង​កីឡា​ផង៕​អត្ថបទ៖ លី ឈុន​ឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-កូរ៉េ នឹងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចនៃប្រទេសទាំងពីរ ឈានដល់កម្រិតថ្មីមួយទៀត
04/08/2026 01:04 PM
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ “ទិវាព្រះពុទ្ធសាសនាអន្តរជាតិ” ​ឆ្នាំ២០២៦
04/08/2026 01:04 PM
សម្ដេចតេជោ ហ៊ុន សែន ផ្ដាំផ្ញើ​ដល់​ឯកអគ្គរដ្ឋទូត​តួកគី​យ៉េ​ចប់​អាណត្តិ​ឱ្យបន្ត​ធ្វើ​ជា​ទូត​របស់​កម្ពុជា​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា ដើម្បីទាក់ទាញវិនិយោគ និងទេសចរណ៍មកម្ពុជា
04/08/2026 12:04 PM
សម្តេចធិបតី អញ្ជើញចូលរួមកិច្ចពិភាក្សា និង​ថ្លែង​សុន្ទរ​គន្លឹះ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សុខ​ភាព​តែមួ​យ និងជួ​បជាមួយបណ្ដាថ្នាក់ដឹកនាំប្រទេសមួយចំនួនទៀតនៅបារាំង​
04/08/2026 11:04 AM
នាយករដ្ឋមន្ត្រីអូស្ត្រាលី រិះគន់វោហារសាស្ត្ររបស់លោក Trump ខណៈបានស្វាគមន៍បទឈប់បាញ់
04/08/2026 11:04 AM
ស្ត្រីនៅគុយបា តវ៉ាប្រឆាំងការរឹតត្បិតរបស់អាមេរិក ដោយនិយាយថា «កុមារគ្រប់រូបកើតមកនៅគុយបា គឺជាជ័យជម្នះ»
04/08/2026 11:04 AM
Harry Marguire សុខចិត្តកាត់បន្ថយប្រាក់ឈ្នួលបន្តកិច្ចសន្យាជាមួយ Manchester United មួយឆ្នាំទៀត
04/08/2026 11:04 AM
អ៊ីស្រាអែលគាំទ្របទឈប់បាញ់រយៈពេលពីរសប្តាហ៍របស់លោក Trump លើអ៊ីរ៉ង់ តែមិនរាប់បញ្ជូលប្រទេសលីបង់ទេ
04/08/2026 11:04 AM
វិស័យឯកជនសាធារណរដ្ឋកូរ៉េ ស្នើកម្ពុជា ពង្រឹងកិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាកាស​ចរណ៍​បន្ថែម​រវាង​ប្រទេសទាំងពីរ
04/08/2026 11:04 AM
ក្នុងមួយខែៗរដ្ឋចេញខាតជាង ៤៧លានដុល្លារ ដើម្បីជួយសម្រាលបន្ទុកអត្រាពន្ធ និងអាករពីវិបត្តិប្រេងឥន្ធនៈ
04/08/2026 11:04 AM