តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
​កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន៤ទីតាំង ឃាត់ជនសង្ស័យ៦នាក់
តំណាងអយ្យការសម្រេចចោទប្រកាន់មន្ត្រីក្រសួងការបរទេស៣រូបពាក់ព័ន្ធករណីលួចទិដ្ឋាការឲ្យជនបរទេសដែលជាពួក online scams

សន្តិសុខ និង សង្គម

កងកម្លាំងរុស្ស៊ី បើកការវាយប្រហារយ៉ាងខ្លាំងក្លានៅភាគខាងត្បូង និងភាគខាងជើងអ៊ុយក្រែន

2024/04/11 05:46:29 pm        281
ក្រុមមន្ត្រីអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារយ៉ាងបង្ហូរឈាម និងខ្លាំងក្លាកាលពីថ្ងៃពុធ(១០ មេសា) លើគោលដៅជាញឹកញាប់នៅភាគខាងត្បូង និងខាងជើងអ៊ុយក្រែន ក្នុងតំបន់ ខាកូវ (Kharkov) និងក្រុងកំពង់ផែ អូដេសា (Odesa) ដោយបានសម្លាប់មនុស្សប្រាំពីរនាក់ និងជាច្រើននាក់ទៀតរងរបួស។ អភិបាលតំបន់ លោក អូលេ ឃីភើ (Oleh Kiper) បាននិយាយថា នៅក្នុងតំបន់ អូដេសា ភាគខាងត្បូង ការវាយប្រហារដោយមីស៊ីលនៅពេលល្ងាចបានសម្លាប់មនុស្ស ៤ នាក់ រួមទាំងក្មេងស្រីអាយុ ១០ ឆ្នាំម្នាក់ ហើយមនុស្ស ១៤ នាក់ទៀតរងរបួស។លោក អូលេ ស៊ីនេហ៊ូបូវ (Oleh Synehubov) អភិបាលតំបន់ខាគីវ (Kharkiv) ដែលក៏ត្រូវបានគេស្គាល់ថាឈ្មោះតំបន់ ខាកូវ បាននិយាយថា នៅតំបន់ភាគឦសាន ដែលទទួលរងការវាយប្រហារកាន់តែខ្លាំងពីរុស្ស៊ីលើទីក្រុង និងទីតាំងថាមពលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ មានការវាយប្រហារលើឱសថស្ថានបានសម្លាប់ក្មេងស្រីអាយុ ១៤ ឆ្នាំម្នាក់ និងស្ត្រីពីរនាក់នៅក្នុងភូមិ លីបស៊ី (Lyptsi)។ប្រធានាធិបតីអ៊ុយក្រែន លោក វ៉្លូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បានរិះគន់ការស្លាប់ដ៏ច្រើននោះ នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួនដោយនិយាយថា «ភេរវកម្មរុស្ស៊ី នៅតែបន្តទាំងថ្ងៃទាំងយប់ទាំងនៅព្រំដែន និងនៅតំបន់ជួរមុខរបស់យើង»។ នៅខាងព្រំដែនរុស្ស៊ីវិញ លោក រ៉ូម៉ាន ស្តារ៉ូវ៉ូត (Roman Starovoyt) អភិបាលតំបន់ ឃើស្ក៍ (Kursk) បាននិយាយថា មនុស្ស ៣ នាក់ដែលក្នុងនោះ ២ នាក់ជាកុមារ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែនលើរថយន្តមួយគ្រឿង៕

ទឹកជំនន់បន្តលេបត្របាក់រុស្ស៊ី និងកាហ្សាក់ស្ថាន ខណៈមនុស្សប្រហែល ១១ ម៉ឺននាក់ត្រូវបង្ខំជម្លៀសខ្លួន

2024/04/11 05:34:49 pm        244
ទឹកជំនន់បានបន្តលេបត្របាក់ទីក្រុង និងទីប្រជុំជននានាទូទាំងប្រទេសរុស្ស៊ី និងកាហ្សាក់ស្ថាន កាលពីថ្ងៃពុធ (១០ មេសា) បន្ទាប់ពីទន្លេដែលវែងជាងគេទីបីរបស់អឺរ៉ុប បានបាក់ច្រាំងបង្កជាទឹកជំនន់ធ្ងន់ធ្ងរ ដោយបង្ខំមនុស្សប្រហែល ១១០.០០០ នាក់ឱ្យជម្លៀសខ្លួនចេញពីលំនៅឋាន និងបង្កការជន់លិចផ្នែកជាច្រើននៃទីក្រុង អូរិនប៊ឺក (Orenburg) របស់រុស្ស៊ី។ទឹកជំនន់ពីការរលាយទឹកកកនេះ បានគ្របដណ្ដប់លើការតាំងទីលំនៅជាច្រើននៅតំបន់ភ្នំ អ៊ូរ៉ល់ (Ural) ស៊ីបេរី (Siberia) វ៉ុលហ្កា (Volga) របស់ប្រទេសរុស្ស៊ី និងតំបន់ជាច្រើននៃប្រទេសកាហ្សាក់ស្ថាន បន្ទាប់ពីកម្ពស់ទឹកពីទន្លេសំខាន់ៗដូចជាទន្លេ អ៊ូរ៉ល់ ដែលហូរចូលទៅក្នុងសមុទ្រកាសព្យែន បានកើនឡើងលើសពី ៧០ សង់ទីម៉ែត្រ ដែលហួសពីចំណុចផ្ទុះរបស់វារហូតដល់ជាង ១០ ម៉ែត្រ។នៅទីក្រុង អូរិនប៊ឺក ដែលជាទីក្រុងមានប្រជាជនចំនួន ៥៥០.០០០ នាក់ ចម្ងាយប្រហែល ១.២០០ គីឡូម៉ែត្រភាគខាងកើតទីក្រុងមូស្គូ លំនៅឋានរាប់រយខ្នងត្រូវបានជន់លិច ហើយយ៉ាងហោចណាស់មនុស្ស ៧.៧០០ នាក់ត្រូវបានជម្លៀសចេញ ខណៈដែលទឹកទន្លេ អ៊ូរ៉ល់ បានកើនឡើងយ៉ាងលឿនហួសពីកម្រិតធ្ងន់ធ្ងរ ហើយតំបន់ទាំងមូលនៃទីក្រុងនេះស្ថិតនៅក្រោមទឹក។នៅប្រទេសកាហ្សាក់ស្ថាន ភាពអាសន្ននៅតែមានជាធរមាននៅក្នុងខេត្តចំនួនប្រាំបីនៃខេត្តទាំង ១៧ របស់ប្រទេស។ ក្រុមមន្ត្រីកាហ្សាក់ស្ថានបាននិយាយថា ទឹកជំនន់ភាគច្រើនបានហូរមកពីប្រទេសរុស្ស៊ី ខណៈមានទន្លេជាច្រើនដែលហូរក្នុងទិសដៅរវាងប្រទេសទាំងពីរ ដែលមានព្រំប្រទល់ដីគោកវែងជាងគេលើពិភពលោក៕

អ៊ីស្រាអែល នឹងបើកច្រកឆ្លងកាត់ថ្មីនៅភាគខាងជើងហ្កាហ្សា សម្រាប់ជំនួយពីក្រៅប្រទេស

2024/04/11 03:53:52 pm        380
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក យ៉ាវ ហ្កាឡាន់ (Yoav Gallant) បាននិយាយកាលពីថ្ងៃពុធ (១០ មេសា) ថាអ៊ីស្រាអែល នឹងបើកច្រកផ្លូវឆ្លងកាត់ជើងគោកថ្មីមួយចូលទៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានធ្វើឡើងជាចម្បងដើម្បីជួយសម្រួលដល់ការបញ្ជូនជំនួយដល់ប៉ាឡេស្ទីនពីក្រៅប្រទេស ឬប្រទេសជិតខាងហ្ស៊កដានី។បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដោយក្រុមអ៊ីស្លាមហាម៉ាស ដែលកំពុងកាន់អំណាចនៅហ្កាហ្សា កាលពីថ្ងៃទី០៧ ខែតុលា អ៊ីស្រាអែលបានធ្វើសង្គ្រាម និងកាត់ផ្តាច់ការផ្គត់ផ្គង់ដែលចេញពី ឬឆ្លងកាត់ទឹកដីរបស់ខ្លួនទៅកាន់តំបន់ឆ្នេរហ៊ុមព័ទ្ធដ៏ក្រីក្រនេះ។វិបត្តិមនុស្សធម៌ដែលកំពុងកើនឡើង បានទាក់ទាញសម្ពាធដាក់លើអ៊ីស្រាអែល ពីបណ្ដាដៃគូលោកខាងលិច និងអារ៉ាប់ ក្នុងការរុញអ៊ីស្រាអែលឱ្យធ្វើបន្ថែមទៀតដើម្បីជួយសម្រួលដល់ការចូលនៃជំនួយ បន្ទាប់ពីជាច្រើនខែដែលខ្លួនបានព្យាយាមរុញបន្ទុកនេះទៅឱ្យអេហ្ស៊ីប ដែលក៏មានព្រំដែនជាប់ជាមួយហ្កាហ្សាផងដែរ។លោក ហ្កាឡាន់ បាននិយាយថា ចំណុចឆ្លងកាត់ថ្មីនេះនឹងជំរុញការបញ្ជូនជំនួយជើងគោកពីហ្ស៊កដានី ទៅកាន់ភាគខាងកើតអ៊ីស្រាអែល។ អ៊ីស្រាអែលក៏បានជួយបង្កើតច្រករបៀងសមុទ្រសម្រាប់ការបញ្ជូនជំនួយដោយផ្ទាល់ទៅកាន់តំបន់ហ្កាហ្សាតាមសមុទ្រ និងបានបើកដែនអាកាសរបស់ខ្លួនដល់យន្តហោះបរទេសដែលបានទម្លាក់ជំនួយតាមឆ័ត្រយោងជាច្រើនតោនសម្រាប់ប្រជាជនប៉ាឡេស្ទីន៕

កូនប្រុសបីនាក់របស់មេដឹកនាំក្រុមហាម៉ាស ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល

2024/04/11 03:48:28 pm        455
ក្រុមអ៊ីស្លាមនិយមប៉ាឡេស្ទីន និងក្រុមគ្រួសាររបស់លោក Haniyeh បាននិយាយថា កូនប្រុសបីនាក់របស់មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មាល ហានីយ៉េ(Ismail Haniyeh) ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ ទី១០ ខែមេសា។ យោធាអ៊ីស្រាអែល បានអះអាងពីការអនុវត្តន៍ការវាយប្រហារនេះ ដោយចាត់ទុកកូនប្រុសទាំងបីនាក់នេះ ថាស្ថិតនៅក្នុងប្រតិបត្តិការនៃស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស។ក្រុមហាម៉ាសនិយាយថា កូនប្រុសទាំងបីនាក់មានឈ្មោះ ហាហ្សេម(Hazem), អាមៀ(Amir) និង ម៉ូហាម៉ាត(Mohammad) ត្រូវបានសម្លាប់នៅពេលដែលរថយន្តដែលពួកគេកំពុងបើកបរ ត្រូវបានបំផ្ទុះនៅក្នុងជំរំ Al-Shati តំបន់ហ្កាហ្សា។ ចៅៗរបស់លោក Haniyeh បួននាក់ ចៅស្រី៣នាក់ និងចៅប្រុសម្នាក់ ក៏ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនេះដែរ។ លោក Haniyeh ដែលស្ថិតនៅបរទេសក្នុងប្រទេសកាតា ជាអ្នកដែលតឹងរ៉ឹងក្នុងផ្នែកការទូតអន្តរជាតិរបស់ក្រុមហាម៉ាស ខណៈសង្រ្គាមជាមួយអ៊ីស្រាអែល បានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ជាកន្លែងដែលលំនៅឋានគ្រួសាររបស់លោកត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល កាលពីខែវិច្ឆិកា។ យោងតាមសាច់ញាតិបានឱ្យដឹងថា កូនប្រុសទាំងបី និងចៅៗបួននាក់ បានទៅលេងគ្រួសារក្នុងថ្ងៃដំបូងនៃពិធីបុណ្យ Eid al-Fitr របស់ពលរដ្ឋមូស្លីមនៅតំបន់ Shati ជាជំរំជនភៀសខ្លួននៅក្នុងទីក្រុងហ្កាហ្សា ។ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនកំពុងសិក្សាសំណើបទឈប់បាញ់របស់អ៊ីស្រាអែលក្នុងសង្គ្រាមនៅហ្កាហ្សារយៈពេលជាងប្រាំមួយខែមកនេះ ប៉ុន្តែបាននិយាយថា វាពុំមានភាពរីកចម្រើនអ្វីនោះទេ ហើយក៏ពុំបានបំពេញតាមការទាមទារណាមួយរបស់ប៉ាឡេស្ទីននោះដែរ។ នៅក្នុងខែទីប្រាំពីរនៃសង្រ្គាម ដែលការវាយលុកតាមអាកាសនិងជើងគោករបស់អ៊ីស្រាអែល បានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សា ក្រុមហាម៉ាសមានបំណងឲ្យបញ្ចប់ប្រតិបត្តិការយោធារបស់អ៊ីស្រាអែល និងការដកកងទ័ពចេញពីតំបន់ហ៊ុមព័ទ្ធមួយនេះ និងអនុញ្ញាតឱ្យប្រជាជនភៀសខ្លួនប៉ាឡេស្ទីនត្រឡប់ទៅលំនៅឋានវិញ។

ក្រុមហាម៉ាស ប្រាប់ក្រុមអ្នកចរចាថា ខ្លួនពុំមានចំណាប់ថ្នូរអ៊ីស្រាអែល៤០នាក់ ដែលត្រូវដោះលែងនៅជុំទី១នៃបទឈប់បាញ់បានទេ

2024/04/11 02:59:32 pm        466
យោងតាមមន្ត្រីអ៊ីស្រាអែលមួយរូប និងប្រភពដែលដឹងពីការពិភាក្សា បានឱ្យដឹងថា ក្រុមហាម៉ាស បានបង្ហាញថា បច្ចុប្បន្ននេះ ខ្លួនមិនអាចកំណត់អត្តសញ្ញាណ និងតាមដានចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ៤០នាក់ដែលត្រូវការសម្រាប់ដំណាក់កាលដំបូងនៃកិច្ចព្រមព្រៀងបទឈប់បាញ់នោះបានទេ ដែលបង្កើនការព្រួយបារម្ភកាន់តែខ្លាំងថា ចំណាប់ខ្មាំងអាចស្លាប់ច្រើនជាងនៅរស់។ ក្របខណ្ឌដែលត្រូវបានដាក់ចេញដោយក្រុមអ្នកចរចានិយាយថា ក្នុងអំឡុងពេលការផ្អាករយៈពេល៦សប្តាហ៍ដំបូងក្នុងការប្រយុទ្ធគ្នា ក្រុមហាម៉ាស គួរតែដោះលែងចំណាប់ខ្មាំង៤០នាក់ ដែលនៅសេសសល់ រួមទាំងស្ត្រីទាំងអស់ ក៏ដូចជាមានជំងឺ និងមនុស្សចាស់ផងដែរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនរាប់រយនាក់នឹងត្រូវបានដោះលែងពីពន្ធនាគាររបស់អ៊ីស្រាអែល។ ប្រភពទាំងពីរបាននិយាយថា ក្រុមហាម៉ាស បានប្រាប់ក្រុមអ្នកសម្របសម្រួលអន្តរជាតិ ដែលរួមមានកាតា និងអេហ្ស៊ីប ថា ខ្លួនមិនមានចំណាប់ខ្មាំងរស់នៅចំនួន ៤០នាក់ដែលត្រូវនឹងលក្ខណៈវិនិច្ឆ័យសម្រាប់ការដោះលែងនោះទេ។ កំណត់ត្រារបស់ទូរទស្សន៍ CNN អំពីលក្ខខណ្ឌនៃចំណាប់ខ្មាំង ក៏បង្ហាញផងដែរថា មានចំណាប់ខ្មាំងរស់នៅតិចជាង៤០ នាក់ ដែលបំពេញតាមលក្ខខណ្ឌដែលបានស្នើឡើង។ ប្រភពទីពីរបានបន្ថែមថា ការអសមត្ថភាព ឬការគ្មានឆន្ទៈរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាស ក្នុងការប្រាប់អ៊ីស្រាអែលថា ចំណាប់ខ្មាំងណាមួយនឹងត្រូវបានដោះលែងទាំងនៅមានជីវិត គឺជាឧបសគ្គដ៏សំខាន់មួយ ៕

ក្រុមហាម៉ាស៖ សំណើបទឈប់បាញ់អ៊ីស្រាអែល បរាជ័យក្នុងការបំពេញតាមការទាមទាររបស់ប៉ាឡេស្ទីន

2024/04/10 09:51:37 pm        134
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃអង្គារ (០៩ មេសា) ថាសំណើរបស់អ៊ីស្រាអែល ស្តីពីបទឈប់បាញ់ក្នុងសង្រ្គាមរបស់ពួកគេនៅតំបន់ហ្កាហ្សា មិនឆ្លើយតបនឹងការទាមទាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះទេ ប៉ុន្តែខ្លួនក៏នឹងសិក្សាលម្អិតលើការផ្តល់ជូននេះបន្ថែមទៀត និងផ្តល់ការឆ្លើយតបទៅកាន់អ្នកសម្របសម្រួល។សំណើនេះត្រូវបានប្រគល់ទៅឱ្យចលនាសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ដោយអ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតាក្នុងកិច្ចពិភាក្សានៅទីក្រុងគែរ ដែលមានបំណងស្វែងរកច្រកចេញពីសង្រ្គាមដ៏បំផ្លិចបំផ្លាញនៅតំបន់ហ្កាហ្សាស្ទ្រីប ដែលឥឡូវនេះស្ថិតនៅក្នុងខែទីប្រាំពីររបស់ខ្លួន។ កិច្ចពិភាក្សានៅទីក្រុងគែរ ដែលមានការចូលរួមផងដែរដោយនាយកទីភ្នាក់ងារចារកម្មកណ្តាលរបស់សហរដ្ឋអាមេរិក លោក វីលៀម ប៊ឺនស៍ (William Burns) បានបរាជ័យរហូតមកដល់ពេលនេះ ក្នុងការឈានទៅដល់ការសម្រេចមួយឆ្ពោះទៅរកការផ្អាកសង្គ្រាម។ក្រុមហាម៉ាស ចង់ឱ្យមានកិច្ចព្រមព្រៀងណាមួយដើម្បីធានាបាននូវការបញ្ចប់ការវាយលុករបស់យោធាអ៊ីស្រាអែល ការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្កាហ្សា និងអនុញ្ញាតឱ្យជនភៀសខ្លួនត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញនៅទូទាំងតំបន់ឆ្នេរតូចមួយ ដែលមានប្រជាជនរស់នៅច្រើនក្រាស់ក្រែលនេះ។ប៉ុន្តែគោលដៅភ្លាមៗរបស់អ៊ីស្រាអែល គឺធានាការដោះលែងចំណាប់ថ្នូរដែលក្រុមហាម៉ាសចាប់បាននៅក្នុងការវាយឆ្មក់ឆ្លងព្រំដែនកាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានជម្លោះនេះ។ អ៊ីស្រាអែលនិយាយថា ខ្លួននឹងមិនបញ្ចប់សង្រ្គាមទេ រហូតដល់កម្ចាត់បានក្រុមហាម៉ាស ដែលបានគ្រប់គ្រងតំបន់ហ្កាហ្សា តាំងពីឆ្នាំ២០០៧ មក៕

ប្រជាជនហ្សកហ្ស៊ី រាប់ពាន់នាក់តវ៉ានៅខាងក្រៅសភា ប្រឆាំងនឹងសំណើច្បាប់ភ្នាក់ងារបរទេស

2024/04/10 09:47:43 pm        140
ក្រុមបាតុករជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅសភារបស់ប្រទេសហ្សកហ្ស៊ី កាលពីថ្ងៃអង្គារ(០៩ មេសា) ដោយបានរិះគន់ផែនការរបស់រដ្ឋាភិបាល ក្នុងការស្តារឡើងវិញនូវច្បាប់ ដែលតម្រូវឱ្យក្រុមដែលទទួលបានមូលនិធិពីបរទេស ចុះឈ្មោះជាភ្នាក់ងារបរទេស ដែលពួកគេប្រដូចច្បាប់នេះទៅនឹងការគាបសង្កត់របស់រុស្ស៊ី។គណបក្ស សុបិន្តប្រជាជនហ្សកហ្ស៊ី (Georgian Dream) ដែលជាបក្សកាន់អំណាច បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនមានបំណងនាំយកមកវិញនូវសំណើច្បាប់ដែលខ្លួនបានបោះបង់ចោលកាលពីឆ្នាំមុនបន្ទាប់ពីការតវ៉ាដោយហិង្សា។ច្បាប់នេះនឹងតម្រូវឱ្យអង្គការដែលទទួលបានច្រើនជាង ២០ ភាគរយនៃមូលនិធិរបស់ពួកគេពីបរទេស ឱ្យចុះឈ្មោះជា «ភ្នាក់ងារផលប្រយោជន៍បរទេស» ដែលខ្លឹមសារស្រដៀងទៅនឹងច្បាប់ដែលបានអនុម័តនៅក្នុងប្រទេសរុស្ស៊ី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី វ្លាឌីមៀ ពូទីន (Vladimir Putin)។ក្រុមបាតុករបានដើរកាត់កណ្តាលរដ្ឋធានី ប៊ីលីស៊ី (Tbilisi) ដោយស្រែកពាក្យថា ប្រឆាំងនឹង «ច្បាប់រុស្ស៊ី»។ ប្រទេសរុស្ស៊ី ដែលបានលុកលុយហ្សកហ្ស៊ី ក្នុងឆ្នាំ២០០៨ ត្រូវបានពលរដ្ឋហ្សកហ្ស៊ី មិនចូលចិត្តខ្លាំង ដោយសារការគាំទ្ររបស់ខ្លួនចំពោះតំបន់បំបែក អាបខាហ្សៀ (Abkhazia) និង សៅ អូសិនទៀ (South Ossetia)។ បក្ស សុបិន្តប្រជាជនហ្សកហ្ស៊ី ច្រានចោលការប្រៀបធៀបរវាងសំណើច្បាប់របស់ខ្លួនមួយនេះ ទៅនឹងច្បាប់របស់រុស្ស៊ី ហើយនិយាយថាវាត្រូវការចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងឥទ្ធិពលបរទេស៕

ការសម្លាប់អ្នកនយោបាយប្រឆាំងក្រុមហេសបូឡា កំពុងបញ្ឆេះភាពតានតឹងកាន់តែខ្លាំងនៅលីបង់

2024/04/10 09:45:01 pm        107
ការសម្លាប់អ្នកនយោបាយក្នុងស្រុកម្នាក់ ដែលជាអ្នកប្រឆាំងនឹងក្រុមឧទ្ទាម ហេសបូឡា បានធ្វើឱ្យភាពតានតឹងផ្នែកនិកាយបក្ស និងនយោបាយនៅក្នុងប្រទេសលីបង់ កាន់តែស៊ីជម្រៅ ដោយបង្កើនការភ័យខ្លាចនៃការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធរវាងក្រុមគូប្រជែង ក្នុងប្រទេសមួយដែលហ៊ុមព័ទ្ធដោយវិបត្តិសេដ្ឋកិច្ចដ៏ជ្រៅ និងការបាញ់ផ្លោងឆ្លងព្រំដែនដែលផ្សារភ្ជាប់ទៅនឹងសង្គ្រាមហ្កាហ្សា។ក្រុមមន្ត្រីរដ្ឋាភិបាល និងសាសនា បានប្រញាប់ប្រញាល់ដើម្បីបំបាត់ភាពតានតឹង បន្ទាប់ពីការសម្លាប់លោក ផាស្កាល ស្លៃម៉ាន (Pascal Sleiman) បានជំរុញឱ្យមានការភ័យខ្លាចនៃការប៉ះទង្គិចគ្នានៅតាមដងផ្លូវជាថ្មីរវាងភាគីគូប្រជែង និងបង្កឱ្យមានការវាយដំលើប្រជាជនស៊ីរី។លោក ស្លៃម៉ាន បានដឹកនាំគណបក្សកងកម្លាំងលីបង់ (LFP) ដែលប្រឆាំងនឹងក្រុមហេសបូឡា នៅក្នុងតំបន់ឆ្នេរដែលភាគច្រើនជាអ្នកកាន់គ្រិស្តសាសនា។កងទ័ពលីបង់ បាននិយាយកាលពីថ្ងៃចន្ទ (០៨ មេសា) ថាជនជាតិស៊ីរីមួយក្រុមបានព្យាយាមលួចរថយន្តរបស់លោក ស្លៃម៉ាន កាលពីល្ងាចថ្ងៃអាទិត្យ ហើយបានសម្លាប់លោក។ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរទៅកាន់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអង្គារ (០៩ មេសា) កងកម្លាំងលីបង់បានច្រានចោលការលើកឡើងនេះ ដោយនិយាយថាលោក ស្លៃម៉ាន ត្រូវបានវាយប្រហារដោយសារតែទស្សនៈនយោបាយរបស់បក្ស។កងកម្លាំងលីបង់ មិនបានបញ្ចេញឈ្មោះដៃគូប្រជែងសំខាន់របស់ខ្លួន គឺក្រុមហេសបូឡា លើការសម្លាប់នេះទេ ប៉ុន្តែមន្ត្រីបក្សបានចង្អុលបង្ហាញពីការសម្លាប់ឥស្សរជនប្រឆាំងក្រុមហេសបូឡា ជាច្រើនក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ថាជាករណីស្រដៀងគ្នា៕

សកម្មជនម៉ារ៉ុកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៥ឆ្នាំ ពីបទរិះគន់ទំនាក់ទំនងរបស់ប្រទេសនេះជាមួយអ៊ីស្រាអែល

2024/04/10 09:32:29 pm        69
សកម្មជនម្នាក់ដែលបានរិះគន់ការសម្រេចចិត្តរបស់ប្រទេសម៉ារ៉ុក ក្នុងការធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយអ៊ីស្រាអែល ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំ ខណៈដែលការតវ៉ាគាំទ្រប៉ាឡេស្ទីនដ៏ធំបំផុតរបស់ពិភពលោកអារ៉ាប់មួយចំនួន នៅតែបន្តធ្វើនៅក្នុងប្រទេសនេះ។អង្គការសិទ្ធិមនុស្ស Morocco Space for Human Rights បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Abdul Rahman Zankad មកពីទីក្រុង Mohammediaនៃប្រទេសម៉ារ៉ុក ត្រូវបានចាប់ខ្លួនកាលពីខែមីនា បន្ទាប់ពីបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកអំពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស និងការសម្រេចចិត្តឆ្នាំ ២០២០របស់ម៉ារ៉ុក ក្នុងការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល។ តុលាការមួយកាលពីថ្ងៃចន្ទ បានរកឃើញថា លោក Zankad មានទោសពីបទប្រមាថស្ថាប័នរដ្ឋធម្មនុញ្ញ និងបទញុះញង់។ លោកក៏ត្រូវបានពិន័យជាប្រាក់ ៥០.000 ឌៀរឹម(dirhams) (៥.០០០ដុល្លារ) ផង ដែរ។ ក្រុមតស៊ូមតិសេរីភាពស៊ីវិល ដែលរៀបចំការការពារផ្លូវច្បាប់ដល់ក្រុមអ្នកតវ៉ា បានហៅការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន ហើយបាននិយាយថា ដំណើរការនេះ បានរំលោភលើសិទ្ធិរបស់លោកZakad ក្នុងការកាត់ក្តីដោយយុត្តិធម៌។បាតុកររាប់ម៉ឺននាក់នៅទូទាំងមជ្ឈដ្ឋាននយោបាយ បានដើរតាមដងផ្លូវនានាក្នុងប្រទេសម៉ារ៉ុក ដើម្បីរិះគន់ អ៊ីស្រាអែល និងសម្តែងការគាំទ្រដល់ក្រុមប៉ាឡេស្ទីន រួមទាំងក្រុមហាម៉ាសផងដែរ។ ក្រុមអ្នកតវ៉ា បានរិះគន់សម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល រួមទាំងសហរដ្ឋអាមេរិក និងបានស្រែកទាមទារឲ្យរដ្ឋាភិបាល «ច្រាន ចោលការធ្វើប្រក្រតីភាពទំនាក់ទំនងនេះ»។

ការស្វែងរកអ្នកនៅរស់ នៅបន្ត បន្ទាប់ពីការផ្ទុះដ៏ខ្លាំងនៅរោងចក្រវារីអគ្គិសនីប្រទេសអ៊ីតាលី

2024/04/10 06:41:44 pm        269
ក្រុមជួយសង្គ្រោះរបស់ប្រទេសអ៊ីតាលី នៅបន្តស្វែងរកអ្នកនៅរស់រានមានជីវិត បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ និង៤នាក់ ត្រូវបានរាយការណ៍ថាបាត់ខ្លួននៅក្នុងការផ្ទុះនៅក្រោមដីនៅរោងចក្រថាមពលវារីអគ្គិសនី នៅភាគខាងជើងប្រទេសអ៊ីតាលី។ក្រុមហ៊ុនរបស់ប្រទេសអ៊ីតាលី អ៊ីណែល អ៊ីណេមី (Enel ENEI.MI) បានបញ្ជាក់ថា អគ្គិភ័យបានឆាបឆេះកាប៊ីនភ្លើងមួយរបស់ខ្លួន នៅរោងចក្រថាមពលវារីអគ្គិសនីនៅក្នុងតំបន់ Bargi ជិតទីក្រុង Bologna កាលពីពេរសៀល។ ក្រុមពន្លត់អគ្គិភ័យបាននិយាយថា ការផ្ទុះបានកើតឡើងនៅវេលាម៉ោងប្រហែល៣រសៀល ម៉ោងក្នុងស្រុក នៅទំនប់ទឹកមួយកន្លែងនៅលើបឹង Suviana ជាបឹងសិប្បនិម្មិតមួយក្នុងចំណោមបឹងសិប្បនិម្មិតចំនួនបី ដែលជួយដល់ស្ថានីយ៍ថាមពល។ក្រុមហ៊ុន Enel មិនបានធ្វើការអត្ថាធិប្បាយអំពីមូលហេតុនោះទេ។ ក្រុមហ៊ុនបាននិយាយថា អាងទំនប់ទឹក ពុំត្រូវបានបំផ្លាញនោះទេ ហើយរោងចក្រមិនដំណើរការនៅពេលកើតមានឧបទ្ទវហេតុ ដូច្នេះពុំមានផលប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីឡើយ។ ការស្លាប់ក្នុងឧបទ្ទវហេតុនេះ ទំនងជាបង្កការព្រួយបារម្ភ ដែលបង្ហាញដោយសហជីពពាណិជ្ជកម្ម អំពីសុវត្ថិភាពកន្លែងធ្វើការ នៅក្នុងប្រទេសអ៊ីតាលី។ សហជីពធំៗចំនួនពីររបស់ប្រទេស មានផែនការធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេលបួនម៉ោង នៅថ្ងៃព្រហស្បតិ៍ដើម្បីតវ៉ាជុំវិញបញ្ហានេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សភាពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាចែករំលែកព័ត៌មានថ្មីៗ ឆ្លើយតបការវិវត្តសេដ្ឋកិច្ចតំបន់និងសកល
08/26/2026 09:08 PM
រដ្ឋមន្ត្រី ចក្រភពអង់គ្លេសអញ្ជើញចុះជួបក្រុមការងារដែលកំពុងអនុវត្តសកម្មភាពកំចាត់មីន ដោយមានការគាំទ្រថវិកាពីរដ្ឋាភិបាលអង់គ្លេស
08/26/2026 08:08 PM
​រាជរដ្ឋាភិបាលជំរុញអ្នករៀបចំពិព័រណ៍នានាបង្កេីនយន្តការជំនួបពាណិជ្ជកម្មដេីម្បីពង្រីកទីផ្សារកាន់តែខ្លាំងក្នុងតំបន់
08/26/2026 08:08 PM
កិច្ចប្រជុំអគ្គលេខាធិការដ្ឋាន នៃសន្និសីទប្រធានសភា នៃអន្តរសភា
08/26/2026 08:08 PM
សមាជិកក្រុមប្រឹក្សានីតិប្បញ្ញត្តិព្រុយណេ អញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសន្និសីទ ISC-2
08/26/2026 08:08 PM
ប្រភព៖ ប៉ាគីស្ថានស្នើពេលវេលាកំណត់ថ្មី ៦០ថ្ងៃ ដើម្បីឲ្យអាមេរិក និងអ៊ីរ៉ង់ចាប់ផ្ដើម​ការចរចា​ផ្ទាល់ឡើងវិញ
08/26/2026 08:08 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែតអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មការរៀបចំការប្រឡងជ្រើសរើសនិស្សិតចូលរៀនថ្នាក់វេជ្ជបណ្ឌិតឯកទេសនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ស.វ.ស.)
08/26/2026 08:08 PM
ប្រធានាធិបតីអ៊ីរ៉ង់៖ «សហរដ្ឋអាមេរិកនឹងមិនសម្រេចបានអ្វីឡើយ​» ជាមួយនឹងសម្ពាធសេដ្ឋកិច្ច
08/26/2026 07:08 PM
មនុស្សយ៉ាងហោច ២២នាក់ស្លាប់ និង ៣៨៤នាក់ បាត់ខ្លួន ក្រោយទឹកជំនន់ដ៏គំហក់នៅនេប៉ាល់
08/26/2026 07:08 PM
លោក Netanyahu ប្ដេជ្ញាបង្កើន​ការតាំងទីលំនៅបន្ថែម នៅ West Bank ដោយផ្គើន​នឹង​សម្ពាធអន្តរជាតិ
08/26/2026 07:08 PM