ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន

សន្តិសុខ និង សង្គម

ក្រសួងដឹកជញ្ជូន៖ គ្រោះថ្នាក់រថយន្តក្រុងនៅអាហ្វ្រិកខាងត្បូងបណ្តាលឲ្យមនុស្ស ៤៥នាក់ស្លាប់

2024/03/29 08:55:03 am        152
ក្រសួងដឹកជញ្ជូនរបស់ប្រទេសអាហ្រ្វិកខាងត្បូង បាននិយាយថា ឧបទ្ទវហេតុរថយន្តក្រុងនៅជិត ក្រុង Mamatlakala ក្នុងខេត្ត Limpopo ភាគខាងជើងប្រទេស បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៤៥ នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់។យោងតាមសេចក្រីថ្លែងការណ៍បានឲ្យដឹងថា ក្រសួងបានចោទប្រកាន់ថា អ្នកបើកបរបានបាត់បង់ការគ្រប់គ្រង ហើយបានបុករបាំងថ្មលើស្ពាន បណ្តាលឱ្យរថយន្តក្រុងឡើងលើស្ពាន ហើយបានធ្លាក់ចុះមកដី និងបានឆាបឆេះ ។សេចក្តីថ្លែងការណ៍បាននិយាយថា រថយន្តក្រុងដឹកអ្នកដំណើរ កំពុងដឹកជញ្ជូនមនុស្សពីប្រទេស បូស្វាណា ជាប្រទេសនៅអាហ្វ្រិកខាងត្បូង ទៅកាន់ទីក្រុង Moria ជាទីក្រុងក្នុងខេត្ត Limpopo ។នាយកដ្ឋានដឹកជញ្ជូនរបស់ខេត្ត Limpopo បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ប្រតិបត្តិការជួយសង្គ្រោះ បានបន្តរហូតដល់ល្ងាចថ្ងៃព្រហស្បត្តិ៍ ខណៈសាកសពមួយចំនួនត្រូវបានឆេះរោលពុំអាចចំណាំបាន ហើយមួយចំនួនទៀតជាប់នៅក្នុងកម្ទេចកម្ទី និងរាយប៉ាយនៅកន្លែងកើតហេតុ។

ការខាតបង់ធានារ៉ាប់រងសម្រាប់ការបាក់ស្ពាននៅសហរដ្ឋអាមេរិកអាចឡើងដល់ ៣ ពាន់លានដុល្លារ

2024/03/29 08:01:22 am        156
ប្រធានក្រុមហ៊ុនធានារ៉ាប់រងរបស់អង់គ្លេសបាននិយាយថា ការបាក់ស្ពាន ហ្វ្រង់ស៊ីស ស្កុតឃី( Francis Scott Key Bridge) នៅក្នុងទីក្រុង បាល់ទីម័រ (Baltimore) របស់សហរដ្ឋអាមេរិក នឹងបណ្តាលឱ្យមានការខាតបង់ធានារ៉ាប់រងលើសមុទ្រដ៍ធំធេងបំផុតមិនធ្លាប់មាន។មនុស្ស ៦ នាក់ត្រូវបានគេសន្មត់ថាបានស្លាប់បន្ទាប់ពីនាវដឹកទូកុងតឺន័រមួយបានបើកបុកស្ពានហើយក្រុមអ្នកមុជទឹកបានរកឃើញសាកសពពីរនាក់។កាលពីព្រឹកថ្ងៃអង្គារទី២៦មីនា សប្ដាហ៍នេះ ស្ពានដែលមានប្រវែង១,៥ម៉ាយល៍នៅក្នុងរដ្ឋម៉ារីលែន បានបាក់ បន្ទាប់ពីនាវាដឹកទំនិញ ធ្វើដំណើរទៅកាន់ប្រទេសស្រី លង្កា បានបុកបង្គោលស្ពានថ្មបេតុង។ក្រុមអ្នកជំនាញនិយាយថា ការខូចខាតអាចមានតម្លៃដល់ទៅ ៣ ពាន់លានដុល្លារ ឬស្មើ២,៣ពាន់លានអឺរ៉ូ។លោក ចន នីល (John Neal) នាយកប្រតិបត្តិក្រុមហ៊ុនធានារ៉ាប់រ៉ង ឡតស៍(Lloyd's)របស់ទីក្រុងឡុងដ៍្របាននិយាយថា លោកនឹងនិយាយថា ព្រឹត្តិការណ៍បាក់ស្ពានក្នុងរដ្ឋម៉ារីលែន នៅសហរដ្ឋអាមេរិក នេះ ប្រាកដណាស់ថា នឹងក្លាយជាការខាតបង់ដ៏ធំធេងបំផុតមួយនៅសមុទ្រក្នុងប្រវត្តិសាស្ត្រ ។លោក Neal បានប្រាប់ទូរទស្សន៍ BBC ថា មានការសង្ស័យតិចតួច ឬគ្មានតែម្ដង។ ប៉ុន្តែតាមពិត ទៅដំណឹងល្អគឺ ថា ស្ពាននេះ ត្រូវបានធានារ៉ាប់រ៉ង។ប្រធានក្រុមហ៊ុនធានារ៉ាប់រ៉ងនេះ បាននិយាយថា កំពង់ផែ និងនាវា ដែលបានបុកស្ពាននោះក៏ត្រូវបានធានាដែរ។លោកបានបន្តថា ដូច្នេះតាមទស្សនៈផ្នែកហិរញ្ញវត្ថុ មានដំណើរការមួយដែលនឹងអនុញ្ញាតឲ្យមានការផ្តល់សំណងហិរញ្ញវត្ថុ និងសម្រាប់ការទាមទារដើម្បីទទួលបានការដោះស្រាយ៕

UN៖ អង្គការមនុស្សធម៌បង្កើនការព្រួយបារម្ភចំពោះការផ្ទុះឡើងជំងឺអាសន្នរោគនៅសូម៉ាលី

2024/03/28 02:15:52 pm        115
ក្រុមអង្គការមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា ពួកគេមានការព្រួយបារម្ភអំពីការរាលដាលជំងឺអាសន្នរោគនៅក្នុងស្រុកជិតពាក់កណ្តាលនៃស្រុកចំនួន៧២របស់ប្រទេសសូម៉ាលី ក្នុងពេលមានការខ្វះខាតដូសវ៉ាក់សាំងខ្លាំង។ ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយថា មានករណីជិត ៤.៤០០ករណី និងអ្នកស្លាប់ចំនួន ៥៤នាក់ ត្រូវបានកត់ត្រា កាលពីសប្តាហ៍មុន គិតចាប់តាំងពីដើមឆ្នាំនេះ ដែលជាង ៦០ ភាគរយនៃអ្នកស្លាប់ ស្ថិតក្នុងចំណោមកុមារអាយុក្រោម ៥ ឆ្នាំ។ អង្គការ OCHA បាននិយាយថា វ៉ាក់សាំង ១,៤ លានដូស ដែលក្រុមសម្របសម្រួលអន្តរជាតិទទួលបន្ទុកការផ្តល់វ៉ាក់សាំង បានបែងចែកសម្រាប់ប្រទេសសូម៉ាលី ត្រូវបានគេរំពឹងថា នឹងទៅដល់ក្នុងពេលឆាប់ៗនេះ។ ប្រទេសសូម៉ាលី ស្ថិតក្នុងចំណោមប្រទេសដែលទទួលរងផលប៉ះពាល់ខ្លាំងបំផុតរួចទៅហើយដោយជំងឺអាសន្នរោគ។ អង្គការសុខភាពពិភពលោក (WHO) និយាយថា ការផ្ទុះឡើងនេះ ត្រូវបានគេរំពឹងថានឹងរាលដាលបន្ថែមទៀត រួមទាំងទៅកាន់តំបន់ដែលជំងឺនេះមិនត្រូវបានគេមើលឃើញក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះក្នុងអំឡុងរដូវវស្សាខាងមុខ ដែលត្រូវបានគេរំពឹងថានឹងកាន់តែធ្ងន់ធ្ងរជាងធម្មតា។ អង្គការ OCHA បាននិយាយថា អង្គការសហប្រជាជាតិ និងដៃគូមនុស្សធម៌របស់ខ្លួន កំពុងធ្វើការជាមួយអាជ្ញាធរសុខាភិបាលរបស់ប្រទេសសូម៉ាលី ដើម្បីបង្កើនកិច្ចខិតខំប្រឹងប្រែងត្រៀមបង្ការ និងឆ្លើយតប ស្របតាមផែនការសកម្មភាពរយៈពេល៦ខែ ដែលនឹងត្រូវការថវិកាជិត ៦ លានដុល្លារ។ ទោះយ៉ាងណាអង្គការ OCHA បាននិយាយថា ការផ្តល់មូលនិធិបន្ថែមគឺត្រូវការជាបន្ទាន់ ហើយផែនការឆ្លើយតបមនុស្សធម៌របស់ប្រទេសសូម៉ាលី នៅឆ្នាំនេះត្រូវបានផ្តល់មូលនិធិតិចជាង ១០ ភាគរយ មានត្រឹមតែជាង ១៥០លានដុល្លារអាមេរិកប៉ុណ្ណោះដែលបានទទួល ក្នុងចំនួនទឹកប្រាក់ដែលត្រូវការជិត ១,៦ពាន់លានដុល្លារ ។

ក្រុមហេសបូឡានៅលីបង់ អះអាងថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល

2024/03/28 01:24:15 pm        114
ក្រុមហេសបូឡានៅប្រទេសលីបង់ បាននិយាយថា ខ្លួនបានបាញ់រ៉ុក្កែតរាប់សិបគ្រាប់ទៅលើទីក្រុង គីរ៉ាត ស្មូណា (Kiryat Shmona) ដែលជាទីក្រុងរបស់អ៊ីស្រាអែលជាប់ព្រំដែនកាលពីព្រឹកថ្ងៃពុធ ដើម្បីជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលទៅលើភូមិ Hebbariyeh នៅប្រទេសលីបង់ភាគខាងត្បូង មួយថ្ងៃមុននេះ។អ៊ីស្រាអ៊ែល និងក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បាននិងកំពុងបាញ់គ្នាឆ្លងព្រំដែន ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ដែលជាការកើនឡើងដ៏ធំបំផុតរវាងសត្រូវចាស់ ចាប់តាំងពីជម្លោះរយៈពេលមួយខែ ក្នុងឆ្នាំ ២០០៦។ភាគីទាំងពីរ បាននិយាយថា ពួកគេមិនត្រូវការសង្រ្គាមពេញទំហឹងទេ ហើយបើកចំហចំពោះដំណើរការការទូត ប៉ុន្តែការវាយប្រហារ បានកើតឡើងនៅសប្តាហ៍នេះ បន្ទាប់ពីមានការធូរស្រាល ក្នុងការបាញ់ផ្លោងឆ្លងព្រំដែន។ប្រភពសន្តិសុខក្នុងប្រទេសលីបង់ បានបញ្ជាក់ថា យ៉ាងហោចណាស់មនុស្ស៨នាក់ រួមទាំងយុទ្ធជន ហេសបូឡា ត្រូវបានសម្លាប់កាលពីថ្ងៃពុធដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅភាគខាងត្បូងនៃប្រទេសនេះ។ប្រភពសន្តិសុខ និងប្រព័ន្ធផ្សព្វផ្សាយផ្លូវការលីបង់ បានឲ្យដឹងថា មនុស្ស៥នាក់ ត្រូវបានសម្លាប់ នៅក្នុងភូមិព្រំដែន Tair Harfa និងយ៉ាងហោចណាស់ បីនាក់ផ្សេងទៀត នៅក្នុងភោជនីយដ្ឋានមួយ ក្នុងទីក្រុងព្រំដែនNaqura។

មនុស្សរាប់រយនាក់ បន្តការតវ៉ា នៅជិតស្ថានទូតអ៊ីស្រាអែលនៅទីក្រុង Amman ប្រទេសហ្ស៊កដានី

2024/03/28 12:31:06 pm        169
ប្រជាជនហ្ស៊កដានី រាប់រយនាក់ បានបន្តប្រមូលផ្តុំគ្នានៅជិតស្ថានទូតអ៊ីស្រាអែល នៅក្នុងទីក្រុង Amman កាលពីថ្ងៃពុធ ដើម្បីគាំទ្រដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ ក្រុមអ្នកតវ៉ា បានស្រែកពាក្យផ្សេងៗ កាន់បដា និងគ្រវីទង់ជាតិប៉ាឡេស្ទីន។សន្ធិសញ្ញាសន្តិភាព របស់ប្រទេសហ្ស៊កដានី ជាមួយអ៊ីស្រាអែល គឺពុំមានការគាំទ្រយ៉ាងទូលំទូលាយនោះទេក្នុងចំណោមពលរដ្ឋជាច្រើន ដែលមើលឃើញថាការធ្វើឱ្យមានប្រក្រតីភាព ជាការក្បត់ទៅនឹងសិទ្ធិរបស់ជនរួមជាតិប៉ាឡេស្ទីនរបស់ពួកគេ។អ្នកតវ៉ា លោក Imad al Malhi បាននិយាយថា យើងកំពុងស្នើឱ្យរដ្ឋាភិបាល ប្រទេសហ្ស៊កដានី លុបចោលសន្ធិសញ្ញា Wadi Araba ព្រោះថា សន្ធិសញ្ញានេះបានធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ជាតិ របស់ប្រទេសហ្ស៊កដានី។ស្ថានទូតអ៊ីស្រាអែល ជាទីដែលក្រុមបាតុករប្រមូលផ្តុំគ្នាជារៀងរាល់ថ្ងៃ បានក្លាយជាចំណុចក្តៅនៃការតវ៉ាប្រឆាំងអ៊ីស្រាអែលជាយូរណាស់មកហើយនៅពេលមានភាពចលាចលនៅក្នុងតំបន់ហ្កាហ្សា និងដែនដីប៉ាឡេស្ទីនដែលត្រូវបានចូលគ្រប់គ្រង។យោងតាមអាជ្ញាធរសុខាភិបាលនៃតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បាននិយាយថា អ៊ីស្រាអែល បានបើកការវាយលុក និងបាញ់ផ្លោងលើតំបន់ហ្កាហ្សា បានសម្លាប់ប្រជាជនប៉ាឡេស្ទីន ៣២.៤៩០នាក់ ជាជម្លោះដ៏ឃោឃៅបំផុតរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសដែលជាក្រុមអ៊ីស្លាមនិយម គ្រប់គ្រងដែនដីហ្កាហ្សា។ការវាយប្រហាររបស់អ៊ីស្រាអែល ត្រូវបានធ្វើឡើងក្នុងការឆ្លើយតបទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស ទៅលើប្រទេសអ៊ីស្រាអែល ដែលអ៊ីស្រាអែលនិយាយថាមនុស្ស ១.២០០នាក់ ត្រូវបានសម្លាប់។

អៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល នៅតុលាការយុត្តិធម៌អន្តរជាតិ

2024/03/28 12:21:29 pm        164
សាធារណរដ្ឋអៀរឡង់ នឹងធ្វើអន្តរាគមន៍ក្នុងសំណុំរឿងប្រឆាំងនឹងអ៊ីស្រាអែល ក្រោមអនុសញ្ញាប្រល័យពូជសាសន៍ នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។តុលាការ ICJ ត្រូវបានស្នើឲ្យពិចារណាថាតើអ៊ីស្រាអែលកំពុងប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងនឹងប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាឬអត់?អ៊ីស្រាអែលបដិសេធការចោទប្រកាន់នេះថា គ្មានមូលដ្ឋាន។ អាហ្រ្វិកខាងត្បូង បានយកសំណុំរឿងទៅតុលាការនេះ ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ(UN)។ឧបនាយករដ្ឋមន្ត្រីអៀរឡង់ និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោក Micheál Martin បានប្រកាសកាលពីថ្ងៃពុធថា លោក បានដឹកនាំមន្ត្រីឲ្យចាប់ផ្តើមការងារលើសេចក្តីប្រកាសស្តីពីអន្តរាគមន៍ក្រោមមាត្រា ៦៣ នៃលក្ខន្តិកៈរបស់តុលាការ ICJ។ការធ្វើអន្តរាគមន៍ដោយរដ្ឋភាគីក្រោមមាត្រា៦៣ មិនកំណត់ផ្នែកជាក់លាក់មួយថាតើអំពើប្រល័យពូជសាសន៍ ត្រូវបានប្រព្រឹត្តដោយអ៊ីស្រាអែលទេ។ប្រទេសអៀរឡង់ នឹងមិនអះអាងទេ ប្រសិនបើអំពើប្រល័យពូជសាសន៍ កំពុងត្រូវបានប្រព្រឹត្ត ប៉ុន្តែការអះអាងពី ការបកស្រាយរបស់ខ្លួនអំពីអនុសញ្ញាប្រល័យពូជសាសន៍។ នេះគឺជាវិធីសាស្រ្តដូចគ្នាដែលធ្វើឡើងដោយអៀរឡង់ក្នុងសំណុំរឿងអ៊ុយក្រែន និងរុស្ស៊ី។ ការងារលើកិច្ចអន្តរាគមន៍នេះ ទំនងជាត្រូវចំណាយពេលច្រើនខែ។

នគរបាលអ៊ីស្រាអែល ចាប់ខ្លួនសាច់ញាតិរបស់ចំណាប់ថ្នូរហ្កាហ្សាក្នុងអំឡុងការតវ៉ា នៅទីក្រុងតែលអាវីវ

2024/03/28 12:18:30 pm        118
សាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលពីរនាក់ ដែលត្រូវបានចាប់ពង្រត់កាលពីថ្ងៃទី៧ ខែតុលាត្រូវបានចាប់ខ្លួន ក្នុងអំឡុងពេលតវ៉ានៅខាងក្រៅទីបញ្ជាការកងទ័ពនៃក្រសួងការពារជាតិ នៅទីក្រុងតែលអាវីវ (Tel Aviv) កាលពីល្ងាចថ្ងៃអង្គារ នេះបើយោងតាមក្រុមមួយក្នុងចំណោមក្រុមដែលបានចូលរួម។លោក សាហា ម័រ (Shahar Mor) បានបញ្ជាក់ប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃពុធថា ខ្លួនត្រូវបានចាប់ខ្លួនជាមួយនឹងបងប្អូនជីដូនមួយឈ្មោះ បារ៉ាក់ បេនអេសរ៉ា (Barak Ben Ezra) ។ បុរសទាំងពីរនាក់គឺជាសាច់ញាតិរបស់លោក អាវរ៉ាហាម មុនឌឺ (Avraham Munder) ដែលនៅតែត្រូវបានឃុំខ្លួន នៅក្នុង តំបន់ហ្កាហ្សា។ បងប្អូនជីដូនមួយរបស់ពួកគេគឺ អូហាដ មុនឌឺ (Ohad Munder), រុធ មុនឌឺ (Ruth Munder) និង កេរ៉េន មុនឌឺ (Keren Munder) ទាំងអស់គ្នា ត្រូវបានដោះលែងដោយក្រុមហាម៉ាស កាលពីឆ្នាំមុន។ពួកគេ បាននិយាយថា បុរសទាំងពីរនាក់ ត្រូវបានដោះលែង បន្ទាប់ពីការឃុំខ្លួនមិនដល់បីម៉ោងផងនោះ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ លោក ម័រ និងលោក អេសរ៉ា បានថ្លែងអំណរគុណដល់នគរបាលអ៊ីស្រាអែលចំពោះ«ការដោះលែងពួកយើងឲ្យបានយ៉ាងឆាប់រហ័ស» ហើយបាននិយាយថា ពួកគេមានបំណង «បន្តការតស៊ូរបស់យើង»។ក្រុមអ្នកតវ៉ា បានប្រមូលផ្តុំគ្នា ដើម្បីបញ្ចេញកំហឹងរបស់ពួកគេ បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយថា គណៈប្រតិភូអ៊ីស្រាអែលដែលធ្វើការចរចាដោះលែងចំណាប់ថ្នូរដោយប្រយោលជាមួយក្រុមហាម៉ាស កំពុងចាកចេញពីកិច្ចពិភាក្សាក្នុងប្រទេសកាតា ដោយគ្មានកិច្ចព្រមព្រៀង។ក្នុងសេចក្តីថ្លែងការណ៍មួយ នគរបាលអ៊ីស្រាអែល បាននិយាយថា ពួកគេបានបោសសម្អាតក្រុមបាតុករពីផ្លូវហាយវេ Ayalon Highway ក្នុងទីក្រុងតែលអាវីវ ជាទីដែលពួកគេកំពុងបិទចរាចរណ៍។ នគរបាល បានបញ្ជាក់ថា អ្នកតវ៉ា៤នាក់ ត្រូវបានចាប់ខ្លួនពីបទបំពានសណ្តាប់ធ្នាប់ និង «បង្កគ្រោះថ្នាក់ដល់អ្នកប្រើ ប្រាស់ផ្លូវ»។

ការវាយប្រហារ របស់អ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា បង្កឲ្យមានក្ដីបារម្ភថាការវាយលុកអាចចាប់ផ្ដើម

2024/03/28 12:16:00 pm        76
ការទម្លាក់គ្រាប់បែកទៅលើលំនៅឋានយ៉ាងហោចណាស់៤ខ្នង នៅក្នុងទីក្រុងរ៉ាហ្វា( Rafah) កាលពីថ្ងៃពុធទី២៧ មីនា កំពុងបង្កើនក្ដីបារម្ភថ្មីក្នុងចំណោមប្រជាពលរដ្ឋប៉ាឡេស្ទីនជាង ១លានាក់ ដែលកំពុងជ្រកកោននៅក្នុងជំរំជនភៀសខ្លួននៅជាយភាគខាងត្បូង នៃតំបន់ហ្កាហ្សាស្ទ្រីប ថា ការវាយប្រហារដោយថ្មើរជើងដែលបានកំរាមជាយូរមកហើយអាចចូលមកដល់។ ក្រុមមន្ត្រីសុខាភិបាល បាននិយាយថា មួយក្នុងចំណោមការវាយប្រហារតាមអាកាសជាច្រើន បានសម្លាប់មនុស្ស១១នាក់ ពីក្រុមគ្រួសារតែមួយគត់ ។ នៅឯការវាយប្រហារមួយផ្សេងទៀត អ្នកស្រុកបាននិយាយថា ការវាយប្រហារតាមអាកាសកាន់តែខ្លាំងក្លារបស់អ៊ីស្រាអែល គឺបង្ហាញពីការមើលស្រាលសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្ដាហ៍មុន ដែលបានទាមទារឲ្យមាបទឈប់បាញ់បន្ទាន់រវាងក្រុមហាម៉ាស និងអ៊ីស្រាអែល។ អ្នកស្រុកខាងលើ បានបង្ហាញក្ដីបារម្ភថា ការវាយប្រហារដោយថ្មើរជើងពីកងកម្លាំងអ៊ីស្រាអែល លើទីក្រុងរ៉ាហ្វា ដែលលោកនាយករដកឋមន្ត្រី Minister Benjamin បានគំរាមថានឹងបើកការវាយលុក ដោយជៀសមិនផុត ទោះបីមានការគំរាមពីសម្ព័ន្ធមិត្តជិតស្និទ្ធិបំផុតរបស់ខ្លួន គឺសហរដ្ឋអាមេរិក ក៏ដោយ នោះ អាចនឹងធ្វើឲ្យគ្រោះមហន្តរាយមនុស្សធម៌កាន់តែដុនដាប់ខ្លាំងថែមទៀត ៕

មនុស្សជិត៥០នាក់ បានរងរបួស ក្នុងការតវ៉ាជាបន្តបន្ទាប់ប្រឆាំងការជីកយករ៉ែនៅ ប្រទេសអេក្វាឌ័រ

2024/03/28 12:12:47 pm        68
នគរបាលអេក្វាឌ័របានបំបែកក្រុមបាតុករប្រឆាំងការជីកយករ៉ែរាប់សិបនាក់ដែលធ្វើបាតុកម្មនៅខាងក្រៅក្រសួងបរិស្ថានក្នុងរដ្ឋធានី ហ្គីតូ (Quito) របស់ប្រទេស នេះកាលពីថ្ងៃពុធ ២៧ មីនា ខណៈ ភាពតានតឹងនៅតែបន្តកើតមានលើសិទ្ធិរុករករ៉ែនៅទីក្រុង ផាឡូ ហ្គេម៉ាដូ (Palo Quemado) ក្នុងតំបន់ភ្នំអង្គ(Andean) មួយនេះ។ ក្រុមបាតុករដែលភាគច្រើនមកពីក្រុមអ្នកការពារបរិស្ថាន បានធ្វើបាតុកម្មគាំទ្រអ្នកក្រុង ផាឡូ ហ្គេម៉ាដូ ដែលបានប្រឆាំងនឹងផែនការរបស់រដ្ឋាភិបាលក្នុងការត្រួសត្រាយផ្លូវសម្រាប់ការជីកយករ៉ែមាស ប្រាក់ និងទង់ដែងនៅក្នុងទីក្រុងនេះ ។ ក្រុមអ្នកស្រុក និងសកម្មជនអះអាងថារ៉ែទាំងនោះអាចបំផ្លាញបរិស្ថានក្នុងមូលដ្ឋាន និងប៉ះពាល់ដល់ធនធានទឹកក្នុងតំបន់។ យោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានឱ្យដឹងថា ជម្លោះបានកើនឡើងនៅពេលដែលរដ្ឋាភិបាលបានដាក់ពង្រាយកងកម្លាំងនគរបាល និងកងទ័ពនៅក្នុងតំបន់នោះកាលពីថ្ងៃទី ១៩ ខែមីនា ដែលបណ្តាលឱ្យមានការប៉ះទង្គិចគ្នារវាងបុគ្គលិកសន្តិសុខ និងក្រុមអ្នកតវ៉ា បណ្តាលឱ្យមនុស្សចំនួន ៤៦ នាក់បានរងរបួសរហូតមកដល់បច្ចុប្បន្ន។ ក្រុមសកម្មជននៅទីក្រុង ឡាតាគូនហ្គា (Latacuunga)របស់ខេត្ត កូតូផាស៊ី (Cotopaxi) ដែលមានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រ ទីក្រុង ពី Palo Quemado ក៏បានធ្វើបាតុកម្មដើម្បីបង្ហាញការគាំទ្ររបស់ពួកគេចំពោះអ្នកស្រុក ផាឡូ ហ្គេម៉ាដូ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ។ ។នៅក្នុងការប្រកាសនៅលើបណ្ដាញសង្គ X សហព័ន្ធជនជាតិដើមភាគតិចអេក្វាឌ័រ (CONAIE) បានចោទប្រកាន់រដ្ឋាភិបាលពី បទការគាបសង្កត់ និងទាមទារឱ្យមានការពិគ្រោះយោបល់ដោយឥតគិតថ្លៃ និងផ្តល់ព័ត៌មានអំពីធនធានរ៉ែរបស់ខ្លួន។ គួរម្លឹកថា ប្រទេសអេក្វាឌ័រ បានស្ថិតក្នុងភាពអាសន្នចាប់តាំងពីខែមករាមក ដើម្បីទប់ស្កាត់រលកនៃអំពើហិង្សាពីក្រុមជនអន្ធពាល៕

អ្នកបើករថយន្តក្រុងនៅរដ្ឋធានីសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចេញធ្វើកូដកម្មជុំវិញការដំឡើងប្រាក់ខែ

2024/03/28 12:07:45 pm        68
ក្រុមអ្នកបើកបររថយន្តក្រុងនៅក្នុងរដ្ឋធានីសេអ៊ូល(Seoul) របស់កូរ៉េខាងត្បូង បានចេញធ្វើកូដកម្មនៅថ្ងៃព្រហស្បតិ៍ ទី២៨មីនា សប្ដាហ៍នេះ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងការចរចាដំឡើងប្រាក់ខែបានបរាជ័យ ប៉ះពាល់ដល់ការធ្វើដំណើរនៅក្នុងរដ្ឋធានីនេះដែលមានប្រជាជនជាង៩លាននាក់ និង រាប់លាននាក់ទៀតពីតាមតំបន់ជាយក្រុងនានា ។ ស្របពេលដែលមានក្ដីរំពឹងថានឹងមានការកកស្ទះចរចារណ៍ អំឡុងពេលធ្វើដំណើរដ៏មមាញឹក អភិបាលក្រុងសេអ៊ូល បាននិយាយថា ផ្លូវក្រោមដី នឹងត្រូវបន្ថែមពេលវេលាដោយការបន្ថែមចំនួនរថភ្លើងសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ សង្កាត់ចំនួន២៥ របស់រដ្ឋធានីនេះ ក៏នឹងផ្ដល់រថយន្តក្រុងដឹកជញ្ជូនចម្ងាយជិត ចំនួន៤៨០គ្រឿង ផងដែរ ដើម្បីដឹកជញ្ជូនអ្នកដំណើរទៅកាន់ស្ថានីយ៍រថភ្លើងក្រោមដី ផ្សេងៗ។ ការធ្វើកូដកម្មពេញបន្ទុកដោយក្រុមអ្នកបើកបររថយន្តក្រុងរបស់រដ្ឋធានីនេះ គឺជាលើកដំបូងហើយ ក្នុងរយៈពេល១២ឆ្នាំ មកនេះ ។ កូដកម្មចុងក្រោយរបស់ពួកគេ បានបន្តប្រហែល២០នាទី។ សារព័ត៌មាន យ៉ុនហាប់ (Yonhap) បានរាយការណ៍ថា ការចរចារវាង សហជីពការងាររថយន្តក្រុងរដ្ឋធានីសេអ៊ូល (Seoul Bus Labor Union) តំណាងឲ្យអ្នកបើកបររថយន្តក្រុងដែលកំពុងបម្រើប្រតិបត្តិការរថយន្តក្រុង និងបុគ្គលិករបស់ខ្លួន ៩៧% បានបាជ័យ បន្ទាប់ពីការទាមទារដំឡើងប្រាក់ឈ្នួរ១២,៧% របស់សហជីពនេះបាន ត្រូវបានច្រានចោល ។ លោកយ៉ុន ចុង ចាង (Yoon Jong-jang) ប្រធានការិយាល័យផែនការដឹកជញ្ជូន នៅរដ្ឋបាលក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា យើងនឹងប្រឹងប្រែងអស់ពីលទ្ធភាពដើម្បី ឈានដល់កិច្ចខិតខំប្រឹងប្រែងប្រកបដោយរលូន រវាងសហជីពនិងរដ្ឋាភិបាល ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមហ៊ុន QatarEnergy បានព្រមានអាមេរិក និងមន្ត្រីឧស្សាហកម្ម អំពីការវាយប្រហារលើថាមពល
03/21/2026 12:03 PM
សហគមន៍ខ្មែរឥស្លាមធ្វើបុណ្យស្រាយបួស និងអរគុណ​រាជរដ្ឋាភិបាល​អនុញ្ញាត​អនុវត្ត​ប្រពៃណី​បាន​ពេញលេញ
03/21/2026 12:03 PM
ជនភៀសសឹកនៅវត្តកណ្តោលខេត្តបន្ទាយមានជ័យ ពេញចិត្តទៅរស់នៅផ្ទះបណ្តោះអា​សន្ន​ដែល​រដ្ឋាភិបាល​រៀបចំ
03/21/2026 11:03 AM
ក្រសួងអប់រំ រៀបចំទិវាអន្តរជាតិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ ក្រោម​ប្រធាន​បទ​ពាក់​ព័ន្ធ​យុវជន និង​សន្តិភាព
03/21/2026 11:03 AM
លោក Trump ហៅសម្ព័ន្ធយោធា NATO ថា «កំសាក» ដោយសារខ្វះការគាំទ្រក្នុងសង្គ្រាមលើអ៊ីរ៉ង់
03/21/2026 11:03 AM
មេដឹកនាំកំពូលនិយាយថា អ៊ីរ៉ង់បានវាយប្រហារសន្ធាប់ខ្លាំងធ្វើឲ្យសត្រូវវង្វេង
03/21/2026 10:03 AM
អង់គ្លេស អនុម័តការប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេសឲ្យអាមេរិកដើម្បីវាយប្រហារទីតាំងមីស៊ីលអ៊ីរ៉ង់
03/21/2026 10:03 AM
លោកTrump និយាយថា កំពុងពិចារណា«បន្ធូរបន្ថយ»សង្គ្រាមនៅអ៊ីរ៉ង់ ប៉ុន្តែច្រានចោលបទឈប់បាញ់
03/21/2026 10:03 AM
កម្ពុជាធ្វើការតវ៉ាជាផ្លូវការបន្ថែមថ្មីទៀតប្រឆាំងនឹងការបន្តសកម្មភាពរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជាដោយយោធាថៃ
03/21/2026 10:03 AM
គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បំពេញបេសកកម្ម​ដ៏ថ្លៃថ្លាក្នុង​ការ​បម្រើ​សេវា​ជូន​ពលរដ្ឋ​ដោយ​ឥត​គិតថ្លៃ ​ក្នុង២៥ រាជធានី-ខេត្ត
03/21/2026 10:03 AM