មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់
ស្នងការរាជធានី បញ្ជាឲ្យកម្លាំងសមត្ថកិច្ចចុះពិនិត្យទីតាំងផាប់មួយកន្លែង នៅខណ្ឌទួលគោក ក្រោយឃើញមានក្មេងៗទៅប្រមូលផ្តុំផឹកស៊ីទាំងថ្ងៃ
ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ

សន្តិសុខ និង សង្គម

កសិករប្រទេសអេស្បាញ តវ៉ានៅទីក្រុងម៉ាឌ្រីដ ប្រឆាំងនឹងសម្ពាធជាច្រើន

2024/03/18 12:09:11 pm        104
ក្បួនត្រាក់ទ័រ បានបើកឆ្លងកាត់រដ្ឋធានីប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ អមដោយកសិករថ្មើរជើង ដើម្បីតវ៉ាប្រឆាំងទៅនឹងសម្ពាធជាច្រើន ដែលពួកគេនិយាយថាតម្លៃកសិផលមានតម្លៃថោក ការនាំចូលមានតម្លៃទាប ដែលកាត់បន្ថយផលិតផលក្នុងស្រុក ហើយមានច្បាប់បរិស្ថានរបស់សហភាពអឺរ៉ុប តឹងរឹង។កសិករចូលនិវត្តន៍អាយុ ៦៦ឆ្នាំ លោក អាទូរ៉ូ សានឌីន (Arturo Sandin) ដែលបានឈប់ធ្វើការនៅក្នុងឆ្នាំ ២០២២ ហើយបានផ្តល់ការងារបន្តទៅកូនៗរបស់លោក បាននិយាយថា វិស័យកសិកម្មស្ថិតក្នុងស្ថានភាពស្មុគស្មាញ។លោកស្រី អាជេតដា ម៉ុនតុន អាហ្គីឡា(Ageda Monton Aguilar) បាននិយាយថាកូនៗ របស់គាត់ប្រហែលជាមិនចង់កាន់កាប់មុខរបរនេះទេ នៅពេលដែលប្តីរបស់លោកស្រីចូលនិវត្តន៍ព្រោះ កូនៗមិនចង់រស់នៅក្នុងស្ថានភាពបែបនេះទេ។ការទាមទាររបស់កសិករ ក៏រួមបញ្ចូលផងដែរនូវការបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលក្រុមកសិករ និយាយថាបាននាំឱ្យមានការនាំចូលមានតម្លៃថោក ពីប្រទេសនានាដែលអ្នកផលិតប្រឈម នឹងស្តង់ដារបរិស្ថានតឹងរ៉ឹង។

លោកស្រី von der Leyen៖ តំបន់ហ្កាហ្សាកំពុងប្រឈមគ្រោះទុរ្ភិក្ស ដែលត្រូវការបទឈប់បាញ់ឲ្យបានឆាប់

2024/03/18 12:03:49 pm        138
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យថា តំបន់ហ្កាហ្សា កំពុងប្រឈមគ្រោះទុរ្ភិក្ស ហើយត្រូវតែមានកិច្ចព្រមព្រៀងឈប់បាញ់ឲ្យបានឆាប់រហ័ស នៅក្នុងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោកស្រី von der Leyen បាននិយាយទៅកាន់អ្នកសារព័ត៌មាននៅក្នុងទីក្រុងគែរ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រព្រៀងភាពជាដៃគូយុទ្ធសាស្ត្រ ជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi ថា តំបន់ហ្កាហ្សាកំពុងប្រឈមគ្រោះទុរ្ភិក្ស ហើយយើងពុំអាចទទួលយករឿងនេះបានទេ។ លោក Sisi និយាយថា មេដឹកនាំអេហ្ស៊ីប និងសហភាពអឺរ៉ុប បានព្រមព្រៀង បដិសេធប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅទីក្រុង Rafah។ការអត្ថាធិប្បាយរបស់ភាគីទាំងពីរ ធ្វើឡើងបន្ទាប់ពីការប្រកាសកញ្ចប់ថវិកាចំនួន ៧,៤ ពាន់លានអឺរ៉ូ (៨,១ ពាន់លានដុល្លារ) ពីសហភាពអឺរ៉ុប សម្រាប់ប្រទេសអេហ្ស៊ីប ព្រមទាំងការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយប្រទេសអាហ្វ្រិកខាងជើង ជាផ្នែកមួយនៃការជំរុញ ដែលត្រូវបានរិះគន់ដោយក្រុមសិទ្ធិមនុស្ស ដើម្បីទប់ស្កាត់លំហូរជនអន្តោប្រវេសន៍ទៅកាន់អឺរ៉ុប។ រថក្រោះយោធា និងរថពាសដែក (APC) អាចត្រូវបានគេមើលឃើញពីភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលបើកបរនៅជិតព្រំដែនជាមួយតំបន់ហ្កាហ្សា កាលពីថ្ងៃអាទិត្យ។ ដោយឆ្លងកាត់ព្រំដែន ប្រជាជននៅតំបន់ហ្កាហ្សា បានដើរចន្លោះអគារនានាដែលត្រូវបានបំផ្លាញ ខណៈផ្សែងហុយចេញពីគំនរបាក់បែកនៅក្នុងតំបន់ហ៊ុមព័ទ្ធដែលប្រយុទ្ធគ្នា។ អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សារបស់ក្រុមហាម៉ាស បាននិយាយថា យុទ្ធនាការតាមអាកាសនិងជើងគោកនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៣១.៦០០នាក់ និងបានជំរុញឲ្យប្រជាជនភាគច្រើនភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយនាំពួកគេឲ្យឈានទៅដល់មាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។

ក្រុមមន្ត្រី៖ រុស្ស៊ីធ្វើឲ្យខូចទំនាក់ទំនងនៃសម្ព័ន្ធមិត្តអាហ្វ្រិកខាងលិចដ៏សំខាន់ជាមួយអាមេរិក

2024/03/18 11:57:25 am        166
ដៃគូសំខាន់របស់អាមេរិកនៅអាហ្វ្រិកភាគពាយព្យ កំពុងងាកទៅរករុស្ស៊ី ចំពេលមានការព្រមានពីមេបញ្ជាការកំពូលអាមេរិកប្រចាំទ្វីបថា ជនជាតិរុស្ស៊ី កំពុងព្យាយាម «កាន់កាប់» តំបន់សាហែល (Sahel) ទាំងមូលនៃទ្វីបអាហ្វ្រិក។ប្រទេសនីហ្សេដែលបានបម្រើការជាមូលដ្ឋានដ៏សំខាន់សម្រាប់ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់អស់រយៈពេលជិតមួយទសវត្សរ៍នោះ បានប្រកាសកាលពីថ្ងៃសៅរ៍ថា ខ្លួនកំពុងបញ្ចប់កិច្ចព្រមព្រៀង ដែលបានអនុញ្ញាតឲ្យបុគ្គលិកយោធា និងបុគ្គលិកស៊ីវិលរបស់សហរដ្ឋអាមេរិក ធ្វើប្រតិបត្តិការ នៅក្នុងប្រទេស ចាប់តាំងពីឆ្នាំ ២០១៤។សេចក្តីប្រកាសនេះ បានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីកិច្ចប្រជុំដ៏តានតឹងមួយរវាងរបបយោធានីហ្សេដែលបានដណ្ដើមអំណាចក្នុងរដ្ឋប្រហារខែកក្កដា ឆ្នាំ២០២៣ និងមន្ត្រីការទូត និងយោធារបស់សហរដ្ឋអាមេរិក រួមទាំងឧត្តមសេនីយ៍ Michael Langley មេបញ្ជាការនៃទីបញ្ជាការអាហ្វ្រិកអាមេរិក និងលោកស្រី Celeste Wallander ឧបការីរដ្ឋមន្ត្រីការពារជាតិសម្រាប់មន្ត្រីការពារជាតិ បានប្រាប់សារព័ត៌មាន CNN អំពីកិច្ចការសន្តិសុខអន្តរជាតិ។ ក្រុមមន្ត្រី បាននិយាយថា នៅក្នុងកិច្ចប្រជុំនោះ គណៈប្រតិភូអាមេរិក បានសម្តែងការព្រួយបារម្ភអំពីការកើនឡើងនៃវត្តមានយោធារុស្ស៊ី នៅក្នុងប្រទេសនីហ្សេ និងជាពិសេសអំពីអនាគតនៃមូលដ្ឋានទ័ពអាកាស ១០១ នៅក្នុងរដ្ឋធានីរបស់នីហ្សេ និងថាតើមូលដ្ឋានទ័ពនេះ នឹងត្រូវប្រគល់ឲ្យរុស្ស៊ីដែរឬទេ។ការពិភាក្សានេះ បានធ្វើឲ្យមេដឹកនាំរបបយោធាខឹងសម្បា ដែលមានអារម្មណ៍ថា ពួកគេកំពុងត្រូវបានស្តីបន្ទោស បើទោះបីជាសហរដ្ឋអាមេរិក បានកាត់ផ្តាច់ជំនួយផ្នែកយោធា និងជំនួយបរទេសជាច្រើនរបស់ខ្លួនដល់ប្រទេសនីហ្សេ កាលពីចុងឆ្នាំមុន បន្ទាប់ពីរដ្ឋប្រហារក៏ដោយ។

មនុស្ស៣នាក់ស្លាប់ក្នុងចំហេះព្រៃនៅភាគនិរតីរបស់ប្រទេសចិន

2024/03/18 10:43:35 am        84
មន្ត្រីក្នុងតំបន់បីនាក់បានស្លាប់ ខណៈដឹកនាំកិច្ចខិតខំប្រឹងប្រែងពន្លត់ចំហេះព្រៃមួយដែលបានចាប់ផ្ដើមឆេះរាលដាលកាលពីថ្ងៃសុក្រ និងថ្ងៃសៅរ៍នៅក្នុងខេត្តស៊ីឈួន(Sichuan)និងយ៉ុនណាន( Yunnan) ភាគនិរតីប្រទេសចិន។យោងតាមរដ្ឋបាលអគ្គិភ័យ និងសង្គ្រោះ អគ្គិភ័យនេះស្ថិតក្នុងចំណោមភ្លើងឆេះព្រៃដែលបានកើតឡើងនៅកន្លែងជាច្រើននៅទូទាំងប្រទេសចិនចាប់តាំងពីខែមុនមក។ និទាឃៈរដូវគឺជារដូវកាលងាយបង្កឲ្យមានភ្លើងឆេះព្រៃ ដោយសារខ្យល់បក់ខ្លាំង និងស្ងួត។យោងតាមរដ្ឋាភិបាលក្នុងតំបន់បានឱ្យដឹងថា មន្ត្រីទាំងបីនាក់បានស្លាប់ នៅពេលមានអគ្គិភ័យដែលបានចាប់ផ្តើមនៅម៉ោង ៦ និង១០ នាទីល្ងាចថ្ងៃសៅរ៍នៅក្នុងភូមិ តូ(Douge) ក្នុងទីក្រុង លីនកាង (Lincang) នៃខេត្តយ៉ុនណាន ហើយអគ្គិភ័យក៏បានបណ្តាលឱ្យមនុស្សម្នាក់រងរបួសផងដែរ។ រដ្ឋាភិបាលក្នុងតំបន់បាននិយាយថា ភ្លើងដែលត្រូវបានពន្លត់នៅម៉ោង ១១:០៥នាទីយប់កាលពីថ្ងៃសៅរ៍ ដោយសារតែការខិតខំប្រឹងប្រែងរបស់អ្នកពន្លត់អគ្គិភ័យចំនួន១១០នាក់បានប៉ះពាល់ដល់ផ្ទៃដីប្រហែល ៥,៣៣ ហិកតា។ ប្រភពដដែលបានបន្ថែមថា ក្រុមអាជ្ញាធរកំពុងតាមដានកន្លែងកើត។ មូលហេតុនៃការឆាបឆេះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។នៅក្នុងខេត្តស៊ីឈួន(Sichuan) ដែលនៅជិតខាង ក្រុមអ្នកពន្លត់អគ្គិភ័យបាននឹងកំពុងព្យាយាមពន្លត់អណ្ដាតភ្លើងឆេះព្រៃដែលបានចាប់ផ្ដើមឡើងនៅម៉ោងប្រហែល ៥ល្ងាចថ្ងៃសុក្រ នៅជិតភូមិ ប៉ៃស៊ី (Baizi) ក្នុងសង្កាត់ យ៉ាជៀន (Yajiang) នៃខេត្តស្វយ័តទីបេ ហ្គាហ្ស៊េ (Garze)៕

រោងចក្រចម្រាញ់ប្រេងរបស់រុស្សីកាន់តែច្រើន ត្រូវរងការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន

2024/03/18 10:34:07 am        136
រោងចក្រចម្រាញ់ប្រេងរបស់រុស្សីកាន់តែច្រើន ត្រូវរងការវាយប្រហារដោយយានដ្រូន ជាការវាយប្រហារចុងក្រោយបង្អស់លើរោងចក្រថាមពល ដែលភាគច្រើននៃពួកវា ស្ថិតនៅជ្រៅក្នុងប្រទេសរុស្ស៊ី។ការវាយប្រហារកាលពីថ្ងៃសៅរ៍ គឺសំដៅទៅលើរោងចក្រនៅក្នុងតំបន់ Samara របស់រុស្ស៊ី មានចម្ងាយជាង ១.០០០ គីឡូម៉ែត្រ (៦២០ ម៉ាយ) ពីព្រំដែនអ៊ុយក្រែន។សារព័ត៌មាន RIA Novosti បានរាយការណ៍ដោយដកស្រង់សម្តីអភិបាលខេត្តលោក Dmitry Azarov ថា អង្គភាពកែច្នៃផលិតផលប្រេង បានឆាបឆេះនៅលើទឹកដីនៃរោងចក្រចម្រាញ់ប្រេង Rosneft PJSC ក្នុងទីក្រុងស៊ីហ្ស្រាន (Syzran)។ សមត្ថភាពផលិតរបស់រោងចក្រនេះ គឺ ៨,៥លានបារ៉ែល ក្នុងមួយឆ្នាំ ឬប្រហែល ១៧០.000 បារ៉ែល ក្នុងមួយថ្ងៃ។ទីភ្នាក់ងារសារព័ត៌មានបារាំង AFP កាលពីថ្ងៃអាទិត្យបានរាយការណ៍ដោយដកស្រង់សម្តីអាជ្ញាធរក្នុងតំបន់ថា ការវាយប្រហារដោយយានដ្រូនមួយផ្សេងទៀត បានកើតឡើងលើរោងចក្រចម្រាញ់ប្រេង Slavyansk-on-Kuban ក្នុងតំបន់ Krasnodar ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ សេចក្តីរាយការណ៍នោះ បានបន្តថា អគ្គិភ័យដែលបង្កឡើងដោយការវាយប្រហារនោះ ត្រូវបានពន្លត់ ហើយមនុស្សម្នាក់ បានស្លាប់ដោយសារគាំងបេះដូង ។អភិបាលក្រុង បាននិយាយថា ការប៉ុនប៉ងវាយប្រហាររោងចក្រចម្រាញ់ប្រេងទីពីរ នៅទីក្រុង Novokuibyshevsk ត្រូវបានរារាំង។មនុស្សម្នាក់ដែលដឹងពីកិច្ចប្រតិបត្តិការមិនត្រូវបានអនុញ្ញាតឲ្យនិយាយជាសាធារណៈ បានអះអាងថា អ៊ុយក្រែន បានកំណត់គោលដៅរោងចក្រទី៣ក្នុងតំបន់នៅពេលយប់ គឺរោងចក្រចម្រាញ់Kuibyshevដ៏ធំ។

អង្គការ UNICEF៖ កុមារជាង ១៣.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងការវាយលុករបស់អ៊ីស្រាអែល

2024/03/18 10:29:45 am        53
ទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ UNICEF បាននិយាយកាលពីថ្ងៃអាទិត្យ (១៧ មីនា) ថាកុមារជាង ១៣.០០០ នាក់ត្រូវបានសម្លាប់នៅហ្កាហ្សា ក្នុងការវាយលុករបស់អ៊ីស្រាអែល ដោយបន្ថែមកុមារជាច្រើនបានទទួលរងពីកង្វះអាហារូបត្ថម្ភធ្ងន់ធ្ងរហើយមិនមាន «សូម្បីតែកម្លាំងយំ»។នាយកប្រតិបត្តិអង្គការយូនីសេហ្វ លោកស្រី ខាធើរីន រ៉ាស់សែល (Catherine Russell) បានប្រាប់សារព័ត៌មាន CBS News ថា «កុមាររាប់ពាន់នាក់ទៀតបានរងរបួស ហើយពួកគេអាចនឹងជាប់គាំងនៅក្រោមគំនរបាក់បែក។ យើងមិនដែលបានឃើញអត្រាដ៏ខ្ពស់បែបនេះនៃការស្លាប់របស់កុមារនៅក្នុងជម្លោះស្ទើរតែទាំងអស់នៅលើពិភពលោក»។ការរិះគន់ពីអន្តរជាតិបានកើតមានលើអ៊ីស្រាអែល ដោយសារតែចំនួនអ្នកស្លាប់ក្នុងសង្គ្រាម វិបត្តិភាពអត់ឃ្លាននៅហ្កាហ្សា និងការចោទប្រកាន់ពីការរារាំងការផ្តល់ជំនួយទៅក្នុងតំបន់ហ៊ុមព័ទ្ធ។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយនៅដើមខែនេះថា អ៊ីស្រាអែលកំពុងបំផ្លាញប្រព័ន្ធស្បៀងអាហាររបស់ហ្កាហ្សា ដែលជាផ្នែកនៃ «យុទ្ធនាការបង្អត់អាហារ» ដ៏ទូលំទូលាយ ប៉ុន្តែអ៊ីស្រាអែលបានច្រានចោលការចោទប្រកាន់នេះ។ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានធ្វើឱ្យប្រជាជនជិត ២,៣ លាននាក់របស់តំបន់នេះត្រូវភៀសខ្លួន និងបណ្តាលឱ្យមានវិបត្តិអត់ឃ្លាន ធ្វើឱ្យតំបន់ភាគច្រើនខ្ទេចខ្ទីអស់ និងបានសម្លាប់មនុស្សជាង ៣១.០០០ នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា៕

អ៊ីស្រាអែល បន្តឃុំខ្លួនបុគ្គលិកថែទាំសុខភាពស្ម័គ្រចិត្តចំនួន ១៣នាក់

2024/03/18 10:26:58 am        57
អង្គការនេះ បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ីស្រាអែល បន្តឃុំខ្លួនបុគ្គលិកថែទាំសុខភាពចំនួន១៣នាក់ ដែលស្ម័គ្រចិត្តជាមួយសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) នៅក្នុងតំបន់ហ្កាហ្សា។អង្គការសង្គមអឌ្ឍចន្ទក្រហមប៉ាឡេស្ទីន (PRCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បន្ទាប់ពីដោះលែងអ្នកស្ម័គ្រចិត្តឈ្មោះ Tamer Fouad Salim Al-Qarm កាលពីថ្ងៃសៅរ៍ កងកម្លាំងអ៊ីស្រាអែលបន្តឃុំខ្លួនអ្នកស្ម័គ្រចិត្ត១៣នាក់ផ្សេងទៀត ។ លោក Al-Qarm ត្រូវបានឃុំខ្លួនអស់រយៈពេល ៣៦ថ្ងៃបន្ទាប់ពីទាហានអ៊ីស្រាអែល បានឆ្មក់ចូលមន្ទីរពេទ្យ Al-Amal នៅក្នុងខាន់យូនីស (Khan Younis) កាលពីខែមុន។ក្រសួងការបរទេសប៉ាឡេស្ទីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា៖ «ការគំរាមកំហែងជាបន្តបន្ទាប់របស់លោកណេតាន់យ៉ាហ៊ូក្នុងការឈ្លានពានទីក្រុងរ៉ាហ្វា (Rafah) បង្កឲ្យមានការប្រឈមមុខដាក់គ្នាចំពោះមតិអន្តរជាតិ និងអាមេរិកលើការការពារជនស៊ីវិល»។ «ការសងសឹកដោយខ្វះហេតុផលគ្របដណ្តប់លើរដ្ឋាភិបាលអ៊ីស្រាអែល និងគំរាមកំហែងដល់សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ និងពិភពលោក»។ខណៈពេលដែលអ៊ីស្រាអែលអំពាវនាវឲ្យមានការវិលត្រឡប់មកវិញនៃជនជាតិអ៊ីស្រាអែលចំនួន ១០៨ នាក់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាស ប្រជាជនប៉ាឡេស្ទីនរាប់ពាន់នាក់ នៅតែត្រូវបានចាប់ខ្លួនដោយកងកម្លាំងអ៊ីស្រាអែល។យោងតាមទិន្នន័យពីក្រុមសិទ្ធិមនុស្សអ៊ីស្រាអែល B'Tselem ជនជាតិប៉ាឡេស្ទីនប្រហែល ៤.៧៦៤ នាក់ត្រូវបានអ៊ីស្រាអែលឃុំខ្លួន នៅខែកញ្ញា មុនពេលអំពើហិង្សាចុងក្រោយ បានផ្ទុះឡើង ពួកគេជាច្រើនត្រូវបានឃុំខ្លួនដោយមានហេតុផលតិចតួច ឬដោយគ្មានការចោទប្រកាន់។

អ្នកតវ៉ារាប់រយនាក់ក្នុងតំបន់ស្វយ័ត បាស(Basque)របស់អេស្ប៉ាញដេកលើដីរំឭកដល់ជនរងគ្រោះហ្កាហ្សា

2024/03/18 10:19:38 am        59
បាតុកររាប់រយនាក់បានចូលរួមគោរពវិញ្ញាណក្ខន្ធជនរងគ្រោះក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សា ក្នុងទីក្រុង សាន់ សេបាស្ទាន (San Sebastián) ប្រទេសអេស្ប៉ាញ កាលពីថ្ងៃអាទិត្យ ១៧ មីនា ដោយដេកលើដីអមដោយនឹងសំឡេងស៊ីរ៉ែន។ ការជួបជុំនេះត្រូវបានរៀបចំឡើងដោយសមូហភាពជើនីកាប៉ាឡេស្ទីណា(Gernika-Palestina)ដែលជាក្រុមសិល្បករ និងសកម្មជនមកពីតំបន់ស្វយ័តបាស( Basque) របស់អេស្ប៉ាញ ដោយប្រៀបធៀបស្របគ្នារវាងស្ថានភាពនៅហ្កាហ្សា និងការវាយប្រហារនៅទីក្រុង កានីកា (Guernica) ក្នុងឆ្នាំ ១៩៣៧ ដែលបានបំផុសគំនិតដោយគំនូររបស់ លោក ប៉ាប្លូ ភីកាសូ(Pablo Picasso)វិចិត្រកដៃរឯករបស់ពិភពលោក។ សកម្មភាពនេះត្រូវបានធ្វើឡើងនៅក្បែររូបចម្លាក់អេក្វាដូឈីលីដា( Eduardo Chillida) នៅលើឆ្នេរសមុទ្រ ខុនចា(Concha) របស់ទីក្រុង San Sebastian។ យោងតាមក្រសួងសុខាភិបាលរបស់ហ្កាហ្សា ការវាយប្រហារដោយយោធារបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាបានបង្ខំពលហ្កាហ្សារដ្ឋរត់ភៀសខ្លួនចំនួនប្រជាជនជិត ២,៣ លាននាក់ បណ្តាលឱ្យមានវិបត្តិអត់ឃ្លាន អគារនានាស្ទើរបាក់រាបដល់ដីក្នុងតំបន់រងការឡោមព័ទ្ធនេះ និងបានសម្លាប់មនុស្សជាង ៣១,០០០នាក់ ដែលនាំឱ្យមានការចោទប្រកាន់ពីបទប្រល័យពូជសាសន៍កំពុងត្រូវបានស៊ើបអង្កេតនៅក្នុងតុលាការពិភពលោក៕

ជប៉ុនបញ្ចប់ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរហ្វូគូស៊ីម៉ាលើកទី៤ ទោះមានប្រតិកម្មតបវិញក៏ដោយ

2024/03/18 09:22:20 am        166
ប្រតិបត្តិកររោងចក្របាននិយាយថា ប្រទេសជប៉ុនបានបញ្ចប់ជុំទី ៤ របស់ខ្លួននៃការបញ្ចេញទឹកសំណល់ដែលមានសារធាតុនុយក្លេអ៊ែរពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃអាទិត្យ។ ទោះបីជាមានការព្រួយបារម្ភ និងការប្រឆាំងយ៉ាងខ្លាំងទាំងក្នុងប្រទេស និងក្រៅប្រទេសក៏ដោយ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) បានបញ្ចេញទឹកសំណល់ប្រហែល ៧.៨០០ តោននៅក្នុងជុំចុងក្រោយនេះ ជាចំនួនប្រហាក់ប្រហែលនឹង៣ជុំកាលពីកន្លងទៅ។លោក យូហុង (Yu Hong)អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានអាស៊ីបូព៌ានៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានសរសេរនៅក្នុងអត្ថបទមួយដែលបានចេញផ្សាយដោយទូរទស្សន៍ CGTN នាពេលថ្មីៗនេះថា រោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi មានទីតាំងនៅភាគខាងជើងនៃមហាសមុទ្រប៉ាស៊ីហ្វិក ហើយការបញ្ចេញទឹកដែលមានសារធាតុនុយក្លេអ៊ែរទៅក្នុងសមុទ្រនឹងប៉ះពាល់ដោយផ្ទាល់ដល់កន្លែងនេសាទនៅប៉ាស៊ីហ្វិកខាងជើង ហើយបន្ទាប់មកប៉ះពាល់ដល់ពិភពលោកតាមរយៈវដ្តទឹក។ វដ្ដបរិយាកាស និងខ្សែសង្វាក់អាហារ ដែលជះឥទ្ធិពលជាបន្តបន្ទាប់ដល់ឧស្សាហកម្មវារីវប្បកម្មសមុទ្រ និងទឹកសាបជាសាកល ប៉ុន្តែពេលវេលា និងទំហំនៃផលប៉ះពាល់មិនទាន់ត្រូវបានផ្ទៀងផ្ទាត់នៅឡើយ។ អ្នកជំនាញបានកត់សម្គាល់ថា ផលប៉ះពាល់អវិជ្ជមាននៃផែនការរបស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរទៅក្នុងសមុទ្រគឺមានរយៈពេលវែង និងមិនអាចត្រឡប់វិញបាន ដោយមិនអើពើនឹងសិទ្ធិជាមូលដ្ឋានជាបន្តបន្ទាប់ដូចជាសុវត្ថិភាពនៃជីវិតមនុស្ស និងសុខភាព ។ប្រជាពលរដ្ឋបាននាំគ្នាតវ៉ាប្រឆាំងការរញ្ចេញសំណល់ទឹកចូលក្នុងសមុទ្រជាច្រើនដង។ ពួកគេក៏ព្រួយបារម្ភផងដែរ ជុំវិញការលេចធ្លាយទឹកកខ្វក់ពីបំពង់បង្ហូរទឹកក្នុងរោងចក្រ Fukushima នាពេលថ្មីៗនេះ និងហានិភ័យសុវត្ថិភាពដែលអាចកើតមានសម្រាប់ប្រទេសមួយនេះ ដែលងាយរងគ្រោះដោយគ្រោះមហន្តរាយ ដោយសារគ្រោះរញ្ជួយដីនៅឧបទ្វីប Noto កាលពីដើមឆ្នាំនេះ៕

ឧកញ៉ា តែ តាំងប៉ បន្តធ្វើសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩”នៅខេត្តតាកែវ

2024/03/15 05:42:56 pm        103
តាកែវ ៖ ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា(FASMEC) បានដឹកនាំ និងរៀបចំកម្មវិធីសិក្ខាសាលាស្ដីពី “ការអភិវឌ្ឍន៍អាជីវកម្មក្រោយបរិបទកូវីដ-១៩” ជូនសមាជិក សមាជិកា របស់ FASMEC ខេត្តតាកែវ នៅថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ មានការអញ្ជើញចូលរួមបើកកម្មវិធីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកវេជ្ជបណ្ឌិត យង់ សុវឌ្ឍនា អភិបាលរង នៃគណៈអភិបាលខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងបិទកម្មវិធីក្រោមអធិបតីភាពដោយ លោក កេត ព្រុង ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងខ្ពង់ខ្ពង់របស់ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ព្រមទាំងដៃគូសហការឧបត្ថម្ភនានាមានដូចជាមូលនិធិសម្តេចតេជោ,សហគ្រិនខ្មែរ ,ធនាគារកាណាឌីយ៉ា ,ធនាគារ វីង ម.ក,ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា,ធនាគារ ហ្វីលីពនិងដៃគូសហការផ្សេងៗទៀត និងមានSMEចូលរួមចំនួន ២៥០នាក់។គោលបំណងនៃកម្មវិធីសិក្ខាសាលានេះ គឺដើម្បីផ្តល់ចំណេះដឹងនិងអត្ថប្រយោជន៍ដល់សហគ្រាសធុនតូច និងមធ្យមទូទាំងប្រទេសកម្ពុជា បានដឹងពីព័ត៍មានទាក់ទងនឹងច្បាប់បញ្ញាតិនានា ព័ត៍មានទាក់ទងនិងធនាគាដៃគូនិងក្រុមហ៊ុនដៃគូរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចតេជោ ហ៊ុន សែន ឆ្លៀតពេលសួរសុខទុក្ខ អតីតតារាកំប្លែងល្បី នាយក្រិន កំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត
03/22/2026 10:03 AM
ក្រុមមន្រ្តី៖ ទាហានអាមេរិករាប់ពាន់នាក់បន្ថែមទៀត នឹងដាក់ពង្រាយទៅកាន់តំបន់មជ្ឈិមបូព៌ា
03/22/2026 10:03 AM
អ្នកនាំពាក្យយោធាអ៊ីរ៉ង់ព្រមានថា មន្រ្តីកងទ័ពអ៊ីស្រាអែល-អាមេរិក នឹងក្លាយជាគោលដៅវាយប្រហារជុំវិញពិភពលោក
03/22/2026 09:03 AM
លោក Trump ៖ អាមេរិកនឹងវាយប្រហាររោងចក្រថាមពលអ៊ីរ៉ង់ បើសិនជាច្រកសមុទ្រ Hormuz មិនបើកទេនោះ ក្នុងរយៈពេល ៤៨ម៉ោង
03/22/2026 09:03 AM
ប្រធានអតីតយុទ្ធជនខេត្តកំពង់ឆ្នាំង ជំរុញឱ្យអតីតយុទ្ធជនប្រឹងប្រែងដាំដុះលើដីដែលបានប្រគល់ជូន
03/22/2026 09:03 AM
រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញពិនិត្យសារមន្ទីរព្រះវិហារអដ្ឋរស្សក្រោយជួសជុលឡើងវិញ
03/22/2026 08:03 AM
អគ្គលេខាធិការសមាគមអតីតយុទ្ធជន អញ្ជើញចុះពិនិត្យការរៀបចំហេដ្ឋារចនាសម្ព័ន្ធនៅលើទីតាំងសម្រាប់សាងសង់ជម្រកបណ្តោះអាសន្ន នៅឃុំស្លក្រាម
03/22/2026 08:03 AM
សម្តេចធិបតី ណែនាំក្រសួងសេដ្ឋកិច្ចត្រូវរៀបចំវិធានវិចារណកម្មចំណាយ លើកលែងតែក្រសួង ស្ថាប័ន ដែលមានប្រតិបត្តិការចាំបាច់ពាក់ព័ន្ធនឹងកិច្ចការពារអធិបតេយ្យជាតិ
03/22/2026 08:03 AM
សម្តេចធិបតី ណែនាំគ្រប់ក្រសួង ស្ថាប័នទាំងអស់ ត្រូវកាត់បន្ថយការធ្វើដំណើរឆ្ងាយក្នុងការរៀបចំសិក្ខាសាលា និងកិច្ចប្រជុំនានា
03/22/2026 08:03 AM
ប្រភព៖ ក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump ប្រគល់សំណើររំសាយអាវុធក្រុមហាម៉ាស
03/21/2026 05:03 PM