ក្រុមក្មេងទំនើងជាង៤០នាក់ ត្រូវសមត្ថកិច្ចបញ្ជូនទៅពន្ធនាគារ អ្នកនាំពាក្យព្រមានថា "បើមិនកែ គឺគុក!"
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ
នគរបាលខណ្ឌកំបូលឃាត់ម៉ូតូ ១០គ្រឿង ករណីប្រេីប្រាស់សុីម៉ាំងបំពងសំឡេង
ស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា​២លានរៀលដល់កម្លាំង​នគរបាល​ដែល​បង្រ្កាប​ជនសង្ស័យ​០៣នាក់ធ្វើសកម្មភាពឆក់ខ្សែ.កពលរដ្ឋ

សន្តិសុខ និង សង្គម

មនុស្ស១៧នាក់ត្រូវបារម្ភថាបានស្លាប់ ក្នុងការប៉ះទង្គិចការតវ៉ាប្រឆាំងរដ្ឋាភិបាលជាថ្មីទូទាំងនីហ្សេរីយ៉ា

2024/08/02 12:00:59 pm        80
មនុស្សចំនួន១៧នាក់ ត្រូវគេបារម្ភបានបានស្លាប់ក្នុងការតវ៉ាថ្មីទៀត ដែលបានកក្រើកខ្លាំងនៅក្នុងរដ្ឋ កាឌូណា (Kaduna) របស់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍ ថ្ងៃទី ១ សីហា ខណៈសារព័ត៌មាន Reuters និងអ្នកឃើញហេតុការណ៍និយាយថា មនុស្ស៣នាក់បានស្លាប់ ក្នុងពេលក្រុមបាតុករ ភាគច្រើនជាយុវជន បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអាហ្វ្រិកខាងលិចមួយនេះ ប្រឆាំងនឹងការកើនឡើងតម្លៃទំនិញលើទីផ្សារបង្កការលំបាកក្នុងការរស់នៅ និងបញ្ហាអភិបាលកិច្ច។ នគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងអាវុធ ដើម្បីបំបែកហ្វូងបាតុករនៅក្នុងរដ្ឋធានី អាប៊ូចា (Abuja) របស់ប្រទេសនីហ្សេរីយ៉ាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ខណៈមនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាប្រឆាំងនឹងការកើនឡើងតម្លៃទំនិញ និងបញ្ហាអភិបាលកិច្ចនៅក្នុងប្រទេសដែលមានប្រជាជនច្រើនបំផុតនៅទ្វីបអាហ្រ្វិក។ អ្នកនាំពាក្យនគរបាលប្រចាំរដ្ឋ កាឌូណា ម៉ាន់សួរ ហាសាន់ (លោក Mansur Hassan) បាននិយាយថា នគរបាល បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមអ្នកតវ៉ា ហើយមិនមែនជាគ្រាប់កាំភ្លើងពិតនោះទេ។ នគរបាលក៏បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងរដ្ឋធានី អាប៊ូចា ផងដែរ ដើម្បីបំបែកហ្វូងបាតុករ។ដោយត្រូវបានបំផុសបំផុលឲ្យតវ៉ានៅក្នុងប្រទេសកេនយ៉ាក្នុងខែមិថុនាដែលនាំឱ្យរដ្ឋាភិបាលនៅទីនោះលុបចោលការដំឡើងពន្ធមួយចំនួន ពលរដ្ឋនីហ្សេរីយ៉ា កំពុងប្រមូលផ្តុំតាមអ៊ីនធឺណិតដើម្បីទាមទារឱ្យមានការឧបត្ថម្ភធនឡើងវិញសម្រាប់ប្រេងឥន្ធនៈ និងអគ្គិសនី ការអប់រំបឋមសិក្សា និងមធ្យមសិក្សាដោយឥតគិតថ្លៃ និងវិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងអសន្តិសុខ ក្នុងចំណោមការទាមទារផ្សេងទៀត។ គួររម្លឹកថាការតវ៉ាកាលពីពាក់កណ្ដាលខែកក្កដាកន្លងទៅ ទាមទារឲ្យលោកប្រធានាធិបតី William Ruto ចុះចេញពីតំណែង បានបណ្ដាលឲ្យមនុស្សយ៉ាហោចណាស់៥០នាក់ស្លាប់ និងជាង៤០០នាក់រងរបួស៕

ការតវ៉ាបានផ្ទុះឡើងនៅប្រទេសជាច្រើន ជុំវិញការធ្វើឃាតមេដឹកនាំក្រុមហាម៉ាស

2024/08/01 11:52:13 am        158
ប្រជាជនប៉ាឡេស្ទីន រាប់រយនាក់បានប្រមូលផ្តុំគ្នាតវ៉ានៅផ្នែកផ្សេងៗនៃតំបន់ វេសបែង (West Bank) ដែលកាន់កាប់ដោយអ៊ីស្រាអែល ប៉ុន្មានម៉ោងបន្ទាប់ពីមេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh) នៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់អ៊ីរ៉ង់ កាលពីថ្ងៃពុធ (៣១ កក្កដា) នៅក្នុងអ្វីដែលពិភពលោកភ័យខ្លាចថាអាចនឹងមានការសងសឹក ដែលជំរុញឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងមាត់ជ្រោះនៃភាពតានតឹង។ព្រឹត្តិការណ៍ស្រដៀងគ្នានេះក៏បានកើតឡើងនៅទួរគី ទុយនីស៊ី និងសាកលវិទ្យាល័យតេអេរ៉ង់ នៅអ៊ីរ៉ង់ ជាទីដែលអ្នកគាំទ្ររដ្ឋាភិបាលប្រកាន់ជំហរតឹងរាប់រយនាក់បានថ្កោលទោសការសម្លាប់នេះ។ ជាមួយគ្នានេះ ប្រជាជនមកពីជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅទីក្រុងភាគខាងត្បូងប្រទេសលីបង់ បានចេញតវ៉ាតាមដងផ្លូវស្រែកគាំទ្រក្រុមហាម៉ាស ដោយមានកាន់រូបថតលោក Haniyeh។ នៅចុងបូព៌ា ការតវ៉ាចំនួនពីរត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងការ៉ាជី (Karachi) របស់ប៉ាគីស្ថាន។ មូលនិធិប៉ាឡេស្ទីនប៉ាគីស្ថានបានរៀបចំការតវ៉ាដាច់ដោយឡែកមួយ ដែលការអធិស្ឋានដ៏ធំសម្រាប់លោក Haniyeh ក៏ត្រូវបានធ្វើឡើងនៅទីនោះផងដែរ។លោក Haniyeh បានដឹកនាំក្រុមសកម្មប្រយុទ្ធតាំងពីឆ្នាំ២០១៧មក។ មានការភ័យខ្លាចថា ការស្លាប់របស់លោកអាចជាឧបសគ្គដ៏ធំបំផុតចំពោះសន្តិភាព ចាប់តាំងពីក្រុមហាម៉ាសបានបង្កឱ្យមានសង្គ្រាមហ្កាហ្សា ជាមួយនឹងការវាយប្រហារលើអ៊ីស្រាអែលកាលពីថ្ងៃទី០៧ ខែតុលា។ ហើយក៏បានធ្វើឱ្យមានការរំជើបរំជួលពីសង្រ្គាមមជ្ឈិមបូព៌ាកាន់តែទូលំទូលាយ និងស្មុគស្មាញជាងនេះ ខណៈក្រុមហេសបូឡា និងអ៊ីស្រាអែល បាញ់តបតគ្នាទៅមកនៅតាមព្រំដែនរបស់ពួកគេ៕

អាវុធហត្ថភ្នំពេញឃាត់ខ្លួន និងបញ្ជូនជនសង្ស័យ២នាក់ ទៅតុលាការ

2024/07/29 12:10:00 pm        153
ភ្នំពេញ ៖ អាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យ២នាក់ វត្ថុតាង​កាំភ្លើងខ្លី២​ដើម​បញ្ជូន​ទៅ​តុ​លាការ ដើម្បីចាត់ការតាមនីតិវិធី ។អាវុធហត្ថរាជធានីភ្នំពេញ ប្រាប់ឲ្យដឹងថា នៅវេលាម៉ោងប្រមាណ ០០និង៣០នាទី ថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ២០២៤ មានមនុស្សប្រុសស្រីមួយក្រុម បាននាំគ្នាចូលក្លឹបកំសាន្ត Central.X ដោយ​ហៅ​ស្រា Hennessy ០២ដប ផឹកស៊ីយ៉ាងហ៊ឺហា សម្ញែងឬកបែបអភិជន ដោយក្នុង​នោះ​បុរស​ម្នាក់​ដែល​អ្នកផ្សេងក្នុងក្រុមហែរហមលើកតម្កើងជាមនុស្សសំខាន់ជាងគេ បានដកកាំភ្លើង​ខ្លី​មួយ​ដើម​ចេញ​ពីចង្កេះ អាមេបញ្ចូលគ្រាប់ កាន់រេចុះឡើង សម្ញែងទៅលើទៅក្រោម ធ្វើឲ្យមាន​ការ​ភ្ញាក់​ផ្អើល​ដល់​ភ្ញៀវ​ដ៏ទៃទៀតដែលនៅសាឡុងក្បែរៗនោះ។ ដោយឃើញសភាពបែបនេះ មេការក្លឹប​បាន​តាម​អង្វរបុរសម្នាក់នោះ សុំឲ្យយកកាំភ្លើងទៅទុកក្នុងឡាន ស្រាប់តែបុរសនោះ បានបាញ់​ឡើង​លើ​០១គ្រាប់ ដើម្បីសម្តែងឬទ្ធិអំណាចរបស់ខ្លួន ធ្វើឲ្យភ្ញៀវផ្អើលឈូរឆររត់ចេញក្រៅ ត្រូវ​បាន​ក្រុម​សន្តិសុខរាយការណ៍ជូនអាវុធហត្ថខណ្ឌចំការមន ចុះអន្តរាគមន៍និងឃាត់ខ្លួនជនសង្ស័យ ដើម្បី​យកទៅអនុវត្តតាមនិតិវិធី ព្រមទាំងដកហូតអាវុធខ្លីបាន ០២ដើម ដោយមួយដើម ម៉ាក GLOCK19 ជាអាវុធដែលជនសង្ស័យ កាន់ធ្វើសកម្មភាពបាញ់សម្ញែង និងមួយដើមទៀត ម៉ាក EKOL VOLGA សមត្ថកិច្ចឆែកឃើញក្នុងរថយន្តរបស់ជនសង្ស័យ។ ក្រោយពេលស្តាប់ចម្លើយ ជនសង្ស័យមាន ឈ្មោះ ខុន បញ្ចសិទ្ធិ ដែលគេដឹងថាជាអ្នកមានជាន់ថ្មី ដោយសារការរកស៊ីខាងដីធ្លី បានសារភាពទទួលស្គាល់ថា អាវុធខ្លីពិតជារបស់ខ្លួនមែន តែអ្នក​បាញ់​គឺជា តៃកុងឡានខ្លួននោះទេ រីឯតៃកងឡាន បានសារភាព​ទទួល​ស្គាល់​ថា​ខ្លួន​ពិត​ជា​អ្នក​បាញ់​ដូច​សម្តីមេខ្លួនបានលើកឡើងពិតប្រាកដមែន។ តែតាមវិធានស្រាវជ្រាវ​រប​ស់​សមត្ថកិច្ច​អាវុធ​ហត្ថ​រាជ​ធានីភ្នំពេញ រកតម្រុយឃើញថាអ្នកបាញ់ពិតប្រាកដគឺជាបុគ្គលឈ្មោះ ខុន បញ្ចសិទ្ធិ មិន​មែនជាតៃកុងឡាននោះទេ។ ដោយជនសង្ស័យទាំងពីរនៅតែផ្តល់ចម្លើយផ្ទុយពីសាក្សីនិងភស្តុតាង សមត្ថកិច្ច​អាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ ក៏ធ្វើការឃាត់ខ្លួនទាំងពីរនាក់ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការតែម្តង៕តារាវុទ្ធី 

តុលាការខេត្តកណ្តាល សម្រេចឃុំខ្លួនជនត្រូវចោទ២នាក់​ ករណីគ្រឿងញៀនជាង ២០០គីឡូក្រាម

2024/07/27 09:57:42 am        263
កណ្តាល៖ ជនត្រូវចោទជនជាតិចិន ២នាក់ ពាក់ព័ន្ធនិងករណី រក្សាទុក ដឹកជញ្ជូន និងជួញដូរ​ដោយខុសច្បាប់នូវសារធាតុញៀន ទម្ងន់ ២០០,៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម) ដែលសមត្ថកិច្ចជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលខេត្តកណ្តាល បង្ក្រាបបាននៅចំណុច ម្តុំផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្តាល និងរាជធានី​ភ្នំពេញ ត្រូវបានសាលាដំបូងខេត្តកណ្តាល ឃុំខ្លួននៅពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តការ​ស៊ើបសួរតាមនីតិវិធីច្បាប់ ។សូមជម្រាបជូនថា ក្រោមការបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ វេលាម៉ោង១៦ និង២០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន (ក១១) សហការជាមួយស្នងការ​ដ្ឋាននគរបាលខេត្តកណ្ដាល និងស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការ​សម្រប​សម្រួល​ពីលោក ខា ដែនណា ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកណ្ដាល ស្រាវជ្រាវ​ស៊ើបអង្កេត តាមដានមុខសញ្ញា នៅចំណុចផ្សារគគីរ ផ្លូវជាតិលេខ១ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ហើយ​ក៏​ពន្លាតដែនដីមករាជធានីភ្នំពេញ រហូតមកចាប់ខ្លួនជនល្មើសម្នាក់ ​នៅចំណុចស្ពានកោះនរាណ៍ សង្កាត់ទន្លេបាសាក់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ បន្ទាប់មកកម្លាំងជំនាញ​បន្ត​ឃាត់ខ្លួន​បាន​ជនល្មើសម្នាក់ទៀត នៅចំណុចផ្លូវសុធារស ​សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ជនល្មើសទាំង ០២នាក់ ១.ឈ្មោះ ថាវ វួយ (TAO WEI) ភេទប្រុស ​ជនជាតិចិន អាយុ៤១ឆ្នាំ ២. ឈ្មោះ ហ៊ើ សុងហ្វឹង (HE XIONGFENG) ភេទប្រុស ជនជាតិចិន អាយុ៤២ឆ្នាំ វត្ថុតាងចាប់យក សារធាតុញៀនប្រភេទ​ កេតាមីន (Ketamine) សរុបចំនួន​ ២០០៧៨៤.៩៣ក្រាម (២០០គីឡូ ៧៨៤.៩៣ក្រាម) ​រថយន្តចំនួន ០២គ្រឿង និងទូរស័ព្ទដៃ ចំនួន ០២គ្រឿង ។ចំពោះជនល្មើសទាំង២នាក់ ​ត្រូវ​បាន​កម្លាំង​ជំនាញ​កសាងសំណុំរឿងបញ្ជូនខ្លួន និងវត្ថុតាង​ទៅ​សាលាដំបូង ខេត្តកណ្ដាល​ ដើម្បី​ចាត់ការតាមនីតិវិធី៕ អត្ថបទ៖ តារាវុទ្ធី

នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់រាជធានីភ្នំពេញឃាត់ខ្លួនជនជាតិចិន២នាក់ ពាក់ពន្ធ័បទល្មើសប៉ុនប៉ងឃាតកម្ម

2024/07/26 03:47:26 pm        377
កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ក្រាបឃាត់ជនជាតិចិន០២នាក់ ពាក់ព័ន្ធករណីប៉ុនប៉ងឃាតកម្ម ប្រើកាំបិតចុងស្រួចកែច្នៃភ្ជាប់ជាមួយដំបងដែកកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់។ដោយមានការចង្អុលណែនាំពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក អេង សោភ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ ព្រមទាំងមានការសម្របសម្រួលពីលោក សេង ហៀង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ជាក់ស្ដែងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ បានសហការជាកម្លាំងអធិការដ្ឋានននគរបាលខណ្ឌចំការមន ស្រាវជ្រាវធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ និងដកហូតឧបករណ៍ ដំបងដែក ០២ ដើម ដែលមានភ្ជាប់កាំបិតចុចស្រួច ជាឧបករណ៍ប្រព្រឹត្តបទល្មើស បានភ្លាមៗតែម្ដង បញ្ជូនមកការិយាល័យ ដើម្បីចាត់ការតាមនីតិវិធី។ជនសង្ស័យជនជាតិចិនទាំង ២នាក់ ទី១មានឈ្មោះ LI HAO ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) បន្ទប់លេខ ៣៣២ ជាន់ទី៣ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ទី២-ឈ្មោះ BAI XUE ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិចិន មុខរបរ បុគ្គលិកហាងម៉ាស្សា SEINE SPA លិខិតឆ្លងដែនលេខ (មិនជាប់ខ្លួន) មានទីលំនៅបន្ទប់លេខ ៣០១ ជាន់ទី៣ ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ចំណែកជនរងគ្រោះ -ជនរងគ្រោះឈ្មោះ M .Y .J ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន មុខរបរ ទេសចរណ៍ មានទីលំនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ រងរបួសស្មារខាងឆ្វេង ០១ កាំបិត និង កំភួនដៃខាងឆ្វេង ០១កាំបិត រងរបួសធ្ងន់សម្រាកព្យាបាលនៅមន្ទីពេទ្យ។គួររំលឹកផងដែរ កាលពីវេលាម៉ោងប្រហែល ០៣ និង ១៦នាទី ទៀបភ្លឺ ថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យជាជនជាតិចិនបានប្រព្រឹត្តបទល្មើសប៉ុនប៉ងមនុស្សឃាត់​លើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចចំណុចអគារខុនដូរដាយមិនវ័ន (កោះពេជ្រ) មុខបន្ទប់លេខ ១០២៦ ជាន់ទី១០ ផ្លូវបេតុង ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ ៖ កុម្ភះ

ក្រុមអ្នកតវ៉ា ប្រែក្លាយជាហិង្សា ភ្លាមៗនៅពេលលោក Netanyahu ថ្លែងទៅកាន់សភាអាមេរិក

2024/07/25 10:30:43 am        95
នគរបាល បានប្រើប្រាស់ការបាញ់ម្សៅម្រេចទៅលើក្រុមបាតុករគាំទ្រប៉ាឡេស្ទីនរាប់ពាន់នាក់ ដែលបានមកប្រមូលផ្តុំគ្នានៅខាងក្រៅវិមាន Capitol សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ខណៈនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ថ្លែងទៅកាន់សភា។ ភ្លាមៗមុនពេលលោក Netanyahu ចាប់ផ្តើមថ្លែង នគរបាលនៅវិមាន Capitol របស់សហរដ្ឋអាមេរិក បាននិយាយថា ក្រុមអ្នកតវ៉ាមួយចំនួន បានប្រែក្លាយសកម្មភាពទៅជាអំពើហិង្សា។នគរបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ហ្វូងមនុស្សពុំបានគោរពទៅតាមបទបញ្ជារបស់យើង ដើម្បីឲ្យត្រឡប់ក្រោយវិញពីខ្សែបន្ទាត់នគរបាលរបស់យើងនោះទេ។ យើងកំពុង ដាក់ពង្រាយការបាញ់ម្សៅម្រេច ទៅរកអ្នកទាំងឡាយណសដែលព្យាយាមបំពានច្បាប់ ហើយឆ្លងកាត់ខ្សែបន្ទាត់នោះ។ការតវ៉ា បានធ្វើឡើងដោយសន្តិវិធី សម្រាប់ប៉ុន្មានម៉ោងដំបូង រហូតដល់ប្រហែលកន្លះម៉ោងមុនពេលការថ្លែងសុន្ទរកថា។ ខណៈក្រុមបាតុករ ចាប់ផ្តើមចេញធ្វើបាតុកម្មហែរក្បួន ពួកគេប្រឈមទៅនឹងការរារាំងពីនគរបាល ប្រើប្រាស់ការបាញ់ម្សៅម្រេច ដែលបានធ្វើឲ្យបាតុករមួយចំនួនរងរបួស។អាជ្ញាធរ បានបិទចរាចរណ៍នៅជុំវិញវិមានកាពីតូល មុនពេលសុន្ទរកថា ក្នុងការរក្សាសន្តិសុខតឹងរ៉ឹងខុសពីធម្មតា។នៅទីតាំងមួយ មានផ្ទាំងបដាជាច្រើន រួមមានបដាមួយ ប្រកាសថា មេដឹកនាំអ៊ីស្រាអែល គឺជា «ឧក្រិដ្ឋជនសង្គ្រាមដែលគេតាមចាប់ខ្លួន» ដោយនិយាយយោងទៅរកដីកាចាប់ខ្លួន ដោយរដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិ។ លោក Netanyahu បានបដិសេធយ៉ាងម៉ឺងម៉ាត់ ចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្គ្រាម។

មនុស្សស្លាប់៥៧នាក់នៅខេត្ដសៀមរាប ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល៦ខែឆ្នាំ២០២៤

2024/07/24 04:23:46 pm        285
សៀមរាប៖ ក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងក្នុងខេត្តសៀមរាប ចំនួន៧៥លើក បណ្ដាលឱ្យមានអ្នករងគ្រោះជនជាតិខ្មែរនិងបរទេសចំនួន១៦៨នាក់ ក្នុងនោះមនុស្សស្លាប់ចំនួន៥៧នាក់ និងអ្នករបួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាលចំនួន៧១នាក់ ខណៈខូចខាតយានយន្តសរុប ១៣៥គ្រឿង។លោក ពិន ប្រាកដ អភិបាលរង និងជាអនុប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក​ខេត្តខេត្ដសៀមរាប មានប្រសាសន៍បែបនេះ នៅក្នុងកិច្ចប្រជុំអនុគណៈកម្មការសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកខេត្ដ ដែលធ្វើឡើងនៅសាលប្រជុំសាលាខេត្ដសៀមរាប នាថ្ងៃទី២៤ខែកក្កដាឆ្នាំ២០២៤។លោកមានប្រសាសន៍បន្ដថា គ្រោះថ្នាក់ចរាចរណ៍ មិនត្រឹមតែបង្កឲ្យមានការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបន្សល់ទុកនូវវិបត្តិសង្គមជាច្រើនទៀត ដូចជា ពិការភាព កុមារកំព្រា ស្រ្តីមេម៉ាយ ចាស់ជរាឥតទីពឹង ព្រមទាំងបង្កឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ​ដល់សេដ្ឋកិច្ចសង្គម ការបាត់បង់ទ្រព្យសម្បត្តិ ធនធានមនុស្ស សមាជិកជាទីស្រលាញ់របស់​ក្រុមគ្រួសារ កំលាំងពលកម្មសកម្ម សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចគ្រួសារ ​ក៏ដូចជាសេដ្ឋកិច្ចជាតិផងដែរ។លោកបន្ដថា សកម្មភាពរបស់អនុគណៈកម្មកាសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត គឺដើម្បី​ពញ្ញាក់​ស្មារតី​អ្នក​ប្រើប្រាស់ផ្លូវទាំងឡាយ ឲ្យយល់ដឹងអំពីផលប៉ះពាល់នៃគ្រោះថ្នាក់ចរាចរណ៍ និងត្រូវ​យកចិត្ត​ទុកដាក់គោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឲ្យបាន​ខ្ជាប់ខ្ជួន សំដៅរួមគ្នាកាត់​បន្ថយ​គ្រោះថ្នាក់ចរាចរណ៍ឲ្យមកនៅកម្រិតទាប​ ដែលនេះគឺជាផ្នែកមួយដ៏សំខាន់ ដើម្បីឈានទៅចូលរួម​លុបបំបាត់សកម្មភាពអនាធិបតេយ្យនៃការធ្វើចរាចរណ៍​តាមដងផ្លូវសាធារណៈ និងជំរុញការ​អនុវត្តច្បាប់ឲ្យទទួលបានលទ្ធផលជាវិជ្ជមាន។លោកបន្ថែមថា អនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តសៀមរាប បានអំពាវនាវ​ទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍ និងបានរៀបចំយុទ្ធនាការពញ្ញាក់ស្មារតីដល់អ្នកបើកបរយានយន្ត គ្រប់ប្រភេទ​នៅលើដងផ្លូវ នៅមុនឱកាសបុណ្យជាតិសំខាន់ៗ ដោយបានអោយកំលាំងចុះធ្វើការណែនាំ​ផ្សព្វផ្សាយ​អប់រំ ចែកខិតបណ្ណ និងចងបដាពាក្យស្លោកអប់រំអំពីសុវត្ថិភាពចរាចរណ៍នៅ​តាមដង​ផ្លូវជាតិ និងទីប្រជុំជននានាក្នុងខេត្ត ចុះធ្វើការផ្សព្វផ្សាយ អប់រំច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជូន​ដល់សហគមន៍ ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស បាន​ប្រើប្រាស់​សម្ភារៈចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកអស់ចំនួនផងដែរ។លោកបញ្ជាក់ថា ក្នុងឆមាសទី១ ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងភូមិសាស្រ្តទឹកដីខេត្ត​សៀមរាប ​បានកើតមានចំនួន ៧៥លើក កើនឡើង៣៣លើក ស្មើ៧៨% បណ្តាលអោយមនុស្សស្លាប់ ចំនួន៥៧នាក់ ​កើនឡើង២៤នាក់ ស្មើ៧២%។របួសធ្ងន់ចំនួន៣៤នាក់ និងរបួសស្រាល ចំនួន៧១នាក់ ​កើនឡើង៤៣នាក់ ស្មើ១៥៣%។ និងអ្នករងគ្រោះ មានចំនួន១៦២នាក់ បរទេស៦នាក់ ខណៈដែលខូចខាតយានយន្តសរុប១៣៥គ្រឿង ធ្ងន់៨៦គ្រឿង និងស្រាល៤៩គ្រឿង៕

បង់ក្លាដែស ស្ដារសេវាទូរគមនាគមន៍ឡើងវិញដោយផ្នែក ខណៈការតវ៉ាបានបន្ធូរបន្ថយ

2024/07/24 01:11:02 pm        118
ប្រទេសបង់ក្លាដែស បានស្ដារឡើងវិញនូវសេវាទូរគមនាគមន៍ដោយផ្នែកនៅថ្ងៃពុធ (២៤ កក្កដា)នេះ ខណៈការតភ្ជាប់អ៊ីនធឺណិតមានភាពយឺតយ៉ាវ ហើយប្រព័ន្ធផ្សព្វផ្សាយសង្គមនៅតែត្រូវបានផ្អាក ប៉ុន្មានថ្ងៃបន្ទាប់ពីការតវ៉ាដ៏ហិង្សាប្រឆាំងនឹងកូតាការងាររបស់រដ្ឋាភិបាល បានសម្លាប់មនុស្សជាង ១៦០នាក់។ប្រទេសនេះភាគច្រើនមានសភាពស្ងប់ស្ងាត់ចាប់តាំងពីថ្ងៃអាទិត្យ នៅពេលដែលតុលាការកំពូលបានលុបចោលកូតាការងារប្រភេទផ្សេងៗមកនៅត្រឹម ៧ភាគរយប៉ុណ្ណោះ ដោយបានបដិសេធសាលក្រមរបស់តុលាការជាន់ខ្ពស់ដែលកំណត់ឡើងវិញនូវកូតា ៥៦ភាគរយនៅក្នុងការងាររដ្ឋាភិបាលដែលធ្លាប់ត្រូវបានលុបចោលក្នុងឆ្នាំ២០១៨។នៅពេលដែលបាតុកម្មត្រូវបានកាត់បន្ថយ រដ្ឋាភិបាលបានចាប់ផ្តើមបន្ធូរបន្ថយបម្រាមគោចរដែលបានដាក់កាលពីសប្តាហ៍មុន។ ក្រុមមន្ត្រីបាននិយាយថា ការរឹតបន្តឹងនឹងត្រូវបានបន្ធូរបន្ថយរយៈពេលប្រាំពីរម៉ោងនៅថ្ងៃពុធនេះ ហើយការិយាល័យការងារក៏នឹងបើកពីម៉ោង ១១ព្រឹកដល់ម៉ោង ៣រសៀលផងដែរ (ម៉ោងក្នុងស្រុក)។អ្នកស្រុកនៃរដ្ឋធានីដាកា អាចត្រូវបានគេមើលឃើញចេញធ្វើដំណើរនៅតាមផ្លូវនៅព្រឹកថ្ងៃពុធ ដោយរថយន្តក្រុងសាធារណៈក៏បានបើកនៅកន្លែងខ្លះផងដែរ ដែលផ្ទុយស្រឡះពីការប៉ះទង្គិចគ្នាដ៏បង្ហូរឈាមនៅក្នុងទីក្រុងនេះកាលពីសប្តាហ៍មុន៕

[UPDATE] ព្យុះទីហ្វុងហ្កែមី សម្លាប់មនុស្ស១២នាក់នៅហ្វីលីពីន ខណៈវាយប្រហារកោះតៃវ៉ាន់ និងប្រទេសជប៉ុន

2024/07/24 12:43:48 pm        221
ទីភ្នាក់ងារគ្រោះមហន្តរាយជាតិ បាននិយាយនៅថ្ងៃពុធនេះថា មនុស្សយ៉ាងហោចណាស់១២ នាក់បានស្លាប់ ដោយសារទឹកជំនន់ និងបំណាក់ដី ដែលបណ្តាលមកពីភ្លៀងមូសុងដ៏ខ្លាំង។ ភ្លៀងធ្លាក់ឥតឈប់ឈរ បានជន់លិចភាគខាងជើងប្រទេសហ្វីលីពីន នៅថ្ងៃពុធនេះ បង្កឲ្យមានទឹកជំនន់នៅទីក្រុងម៉ានីល និងបំណាក់ដីនៅតំបន់ភ្នំ ខណៈព្យុះទីហ្វុងហ្កែមី ( Gaemi)បានបង្កើនឥទ្ធិពលខ្យល់មូសុងតាមរដូវកាល។ព្យុះទីហ្វុង Gaemi និងខ្យល់មូសុងនិរតី បាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ទៅកាន់តំបន់រដ្ឋធានីប្រទេសហ្វីលីពីន និងខេត្តជាច្រើននៅភាគខាងជើង ដែលជំរុញឱ្យអាជ្ញាធរផ្អាកការងារ និងថ្នាក់រៀន ខណៈការជួញដូរភាគហ៊ុន និងការប្តូររូបិយបណ្ណបរទេស ត្រូវបានផ្អាក។ប្រជាជន បានដើរកាត់ទឹកជន់លិចត្រឹមចង្កេះ ក្នុងទីក្រុងម៉ានីល ដោយមួយចំនួនអង្គុយលើពោងបណ្តែតទឹកបណ្តោះអាសន្ន ខណៈអ្នកផ្សេងទៀតជិះទូកចម្លង ឆ្លងកាត់ផ្លូវលិចទឹក។ការិយាល័យប្រធានាធិបតី បានផ្អាកថ្នាក់រៀននៅគ្រប់កម្រិតសិក្សាទាំងអស់ និងការងារ នៅក្នុងការិយាល័យរដ្ឋាភិបាលភាគច្រើន នៅក្នុងតំបន់រដ្ឋធានី ដែលមានក្រុងចំនួន១៦ និងមានប្រជាជនយ៉ាងហោចណាស់១៣ លាននាក់ ដោយសារតែព្យុះត្រូពិក។ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសហ្វីលីពីន បាននិយាយនៅក្នុងព្រឹត្តិបត្រព័ត៌មានថា ព្យុះទីហ្វុងGaemi ដែលមានខ្យល់បក់អតិបរមា ១៥៥គីឡូម៉ែត្រក្នុងមួយម៉ោង និងសន្ទុះខ្យល់ រហូតដល់១៩០ គីឡូម៉ែត្រក្នុងមួយម៉ោង បានឆ្ពោះទៅកាន់កោះតៃវ៉ាន់។ទីភ្នាក់ងារ បាននិយាយថា ព្យុះនេះ ពុំបានវាយបោកបក់ដល់ដីគោកនោះទេ ប៉ុន្តែបានបង្កើនឥទ្ធិពលខ្យល់មូសុងនិរតី បណ្តាលឱ្យមានភ្លៀងធ្លាក់ខ្លាំង នៅភាគខាងជើងប្រទេសហ្វីលីពីន។ផ្សារទំនើប និងសាលារៀននានានៅក្នុងកោះតៃវ៉ាន់ត្រូវបានបិទខណៈព្យុះទីហ្វុងហ្កែមី ចូលដល់កោះនេះជាបណ្ដើរៗ។ ព្យុះទីហ្វុងហ្កែមី ដែលកំពុងបក់បោកនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ទៅកាន់កោះតែវ៉ាន់ បានបោះជួយកាន់តែជិតកោះ Ishigaki របស់ប្រទេសជ៉ុន នៅថ្ងៃពុធនេះដោយមានភ្លៀង និងខ្យល់ខ្លាំង៕

គ្រឿងញៀនជាង ៥តោន ត្រូវមន្ទីរប្រឆាំងគ្រឿងញៀនបង្ក្រាបបាន​ក្នុងរយៈពេល៧ខែ​ដើម​ឆ្នាំ២០២៤

2024/07/24 10:26:32 am        375
ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ស្រាវជ្រាវបង្ក្រាប​ករណី​ជួញ​ដូរចែកចាយគ្រឿងញៀន ដកហូតសាធាតុញៀនសរុបជាង៥តោន។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនប្រាប់ឲ្យដឹងថា កម្លាំង​មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោម​ការ​ដឹក​នាំ​ដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល និងឯកឧត្តម​ឧត្តម​សេនីយ៍​ឯក ប៊ុន ប៉ាម៉ារីលុច និងឯកឧត្តមឧត្តមសេនីយ៍ឯក ព្រំ សន្ធរ អគ្គស្នងការរង ទទួលការដឹកនាំ មន្ទីរ​ប្រឆាំងបទល្មើសគ្រឿងញៀន បានណែនាំ​ដល់​លោកផ្ទាល់ នាយកមន្ទីរប្រឆាំងគ្រឿង​ឲ្យ​ស្រាវ​ជ្រាវ​បង្ក្រាប​ករណីជួញដូរចែកចាយគ្រឿងញៀនជាបន្តបន្ទាប់ ច្រើនករណី ហើយឧក្រិដ្ឋ​ជន​ភាគ​ច្រើន​គឺ​ជាជនជាតិចិន និងវៀតណាម និងដកហូតគ្រឿងញៀន​សរុបចំនួន​ជាង៥តោន​ដែល​ជា​ចំនួន​មួយ​យ៉ាងច្រើនខុសពីឆ្នាំកន្លងទៅ ក្នុងរយៈពេល៧ខែដើមឆ្នាំ២០២៤។លោកឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធករណី​គ្រឿង​កន្លង​មក​រាជ​រដ្ឋាភិបាល​បាន​យកចិត្តទុកដាក់បំផុតទាំងអាណត្តិទី៦ និងអាណត្តិទី៧នេះ គឺយកបញ្ហាគ្រឿង​ញៀន​ជា​អាទិភាព ដែលត្រូវស្រាវជ្រាវបង្ក្រាបយ៉ាងយកចិត្តទុកដាក់បំផុត ហើយតែងតែ​យក​ថ្ងៃ​ទី​២៦ ខែមិថុនា ដើម្បីប្រារព្ធទិវាដុតបំផ្លាញគ្រឿងញៀន។ ជាចុងក្រោយលោកនាយកមន្ទីរប្រឆាំងគ្រឿងញៀនក៏បានបញ្ជាក់ជាថ្មីជូនដល់សាធារណៈជនថា គ្រឿង​ញៀនដែលកម្លាំងជំនាញបង្ក្រាបាន គឺធ្វើនីតិវិធីបញ្ជូនទៅតុលាការ ចំណែក​គ្រឿង​ញៀន​ដែល​អាច​ដុតបំផ្លាញចោលបានលុះត្រាតែតុលាការចេញសាលដីការកំណត់ទោស ទើប​កម្លាំង​ជំនាញ​មាន​សិទ្ធិក្នុងការដុតបំផ្លាញចោលបាន។ លោកបញ្ជាក់បន្ថែមថា គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ក្នុង​ឆ្នាំ២០២៤នេះ អាចឆ្នាំ២០២៥ទើបដុតបំផ្លាញបាន ទំរាំតុលាការ​ចេញ​ដី​ការ​សម្រេច​កាត់​ទោស​ក្រុមឧក្រិដ្ឋជនជាស្ថាពរ៕ អត្ថបទ៖ កុម្ភះ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចតេជោចោទជាសំណួរថា ហេតុអ្វីចាំបាច់បង្កើតក្រុមការងារតាមដានហ្វេសបុករបស់សម្តេច បើអ្នកពិតជាស្អាតស្អំមែននោះ?
06/17/2025 10:06 PM
រដ្ឋមន្ត្រីសុខាភិបាល: ជាផ្នែកមួយនៃទស្សនៈវិជ្ជាសម្ភារៈនិយម វិចារវិទ្យា ក្នុងបទបាឋកថា «លទ្ធភាព នាំដល់ការបង្កើត តថភាព ដែលតថភាព ត្រូវការរៀបចំចេញពីលទ្ធភាព»
06/17/2025 09:06 PM
វេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីពិនិត្យពិភាក្សា ផ្លាស់ប្តូរយោបល់ ធ្វើឱ្យប្រសើរឡើងរវាងក្រសួងសុខាភិបាល និងផ្នែកឯកជន
06/17/2025 08:06 PM
ជនប៉ាឡេស្ទីនរាប់ពាន់នាក់ជួបជុំគ្នាទទួលជំនួយនៅភាគខាងជើងតំបន់ហ្កាហ្សា
06/17/2025 08:06 PM
ឯកឧត្តម ឌិត​ ទីណា​ ណែនាំឱ្យមន្ត្រីកសិកម្មឃុំ​បង្កេីនការចិត្តទុកដាក់ជាមួយកសិករដេីម្បីរក្សាលំនឹងសន្តិសុខស្បៀង
06/17/2025 08:06 PM
ក្រសួងការងារ៖ មន្ត្រីជំនាញបានផ្តល់ព័ត៌មានឱកាសការងារ ការបណ្តុះបណ្តាលជំនាញ និងអត្ថប្រយោជន៍ ប.ស.ស. ដល់ពលករជាង ២ពាន់នាក់ នៅច្រកទ្វារព្រំដែនកម្ពុជា-ថៃ ទាំង៦
06/17/2025 08:06 PM
អាជ្ញាធរមីនរៀបចំបទឧទ្ទេសស្តីពីភាពដឹកនាំប្រកបដោយគុណធម៌ ជូនថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក ដេីម្បីពង្រឹងសមត្ថភាព សតិអារម្មណ៍ កិច្ចខិតខំប្រឹងប្រែង​
06/17/2025 08:06 PM
មូលធនមនុស្ស គឺមិនមែនមានតែស្មារតី និងសមត្ថភាពនោះទេ ប៉ុន្តែត្រូវមានសីលធម៌ គុណធម៌ ហើយមូលធនមនុស្ស គឺជាមូលដ្ឋានគ្រឹះក្នុងការកសាងឯករាជ្យម្ចាស់ការ និងការអភិវឌ្ឍប្រទេស
06/17/2025 07:06 PM
វិមានក្រឹមឡាំងហៅ G7 ថា «គ្មានសារប្រយោជន៍» និងស្របជាមួយលោក Trump ជុំវិញកំហុសដករុស្ស៊ី
06/17/2025 07:06 PM
អ៊ីស្រាអែលព្រមានថា មេដឹកនាំកំពូលអ៊ីរ៉ង់ ប្រឈមនឹងជោគវាសនាដូចលោក Saddam
06/17/2025 07:06 PM