សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

BREAKING NEWS! អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ៖ ផែនការកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល ត្រូវបានបំផ្លាញហើយ ឃាត់ខ្លួនមនុស្ស ៣១នាក់

2024/08/18 07:55:55 pm        972
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ​បានបញ្ជាក់ថា​ ផ្អែកតាមការវាយតម្លៃ និងព្យាករណ៍ប្រកបដោយគតិបណ្ឌិតចំពោះផែនការ ឧបាយកលទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយមទាំងក្នុង និងក្រៅប្រទេស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវបទបញ្ជាយ៉ាងមុតស្រួច ព្រមទាំងមានការចង្អុលដឹកនាំដ៏ម៉ឺងម៉ាត់របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានគណៈបញ្ជាការសន្តិសុខ សណ្តាប់ធ្នាប់ និងសង្រ្គោះសម្រាប់ព្រឹត្តិការណ៍ជាតិ-អន្តរជាតិ អគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយអគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ រួមទាំងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ដាក់ចេញនូវផែនការធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ បំបាត់ប្រសិទ្ធភាពរាល់ឧបាយកល សកម្មភាពបង្កអសន្តិសុខប៉ុនប៉ងផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ ដោយធានាបានសុវត្ថិភាពគ្រប់គោលដៅនយោបាយ ការទូត សេដ្ឋកិច្ច វប្បធម៌ មជ្ឈមណ្ឌលពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជាប្រក្រតីភាពនៃសកម្មភាព ជីវភាពប្រជាពលរដ្ឋ និងសង្គម។អ្នកនាំពាក្យបញ្ជាក់ថា​ ផែនការកុបកម្មរបស់ក្រុមអគតិប្រឆាំងជ្រុលនិយម ត្រូវបានបំផ្លាញតាមរយៈកិច្ចសហការចាត់វិធានការយ៉ាងតឹងរឹងប្រកបដោយស្មារតីប្រុងប្រយ័ត្ន មានភាពបត់បែនរស់រវើក និងស្របតាមច្បាប់ ដោយមិនបណ្តោយឲ្យក្រុមទុច្ចរិតទាំងនោះធ្វើសកម្មភាពបំផ្លាញភាពសុខសាន្តរបស់សង្គមជាតិ។ ជាក់ស្តែង តាមរយៈការអនុវត្តផែនការប្រឆាំងអំពើកុបកម្មរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលកំណត់ធ្វើសកម្មភាពនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ សមត្ថកិច្ចធ្វើការត្រួតពិនិត្យ ឆែកឆេរ និងឃាត់ខ្លួនសមាជិក សកម្មជននៃក្រុមកុបកម្មចំនួន ៣១នាក់ (ស្រី ២នាក់) ដែលបានធ្វើសកម្មភាពតាមផែនការរបស់ពួកគេក្នុងការប្រមូលកម្លាំងនៅតាមគោលដៅដែលបានកំណត់ និងដកហូតបាននូវសម្ភារ វត្ថុតាងមួយចំនួន (ដបសាំង កាំបិតស្នៀត ស្នាប់ដៃ ដំបង ជំពាមកៅស៊ូនិងគ្រាប់ដែក) សម្រាប់ធ្វើសកម្មភាពប្រឆាំងតបតជាមួយសមត្ថកិច្ច។ ជនទាំងនោះ កំពុងស្ថិតក្នុងការគ្រប់គ្រងរបស់សមត្ថកិច្ច និងកំពុងរៀបចំនីតិវិធីបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។អគ្គស្នងការដ្ឋាននគរបាលជាតិ សូមថ្លែងអំណរគុណចំពោះកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយ៉ាងសកម្មក្នុងការបង្ការ ប្រឆាំងនឹងអំពើវិទ្ធង្សនា បង្កអសន្តិសុខ ឈានទៅផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ជាពិសេសអរគុណចំពោះប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់ ដែលយល់ដឹងអំពីគុណតម្លៃសន្តិភាព គាំទ្ររាជរដ្ឋាភិបាលស្របច្បាប់ដែលប្រសូត្រចេញពីឆន្ទៈរាស្រ្ត និងមិនចូលរួមក្នុងសកម្មភាពបំផ្លិចបំផ្លាញជាតិជាមួយពួកក្រុមជ្រុលនិយមអគតិទាំងនេះ។អគ្គស្នងការដ្ឋាននគរបាលជាតិ ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស សូមកុំចាញ់បោកនូវឧបាយកលនយោបាយទុច្ចរិតរបស់ពួកប្រឆាំងជ្រុលនិយម ដែលតែងតែយកប្រជាពលរដ្ឋមកធ្វើជាឧបករណ៍ ដោយមិនគិតពីអាយុជីវិត ការលំបាករបស់ប្រជាពលរដ្ឋ បម្រើឲ្យមហិច្ឆិតាខ្មៅកខ្វក់របស់ក្រុមបក្ខពួកខ្លួន ដើម្បីដណ្តើមអំណាចផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ៕

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម និងក្រុមការងារជំនាញចុះបង្ក្រាបបទល្មើសជលផលក្នុងខេត្តសៀមរាប ​

2024/08/15 04:18:13 pm        128
សៀមរាប ៖ កម្លាំងចម្រុះថ្នាក់ជាតិ ព្រមទាំងថ្នាក់ដឹកនាំរដ្ឋបាលស្រុកពាក់ព័ន្ធ ចុះពិនិត្យ និងបង្រ្កាបបទល្មើសជលផលនៅក្នុងខេត្តសៀមរាប ចាប់ពីចំណុច ចុងឃ្នៀស ទៅមាត់ពាមមេជ្រៃ ភូមិមេជ្រៃ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាបដោយប្រើកម្លាំង២៩នាក់ និងមធ្យោបាយកាណូតចំនួន០៤គ្រឿង ធ្វើការរឹបអូសបានវត្ថុតាងមួយចំនួនបំផ្លាញចោលនៅនឹងកន្លែង។ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ដឹកនាំដោយឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលសៀមរាប ។ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការគូសបញ្ជាក់ថា៖ ក្រុមការងារនឹងបន្តអនុវត្តការងារនេះជាបន្តបន្ទាប់ដូចភ្លៀងរលឹម ក្នុងគោលបំណងទប់ស្កាត់បទល្មើសជលផលដែលបង្កមហន្តរាយដល់មច្ឆជាតិធម្មជាតិ ក៏ដូចជា ជីវចម្រុះគ្រប់ប្រភេទដែលកំពុងពងកូន និងចល័តទីនារដូវទឹកតម្លើង ពោលគឺរដូវបិទនេសាទ និងមិនលើកលែងចំពោះជនប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ឡើយ។ឯកឧត្តម បានជម្រុញដល់មន្ត្រីក្រោមឱវាទនិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់សហការគ្នាចេញត្រួតពិនិត្យឱ្យបានញឹកញាប់ បន្តការពិនិត្យទប់ស្កាត់បទល្មើសជលផលក្នុងភូមិសាស្ត្ររបស់ខ្លួនឱ្យបានជាប្រចាំ ព្រោះថា កិច្ចការបង្ក្រាបនិងអភិរក្សជលផលនេះ ត្រូវការចូលរួមសហការពីអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងសហគមន៍ក្នុងមូលដ្ឋាន រួមគ្នាបំផុសនិងពន្យល់ប្រជាពលរដ្ឋឱ្យយល់ពីធនធានជលផលថាជាទ្រព្យសម្បត្តិយើងទាំងអស់គ្នា។ជួយការពារទាំងអស់គ្នា និងត្រូវយល់ថា ធនធាននេសាទមិនមែនជាទ្រព្យសម្បត្តិរបស់ជលផលតែម្ខាងនោះទេ ។  តាមការពិនិត្យជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសជលផល ក្រុមការងារសង្កេតឃើញថា ត្រីនឹង មានកំណើនច្រើនជាងឆ្នាំមុនផងដែរ។ជាមួយគ្នានោះដែរ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទរាយការណ៍លើកឡើងថា៖យុទ្ឋនាការនេះក្រុមការងារបានឯកភាពគ្នាកាប់បំផ្លាញឧបករណ៍នេសាទល្មើសច្បាប់ស្តីពីជលផល នេសាទដោយឧបករណ៍លបរ៉ាវដែលមានក្រឡាតូចជាង០,០៣ម៉ែត្រ និងលើសប្រវែងកំណត់បានចំនួន០១ករណី ក្បាលលប ចំនួន១០គ្រឿង របាំងសាច់អួន ប្រវែង១៥០០ម៉ែត្រ ចម្រឹង ចំនួន៦០០ដើម និងព្រលែងកូនត្រីចម្រុះចំនួនប្រមាណជា៣០គីឡូក្រាម៕

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងបាត់ដំបងសមត្ថកិច្ចបន្តដកហូតគ្រឿងញៀនជិត ១៦០០០ គ្រាប់

2024/08/11 12:04:51 pm        132
បាត់ដំបង ៖ដោយបានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងផែនការងារប្រឆាំងគ្រឿងញៀន និងកម្លាំងនគរបាលក្រុងបាត់ដំបង នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ បានបន្តប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុបទាំងអស់ចំនួន១៥ ៩៦៥គ្រាប់ ស្មើនឹងទម្ងន់១៥៧១,៦៩ក្រាម។​សូមបញ្ជាក់កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបងកម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើសជាក់ស្ដែងនិងឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅក្រុងបាត់ដំបង សមត្ថកិច្ច​បន្ត​នីតិវិធី​ដកហូត​គ្រឿង​ញៀន​បន្ថែម​រហូតដល់​ជិត ១៦ ០០០គ្រាប់

2024/08/10 10:20:53 am        331
បាត់ដំបង៖ដោយបានការសម្របសម្រួល​នីតិវិធីពីឯកឧត្តម ​កែវ​ សុជាតិ​ ព្រះរា​ជអាជ្ញានៃអ​យ្យការ​អម​សាលា​​ដំ​បូង​ខេត្តបា​ត់​ដំ​បង​ សមត្ថកិច្ចន​គរបាលក្រោម​បញ្ជា​ដឹកនាំរបស់​លោក​ឧត្តម​សេនី​យ៍​ទោ​​ ដាញ់អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​ កម្លាំង​ផែនការ​ងារ​ប្រឆាំង​​គ្រឿង​ញៀន និងកម្លាំងនគរបាលក្រុងបាត់​ដំបង​ នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២​០២៤ បាន​បន្ត​ប្រតិបត្តិការដកហូតថ្នាំញៀនបន្ថែមទៀតសរុប​ទាំងអស់​ចំនួន​១៥ ៩៦៥​គ្រាប់​ ស្មើនឹងទម្ងន់​១៥៧​១,​៦៩ក្រាម។សូមរំឭកថា កាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់​ទួល​តាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង កម្លាំង​នគរបាលក្រុងបាត់​ដំបងបាន​ធ្វើ​ការបង្រ្កាបករណី​ជួញ​ដូរ​គ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និង​កាំភ្លើងខ្លីមួយដើម។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬ​ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុង​បទល្មើស​ជាក់​ស្ដែង​និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិ​កគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត៕

ស្នងការនគរបាលរាជធានីភ្នំពេញដឹកនាំកម្លាំងឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែង ឃាត់ខ្លួនមនុស្សជាង ១០០នាក់

2024/08/10 08:24:28 am        343
ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានី​ភ្នំពេញ​បាន​ដឹកនាំ​កម្លាំង​នគបាល​ជំនាញ​ចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សជាង ១០០នាក់ នាំ​យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។កម្លាំងនគរបាលព្រហ្មទណ្ឌ សហករជាមួយ​កម្លាំង​នគរបាល​នៃ​ការិយាល័យ​ប្រឆាំង​បទ​ល្មើស​គ្រឿង​ញៀន​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាប​ទីតាំងក្លឹប​មួយ​កន្លែង​ដែល​មាន​យីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅវេលាម៉ោង០១រំលងអធាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ​២០២៤ បានដឹកនាំផ្ទាល់ដោយឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នង​ការរង និង​ជា​ស្នង​ការ​នគរបាលរាជធានីភ្នំពេញ បាន​ដឹកនាំឆ្មក់​បង្ក្រាប​ចុះទីតាំង​ក្លឹប​នេះនឹ​ង​ឃាត់​ខ្លួន​មនុស្ស​ជាង​១០០​នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញ​ចូល​នៅ​ទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។ ដោយទីតាំងក្លឹប GTនោះ មាន​ការ​ពាក់ព័ន្ធ​នឹង​សារធាតុញៀន​ផងដែរ។ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនប​រទេស​​​ជា​ច្រើននាក់ និង​វត្ថុតាង​មួយ​ចំនួននាំ​យក​ទៅ​ស្នង​ការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ដើម្បី​ចាត់​ការតាមនីតិវិធី។គួរបញ្ជាក់ផងដែរ កាលពីពេលកន្លងទៅថ្មីៗ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋ​មន្ត្រី ​រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មានប្រសាសន៍ បញ្ជាឲ្យស្នងការរាជធានី ខេត្ត បន្តយកចិត្ត​ទុក​ដាក់​បោស​សម្អាត​ពី​បញ្ហាគ្រឿងញៀន ជួយដូរមនុស្សជាដើម នៅតាមបណ្ដាទីតាំងក្លឹប ខារ៉ាអូខេ .ល. ដោយ​ទុ​ករយៈពេលមួយសប្ដាហ៍ ដើម្បីចាត់ការរឿងទាំងនេះ៕ អត្ថបទ៖ កុម្ភះ

ជនសង័្សយម្នាក់ និងគ្រឿងញៀនមួយចំនួនធំត្រូវបានបង្រ្កាបនៅក្រុងបាត់ដំបង

2024/08/09 11:46:07 am        142
បាត់ដំបង៖ នគរបាលក្រុងបាត់ដំបងបានធ្វើការបង្រ្កាបករណីជួញ​ដូរគ្រឿង​ញៀន​ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់ រួមជាមួយគ្រឿងញៀនជិត២ ០០០គ្រាប់ និងកាំភ្លើងខ្លីមួយដើម។ប្រតិបត្តិការ​បង្រ្កាបនេះធ្វើឡើងកាលពីយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិអូរតាគាំ១ សង្កាត់​ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ក្នុងប្រតិបត្តិការនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ដឹកជញ្ជូន ឬ​ជួញ​ដូរ​ដោយខុសច្បាប់ នូវសារធាតុញៀន១ករណី ក្នុងបទល្មើស​ជាក់​ស្ដែង​ និង​ឃាត់​ខ្លួន​ជន​សង្ស័យ​ម្នាក់​ឈ្មោះឈួម សុខវណ្នី ហៅឃ្លោកភេទប្រុស អាយុ ៣៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង និងរឹបអូស បានថ្នាំញៀនប្រភេទមេតំហ្វេតាម៉ីន យ៉ាម៉ាWY ចំនួន១៩៧៤គ្រាប់ អាវុធខ្លី១ដើម និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។ កិច្ច​ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ដាញ់អេងប៊ុនចាន់ ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ហើយដឹកនាំ​បង្រ្កាប​ផ្ទាល់​ដោយ​លោក​វរ​សេនីយ៍​ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង។ មកដល់​ពេល​នេះ​ជន​សង័្សយ​កំពុង​ស្ថិត​ក្នុង​នីតិ​វិធី​នៃការសាកសួរស្រាវជ្រាវនៅក្នុងរង្វង់ដៃសមត្ថកិច្ចនៅឡើយ៕

អ៊ីស្រាអែលសម្លាប់ពលរដ្ឋប៉ាឡេស្ទីន៤០នាក់ ក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា

2024/08/09 10:31:32 am        203
ក្រុមគ្រូពេទ្យសង្គ្រោះបឋមប៉ាឡេស្ទីនបាននិយាយថា កងកម្លាំងអ៊ីស្រាអែលបានបង្កើនការវាយប្រហារតាមអាកាសនៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់៤០នាក់ នៅក្នុងការប្រយុទ្ធគ្នាជាមួយក្រុមសកម្មប្រយុទ្ធដឹកនាំដោយក្រុមហាម៉ាស ខណៈអ៊ីស្រាអែល បានត្រៀមទប់ទល់សម្រាប់សង្រ្គាមកាន់តែរាលដាលធំឡើនៅក្នុងតំបន់។ក្រុមគ្រូពេទ្យបាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានវាយប្រហារទៅលើទីតាំងបណ្តុំលំនៅឋានច្រើនកន្លែងនៅជំរំ Al-Bureij ភាគកណ្តាលតំបន់ហ្កាហ្សា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់ ហើយជំរំ Al-Nuseirat នៅក្បែរនោះ មនុស្ស៤នាក់ក៏ត្រូវបានសម្លាប់។ ជំរំ Nuseirat និងជំរំ Bureij ស្ថិតក្នុងចំណោមជំរំប្រវត្តិសាស្ត្រចំនួន៨កន្លែង នៅក្នុងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជនរស់នៅច្រើន ហើយត្រូវបានអ៊ីស្រាអែលមើលឃើញថាជាទីតាំងលាក់ខ្លួនដ៏រឹងមាំរបស់ក្រុមសកម្មប្រយុទ្ធប្រដាប់អាវុធ។ អង្គភាពសេវាសង្គ្រោះបន្ទាន់ស៊ីវិលរបស់ដែនដីនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ពលរដ្ឋប៉ាឡេស្ទីន១៥នាក់ត្រូវបានសម្លាប់ និង៣០នាក់រងរបួសនៅក្នុងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើសាលារៀនចំនួនពីរកន្លែងនៅភាគខាងកើតទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានវាយប្រហារលើមជ្ឈមណ្ឌលគ្រប់គ្រង និងទីបញ្ជាការ របស់ក្រុមហាម៉ាស ដែលបានដាក់បង្កប់នៅក្នុងសាលារៀនក្នុងទីក្រុងហ្កាហ្សា ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធហាម៉ាស កំពុងធ្វើប្រតិបត្តិការ។ស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស និងក្រុមជីហាតអ៊ីស្លាម បាននិយាយថា ពួកគេកំពុងបាញ់រ៉ូកែតប្រឆាំងរថក្រោះ និងគ្រាប់កាំភ្លើងត្បាល់ ទៅលើកងកម្លាំងអ៊ីស្រាអែល ដែលកំពុងធ្វើប្រតិបត្តិការនៅទូទាំងតំបន់ហ្កាហ្សា បណ្តាលឲ្យមនុស្សស្លាប់ និងរបួសច្រើននាក់ក្នុងចំណោមកងកម្លាំងអ៊ីស្រាអែល។

មន្ទីរប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាង ១៨គីឡូក្រាម នៅរាជធានីភ្នំពេញ

2024/08/07 04:08:18 pm        252
ភ្នំពេញ៖ កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី៥ខែសីហា ឆ្នាំ២០២៤ កន្លងទៅ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំណុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោលដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ជាលទ្ធផលចាប់ខ្លួនជនល្មើស០១នាក់៖១.ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ នឹងវត្ថុតាងរួមមាន៖ ១. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម២. សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម)។បច្ចុប្បន្នជនល្មើស និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូង​រាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។ កម្លាំងជំនាញបន្តសហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធស្រាវជ្រាវតាមចាប់ខ្លួន មុខសញ្ញាពាក់ព័ន្ធ ព្រមទាំងស៊ើបអង្កេតស្វែងរក​ទ្រព្យសម្បត្តិទាំងឡាយ ដែលជាផលនៃបទល្មើស៕

ប្រជាជននីហ្សេរីយ៉ា បន្តការតវ៉ា ជុំវិញការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ

2024/08/06 12:43:37 pm        78
ការតវ៉ាជុំវិញការលំបាកចំពោះបញ្ហាសេដ្ឋកិច្ចសម្រាប់ជីវភាពរស់នៅ ក្នុងប្រទេសនីហ្សេរីយ៉ានៅតែបន្ត ក្នុងទីក្រុងពាណិជ្ជកម្ម Lagos ប៉ុន្តែកាលពីរសៀលថ្ងៃម្សិលមិញ ការតវ៉ាមានសន្ទុះខ្លាំង ដោយអ្នកតវ៉ា បានមកដល់ជាមួយសត្វសុនខ និងមួយចំនួនទៀតមានឆ្នាំងដាំបាយទទេ បង្ហាញការលំបាករបស់ពួកគេឈានដល់ភាពស្រេកឃ្លាន។ ក្នុងរយៈពេលប្រាំថ្ងៃមកនេះ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសអាហ្វ្រិកខាងលិចមួយនេះ បាននឹងកំពុងទាមទារឱ្យមានភាពធូរស្រាលពីការលំបាកខាងសេដ្ឋកិច្ច និងភាពអសន្តិសុខរាលដាល នៅក្នុងការតវ៉ាដែលបានចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា ហើយនឹងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា។ទោះបីជាមានការអំពាវនាវពីប្រធានាធិបតី លោក Tinubu ឱ្យមានការសន្ទនា និងការផ្អាកការតវ៉ាក៏ដោយ ក៏ប្រជាជននីហ្សេរីយ៉ា និយាយថា លោកប្រធានាធិបតី ពុំបានដោះស្រាយការទាមទារណាមួយរបស់ពួកគេទេ ហើយនឹងបន្តតវ៉ារហូតដល់ពួកគេទទួលបានដំណោះស្រាយ។អង្គការលើកលែងទោសអន្តរជាតិបាននិយាយថា មនុស្សយ៉ាងហោចណាស់១៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាជាមួយនគរបាល ចាប់តាំងពីភាពចលាចលចាប់ផ្តើមកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។ ក្រុមអ្នកធ្វើបាតុកម្ម មានបំណងបន្តរហូតដល់ថ្ងៃទី១០ ខែសីហា ប៉ុន្តែកាលពីថ្ងៃច័ន្ទ ទី៥ សីហា ហាក់មានភាពស្រពិចស្រពិល ដោយមានអ្នកចូលរួមបាតុកម្មតិចជាងមុន ដែលបានមកកាន់ទីក្រុងធំៗ។កាលពីចុងសប្តាហ៍ ប្រធានាធិបតី លោក Bola Tinubu បានអំពាវនាវឲ្យផ្អាកការតវ៉ា ក្នុងការគាំទ្រការចរចា។ ប៉ុន្តែការឆ្លើយតបយ៉ាងរឹងមាំរបស់នគរបាល ក៏អាចជាហេតុផល ដែលឲ្យប្រជាជនត្រូវស្នាក់នៅផ្ទះ។

ដើមខែសីហានេះ អាវុធហត្ថរាជធានីភ្នំពេញ បង្រ្កាបក្មេងទំនើងបង្ហោះម៉ូតូ ២៦នាក់ ឃាត់ម៉ូតូ ១៥គ្រឿង រក្សាទុករយៈពេល៣ខែ

2024/08/06 12:33:00 pm        142
ភ្នំពេញ៖ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ចក្រ​កម្ពុជា បានដាក់បទបញ្ជាពាក់ព័ន្ធនឹងការចាត់វិធានការ ចំពោះបញ្ហា​ក្រុម​ក្មេង​ទំនើង​បង្ហោះ​ម៉ូតូ​តាម​ដង​ផ្លូវសាធារណៈ តាមរយៈសារសំឡេង​ពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ ដែលសម្តេច បានណែនាំឲ្យឃាត់ម៉ូតូរក្សារទុករយៈពេលបីខែ ចំពោះការប្រព្រឹត្តលើកទីមួយ និង​ប្រាំមួយ​ខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តបន្តទៀតលើកទីពីរ ។អាវុធហត្ថរាជធានីភ្នំពេញ ដើមខែសីហា ឆ្នាំ២០២៤ កម្លាំងបង្ក្រាបបានក្មេងទំនើង បង្ហោះម៉ូតូ ចំនួន០៣ក្រុម ស្មើនឹង២៦នាក់ ឃាត់ម៉ូតូបាន ១៥គ្រឿង ក្នុងនោះបង្ក្រាបកាលពីថ្ងៃទី៣១ ខែ​កក្កដា ឈានចូល ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៦នាក់ ម៉ូតូ ០៤គ្រឿង ដែល​បាន​ចេញពីជួបជុំគ្នាផឹកទឹកត្នោតជូរ ទៅបង្ហោះម៉ូតូទៅម្ដុំបឹងកក់ ។ នៅយប់ថ្ងៃទី០១ ឈានចូល​ថ្ងៃ​ទី០២ ខែសីហា ឆ្នាំ២០២៤ បង្ក្រាបបាន ០៥នាក់ ម៉ូតូ ០៣គ្រឿង នៅចំណុច​មុខ​ហាង​ហ្គោល​ឌែន​មាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និង​ចំណុច​សួន​ច្បារ ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ និងនៅល្ងាចថ្ងៃទី០២ ខែសីហា ឆ្នាំ​២០២៤ បង្ក្រាបបាន ១៥នាក់ រួមនិងម៉ូតូចំនួន ០៨គ្រឿង នៅចំណុចផ្លូវបេតុង ភូមិជ័យជម្នះ សង្កាត់​ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។អាវុធហត្ថរាជធានីភ្នំពេញ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋ ប្រសិនបើបានឃើញទង្វើទំនើង​ទាំងឡាយ​របស់​ក្រុមក្មេងស្ទាវ សូមទំនាក់ទំនងផ្តល់ព័ត៌មាន ទៅកាន់កងរាជអាវុធ​ហត្ថ​រាជ​ធានី​ភ្នំពេញ​ តាមរយៈទូរស័ព្ទ Hotline លេខ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ នឹងរក្សាការ​សម្ងាត់​ជូន៕ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ពនេប៉ាល់ ព្យាយាមស្តារសណ្តាប់ធ្នាប់ក្នុងប្រទេសឡើងវិញ បន្ទាប់ពីការតវ៉ាយ៉ាងហិង្សា
09/10/2025 01:09 PM
ប្រមុខរតនាគារ៖ សហរដ្ឋអាមេរិក ត្រៀមខ្លួនរួចហើយក្នុងការចាត់វិធានការយ៉ាងខ្លាំងក្លាលើរុស្ស៊ី
09/10/2025 01:09 PM
សម័យប្រជុំលើកទី៨០ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ប្រកាសបើកដំណើរការ នៅទីក្រុងញូវយ៉ក
09/10/2025 01:09 PM
កម្ពុជា-ថៃ បានឯកភាពគ្នាដោះស្រាយបាតុភាពនៅតាមបណ្តោយព្រំដែនដោយសន្តិវិធី និងតាមយន្តការ JBC
09/10/2025 01:09 PM
កម្ពុជា-ថៃ ឯកភាពគ្នាជាគោលការណ៍ សម្រាប់ការបង្កើតក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)
09/10/2025 01:09 PM
UN បង្ហាញក្ដីបារម្ភខ្លាំង ជុំវិញអំពើហិង្សានៅនេប៉ាល់ ដោយជំរុញឲ្យរក្សាការអត់ធ្មត់ និងការសន្ទនា
09/10/2025 01:09 PM
កិច្ចប្រជុំពិសេស GBC ថ្ងៃនេះ កម្ពុជា-ថៃ ពិភាក្សាលើករណីទាហានដែលត្រូវបានចាប់ខ្លួនឆ្ពោះ​ទៅរក​ការដោះលែងឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន
09/10/2025 12:09 PM
ក្រសួងការពារជាតិ៖ កិច្ចប្រជុំពិសេសលើកទី១ គណៈកម្មាធិការ GBC កម្ពុជា-ថៃ ព្រឹកនេះ ដើម្បីពិនិត្យលើលទ្ធផលនៃការអនុវត្តគោលការណ៍ឯកភាពគ្នាដែលសម្រេចបាន
09/10/2025 12:09 PM
ការបាញ់ផ្លោង ភាពស្រេកឃ្លាន បានធ្វើឲ្យពលរដ្ឋស៊ូដង់ ភៀសខ្លួនចេញពីទីក្រុង al-Fashir
09/10/2025 12:09 PM
លោក Kim និយាយថា ឋានៈដ៏ច្បាស់លាស់របស់កូរ៉េខាងជើង មិនអាចកែប្រែបានឡើយ
09/10/2025 12:09 PM