សូមចូលរួមគោរពច្បាប់ចរាចរណ៍! ៧ថ្ងៃមុនកាន់បិណ្ឌ គ្រោះថ្នាក់ចរាចរណ៍ ផ្តាច់ជីវិតពលរដ្ឋ ២៤ នាក់ និងរបួសជិត៦០នាក់
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឲ្យស្រាវជ្រាវ តាមចាប់ជនក្លែងបន្លំ ជានគរបាលដើរទារលុយពលរដ្ឋនៅខណ្ឌច្បាអំពៅ
អាជ្ញាធរខណ្ឌចំការមន ឃាត់ខ្លួនយុវជន៦៧នាក់ និងម៉ូតូជាង ៣០គ្រឿង អប់រំណែនាំ កុំឱ្យមានការប្រមូលផ្តុំ

សន្តិសុខ និង សង្គម

[UPDATE] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាឡើងដល់ជាង៣៥០ នាក់ ខណៈបារម្ភថាមនុស្សជាច្រើននៅជាប់ខ្លួន

2024/08/04 01:04:50 pm        278
បន្ទាប់ពីបំណាក់ដីដ៏អាក្រក់នេះបានបំផ្លិចបំផ្លាញនៅក្នុងទីក្រុង វ៉ាយ៉ាណាដ (Wayanad) នៃរដ្ឋ កេរ៉ាឡា (Kerala) ប្រទេសឥណ្ឌា ចំនួនអ្នកស្លាប់នៅក្នុងស្រុកដែលរងគ្រោះមហន្តរាយបានឡើងដល់ ៣៥៨នាក់ ខណៈ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សរាប់រយនាក់ដែលជាប់ក្នុងបំណាក់ដី និងល្បប់។ យោងតាមព័ត៌មានចុងក្រោយដែលចេញផ្សាយដោយរដ្ឋាភិបាលរដ្ឋ ក្រុមអ្នកជួយសង្គ្រោះបានប្រើរ៉ាដាស្វែងរកយ៉ាងជ្រៅដើម្បីកំណត់ទីតាំងអ្នកដែលបានជាប់នៅក្នុងកម្ទេចកម្ទី និងផ្ទះដែលដួលរលំ។ ខណៈក្រុមអ្នកស្ម័គ្រចិត្ត និងក្រុមហ៊ុនស្វែងរក និងជួយសង្គ្រោះឯកជន បានចូលរួមកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះដែលដឹកនាំដោយកងទ័ពឥណ្ឌា នគរបាលរដ្ឋ Kerala និងអង្គភាពសេវាសង្គ្រោះបន្ទាន់ដែលបានឈានចូលដល់ថ្ងៃទី ៥ មនុស្សជាងពីររយនាក់នៅតែមិនទាន់រកឃើញនៅឡើយ។ដោយប្រើឧបករណ៍ធន់ធ្ងន់ និងទំនើប អ្នកជួយសង្គ្រោះជាង ១.៣០០នាក់ កំពុងជីកកាយតាមគំនរអគារខូចខាត និងនៅក្រោមគំនរបាក់បែក ដើម្បីស្វែងរកអ្នកនៅរស់រានមានជីវិត៕

ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រនីញ៉ា ក្លាយជាចំហេះព្រៃធំជាងគេទីបួនក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋនេះ

2024/08/04 12:53:11 pm        248
អ្នកពន្លត់អគ្គិភ័យជាង ៦.០០០នាក់នៅជ្រលងភ្នំភាគកណ្តាលនៃរដ្ឋកាលីហ្វ័រនីញ៉ា បានបន្តទប់ទល់នឹងការឆាបឆេះដ៏ធំបំផុតនៅសហរដ្ឋអាមេរិកកាលពីថ្ងៃសៅរ៍ សប្ដាហ៍នេះ ដែលបានឈានចូលក្នុងសៀវភៅប្រវត្តិសាស្ត្រ ជាចំហេះព្រៃដ៏ធំបំផុតទី ៤ របស់រដ្ឋនេះក្នុងកំណត់ត្រា។ កម្ដៅកម្រិត១០០អង្សាហ្វារិនហៃ រួមជាមួយខ្យល់បក់រហូតដល់ ៤០ គីឡូម៉ែត្រក្នុងមួយម៉ោង ឬច្រើនជាងនេះនៅកន្លែងខ្លះ បានផ្តល់ការសង្គ្រោះតិចតួចដល់ក្រុមពន្លត់អគ្គិភ័យ ដែលកំពុងព្យាយាមទប់ស្កាត់ភ្លើងឆេះព្រៃ Park Fire ដែលឆេះតំបន់វាលរហោស្ថានចម្ងាយប្រហែល ១៦១ គីឡូម៉ែត្រ ភាគខាងជើងនៃ ទីក្រុង Sacramento របស់រដ្ឋនេះ។ភ្លើងឆេះព្រៃមានឈ្មោះថា Park Fire ចាប់ផ្តើមដោយអ្នកដុតព្រៃដែលបង្កការបំផ្លិចបំផ្លាញរថយន្តនិងផ្ទះសម្បែងប្រជាពលរដ្ឋជិតមជ្ឈមមណ្ឌលវប្បធម៌ Chico រដ្ឋកាលីហ្វ័រនីញ៉ា កាលពីថ្ងៃទី ២៤ ខែកក្កដា ចាប់តាំងពីពេលនោះមកបានឆេះបំផ្លាញព្រៃឈើជាង ១៦២.២០០ ហិចតា ដែលមានទំហំធំជាង ទីក្រុង Los Angeles ទៅទៀត។ ក្រុមមន្ត្រីបាននិយាយថា បុរសវ័យ៤២ឆ្នាំ ម្នាក់ ត្រូវបានចាប់ខ្លួន ហើយ ត្រូវបានចោទប្រកាន់ពីបទដុតព្រៃ និងឃុំឃាំងដោយពុំមានការបង់ប្រាក់ធានា៕

ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន១៥ នាក់ក្នុងសាលារៀននៅហ្កាហ្សា

2024/08/04 11:20:36 am        267
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលហាម៉ាស បាននិយាយថា នៅតំបន់ហ្កាហ្សាស្ទ្រីប មនុស្សយ៉ាងហោចណាស់ ១៥នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ ថ្ងៃទី៣ ខែសីហា ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយកន្លែងសម្រាប់ជនភៀសខ្លួននៅក្នុងសង្កាត់សេកវ៉ាត់វ៉ាន់ ( Sheikh Radwan) នៃទីក្រុងហ្កាហ្សា។ យោធាអ៊ីស្រាអែលបាននិយាយថា សាលានេះត្រូវបានប្រើជាមជ្ឈមណ្ឌលបញ្ជាការសម្រាប់ក្រុមហាម៉ាស ដើម្បីលាក់ក្រុមសកម្មប្រយុទ្ធ និងផលិតអាវុធ។ ក្រុមហាម៉ាសបានបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថា ខ្លួនធ្វើប្រតិបត្តិការពីទីតាំងជនស៊ីវិល ដូចជាសាលារៀន និងមន្ទីរពេទ្យជាដើម។មន្ត្រីសុខាភិបាលហ្កាហ្សាបាននិយាយថា នៅព្រឹកថ្ងៃសៅរ៍ ការវាយប្រហាររបស់អ៊ីស្រាអែលនៅក្នុងតំបន់ឡោមព័ទ្ធនេះ បានសម្លាប់មនុស្ស៦នាក់នៅក្នុងផ្ទះមួយនៅភាគខាងត្បូងនៃទីក្រុង រ៉ាហ្វា (Rafah) និងពីរនាក់ទៀតនៅក្នុងទីក្រុង ហ្កាហ្សា ។យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងរបស់ខ្លួនបានវាយប្រហារទៅលើក្រុមសកម្មប្រយុទ្ធ និងបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់ក្រុមហាម៉ាសនៅក្រុងរ៉ាហ្វា និងកន្លែងផ្សេងទៀតនៅដែនដីឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ មន្ត្រីសុខាភិបាលហ្កាហ្សានិយាយថា មកដល់ពេលនេះជនជាតិប៉ាឡេស្ទីនចំនួន៣៩.៥៥០នាក់ ត្រូវបានសម្លាប់នៅក្នុងយុទ្ធនាការយោធារបស់អ៊ីស្រាអែលនៅហ្កាហ្សា ។ ការវាយលុកនេះត្រូវបានបង្កឡើងដោយការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា សម្លាប់មនុស្ស១.២០០នាក់ និង ២៥០ នាក់ត្រូវបានចាប់ជាចំណាប់ថ្នូរចូលទៅក្នុងដែនដីហ្កាហ្សា៕

ករណីដាច់ទូរថភ្លើងក្រឡាប់ធ្លាក់ចេញពីផ្លូវដែកពេលកំពុងបើកបរ នៅក្នុងស្រុកក្រគរ មិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ

2024/08/04 09:37:04 am        558
នៅព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយ រថភ្លើងដែលកំពុងបើកបាន ដាច់ទូក្រឡាប់ធ្លាក់ចេញពីផ្លូវដែក នៅចំនុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ដោយមិនបណ្តាលឱ្យមានអ្នករងរបួសនោះទេ ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក មោក ភារម្យ អធិការនគរបាលស្រុកក្រគរ ។សូមរម្លឹក​ផងដែរថា កាលពីខែមីនា ក្នុងឆ្នាំ២០២៤ នៅបំណក់ ឃុំឈើតុំ ស្រុកក្រគរ ក៏មានធ្លាប់មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងឡានក្រុងដឹកអ្នកទេសចរណ៍ផងដែរ ដោយបណ្តាលឱ្យមានអ្នករបួសធ្ងន់ ស្រាលចំនួន៤៦នាក់ ។ អត្ថបទ ៖ ភិរុណ 

សមត្ថកិច្ចអាវុធហត្ថរាជធានីបង្ក្រាបក្រុមក្មេងទំនើងបង្ហោះម៉ូតូកោរសក់អប់រំណែនាំ

2024/08/03 10:47:49 am        145
ភ្នំពេញ ៖ ក្មេងទំនើង ០៥នាក់ រួមជាមួយម៉ូតូចំនួន ០៣គ្រឿង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌឬស្សីកែវ សហការគ្នាបង្រ្កាប ពាក់ព័ន្ធករណីបង្ហោះម៉ូតូ តាមផ្លូវសាធារណៈបង្កភាពអាណាធិបតេយ្យ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ នៅចំណុចមុខហាងហ្គោលឌែនមាស ផ្លូវប៉េតុង ក្រុមហ៊ុន OCIC ភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងចំណុចសួនច្បារឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។  យុវជនទាំង ០៥នាក់ មានមុខរបរកម្មករសំណង់ និងសន្តិសុខ ត្រូវបាននាំយកទៅកាន់ទីបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការអប់រំ កោរសក់ និងធ្វើកិច្ចសន្យាបញ្ឈប់ទង្វើទំនើងទៅថ្ងៃក្រោយទៀត។   នៅចំពោះមុខអាវុធហត្ថរាជធានីភ្នំពេញ យុវជនទំនើងទាំង ៥នាក់នេះបានបញ្ជាក់ថា ពួកខ្លួនសុទ្ធតែបានដឹងថា ការបង្ហោះម៉ូតូនឹងត្រូវសមត្ថកិច្ចបង្ក្រាប តែដោយពួកខ្លួនចូលចិត្តនិងឃើញថាស្ងាត់ដែរក៏ប្រថុយនាំគ្នាបង្ហោះ មិននឹកស្មានថាបានជួបអាវុធហត្ថធ្វើការប្រដេញនិងបង្ក្រាបបានដូច្នេះឡើយន។ យោងតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធនឹងក្មេងទំនើង ត្រូវអនុវត្តគ្រប់វិធានការឲ្យបានតឹងរឹងបំផុត ទាំងវិធានការរដ្ឋបាល និងវិធានការច្បាប់ ដោយឡែកចំពោះក្មេងទំនើងបង្ហោះម៉ូតូនៅតាមដងផ្លូវសាធារណៈ ត្រូវឃាត់ម៉ូតូរក្សារទុករយៈពេលបីខែចំពោះការប្រព្រឹត្តលើកទីមួយ និងប្រាំមួយខែប្រសិនបើមិនរាងចាល នៅតែប្រព្រឹត្តលើកទីពីរបន្តទៀត៕ ដោយ ៖ តារាវុទ្ធី

អ៊ីស្រាអែល បានសម្លាប់អ្នកសារព័ត៌មាន Al Jazeera ដោយចោទថាជាសមាជិកក្រុមហាម៉ាស

2024/08/02 01:20:38 pm        99
យោធាអ៊ីស្រាអែល បានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ថា ខ្លួនបានសម្លាប់អ្នកសារព័ត៌មានរបស់ស្ថាប័ន អាល់-ចាហ្ស៊ីរ៉ា (Al-Jazeera) ឈ្មោះ អ៊ីស្មេល អាល់-ហ្គូល (Ismail Al-Ghoul) នៅក្នុងការវាយប្រហារតាមអាកាសនៅតំបន់ហ្កាហ្សា ដោយនិយាយថាលោកគឺជាបណ្ដាញប្រតិបត្តិការរបស់ក្រុមហាម៉ាស ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា លើអ៊ីស្រាអែល។សារព័ត៌មាន Al-Jazeera បានច្រានចោលនូវអ្វីដែលខ្លួនបាននិយាយថាជា «ការចោទប្រកាន់គ្មានមូលដ្ឋាន» និងជាការប៉ុនប៉ងរបស់អ៊ីស្រាអែល ដើម្បីបង្ហាញអំពីភាពត្រឹមត្រូវនៃការសម្លាប់អ្នកសារព័ត៌មានដោយចេតនា។ប្រព័ន្ធផ្សព្វផ្សាយកាតាមួយនេះ បាននិយាយកាលពីថ្ងៃពុធថា លោក Al-Ghoul និងអ្នកថតរូប លោក រ៉ាមី អែលរីហ្វី (Ramy El Rify) ទាំងពីរនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុងហ្កាហ្សា ខណៈពេលដែលកំពុងបំពេញភារកិច្ចយកព័ត៌មាននៅជិតលំនៅឋានរបស់លោក អ៊ីស្មេល ហានិយេ (Ismail Haniyeh) ប្រធានក្រុមហាម៉ាស ដែលត្រូវបានសម្លាប់នៅអ៊ីរ៉ង់ នៅថ្ងៃដដែលនោះ។យោធាអ៊ីស្រាអែលបាននិយាយថា លោក Al-Ghoul គឺជាសមាជិកនៃអង្គភាពសម្រាំង នូកបា (Nukhba) ដែលបានចូលរួមក្នុងការវាយប្រហារកាលពីថ្ងៃទី០៧ ខែតុលា ហើយបានណែនាំប្រតិបត្តិកររបស់ហាម៉ាសអំពីរបៀបថតប្រតិបត្តិការ ហើយនិយាយថាលោកបានចូលរួមក្នុងការថតសកម្មភាព និងផ្សព្វផ្សាយការវាយប្រហារលើកងទ័ពអ៊ីស្រាអែល។ ប៉ុន្តែ Al-Jazeera បាននិយាយថា លោក Al-Ghoul បានធ្វើការឱ្យបណ្តាញព័ត៌មាននេះតាំងពីខែវិច្ឆិកា ឆ្នាំ២០២៣មក ហើយអាជីពតែមួយគត់របស់លោកគឺជាអ្នកសារព័ត៌មាន៕

មនុស្សជាច្រើននាក់ស្លាប់ក្នុងទឹកជំនន់នៅរដ្ឋធានីវៀតណាម ស្របពេលភ្លៀងធ្លាក់ខ្លាំង

2024/08/02 01:05:01 pm        123
គេហទំព័រព័ត៌មាន វៀតណាមអ៊ិចស្ព្រេស (VnExpress) បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) ដោយដកស្រង់សម្តីអាជ្ញាធរមូលដ្ឋានថា ភាគខាងជើងប្រទេសវៀតណាម បានត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតដែលបានបង្កការជន់លិច និងបំណាក់ដី ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់នៅក្នុងរដ្ឋធានីហាណូយ។ សារព័ត៌មាន ថាញ់ត្រាវៀតណាម (ThanhtraVietNam) បានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនថា មនុស្ស ៧នាក់ផ្សេងទៀតបានស្លាប់នៅក្នុងខេត្តភាគខាងជើងផ្សេងទៀត ដោយសារទឹកជំនន់ និងបំណាក់ដីកាលពីដើមសប្តាហ៍នេះ។យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌលព្យាករណ៍ជាតិបានឱ្យដឹងថា តំបន់នេះប្រឈមនឹងគ្រោះទឹកជំនន់ និងបំណាក់ដីបន្ថែមទៀត ជាមួយនឹងការព្យាករថាមានភ្លៀងធ្លាក់ខ្លាំងសម្រាប់ភាគខាងជើងប្រទេសវៀតណាម ប៉ន្តែអាចបន្ធូរបន្ថយបន្តិចនៅយប់ថ្ងៃសុក្រ (០២ សីហា) នេះ។មួយសប្តាហ៍បន្ទាប់ពីព្យុះត្រូពិច ប្រាភីរូន (Prapiroon) បានវាយលុកក្នុងតំបន់នោះ ផ្នែកខ្លះនៃរដ្ឋធានីវៀតណាមនៅតែជន់លិច។ សារព័ត៌មាន VnExpress បានរាយការណ៍ថា កម្រិតទឹកកើនឡើងបានបំផ្លាញទំនប់ជុំវិញទីក្រុងហាណូយ ដែលបង្កឱ្យមានបំណាក់ដីជាច្រើន។ទូរទស្សន៍វៀតណាមបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃពុធថា អាជ្ញាធរក្រុងហាណូយបានបញ្ជាឱ្យជម្លៀសអ្នកស្រុករាប់ពាន់នាក់នៅតាមផ្នែកខ្លះនៃទីក្រុងនេះ ខណៈអ្នកស្រុកដែលនៅតំបន់រងផលប៉ះពាល់ជាច្រើនពឹងផ្អែកលើទូកតូចៗដើម្បីធ្វើដំណើរ៕

អគ្គិភ័យឆេះអគារនៅតំបន់ Chinatown ក្នុងរដ្ឋធានីហ្វីលីពីន សម្លាប់មនុស្ស ១១នាក់

2024/08/02 01:02:46 pm        113
មន្ត្រីសហគមន៍បាននិយាយថា យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់នៅថ្ងៃសុក្រ (០២ សីហា) នេះនៅក្នុងអគ្គិភ័យនៅអគារលំនៅដ្ឋាន និងពាណិជ្ជកម្មកម្ពស់ ៥ជាន់នៅក្នុងបរិវេណតំបន់ ឆាយណាថោន (Chinatown) នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន។មន្ត្រីពន្លត់អគ្គិភ័យបាននិយាយថា ភ្លើងនៅក្នុងតំបន់ ប៊ីនុនដូ (Binondo) របស់ទីក្រុងម៉ានីល ត្រូវបានគេពន្លត់ប្រហែល ៣ម៉ោងបន្ទាប់ពីក្រុមពន្លត់អគ្គិភ័យទទួលបានដំណឹងនៅម៉ោងប្រហែល ៧:៣០ព្រឹក (ម៉ោងក្នុងស្រុក) ប៉ុន្តែមិនមានការបញ្ជាក់ពីមូលហេតុភ្លាមៗនោះទេ។លោក នែលសុន ធី (Nelson Ty) មន្ត្រីសហគមន៍ដែលអគ្គិភ័យបានឆាបឆេះនោះបានប្រាប់ស្ថានីយវិទ្យុ DZRH ថា «ភរិយារបស់ម្ចាស់អគារគឺស្ថិតក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត» ដោយបន្ថែមថា ក្រុមអាជីវករបានប្រើប្រាស់រចនាសម្ព័ន្ធនេះដើម្បីទុកទំនិញរបស់ពួកគេនៅពេលយប់។លោកបាននិយាយថា ភ្លាមៗនោះគេមិនទាន់ច្បាស់ទេថាតើមានមនុស្សប៉ុន្មាននាក់បន្តជាប់ខ្លួន ឬអាចនឹងត្រូវបានស្លាប់នោះឡើយ។ អគ្គិភ័យតែងកើតមានជាញឹកញាប់នៅក្នុងប្រទេសនេះ ដោយសារហ្វីលីពីន មានកំណត់ត្រាមិនច្បាស់លាស់ក្នុងការពង្រឹងសុវត្ថិភាពអគ្គិភ័យនៅក្នុងអគារ លំនៅឋាន និងការិយាល័យជាដើម៕

ប្រទេសបង់ក្លាដែស ប្រឈមការរិះគន់កាន់តែខ្លាំងចំពោះការបង្រ្កាបដោយហិង្សាលើនិស្សិតសម្លាប់មនុស្សជាង២០០នាក់

2024/08/02 12:11:53 pm        118
សម្ពាធអន្តរជាតិកំពុងកើនឡើងលើប្រទេសបង់ក្លាដែស ដើម្បីបញ្ចប់ការបង្រ្កាបដោយហិង្សារបស់ខ្លួនលើក្រុមនិស្សិតដែលតវ៉ា បន្ទាប់ពីវីដេអូឃ្លីប និងរូបថតជាច្រើនបានរីកសុះសាយនៅលើបណ្តាញសង្គមកាលពីសប្តាហ៍មុន ដែលបង្ហាញពីកងកម្លាំងនគរបាល កងទ័ព និងកងកម្លាំងប្រដាប់អាវុធបានបាញ់គ្រាប់កាំភ្លើងពិត និងឧស្ម័នបង្ហៀរទឹកភ្នែក ទៅលើក្រុមបាតុករគ្មានអាវុធក្នុងដៃ។ អង្គការសហប្រជាជាតិ សហភាពអឺរ៉ុប និងអង្គការលើកលែងទោសអន្តរជាតិ ស្ថិតក្នុងចំណោមអ្នកដែលបានអំពាវនាវឱ្យរដ្ឋាភិបាលក្រុងដាកា បន្ធូរដៃដល់ក្រុមនិស្សិត ដែលបាននឹងកំពុងទាមទារឱ្យបញ្ចប់កូតាសម្រាប់ការងាររបស់រដ្ឋាភិបាល ដែលនឹងកំណត់លទ្ធភាពការងាររបស់ពួកគេ។ បណ្ដាគ្រូបង្រៀននៅតាមសាកលវិទ្យាល័យ បានចូលរួមក្នុងការតវ៉ាដែលបានចាប់ផ្តើមបន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការជាន់ខ្ពស់កាលពីថ្ងៃទី ១ ខែកក្កដា បង្កើតកូតាឡើងវិញ ហើយក្រុមអ្នកវិភាគនិយាយថា និស្សិតកំពុងទទួលបានការគាំទ្រយ៉ាងទូលំទូលាយពីប្រជាពលរដ្ឋសាមញ្ញ។ប្រព័ន្ធកូតា ៣០% នៃការងារមន្ត្រីរាជការ ដែលត្រូវបានចាត់ទុកថាជាជម្រើសការងារស្ថិរភាពបំផុតសម្រាប់ប្រជាជនបង់ក្លាដែសវ័យក្មេងនៅក្នុងប្រទេស ដែលប្រឈមនឹងភាពអត់ការងារធ្វើខ្ពស់ នឹងត្រូវបានបម្រុងទុកសម្រាប់ចៅៗរបស់អ្នកដែលបានប្រយុទ្ធជាមួយប៉ាគីស្ថានក្នុងសង្គ្រាមរំដោះប្រទេសបង់ក្លាដែសឆ្នាំ១៩៧១។យោងតាមរបាយការណ៍របស់នគរបាល និងមន្ទីរពេទ្យ មនុស្សជាង ២០០នាក់បានស្លាប់នៅក្នុងអំពើហិង្សារវាងថ្ងៃទី ១៦ និង ២២ ខែកក្កដា។ ការស្លាប់ជាច្រើននៅតែមិនទាន់បានចុះឈ្មោះ ខណៈមានសាកសពជាច្រើនមិនបានទៅដល់មន្ទីរពេទ្យ និងប៉ុស្តិ៍នគរបាល ។ តួលេខក្រៅផ្លូវការបានដាក់ចំនួនអ្នកស្លាប់ ចន្លោះពី ៣០០ ទៅ ៥០០នាក់៕

ម៉ូតូបុកគ្នាលើផ្លូវមាត់ព្រែកកំពតបណ្តាលឲ្យស្លាប់៣នាក់ និងរបួស១នាក់

2024/08/02 12:08:04 pm        156
កំពត៖ មនុស្សប្រុសស្រី៣នាក់បានស្លាប់ និងម្នាក់ទៀតរងរបួស បន្ទាប់ពីម៉ូតូបុកគ្នាពេញទំហឹង កាលពីវេលាទៀបភ្លឺថ្ងៃទី២ ខែសីហា ឆ្នាំ២០២៤។ ហេតុការណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវមាត់ព្រែកក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត។សមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ជនរងគ្រោះដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍ខាងលើគឺ ១. ឈ្មោះ ស៊ូ ចិន្តា ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិពកតាមុំ ឃុំសំពងព្រៃ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ២. ឈ្មោះ គន សិលា ភេទប្រុស អាយុ ១៨ឆ្នាំ។ ៣. ឈ្មោះ សេន រ៉ានុត ភេទប្រុស អាយុ ២០ឆ្នាំ។ ទាំង២នាក់មានទីលំនៅភូមិអូរក្រសារ សង្កាត់អូរក្រសារ ក្រុងកែប ខេត្តកែប។ ចំណែកអ្នករងរបួសឈ្មោះ អេន ឡុងនី ភេទស្រី អាយុ ២០ឆ្នាំ រស់នៅភូមិតាពេជ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ប្រភពដដែលបានរៀបរាប់ថា កាលពីវេលាម៉ោង៣ និង៣០នាទីទៀបភ្លឺថ្ងៃទី២ ខែសីហា មានម៉ូតូ២គ្រឿងបើកបរច្រាសទិសគ្នា បានបុកគ្នាពេញទំហឹង។ តាមការបញ្ជាក់មុនកើតហេតុ គេឃើញយុវជនម្នាក់បានជិះម៉ូតូម៉ាកអ៊ិចសេនទ័រ ដោយល្បឿន​យ៉ាងលឿន​នៅលើផ្លូវលេខ៧៣៥ ក្នុងទិសដៅពីត្បូងទៅជើង។ លុះមកដល់ចំណុច​ក្បែររង្វង់​មូលរូបសំណាកត្រីផ្សោត ក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក៏បានបុកម៉ូតូម៉ាកហុងដា សេ១២៥ មកពីមុខធ្វើដំណើរដោយយុវជន និងយុវតី៣នាក់ពេញទំហឹងបណ្តាល​ឲ្យដួលដេករដូក​រណែលពេញផ្លូវតែម្តង។ សមត្ថកិច្ច បានបន្តថា ពេលអ្នកជិតខាងចូលទៅជួយ ស្រាប់តែឃើញយុវជនជាអ្នកបើក​ម៉ូតូ​ទាំង២នាក់​បានស្លាប់ភ្លាមៗ ចំណែកនារីម្នាក់របួសធ្ងន់ ​និងម្នាក់ទៀតរបួសស្រាល។ ជាអកុសល ពេលកំពុងបញ្ជូន​ទៅកាន់មន្ទីរពេទ្យ នារីម្នាក់ក៏បានស្លាប់ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រមុខគណៈកម្មការ EU បញ្ជាក់ថា លោកស្រីនឹងស្នើវិធានការថ្មីផ្ដោតលើអ៊ីស្រាអែល
09/10/2025 06:09 PM
សំឡេងផ្ទុះបន្លឺឡើង ក្រោយរថយន្តផ្លូវដែកផ្ទុកដោយឥន្ធនៈ មានអគ្គិភ័យ នៅលីទុយអានី
09/10/2025 06:09 PM
អូស្ត្រាលីកំពុងក្លាយជាទីផ្សារល្អ សម្រាប់ការនាំជលផលកែច្នៃពីកម្ពុជាក្នុងមួយឆ្នាំៗ រាប់សិបតោន
09/10/2025 05:09 PM
ជប៉ុនសាទរចំពោះលទ្ធផលកិច្ចប្រជុំ GBC កម្ពុជា-ថៃ ហើយសង្ឃឹមភាគីទាំងពីបន្តគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ធ្វើឱ្យភាពតានតឹងនឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី
09/10/2025 05:09 PM
កម្ពុជា ចិន ចុះអនុស្សារណៈ ជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅចិន ក្នុងទំហំទឹកប្រាក់ ៣០លានដុល្លារ
09/10/2025 05:09 PM
នគរបាលបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់បាតុករ «Block Everything» ក្បែរវិទ្យាល័យ នៅក្រុងប៉ារីស
09/10/2025 04:09 PM
ទឹកជំនន់ នៅឥណ្ឌូនេស៊ី មានអ្នកស្លាប់យ៉ាងហោចណាស់ ១០នាក់
09/10/2025 04:09 PM
ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជាលើកកម្ពស់ការចូលរួមឆ្ពោះទៅកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព
09/10/2025 04:09 PM
ពលរដ្ឋជាង ៣០០គ្រួសារ នៅឃុំពង្រ ស្រុកចុងកាល់ ចាប់ឆ្នោតជ្រើសដីឡូត៍លំនៅឋាន និងដីឡូត៍កសិកម្ម គម្រោង LASED III
09/10/2025 04:09 PM
ប្រមុខ EU នឹងពន្យល់ពីអាទិភាពរបស់ EU ក្រោយកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយអាមេរិក រងប្រតិកម្ម
09/10/2025 04:09 PM