លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

ប្រទេសថៃ ព្រមានពីកង្វក់ខ្យល់ខ្លាំងក្នុងទីក្រុងបាងកក ខណៈស្នើឱ្យបុគ្គលិករដ្ឋាភិបាលធ្វើការពីចំងាយ

2024/02/15 02:12:22 pm        91
អាជ្ញាធរប្រទេសថៃបានព្រមានថា កម្រិតកង្វក់ខ្យល់នៅទីក្រុងបាងកក និងខេត្តជុំវិញនោះបានឈានដល់កម្រិតមិនល្អសម្រាប់សុខភាពនៅថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) នេះដោយបានបញ្ជាឱ្យបុគ្គលិករដ្ឋាភិបាលក្នុងរដ្ឋធានីធ្វើការពីចំងាយរយៈពេលពីរថ្ងៃបន្ទាប់ និងជំរុញឱ្យអ្នកផ្សេងទៀតធ្វើដូចគ្នានេះ។កង្វក់ខ្យល់គឺបណ្តាលមកពីការរួមផ្សំគ្នានៃចំហេះដែលទាក់ទងនឹងដំណាំ ការបំពុលឧស្សាហកម្ម និងចរាចរណ៍ដ៏មមាញឹក ហើយអ័ព្ទផ្សែងបានគ្របដណ្តប់លើមេឃនៃទីក្រុងបាងកក។គេហទំព័រតាមដានគុណភាពខ្យល់របស់ប្រទេសស្វីស IQAir បាននិយាយថា កម្រិតនៃភាគល្អិតនៃខ្យល់អាចដកដង្ហើមបាននៅក្នុងទីក្រុងនេះ គឺខ្ពស់ជាងកម្រិត ដែលបានណែនាំដោយអង្គការសុខភាពពិភពលោក ១៥ ដង ដែលធ្វើឱ្យបាងកក ក្លាយជាទីក្រុងដែលបំពុលបំផុតទី៨ របស់ពិភពលោកនៅថ្ងៃព្រហស្បតិ៍នេះ។នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់កង្វក់ខ្យល់ដែលបណ្ដាលមកពីចរាចរណ៍ អភិបាលក្រុងបាងកក លោក ឆាត់ឆាត ស៊ីតធីភុន (Chadchart Sittipunt) បានប្រាប់បុគ្គលិកនៅទីភ្នាក់ងាររបស់រដ្ឋបាលឱ្យធ្វើការពីផ្ទះ ហើយបាននិយាយថាបុគ្គលិកផ្សេងទៀតក៏គួរតែធ្វើដូចគ្នានេះដែរ៕

រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន៖ លោកណេតាន់យ៉ាហ៊ូ កំពុងបន្តសង្រ្គាម «សម្រាប់អាជីពផ្ទាល់របស់ខ្លួន»

2024/02/15 02:07:24 pm        102
រដ្ឋមន្ត្រីការបរទេសប៉ាឡេស្ទីន លោករីយ៉ាដ អាល់ ម៉ាលីគី (Riyad al-Maliki) បានចោទប្រកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃពុធ ពីការយកចិត្តទុកដាក់តែលើការរស់រានមានជីវិតផ្នែកនយោបាយរបស់ខ្លួន ខណៈដែលកិច្ចប្រឹងប្រែង ដើម្បីបញ្ចប់ជម្លោះ នៅតំបន់ហ្កាហា ហាក់ដូចជាមិនអាចសន្និដ្ឋានបាន។មនុស្សជាង ២៨.០០០នាក់ ត្រូវបានសម្លាប់ និង ៦៨.000នាក់ទៀត បានរងរបួសនៅក្នុងតំបន់ហ្កាហ្សា ក្នុងអំឡុងពេលយុទ្ធនាការយោធាសងសឹករបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធហាម៉ាស ដែលគ្រប់គ្រងតំបន់នេះ បន្ទាប់ពីការវាយប្រហារឆ្លងព្រំដែនដ៏សាហាវរបស់ពួកគេចូលទៅក្នុងអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកគេបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ២៥៣នាក់។ឥឡូវនេះ ក្តីបារម្ភកំពុងកើនឡើងនៃការវាយលុកថ្មើរជើងរបស់អ៊ីស្រាអែលប្រឆាំងនឹងទីប្រជុំជនរ៉ាហ្វា ដែលជាជម្រកចុងក្រោយសម្រាប់ជនជាតិប៉ាឡេស្ទីនជាងមួយលាននាក់ដែលជាប់ខ្លួនស្ទើរតែទាំងអស់ បន្ទាប់ពីពួកគេ បានភៀសខ្លួនទៅកាន់ភាគខាងត្បូងនៃដែនដីនេះ ដើម្បីជៀសវាងការវាយប្រហាររបស់អ៊ីស្រាអែល។លោកម៉ាលីគី ជាសមាជិកនៃអាជ្ញាធរប៉ាឡេស្ទីនដែលគ្រប់គ្រងតំបន់វេសបែង បាននិយាយថា វាជាការចាំបាច់ក្នុងការស្វែងរកមធ្យោបាយ ដើម្បីទប់ស្កាត់ការវាយប្រហារលើទីក្រុងរ៉ាហ្វា។លោក ម៉ាលីគី បាននិយាយបន្ទាប់ពីជួបលោក កុនស្តែនទីណូស កូមបូស (Constantinos Kombos) រដ្ឋមន្ត្រីការបរទេសកោះស៊ីបថា លោកណេតាន់យ៉ាហ៊ូ បានប្តេជ្ញាថា លោកចង់បន្តសង្រ្គាមសម្រាប់អាជីពផ្ទាល់របស់ខ្លួន ដើម្បីអនាគតផ្ទាល់ខ្លួន ហើយវាច្បាស់ណាស់ថា លោកមិនខ្វល់ពីជោគវាសនាជីវិតរបស់ប្រជាជនស្លូតត្រង់ទាំងនៅក្នុងប្រទេសអ៊ីស្រាអែល និងនៅប៉ាឡេស្ទីន រួមទាំងចំណាប់ថ្នូរអ៊ីស្រាអែល និងប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ នៅតំបន់ហ្កាហ្សា»។

អ៊ីស្រាអែល ធ្វើការវាយប្រហារតាមអាកាសនៅលីបង់ បន្ទាប់ពីការវាយប្រហាររបស់ដ៏សាហាវរបស់ក្រុមហេសបូឡា

2024/02/15 12:15:28 pm        151
អ៊ីស្រាអែល កំពុងបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងគោលដៅក្រុមហេសបូឡា ក្នុងប្រទេសលីបង់ កាលពីថ្ងៃពុធ បន្ទាប់ពីអង្គការភេរវកម្មនេះ បានបាញ់រ៉ុក្កែតដែលបានសម្លាប់ស្ត្រីម្នាក់ និង៥នាក់ផ្សេងទៀតរងរបួស នៅអ៊ីស្រាអែល។រ៉ុក្កែតជាច្រើនគ្រាប់ ត្រូវបានវាយប្រហារទៅលើសហគមន៍អ៊ីស្រាអែលភាគខាងជើង កាលពីព្រឹកថ្ងៃពុធ។ មន្ត្រីមូលដ្ឋាន បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករបួសទាំងនោះ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ និង៦នាក់ទៀត រងរបួសស្រាល។គ្រាប់រ៉ុក្កែតរបស់ក្រុមហេសបូឡា បានវាយប្រហារលើសហគមន៍ Kibbutz Manara, Moshav Netu'a ក៏ដូចជាមូលដ្ឋានយោធា ទាំងអស់នៅប្រទេសអ៊ីស្រាអែលភាគខាងជើង។ការបាញ់គ្នានេះ បានកើតឡើង បន្ទាប់ពីអ៊ីស្រាអែល បានព្រមានក្រុមហេសបូឡាម្តងហើយម្តងទៀតថា សង្រ្គាមពេញទំហឹងជាមួយអ៊ីស្រាអែល នៅតែអាចកើតឡើង។

កសិករឥណ្ឌា បិទផ្លូវ និងរថភ្លើងនៅរដ្ឋ Punjab និងជួបពិភាក្សាជាមួយរដ្ឋាភិបាល ខណៈការតវ៉ាកាន់តែខ្លាំង

2024/02/15 12:04:42 pm        168
រដ្ឋាភិបាល និងមេដឹកនាំកសិករកំពុងរៀបចំសម្រាប់ការពិភាក្សាជុំទីបី ស្របពេលមានការហែក្បួនតវ៉ាឈ្មោះថា «នាំគ្នាទៅក្រុងដេលី» (Delhi Chalo) របស់ក្រុមកសិករដែលកំពុងបន្ត ដោយមើលឃើញកសិកររាប់ពាន់នាក់បានប្តេជ្ញាជំរុញការតវ៉ារបស់ពួកគេ ខណៈដែលការប៉ះទង្គិច និងកំហឹងបានបង្កើនការតវ៉ាកាន់តែខ្លាំងក្លាឡើង។ក្រុមអ្នកតវ៉ាបានអំពាវនាវឱ្យមានកូដកម្មទូទាំងប្រទេសសម្រាប់ថ្ងៃទី១៦ ខែកុម្ភៈ ជាមួយនឹងការតវ៉ាបន្ថែមដែលគ្រោងនឹងបិទផ្លូវ និងរថភ្លើងនៅទូទាំងរដ្ឋ ផុនចាប (Punjab) នៅថ្ងៃទី១៥ ខែកុម្ភៈ នេះចាប់ពីម៉ោង ១១ ព្រឹកដល់ម៉ោង ២ រសៀល (ម៉ោងក្នុងស្រុក)។ រដ្ឋមន្រ្តីសហជីពបីរូប គឺលោក អាជុន ម៉ុនដា (Arjun Munda) លោក ភីយ៉ុស ហ្កូយ៉ាល់ (Piyush Goyal) និងលោក នីតយ៉ាណាន រ៉ៃ (Nityanand Rai) គ្រោងនឹងជួបជាមួយតំណាងសហជីពកសិករដែលកំពុងតវ៉ាតាមរយៈកិច្ចពិភាក្សាវីដេអូនៅល្ងាចថ្ងៃនេះ។កិច្ចប្រជុំលើកមុនរវាងភាគីទាំងពីរមិនទទួលបានលទ្ធផលនោះទេ ដែលជំរុញឱ្យកសិករចាប់ផ្តើមការដង្ហែក្បួនតវ៉ាកាលពីថ្ងៃអង្គារ (១៣ កុម្ភៈ)។ រដ្ឋមន្ត្រីសហជីពជាន់ខ្ពស់បានធ្វើការពិភាក្សាជុំទីពីររួចមកហើយកាលពីថ្ងៃពុធ ដើម្បីដោះស្រាយការតវ៉ារបស់កសិករដែលកំពុងបន្ត និងបញ្ហាពាក់ព័ន្ធ ប៉ុន្តែព័ត៌មានលម្អិតមិនទាន់ត្រូវបានលាតត្រដាងនៅឡើយ៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅប្រទេសហ្វីលីពីន កើនឡើងដល់ ៨៥ នាក់

2024/02/15 12:01:29 pm        110
ចំនួនអ្នកស្លាប់នៅក្នុងបំណាក់ដីដ៏ធំដែលបានកើតឡើងលើភូមិជាច្រើនក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ (Davao de Oro) នៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៨៥ នាក់គិតត្រឹមម៉ោង ៧:០០ យប់កាលពីថ្ងៃពុធ (១៤ កុម្ភៈ) ដោយមនុស្ស ៣៨ នាក់នៅតែបាត់ខ្លួន នេះបើយោងតាមរដ្ឋាភិបាលក្នុងតំបន់។បំណាក់ដីនេះបានវាយប្រហារតំបន់រុករករ៉ែនៅទីក្រុងភ្នំ ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺ អូរ៉ូ កាលពីល្ងាចថ្ងៃទី០៦ ខែកុម្ភៈ ដោយបានកប់ផ្ទះសម្បែងរាប់សិបខ្នង រថយន្តជាច្រើនគ្រឿង និងមនុស្សរាប់សិបនាក់។ អាជ្ញាធរមូលដ្ឋានបានបញ្ជាឱ្យមានការជម្លៀសប្រជាជនជាចាំបាច់នៅក្នុងភូមិចំនួនប្រាំនៅក្បែរនោះ ដែលបានប៉ះពាល់ដល់មនុស្សជាង ៥.០០០ នាក់។ដោយស្ថិតនៅតំបន់កងភ្លើងប៉ាស៊ីហ្វិក ប្រទេសប្រជុំកោះនេះត្រូវបានវាយលុកជាញឹកញាប់ដោយព្យុះទីហ្វុងដ៏មានឥទ្ធិពលដែលបង្កឱ្យមានទឹកជំនន់ដ៏គំហុក និងបំណាក់ដី ហើយបានរងគ្រោះដោយការរញ្ជួយដី និងការផ្ទុះភ្នំភ្លើងជាញឹកញាប់៕

ហ្វីលីពីន បញ្ជូននាវាចម្បាំងទៅដែនទឹកភាគខាងលិច ដើម្បីការពារផលប្រយោជន៍ដែនសមុទ្រចិនខាងត្បូង

2024/02/15 11:58:03 am        112
មន្ត្រីកងទ័ពជើងទឹកជាន់ខ្ពស់មួយរូបបាននិយាយថា ហ្វីលីពីនបានបញ្ជូននាវាចម្បាំងចេញពីដែនទឹកនៃកោះ ប៉ាឡាវ៉ាន់ (Palawan) ដែលទល់មុខនឹងសមុទ្រចិនខាងត្បូង ដើម្បី «ការពារផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន» ក្នុងជំហានមួយដែលអាចធ្វើអោយចិនខឹងសម្បារ។ស្របពេលមានភាពតានតឹងនៅក្នុងដែនទឹកដែលមានជម្លោះ លោកមេបញ្ជាការ អេដវើត អ៊ីខេ ដឺ សាហ្គន (Edward Ike De Sagon) បាននិយាយថា វត្តមានរបស់នាវានេះនៅកោះ ប៉ាឡាវ៉ាន់ «នឹងបម្រើជាការរំលឹកដល់អស់អ្នកដែលហ៊ានជំទាស់នឹងអធិបតេយ្យភាពរបស់យើង ថាយើងត្រៀមខ្លួនរួចជាស្រេច និងមានការប្រុងប្រយ័ត្នជានិច្ច»។លោក ដឺ សាហ្គន បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរមួយចុះកាលបរិច្ឆេទកាលពីថ្ងៃអង្គារ ប៉ុន្តែបានផ្ញើកាលពីថ្ងៃពុធថា «នេះក៏នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងការពារដែនសមុទ្រ និងផលប្រយោជន៍ដែនទឹកភាគខាងលិចរបស់ប្រទេសផងដែរ»។ការបញ្ជូននាវាល្បាត ប៊ីអាភី អេមមីលីអូ ហាស៊ីនតូ (BRP Emilio Jacinto) ឬហៅថា ភីអេស-៣៥ (PS35) បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីហ្វីលីពីន និងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធដែនសមុទ្ររួមគ្នានៅសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានធ្វើការស្តីបន្ទោសគ្នាទៅវិញទៅមកជុំវិញការប៉ះទង្គិចក្នុងដែនទឹកដីនេះ៕

UN បារម្ភថា ការចាត់តាំងជាភេរវកររបស់សហរដ្ឋអាមេរិក លើក្រុមហ៊ូទី អាចប៉ះពាល់ដល់សេដ្ឋកិច្ចយេម៉ែន

2024/02/15 11:53:54 am        114
អង្គការសហប្រជាជាតិ (UN) បារម្ភថាការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការចាត់តាំងក្រុមឧទ្ទាម ហ៊ូទី (Houthi) របស់យេម៉ែន ទៅក្នុងបញ្ជីក្រុមភេរវករវិញ អាចប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ប្រទេស ដែលហែកហួរដោយសង្រ្គាមមួយនេះ ជាពិសេសការនាំចូលទំនិញសំខាន់ៗជាលក្ខណៈពាណិជ្ជកម្ម នេះបើតាមមន្ត្រីជំនួយជាន់ខ្ពស់មួយរូបរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធ (១៤ កុម្ភៈ)។ចំណាត់ការរបស់សហរដ្ឋអាមេរិក ដែលបានប្រកាសកាលពីខែមុននេះ ចូលជាធរមាននៅថ្ងៃសុក្រ (១៦ កុម្ភៈ) ស្អែកនេះ ហើយនិងវាយលុកក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់ ជាមួយនឹងទណ្ឌកម្មដ៏តឹងរ៉ឹង ដែលមានបំណងកាត់ផ្តាច់មូលនិធិ និងសព្វាវុធដែលពួកហ៊ូទី បានប្រើក្នុងការវាយប្រហារកាន់តែខ្លាំងឡើងរបស់ពួកគេលើនាវានៅក្នុងផ្លូវដឹកជញ្ជូនសមុទ្រក្រហមដ៏សំខាន់។នាយកប្រតិបត្តិការជំនួយរបស់អង្គការសហប្រជាជាតិ លោកស្រី អេឌែម វ៉ូស័រនុ (Edem Wosornu) បាននិយាយថា ខណៈពេលដែលសហគមន៍មនុស្សធម៌មានការព្រួយបារម្ភអំពី «ផលប៉ះពាល់ដែលអាចកើតមាន» ទីក្រុងវ៉ាស៊ីនតោនបានចេញការលើកលែងក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិលនៅក្នុងប្រទេសយេម៉ែន ដែលអង្គការសហប្រជាជាតិនិយាយថាមនុស្សជាង ១៨ លាននាក់ត្រូវការជំនួយ៕

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន ត្រួតពិនិត្យការសាកល្បងមីស៊ីលដែលបាញ់ពីដីទៅផ្ទៃទឹក

2024/02/15 11:42:44 am        96
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៥ កុម្ភៈ) នេះថាមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានត្រួតពិនិត្យការសាកល្បងមីស៊ីលពីដីទៅផ្ទៃទឹកថ្មីមួយកាលពីថ្ងៃពុធ ហើយបានទៅពិនិត្យរោងចក្រផលិតគ្រាប់រំសេវដ៏ធំមួយ ជាទីដែលលោកបានអំពាវនាវឱ្យជំរុញការផលិតអាវុធ។យោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួនកាលពីថ្ងៃពុធ ដែលជាការបាញ់បង្ហោះចុងក្រោយបំផុតនៃការធ្វើតេស្តបែបនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មុនពេលការបោះឆ្នោតសកលខែមេសា នៅក្នុងប្រទេសកូរ៉េខាងត្បូង។ប្រព័ន្ធផ្សព្វផ្សាយ KCNA បាននិយាយថា លោក គីម បានផ្តល់បញ្ជាឱ្យពង្រឹងការត្រៀមលក្ខណៈយោធានៅក្នុងដែនទឹកភាគខាងជើងនៃកោះ យ៉ុនព្យុង (Yeonpyeong) និងនៅភាគខាងលិចនៃឧបទ្វីបកូរ៉េ នៅក្នុងតំបន់នៃខ្សែបន្ទាត់កំណត់ភាគខាងជើង (NLL)។ ប្រព័ន្ធផ្សព្វផ្សាយនេះបានបន្ថែមថា មីស៊ីលថ្មីនេះមានឈ្មោះថា «ផាដាស៊ុរី-៦» (Padasuri-6) ឬ «ឥន្ទ្រីសមុទ្រ-៦» (Sea Eagle-6) បានហោះពីលើសមុទ្រ ហើយបានបាញ់ដល់គោលដៅដែលចង់បាន។ប្រព័ន្ធផ្សព្វផ្សាយនេះបន្តថា លោក គីម ក៏បានត្រួតពិនិត្យរោងចក្រគ្រាប់រំសេវ «ដ៏ធំ» និងបានសិក្សាលម្អិតអំពីទំនើបកម្មនៃការផលិត។ ដំណើរចុះពិនិត្យរបស់លោក គីម ទៅកាន់រោងចក្រផលិតគ្រាប់រំសេវនេះធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនបានចោទកូរ៉េខាងជើង ថាបានធ្វើពាណិជ្ជកម្មអាវុធជាមួយរុស្ស៊ី៕

អ៊ីរ៉ង់មានលទ្ធភាពវាយប្រហារមូលដ្ឋានអ៊ីស្រាអែល ក្រោយមន្ត្រីនុយក្លេអ៊ែរបង្ហាញ សមត្ថភាពបង្កើតគ្រាប់បែក

2024/02/15 11:33:39 am        134
អ៊ីរ៉ង់ កំពុងខិតកាន់តែកៀកទៅនឹងលទ្ធភាពជម្លោះ ខណៈដែលខ្លួនបានលើកឡើងពីការវាយប្រហារលើមូលដ្ឋានអ៊ីស្រាអែល និងបង្ហាញថា ខ្លួនអាចបង្កើតអាវុធនុយក្លេអ៊ែរបាន ប្រសិនបើមន្ត្រី បានបញ្ជាឲ្យបង្កើតនោះ។លោក បេណាម បេន តាលីប្លូ (Behnam Ben Taleblu) បុគ្គលិកជាន់ខ្ពស់នៅមូលនិធិការពារលទ្ធិប្រជាធិបតេយ្យ បានប្រាប់សារព័ត៌មាន Fox News Digital ថា៖«ការអួតអាងរបស់អ៊ីរ៉ង់អំពីកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ កំពុងឈានដល់កម្រិតថ្មី និងមិនធ្លាប់មានពីមុនមក»។លោក តាលីប្លូ បានថ្លែងថា៖៖«អតីតប្រធានថាមពលអាតូមិករបស់អ៊ីរ៉ង់ គឺជាការចង្អុលបង្ហាញយ៉ាងច្បាស់ ថា ទីក្រុងតេអេរ៉ង់ មានបំណែកនៃអាវុធនុយក្លេអ៊ែរទាំងអស់ ប៉ុន្តែត្រូវបានបំបែកចេញពីគ្នា»។ «ការអត្ថាធិប្បាយនេះ គួរតែលើកទង់ក្រហមសម្រាប់អ្នកដែលគិតថា ការផ្លាស់ប្តូរវត្ថុធាតុដែលអាចផលិតបរិមាណូ គឺជារឿងតែមួយគត់ ដែលចាំបាច់ត្រូវតែទប់ស្កាត់ និងទទួលខុសត្រូវជាមួយនឹងការត្រួតពិនិត្យអន្តរជាតិ»។លោកបានសង្កត់ធ្ងន់ថា៖«ជាក់ស្តែង គឺថាទីក្រុងតេអេរ៉ង់ មិនខ្លាចការឆ្លើយតបរបស់រដ្ឋ បាលលោកបៃដិនចំពោះការអះអាងទាំងនេះទេ»។ «តាមរយៈការបង្ហាញពីអំពីសមត្ថភាពនុយក្លេអ៊ែរដែលមានការគ្រប់គ្រងយ៉ាងច្បាស់នោះ មន្ត្រីអ៊ីរ៉ង់ប្រហែលជាកំពុងរៀបចំកន្លែងសម្រាប់ការបាញ់នុយក្លេអ៊ែរ ដោយទទួលបានអត្ថប្រយោជន៍ពីអាវុធនុយក្លេអ៊ែរទប់ស្កាត់ការវាយប្រហារផ្សេងៗ ដោយមិនចំណាយលើផ្នែកនយោបាយ និងយោធាទៅលើការផលិតអាវុធទេ។សារព័ត៌មាន Iran International បានរាយការណ៍ថា លោក អាលី អាកបា សាលេហ៊ី (Ali-Akbar Salehi) អតីតប្រធានទីភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់ បាននិយាយនៅក្នុងការផ្សាយកាលពីថ្ងៃចន្ទថា ទីក្រុងតេអេរ៉ង់ មានអ្វីគ្រប់យ៉ាងដែលចាំបាច់ ដើម្បីបង្កើតអាវុធបរមាណូ ដោយនិយាយថា៖«យើងបាន[ឆ្លងកាត់] កម្រិតទាំងអស់នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ»។

ការតវ៉ារបស់កសិករ នៅប្រទេសឥណ្ឌា បំពានលើកងកម្លាំងសន្តិសុខនៅថ្ងៃទី២

2024/02/15 11:27:42 am        60
កងកម្លាំងសន្តិសុខប្រទេសឥណ្ឌា បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមកសិករដែលកំពុងតវ៉ា នៅថ្ងៃទីពីរ ដើម្បីបញ្ឈប់មនុស្សរាប់ម៉ឺននាក់ ពីការដើរក្បួនបាតុកម្មទៅកាន់រដ្ឋធានី ញូវ ដេលី ដើម្បីទាមទារតម្លៃកាន់តែខ្ពស់សម្រាប់ផលិតផលកសិកម្មរបស់ពួកគេ។កងកម្លាំងសន្តិសុខ បានបញ្ឈប់កសិករនៅព្រំដែន សាមប៊ូ (Shambhu) បែងចែក រដ្ឋ ពុនចាប (Punjab) និងរដ្ឋ ហារីយ៉ាណា(Haryana) ជារដ្ឋនៅភាគខាងជើង ដែលកសិករភាគច្រើនរស់នៅទីនោះ មានចម្ងាយជិត ២០០គីឡូម៉ែត្រ ពីគោលដៅរបស់ពួកគេ។អគ្គនាយកនគរបាល រដ្ឋ Haryana លោកស្សាទ្រូ កាពួ (Shatrujeet Kapur) បាននិយាយថា ក្រុមបាតុករ បានគប់ដុំថ្ម និងព្យាយាមទម្លាយរបាំងការពារ ហើយកងកម្លាំងសន្តិសុខ ក៏បានប្រើប្រាស់យានដ្រូន ដើម្បីទម្លាក់ធុងឧស្ម័នបង្ហៀរទឹកភ្នែកទៅលើកសិករ ក្នុងការឆ្លើយតប ខណៈកសិករបានបង្ហោះខ្លែងឡើងទៅលើអាកាសក្នុងក្តីសង្ឃឹមថា នឹងធ្វើឲ្យជាប់គាំងម៉ាស៊ីនយានដ្រូន។ដោយធ្វើដំណើរនៅលើរថយន្តដឹកទំនិញ និងរម៉កអូស ដែលផ្ទុកដោយអាហារ សម្ភារៈសម្រាប់ដេក និងគ្រឿងផ្គត់ផ្គង់ផ្សេងៗទៀត កសិករបានចាប់ផ្តើមដង្ហែក្បួនបាតុកម្ម «តោះយើងទៅទីក្រុងដេលី» បន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋាភិបាល ពុំបានផ្តល់ការប្តេជ្ញាចិត្តលើតម្លៃអប្បបរមាសម្រាប់ ផលដំណាំពួកគេជាបន្តបន្ទាប់។សហជីពរបស់កសិករជាច្រើន បាននិយាយថា ពួកគេនឹងតវ៉ាប្រឆាំងសកម្មភាពរបស់នគរបាលដោយការបិទចរាចរណ៍ផ្លូវរថភ្លើងនៅកន្លែងជាច្រើន ក្នុងរដ្ឋ Punjab រយៈពេល ៤ ម៉ោង នៅថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈនេះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីហ្វីលីពីនប្រកាសគ្រាអាសន្នថាមពលជាតិ ដោយសារហានិភ័យនៃជម្លោះមជ្ឈិមបូព៌ា
03/24/2026 08:03 PM
សេតវិមានពិពណ៌នាអំពីស្ថានភាពនៃការចរចាអាមេរិក-អ៊ីរ៉ង់ថា «មិនប្រាកដប្រជា» នោះទេ
03/24/2026 08:03 PM
BMW ប្រមូលរថយន្តជិត ១៨០.០០០គ្រឿង នៅចិន ដោយសារហានិភ័យមានអគ្គិភ័យ
03/24/2026 07:03 PM
ប្រធានាធិបតីបេឡារុស នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងតាមការអញ្ជើញរបស់លោក Kim Jong Un
03/24/2026 07:03 PM
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីជំរុញសេដ្ឋកិច្ចផ្អែកចំណេះដឹង និងនវានុវត្តន៍
03/24/2026 07:03 PM
ក្រសួងការបរទេស៖ លោក Rubio នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ដើម្បីពិភាក្សាបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា
03/24/2026 07:03 PM
អ៊ីរ៉ង់តែងតាំងអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍រ៉ឹងត្អឹងជំនួសប្រមុខសន្តិសុខដែលត្រូវបានសម្លាប់
03/24/2026 07:03 PM
TOP STORY ក្រសួងការពារជាតិ៖សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាថា ត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន
03/24/2026 07:03 PM
ស្ថានីយប្រេងសាំង នៅអូស្ត្រាលី កំពុងផ្ដើមអស់ស្តុក ទោះមានការធានាថា ទីផ្សារផ្គត់ផ្គង់ល្អប្រសើរក្ដី
03/24/2026 07:03 PM
កម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
03/24/2026 07:03 PM