មន្ត្រីក្របខ័ណ្ឌក្រសួងមហាផ្ទៃព្រឈមនឹងការកាត់ក្របខ័ណ្ឌប្រសិនបើកបរបង្កគ្រោះថ្នាក់ដោយការស្រវឹង
តំណាងអយ្យការសម្រេចបើកការស៊ើបសួរ លើជនត្រូវចោទឆេង ភារុណ និងបក្សពួកម្នាក់ទៀត ក្នុងសំណុំរឿងហិង្សានៅខណ្ឌបឹងកេងកង
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ណែនាំនិស្សិត ដែលត្រៀមទៅសិក្សានៅរុស្ស៊ី ឱ្យលើកកម្ពស់វប្បធម៌ជាតិ និងបង្ហាញពីជំហររាជរដ្ឋាភិបាលលើបញ្ហាព្រំដែន និង Online scam
​កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បន្តបង្ក្រាបអនឡាញស្គេម ចំនួន៤ទីតាំង ឃាត់ជនសង្ស័យ៦នាក់

សន្តិសុខ និង សង្គម

នគរបាល បង្ហាញមុខក្រុមចោររឆក់ទ្រព្យសម្បត្តិ ៤នាក់ ក្នុងរាជធានីភ្នំពេញ

2024/02/27 08:37:50 pm        687
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បាន​ធ្វើ​សន្និសីទព័ត៌មាន បង្ហាញមុខ ក្រុមចោរឆក់ទ្រព្យសម្បត្តិយ៉ាងសកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចំនួន​០៤នាក់ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ជនបរទេស បានសម្រេចកាលពីពេលថ្មីៗ នៅ​លើ​ដង​ផ្លូវ​កំឡុង​ពេល​ជនរងគ្រោះធ្វើដំណើរ។ ការបង្ក្រាបក្រុមជនសង្ស័យទាំង០៤នាក់នេះ ធ្វើឡើងដោយ​កម្លាំង​នគរបា​ល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌចំការមន ។លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា បន្ទា​ប់​ពីកើតមានអំពើឆក់ ដែលបង្កឡើងដោយក្រុមជនសង្ស័យខាងលើនេះ កម្លាំង​ជំនាញ​បាន​ប្រើ​ប្រាស់​ពេល​វេលា​ប្រមាណ១០ម៉ោងប៉ុណ្ណោះ ក្នុងការស្រាវជ្រាវឈានទៅបង្ក្រាបក្រុមទាំងនេះបាន ។ លោក​វរ​សេនីយ៍​​បន្តថា ក្រុមជានេះជាមុខសញ្ញាឆក់យ៉ាងសកម្ម ដោយ​គេ​នៅ​មាន​បក្ស​ពួក​មួយ​ចំនួន​ទៀត​ដែល​កំពុង​រត់គេចខ្លួន ។សូមបញ្ជាក់ថា ក្នុងការបង្ក្រាបមុខសញ្ញាឆក់ទាំង០៤នាក់ខាងលើនេះ ដកហូតបានម៉ូតូ០៣គ្រឿង រួមមាន ម៉ាក​ហុងដាឌ្រ៊ីមចំនួន០២គ្រឿង និងម៉ាក Ginio មួយគ្រឿង ។ ក្រោយចប់សន្និសិទបង្ហាញមុខរួច ជន​សង្ស័យ​ទាំង​០៤នាក់ ក៏ត្រូវបានបញ្ចូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចប​ន្ត​នីតិ​វិធី​តាម​ផ្លូវ​ច្បាប់​ផងដែរ៕ 

មេបក្សប្រឆាំងបេឡារុស៖ ការស្លាប់របស់លោកណាវ៉ាល់នី គឺជាភ្លើងខៀវសម្រាប់ការសម្លាប់សកម្មជន

2024/02/27 07:56:09 pm        141
មេដឹកនាំបក្សប្រឆាំងបេឡារុសនិរទេសខ្លួន លោកស្រី ស្វៀតឡាណា ទីខាណូស្កាយ៉ា (Sviatlana Tsikhanouskaya) បានព្រមានកាលពីថ្ងៃចន្ទថា ការស្លាប់របស់អ្នករិះគន់វិមានក្រឹមឡាំង លោក អាឡិចសេ ណាវ៉ាល់នី (Alexei Navalny) នៅក្នុងអាណានិគមព្រហ្មទណ្ឌរុស្ស៊ី អាចបើក«ភ្លើងខៀវ» សម្រាប់ប្រទេសផ្តាច់ការ ដើម្បីសម្លាប់អ្នកទោសនយោបាយផ្សេងទៀត។លោកស្រីទីខាណូស្កាយ៉ា ដែលបានភៀសខ្លួនទៅកាន់ប្រទេសលីទុយអានីនៅជិតខាងក្នុងឆ្នាំ ២០២០ បន្ទាប់ពីបានប្រជែងតំណែងជាមួយមេដឹកនាំដែលកំពុងកាន់អំណាចគឺ អាឡិចសាន់ឌឺ លូកាសិនកូ (Alexander Lukashenko) បាននិយាយថា ខ្លួនបានទទួលរងផលប៉ះពាល់ជាពិសេសចំពោះការស្លាប់របស់លោកណាវ៉ាល់នី ដោយសារតែស្ថានភាពគ្រួសាររបស់លោកស្រី។ប្តីរបស់លោកស្រី គឺលោក Siarhei អ្នកសរសេរប្លុកវីដេអូរិះគន់អាជ្ញាធរ ត្រូវបានចាប់ខ្លួន នៅក្នុងខែឧសភាឆ្នាំ២០២០ បន្ទាប់ពីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការប្រជែងតំណែងជាមួយលោក លូកាសិនកូ។គ្រួសាររបស់លោក បានមិនបានទទួលដំណឹងណាមួយឡើយ។លោកស្រីទីខាណូស្កាយ៉ា បានប្រាប់សារព័ត៌មានរ៉យទ័រ នៅខាងក្រៅវេទិកានៃ កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវថា៖« កាលពីឆ្នាំមុន គាត់ត្រូវបានគេអនុញ្ញាតឲ្យទំនាក់ទំនងជាមួយអ្នកផ្សេងបាន»។

ប្រទេសចិន៖ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គំរាមកំហែងដល់សណ្ដាប់ធ្នាប់ពិភពលោក

2024/02/27 07:53:13 pm        128
ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃចន្ទថា ការដាក់ទណ្ឌកម្មជុំចុងក្រោយរបស់ទីក្រុងវ៉ាស៊ីនតោនលើរុស្ស៊ី និងដៃគូរបស់ខ្លួន រួមទាំងប្រទេសចិន ផង គឺជាឧទាហរណ៍មួយផ្សេងទៀតនៃការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច ដែលនឹងប៉ះពាល់ដល់ទំនាក់ទំនងពាណិជ្ជកម្មសាកលលោក។ក្រសួងរតនាគារអាមេរិក បានប្រកាសតារាងទណ្ឌកម្មថ្មីកាលពីថ្ងៃសុក្រ សប្ដាហ៍មុនដោយដាក់គោលដៅលើបុគ្គលនិងអង្គភាពប្រមាណ៥០០ នៅក្នុងប្រទេសរុស្ស៊ី ព្រមទាំងក្រុមហ៊ុនមួយចំនួនរបស់ប្រទេសចិន ចំពោះមូលហេតុពាក់ព័ន្ធមួយចំនួន។ ដោយកមពុងធ្វើអត្ថាធិប្បាយលើការរិតត្បិតនេះ ក្រសួងពាណិជ្ជកម្មចិនបានបញ្ជាក់នៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា វិធីសាស្រ្តរបស់សហរដ្ឋអាមេរិក គឺជាឧទាហរណ៍ធម្មតានៃទណ្ឌកម្មឯកតោភាគី យុត្តាធិការដៃវែង ដែលមានន័យថា សិទ្ធិសម្រេចរបស់ខ្លួនទូលំទូលាយហួសហេតុក្រៅដែនសមត្ថកិច្ច និងការបង្ខិតបង្ខំសេដ្ឋកិច្ចដែលធ្វើឱ្យខូចដល់ច្បាប់ទម្លាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ និងធ្វើឱ្យខូចខាតដល់សេដ្ឋកិច្ច សន្តិសុខ និងស្ថិរភាពនៃឧស្សាហកម្ម និងខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក។ ទីក្រុងប៉េកាំង បាបញ្ជាក់ថា ខ្លួនបានប្រឆាំងដាច់ខាតចំពោះចំណាត់ការបែបនេះ និងបានប្ដេជ្ញា ចាត់វិធានការតបក្នុងលក្ខខណ្ឌចាំបាច់ទាំងអស់ដើម្បីការពារសិទ្ធិស្របច្បាប់ និងផលប្រយោជន៍របស់សហគ្រិនចិន។ កាលពីសប្ដាហ៍មុន សហភាពអឺរ៉ុប និងចក្រភពអង់គ្លេស ក៏បានរួមបញ្ចូលទាំងក្រុមហ៊ុនរបស់ចិនមួយចំនួនផងដែរនៅក្នុងជុំចុងក្រោយរបស់ពួកគេនៃកញ្ចប់ទណ្ឌកម្មលើរុស្ស៊ី ។ ទីក្រុងប៉េកាំងបានឆ្លើយតបកាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ទីក្រុងព្រុចសែល និងទីក្រុងឡុងដ្រ៍ថាមិនយកចិត្តទុកដាក់ចំពោះការអភិវឌ្ឍនជាវិជ្ជមានក្នុងទំនាក់ទំនងជាមួយប្រទេសចិន៕

សត្វជាង២លានក្បាល បានងាប់ ខណៈអាកាធាតុរដូវរងាធ្ងន់ធ្ងរវាយប្រហារប្រទេសម៉ុងហ្គោលី

2024/02/27 07:48:48 pm        162
មន្ត្រីរដ្ឋាភិបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២៦កុម្ភៈ ថាសត្វជាង២លានក្បាលបានងាប់នៅក្នុងប្រទេសម៉ុងហ្គោលី រហូតមកដល់ពេលនេះក្នុងរដូវរងានេះ ដោយសារប្រទេសនេះទទួលរងពីអាកាធាតុការត្រជាក់ និងព្រិលធ្លាក់ខ្លាំង។មិនមែនជារឿងចម្លែកទេ ដែលប្រទេសនេះ ជួបប្រទះស្ថានភាពអាកាសធាតុធ្ងន់ធ្ងរចាប់ពីខែធ្នូដល់ខែមីនា នៅពេលសីតុណ្ហភាពធ្លាក់ចុះដល់ដក៥០ អង្សាសេនៅតំបន់ខ្លះ។ អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍ថ្មីៗនេះថា ប៉ុន្តែរដូវរងានេះ មានស្ថានភាពធ្ងន់ធ្ងរជាងធម្មតា ហើយសីតុណ្ហភាពក៏ចុះទាបជាងធម្មតាដែរ និងមានព្រិលធ្លាក់ខ្លាំងទៀតផង។លោក កាងទូលហ្កា បាតសៃខាន (Gantulga Batsaikhan) រដ្ឋមន្ត្រីក្រសួងកសិកម្មរបស់ប្រទេសនេះបាននិយាយថា គិតត្រឹមថ្ងៃចន្ទដើមសប្ដាហ៍នេះ សត្វពាហនៈចំនួន ២លាន១សែនក្បាលបានងាប់ដោយសារអត់ចំណី និងការហត់នឿយ។ ស្ថិតិផ្លូវការបង្ហាញថា ប្រទេសម៉ុងហ្គោលី មានសត្វបែបនេះចំនួន៦៤លាន៧សែនក្បាលរួមទាំងចៀម ពពែ សេះ និងគោ កាលពីចុងឆ្នាំ២០២៣។ បញ្ហាអាកាសធាតុធ្ងន់ខ្លាំងបែបនេះ ត្រូវបានគេស្គាល់ថាជា ស្ថានភាពរដូវរងាធ្ងន់ធ្ងរ ហើយជាធម្មតាបណ្តាលឱ្យមានសត្វពាហនៈងាប់យ៉ាងច្រើន។អង្គការសហប្រជាជាតិបាននិយាយថាការប្រែប្រួលអាកាសធាតុកំពុងបង្កើនប្រេកង់ និងអាំងតង់ស៊ីតេនៃសីតុណ្ហភាពរដូវរងាធ្ងន់ធ្ងរ៕

អាជ្ញាធរអ៊ីស្រាអែល ស៊ើបអង្កេត ក្រោយការបង្រ្កាបរបស់នគរបាលលើក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅទីក្រុង តេល អាវីវ

2024/02/27 07:43:47 pm        168
ចំណាប់ថ្នូរម្នាក់ដែលត្រូវបានដោះលែងពីតំបន់ហ្កាហ្សា ត្រូវបានខ្ទាតដោយសារកាណុងបាញ់ទឹករបស់នគរបាល ហើយបុរសចំណាស់ម្នាក់បានដួល ក្រោយប៉ះទង្គិចក្បាលដោយសារមន្ត្រីទ័ពសេះម្នាក់ ខណៈនគរបាលបានបង្ក្រាបក្រុមបាតុករប្រឆាំងរដ្ឋាភិបាល ក្នុងទីក្រុង តេល អាវីវ(Tel Aviv)។ មនុស្ស២១នាក់រួមទាំង អ្នករៀបចំចលនាតវ៉ា២នាក់ ត្រូវបានចាប់ខ្លួន នៅក្នុងតវ៉ា កាលពីយប់ថ្ងៃសៅរ៍ ជុំវិញអ្វីដែលនគរបាលនិយាយថាជាការប្រមូលផ្ដុំដោយខុសច្បាប់ក្នុងទីលានចតុរង្គប្រជាធិបតេយ្យ ក្បែរទីស្នាក់ការយោធាអ៊ីស្រាអែល។ ឈ្មោះទីលានចតុរង្គនេះ ត្រូវបានគេដាក់ឲ្យកាលពីឆ្នាំមុន ខណៈការប្រមូលផ្ដុំប្រចាំសប្ដាហ៍ បានកើតឡើងនៅទីនោះដើម្បីតវ៉ាប្រឆាំងរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី Benjamin Netanyahu និងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការដកអំណាចចៅក្រមរបស់អ៊ីស្រាអែល។ ការតវ៉ាទាំងនោះ ត្រូវបានបញ្ឈប់ភ្លាមៗ បន្ទាប់ពីការវាយលុករបស់ក្រុមហាម៉ាស លើអ៊ីស្រាអែល។ យោងតាមសេចក្ដីរាយការណ៍របស់សារព័ត៌មានអ៊ីស្រាអែល ក្រសួងយុត្តិធម៌នឹងបើកការស៊ើបអង្កេតលើឧបទ្ទវហេតុមួយ នៅក្នុងវីដេអូ ទំនងជាមន្ត្រីនគរបាលម្នាក់បានវាយបុរសម្នាក់ដោយប្រើខ្សែក្រឡុះសេះ ដែលធ្វើឲ្យបុរសនោះដួលក្រាបទៅនឹងដី៕

ទាហានហ្ស៊កដានី ទម្លាក់ជំនួយលើតំបន់ហ្កាហ្សា ខណៈចំនួនពលរដ្ឋប៉ាឡេស្ទីនអត់ឃ្លានកាន់តែច្រើន

2024/02/27 07:40:00 pm        158
ជំនួយមានទាំងស្បៀងអាហារ និងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រ ត្រូវបានទម្លាក់ដោយប្រើឆត្រយោង លើតំបន់ហ្កាហ្សា កាលពីថ្ងៃចន្ទទី២៦ខែកុម្ភៈ ដោយទាហានហ្ស៊កដានី ដែលជាប្រតិបត្តិការទម្លាក់ពីលើយន្តហោះដ៏ធំបំផុតសម្រាប់ពលរដ្ឋប៉ាឡេស្ទីនរាប់លាននាក់ កំពុងរស់នៅក្នុងជំរំត្រូវការជំនួយជាចាំបាច់ដើម្បីរស់។ អ្នកនាំពាក្យកងទ័ព លោក ម៉ាស្តាហ្វា ហ៊ីយ៉ារី(Mustafa Hiyari) បាននិយាយថា ប្រតិបត្តិការទម្លាក់ជំនួយនេះបានប្រើយន្តហោះ C-130 ចំនួន៤គ្រឿង រួមទាំងមួយគ្រឿងជាកម្មសិទ្ធិរបស់កងទ័ពអាកាសបារាំង ។ ជំនួយទាំងនោះ ដែលរួមទាំងគ្រឿងបរិក្ខាផ្គត់ផ្គង់វេជ្ជសាស្ត្រ និងអាហារឆ្អិនស្រាប់ ជាប្រភេទអាហារូបត្ថម្ភខ្ពស់ បានទម្លាក់ចូលក្នុងសមុទ្រ ក្បែរឆ្នេរ ហើយដឹកជញ្ជូនឡើងដីគោកតាមទូក។ប្រជាជនហ្កាហ្សាប្រមាណ២លាន៣សែននាក់ ភាគច្រើននៃពួកគេបានរត់ភៀសខ្លួនពីផ្ទះសម្បែងរងការបំផ្លិចបំផ្លាញដោយសារការទម្លាក់គក្រាប់បែកជាច្រើនខែរបស់អ៊ីស្រាអែល កំពុងប្រឈមវិបត្តិនៃភាពស្រេកឃ្លានកាន់តែធ្ងន់ធ្ងរ។ ព្រះបរមរាជវាំងបានឲ្យដឹងថា ព្រះមហាក្សត្រហ្ស៊កដានី អាប់ឌុលឡា(Abdullah )បានព្រមានកាលពីថ្ងៃចន្ទពីគ្រោះថ្នាក់នៃប្រតិបត្តិការយោធាដែលបានគ្រោងទុករបស់អ៊ីស្រាអែលក្នុងតំបន់រ៉ាហ្វា និងបានអំពាវនាវដដែលៗឲ្យមានបទឈប់បាញ់ដើម្បីការពារជនស៊ីវិល ក្នុងតំបន់ហ្កាហ្សានិង នាំយកជំនួយកាន់តែច្រើនថែមទៀតចូលក្នុងតំបន់រងការឡោមព័ទ្ធដោយកងទ័ពអ៊ីស្រាអែលមួយនេះ៕

បំណាក់ដី បានកប់លើភូមិមួយ នៅប្រទេសបូលីវី ភាគកណ្តាល

2024/02/27 07:34:39 pm        129
មន្ត្រីក្នុងស្រុក បានរាយការណ៍ថា បំណាក់ដីដ៏ធំ បានកប់លើភូមិមួយ នៅប្រទេសបូលីវី ភាគកណ្តាល ដោយបានបំផ្លាញលំនៅឋានច្រើនខ្នង ដីស្រែចំការ និងដំណាំ។បំណាក់ដីល្បប់ បានគ្របដណ្តប់លើភូមិ ឡាហ្គីណា(Laquina) ទាំងមូល នៅក្នុងទីក្រុងកូចាបាំបា(Cochabamba) និងបានកប់លើលំនៅឋានចំនួន៣០ខ្នង ដីស្រែចំការ យានយន្ត និងដំណាំ ដោយពេញទៅដោយដីល្បប់។គ្រោះមហន្តរាយនេះ បានកើតឡើងបន្ទាប់ពីទំនប់ទឹកមួយកន្លែងនៅបឹងក្បែរនោះលេចធ្លាយ ដោយបានបញ្ជូនជំនន់ដីល្បប់ ហូរចុះតាមភ្នំ និងបានធ្វើឲ្យជនលិចអ្វីៗគ្រប់យ៉ាងនៅតាមផ្លូវដីល្បប់ហូរ។អាជ្ញាធរ និយាយថាប្រជាជន៤០គ្រួសារបានបាត់បង់លំនៅឋានរបស់ពួកគេ ប៉ុន្តែគ្មានអ្នកស្លាប់ និងរងរបួស ត្រូវបានរាយការណ៍នោះទេ។ ទន្ទឹមនឹងនេះ តំបន់ Potosi នៅតំបន់ភ្នំអង់ ភ្លៀងធ្លាក់ខ្លាំង កាលពីចុងសប្តាហ៍ បានបណ្តាលឲ្យទឹកទន្លេឡើងហៀរច្រាំង បណ្តាលឲ្យផ្លូវជាច្រើនខ្សែគ្របដណ្តប់ដោយសំរាម ដុំថ្ម ដីល្បប់ ហើយ លំនៅឋានជាង៤០០ខ្នង ត្រូវបានបំផ្លាញ។

ប្រទេសប៉េរូ ប្រកាសគ្រាអាសន្នសុខភាព ខណៈការផ្ទុះឡើងជំងឺគ្រុនឈាន ខិតចូលជិតមកដល់

2024/02/27 07:31:08 pm        98
ប្រទេសប៉េរូ បានប្រកាសគ្រាអាសន្នសុខភាព នៅទូទាំងតំបន់ភាគច្រើនរបស់ប្រទេស កាលពីថ្ងៃចន្ទ ខណៈរលកកម្តៅនិងភ្លៀងធ្លាក់ខ្លាំង បាននាំទៅរកការកើនឡើងករណីជំងឺគ្រុនឈាម។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក សេសា វ៉ាស្គីស(Cesar Vasquez) បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់ នៅប្រទេសអាមេរិកខាងត្បូងមួយនេះដោយសារវីរុស បានកើនឡើង៣២នាក់ រហូតមកដល់ឆ្នាំនេះ។លោក Vasques បាននិយាយថា ករណីសរុប បានកើនឡើងដល់ ៣១.៣០០ករណី ក្នុងរយៈពេល ៨ សប្តាហ៍ដំបូង នៅឆ្នាំនេះ ដែលកើនឡើងពីចំនួន២៤.៩៨១ ករណី ក្នុងរយៈពេល៧សប្តាហ៍ដំបូង។លោក Vasquez បានប្រាប់អ្នកសារព័ត៌មានថា គណៈរដ្ឋមន្ត្រីរបស់រដ្ឋាភិបាលប៉េរូ បានអនុម័តញត្តិដើម្បីប្រកាសគ្រាអាសន្នសុខភាពកាលពីថ្ងៃចន្ទ រយៈពេលប៉ុន្មានម៉ោង បន្ទាប់ពីលោក បាននិយាយថាការផ្ទុះឡើងជំងឺគ្រុនឈាន ខិតចូលជិតមកដល់។ រហូតមកដល់ពេលនេះ ករណីភាគច្រើន ត្រូវបានគេមើលឃើញថាកើតមាននៅភាគខាងជើងប្រទេសប៉េរូ ជាកន្លែងដែល មន្ទីរពេទ្យជាច្រើន មានអ្នកជំងឺច្រើនលើសលប់រួចទៅហើយ។ចាប់តាំងពីឆ្នាំ ២០២៣ ប្រទេសនៅតំបន់ភ្នំអង់មួយនេះ បានប្រឈមទៅនឹងសីតុណ្ហភាពខ្ពស់ និងភ្លៀងធ្លាក់ខ្លាំង ដោយសារតែបាតុភូតអាកាសធាតុអែលនីញ៉ូ ដែលបានព្រមានដល់តំបន់ឆ្នេរប្រទេសប៉េរូ។

ក្រុមសិទ្ធិមនុស្ស៖ អ៊ីស្រាអែលមិនគោរពតាមសេចក្តីបង្គាប់របស់តុលាការUN ដើម្បីអនុញ្ញាតឲ្យជំនួយគ្រប់គ្រាន់ចូលទៅក្នុងតំបន់ហ្កាហ្សា

2024/02/27 07:23:52 pm        85
អង្គការឃ្លាំមើលសិទ្ធិមនុស្ស បាននិយាយកាលពីថ្ងៃចន្ទថា អ៊ីស្រាអែល ពុំបានអនុវត្តតាមសេចក្តីបង្គាប់របស់តុលាការកំពូលអង្គការសហប្រជាជាតិ ក្នុងការផ្តល់ជំនួយដែលត្រូវការបន្ទាន់ ដល់ប្រជាជនដែលអស់សង្ឃឹម នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីបនោះទេ ដែលមានរយៈពេល១ខែ បន្ទាប់ពីការចេញសេចក្តីសម្រេចដ៏សំខាន់ ក្នុងទីក្រុងឡាអេ ដែលបង្គាប់ឲ្យប្រទេសអ៊ីស្រាអែល បន្ថយសង្គ្រាមរបស់ខ្លួន។នៅក្នុងការឆ្លើយតបដំបូងចំពោះញត្តិរបស់ប្រទេសអាហ្វ្រិកខាងត្បូង ដែលបានចោទប្រកាន់អ៊ីស្រាអែល ពីបទប្រល័យពូជសាសន៍ តុលាការកំពូលរបស់អង្គការសហប្រជាជាតិ បានបង្គាប់ឱ្យអ៊ីស្រាអែល ធ្វើអស់ពីសមត្ថភាពដើម្បីការពារការស្លាប់ ការបំផ្លិចបំផ្លាញ និងអំពើប្រល័យពូជសាសន៍ នៅក្នុងតំបន់ហ្កាហ្សា។ ប្រទេសនេះ បានបញ្ឈប់ភ្លាមៗចំពោះសេចក្តីបង្គាប់ឱ្យបញ្ចប់ការវាយលុកដោយយោធារបស់ខ្លួន ដែលបានបង្កឱ្យមានមហន្តរាយមនុស្សធម៌នៅក្នុងតំបន់ហ៊ុមព័ទ្ធរបស់ប៉ាឡេស្ទីន។ អ៊ីស្រាអែល បានច្រានចោលយ៉ាងម៉ឺងម៉ាត់ ចំពោះបទចោទប្រកាន់នេះ ដោយនិយាយថាខ្លួនកំពុងប្រយុទ្ធនឹងសង្គ្រាម ក្នុងការការពារខ្លួន។ ការត្រៀមខ្លួន កំពុងធ្វើឡើងសម្រាប់អ៊ីស្រាអែល ដើម្បីពង្រីកប្រតិបត្តិការជើងគោករបស់ខ្លួន ចូលទៅក្នុងទីក្រុង Rafah ជាទីក្រុងនៅភាគខាងត្បូងផុតតំបន់ហ្កាហ្សានៅតាមបណ្តោយព្រំដែនជាមួយប្រទេសអេហ្ស៊ីប ជាកន្លែងដែលប្រជាជនប៉ាឡេស្ទីន ១,៤ លាននាក់ បានសម្រុកទៅទីនោះដើម្បីស្វែងរកទីសុវត្ថិភាព។នៅទីក្រុង Rafah ជំរំតង់ដ៏ស្អេកស្កៈ បានប្រែជាលំនៅឋានរបស់ជនភៀសខ្លួន ដែលបានបង្កឱ្យមានការព្រួយបារម្ភជាសកល ហើយសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែល បានព្រមានថា អ៊ីស្រាអែល ត្រូវតែការពារជនស៊ីវិល ក្នុងពេលប្រយុទ្ធជាមួយក្រុមហាម៉ាស។

ចិនជំរុញអាមេរិក ឱ្យចាត់វិធានការជាក់ស្តែងដើម្បីសម្រេចបានបទឈប់បាញ់នៅហ្កាហ្សា

2024/02/27 06:56:09 pm        114
អ្នកនាំពាក្យក្រសួងការបរទេសចិន កាលពីថ្ងៃចន្ទ (២៦ កុម្ភៈ) បានជំរុញឱ្យសហរដ្ឋអាមេរិក ស្តាប់តាមការអំពាវនាវរបស់សហគមន៍អន្តរជាតិសម្រាប់បទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្កាហ្សាស្ទ្រីប ហើយដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។អ្នកនាំពាក្យលោកស្រី ម៉ៅ នីង (Mao Ning) បានធ្វើការលើកឡើងនេះនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលត្រូវបានសាកសួរឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G20 នាពេលថ្មីៗនេះ សហរដ្ឋអាមេរិក ត្រូវបានប្រទេសមួយចំនួនរិះគន់ចំពោះការប្រឆាំងបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្ទ្រីប។លោកស្រី ម៉ៅ បាននិយាយថា ជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលចុងក្រោយនេះ នៅតែបន្តកើនឡើង ហើយស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប គឺធ្ងន់ធ្ងរបំផុត ដោយជនស៊ីវិលជិត ៣០.០០០ នាក់ត្រូវបានសម្លាប់ និងប្រហែល ១,៩ លាននាក់ត្រូវភៀសខ្លួន។អ្នកនាំពាក្យរូបនេះបានបន្ថែមថា បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្កាហ្សាស្រ្ទីប គឺជាការអំពាវនាវជាសកល និងការឯកភាពដ៏លើសលប់របស់សហគមន៍អន្តរជាតិ ហើយសហរដ្ឋអាមេរិកគួរតែគោរពតាមការអំពាវនាវនេះ និងចាត់វិធានការជាក់ស្តែងដើម្បីដើរតួនាទីស្ថាបនាក្នុងការសម្រេចបានបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌ដ៏សោកសៅនៅតំបន់ហ៊ុមព័ន្ធមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

គ​ណៈប្រតិភូនៃសន្និសីទប្រធានសភានៃអន្តរសភា វាយតម្លៃ​ខ្ពស់ចំពោះជោគជ័យនៃ «សន្និសីទប្រធានសភានៃអន្តរសភា លើកទី២»​ នៅកម្ពុជា
08/28/2026 08:08 PM
មនុស្សយ៉ាងតិច​ ៤៩នាក់ ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារ​លួច​គោក្របី នៅស៊ូដង់ខាងត្បូង
08/28/2026 07:08 PM
ឆាដចោទប្រកាន់ស៊ូដង់ថា បានវាយប្រហារតាមច្រកអាកាសលើតំបន់ព្រំដែនរួមសម្លាប់មនុស្ស ១២នាក់
08/28/2026 07:08 PM
កុងហ្គោចាប់ផ្តើមចាក់វ៉ាក់សាំងដល់កម្មករថែទាំសុខភាពជួរមុខប្រឆាំងនឹងជំងឺអេបូឡា
08/28/2026 07:08 PM
រដ្ឋមន្ត្រី​៖ ​នេប៉ាល់​នឹង​ត្រូវការ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ ​សម្រាប់​ការ​ស្តារ​ឡើង​វិញ​ ក្រោយ​ទឹកជំនន់
08/28/2026 07:08 PM
នាយករដ្ឋមន្រ្តីកាតាព្រះអង្គម្ចាស់ Al Thani ជួបប្រធានាធិបតីអ៊ីរ៉ង់លោក Pezeshkian នៅទីក្រុងតេអេរ៉ង់
08/28/2026 07:08 PM
ព្រះមហាក្សត្រអ៊ូហ្គង់ដា បានយាងសោយទីវង្គតនៅព្រះជន្ម ៣៤វស្សា
08/28/2026 06:08 PM
ក្រសួងធម្មការនិងសាសនា អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវបណ្ឌិត ក្នុងការបន្តផ្សព្វផ្សាយ “នាទីព្រះពុទ្ធសាសនាផ្សារភ្ជាប់នឹងសង្គម” មកដល់លើកទី ៣៣៤ ស្មើរនឹង១១២៧មាតិកាព្រះធម៌
08/28/2026 06:08 PM
ប្រធានាធិបតីកុងហ្គោអំពាវនាវឲ្យមានកិច្ចសន្ទនាថ្នាក់ជាតិ ដើម្បីបន្ធូរបន្ថយភាពតានតឹង តែមិនរួមបញ្ចូលក្រុមឧទ្ទាមនោះឡើយ
08/28/2026 06:08 PM
CENTCOM៖ ទាហានអាមេរិកប្រមាណ ៥០.០០០នាក់ ត្រូវបានដាក់ពង្រាយ នៅមជ្ឈិមបូព៌ា
08/28/2026 06:08 PM