លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

ការរំភើបដល់ស្រក់ទឹកភ្នែក និងការឱប ក្រោយចំណាប់ថ្នូរអ៊ីស្រាអែល-អាហ្សង់ទីន២នាក់ ត្រូវបានជួយសង្រ្គោះពីហ្កាហ្សា

2024/02/13 10:50:18 am        238
មានការឱប និងស្រក់ទឹកភ្នែកនៅឯមន្ទីរពេទ្យដ៏ធំបំផុតរបស់ប្រទេសអ៊ីស្រាអែលកាលពីថ្ងៃចន្ទ ១២ កុម្ភៈ ខណៈចំណាប់ខ្មាំងនៅតំបន់ហ្កាហ្សាពីរនាក់ត្រូវបានជួបជុំជាមួយក្រុមគ្រួសាររបស់ពួកគេឡើងវិញ ក្រោយត្រូវបានជួយសង្គ្រោះនៅក្នុងការវាយឆ្មក់ដោយយោធាដ៏សាហាវមួយ។ លោកល្វីស ហា (Luis Har)វ័យ៧០ឆ្នាំ និង លោក ហ្វើណានដូ ស៊ីម៉ុនម៉ាមែន (Fernando Simon Marman) វ័យ៦០ឆ្នាំ បានឱបសាច់ញាតិនៅមន្ទីរពេទ្យសេបា (Sheba)បន្ទាប់ពីត្រូវបានដឹកជញ្ជូនតាមយន្តហោះពីទីក្រុងរ៉ាហ្វា (Rafah)ភាគខាងត្បូងតំបន់ហ្កាហ្សា។ អ្នកសារព័ត៌មាន AFP នៅតំបន់ហ្កាហ្សា បានមើលឃើញសាកសពរបស់ជនជាតិប៉ាឡេស្ទីនប្រហែល ១០០នាក់ដែលត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស អមជាមួយប្រតិបត្តិការជួយសង្គ្រោះ នេះបើយោងតាមទិន្នន័យពីក្រសួងសុខាភិបាលនៅហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស។ ថ្លែងពីក្រុងសេបា ជាទីដែលបុរសត្រូវបានគេជួយសង្គ្រោះទាំងពីរនាក់កំពុងទទួលការធ្វើតេស្ដសុខភាព កូនប្រសារបស់លោក Har បានរៀបរាប់ថា មានការសម្រក់ទឹកភ្នែក និងឱប ក្នុងសភាពរីករាយ រកពាក្យអ្វីថ្លែងពុំបាន ។ លោក អ៊ីដាន បេជេរ៉ាណូ (Idan Bejerano) បានប្រាប់អ្នកកាសែតនៅមន្ទីរពេទ្យ សេបា ក្បែរទីក្រុង Tel Aviv ថា សំណាងណាស់សម្រាប់យើង ក្នុងនាមគ្រួសារមួយ ពួកគាត់ត្រូវបានជួយសង្គ្រោះនៅយប់នេះ។ ប៉ុន្តែខ្ញុំត្រូវតែនិយាយថាការងារនេះ មិនទាន់បញ្ចប់ទេ។ លោកបានបន្តថា យើងសប្បាយចិត្តណាស់ថ្ងៃនេះ ប៉ុន្តែយើងមិនបានឈ្នះទេ។ នេះគ្រាន់តែជាជំហានមួយទៀតឆ្ពោះទៅរកការនាំយកអ្នកផ្សេងទៀតទាំងអស់ត្រឡប់មកផ្ទះពួកគេវិញពីកណ្ដាប់ដៃក្រុមហាម៉ាស៕

ប្រមុខការពារជាតិអាមេរិក លោក Austin បានចូលមន្ទីរពេទ្យម្តងទៀត ដោយផ្ទេរភារកិច្ចទៅឱ្យអនុរដ្ឋមន្រ្តី

2024/02/12 02:13:47 pm        186
មន្ទីរបញ្ចកោណបានប្រកាសថា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក លោក ឡយដ៍ អស្ទីន (Lloyd Austin) ត្រូវបានសម្រាកព្យាបាលនៅមន្ទីរពេទ្យជាលើកទីពីរក្នុងរយៈពេលមួយខែ បន្ទាប់ពីការស្នាក់នៅក្នុងមន្ទីរពេទ្យមុននោះ ដែលទាក់ទាញការរិះគន់ចំពោះការខ្វះតម្លាភាព។មន្ទីរបញ្ចកោណបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាលោក អស្ទីន ដែលបានទទួលការព្យាបាលជំងឺមហារីកក្រពេញប្រូស្តាតកាលពីឆ្នាំមុន ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌលវេជ្ជសាស្ត្រយោធាជាតិ វលធើ រីដ (Walter Reed) ជុំវិញ «រោគសញ្ញាដែលបង្ហាញពីបញ្ហាប្លោកនោម»។សេចក្តីថ្លែងការណ៍នោះបានបន្ថែមថា លោក អស្ទីន វ័យ ៧០ឆ្នាំ «បានផ្ទេរមុខងារ និងភារកិច្ចរបស់ការិយាល័យ» ទៅឱ្យអនុរដ្ឋមន្ត្រីការពារជាតិ លោកស្រី ខាតលីន ហីកស៍ (Kathleen Hicks)។ការសម្រាកព្យាបាលនៅមន្ទីរពេទ្យរបស់លោក អស្ទីន កើតឡើងបន្ទាប់ពីលោកបានប្រឈមមុខនឹងការរិះគន់ពីសមាជិកសភានៃបក្សទាំងសងខាង សម្រាប់ការខកខានមិនបានបង្ហាញពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីករបស់ខ្លួន និងជូនដំណឹងពីការចូលមន្ទីរពេទ្យជាបន្តបន្ទាប់ ទៅកាន់ប្រធានាធិបតី ចូ បៃដិន (Joe Biden) សភា ឬអនុរដ្ឋមន្រ្តីរបស់ខ្លួនអស់រយៈពេលជាច្រើនសប្តាហ៍៕

UNICEF៖ កុមាររងគ្រោះដោយសារគ្រោះរញ្ជួយដីនៅនេប៉ាល់ ត្រូវការជំនួយដើម្បីកសាងជីវិតឡើងវិញ

2024/02/12 02:10:32 pm        200
អង្គការយូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាកុមារប្រហែល ៦៨.០០០ នាក់ និងក្រុមគ្រួសាររបស់ពួកគេដែលបានរួចផុតពីគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតរបស់ប្រទេសនេប៉ាល់ ក្នុងរយៈពេលប្រាំបីឆ្នាំ ត្រូវការជំនួយមនុស្សធម៌បន្ថែមទៀតដើម្បីកសាងជីវិតរបស់ពួកគេឡើងវិញ រយៈពេល ១០០ ថ្ងៃបន្ទាប់ពីការរញ្ជួយ ដែលបានបំផ្លិចបំផ្លាញផ្នែកខាងលិចនៃប្រទេសនេប៉ាល់។ការរញ្ជួយដីកម្រិត ៦,៤ រ៉ិចទ័របានវាយប្រហារស្រុកចំនួនពីរគឺស្រុក ចាចាកុត (Jajarkot) និងស្រុក រ៉ុគុម វេស (Rukum West) ក្នុងតំបន់ដាច់ស្រយាលភាគខាងលិចនៃប្រទេសតំបន់ភ្នំហិម៉ាឡៃនេះកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៥៤ នាក់ ដែលច្រើនជាងពាក់កណ្តាលនៃអ្នកស្លាប់នោះគឺជាកុមារ។គ្រោះរញ្ជួយដី ដែលជាគ្រោះមហន្តរាយបំផុតនៅក្នុងប្រទេសនេប៉ាល់ ចាប់តាំងពីការរញ្ជួយដីចំនួនពីរបានសម្លាប់មនុស្សប្រហែល ៩.០០០ នាក់នៅក្នុងឆ្នាំ២០១៥ បានធ្វើឱ្យលំនៅឋានជាង ២៦.០០០ ខ្នង និងបង្កការខូចខាតផ្នែកខ្លះអគារចំនួន ៣៥.០០០ ខ្នងផ្សេងទៀត ដែលបណ្តាលឱ្យទីតាំងទាំងនោះមិនអាចរស់នៅបាន។អង្គការយូនីសេហ្វ បាននិយាយថា មនុស្សប្រហែល ២០០.០០០ នាក់ រួមទាំងកុមារ ៦៨.០០០ នាក់ ដែលភាគច្រើនបានចំណាយពេលរដូវរងាត្រជាក់នៅក្នុងជម្រកបណ្តោះអាសន្ន នៅតែត្រូវការជំនួយមនុស្សធម៌ដើម្បីស្រោចស្រង់ពីគ្រោះមហន្តរាយនេះ៕

ស្ថានភាពគ្រាអាសន្ន ត្រូវបានប្រកាសនៅក្នុងស្រុកចំនួន៩៦ ក្នុងប្រទេសប៉េរូ ដោយសារភ្លៀងធ្លាក់ខ្លាំង

2024/02/12 01:56:09 pm        198
រដ្ឋាភិបាលប្រទេសប៉េរូ បានប្រកាសដាក់រដ្ឋក្នុងគ្រាអាសន្ន សម្រាប់ស្រុកយ៉ាងហោចណាស់ចំនួន ៩៦ស្រុក ក្នុងតំបន់ចំនួន ១៥ របស់ប្រទេសនេះ ដោយសារការបំផ្លាញបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ការសម្រេចរបស់រដ្ឋាភិបាល ដែលចូលជាធរមានសម្រាប់រយៈពេល ៦០ ថ្ងៃ បណ្តាលឱ្យមាន ការអនុវត្តវិធានការបន្ទាន់ និងចាំបាច់ ព្រមទាំងសកម្មភាពសម្រាប់ការឆ្លើយតប និងការស្តារឡើងវិញសមស្រប។ច្បាប់មួយ ដែលសម្របសម្រួលដល់ការផ្តល់ស្បៀងអាហារ និងការដឹកជញ្ជូនជំនួយក្នុងពេលគ្រោះមហន្តរាយធម្មជាតិ ត្រូវបានធ្វើរៀបចំឡើង។ជាមួយគ្នានេះ សេវាមួយចំនួនអាចត្រូវបានផ្តល់ឲ្យដោយមិនគិតថ្លៃ ដូចជាការផ្តល់អាហារ ការព្យាបាលវេជ្ជសាស្ត្រ ការដឹកជញ្ជូន និងសេវាផ្សេងៗទៀតដែលអាចជួយដល់អ្នកទាំងឡាយដែលរងគ្រោះដោយសារភ្លៀងធ្លាក់។ក្រសួងធនធានទឹក និងឧតុនិយមរបស់ប្រទេស បានព្យាករណ៍ថា ចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ នៅតំបន់ភ្នំ នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ហើយក៏មានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន នៅតំបន់ឆ្នេរភាគខាងជើងផងដែរ។

កូរ៉េខាងជើង រិះគន់ឥទ្ធិពលអាមេរិក លើអ៊ីស្រាអែល និងក្នុងតំបន់មជ្ឈិមបូព៌ា

2024/02/12 01:48:51 pm        259
ប្រទេសកូរ៉េខាងជើងបានរិះគន់ឥទ្ធិពលរបស់សហរដ្ឋអាមេរិកក្នុងប្រទេសអ៊ីស្រាអែល និងមជ្ឈិមបូព៌ា ខណៈបណ្ដាមេដឹកនាំពិភពលោកបានធ្វើការរួមគ្នាជាមួយប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានសង្គ្រាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ លោក យ៉ាង មីយុង ស៊ុង (Yang Myong-sung)អគ្គលេខាធិការនៃសមាគមកូរ៉េខាងជើង-អារ៉ាប់ បានចេញសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយក្រសួងការបរទេសកូរ៉េខាងជើង ដែលក្នុងនោះលោកបាននិយាយថា ការថ្កោលទោសជាអន្តរជាតិចំពោះសហរដ្ឋអាមេរិក លើទង្វើគាំទ្រឥតងាករេរបស់អ៊ីស្រាអែល បានកើនឡើង។ លោក Yang បាននិយាយថា ការថ្កោលទោសជាអន្តរជាតិកំពុងកើនឡើងប្រឆាំងនឹងសហរដ្ឋអាមេរិក និងលោកខាងលិចចំពោះការគាំទ្រជាឯកតោភាគីលើអាកប្បកិរិយាប្រល័យពូជសាសន៍ដ៏អមនុស្សធម៌របស់ពួកអ្នករស់ឡើងវិញជ្វីហ្វអ៊ីស្រាអែល។ លោក Yang បានចង្អុលទៅអ្វីដែលលោកហៅថា "ស្តង់ដារ២" នៅក្នុងរបៀបដែលសហរដ្ឋអាមេរិកឆ្លើយតបចំពោះសង្រ្គាមនៅអ៊ុយក្រែន និងសង្រ្គាមនៅហ្កាហ្សា។ ក្ដីបារម្ភនៃ "អំពើពុតត្បុត" បែបនេះត្រូវបានលើកឡើងដោយមេដឹកនាំពិភពលោកភាគខាងត្បូង ចាប់តាំងពីថ្ងៃទី ៧ខែតុលា នៅពេល ភាពតានតឹងរវាងក្រុមហាម៉ាស និងអ៊ីស្រាអែលបានកើនឡើង។ លោក Yang បាននិយាយមុនសំដៅលើអ៊ីស្រាអែលថាជាផ្សិតពុល ត្រូវបានដាំដោយបណ្ដាប្រទេសលោកខាងលិចថា នេះគឺជាការថ្កោលទោសដ៏ត្រឹមត្រូវចំពោះទង្វើរបស់សហរដ្ឋអាមេរិក និងលោកខាងលិច ដែលបានថ្កោលទោសរុស្ស៊ី ជាប្រទេសស្លូតត្រង់ថាជាអ្នកឈ្លានពាន នៅក្នុងបរិបទរបស់អ៊ុយក្រែន ខណៈបានបិទភ្នែកចំពោះឧក្រិដ្ឋកម្មដ៏សាហាវរបស់អ៊ីស្រាអែល ។ លោកបានកំណត់លក្ខណៈរបស់សហរដ្ឋអាមេរិក និងលោកខាងលិចថា ជាការប្រើប្រាស់អ៊ីស្រាអែលដើម្បីរក្សាឥទ្ធិពលរបស់ខ្លួននៅមជ្ឈិមបូព៌ា ដោយបង្កើតភាពផ្ទុយគ្នារវាងជនជាតិជ្វីហ្វ និងជនជាតិអារ៉ាប់៕

យ៉ាងហោចណាស់កុមារសិស្សសាលា២នាក់ស្លាប់ និង២០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែក នៅប្រទេសកាមេរូន

2024/02/12 01:39:22 pm        283
យោងតាមសាក្សី និងគរបាលក្នុងតំបន់បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់ និង២០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យនៅក្នុងតំបន់ អង់ក្លូហ្វូន(Anglophone) ភាគពាយព្យប្រទេសកាមេរូន ។ការបំផ្ទុះ បានកើតឡើងនៅទីក្រុងកាំបេ(Nkambe) ជាទីប្រជុំជនក្នុងតំបន់ ខណៈកុមារសិស្សសាលាកំពុងចូលរួមក្នុងសកម្មភាពប្រារព្ធទិវាយុវជនជាតិ ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសកាលពីថ្ងៃទី ១១ ខែកុម្ភៈ។ អ្នកដែលទទួលរងផលប៉ះពាល់ភាគច្រើន គឺជាកុមារសិស្សសាលា។ប្រភពសន្តិសុខក្នុងតំបន់បានប្រាប់សារព័ត៌មានស៊ីនហួថា បុគ្គលិកសុខាភិបាលកំពុងធ្វើការយ៉ាងប្រឹងប្រែង ដើម្បីព្យាបាលកុមារច្រើននាក់ដែលបានរងរបួសធ្ងន់។ប្រភពព័ត៌មានបាននិយាយថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង។ វាជាស្ថានភាពដ៏គួរឱ្យព្រួយបារម្ភ ប៉ុន្តែទាហានដ៏ក្លាហាន បានបង្កើនសន្តិសុខដើម្បីតាមដានក្រុមភេរវករ ដែលបានប្រព្រឹត្តសកម្មភាពដ៏គួរស្អប់ខ្ពើមនេះ។ ក្រុមអ្នកផ្តាច់ខ្លួន បានដាក់ការបិទខ្ទប់រយៈពេលបីថ្ងៃដើម្បីរំខានដល់សកម្មភាពនានានៅក្នុងតំបន់ជាកន្លែងដែលពួកគេមានការប៉ះទង្គិចជាមួយកងកម្លាំងរដ្ឋាភិបាលចាប់តាំងពីឆ្នាំ ២០១៧ មក ក្នុងគោលបំណងដើម្បីបង្កើតរដ្ឋឯករាជ្យមួយ។

ប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន ត្រូវបានរំពឹងថា នឹងថយចុះ បើគ្មានជំនួយថ្មីពីលោកខាងលិច

2024/02/12 01:35:47 pm        242
សមត្ថភាពប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសអ៊ុយក្រែនក្នុងការស្ទាក់ចាប់មីស៊ីល និងយានដ្រូនរបស់រុស្ស៊ីត្រូវបានគេរំពឹងថានឹងថយចុះ លុះត្រាតែប្រទេសនេះទទួលបានការផ្គត់ផ្គង់អាវុធបន្ថែមពីប្រទេសលោកខាងលិច។ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានស្នើម្តងហើយម្តងទៀត ដល់មេដឹកនាំប្រទេសលោកខាងលិច សម្រាប់ជំនួយយោធាថ្មី ដើម្បីធ្វើឲ្យប្រសើរប្រព័ន្ធការការពារដែនអាកាស របស់ប្រទេសលោក។ទោះជាយ៉ាងណា សហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រធំបំផុតរបស់អ៊ុយក្រែន ពុំទាន់បានបញ្ជូនជំនួយថ្មីដល់ទីក្រុងគីវនៅឡើយទេ ដោយសារភាពជាប់គាំងនៅក្នុងសភាជុំវិញសេចក្តីស្នើច្បាប់ថវិកាសង្គ្រោះបន្ទាន់ ដែលរួមមានទាំងជំនួយដល់អ៊ុយក្រែន។ សារព័ត៌មាន The New York Times បានរាយការណ៍ថា មន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកបានវាយតម្លៃថា អ៊ុយក្រែនមានប្រព័ន្ធការពារដែនអាកាសគ្រប់គ្រាន់ដើម្បីបន្តរហូតដល់ខែក្រោយ លុះត្រាតែទទួលបានការផ្គត់ផ្គង់ឡើងវិញ។វិទ្យាស្ថានសិក្សាពីសង្គ្រាមរបស់សហរដ្ឋអាមេរិក បាននិយាយថា ការបង្កើនយុទ្ធនាការវាយប្រហាររបស់រុស្ស៊ី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទំនងជាដាក់សម្ពាធបន្ថែមទៀតទៅលើឆ័ត្រការពារដែនអាកាសរបស់អ៊ុយក្រែន។ វិទ្យាស្ថាននេះបានព្រមានថា ប្រសិនបើយោធារុស្ស៊ី ធ្វើប្រតិបត្តិការដែនអាកាសទ្រង់ទ្រាយធំ ដែលគាំទ្រការវាយលុកតាមជើងគោករបស់រុស្ស៊ីនៅអ៊ុយក្រែន នោះនឹងបង្ហាញពីការគំរាមកំហែងខ្លាំងចំពោះអ៊ុយក្រែន។លោក Zelenskyy កាលពីថ្ងៃអាទិត្យ បានតែងតាំងអតីតអនុរដ្ឋមន្ត្រីការពារជាតិទីមួយ លោក អូឡេកសានឌឺ ប៉ាវលីក(Oleksandr Pavliuk) ជាមេបញ្ជាការថ្មីរបស់កងកម្លាំងទ័ពជើងគោកអ៊ុយក្រែន។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រកាសឱ្យជនបង្កគ្រោះថ្នាក់ចរាចរណ៍​នៅផ្លូវ៦០ហើយរត់គេច ចូលខ្លួនមកសារភាព និងដោះស្រាយ

2024/02/12 12:10:55 pm        1020
ភ្នំពេញ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី១២ ខែកុម្ភៈនេះ បានប្រកាសឲ្យ​អ្នក​បើក​រថយន្ត​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ នៅផ្លូវ៦០ម៉ែត្រ ខណ្ឌដង្កោ ហើយរត់គេចមិនទទួលខុសត្រូវ សូម​ចូល​ខ្លួន​មក​សារភាព និងដោះស្រាយ ដើម្បីអនុវត្តតាមនីតិវិធី។ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤ វេលាម៉ោង២១:៣០នាទី មានករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កើត​ឡើង​រវាងរថយន្តនិងម៉ូតូ ត្រង់ចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌ​ដង្កោ បណ្ដាលឱ្យរង របួស ស្រាល ចំនួន ២ នាក់ និងស្លាប់ ក្មេងស្រីចំនួន ១ នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង​ជា​ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​នៅ​កន្លែង​កើត​ហេតុ​នោះ​ហើយ​ដើម្បី​ប្រមូល​ភស្ថុតាង​ក្នុង​ការ​តាម​ស្វែង​រក​រថយន្ត​បង្ក​យក​មក​អនុវត្ត​តាម​នីតិវិធី៕

ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ West Bank ព្រួយបារម្ភការបិទទីភ្នាក់ងារ UNRWA

2024/02/12 11:37:30 am        205
នៅក្នុងជំរុំជនភៀសខ្លួននៅតំបន់ West Bank ដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប្រជាជនប៉ាឡេស្ទីនដែលពឹងផ្អែកលើទីភ្នាក់ងារអង្គការសហប្រជាជាតិ UNRWA សម្រាប់ការអប់រំ និងការថែទាំសុខភាព ព្រួយបារម្ភថា សេវាសំខាន់ៗនឹងបញ្ឈប់ដោយសារម្ចាស់ជំនួយបានផ្អាកការផ្តល់មូលនិធិ ជុំវិញការចោទប្រកាន់សមាជិកបុគ្គលិកថាបានចូលរួមក្នុងការវាយប្រហារថ្ងៃទី ៧ ខែតុលា ជាមួយក្រុមហាម៉ាស។ ការផ្តោតសំខាន់ភាគច្រើនគឺទៅលើជោគវាសនារបស់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន គឺនៅលើប្រតិបត្តិការសង្គ្រោះបន្ទាន់របស់ទីភ្នាក់ងារនេះនៅក្នុងតំបន់ហ្កាហ្សា ដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្រ្គាម ជាកន្លែងមានសារៈសំខាន់ចំពោះកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសម្រាប់ប្រជាជនចំនួន ២,៣ លាននាក់ នៅក្នុងតំបន់ហ៊ុមព័ទ្ធនេះ។ ប៉ុន្តែទីភ្នាក់ងារ ក៏ជាជីវិតរស់រានសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅទូទាំងតំបន់មជ្ឈឹមបូព៌ាផងដែរ រួមទាំងនៅតំបន់ West Bank ដែលទីភ្នាក់ងារបម្រើមនុស្សជាង ៨៧០.០០០នាក់ បម្រើដល់សាលារៀនចំនួន៩៦កន្លែង និងមណ្ឌលថែទាំសុខភាពបឋមចំនួន៤៣កន្លែង។ លោក ម៉ូហាម៉េដ អាល់ ម៉ាស្រ៊ី(Mohammad al-Masri) ពលរដ្ឋនៅជំរំជនភៀសខ្លួន ដេសេ(Dheisheh) បាននិយាយថា ប្រសិនបើពួកគេកាត់ផ្តាច់ជំនួយពីទីភ្នាក់ងារ UNRWA នោះនឹងគ្មានជំនួយណាមួយឡើយសម្រាប់ប្រជាជន ជាពិសេសនៅក្នុងជំរំជនភៀសខ្លួន ដោយសារតែពួកគេពឹងផ្អែកលើទីភ្នាក់ងារ UNRWA។ ទីភ្នាក់ងារ UNRWA បានប្រកាសកាលពីខែមុនថា ខ្លួនបានបណ្តេញបុគ្គលិកមួយចំនួន បន្ទាប់ពីអ៊ីស្រាអែល ចោទប្រកាន់បុគ្គលិក ១២នាក់ ក្នុងចំណោមបុគ្គលិក១៣.០០០នាក់របស់ខ្លួននៅហ្កាហ្សាថាបានចូលរួមក្នុងការវាយប្រហារនៅអ៊ីស្រាអែល។

អ្នកតវ៉ាក្នុងខួបបដិវត្តន៍អ៊ីរ៉ង់ ដុតទង់ជាតិអាមេរិក និងអ៊ីស្រាអែល

2024/02/12 11:34:36 am        224
មនុស្សរាប់ម៉ឺននាក់បានស្រែកថា «ស្លាប់ទៅអ៊ីស្រាអែល» នៅក្នុងការប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី ៤៥ នៃបដិវត្តន៍អ៊ីស្លាម កាលពីថ្ងៃអាទិត្យ ដោយបានដុតទង់ជាតិសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្នុងពេលសង្រ្គាមនៅបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលគាំទ្រដោយទីក្រុងតេអេរ៉ង់។ប្រធានាធិបតី លោក Ebrahim Raisi នៅក្នុងសុន្ទរកថាតាមទូរទស្សន៍ បានចោទប្រកាន់សត្រូវរបស់ទីក្រុងតេអេរ៉ង់ថា សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនបានគាំទ្រ «ឧក្រិដ្ឋកម្មរបស់របប ជ្វីស ប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្កាហ្សា។សង្គ្រាមរយៈពេលបួនខែរបស់អ៊ីស្រាអែលលើក្រុមហាម៉ាសអ៊ីស្លាមប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សាបានវាយលុកពាសពេញមជ្ឈិមបូព៌ា ដោយក្រុមដែលគាំទ្រដោយអ៊ីរ៉ង់បានវាយប្រហារលើគោលដៅអ៊ីស្រាអែលនិងអាមេរិក។ការគាំទ្របុព្វហេតុប៉ាឡេស្ទីន គឺជាសសរស្តម្ភនៃសាធារណរដ្ឋឥស្លាម ចាប់តាំងពីការធ្វើបដិវត្តន៍ដែលបានផ្ដួលរំលំរបបរាជវង្ស Shah ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងជាមធ្យោបាយសម្រាប់ប្រទេសដែលមានច្រើនលើសលប់ទៅដោយនិកាយស៊ីអ៊ីត ដើម្បីបង្ហាញថាខ្លួនជាមេដឹកនាំនៃពិភពមូស្លីម។ក្រុមហាម៉ាស គឺជាផ្នែកមួយនៃ «សម្ព័ន្ធនៃការតស៊ូ» របស់អ៊ីរ៉ង់ ជាសម្ព័ន្ធមិត្តក្នុងតំបន់ដែលរួមមានក្រុមហេសបូឡានៅប្រទេសលីបង់ រដ្ឋាភិបាលស៊ីរីរបស់ប្រធានាធិបតីលោក Bashar al-Assad ក្រុមជីវពល ស៊ីអ៊ីតនៅក្នុងប្រទេសអ៊ីរ៉ាក់ និងក្រុមហ៊ូទី ដែលគ្រប់គ្រងមួយផ្នែកធំនៅប្រទេសយេម៉ែន។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានាធិបតីហ្វីលីពីនប្រកាសគ្រាអាសន្នថាមពលជាតិ ដោយសារហានិភ័យនៃជម្លោះមជ្ឈិមបូព៌ា
03/24/2026 08:03 PM
សេតវិមានពិពណ៌នាអំពីស្ថានភាពនៃការចរចាអាមេរិក-អ៊ីរ៉ង់ថា «មិនប្រាកដប្រជា» នោះទេ
03/24/2026 08:03 PM
BMW ប្រមូលរថយន្តជិត ១៨០.០០០គ្រឿង នៅចិន ដោយសារហានិភ័យមានអគ្គិភ័យ
03/24/2026 07:03 PM
ប្រធានាធិបតីបេឡារុស នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងតាមការអញ្ជើញរបស់លោក Kim Jong Un
03/24/2026 07:03 PM
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីជំរុញសេដ្ឋកិច្ចផ្អែកចំណេះដឹង និងនវានុវត្តន៍
03/24/2026 07:03 PM
ក្រសួងការបរទេស៖ លោក Rubio នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ដើម្បីពិភាក្សាបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា
03/24/2026 07:03 PM
អ៊ីរ៉ង់តែងតាំងអតីតមេបញ្ជាការកងឆ្មាំបដិវត្តន៍រ៉ឹងត្អឹងជំនួសប្រមុខសន្តិសុខដែលត្រូវបានសម្លាប់
03/24/2026 07:03 PM
TOP STORY ក្រសួងការពារជាតិ៖សម្តីរបស់ប្រធានចារកម្មថៃដែលចោទមកលើកម្ពុជាថា ត្រៀមសម្រាប់ការផ្ទុះអាវុធលើកទី៣ គឺមិនត្រឹមត្រូវ និងជាការអះអាងដោយគ្មានមូលដ្ឋាន
03/24/2026 07:03 PM
ស្ថានីយប្រេងសាំង នៅអូស្ត្រាលី កំពុងផ្ដើមអស់ស្តុក ទោះមានការធានាថា ទីផ្សារផ្គត់ផ្គង់ល្អប្រសើរក្ដី
03/24/2026 07:03 PM
កម្ពុជា និងសហភាពអឺរ៉ុប ត្រួតពិនិត្យឡើងវិញអំពីកិច្ចសហប្រតិបត្តិការដែលកំពុងដំណើរការ និងពិភាក្សាលើអាទិភាពអនាគត
03/24/2026 07:03 PM