លិចទូកស្មាច់នៅកណ្តាលទន្លេ ក្នុងខណ្ឌជ្រោយចង្វា រកឃើញសពមនុស្ស៣នាក់ ខណៈ៥នាក់ទៀតកំពុងបាត់ខ្លួនក្នុងទឹក
កម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការបង្ក្រាបសំបុក Online Scams នៅសង្កាត់​អូរបែក​ក្អម​ឃាត់​ខ្លួន​មនុស្ស ​៤៩នាក់
មនុស្សប្រុសស្រីពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍នៅខណ្ឌឫស្សីកែវ បណ្តាល​ឲ្យ​ក្មេង​ម្នាក់​រង​របួស​ធ្ងន់​នឹងត្រូវបញ្ចូនទៅតុលាការទាំង ២នាក់
ជនបរទេស ១,៥៥៦នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និងធ្វើការងារស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

WHO ផ្តល់ការផ្គត់ផ្គង់វេជ្ជសាស្ត្រដល់មន្ទីរពេទ្យហ្កាហ្សាជាលើកដំបូង ក្នុងរយៈពេលជិតមួយខែមកនេះ

2024/02/12 11:26:22 am        214
អង្គការសុខភាពពិភពលោក (WHO) បានផ្តល់ការផ្គត់ផ្គង់ដល់អ្នករងរបួស មានថ្នាំពេទ្យ និងវ៉ាក់សាំងដល់មន្ទីរពេទ្យ Al Aqsa នៅតំបន់ហ្កាហ្សាភាគកណ្តាល ជាលើកដំបូងក្នុងរយៈពេលជិតមួយខែមកនេះ។អង្គការសុខភាពពិភពលោក បាននិយាយថា មន្ទីរពេទ្យមានគ្រែចំនួន២៧០គ្រែ ដែលបច្ចុប្បន្នផ្ទុកអ្នកជំងឺ រហូតដល់៤០០នាក់ និងមនុស្សជាង ៥.០០០នាក់កំពុងស្វែងរកទីជម្រកនៅទីនេះ ដោយមួយភាគបីនៃអ្នកជំងឺដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិនអាចចាកចេញពីមន្ទីរពេទ្យបាន ដោយសារតែខ្វះកន្លែងសុវត្ថិភាពត្រូវទៅ។មន្ទីរពេទ្យ Al Aqsa បានស្តារឲ្យមានដំណើរការឡើងវិញជាបណ្តើរៗ ដោយបន្ថែមវេជ្ជបណ្ឌិតដែលមានតែ ៥ នាក់កាលពីខែមករា រហូតដល់មានគ្រូពេទ្យប្រមាណ ៣០០នាក់ និងគិលានុបដ្ឋាយិកា ៤០០ នាក់ ប៉ុន្តែអង្គការសុខភាពពិភពលោក បាននិយាយថាមន្ទីរពេទ្យនៅតែមានតម្រូវការច្រើនក្នុងការផ្គត់ផ្គង់ និងការសម្របសម្រួល សម្រាប់ការផ្ទេរអ្នកជំងឺនៅខាងក្រៅតំបន់ហ្កាហ្សា។អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានប៉ាន់ប្រមាណថា ពលរដ្ឋប៉ាឡេស្ទីនប្រហែល ២៨.០០០នាក់ ភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់នៅក្នុងតំបន់នេះ ចាប់តាំងពីជម្លោះចាប់ផ្តើមនៅក្នុងខែតុលា។

មនុស្សបីនាក់ ស្លាប់ក្នុងការតវ៉ានៅសេណេហ្គាល់ ជុំវិញការពន្យារពេលការបោះឆ្នោតប្រធានាធិបតី

2024/02/12 11:20:52 am        231
ចំនួនអ្នកស្លាប់ ស្របពេលមានការតវ៉ានៅក្នុងប្រទេសសេណេហ្គាល់ ជុំវិញការពន្យារពេលការបោះឆ្នោតប្រធានាធិបតី រហូតដល់ខែធ្នូ បានកើនឡើងដល់ ៣នាក់ ខណៈដែលមានការព្រួយបារម្ភកាន់តែខ្លាំងឡើងថា ប្រទេសលទ្ធិប្រជាធិបតេយ្យមួយក្នុងចំណោមមលទ្ធិប្រជាធិបតេយ្យដែលនៅសេសសល់ក្នុងអាហ្រ្វិកខាងលិចដែលប៉ះពាល់ដោយរដ្ឋប្រហារ កំពុងរងការគំរាមកំហែង។ការប្រកាសពន្យារពេលត្រឹមតែបីសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី២៥ ខែកុម្ភៈ ដែលបានគ្រោងទុក បានបង្កឱ្យមានការប៉ះទង្គិចគ្នាដោយហិង្សាកាលពីថ្ងៃសុក្រ រវាងក្រុមបាតុករ និងនគរបាលក្នុងទីក្រុងដាកា និងទីក្រុងមួយចំនួនទៀតនៅក្នុងរលកនៃភាពចលាចល ដែលមនុស្សជាច្រើនភ័យខ្លាចនឹងរាលដាលចូលទៅក្នុងអស្ថិរភាពយូរអង្វែង។លោកប្រធានាធិបតី មែកឃី សាល (Macky Sall) បាននិយាយថា ការពន្យារពេលនេះគឺចាំបាច់ ដោយសារតែជម្លោះការបោះឆ្នោតបានគំរាមកំហែងដល់ភាពជឿជាក់នៃការស្ទង់មតិ ប៉ុន្តែសមាជិកសភាបក្សប្រឆាំងមួយចំនួនបានរិះគន់ទង្វើនេះថាជា «រដ្ឋប្រហារតាមស្ថាប័ន»។នៅពេលដែលការតវ៉ាជាសាធារណៈកើនឡើងខ្លាំង ប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS និងមហាអំណាចបរទេសបានជំរុញឱ្យលោកប្រធានាធិបតី សាល ដាក់ប្រទេសឲ្យដំណើរការបោះឆ្នោតជាទៀងទាត់ឡើងវិញ៕

ជនជាតិរុស្ស៊ី វាយប្រហារទៅលើទីក្រុងខាគីវ នៃប្រទេសអ៊ុយក្រែន ដោយមីស៊ីលជាច្រើនគ្រាប់

2024/02/12 11:12:28 am        243
ការផ្ទុះ បានកើតឡើង នៅក្រុងខាគីវ( Kharkiv) នៅល្ងាចថ្ងៃអាទិត្យ ខណៈដែលប្រជាជនរុស្ស៊ី បានវាយប្រហារទីក្រុងនេះ។ នៅម៉ោង ២៣:០២ កងទ័ពអាកាស បានរាយការណ៍ពីការគម្រាមកំហែងដោយមីស៊ីលនៅតំបន់ខាគីវ (Kharkiv)។ យោងតាមសារព័ត៌មាន Suspilne សំឡេងគ្រាប់ផ្ទុះ ត្រូវបានគេឮ នៅក្នុងទីក្រុងនេះ។លោក អូឡេ ស៊ីនីហ៊ុបូវ (Oleh Syniehubov) ប្រធានរដ្ឋបាលយោធាតំបន់ខាគីវ បានបង្ហោះនៅលើបណ្តាញសង្គម Telegram របស់ខ្លួនថា៖«អ្នកកាន់កាប់ទាំង កំពុងធ្វើការវាយប្រហារ សូមស្នាក់នៅក្នុងជម្រក ដើម្បីសុវត្ថិភាព!»អភិបាលក្រុងខាគីវ លោក អ៊ីហ័រ តេរេកហូវ ( Ihor Terekhov) ក៏បានរាយការណ៍ថា សំឡេងគ្រាប់ផ្ទុះជាច្រើនគ្រាប់ ត្រូវបានគេឮនៅក្នុងទីក្រុង។ក្រោយមក លោក ស៊ីនីហ៊ុបូវ បានបន្ថែមថា ជនជាតិរុស្ស៊ី បានវាយលុកទីក្រុងលីអ៊ុបូទីន ( Lyubotyn) នៅក្នុងតំបន់ខាគីវ។របាយការណ៍ដំបូង បាននិយាយថា ការវាយប្រហារនេះ ត្រូវបានធ្វើឡើងជាមួយនឹងមីស៊ីល S-300 ពីទីក្រុងបែលហ្គោរូដ ( Belgorod) ។ ពុំមានព័ត៌មានអំពីការស្លាប់ និងរបួសទេ។លោកបានសរសេរថា៖«ផ្នែកខាងមុខនៃអគារដែលមិនមែនជាលំនៅដ្ឋាន ត្រូវបានខូចខាត។ ការត្រួតពិនិត្យទីតាំង[វាយប្រហារ] កំពុងដំណើរការ»។

ក្រុមមន្ត្រីសុខាភិបាល៖ អ៊ីស្រាអែលវាយប្រហារជំរំជនភៀសខ្លួនរ៉ាហ្វាសម្លាប់មនុស្ស៣៧នាក់

2024/02/12 10:15:44 am        139
មន្ត្រីសុខាភិបាលក្នុងតំបន់បាននិយាយនៅថ្ងៃចន្ទនេះថា ការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុង រ៉ាហ្វា(Rafah) ភាគខាងត្បូងក្នុងតំបន់ហ្កាហ្សា (Gaza)បានសម្លាប់មនុស្ស ៣៧ នាក់ និងរាប់សិបនាក់រងរបួស បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានប្រាប់អ៊ីស្រាអែលកុំឱ្យវាយប្រហារក្រុងរ៉ាហ្វា ដោយគ្មានផែនការដ៏គួរឱ្យទុកចិត្តដើម្បីការពារជនស៊ីវិល។ ក្រុមអ្នកស្រុកដែលត្រូវបានទាក់ទងដោយសារព័ត៌មាន Reuters ដោយប្រើកម្មវិធីជជែក បាននិយាយថា ការបំផ្ទុះគ្រាប់បែកយ៉ាងខ្លាំងបានបង្កឱ្យមានការភ័យស្លន់ស្លោរីករាលដាលនៅក្នុងទីក្រុងរ៉ាហ្វា ខណៈមនុស្សជាច្រើនកំពុងលង់លក់ក្នុងដំណេកនៅពេលការវាយប្រហារបានចាប់ផ្តើម។ អ្នកខ្លះភ័យខ្លាចថាអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកដោយថ្មើជើងរបស់ខ្លួនលើរ៉ាហ្វារួចហើ យ។ យោធាអ៊ីស្រាអែលបាននិយាយនៅថ្ងៃចន្ទនេះថា ខ្លួនបានបើកការវាយប្រហារជាបន្តបន្ទាប់ទៅលើតំបន់ហ្កាហ្សាភាគខាងត្បូង ដែលឥឡូវនេះបាន សន្និដ្ឋានដោយពុំផ្តល់ព័ត៌មានលម្អិតបន្ថែម។មុនពេលការវាយលុកកាលពីកន្លងទៅលើទីក្រុងហ្កាហ្សា យោធាអ៊ីស្រាអែលបានបញ្ជាឱ្យជនស៊ីវិលចាកចេញដោយមិនបានរៀបចំផែនការជម្លៀសជាក់លាក់ណាមួយឡើយ។ ភ្នាក់ងារជំនួយនិយាយថា ការវាយប្រហារលើក្រុង Rafah នឹងក្លាយជាមហន្តរាយ។ ទោះនោះជាកន្លែងសុវត្ថិភាពចុងក្រោយនៅក្នុងតំបន់ ដែលត្រូវបានបំផ្លិចបំផ្លាញដោយការវាយលុករបស់យោធាអ៊ីស្រាអែល៕

យប់ថ្ងៃទី១១កុម្ភៈ នគរបាលនៅភ្នំពេញឃាត់យានយន្តល្មើសបាន ៩៧គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៩គ្រឿង

2024/02/12 09:52:50 am        171
ភ្នំពេញ៖ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ នគរបាល នៅ​តាម​បណ្តា​អធិការដ្ឋាន​នគរបាល​ខណ្ឌ ក្នុងរាជធានីភ្នំពេញ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និង​ត្រួត​ពិនិត្យ​ជាតិ​អាល់​កុល​ជាលទ្ធផល ឃាត់យានយន្តល្មើសបាន ៩៧ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៤៩ គ្រឿង។ យោងតាមរបាយករណ៍របស់ ស្នងការ​នគរបាល​រាជ​ធានី​ភ្នំពេញ​ស្ដីពី​លទ្ធផល​ការអ​នុវត្ត​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល នៅយប់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ បាន​ឱ្យ​ដឹងថា ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ​ស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១១ ខែកុម្ភៈ តាម​បណ្តាអធិការដ្ឋាននគរបាលខណ្ឌ បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួត​ពិនិត្យ​ជាតិ​អាល់កុល ដោយឃាត់យានយន្តល្មើស ចំនួន៩៧ គ្រឿង ក្នុងនោះ រថយន្ត ចំនួន ៣៧គ្រឿង, ម៉ូតូ ចំនួន ៦០ គ្រឿង។ ក្នុងនោះ រថយន្ត និងម៉ូតូ ល្មើសជាតិស្រវឹង ចំនួន ៤៩ គ្រឿង ដោយមាន កម្រិតជាតិអាល់កុល ០.២៥ - ០.៣៩ mg/L ចំនួន ១៣ គ្រឿង ក្នុងនោះមានអ្នកបើកបរម៉ូតូ ចំនួន ៣ នាក់ និង​អ្នក​បើកបររថយន្តចំនួន១០ នាក់ ដែលមានកម្រិតជាតិអាល់កុល ០.៤០ mg/L ឡើង ចំនួន ៣៦ គ្រឿង។ សរុបក្នុងករណីនេះ មានអ្នកបើកបរម៉ូតូ ចំនួន ២០ នាក់ និងអ្នកបើកបររថយន្ត ចំនួន ១៦នាក់។ នៅ​យប់មិញនេះដែរ សមត្ថកិច្ចក៏ឃាត់បាន បទល្មើសផ្សេងៗ ចំនួន ៤៨ គ្រឿង ក្នុង​នោះអ​ត់​មួក​សុវត្ថិភាព ចំនួន ៣៣ គ្រឿង, ម៉ូតូគ្មានប័ណ្ណបើកបរ ចំនួន ៣ គ្រឿង, ម៉ូតូជិះបញ្រ្ចាស ចំនួន ១ គ្រឿង និងរថយន្តគ្មានប័ណ្ណបើកបរ ចំនួន ១១ គ្រឿង៕

ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីនៅហ្វីលីពីន ឡើងដល់ ៥៤នាក់ ខណៈរាប់សិបនាក់បន្តបាត់ខ្លួន

2024/02/12 09:25:57 am        124
រដ្ឋាភិបាលខេត្តបាននិយាយកាលពីថ្ងៃអាទិត្យ (១១ កុម្ភៈ) ថាចំនួនមនុស្សស្លាប់ដោយសារបំណាក់ដីនៅភាគខាងត្បូងប្រទេសហ្វីលីពីន បានកើនឡើងដល់ ៥៤ នាក់ ខណៈក្រុមអ្នកជួយសង្គ្រោះបានជីកយកសាកសពបន្ថែមទៀតពីល្បប់ភក់។ បំណាក់ដីបានកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅជិតអណ្តូងរ៉ែមាសមួយក្នុងទីក្រុង ម៉ាខូ (Maco) ក្នុងខេត្ត ដាវ៉ាវ ដឺអូរ៉ូ (Davao de Oro) ដោយបានកប់លំនៅឋានជាច្រើនខ្នង និងរថយន្ត ដែលដឹកបុគ្គលិកទៅកន្លែងប្រតិបត្តិការដោយក្រុមហ៊ុនជីករ៉ែ អេភីក ម៉ាញនីង (Apex Mining)។អ្នកបាត់ខ្លួនមានចំនួន ៦៣ នាក់ ដោយរដ្ឋាភិបាលខេត្តបាននិយាយថា ចំនួននេះនៅមិនទាន់ផ្ទៀងផ្ទាត់នៅឡើយ ហើយមនុស្សសរុប ៣២ នាក់បានរងរបួសក្នុងបំណាក់ដីនេះ។លោក អេដវើត ម៉ាខាភីលី (Edward Macapili) មន្ត្រីនៅខេត្ត ដាវ៉ាវ ដឺអូរ៉ូ បាននិយាយថា មនុស្សជាង ៣០០ នាក់បានចូលរួមក្នុងការជួយសង្គ្រោះ ប៉ុន្តែប្រតិបត្តិការនេះកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង ល្បប់ភក់ដ៏ក្រាស់ និងការគំរាមកំហែងនៃបំណាក់ដីបន្ថែមទៀត៕

ប្រជាជននៅតំបន់ហ្កាហ្សាខាងជើង កំពុងស៊ូទ្រាំនឹងគ្រោះទុរ្ភិក្ស

2024/02/11 04:41:46 pm        287
យោងតាមសេចក្ដីរាយការណ៍របស់បណ្ដាញទូរទស្សន៍សកលចិនឬCGTN កាលពីថ្ងសៅរ៍បានឲ្យដឹងថា ប្រជាជនដែលកំពុងរស់នៅភាគខាងជើងតំបន់ហ្កាហ្សា ស្រ្ទីប កំពុងស៊ូទ្រាំនឹងគ្រោះទុរ្ភិក្ស ជាមួយនឹងកង្វះការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។នៅក្នុងការរាយណ៍ការផ្ទាល់ នាងនួរ ហារ៉ាហ្ស៊ីន (Noor Harazeen) ជាអ្នកសារព័ត៌មានឲ្យទូរទស្សន៍CGTNដែលមានមូលដ្ឋានក្នុងតំបន់ហ្កាហ្សា ស្រ្ទីប បាននិយាយថា ឥឡូវនេះ តំបន់ហ្កាហ្សា ត្រូវបានគេដាក់អោយនៅឯកោចូលទៅជាតំបន់ពីរ ដែលជាតំបន់ហ្កាហ្សាខាងជើង និងកណ្ដាល ហើយនិងហ្កាហ្សាខាងត្បូង ហើយជំនួយភាគច្រើនចូលក្នុងភាគខាងត្បូង និងហ្កាហ្សាកណ្ដាលតាមរយៈព្រំដែនឆ្លងកាត់រ៉ហ្វា។យោងតាមអ្នករាយការណ៍ បានអោយដឹងថា ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានថ្លែងរួចជាស្រេចហើយពីចំនួនមនុស្សស្លាប់ ដោយសារតែកង្វះស្បៀង និងទឹក និងកង្វះថ្នាំសង្កូវ ហើយនិងកង្វះការផ្គត់ផ្គង់ វេជ្ជសាស្រ្ដនៅក្នុងតំបន់ហ្កាហ្សាខាងជើង។កាលពីថ្ងៃពុធ រដ្ឋមន្រ្ដីសុខាភិបាលប៉ាឡេស្ទីនអ្នកស្រីម៉ៃ អាល់ កៃឡា(Mai al-Kaila)បានប្រកាសថា វេជ្ជបណ្ឌិត និងបុគ្គលិកពេទ្យចំនួន៣៤០នាក់ ក្នុងផ្នែកសុខាភិបាល ត្រូវបានសម្លាប់ ដោយសារតែការបន្ដការសង្រ្គាមរបស់អ៊ីស្រាអែលចាប់តាំងពីថ្ងៃទី៧តុលាឆ្នាំ២០២៣មកម៉្លេះ។នាង ហារ៉ាហ្ស៊ីន (Harazeen) បានបន្ថែមថា ក្នុងអំឡុងពេលតវ៉ាដែលរៀបចំដោយក្រសួងសុខាភិបាល និងផ្នែកសុខាភិបាលប៉ាលេស្ទីននៅពីមុខទីស្នាក់ការរបស់អង្គការសហប្រជាជាតិក្នុងក្រុងរ៉ាម៉ាឡា(Ramallah)ដែលមានវេជ្ជបណ្ឌិតនិងបុគ្គលិកពេទ្យប្រមាណជា៩០០នាក់ បានរងរបួស ខណៈអាជ្ញាធរអ៊ីស្រាអែល បានចាប់ខ្លួនមនុស្សប្រមាណជា១០០នាក់។

ក្រសួងសុខាភិបាល តំបន់ហ្កាហ្សា៖ ចំនួនជនជាតិប៉ាឡេស្ទីនស្លាប់សរុបទាំងអស់ បានឡើងជាង២៨.០០០នាក់

2024/02/11 03:27:07 pm        332
ក្រសួងសុខាភិបាលតំបន់ហ្កហ្សា បាននិយាយ កាលពីថ្ងៃសៅរ៍ថា ចំនួនជនជាតិប៉ាឡេស្ទីន បានស្លាប់ពីការបន្ដការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្កាហ្សា បានឡើងដល់ជាង២៨.០០០នាក់ហើយ។ក្រសួងសុខាភិបាល បាននិយាយ នៅក្នុងសេចក្ដីប្រកាសព័ត៌មាន កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១១៧នាក់ និង១៥២នាក់ទៀតរងរបួសនៅក្នុងអំឡុងពេល២៤ម៉ោងកន្លងទៅនេះ ដែលធ្វើអោយអ្នកស្លាប់សរុបទាំងអស់២៨.០៦៤នាក់ និងអ្នករបួសឡើងដល់៦៧.៦១១នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី៧តុលាឆ្នាំ២០២៣មកម៉្លេះ។កាលពីថ្ងៃសុក្រ នាយករដ្ឋមន្រ្ដីអ៊ីស្រាអែល លោកបេនចាមីន ណេតាន់យ៉ាហ៊ូ បានណែនាំឲ្យកងទ័ពត្រៀមផែនការសម្រាប់ប្រតិបត្ដិការថ្មើរជើងក្នុងក្រុងរ៉ាហ្វា(Rafah) ដើម្បីបោសសម្អាតកងពលតូចហាម៉ាស ដែលនៅសេសសល់។ចំណែកការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលដែលដឹកនាំដោយក្រុមហាម៉ាសបានព្រមាន កាលពីថ្ងៃសៅរ៍ពីគ្រោះហន្ដរាយសកល ប្រសិនបើអ៊ីស្រាអែលហ៊ានធ្វប្រតិបត្ដការយោធាក្នុងក្រុងរ៉ាហ្វា ជាក្រុងដែលមានជនជាតិប៉ាឡេស្ទីនបាត់បង់ទីជម្រកយ៉ាងហោចណាស់ ១,៤លាននាក់ដែររស់នៅ៕អត្ថបទ មករា

រុស្ស៊ីវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ុយក្រែន ជាច្រើនកន្លែង ខណៈអ៊ុយក្រែនស្ទាក់ចាប់បានយានដ្រូនរុស្ស៊ីជាច្រើនគ្រឿង

2024/02/11 03:18:28 pm        475
រុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា កងទ័ពរបស់ខ្លួនបានធ្វើការវាយប្រហារ៣១លើកលើទីកន្លែងឧស្សាហកម្មយោធាអ៊ុយក្រែនជាច្រើនកន្លែងដោយប្រើប្រាស់អាវុធស៊ីបគោលដៅជាក់លាក់ជាកម្រិតខ្ពស់ និងយានដ្រូន ជាច្រើនគ្រឿងនៅក្នុងសប្ដាហ៍នេះចាប់ថ្ងៃទី៤កុម្ភៈមកម៉្លេះ ខណៈដែឡភាគីអ៊ុយក្រែនបានអះអាង នៅថ្ងៃជាមួយគ្នាថា កងទ័ពរបស់ខ្លួនបានស្ទាក់ចាប់យានដ្រូនរុស្ស៊ីជាច្រើនគ្រឿង។នៅក្នុងសេចក្ដីរាយការថ្មីៗស្ដីពីជម្លោះនេះ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា ទីកន្លែងដែលបានតម្រង់គោលដៅវាយប្រហា រក្នុងនោះរួមមាន យន្ដហោះ យានដ្រូនកន្លែងផលិតនាវាគ្មានមនុស្សបើក និងសហគ្រាសថែរក្សា ប្រព័ន្ធមីស៊ីលកលយុទ្ធនិងទីកន្លែងឈរជើងបាញ់មីស៊ីលចហ្វូងផងដែរ។ខាងភាគីរុស្ស៊ីបាននិយាយថា កន្លែងដាក់ពង្រាយទ័ពអ៊ុយក្រែន ហើយនិងទ័ពស៊ីឈ្នួលបរទេសក៏ត្រូវ បានវាយប្រហារចំផងដែរ។ខណៈនេះ នាយអគ្គសេនាធិការកងទ័ពអ៊ុយក្រែន បាននិយាយថា មានការប៉ះទង្គិចគ្នា៨៧លើក នៅរយៈពេល២៤ម៉ោងកន្លងទៅនេះ ដោយគោលដៅតំរ៉ង់ទៅរក កន្លែងប្រូលផ្ដុំបុគ្គលិកយោធា អាវុធ តំបន់ប្រមូល សម្ភារៈសឹក មជ្ឈមណ្ឌុលបញ្ជាការ ហើយនិងឃ្លាំងស្ដុកគ្រាប់រំសេវរបស់រុស្ស៊ី។អ៊ុយក្រែនថែមទាំងបាននិយាយថា ខ្លូនបានចាប់យានដ្រូនបាន២៣គ្រឿងក្នុងចំណោមយានដ្រូន៣១គ្រៅងដែលបានចាប់ផ្ដើមបាញ់ដោយកងទ័ពរុស្ស៊ីនៅប៉ុន្មានម៉ោងមុនកាលពីថ្ងៃសៅរ៍។លោកអូលេ ស៊ីញីបូវ(Oleh Syniehubov) រដ្ឋបាលយោភូមិភាគខេត្ដខាគីវបាននិយាយនៅលើប្រព័ន្ធ ផ្សព្វផ្សាយបណ្ដាញសង្គមកាលពីថ្ងៃសៅរ៍ថា រុស្ស៊ីបានចាប់ផ្ដើមវាយប្រហារតាមអាកាសលើក្រុងខាគីវជាមួយនឹងយានដ្រូន១០គ្រឿងបណ្ដាលអោយមានភ្លើងឆេះដេប៉ូស្ដុកប្រេង១កន្លែង និងបានសម្លាប់មនុស្សអស់៧នាក់ក្នុងនោះមានក្មេង៣នាក់ផងដែរ៕

យប់មិញនគរបាលនៅភ្នំពេញ ឃាត់យានយន្តល្មើសបាន៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង

2024/02/11 12:15:32 pm        552
ភ្នំពេញ៖ នៅយប់នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានី បានចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុល ក្នុងនោះបានឃាត់យានយន្តល្មើសបាន ៩៤ គ្រឿង ក្នុងនោះល្មើសជាតិស្រវឹង ៦២ គ្រឿង។ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ ធ្វើឡើង​ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាល​ជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម​ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ​និងជាស្នងការនគរបាលរាជធានីភ្នំពេញ។ លទ្ធផលការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យជាតិអាល់កុលនេះ នៅយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ តាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌ ក្នុងនោះបានឃាត់​យានយន្តល្មើស ចំនួន៩៤គ្រឿង (រថយន្ត ចំនួន៣៦គ្រឿង, ម៉ូតូ ចំនួន៥៨គ្រឿង)។ ក្នុងនោះ ១.ល្មើសជាតិស្រវឹង ចំនួន៦២ គ្រឿងដែលមានកម្រិត ០.២៥ - ០.៣៩ mg/L ចំនួន ២៦ គ្រឿង។ ចំណែកអ្នកបើកបរម៉ូតូ ចំនួន ១៦ នាក់, អ្នកបើកបររថយន្ត ចំនួន ១០ នាក់ កម្រិត ០.៤០ mg/L ឡើង ចំនួន ៣៦ គ្រឿង។ អ្នកបើកបរម៉ូតូ ចំនួន ១៧ នាក់, អ្នកបើកបររថយន្ត ចំនួន ១៩ នាក់ រួមនឹងបទល្មើសផ្សេងៗ ចំនួន ៣២ គ្រឿង ក្នុងនោះ អត់មួកសុវត្ថិភាព ចំនួន ២៥ គ្រឿង, រថយន្តគ្មានប័ណ្ណបើកបរ ចំនួន៥ គ្រឿង, រថយន្តកែច្នៃខុសបច្ចេកទេស ចំនួន ១ គ្រឿង និងរថយន្តប័ណ្ណបើកបរហួសសុពលភាព ចំនួន១គ្រឿង៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភព៖ សហរដ្ឋអាមេរិក រំពឹងថានឹងបញ្ជូនទាហានរាប់ពាន់នាក់បន្ថែមទៀតទៅកាន់មជ្ឈិមបូព៌ា
03/25/2026 08:03 AM
លោក Trump លើកឡើងពីវឌ្ឍនភាពជាមួយអ៊ីរ៉ង់ ដោយអាមេរិកត្រូវបានរាយការណ៍ថាបានស្នើផែនការបញ្ចប់សង្គ្រាម
03/25/2026 08:03 AM
ក្រសួងយុត្តិធម៌ បើក​សន្និបាតបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំ២០២៥ និង​កំណត់​ទិសដៅ​ការងារជាអាទិភាពឆ្នាំ២០២៦
03/25/2026 08:03 AM
រាជរដ្ឋាភិបាល សម្រេចកាត់ចំណាយ៣០ភាគរយ សម្រាប់បេសកកម្មក្នុង និងក្រៅប្រទេស, ចំណាយប្រេងឥន្ធនៈ និងប្រេងរំអិលគ្រប់ក្រសួងស្ថាប័ន
03/25/2026 07:03 AM
ប្រធានាធិបតីហ្វីលីពីនប្រកាសគ្រាអាសន្នថាមពលជាតិ ដោយសារហានិភ័យនៃជម្លោះមជ្ឈិមបូព៌ា
03/24/2026 08:03 PM
សេតវិមានពិពណ៌នាអំពីស្ថានភាពនៃការចរចាអាមេរិក-អ៊ីរ៉ង់ថា «មិនប្រាកដប្រជា» នោះទេ
03/24/2026 08:03 PM
BMW ប្រមូលរថយន្តជិត ១៨០.០០០គ្រឿង នៅចិន ដោយសារហានិភ័យមានអគ្គិភ័យ
03/24/2026 07:03 PM
ប្រធានាធិបតីបេឡារុស នឹងបំពេញដំណើរទស្សនកិច្ចទៅកាន់កូរ៉េខាងជើងតាមការអញ្ជើញរបស់លោក Kim Jong Un
03/24/2026 07:03 PM
កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកម្មសិទ្ធិបញ្ញា ដើម្បីជំរុញសេដ្ឋកិច្ចផ្អែកចំណេះដឹង និងនវានុវត្តន៍
03/24/2026 07:03 PM
ក្រសួងការបរទេស៖ លោក Rubio នឹងចូលរួមកិច្ចប្រជុំ G7 នៅបារាំង ដើម្បីពិភាក្សាបញ្ហាអ៊ុយក្រែន និងមជ្ឈិមបូព៌ា
03/24/2026 07:03 PM