គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ

សន្តិសុខ និង សង្គម

ក្រុមជនជាតិជ្វីហ្វ រិះគន់សម្តេចប៉ាបលើសុន្ទរកថាភេរវកម្មរបស់ទ្រង់ និងទាមទារការបំភ្លឺ

2023/11/24 01:17:59 pm        413
ក្រុមជនជាតិជ្វីហ្វ បានរិះគន់សម្តេចប៉ាប ហ្វ្រង់ស៊ីស និងទាមទារឱ្យមានការបំភ្លឺជុំវិញការអត្ថាធិប្បាយរបស់ទ្រង់ ដែលពួកគេមើលឃើញថាជាការចោទប្រកាន់ទាំងទៅលើក្រុមហាម៉ាស និងអ៊ីស្រាអែល ពី «អំពើភេរវកម្ម»។ សម្តេចប៉ាប ហ្វ្រង់ស៊ីស បានធ្វើការអត្ថាធិប្បាយនោះកាលពីថ្ងៃពុធ (២៣ វិច្ឆិកា) បន្ទាប់ពីបានជួបដាច់ដោយឡែកជាមួយសាច់ញាតិរបស់ចំណាប់ថ្នូរជនជាតិជ្វីហ្វ ដែលចាប់ខ្លួនដោយក្រុមហាម៉ាស និងបានជួបជាមួយជនជាតិប៉ាឡេស្ទីន ដែលមានគ្រួសារនៅតំបន់ហ្កាហ្សា។កាលពីល្ងាចថ្ងៃដដែលនោះ នៅទីលានចតុរង្គ ស្រ្ទីត ភីធឺ (St. Peter) ទ្រង់មានបន្ទូលថា «នេះគឺជាអ្វីដែលសង្រ្គាមបង្កឡើង ប៉ុន្តែវាបានទៅហួសពីសង្រ្គាមទៅទៀត។ នេះមិនមែនជាសង្រ្គាមទេ តែជាអំពើភេរវកម្ម»។នៅក្នុងសេចក្តីថ្លែងការណ៍ដ៏តឹងតែងមួយកាលពីថ្ងៃព្រហស្បតិ៍ (២៤ វិច្ឆិកា) ក្រុមប្រឹក្សាអ្នកដឹកនាំសាសនាពួកជ្វីហ្វរបស់អ៊ីតាលី (ARI) បានចោទប្រកាន់សម្តេចប៉ាបពី «ការចោទប្រកាន់ជាសាធារណៈលើភាគីទាំងពីរនៃអំពើភេរវកម្ម»។ ក្រុមនេះបានបន្តចោទប្រកាន់ «បណ្ដាមេដឹកនាំវិហារសាសនា» ផ្សេងទៀត ពីការមិនថ្កោលទោសការវាយប្រហាររបស់ពួកហាម៉ាស និងប្រដូចអ្នកឈ្លានពានគេ ព្រមទាំងអ្នកត្រូវគេវាយប្រហារ ជំនួសឲ្យភាពមិនលំអៀងរបស់ខ្លួន។នៅក្នុងសន្និសីទសារព័ត៌មានប៉ាឡេស្ទីនកាលពីថ្ងៃពុធ អ្នកដែលជួបជាមួយសម្តេចប៉ាបទាំងនោះបាននិយាយថា ទ្រង់បានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាស ថាជាអំពើភេរវកម្ម ប៉ុន្តែថែមទាំងបានដកស្រង់សម្តីទ្រង់ថា «ភេរវករមិនគួររកយុត្តិធម៌ពីភេរវករដូចគ្នានោះទេ» ហើយថាសម្ដេចប៉ាប បានប្រើពាក្យ «ប្រល័យពូជសាសន៍» ដើម្បីពណ៌នាអំពីស្ថានភាពនៅតំបន់ហ្កាហ្សា ទៀតផង៕

មនុស្សជាច្រើន ត្រូវបានគេមើលឃើញកំពុងជីកផ្នូរធំរួមក្នុងទីធ្លាមន្ទីរពេទ្យ Al Shifa ហ្កាហ្សា

2023/11/24 01:15:35 pm        392
វីដេអូដែលត្រូវបានថតនៅក្នុងមន្ទីរពេទ្យ Al Shifa បង្ហាញពីមនុស្សជាច្រើនកំពុងជីក ជាអ្វីដែលគេនិយាយថាជាផ្នូរធំរួមមួយនៅក្នុងទីធ្លាមន្ទីរពេទ្យ។នៅពេលនេះ ក្រុមវេជ្ជបណ្ឌិតកំពុងរៀបចំជីកផ្នូរធំរួមសម្រាប់បញ្ចុះជនរងគ្រោះដែលបានស្លាប់ទាំងអស់។ មានចាប់ពីវេជ្ជបណ្ឌិត ដល់ប្រជាជននិងសមាជិកគ្រួសារជនរងគ្រោះ ពួកគេទាំងអស់គ្នាកំពុងព្យាយាមជីកដីនៅទីតាំងនោះ។ ទីតាំងនៃការដ្ឋានជីក ត្រូវបានផ្ទៀងផ្ទាត់ថាស្ថិតនៅក្នុងបរិវេណដីមន្ទីរពេទ្យ ខណៈអគារ និងផ្លូវ ត្រូវគ្នាទៅនឹងឯកសារ និងរូបភាពផ្កាយរណប។ប្រជាជនបានចាប់ផ្តើមជីកផ្នូរធំរួម នៅខាងក្នុងបរិវេណ ដើម្បីបញ្ចុះសាកសពអ្នកជំងឺប្រហែល ១០០ នាក់ ដែលកំពុងមានសភាពស្អុយរលួយ។ លោកវេជ្ជបណ្ឌិត Ahmed Al Mokhallalati គ្រូពេទ្យផ្នែកវះកាត់ និងអ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទដាច់ដោយឡែកពីក្នុងបរិវេណនោះថា សាកសពជាង ១០០នាក់ បានប្រមូលជាគំនរនៅទីនោះ បង្កើតឱ្យមានវិបត្តិអនាម័យធ្ងន់ធ្ងរ។ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ក្រុមវាយតម្លៃមនុស្សធម៌ បានទៅពិនិត្យមន្ទីរពេទ្យ Al Shifa នៅភាគខាងជើងតំបន់ហ្កាហ្សា និងបានឃើញសញ្ញានៃការបាញ់ផ្លោង និងការបាញ់កាំភ្លើង ក្នុងអ្វីដែលត្រូវបានចាត់ទុកថាជា «តំបន់មរណៈ»។ សេចក្តីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោកនិយាយថា «សញ្ញានៃការបាញ់ផ្លោង និងការបាញ់កាំភ្លើងគឺជាភស្តុតាង»។ ក្រុមការងារបានឃើញផ្នូរធំរួមមួយនៅច្រកចូលមន្ទីរពេទ្យ ហើយត្រូវបានគេប្រាប់ថាមនុស្សជាង ៨០ នាក់ត្រូវបានកប់នៅទីនេះ។

ឧក្រិដ្ឋកម្មស្អប់ខ្ពើមបានផ្ទុះឡើងនៅកាណាដា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនៅតំបន់ហ្កាហ្សា មក

2023/11/24 01:12:24 pm        209
ចំនួនឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិជី្វហ្វ និងប្រឆាំងជនជាតិមូស្លីមនៅទីក្រុងតូរ៉ុនតូ ដែលជាទីក្រុងធំបំផុតរបស់ប្រទេសកាណាដា បានកើនឡើងយ៉ាងខ្លាំងចាប់តាំងពីការចាប់ផ្តើមនៃជម្លោះតំបន់ហ្កាហ្សា រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា មក នេះបើយោងតាមក្រុមអាជ្ញាធរបាននិយាយនៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ។ប្រមុខនគរបាល លោក ម៉ៃរុន ដេមខីវ (Myron Demkiw) បាននិយាយថា ឧក្រិដ្ឋកម្មស្អប់ខ្ពើមចំនួន ៧៨ករណី ត្រូវបានរាយការណ៍នៅចន្លោះថ្ងៃទី ៧ ខែតុលា ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ធៀបនឹងតួលេខចំនួន ៣៧ករណី ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ចំនួនពិតប្រាកដ គឺអាចនឹងខ្ពស់ជាងនេះ ដោយសារមនុស្សមួយចំនួនស្ទាក់ស្ទើរក្នុងការចេញមុខរាយការណ៍។ចំនួននៃឧក្រិដ្ឋកម្មស្អប់ខ្ពើមប្រឆាំងជនជាតិជី្វហ្វ ដែលបានរាយការណ៍នៅក្នុងរយៈពេលនេះ ស្ទើរតែកើនឡើងដល់ ៣៨ភាគរយ ពីតួលេខ ១៣ភាគរយ កាលពីឆ្នាំមុន ខណៈដែលអ្នកដែលពាក់ព័ន្ធនឹងករណីទាំងនោះមានប្រជាជនម៉ូស្លីម ប៉ាឡេស្ទីន និងអារ៉ាប់ បានកើនឡើងដល់ ១៧ភាគរយ ពីចំនួន ១ភាគរយ ក្នុងឆ្នាំ២០២២។ចាប់តាំងពីក្រុមហាម៉ាស បានវាយឆ្មក់ចូលទឹកដីអ៊ីស្រាអែលភាគខាងត្បូង កាលពីថ្ងៃទី ៧ ខែតុលា និងការសងសឹករបស់អ៊ីស្រាអែល ជាបន្តបន្ទាប់មក មនុស្សចំនួន ២៥នាក់ ត្រូវបានចាប់ខ្លួន និងមនុស្សចំនួន ៦៤នាក់ត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងឧបទ្ទវហេតុស្អប់ខ្ពើមដែលបានរាយការណ៍។ ទីក្រុងតូរ៉ុនតូ មានមនុស្សរស់នៅប្រហែល ៣លាននាក់ និងជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសកាណាដា ដែលមានប្រជាជនជាង ៤០លាននាក់៕

ទួរគីគ្រោងជម្លៀសកុមារដែលរងរបួស និងមានជំងឺមួយចំនួនពីហ្កាហ្សា នៅថ្ងៃសុក្រនេះ

2023/11/24 01:09:05 pm        210
រដ្ឋមន្ត្រីក្រសួងសុខាភិបាលទួរគី លោក ហ្វារេតទីន ខូកា (Fahrettin Koca) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ វិច្ឆិកា) ថា ប្រទេសទួរគី គ្រោងនឹងជម្លៀសកុមារ និងមនុស្សវ័យក្មេងនៅតំបន់ហ្កាហ្សា ដែលរងរបួស ឬមានជំងឺមួយចំនួននៅថ្ងៃសុក្រ (២៤ វិច្ឆិកា) នេះ ដែលជាផ្នែកមួយនៃការជម្លៀសជុំទីបីរបស់ខ្លួន។ មកទល់ពេលនេះ ប្រទេសទួរគីបាននាំយកមនុស្សចំនួន ១៥០ នាក់ ដែលភាគច្រើនជាអ្នកជំងឺមហារីក និងអ្នកផ្សេងទៀត មកពីតំបន់ហ្កាហ្សា ដើម្បីបន្តការព្យាបាលរបស់ពួកគេ។ ប្រទេសនេះក៏បានជម្លៀសប្រជាជនទួរគី ជនជាតិទួរគីសញ្ជាតិស៊ីប និងសាច់ញាតិរបស់ពួកគេជាង ១០០ នាក់ផងដែរក្នុងសប្តាហ៍នេះ។ថ្លែងនៅឯអាកាសយានដ្ឋាន អេសេនបូហ្កា (Esenboga) ទីក្រុងអង់ការ៉ា លោក ខូកា បាននិយាយថា កុមារហ្កាហ្សាបីនាក់ ដែលមានជំងឺត្រូវបាននាំយកទៅប្រទេសទួរគី កាលពីថ្ងៃព្រហស្បតិ៍។ លោកបានបន្ថែមថា កុមារទាំងនោះដែលរួមមានក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ ព្រមទាំងក្មេងស្រីពីរនាក់ អាយុ ៩ឆ្នាំ និង ១០ឆ្នាំ នឹងទទួលការព្យាបាលនៅប្រទេសទួរគី។រដ្ឋមន្ត្រីរូបនេះបាននិយាយថា ការជម្លៀសជុំទី ៣ ដែលមានក្រុមមនុស្សចំនួន ៥០ នាក់ត្រូវបានពន្យារពេលដោយសារបញ្ហាទាក់ទងនឹងការអនុញ្ញាតឱ្យដោះលែងពួកគេ ប៉ុន្តែបានបន្ថែមថាបញ្ហាទាំងនោះឥឡូវនេះត្រូវបានដោះស្រាយយ៉ាងទូលំទូលាយ ហើយក្រុមមន្ត្រីកំពុងធ្វើការដើម្បីបញ្ចប់ការរៀបចំនេះ៕

ដំណើរការខួងផ្លូវក្រោមដី ជួយសង្គ្រោះកម្មករ៤១នាក់ ក្នុងប្រទេសឥណ្ឌា ត្រូវបានពន្យារពេល

2023/11/24 01:01:39 pm        208
មន្ត្រីមួយរូបបាននិយាយនៅថ្ងៃសុក្រ ទី២៤ខែវិច្ឆិកានេះថា ក្ដីសង្ឃឹមសម្រាប់ការជួយសង្រ្គោះកម្មករចំនួន៤១នាក់ ដែលបានជាប់ខ្លួនក្នុងផ្លូវហាយវ៉េក្រោមដីក្នុងតំបន់ភ្នំហិម៉ាល័យរបស់ប្រទេសឥណ្ឌា រយៈពេលជិត២សប្ដាហ៍ ត្រូវបានរាំងស្ទះដោយសារបញ្ហាឧបករណ៍ខួង ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងទៅឲ្យដល់ក្រុមកម្មករទាំងនោះគួរតែបន្តក្នុងពេលឆាប់ៗ។ ក្រុមបុរស ដែលជាកម្មករសំណង់ទទួលបានប្រាក់កម្រៃទាប ត្រូវបានជាប់នៅក្នុងផ្លូវក្រោមដីចម្ងាយ៤,៥គីឡូម៉ែត្រក្នុងរដ្ឋអ៊ុតារៈខណ្ឌ ចាប់តាំងពីចាប់ផ្ដើមពុះកាត់ភ្នំកាលពីព្រឹកថ្ងៃទី១២ខែ វិច្ឆិកាមក ។ ក្រមអាជ្ញាធរ បាននិយាយថា កម្មករទាំងនោះមានសុវត្ថិភាពទេ ដោយពួកគេទទួលបានថាមពលអគ្គិសនី អ៊ុកស៊ីសែន អាហារ ទឹក និងថ្នាំពេទ្យជាដើម។ ការប៉ុនប៉ងនាំពួកគេចេញដោយការខួងតាមកម្ទេចថ្ម ថ្មភ្នំ និងលោកហៈដែក និងកំពុងបុកចូលតាមរយៈបំពង់ដែក ត្រូវបានជួបឧបសគ្គដោយដំណើរការម៉ាស៊ីនខួងខូច ។ លោក ឌីផាក ផាទីល(Deepak Patil) ដែលកំពុងដឹកនាំប្រតិបត្តិការសង្គ្រោះនោះបានប្រាប់សារព័ត៌មាន Reuters ថាដើមឡើយក្រុមអ្នកជួយសង្រ្គោះសង្ឃឹមថានឹងបញ្ចប់ការខួងនៅត្រឹមល្ងាចថ្ងៃព្រហស្បតិ៍ទី២៣វិច្ឆិកា ប៉ុន្តែត្រូវពន្យាពេលបន្ទាប់ពីដងលើម៉ាស៊ីនខួង ត្រូវការជួសជុល ព្រោះតែខូច និងចាំការជួសជុលជាចាំបាច់ ។ លោកនិយាយថា គំនរកម្ទេចថ្មចុងក្រោយជម្រៅ១០ម៉ែត្រ នៃជម្រៅសរុបប្រមាណ៦០ម៉ែត្រ នៅពុំទាន់បានខួងនៅឡើយ ហើយការងារនេះ នឹងត្រូវបន្ត នៅពេលម៉ាស៊ីនខួងជួសជុលរួចរាល់៕

ប្រធានាធិបតីគុយបា ដឹកនាំបាតុកម្មគាំទ្រប៉ាឡេស្ទីន ឆ្លងកាត់ខាងមុខស្ថានទូតអាមេរិកក្នុងទីក្រុងឡាហាវ៉ាន់

2023/11/24 12:34:36 pm        121
ប្រជាជនគុយបារាប់ម៉ឺននាក់ ដឹកនាំដោយប្រធានាធិបតី លោក Miguel Diaz-Canel កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើបាតុកម្មដើរដង្ហែរនៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកក្នុងទីក្រុងឡាហាវ៉ាន់ ដោយបានចោទប្រកាន់អ៊ីស្រាអែលថា កំពុងប្រព្រឹត្ត«អំពើប្រល័យពូជសាសន៍» ទៅលើពលរដ្ឋប៉ាឡេស្ទីននៅក្នុងតំបន់ហ្កាហ្សា។ការដង្ហែរបាតុកម្ម ដែលបានធ្វើដំណើរតាមឆ្នេរសមុទ្ររបស់ទីក្រុងឡាហាវ៉ាន់ នៅតំបន់ Malecon ជាទីស្នាក់ការការទូតរបស់សហរដ្ឋអាមេរិកមានទីតាំងនៅទីនោះ ជាលើកដំបូងក្នុងរយៈពេលជាងមួយទសវត្សរ៍មកនេះ។ហ្វូងមនុស្សដែលកាន់ទង់ជាតិប៉ាឡេស្ទីន និងបដា បានស្រែកពាក្យថា «សេរីភាព សេរីភាព ប៉ាឡេស្ទីន អ៊ីស្រាអែលប្រព្រឹត្តអំពើប្រល័យពូជសាសន៍» និងពាក្យថា «រួមគ្នាដើម្បីសេរីភាពប៉ាឡេស្ទីន» ខណៈបាតុកម្មបានដើរដង្ហែរនៅក្បែរអគារស្ថានទូត និងបានប្រមូលផ្តុំគ្នានៅទីនោះ។ប្រទេសគុយបា ជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយបានបណ្តុះបណ្តាលវេជ្ជបណ្ឌិតប៉ាឡេស្ទីនជាង ២០០នាក់។ប្រទេសនេះ ពុំមានទំនាក់ទំនងការទូតជាមួយប្រទេសអ៊ីស្រាអែលនោះទេ។

ក្រុមសិទ្ធិមនុស្សហៃទី ផ្អាកប្រតិបត្តិការ បន្ទាប់ពីមានការគំរាមកំហែង

2023/11/24 11:32:42 am        133
នាយកប្រតិបត្តិរបស់ខ្លួន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មជ្ឈមណ្ឌលសម្រាប់ការវិភាគ និងស្រាវជ្រាវសិទ្ធិមនុស្ស (CARDH) របស់ប្រទេសហៃទី កំពុងផ្អាកការងាររបស់ខ្លួន ជាបណ្ដោះអាសន្ន ដោយសារតែគ្រោះថ្នាក់ដែលអាចកើតឡើងចំពោះបុគ្គលិករបស់ខ្លួន ខណៈដែលសង្រ្គាមក្រុមជនអន្ធពាល កើនឡើងនៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រាំង។លោក Gedeon Jean ដែលដឹកនាំប្រតិបត្តិការមានមនុស្ស ១៦នាក់ បាននិយាយថា សហសេវិកដែលត្រូវបានចាប់ជំរិតកាលពីថ្ងៃទី២៩ ខែតុលា និងត្រូវបានដោះលែង នៅថ្ងៃទី១៧ ខែវិច្ឆិកា បានព្រមានថា ក្រុមដែលចាប់ពង្រត់គាត់ កំពុងផ្តោតលើអង្គការ ដែលការងាររបស់ខ្លួនគឺ «រំខាន»ដល់វិស័យជាក់លាក់មួយចំនួន ។លោកJean បាននិយាយថា៖«គាត់ បានបញ្ជាក់ថា ខ្ញុំត្រូវបានកំណត់គោលដៅដោយផ្ទាល់ពីក្រុមចាប់ ជំរិត។«របាយការណ៍ និងការវិភាគរបស់ CARDH បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងឧក្រិដ្ឋកម្ម នយោបាយ និងសេដ្ឋកិច្ច នៅក្នុងប្រទេសហៃទី ដោយផ្តោតការយកចិត្តទុកដាក់លើ «ចៅហ្វាយនាយ» ពិតប្រាកដនៃឧស្សាហកម្មឧក្រិដ្ឋកម្ម ដែលមិនមែនជាមេដឹកនាំក្រុមជនអន្ធពាល។សហរដ្ឋអាមេរិក និងកាណាដា បានដាក់ទណ្ឌកម្មលើអ្នកនយោបាយ និងពាណិជ្ជករមួយចំនួនដែលត្រូវបានចោទប្រកាន់ថា បានជួយផ្តល់ហិរញ្ញវត្ថុដល់ក្រុមអន្ធពាល។

ហាម៉ាសអះអាងថា មនុស្សប្រហែល៣០នាក់ បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើសាលារៀនរបស់UN

2023/11/24 11:29:48 am        113
ក្រុមហាម៉ាស បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្សប្រហែល ៣០ នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលទៅលើសាលារៀនមួយ ដែលមានទំនាក់ទំនងជាមួយទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាភាគខាង ជើង។សាលារៀននេះ មានមូលដ្ឋាននៅក្នុងជំរុំជនភៀសខ្លួន Jabalia ដែលអគារជាច្រើន បានក្លាយជាកម្ទេចកម្ទី បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសដ៏ខ្លាំងក្លា ចាប់តាំងពីថ្ងៃទី៧ ខែតុលា។ការវាយប្រហារនោះ បានកើតឡើងនៅល្ងាច មុនពេលមានការផ្អាកក្នុងការប្រយុទ្ធគ្នាជាបណ្តោះអាសន្ន រយៈពេល៤ថ្ងៃ ដែលនឹងត្រូវចាប់ផ្តើម នៅថ្ងៃសុក្រ ម៉ោង៧ព្រឹក ដែលនឹងឃើញចំណាប់ថ្នូរអ៊ីស្រាអែលនិងអ្នកទោសប៉ាឡេស្ទីន ត្រូវបានដោះលែងផងដែរ។កិច្ចព្រមព្រៀងនេះ មានបទឈប់បាញ់ពេញលេញ ដោយមិនមានការវាយលុកពីអាកាស ឬដី និងនៅលើមេឃមិនមានយានដ្រូន ដើម្បីអនុញ្ញាតឲ្យមានការដោះលែងចំណាប់ថ្នូរ កើតឡើង ក្នុងបរិយាកាសមានសុវត្ថិភាព។

មេដឹកនាំក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយ៉េ ដឹកនាំការទូតរបស់ក្រុមខ្លួន នៅពេលដែលសង្រ្គាមនៅតំបន់ហ្កាហ្សា ផ្ទុះឡើង

2023/11/24 11:26:12 am        114
លោក អ៊ីស្មេល ហានីយ៉េ (Ismail Haniyeh) មេដឹកនាំក្រុមហាម៉ាស ដែលមានមូលដ្ឋាននៅប្រទេស កាតា មានការចរចាដ៏តឹងតែងពីទំនាក់ទំនងការទូតអន្តរជាតិរបស់ក្រុមប៉ាឡេស្ទីន ខណៈដែលសង្រ្គាមបានផ្ទុះឡើងនៅតំបន់ហ្កាហ្សា ជាកន្លែងដែលផ្ទះគ្រួសាររបស់ខ្លួន ត្រូវបានបំផ្លាញ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅក្នុងខែវិច្ឆិកានេះ។ដោយត្រូវបានតែងតាំងឲ្យកាន់ការងារសំខាន់របស់ក្រុមសកម្មប្រយុទ្ធក្នុងឆ្នាំ ២០១៧ លោកបានផ្លាស់ទីលំនៅនៅចន្លោះប្រទេសទួរគី និងរដ្ឋធានីដូហារបស់ប្រទេសកាតា ដោយគេចចេញពីការរឹតបន្តឹងការធ្វើដំណើរនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ដែលត្រូវបានបិទ និងអាចធ្វើឲ្យលោកដើរតួជាអ្នកចរចា ក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ចុងក្រោយ ឬនិយាយជាមួយអ៊ីរ៉ង់ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់របស់ក្រុមហាម៉ាស។ .លោកហានីយ៉េ បានប្រកាសនៅលើកញ្ចក់ទូរទស្សន៍ Al Jazeera ដែលមានមូលដ្ឋាននៅប្រទេសកាតា ភ្លាមៗ បន្ទាប់ពីក្រុមឧទ្ទាមហាម៉ាស បានបើកការវាយប្រហារលើអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាដែលបានសម្លាប់មនុស្ស១.២០០នាក់់ និងចាប់មនុស្សជាង២០០នាក់ ជាចំណាប់ថ្នូរថា៖«កិច្ចព្រមព្រៀងទាំងអស់នៃការធ្វើឲ្យមានប្រក្រីភាពទំនាក់ទំនងដែលអ្នក(រដ្ឋអារ៉ាប់) បានចុះហត្ថលេខាជាមួយ (អ៊ីស្រាអែល) នឹងមិនអាចបញ្ចប់ជម្លោះនេះទេ»។ ការឆ្លើយតបរបស់អ៊ីស្រាអែល គឺជាយុទ្ធនាការយោធាដ៏ខ្លាំងក្លា ដែលបានសម្លាប់មនុស្សជាង ១៤.000នាក់ នៅក្នុងតំបន់ហ្កាហ្សា រហូតមកដល់ពេលនេះ។ គ្រួសាររបស់ខ្លួន បាននិយាយថា ចៅពីរនាក់របស់លោកហានីយ៉េ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ទាំងនោះដែរ។

ជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលត្រូវបានបណ្តេញចេញពីប៉ាគីស្ថាន មានធនធានតិចតួចក្នុងរដូវរងា

2023/11/24 11:22:33 am        96
ប្រធានប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោកស្រីសាវ វេលី (Hsiao-Wei Lee)បាននិយាយនៅថ្ងៃសុក្រ១៧ ខែវិច្ឆិកាកន្លងទៅថា ជនភៀសខ្លួនអាហ្វហ្គានីស្ថានគ្មានឯកសារដែលត្រូវបាននិរទេសដោយប៉ាគីស្ថានបានប្រឈម នឹងរដូវរងាដ៏អាក្រក់ក្នុងពេលមានធនធានតិចតួច។ ទីក្រុង Islamabad កាលពីខែមុនបានប្រកាសថា ខ្លួននឹងបណ្តេញជនភៀសខ្លួនដែលគ្មានឯកសារជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ស្របពេលមានជម្លោះជាមួយក្រុងកាប៊ុល ជុំវិញការចោទប្រកាន់ថាក្រុមតាលីបង់ បានផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប៉ាគីស្ថាន។ប្រជាជនអាហ្វហ្គានីស្ថានជាង៣៧០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី១ ខែតុលា ដោយត្រឡប់ទៅរកការប្រឈមក្នុងរដូវរងាជិតមកដល់ ជាប្រទេសមួយដែលរងការបំផ្លិចបំផ្លាញដោយគ្រោះមហន្តរាយធម្មជាតិដ៏ធ្ងន់ធ្ងរជាច្រើន និងការកាត់បន្ថយជំនួយមនុស្សធម៌។ អ្នកនិរទេសអាហ្វហ្គានីស្ថានម្នាក់ដែលរស់នៅបានរយៈ១៤ ឆ្នាំ នៅក្នុងប្រទេសប៉ាគីស្ថានបាននិយាយថាលោកមិនត្រូវបានអនុញ្ញាតឱ្យប្រមូលឯកសាររបស់លោកទាំងអស់ទេ ខណៈត្រូវបាននិរទេស។មួយចំនួនប្រឈមនឹងការរស់នៅក្នុងជំរំតង់ ស្របពេលសីតុណ្ហភាពបានចាប់ផ្តើមហក់ឡើងដល់-4°C ជាការបន្ថែមបន្ទុកលើវិបត្តិមនុស្សធម៌ដែលកំពុងបន្ត។ គួរបញ្ជាក់ថាប៉ាគីស្ថានគឺជាជម្រកសម្រាប់ក្រុមជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤លាននាក់ ក្នុងនោះប្រហែល ១,៧ លាននាក់គ្មានឯកសារ។ ការសម្រុកចេញពីប្រទេសកំណើតដ៏ច្រើនបែបនេះ បានកើតឡើងបន្ទាប់ពីពួកតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថានមកវិញកាលពីឆ្នាំ២០២១ ហើយចំនួនដ៏ច្រើនបានបន្តមកដល់បច្ចុប្បន្ន ចាប់តាំងពីការឈ្លានពានរបស់សហភាពសូវៀត ឆ្នាំ១៩៧៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ
04/06/2026 08:04 PM
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
04/06/2026 08:04 PM
ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
04/06/2026 08:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
04/06/2026 08:04 PM
IAEA៖ ការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ «ត្រូវតែបញ្ឈប់»
04/06/2026 08:04 PM
ឆ្មាំអ៊ីរ៉ង់ បញ្ជាក់ថា កំពុងរៀបចំផែនការសម្រាប់សណ្តាប់ធ្នាប់ថ្មី នៅក្នុងច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
តម្លៃប្រេងធ្លាក់ចុះបន្តិច ខណៈនាវាមួយចំនួនឆ្លងកាត់ច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
​ មន្រ្ដីជាន់ខ្ពស់ គ.ប.ឆ.ប៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា
04/06/2026 08:04 PM
អ៊ីរ៉ង់៖ ប្រតិបត្តិការសង្គ្រោះអាកាសយានិកអាមេរិក អាចជាការបាំងមុខ ដើម្បី «លួចអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ»
04/06/2026 07:04 PM