គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ

សន្តិសុខ និង សង្គម

ក្រុមឧទ្ទាមយេម៉ែន ព្រមានថា ពួកគេអាចនឹងចាប់យកនាវាសមុទ្រក្រហមបន្ថែមទៀត

2023/11/23 10:55:26 am        255
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានព្រមានសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធថា ការដឹកជញ្ជូនរបស់ពួកគេ នៅក្នុងច្រកសមុទ្រ Bab al-Mandab នៅច្រកចូលសមុទ្រក្រហមគឺជា«គោលដៅស្របច្បាប់»។ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធីកាលពីថ្ងៃអាទិត្យ បានចាប់យកនាវាដឹកទំនិញ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយបើកទិដ្ឋភាពថ្មីនៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស។កងទ័ពដែលដឹកដោយឧទ្ធម្ភាគចក្រ បានចាប់យកនាវា Galaxy Leader និងនាវិកអន្តរជាតិរបស់ខ្លួនចំនួន ២៥ថ្ងៃ បន្ទាប់ពីក្រុមហ៊ូធី បានគំរាមកំណត់គោលដៅលើការដឹកជញ្ជូនរបស់អ៊ីស្រាអែល ដោយសារតែ សង្គ្រាម។នាវានេះ ត្រូវបានជួលដោយក្រុមជនជាតិជប៉ុន ហើយមានទង់ជាតិរបស់តំបន់បាហាម៉ាស (Bahamas)នៃកោះការ៉ាអ៊ីប។អ្នកថតរូបម្នាក់ ដែលសហការជាមួយសារព័ត៌មាន AFP បាននិយាយថា នាវា Galaxy Leader ត្រូវបានបោះយុថ្កាចតនៅកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី នៅភាគពាយព្យនៃប្រទេសយេម៉ែន ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹង។

អង្គការសហប្រជាជាតិ៖ ការវាយប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមានស្ថានភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក

2023/11/23 10:52:03 am        251
អង្គការសហប្រជាជាតិបាននិយាយថា សហភាពមីយ៉ាន់ម៉ាបានជួបប្រទះការកើនឡើងយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងអំពើហិង្សា ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារជិតបីឆ្នាំមុន ដោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅទូទាំងរដ្ឋ និងតំបន់មួយចំនួន។អង្គការសហប្រជាជាតិបាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីចុងខែតុលា គឺជា មានទ្រង់ទ្រាយធំបំផុត និងទូលំទូលាយបំផុតតាមភូមិសាស្ត្រ ចាប់តាំងពីរដ្ឋប្រហារយោធា ហើយបានប៉ះពាល់ដល់តំបន់នានានៃប្រទេសនេះ។ យោធាដែលបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ បានប្រឹងប្រែងគ្រប់គ្រងការប្រឆាំងយ៉ាងខ្លាំងចំពោះរបបរបស់ខ្លួន រួមទាំងការតស៊ូប្រដាប់អាវុធដែលបង្កើតឡើងដោយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការដែលបានចាប់ផ្តើមនាពេលថ្មីៗនេះនៅក្នុងរដ្ឋ សាន (Shan) ភាគខាងជើងដោយសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានអំណាច ក្នុងការសម្របសម្រួលជាមួយក្រុមប្រឆាំងរបបយោធាថ្មីបំផុត បានបង្កបញ្ហាប្រឈមដល់យោធាដ៏ធំបំផុត មិនធ្លាប់មានចំពោះរបបសឹកមួយនេះ ហើយបានព្យាយាមបង្ក្រាបគូរប្រជែងនៅរដ្ឋ ជាច្រើនផ្សេងទៀត ។ លោក មីយីន ស្វេ (Myint Swe) ជាប្រធានាធិបតីដែលត្រូវបានតែងតាំងដោយរបបយោធារបស់សហភាពមីយ៉ាន់ម៉ាបានព្រមានថាប្រទេសនេះបានជួបភាពប្រឈមនៃការបែកបាក់គ្នាខ្លាំង បន្ទាប់ពីការវាយប្រហារដោយនិយាយថាពីភាពចាំបាច់ក្នុងការគ្រប់គ្រងបញ្ហានេះដោយប្រុងប្រយ័ត្ន ។នៅកន្លែងផ្សេងទៀតក្នុងសហភាពមីយ៉ាន់ម៉ា ក្រុមឧទ្ទាមជាច្រើន បានស្វែងរកការកេងចំណេញពីភាពងាយរងគ្រោះរបស់យោធា។ នៅរដ្ឋ រ៉ាឃីន(Rakhine) នៅភាគខាងលិច ជាកន្លែងដែលបទឈប់បាញ់បានធ្វើឡើងរយៈពេលមួយឆ្នាំ កងទ័ពអារ៉ាកាន (Arakan) បានបើកសមរភូមិថ្មី កាលពីថ្ងៃទី១៣ខែវិច្ឆិកា ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តក្នុងសប្តាហ៍កន្លងមកនេះ៕

កងទ័ពអ៊ីស្រាអែល បង្ហាញផ្លូវរូងក្រោមដីនៅក្បែរមន្ទីរពេទ្យ Al Shifa ដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស

2023/11/23 10:42:03 am        225
កងទ័ពអ៊ីស្រាអែល បានបង្ហាញផ្លូវរូងក្រោមដីដ៏រឹងមាំ នៅក្បែរមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ ដែលបានបញ្ចប់ជាមួយនឹងបន្ទប់ទឹក ផ្ទះបាយ និងបន្ទប់ប្រជុំម៉ាស៊ីនត្រជាក់ ដែលខ្លួនបាននិយាយថា បានបម្រើជាប៉ុស្តិ៍បញ្ជាការសម្រាប់យុទ្ធជនហាម៉ាស។កំណាត់ផ្លូវរូងក្រោមដីដែលមានកម្ពស់ប្រហែល ២ម៉ែត្រ (៦-១/២ហ្វីត) ត្រូវបានចូលតាមច្រកខាងក្រៅក្នុងបរិវេណមន្ទីរពេទ្យ ដែលធ្លាប់មានមនុស្សកកកុញដោយជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលកងទ័ពបាននិយាយថា បានបម្រើជាខែលការពារមនុស្សពីសង្គ្រាម។លោកវរសេនីយ៍ឯក Elad Tsuri មេបញ្ជាការកងពលតូចរថពាសដែកអ៊ីស្រាអែល ដែលបានរកឃើញផ្លូវរូងក្រោមដីនេះ បាននិយាយថា៖«នោះជាវិធីដែលពួកគេ អាចរស់នៅបាន ពីព្រោះពួកគេប្រើប្រាស់មន្ទីរពេទ្យជាខែលការពារមនុស្ស ហើយនៅទីនេះ ពួកគេអាចស្នាក់នៅបានរយៈពេលយូរ។ មានបន្ទប់មួយដែលមានម៉ាស៊ីនត្រជាក់ នៅខាងក្នុង»។អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសជាយូរមកហើយថា បានប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដែលស្វែងរកការលាក់បាំងកងកម្លាំងរបស់ខ្លួន ក្នុងចំណោមប្រជាជនស៊ីវិល។

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាបានខួងផ្លូវពីរភាគបី ដើម្បីជួយក្រុមកម្មករចំនួន ៤១ នាក់ដែលជាប់១១ថ្ងៃ

2023/11/23 10:39:04 am        273
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ២២ ខែវិច្ឆិកាថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាបានខួងផ្លូវចំនួន ៣ភាគ៤ តាមកំទេចកំទីឆ្ពោះទៅរកកម្មករចំនួន ៤១ នាក់ដែលជាប់នៅក្នុងផ្លូវរូងក្រោមដីដែលដួលរលំអស់រយៈពេល១១ ថ្ងៃកន្លងមកនេះ ដោយបង្កើនក្តីសង្ឃឹមការជួយសង្រ្គោះបានដោយជោគជ័យ ដោយមានជំនួយពីគ្រឿងចក្រ ។ ក្រុមវិស្វករកំពុងធ្វើការដើម្បីរុញបំពង់ដែកជម្រៅយ៉ាងហោចណាស់៥៧ ម៉ែត្រ ចូលក្នុងដី បេតុង និងកម្ទេចថ្ម ដែលបានបាក់ ធ្វើឲ្យបុរសទាំងនោះជាប់ខ្លួន ចាប់តាំងពីផ្នែកមួយនៃផ្លូវរូងក្រោមដីក្នុងពេលកំពុងសាងសង់នៅរដ្ឋតំបន់ភ្នំហិម៉ាល័យ អ៊ុតារៈខណ្ឌ(Uttarakhand) បានបាក់រលំកាលរយៈពេល ១១ ថ្ងៃកន្លងមកនេះ។ រថយន្តបឋមសង្គ្រោះបានត្រៀមខ្លួនរួចជាស្រេចនៅជិតច្រកចូល ដោយសង្ឃឹមថាក្រុមបុរសដែលជាប់នៅទីនោះអាចត្រូវបានរំដោះចេញក្នុងពេលឆាប់ៗនេះ។រដ្ឋមន្ត្រីប្រចាំរដ្ឋ Uttarakhand លោក ភូស្កាស៊ីញ ដាមី (Pushkar Singh Dhami) បាននិយាយថា ការងារនេះគឺស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង នៅពេលលោកបានទៅដល់ទីតាំងកើតហេតុកាលពីល្ងាចថ្ងៃពុធ។លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងារសង្រ្គោះកំពុងត្រូវបានធ្វើក្នុងល្បឿនដ៏លឿន ដោយនិយាយថា ក្រុមវិស្វករបានខួងប្រវែង ៤៥ម៉ែត្រ ក្នុងជម្រៅ ៥៧ម៉ែត្រ ដែលធ្វើឱ្យមានភាពជឿនលឿនភ្លាមៗបន្ទាប់ពីដំណើរការយឺតយ៉ាវជាច្រើនថ្ងៃមកនេះ ៕-

ជម្លោះពាក្យសម្ដីផ្ទុះឡើង ជុំវិញថាតើសម្ដេចប៉ាប បានហៅស្ថានភាពនៅតំបន់ហ្កាហ្សាថាជាអំពើប្រល័យពូជសាសន៍ឬអត់

2023/11/23 10:32:44 am        257
ជម្លោះដ៏ចម្រូងចម្រាសមួយបានផ្ទុះឡើងកាលពីថ្ងៃពុធ ២២ វិច្ឆិកា ជុំវិញថាតើសម្តេចប៉ាប ហ្វ្រង់ស៊ីស បានប្រើពាក្យថា «អំពើប្រល័យពូជសាសន៍» ពណ៌នាព្រឹត្តិការណ៍នៅតំបន់ហ្កាហ្សា ឬអត់ ដោយប្រជាជនប៉ាឡេស្ទីនដែលបានជួបព្រះអង្គបានទទូចថាព្រះអង្គបានហៅមែន ហើយបុរីវ៉ាទីកង់បាននិយាយថាទ្រង់ពុំបានធ្វើដូចការលើកឡើងទេ។ ប្រតិកម្មប្រឆាំងបានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានពេលរសៀលជាមួយជនជាតិប៉ាឡេស្ទីន ១០ នាក់ដែលបានជួបសម្តេចប៉ាបកាលពីព្រឹកថ្ងៃពុធនៅឯដំណាក់របស់ទ្រង់។ជំនួបនោះបានធ្វើឡើងដោយឡែកមួយជាមួយសាច់ញាតិអ៊ីស្រាអែលរបស់ចំណាប់ថ្នូរក្នុងតំបន់ហ្កាហ្សា។ប៉ុន្តែសេចក្តីថ្លែងការណ៍ដែលផ្ញើដោយអ្នកនាំពាក្យបុរីវ៉ាទីកង់ លោក ម៉ាតេអូ ប្រ៊ូនី (Matteo Bruni) ជាការឆ្លើយតបទៅនឹងសំណួរដែលផ្ញើដោយអ្នកសារព័ត៌មានមួរូប បាននិយាយ ផ្ទុយពីនេះ។អ្នកចូលរួមផ្សេងទៀតនៅក្នុងសន្និសីទសារព័ត៌មានរបស់ប៉ាឡេស្ទីន បានយល់ស្របថាពួកគេបានឮសម្តេចប៉ាបប្រើពាក្យ ប្រល័យពូជសាសន៍ ។ក្រុមអ្នកចូលរួមបាននិយាយថាសម្តេចប៉ាបត្រូវបានគេជូនដំណឹងយ៉ាងច្បាស់ពីអំពីស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា និងកង្វះទឹកស្អាតប្រើប្រាស់ ថ្នាំពេទ្យ និងតម្រូវការជាមូលដ្ឋានផ្សេងៗ។នៅក្នុងសន្និសីទសារព័ត៌មានពលរដ្ឋប៉ាឡេស្ទីន ពួកគេបាននិយាយថាសម្តេចប៉ាបបានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាសថាជាអំពើភេរវកម្ម ដោយដកស្រង់បន្ទូលលើសពីមួយលើករបស់សម្តេចប៉ាប ក្នុងអំឡុងពេលកិច្ចប្រជុំថា ភេរវកម្មមិនគួរបង្ហាញពីភាពភ័យខ្លាចទេ ។កាលពីព្រឹកថ្ងៃពុធ ក្នុងបន្ទូលផ្ទាល់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ព្រះអង្គ ហ្វ្រង់ស៊ីស បាននិយាយថា ជម្លោះបានរីកហួសពីសង្គ្រាមទៅទៀត៕

លោក ពូទីន និយាយថា រុស្ស៊ីត្រូវតែគិតពីមធ្យោបាយ ដើម្បីបញ្ឈប់សោកនាដកម្មសង្រ្គាមនៅអ៊ុយក្រែន

2023/11/23 10:25:56 am        332
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់បណ្ដាមេដឹកនាំនៃក្រុមប្រទេសទាំង ២០ (G20) កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ថា រុស្ស៊ីចាំបាច់ត្រូវគិតពីមធ្យោបាយដើម្បីបញ្ឈប់ «សោកនាដកម្ម» នៃសង្រ្គាមនៅអ៊ុយក្រែន ដែលជាការលើកឡើងដ៏សន្តិភាពបំផុតរបស់លោកពូទីន រហូតមកដល់បច្ចុប្បន្នអំពីជម្លោះនេះ។ការសម្រេចរបស់ប្រធានាធិបតីរុស្ស៊ីរូបនេះ ក្នុងការបញ្ជូនទាហានចូលក្នុងប្រទេសអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ បានបង្កឱ្យមានជម្លោះដ៏បង្ហូរឈាមបំផុតរបស់អឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទីពីរ និងការប្រឈមមុខដាក់គ្នាយ៉ាងធ្ងន់ធ្ងររវាងរុស្ស៊ី និងលោកខាងលិច ចាប់តាំងពីសង្គ្រាមត្រជាក់មក។លោកពូទីន បានប្រាប់កិច្ចប្រជុំតាមអនឡាញរបស់ប្លុក G20 ដែលធ្វើឡើងដោយនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថា «ពិតណាស់ សកម្មភាពយោធាតែងតែជាសោកនាដកម្ម។ យើងគួរតែគិតពីមធ្យោបាយដើម្បីបញ្ឈប់សោកនាដកម្មនេះ ហើយរុស្ស៊ីមិនដែលបដិសេធការចរចាសន្តិភាពជាមួយអ៊ុយក្រែននោះទេ»។ការលើកឡើងនេះ បើទោះបីជាមានគោលបំណងយ៉ាងច្បាស់សម្រាប់ការនិយាយយកគួរជាមួយអន្តរជាតិក៏ដោយ ប៉ុន្តែគឺជាការលើកឡើងដ៏សន្តិភាពបំផុតមួយរបស់លោក ពូទីន ចំពោះសង្រ្គាមអស់រយៈពេលជាច្រើនខែ ហើយផ្ទុយទៅនឹងការលើកឡើងដ៏យូរអង្វែងរបស់លោកអំពីភាពបរាជ័យ និងភាពក្រអឺតក្រទមរបស់សហរដ្ឋអាមេរិក៕

អ៊ីស្រាអែល និយាយថា ការដោះលែងចំណាប់ថ្នូរ របស់ក្រុមហាម៉ាស នឹងពុំចាប់ផ្ដើមមុនថ្ងៃសុក្រសប្ដាហ៍នេះទេ

2023/11/23 10:22:51 am        343
ទីប្រឹក្សាសន្តិសុខជាតិរបស់អ៊ីស្រាអែលបាននិយាយកាលពីយប់ថ្ងៃពុធថា ការដោះលែងចំណាប់ថ្នូរក្រោមបទឈប់បាញ់បណ្តោះអាសន្នរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នឹងមិនកើតឡើងមុនថ្ងៃសុក្រ ថ្ងៃទី ២៤ ខែវិច្ឆិកាសប្ដាហ៍នេះទេ ។អ៊ីស្រាអែល និងក្រុមហាម៉ាស បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធឲ្យមានបទឈប់បាញ់មួយនៅតំបន់ហ្កាហ្សាយ៉ាងហោចណាស់៤ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានជំនួយ និងដោះលែងចំណាប់ខ្មាំងយ៉ាងហោចណាស់ ៥០ នាក់ដែលត្រូវបានចាប់ខ្លួនដោយពួកសកម្មប្រយុទ្ធនៅក្នុងតំបន់ប៉ាឡេស្ទីនជាថ្នូរនឹងជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៥០នាក់ដែលជាប់ឃុំនៅក្នុងប្រទេសអ៊ីស្រាអែល។ ពេលវេលាចាប់ផ្តើមនៃបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងពុំទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយទេ ចំណែកប្រភពពីសន្តិសុខអេហ្ស៊ីបបាននិយាយថាអ្នកសម្របសម្រួលបានស្វែងរកពេលវេលាចាប់ផ្តើមនៅម៉ោង ១០ ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ទូរទស្សន៍រដ្ឋ Kan របស់អ៊ីស្រាអែល ដែលដកស្រង់សម្តីមន្ត្រីអ៊ីស្រាអែល បានរាយការណ៍ថាមានការពន្យារពេល២៤ ម៉ោងនៅក្នុងកិច្ចព្រមព្រៀងនេះ ដោយសារតែមិនត្រូវបានចុះហត្ថលេខាដោយក្រុមហាម៉ាស និងប្រទេសកាតា ជាអ្នកសម្របសម្រួលបទឈប់បាញ់នេះ។ មន្ត្រីរូបនេះបាននិយាយថា ពួកគេមានសុទិដ្ឋិនិយមថា កិច្ចព្រមព្រៀងនឹងត្រូវបានអនុវត្តនៅពេលដែលត្រូវបានចុះហត្ថលេខារួច។ទីប្រឹក្សាសន្តិសុខជាតិអ៊ីស្រាអែលលោកហ្សាជីហាណេកប៊ី (Tzachi Hanegbi) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា ការចរចាសម្រាប់ការដោះលែងចំណាប់ថ្នូររបស់យើងកំពុងដំណើរការ និងបន្តគ្រប់ពេលវេលា។ លោកបាននិយាយថា ការចាប់ផ្តើមដោះលែងនឹងដំណើរការទៅតាមកិច្ចព្រមព្រៀងដំបូងរវាងភាគី ហើយពុំមែនមុនថ្ងៃសុក្រសប្ដាហ៍ទេ៕

មនុស្ស២ នាក់បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅព្រំដែនអាមេរិក-កាណាដា

2023/11/23 10:19:32 am        99
រថយន្តបើកក្នុងល្បឿនដ៏លឿនមួយគ្រឿង បានបង្កគ្រោះថ្នាក់ហើយបណ្ដាលឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅលើស្ពានតភ្ជាប់រដ្ឋញូវយ៉ក និងរដ្ឋ អនថារីយ៉ូ (Ontario) នៅក្នុងតំបន់ នីហ្ការ៉ា ហ្វល (Niagara Falls) រវាងសហរដ្ឋអាមេរិក និងកាណាដា កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ដោយបានសម្លាប់មនុស្សពីរនាក់នៅក្នុងរថយន្តនោះ និងបង្កឱ្យមានការព្រួយបារម្ភផ្នែកសន្តិសុខ ដែលបណ្ដាលឲ្យមានការបិទច្រកព្រំដែនអាមេរិក-កាណាដា ចំនួនបួនច្រក និងអាកាសយានដ្ឋានអន្តរជាតិ បឺសហ្វូឡូ (Buffalo)។ប៉ុន្មានម៉ោងក្រោយមក ក្រុមអាជ្ញាធរសហព័ន្ធ និងរដ្ឋបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតមិនបានរកឃើញភស្តុតាងនៃអំពើភេរវកម្មនោះទេ ទោះបីជាកាលៈទេសៈជុំវិញស្ពានឥន្ទធនូនោះនៅតែមានភាពស្រពិចស្រពិលនៅឡើយ បណ្ដាលឲ្យគេមិនទាន់អាចកំណត់បានថា តើឧបទ្ទវហេតុនេះគឺជាអចេតនា ឬដោយចេតនា។វីដេអូនៃឧប្បត្តិហេតុនេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព ហើយបង្ហោះចូលទៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយទីភ្នាក់ងារគយ និងការពារព្រំដែនសហរដ្ឋអាមេរិក (CBP) បានបង្ហាញរថយន្តមួយគ្រឿងនោះ កំពុងធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន បន្ទាប់មកបានបុកវត្ថុអ្វីមួយ ហើយហោះឡើងលើអាកាស និងធ្លាក់មកដីវិញ ហើយបានផ្ទុះឆេះនៅក្នុងអណ្តាតភ្លើង។ក្រុមអាជ្ញាធរមិនបានប្រាប់ឈ្មោះមនុស្សពីរនាក់ដែលគេជឿថាត្រូវបានស្លាប់នោះទេ។ ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលការព្រួយបារម្ភផ្នែកសន្តិសុខកើនឡើងនៅជុំវិញពិភពលោក ដោយផ្តើមចេញពីជម្លោះនៅមជ្ឈិមបូព៌ា និងនៅអំឡុងពេលមមាញឹកនៃការធ្វើដំណើរវិស្សមកាលរបស់ពលរដ្ឋសហរដ្ឋអាមេរិក នៅមុនថ្ងៃបុណ្យរំលឹកគុណ (Thanksgiving)៕

អង្គការសហប្រជាជាតិ ជំរុញឱ្យប៉ាគីស្ថានបញ្ឈប់ការបណ្តេញជនជាតិអាហ្វហ្គានីស្ថានក្នុងរដូវរងា

2023/11/23 10:15:50 am        127
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃពុធបានជំរុញឱ្យប៉ាគីស្ថានបញ្ឈប់ការនិរទេសជនភៀសខ្លួនអាហ្វហ្គានីស្ថានដែលគ្មានឯកសារក្នុងអំឡុងរដូវរងាដ៏អួរអាប់នេះ។ លោក បាបា បាឡូច (Babar Baloch) អ្នកនាំពាក្យប្រចាំតំបន់របស់អង្គការ UNHCR និយាយថា UNHCR កំពុងអំពាវនាវឱ្យរដ្ឋាភិបាលប៉ាគីស្ថានបញ្ឈប់ការបញ្ជូនទៅប្រទេសកំណើតរបស់ពួកគេវិញដ៏ច្រើនទាំងនេះក្នុងអំឡុងពេលរដូវរងាដ៏អាក្រក់នេះ ព្រោះភាពត្រជាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានពិតជាមានគ្រោះថ្នាក់ដល់ជីវិត ហើយអាចឆក់យកជីវិតមនុស្សបានទៀតផង។ នៅទីក្រុងកំពង់ផែ Karachi ភាគខាងត្បូង ជាទីដែលមានជនភៀសខ្លួនអាហ្វហ្គានីស្ថានរាប់សែននាក់រស់នៅ នគរបាលបានស្វែងរកពីផ្ទះមួយទៅផ្ទះមួយនៅក្នុងជម្រកតូចៗរបស់ជនភៀសខ្លួនកាលពីថ្ងៃអង្គារ។ ប្រទេសប៉ាគីស្ថាននិយាយថា ការធ្វើទុក្ខបុកម្នេញលើជនភៀសខ្លួនដែលមានឯកសារគឺកម្រណាស់ ហើយប្រទេសនេះកំពុងចាត់វិធានការប្រឆាំងនឹងក្រុមជនល្មើស។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយថា ការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថានគួរតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយប៉ាគីស្ថានគួរតែកំណត់អត្តសញ្ញាណបុគ្គលងាយរងគ្រោះដែលត្រូវការការការពារជាអន្តរជាតិ។ ប្រទេសប៉ាគីស្ថានគឺជាទីម្រកសម្រាប់ក្រុមជនអន្តោប្រវេសន៍ និងជនភៀសខ្លួនអាហ្វហ្គានីស្ថានជាង ៤លាននាក់ ក្នុងនោះ ប្រហែល ១,៧ លាននាក់គ្មានឯកសារ។ ទីក្រុង អ៊ីស្លាម៉ាបាដ(Islamabad) បាននិយាយកាលពីខែមុនថា ខ្លួននឹងបណ្តេញជនភៀសខ្លួន គ្មានឯកសារជាងមួយលាននាក់ ដែលភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ស្របពេលមានជម្លោះជាមួយទីក្រុងកាប៊ុល ជុំវិញការចោទប្រកាន់ថា ប្រទេសគ្រប់គ្រងដោយក្រុមតាលីបង់មួយនេះ ផ្ដល់ជម្រកដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប៉ាគីស្ថាន។ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៧០.០០០ នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថានចាប់តាំងពីថ្ងៃទី១ ខែតុលាមក។ទីក្រុងអ៊ីស្លាម៉ាបាដ មិនបានអើពើការអំពាវនាវពីបណ្ដាអង្គការអន្តរជាតិ និងទីភ្នាក់ងារជនភៀសខ្លួនឲ្យពិចារណាឡើងវិញចំពោះផែនការនិរទេសខ្លួននោះឡើយ៕

តុលាការចោទប្រកាន់មនុស្ស៤នាក់ ករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីកម្ពុជាទៅវៀតណាម

2023/11/22 01:45:05 pm        201
ភ្នំពេញ៖ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃនេះ បានសម្រេចចោទប្រកាន់មនុស្ស៤នាក់ និងបក្ខពួក ករណីបញ្ជូនគ្រឿងញៀន តាមកញ្ចប់បញ្ញើពីប្រទេសកម្ពុជាទៅកាន់ប្រទេសវៀតណាម។លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ​បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ តំណាងអយ្យការអមសាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទទួល​ចាត់ការលើសំណុំរឿងព្រហ្មទណ្ឌ ​ដែលមានជនសង្ស័យចំនួន ​០៣នាក់ ដែលត្រូវបានសង្ស័យថា ប្រព្រឹត្តសកម្មភាព ដឹកជញ្ជូនដោយខុសច្បាប់ ​នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន ស្ថិតក្នុងរាជធានីភ្នំពេញ ។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្ថែមថា បន្ទាប់ពីការរាយការណ៍​របស់ក្រុមហ៊ុនដឹកជញ្ជូននៅថ្ងៃទី១៧ ​ខែវិច្ឆិកា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំង​បទល្មើសគ្រឿងញៀន ​ក្រោមការដឹកនាំសម្របសម្រួលពីតំណាងអយ្យការ បានធ្វើការ​បង្ក្រាបករណីនេះ ព្រមទាំងបានឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្រុងបាវិត ខេត្តស្វាយរៀង ​និងបានដកហូតវត្ថុតាងគ្រឿងញៀនប្រភេទកេតាមីនមានទម្ងន់ ៩៩២ ក្រាម និងសារធាតុរាវចំនួន ១០៤កញ្ចប់ មានទម្ងន់ ៦០៥២៨ ក្រាម បន្ទាប់មកសមត្ថកិច្ចបានកសាង​សំណុំរឿង​បញ្ជូនមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមនីតិវិធី។អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបន្ថែមថា ផ្អែកតាមលទ្ធផលនៃការ​ស៊ើបអង្កេត តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋាន​បញ្ជូនរឿង​ឱ្យស៊ើបសួរនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឱ្យស្ថិត​នៅក្រោមការ​ពិនិត្យលើជនត្រូវចោទមាន ​ឈ្មោះ ង្វៀង វ៉ាន់ហ៊ីប ភេទប្រុស ឈ្មោះ ង្វៀង វ៉ាងធឹង ភេទប្រុស ឈ្មោះ ង៉ូ វីហ្វឿង ភេទប្រុស អ្នកទាំង៣ជាជនជាតិវៀតណាម និងត្រូវបាន​សមត្ថកិច្ចឃាត់ខ្លួន និងឈ្មោះ វី ព្រមទាំងបក្ខពួកកំពុងគេចខ្លួន ដោយសម្រេចចោទប្រកាន់ពីបទ ដឹក​ជញ្ជូនដោយ​ខុសច្បាប់នូវសារធាតុញៀន​ ប្រព្រឹត្តនៅចំណុចក្រុមហ៊ុនដឹកជញ្ជូន​ ស្ថិតក្នុងរាជធានី ភ្នំពេញ ​បទល្មើសមានបញ្ញត្តិឱ្យផ្ដន្ទាទោសតាមមាត្រា ៤៨ នៃច្បាប់ស្តីពីការត្រួត​ពិនិត្យគ្រឿងញៀន៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ
04/06/2026 08:04 PM
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
04/06/2026 08:04 PM
ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
04/06/2026 08:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
04/06/2026 08:04 PM
IAEA៖ ការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ «ត្រូវតែបញ្ឈប់»
04/06/2026 08:04 PM
ឆ្មាំអ៊ីរ៉ង់ បញ្ជាក់ថា កំពុងរៀបចំផែនការសម្រាប់សណ្តាប់ធ្នាប់ថ្មី នៅក្នុងច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
តម្លៃប្រេងធ្លាក់ចុះបន្តិច ខណៈនាវាមួយចំនួនឆ្លងកាត់ច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
​ មន្រ្ដីជាន់ខ្ពស់ គ.ប.ឆ.ប៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា
04/06/2026 08:04 PM
អ៊ីរ៉ង់៖ ប្រតិបត្តិការសង្គ្រោះអាកាសយានិកអាមេរិក អាចជាការបាំងមុខ ដើម្បី «លួចអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ»
04/06/2026 07:04 PM