កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម

សន្តិសុខ និង សង្គម

មនុស្សម្នាក់ស្លាប់ និងបីនាក់របួសក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart រដ្ឋ Ohio សហរដ្ឋអាមេរិក

2023/11/21 01:43:27 pm        159
មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងបីនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart ក្នុងរដ្ឋ អូហាយអូ (Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) នេះបើយោងតាមទូរទស្សន៍ WHIO បានរាយការណ៍ដោយសំអាងដល់ក្រុមអ្នកយកព័ត៌មានរបស់ខ្លួននៅកន្លែងកើតហេតុ និងអ្នកនាំពាក្យមន្ទីរពេទ្យ។នគរបាលនៅទីក្រុង បៀវើក្រិក (Beavercreek) រដ្ឋ អូហាយអូ បាននិយាយថា ពួកគេកំពុងប្រតិបត្តិការឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ហើយថា មិនមានការគំរាមកំហែងដល់សាធារណជនទៀតទេ។ ទីក្រុង បៀវើក្រិក គឺជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៤៦.០០០នាក់ ស្ថិតនៅភាគខាងកើតនៃទីក្រុងដេតុន (Dayton)។ អគារហាងទំនិញនោះត្រូវបានសម្អាត និងធានាសុវត្ថិភាព ហើយ «មិនមានការគំរាមកំហែងសកម្មនោះទេនៅពេលនេះ» នេះបើតាមនគរបាលបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយមិនបញ្ចេញព័ត៌មានលម្អិតអំពីជនរងគ្រោះដែលអាចកើតមាននោះទេ។សាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងវែង។ សាក្សីម្នាក់ទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានពណ៌នាអ្នកបាញ់ប្រហារថាជា «បុរសជនជាតិស្បែកស ហើយខ្ពស់» ដែលកាន់កាបូបទាហាន។ នគរបាលបាននិយាយថា ពួកគេនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតជុំវិញបញ្ហានេះ៕

ជនជាតិអាហ្វហ្គានីស្ថានជាង ៤០០.០០០នាក់ បានវិលត្រឡប់មកកាន់មាតុភូមិពីប៉ាគីស្ថាន បន្ទាប់ពីមានការបង្ក្រាបលើជនអន្តោប្រវេសន៍

2023/11/21 01:29:32 pm        146
អាជ្ញាធរប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ជនជាតិអាហ្វហ្គានីស្ថានជាង ៤០០.០០០ នាក់ បាន ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ បន្ទាប់ពីការបង្ក្រាបដែលកំពុងបន្តលើជនបរទេសខុសច្បាប់ នៅក្នុងប្រទេសនេះ។លោក Zabihullah Mujahid អ្នកនាំពាក្យជាន់ខ្ពស់របស់រដ្ឋាភិបាលដឹកនាំដោយតាលីបង់ក្នុងប្រទេស អាហ្វហ្គានីស្ថាន បានបញ្ជាក់ពីចំនួននេះ ហើយបានប្រាប់សារព័ត៌មានAP ថា ភាគច្រើន បាននិងកំពុងប្រើប្រាស់ច្រកព្រំដែន Torkham និង Spin Boldak ដើម្បីត្រឡប់ទៅផ្ទះវិញ។ជនជាតិអាហ្វហ្គានីស្ថានប្រមាណ ១,៧ លាននាក់ បានរស់នៅក្នុងប្រទេសប៉ាគីស្ថាន នៅពេលដែលអាជ្ញាធរ បានប្រកាសពីការបង្រ្កាបទូទាំងប្រទេស ដោយនិយាយថា អ្នកណាម្នាក់ដែលគ្មានឯកសារត្រឹមត្រូវត្រូវចាកចេញពីប្រទេសត្រឹមថ្ងៃទី៣១ ខែតុលា បើមិនដូច្នេះទេ នឹងត្រូវចាប់ខ្លួន។ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីប៉ាគីស្ថាន បាននិយាយថា ជនជាតិអាហ្វហ្គានីស្ថាន ១,៤ លាននាក់ផ្សេងទៀតដែលបានចុះឈ្មោះជាជនភៀសខ្លួន មិនចាំបាច់ព្រួយបារម្ភនោះទេ ព្រោះមានតែមនុស្ស ដែលគ្មានឯកសារត្រឹមត្រូវប៉ុណ្ណោះ ដែលត្រូវគេស្វែងរក។នៅទសវត្សរ៍ឆ្នាំ១៩៨០ ជនជាតិអាហ្វហ្គានីស្ថានរាប់លាននាក់ បានភៀសខ្លួនទៅកាន់ប្រទេសជិតខាង ប៉ាគីស្ថានក្នុងអំឡុងពេលដែលសូវៀតកាន់កាប់ប្រទេសរបស់ពួកគេ។ តួលេខ បានកើនឡើង បន្ទាប់ពីក្រុមតាលីបង់ចូលកាន់កាប់អាហ្វហ្គានីស្ថាន ក្នុងឆ្នាំ២០២១។

អ្នកបើករថយន្តដឹកទំនិញប៉ូឡូញ នៅតែបដិសេធមិនឲ្យឆ្លងកាត់ទំនិញសំខាន់ៗទៅកាន់អ៊ុយក្រែនរួមទាំងប្រេងឥន្ធនៈ និងការផ្គត់ផ្គង់ជំនួយ

2023/11/21 01:21:41 pm        154
អនុរដ្ឋមន្ត្រីទទួលបន្ទុកសហគមន៍ ដែនដី និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៃប្រទេសអ៊ុយក្រែន លោក Serhiy Derkach បាននិយាយនៅលើហ្វេសប៊ុក កាលពីថ្ងៃទី១៩ ខែវិច្ឆិកាថា រថយន្តដឹកទំនិញប៉ូឡូញដែលបិទចរាចរណ៍នៅព្រំដែន នៅតែរារាំងជំនួយមនុស្សធម៌ និងរថយន្តដឹកប្រេង មិនឲ្យចូលអ៊ុយក្រែន។លោក បាននិយាយថា ការអះអាងពីភាគីប៉ូឡូញថា ជំនួយមនុស្សធម៌ និងរថយន្តដឹកឥន្ធនៈ ត្រូវបានអនុញ្ញាតឲ្យឆ្លងកាត់ដោយគ្មានឧបសគ្គ មិនមែនជាការពិតនោះទេ។លោក Derkach បាននិយាយថា៖«យើងបានកត់ត្រាករណីជាច្រើននៃរថយន្តដឹកប្រេង និងជំនួយមនុស្សធម៌ ដែលចតជាច្រើនជួរ នៅតាមបណ្តោយដងផ្លូវ»។មន្ត្រីអ៊ុយក្រែន បាននិយាយថា ព័ត៌មានអំពីករណីទាំងនេះ កំពុងត្រូវបានបញ្ជូនទៅកាន់សហសេវិកជនជាតិប៉ូឡូញពីក្រសួងរបស់ពួកគេ។លោក Derkach បានបន្តទៀតថា៖យើងកំពុងរំពឹងថា នឹងមានចម្លើយអំពីរបៀបដែលវាទាក់ទងទៅនឹង (ការអះអាង)អំពីការឆ្លងកាត់នៃទំនិញបែបនេះដោយគ្មានឧបសគ្គ»។

មនុស្សជាង ១៤.៧០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះដែលកំពុងបន្តរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/21 12:18:59 pm        119
ចំនួនអ្នកស្លាប់ដោយសារជម្លោះដ៏តានតឹងរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល ដែលកំពុងបន្ត មានលើសពី ១៤.៧០០នាក់ហើយ នេះបើយោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយដោយភាគីទាំងពីរ។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ថា មនុស្សជាង ១៣.៣០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ស្ទ្រីប ត្រូវបានសម្លាប់ចាប់តាំងពីជម្លោះបានផ្ទុះឡើងកាលពីថ្ងៃទី ៧ ខែតុលា មករួមទាំងកុមារជាង ៥.៦០០ នាក់ និងស្ត្រីជាង ៣.៥៥០ នាក់។នៅតំបន់ វេស ប៊ែង មនុស្សជាង ២១៥ នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះគិតត្រឹមយប់ថ្ងៃអាទិត្យ ហើយជាង ២.៨០០ នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។ នៅខាងអ៊ីស្រាអែល ទិន្នន័យរបស់រដ្ឋាភិបាលបង្ហាញថាមនុស្សប្រហែល ១.២០០ នាក់បានបាត់បង់ជីវិត។ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ បាននិយាយកាលពីថ្ងៃច័ន្ទ ថាយ៉ាងហោចណាស់មនុស្ស ១,៧ លាននាក់ ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ហ្កាហ្សា ដោយសារតែជម្លោះដែលកំពុងបន្តនេះ។ យោងតាមការិយាល័យអង្គការសហប្រជាជាតិ បានឱ្យដឹងថា ជនភៀសខ្លួនជិត ៩០ ម៉ឺននាក់ កំពុងស្នាក់នៅក្នុងជម្រកបណ្ដោះអាសន្ននៅទីតាំងយ៉ាងហោចណាស់ចំនួន ១៥៤កន្លែង នៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA)៕

សមាជិកបក្សប្រឆាំងនៅប្រទេសអាល់បានី តវ៉ាគម្រោងថវិកាក្នុងសភាដោយប្រើគ្រាប់បែកផ្សែង និងដុតភ្លើង

2023/11/21 12:15:46 pm        82
សមាជិកគណបក្សប្រជាធិបតេយ្យ ដែលជាបក្សប្រឆាំងរបស់ប្រទេសអាល់បានី បានបំផ្ទុះគ្រាប់បែកផ្សែង និងបានដុតភ្លើងហើយពន្លត់វិញភ្លាមៗនៅកណ្តាលសភា កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) ដោយបរាជ័យក្នុងការបញ្ឈប់សភាពីការបោះឆ្នោតលើគម្រោងថវិកា ឆ្នាំ២០២៤ ។បណ្ដាសមាជិកសភាបានដាក់កៅអីគរលើគ្នានៅកណ្តាលសភា ហើយក្នុងបន្ទប់ពោរពេញដោយផ្សែងក្រហម បៃតង និងពណ៌ស្វាយ ខណៈសន្តិសុខបានរារាំងក្រុមអ្នកតវ៉ាពីអាសនៈនាយករដ្ឋមន្ត្រី លោក អេឌី រ៉ាម៉ា (Edi Rama)។ មេដឹកនាំតាមជាក់ស្ដែងរបស់បក្សប្រឆាំង លោក សាលី បឺរីសា (Sali Berisha) ដែលជាអតីតនាយករដ្ឋមន្ត្រី បានចោទប្រកាន់រដ្ឋាភិបាលអាល់បានី ថាបានព្យាយាមបំបិទមាត់ក្រុមប្រឆាំងនៅក្នុងសភា ជាទីដែលគណបក្សសង្គមនិយមរបស់លោកនាយករដ្ឋមន្ត្រី រ៉ាម៉ា មានសំឡេងភាគច្រើន៕

ក្រសួងការបរទេសអាមេរិក៖ រយៈពេលអន្តរកាល ត្រូវតែតាមដានសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស

2023/11/21 12:12:48 pm        86
ដោយសង្គ្រាមអ៊ីស្រាអែលនិងក្រុមហាម៉ាស បន្តចូលដល់សប្តាហ៍ទី៧របស់ខ្លួនហើយនោះ ក្រសួងការបរទេសកាលពីថ្ងៃចន្ទ ត្រូវបានសង្កត់ធ្ងន់ទៅលើរបៀបដែលរដ្ឋបាលលោកបៃដិន ស្រមៃមើលដល់ការបញ្ចប់ជម្លោះ និងអ្វីដែលនឹងកើតឡើងបន្ទាប់យ៉ាងពិតប្រាកដ។អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បាននិយាយថា ប្រជាជនប៉ាឡេស្ទីន ត្រូវតែនៅ មុខគេ និងកណ្តាលនៃដំណើរការធ្វើសេចក្តីសម្រេចណាមួយ ដោយគោលដៅចុងក្រោយ គឺការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។លោក Miller បាននិយាយថា៖«យើងចង់ឃើញការបង្កើតរដ្ឋប៉ាឡេស្ទីន ដែលបង្រួបបង្រួមតំបន់វេសបែង និងបង្រួបបង្រួមតំបន់ហ្កាហ្សា ដូច្នេះប្រជាជនប៉ាឡេស្ទីន អាចកំណត់អនាគតរបស់ពួកគេ»។ «ហើយនោះ គឺជាគោលនយោបាយដែលយើងគាំទ្រ។ វាជាគោលនយោបាយដែលយើងនឹងព្យាយាមសម្រេចឲ្យបាន»។លោក Miller បានបន្ថែមថា ការសម្រេចចិត្តបែបនេះ គួរតែត្រូវបានដាក់ទៅលើប្រជាជនប៉ាឡេស្ទីន មិនមែនទៅលើទាំងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលទេ។

ប្រធានាធិបតី៖ ប្រទេសកោះស៊ីប ត្រៀមខ្លួនជាស្រេច ក្នុងការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សា

2023/11/21 12:06:42 pm        81
ប្រធានាធិបតីនៃប្រទេសកោះមេឌីទែរ៉ាណេភាគខាងកើត បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកោះស៊ីប ត្រៀមខ្លួនជាស្រេច ដើម្បីចាប់ផ្តើមដឹកជញ្ជូនជំនួយមនុស្សធម៌ ក្នុងបរិមាណដ៏ច្រើន ទៅកាន់តំបន់ហ្កាហ្សា តាមនាវាដែលបើកឆ្លងកាត់ទឹករាក់បាន នៅពេលដែលលក្ខខណ្ឌជាក់ស្តែងអនុញ្ញាតឲ្យ។លោកប្រធានាធិបតី Nikos Christodoulides បាននិយាយថា សំណើរបស់ប្រទេសលោកសម្រាប់ច្រករបៀងសមុទ្រពីកំពង់ផែ Larnaca របស់ប្រទេសកោះស៊ីទៅតំបន់ហ្កាហ្សា គឺជា«ច្រកតែមួយគត់ដែលកំពុងត្រូវបានពិភាក្សាអំពីកម្រិតអន្តរជាតិ» ដែលជាមធ្យោបាយដែលអាចធ្វើទៅបាន ដើម្បីបំពេញបន្ថែមយ៉ាងសំខាន់នូវការលំហូរជំនួយចូលទៅក្នុងដែនដីនេះតាមរយៈ ច្រកព្រំដែន Rafahរបស់ប្រទេសអេ ហ្ស៊ីប។លោក Christodoulides បាននិយាយថា ផែនការសម្រាប់ច្រករបៀងប្រហែល ២៣០ម៉ាយ (៣៧០ គីឡូម៉ែត្រ) ត្រូវបានបញ្ចប់ជាចាំបាច់ ហើយជំនួយ អាចចាប់ត្រូវបានចាប់ផ្តើមដឹកជញ្ជូនចូល នៅពេលដែលការផ្អាកការប្រយុទ្ធគ្នា ត្រូវបានប្រកាស។មេដឹកនាំប្រទេសកោះស៊ីបរូបនេះ ដែលមានទំនាក់ទំនងជាប្រចាំជាមួយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល បេនចាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) អំពីសំណើនោះ បាននិយាយថា ការទទួលបានភ្លើងខៀវ ដើម្បីចាប់ផ្តើមការដឹកជញ្ជូន គឺជាបញ្ហាស្មុគស្មាញ ដែលទាមទារឲ្យមានការចរចារដ៏ហ្មត់ចត់ ទាក់ទងនឹងប្រតិបត្តិការយោធាអ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងតំបន់ហ្កាហ្សា។

ក្រុមអ្នកសង្រ្គោះ តភ្ជាប់ការទាក់ទងលើកដំបូង ជាមួយក្រុមកម្មករសាងសង់ផ្លូវកក្រោមដីរបស់ឥណ្ឌាក្រោយការបាក់រលំ

2023/11/21 12:00:47 pm        196
កាលពីថ្ងៃចន្ទ ក្រុមអ្នកសង្គ្រោះ បានប្រើបំពង់ទំហំ៦អ៊ីញ តាមគំនរកម្ទេចថ្ម ផ្លូវក្រោមដីស៊ីលយ៉ារ៉ា ( Silkyar) ដែលបានបាក់រលំដែលនឹងជួយផ្គត់ផ្គង់អាហារកាន់តែច្រើនដល់ពួកគេ។ ការតភ្ជាប់ការប្រាស្រ័យទាក់ទងលើកដំបូងរបស់ក្រុមកម្មរ ដែលបានជាប់ក្នុងផ្លូវក្រោមដីបាក់រលំនៅក្នុងទីប្រជុំជន អ៊ុតាកាស៊ី (Uttarkashi) ក្នុងរដ្ឋ អ៊ុតារៈខណ្ឌ(Uttarakhand)បានកើតឡើងនៅព្រឹកថ្ងៃអង្គារនេះ ។ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រុមអ្នកសង្គ្រោះ បានដាក់បំពង់ថ្មីដើម្បីបញ្ជូនអាហារចំអិនរួចដល់កម្មករទាំង៤១នាក់ ដែលបានជាប់ជាង១សប្ដាហ៍នៅក្នុងផ្លូវក្រោមដីបាក់រលំក្នុងតំបន់ភ្នំហិម៉ាល័យរបស់ឥណ្ឌា និងបាននិយាយថា វិធានការត្រៀមទាំងឡាយកំពុងដំណើរការចាប់ផ្ដើមខួងដើម្បីជួយនាំពួកគេចេញប្រកបដោយសុវត្ថិភាព។ ក្រុមអាជ្ញាធរបាននិយាយថា ក្រុមកម្មករជាបុរសទាំងនោះ ត្រូវបានជាប់ក្នុងផ្លូវហាយវ៉េ នេះជាប់តាំងពី ព្រឹកថ្ងៃទី១២ខែវិច្ឆិកាមក ហើយពួកគេមានសុវត្ថិភាពទេ ខណៈការបញ្ជូនឲ្យពួកគេនូវអំពូលភ្លើង អ៊ុកស៊ីសែន អាហារគ្រៀម ទឹក និងថ្នាំពេទ្យ ត្រូវបានធ្វើរួចហើយតាមបំពង់តូចជាងនេះ។ សញ្ញានៃការទំនាក់ទំនងគ្នា ត្រូវថតបាន ដោយការប្រើកាម៉េរ៉ាឆ្លុះមួយ ដែលបានបញ្ជូនតាមបំពង់ទំហំ៦អ៊ីញ ។ នៅក្នុងវីដេអូ នោះ គេបានឃើញកម្មករពាក់អាវលឿង និងមួកស កំពុងទទួលបានអាហារ តាមបំពង់នោះនិងនិយាយជាមួយគ្នា ។សញ្ញាល្អនេះ បានក្លាយជាក្ដីរំពឹងដ៏រីករាយសម្រាប់ក្រុមគ្រួសាររបស់កម្មករទាំងនោះ៕

របាយការណ៍ UN៖ ភពផែនដីបន្តកើនឡើងកម្តៅដល់២,៩ អង្សាសេ ក្រោមការសន្យាបច្ចុប្បន្ន

2023/11/21 11:57:16 am        128
អង្គការសហប្រជាជាតិបានព្រមានថា អាកាសធាតុភពផែនដី អាចឡើងកម្តៅរហូតដល់ ២,៩ អង្សាសេនៅចុងសតវត្សនេះ ទោះបីជាប្រទេសនានាសម្រេចបានគោលដៅក្នុងការកាត់បន្ថយការបំភាយឧស្ម័ននៅឆ្នាំ ២០៣០ ក៏ដោយ។ កម្មវិធីបរិស្ថានរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទ បានចេញផ្សាយរបាយការណ៍គម្លាតការបំភាយឧស្ម័នឆ្នាំ ២០២៣។ របាយការណ៍នេះ និយាយថាការបំភាយឧស្ម័នផ្ទះកញ្ចក់សកលបានកើនឡើង ១,២ ភាគរយក្នុងឆ្នាំ ២០២២ បើប្រៀបធៀបទៅនឹងឆ្នាំមុន ដែលបានឈានដល់កំណត់ត្រា ៥៧,4 ពាន់លានតោន។របាយការណ៍និយាយថា ការអនុវត្តន៍ពេញលេញការសន្យានៃការបំភាយឧស្ម័ននាពេលបច្ចុប្បន្ន នឹងនៅតែធ្វើឱ្យពិភពលោកនៅបន្តសម្រាប់ការកំណត់ការកើនឡើងសីតុណ្ហភាពក្នុងសតវត្សរ៍នេះ ឱ្យនៅចន្លោះពី ២,៥ ទៅ ២,៩ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ ដើម្បីកំណត់ការឡើងកម្តៅភពផែនដីឱ្យនៅតិចជាង ១,៥ អង្សា ការបំភាយឧស្ម័នផ្ទះកញ្ចក់សកលត្រូវតែកាត់បន្ថយនៅត្រឹម៤២ភាគរយនៅឆ្នាំ ២០៣០។របាយការណ៍បាននិយាយថា គិតត្រឹមពីពេលតាក់តែងមក មានរយៈពេល ៨៦ ថ្ងៃ នៅឆ្នាំនេះ នៅពេលដែលសីតុណ្ហភាពកើនឡើងលើស ១,៥ អង្សា លើកម្រិតមុនឧស្សាហកម្ម។ របាយការណ៍និយាយថា ក្នុងខែកញ្ញា ឆ្នាំនេះ គឺជាខែក្តៅបំផុតមិនធ្លាប់មានពីមុនមក ដោយមានសីតុណ្ហភាពសកលជាមធ្យម កើនឡើង ១,៨ អង្សា លើសពីកម្រិតមុនឧស្សាហកម្ម។ របាយការណ៍នេះ បានអំពាវនាវឱ្យប្រទេសទាំងអស់ ពន្លឿនការបំប្លែងកាបូនឲ្យនៅទាប និងសេដ្ឋកិច្ចដ៏ទូលំទូលាយជាបន្ទាន់។ សន្និសីទស្តីពីបម្រែបម្រួលអាកាសធាតុនាពេលខាងមុខ COP28 ដែលគ្រោងនឹងចាប់ផ្តើមនៅចុងខែនេះ នឹងក្លាយជា ឱកាសទាន់ពេលវេលា ដើម្បីអំពាវនាវឱ្យមានការគាំទ្រពីអន្តរជាតិក្នុងការកំណត់គោលដៅដែលមានមហិច្ឆតាបន្ថែមទៀត។

នគរបាលឥណ្ឌា និយាយថា ជនភៀសខ្លួនមីយ៉ាន់ម៉ា មិនព្រមវិលទៅប្រទេសកំណើតវិញ ដោយព្រួយបារម្ភពីការវាយប្រហារ

2023/11/21 11:54:11 am        86
មន្ត្រីនគរបាលម្នាក់បាននិយាយកាលពីថ្ងៃចន្ទ ២០ វិច្ឆិកា ថា ជនភៀសខ្លួនមីយ៉ាន់ម៉ាមួយចំនួនដែលកំពុងស្នាក់នៅក្នុងរដ្ឋ មីហ្សូរាម (Mizoram) ភាគឦសាននៃប្រទេសឥណ្ឌា មិនព្រមវិលត្រឡប់ទៅប្រទេសកំណើតវិញទេ ព្រោះពួកគេខ្លាចថាមានការវាយប្រហារនៅក្នុងភូមិឋានរបស់ពួកគេ។ ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ និងទាហានជាច្រើននាក់បានចូលទៅក្នុងប្រទេសឥណ្ឌា ភៀសខ្លួនចេញពីការវាយប្រហារដោយក្រុមបះបោរទៅលើមូលដ្ឋានយោធារបស់ពួកគេនៅជិតព្រំដែនឥណ្ឌា។ យោងតាមនគរបាលប្រចាំរដ្ឋនេះ ទាហានប្រហែល ៧៥ នាក់ត្រូវបានបញ្ជូនទៅកាន់សហភាពមីយ៉ាន់ម៉ាវិញដោយកងកម្លាំងការពារព្រំដែន អាសាម រ៉ៃហ្វល( Assam Rifles) របស់ប្រទេសឥណ្ឌា ហើយភាគច្រើននៃជនភៀសខ្លួនបានត្រឡប់ទៅវិញចាប់តាំងពីការបះបោរបានចាប់ផ្តើម។ ទោះជាយ៉ាងណា ពួកគេមួយចំនួននៅតែបារម្ភថា អាចនឹងមានការវាយប្រហារ ឬអំពើហិង្សា ច្រើនទៀតនៅក្នុង ស្រុកភូមិរបស់ពួកគេ។ យោធាមីយ៉ាន់ម៉ាបានប្រយុទ្ធជាមួយជនជាតិភាគតិច និងក្រុមបះបោរផ្សេងទៀតជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែរដ្ឋប្រហារឆ្នាំ ២០២១ បាននាំមកនូវការសម្របសម្រួលដែលមិនធ្លាប់មានរវាងកងកម្លាំងប្រឆាំងយោធាដែលកំពុងបង្កើនភាពប្រឈមដ៏ធំបំផុតដល់កងទ័ពក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។ របបសឹកដែលកំពុងក្ដោបក្ដាប់អំណាចនៅសហភាពមីយ៉ាន់ម៉ាកំពុងប្រឈមការវាយប្រហារកាន់តែខ្លាំងនៅតាមសមរភូមិជួរមុខតាមតំបន់ព្រំដែនរបស់ខ្លួន ខណៈក្រុមម្ព័ន្ធមិត្តរបស់ក្រុមបះបោរជនជាតិភាគតិច រួមជាមួយក្រុមអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យ ព្យាយាមដណ្តើមយកទឹកដី និងប្រឆាំង របបគ្រប់គ្រងរបស់យោធា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចាប់ពីថ្ងៃទី១ដល់ទី៥ ខែមេសា ជនបរទេស ១,០៨៤នាក់ត្រូវបានបណ្ដេញចេញ​ពី​កម្ពុជាពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
04/07/2026 09:04 AM
លោក Trump គំរាមចាប់ដាក់ពន្ធនាគារចំពោះអ្នកសារព័ត៌មានដែលបញ្ចេញព័ត៌មានការជួយសង្គ្រោះអ្នកបើកយន្តហោះនៅអ៊ីរ៉ង់
04/07/2026 09:04 AM
លោកTrump៖ អាមេរិក អាចឲ្យបង់ប្រាក់សម្រាប់ការឆ្លងកាត់ច្រកសមុទ្រ Hormuz ក្នុងពេលសង្គ្រាមនៅអ៊ីរ៉ង់
04/07/2026 09:04 AM
លោកTrump រិះគន់ខ្លាំងៗថា NATO ជា «ខ្លាក្រដាស» ខណៈបន្តទាមទារការគ្រប់គ្រងដែនដី Greenland
04/07/2026 09:04 AM
អភិបាលខេត្តកំពង់ស្ពឺ ប្រាប់មន្ត្រី និងអាជ្ញាធរឱ្យបង្កើនការយកចិត្តដាក់ចំពោះពលរដ្ឋទាំងការរក្សាសន្តិសុខ និងការផ្ដល់សេវា
04/07/2026 09:04 AM
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
04/07/2026 09:04 AM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងប្រធានសមាគម TAFTAC ប្តេជ្ញាពង្រឹងកិច្ចសហការផ្តោតលើការជំរុញឧស្សាហកម្មបៃតងនៅកម្ពុជា
04/07/2026 08:04 AM
ប្រមុខការពារជាតិកម្ពុជាបន្តចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តី​ដល់យោធិន​កំពុង​បំពេញ​បេសក​កម្ម​ការពារ​ទឹកដី​នៅ​សមរភូមិមុខតាមបណ្តាកោះ-ឆ្នេរ នៃទិសយោធភូមិភាគទី៣
04/07/2026 08:04 AM
គណ:ប្រតិភូគណ:កម្មការទី៨ នៃរដ្ឋសភា អញ្ជើញចុះពិនិត្យពីវឌ្ឍនភាពការងារលើ​ការ​ផ្តល់​សេវា​សុខាភិបាល និងបញ្ហាប្រឈមរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងរាជធានីភ្នំពេញ
04/07/2026 08:04 AM
អ៊ីរ៉ង់ច្រានចោលបទឈប់បាញ់ ខណៈលោក Trump និយាយថាប្រទេសនេះទាំងមូលអាចត្រូវកម្ទេចចោល
04/07/2026 08:04 AM