គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ

សន្តិសុខ និង សង្គម

ប្រព័ន្ធផ្សព្វផ្សាយ៖ ការវាយប្រហាររបស់អ៊ីស្រាអែលលើប្រទេសលីបង់ បានសម្លាប់មនុស្ស ៨នាក់ ក្នុងនោះមានអ្នកកាសែត២នាក់

2023/11/22 11:53:29 am        164
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការ បាននិយាយថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅប្រទេសលីបង់ភាគខាងត្បូងកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស៨នាក់ ក្នុងនោះមានអ្នកកាសែតពីរនាក់ មកពីទូរទស្សន៍ Al-Mayadeen ដែលមានមូលដ្ឋាន នៅទីក្រុងបេរូត ក្នុងអំពើហិង្សាដែលកំពុងបន្ត នៅព្រំដែនលីបង់-អ៊ីស្រា អែល។ចាប់តាំងពីសង្រ្គាមអ៊ីស្រាអែល និងហាម៉ាស បានចាប់ផ្តើមនៅថ្ងៃទី៧ ខែតុលា ព្រំដែនរវាងប្រទេសលីបង់ និងអ៊ីស្រាអែល មានការប៉ះទង្គិចគ្នាកាន់តែខ្លាំងឡើង ដែលភាគច្រើនរវាងអ៊ីស្រាអែល និងចលនាហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ ប៉ុន្តែក៏មានក្រុមប៉ាឡេស្ទីនផងដែរ ដែលបង្កើនការភ័យខ្លាចនៃការផ្ទុះអាវុធកាន់តែធំឡើង។ទីភ្នាក់ងារសារព័ត៌មានជាតិ (NNA) ដែលគ្រប់គ្រងដោយរដ្ឋ បានរាយការណ៍ថា៖«ការស្លាប់របស់ពលរដ្ឋបីនាក់ អ្នកកាសែតពីរនាក់ និងជនស៊ីវិលម្នាក់ទៀត នៅក្នុងការទម្លាក់គ្រាប់បែករបស់សត្រូវទៅលើតំបន់ Tair Harfa។ទូរទស្សន៍ Al-Mayadeen បានឲ្យដឹងថា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ខ្លួនឈ្មោះ Farah Omar មានវ័យ២៥ ឆ្នាំ និងអ្នកថតរូបឈ្មោះ Rabih Maamari មានវ័យ៤០ឆ្នាំ ត្រូវបានសម្លាប់។កងទ័ពលីបង់ ក៏បាននិយាយដែរថា អ្នកទាំងបី ត្រូវបានសម្លាប់ ក្នុងការទម្លាក់គ្រាប់បែករបស់សត្រូវ។យោធាអ៊ីស្រាអែល បាននិយាយថា៖«ទាហាន បានធ្វើប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែង» ពី «តំបន់បាញ់បង្ហោះ»របស់ក្រុមហេសបូឡា នៅក្នុងតំបន់ Jebbayn នៅជិតតំបន់Tair Harfa។

លោក Netanyahu និយាយថា យើងកំពុងធ្វើសង្រ្គាម ហើយយើងនឹងនៅតែមានសង្រ្គាម

2023/11/22 11:48:22 am        140
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បានស្នើឱ្យរដ្ឋាភិបាលរបស់លោក គាំទ្រកិច្ចព្រមព្រៀងមួយដើម្បីត្រួសត្រាយផ្លូវសម្រាប់ការដោះលែងចំណាប់ថ្នូរមួយចំនួន ដែលក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន បានចាប់ខ្លួនទៅកាន់តំបន់ហ្កាហ្សា ក្នុងអំឡុងពេលការវាយលុកចូល កាលពីថ្ងៃទី ៧ ខែតុលា លើប្រទេសអ៊ីស្រាអែល។នៅក្នុងសារដែលបានថតទុក នៅពេលចាប់ផ្តើមកិច្ចប្រជុំរដ្ឋាភិបាល លោក Netanyahu បានប្តេជ្ញាថាសង្រ្គាមនឹងបន្តរហូតដល់អ៊ីស្រាអែលសម្រេចបានគោលដៅទាំងអស់របស់ខ្លួន។ មន្ត្រីសហរដ្ឋអាមេរិកម្នាក់ បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងរួមមានទាំងបទឈប់បាញ់រយៈពេល ៤ ឬ ៥ ថ្ងៃ ជាការផ្អាកការប្រយុទ្ធលើកដំបូង ក្នុងរយៈពេល ៦សប្តាហ៍នៃការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើតំបន់ហ្កាហ្សា។ថ្លែងបន្ទាប់ពីបង្ហាញព័ត៌មានលម្អិត អំពីកិច្ចព្រមព្រៀងនេះទៅកាន់គណៈរដ្ឋមន្ត្រីទទួលបន្ទុកសង្គ្រាមរបស់លោកនិងគណៈរដ្ឋមន្ត្រីទទួលបន្ទុកសន្តិសុខជាតិដ៏ទូលំទូលាយ លោកNetanyahu បានប្រាប់រដ្ឋាភិបាលរបស់លោកថា វាគឺជាការសម្រេចចិត្តដ៏លំបាកមួយ ប៉ុន្តែការសម្រេចចិត្តត្រឹមត្រូវ នឹងអាចឱ្យអ៊ីស្រាអែល បន្តការប្រយុទ្ធជាមួយក្រុមហាម៉ាស។

លោកបូរ៉ែល៖ សហភាពអឺរ៉ុប ប្រឈមមុខនឹងការកើនឡើងនៃកំហឹងមូស្លីមជុំវិញជំហរសង្រ្គាមហ្កាហ្សា

2023/11/22 11:45:06 am        130
ប្រធានគោលនយោបាយការបរទេសរបស់ប្លុកនេះ បានព្រមានថា សហភាពអឺរ៉ុប(EU)ប្រឈមមុខនឹងភាពច្របូកច្របល់កាន់តែខ្លាំងឡើងនៅទូទាំងពិភពមូស្លីម និងលើសពីនេះ ដោយសារតែការចោទប្រកាន់ពីភាពលម្អៀងដែលគាំទ្រអ៊ីស្រាអែល និងស្តង់ដាពីរជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា។ លោក ចូសិប បូរ៉ែល (Josep Borrell) បាននិយាយថា លោកបារម្ភថា អំពើឃោរឃៅបែបនេះ អាចបំផ្លាញការគាំទ្រផ្នែកការទូតសម្រាប់អ៊ុយក្រែន នៅក្នុងសកលលោកខាងត្បូង និងសមត្ថភាពរបស់សហភាពអឺរ៉ុប ក្នុងការលើកឡើងពីខដែលចែងពីការទទួលត្រូវផ្នែកសិទ្ធិមនុស្ស នៅក្នុងកិច្ចព្រមព្រៀងអន្តរ ជាតិ។លោក បាននិយាយថា សហភាពអឺរ៉ុប ត្រូវតែបង្ហាញ«ការយល់ចិត្តបន្ថែមទៀត» សម្រាប់ការបាត់បង់ជីវិតជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស ដែលបានចាប់ផ្តើមជាការឆ្លើយតបទៅនឹងការវាយប្រហារឆ្លងព្រំដែនដ៏សាហាវ កាលពីថ្ងៃទី៧ ខែតុលា ដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃ នៅមជ្ឈិមបូព៌ា ដែលបាននាំលោកទៅដល់គំនរបាក់បែកនៃតំបន់ Kibbutz Be'eri ដែលត្រូវបានបំផ្លិចបំផ្លាញដោយក្រុមហាម៉ាស តំបន់វេសបែង សន្និសីទសន្តិសុខក្នុងតំបន់នៅបារ៉ែន និងចូលជួបសេ្តច នៅប្រទេសកាតា និងហ្ស៊កដានី។នៅក្នុងដំណើរកម្សាន្តដែលបានបញ្ចប់កាលពីល្ងាចថ្ងៃចន្ទ លោក បូរ៉ែល បានឮមេដឹកនាំអារ៉ាប់ និងសកម្មជនសង្គមស៊ីវិលប៉ាឡេស្ទីន ត្អូញត្អែរថា សហភាពអឺរ៉ុបដែលមានប្រទេសចំនួន២៧ មិនអនុវត្តស្តង់ដាដូចគ្នាចំពោះសង្គ្រាមរបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សា ដែលខ្លួនបានអនុវត្តចំពោះសង្គ្រាមរបស់រុស្ស៊ី នៅ អ៊ុយក្រែន។

អ៊ីស្រាអែល អនុម័តបទឈប់បាញ់បណ្ដោះអាសន្នជាមួយក្រុមហាម៉ាស ដើម្បីដោះលែងចំណាប់ថ្នូរចំនួន៥០នាក់ ដែលបានឃុំខ្លួនក្នុងតំបន់ហ្កាហ្សា

2023/11/22 11:40:20 am        149
អ៊ីស្រាអែល និងក្រុមហាម៉ាសបាននិយាយថា ពួកគេបានព្រមព្រៀងលើបទឈប់បាញ់បណ្តោះអាសន្នមួយ ដែលនឹងផ្អាកសង្គ្រាមរយៈពេល ៤៧ ថ្ងៃ ដើម្បីអនុញ្ញាតឱ្យមានការដោះលែងស្ត្រី និងកុមារចំនួន ៥០ នាក់ដែលត្រូវបានចាប់ពង្រត់ដោយក្រុមហាម៉ាស ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនមួយក្រុមដែលឃុំឃាំងដោយអ៊ីស្រាអែល។ ការិយាល័យលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បាននិយាយថា កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យមានបទឈប់បាញ់រយៈពេល ៤ ថ្ងៃ អំឡុងអ៊ីស្រាអែលនឹងបញ្ឈប់ការវាយលុកពីកងកម្លាំង យោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សា ហើយក្រុមហាម៉ាស នឹងដោះលែង ចំណាប់ថ្នូរប្រហែល ៥០នាក់ក្នុងចំណោមចំណាប់ខ្មាំងប្រហែល ២៤០ នាក់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតដែលកំពុងត្រូវបានឃុំខ្លួន។ ចំណាប់ខ្មាំងដំបូងគេដែលនឹងត្រូវដោះលែង គឺស្ត្រី និងកុមារ។ ក្រុមន្ត្រីអ៊ីស្រាអែល និយាយថា ចំណាប់ថ្នូរ១០ នាក់ នឹងត្រូវដោះលែងក្នុងមួយថ្ងៃនៃបទឈប់បាញ់នេះ។ ស្របពេលព័ត៌មានលម្អិតមួយចំនួននៅតែមិនបង្ហាញ កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយមេដឹកនាំជាន់ខ្ពស់កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក ព្រមទាំងក្រុមអ្នកការទូតនៅក្នុងកិច្ចពិភាក្សាដ៏តានតឹង ដែលនឹងមានការចរចាបន្ត ត្រូវបានគេរំពឹងថានឹងកាត់បន្ថយការឈ្លានពាន និងការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ខណៈបន្ធូរបន្ថយសម្ពាធលើសង្រ្គាម ដែលគំរាមកំហែងបំផ្លិចបំផ្លាញ តំបន់មជ្ឈិមបូព៌ា និងរាលដាលដល់ប្រទេសអ៊ីរ៉ង់ និងលីបង់ ជាទីដែលក្រុមយុទ្ធជន ហេសបូឡា បានបាញ់ផ្លោងលើអ៊ីស្រាអែលភាគខាងជើងអស់ជាច្រើនសប្តាហ៍។ប្រព័ន្ធផ្សព្វផ្សាយរាយការណ៍មុនការបោះឆ្នោតអនុម័តបាននិយាយថា អ៊ីស្រាអែលនឹងដោះលែងអ្នកទោសប៉ាឡេស្ទីនប្រហែល ១៥០ នាក់ជាផ្នែកនៃកិច្ចព្រមព្រៀង ប៉ុន្តែសេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលពុំបាននិយាយអំពីការដោះលែងអ្នកទោសនោះទេ។គេមិនច្បាស់ទេថា ពេលណាបទឈប់បាញ់ ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងកាតា នឹងចូលជាធរមាន។ ជំហានចុងក្រោយដើម្បីអនុម័តកិច្ចព្រមព្រៀងនេះបានកើតឡើងក្នុងវគ្គរត់ម៉ារ៉ាតុងនៃសង្រ្គាមអ៊ីស្រាអែល និងគណៈរដ្ឋមន្ត្រីសន្តិសុខ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ ហើយបានឈានចូលដល់ថ្ងៃពុធនេះ ។ សមាជិកស្តាំនិយមជ្រុលប្រកាន់តឹងបំផុតរបស់រដ្ឋាភិបាលនេះ បានប្រឆាំងនឹងកិច្ចព្រមព្រៀងណាមួយជាមួយក្រុមហាម៉ាស៕

អង្គការសុខភាពពិភពលោកនិយាយថា ខ្លួនកំពុងដំណើរការជម្លៀសមនុស្សពីមន្ទីរពេទ្យចំនួន ៣ នៅហ្កាហ្សា

2023/11/22 11:27:26 am        122
អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃអង្គារទី២១ខែវិច្ឆិកា ថាមន្ទីរពេទ្យចំនួនបីនៅហ្កាហ្សាភាគខាងជើងដែលត្រូវបានអ៊ីស្រាអែលឡោមព័ទ្ធ បានស្នើសុំជំនួយក្នុងការជម្លៀសអ្នកជំងឺ ហើយផែនការនោះកំពុងដំណើរការ ដោយបង្ហាញការសោកស្តាយ ដែលការធ្វើបែបនេះ នឹងប្រៀបបានទៅនឹងប្លន់យកជីវិតមនុស្ស។ មន្ទីរពេទ្យនានាបានស្ថិតនៅក្រោមការទម្លាក់គ្រាប់បែកនៅក្នុងជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស ហើយមន្ទីរពេទ្យទាំងអស់ក្នុងតំបន់ឡោមព័ទ្ធនៅភាគខាងជើង បានឈប់ដំណើរការ ទោះបីជានៅតែបន្តផ្ដល់ជម្រកសម្រាប់អ្នកជំងឺមួយចំនួនដែលមិនអាចភៀសខ្លួន និងផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋហ្កាហ្សាក៏ដោយ។អ្នកនាំពាក្យរបស់អង្គការសុខភាពពិភពលោក គ្រីស្ទាន លីនមីយ័រ (Christian Lindmeier) បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវ ថា មន្ទីរពេទ្យភាគខាងត្បូងផ្ទុកពេញដោយអ្នកជំងឺ និងកំពុងជួបការខ្វះខាតខ្លាំង ហើយសំណើសុំជម្លៀសចេញមកពីបុគ្គលិកមន្ទីរពេទ្យដែលភ័យខ្លាចដល់អាយុជីវិតរបស់ពួកគេ។លោកបាននិយាយថា មន្ទីរពេទ្យទាំងបីនោះគឺមន្ទីរពេទ្យអាល់ស៊ីហ្វា (Al Shifa) ដែលទារកមួយក្រុមត្រូវបានជួយសង្គ្រោះរួចហើយ មន្ទីរពេទ្យឥណ្ឌូនេស៊ី និងមន្ទីរពេទ្យអាល់អាលី (Al Ahli)។លោកនិយាយថា ករណីជំងឺរាគលើកុមារអាយុក្រោម ៥ ឆ្នាំបានកើនឡើងដល់ ១០ ដង មុនពេលផ្ទុះជម្លោះ ។ ពលរដ្ឋនៅក្នុងតំបន់ហ្កាហ្សា ទទួលបានទឹកត្រឹមតែ ចន្លោះ១ទៅ៣ លីត្រក្នុងមួយថ្ងៃ ពោលគឺទាបជាងកម្រិតស្ដង់ដារអន្តរជាតិសម្រាប់គ្រាអាសន្ន៕

កងកម្លាំងអាមេរិក ធ្វើការវាយប្រហារជាបន្តបន្ទាប់ប្រឆាំងនឹងកងជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ នៅអ៊ីរ៉ាក់

2023/11/22 11:23:35 am        133
មន្ត្រីអាមេរិក បាននិយាយកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហាចំនួនពីរលើក នៅក្នុងប្រទេសអ៊ីរ៉ាក់ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធដែលគាំទ្រដោយអ៊ីរ៉ង់ ដែលនេះជាការឆ្លើយតបជាសាធារណៈលើកដំបូងរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ចំពោះការវាយប្រហារថ្មីៗជាច្រើនប្រឆាំងនឹងទាហានរបស់ខ្លួន នៅក្នុងតំបន់នេះ។រហូតមកដល់សប្តាហ៍នេះ សហរដ្ឋអាមេរិក មានការស្ទាក់ស្ទើរក្នុងការសងសឹកនៅអ៊ីរ៉ាក់ ដោយសារតែស្ថានការណ៍នយោបាយមានភាពស្មុគស្មាញ នៅទីនោះ។នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ ម៉ូហាម៉េដ សៀ អាល់ ស៊ូដានី (Mohammed Shia Al-Sudani) បានកម្រិតគ្រប់គ្រងលើក្រុមជីវពលដែលគាំទ្រដោយអ៊ីរ៉ង់ ដែលការគាំទ្ររបស់ពួកគេ លោកត្រូវការ ដើម្បីទទួលបានអំណាច កាលពីមួយឆ្នាំមុន ហើយដែលឥឡូវនេះ បង្កើតប្លុកដ៏មានឥទ្ធិពលមួយ នៅក្នុងក្រុមចម្រុះគ្រប់គ្រងរបស់លោក។យោធាអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារ បានកំណត់គោលដៅទីតាំងចំនួនពីរ នៅក្នុងប្រទេសអ៊ីរ៉ាក់។ សេចក្តីថ្លែងការណ៍នោះ បាននិយាយថា៖«ការវាយប្រហារនេះ គឺជាការឆ្លើយតបដោយផ្ទាល់ទៅនឹងការវាយប្រហារប្រឆាំងនឹងសហរដ្ឋអាមេរិក និងកងកម្លាំងចម្រុះដោយអ៊ីរ៉ង់ និងក្រុមដែលគាំទ្រដោយអ៊ីរ៉ង់»។

UNHCR៖ ជំរុញការនិរទេស បង្កឱ្យមានអារម្មណ៍ភ័យខ្លាចក្នុងចំណោមជនភៀសខ្លួនអាហ្វហ្គានីស្ថាននៅប៉ាគីស្ថាន

2023/11/22 11:20:37 am        130
ទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារ បានបង្ហាញការព្រួយបារម្ភចំពោះគ្រោះថ្នាក់រីករាលដាលនៅក្នុងសហគមន៍ជនភៀសខ្លួនអាហ្វហ្គានីស្ថាន នៅទូទាំងប្រទេសប៉ាគីស្ថាន ដែលអាជ្ញាធរកំពុងធ្វើការស្វែងរកដើម្បីប្រមូលផ្តុំ និងបណ្តេញចេញជនបរទេសដែលគ្មានឯកសារ។កាលពីខែមុន ទីក្រុង Islamabad បានប្រកាសថា ទីក្រុងនឹងបណ្តេញចេញជនភៀសខ្លួនគ្មានឯកសារជាងមួយលាននាក់ ភាគច្រើនជាជនជាតិអាហ្វហ្គានីស្ថាន ក្នុងពេលមានជម្លោះជាមួយទីក្រុងKabul ជុំវិញការចោទប្រកាន់ថា ទីក្រុងនេះផ្តល់ទីជ្រកកោនដល់ក្រុមសកម្មប្រយុទ្ធប្រឆាំងប្រទេសប៉ាគីស្ថាន។ ប្រជាជនអាហ្វហ្គានីស្ថានជាង ៣៧០.០០០នាក់ បានភៀសខ្លួនចេញពីប្រទេសប៉ាគីស្ថាន ចាប់តាំងពីថ្ងៃទី ១ ខែតុលា។ ប្រទេសប៉ាគីស្ថាននិយាយថា ជនភៀសខ្លួនមានឯកសារត្រូវបានលើកលែង ប៉ុន្តែស្នងការជាន់ខ្ពស់របស់អង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ទោះបីជាជនភៀសខ្លួនមានឯកសារត្រឹមត្រូវក៏ដោយ ក៏ត្រូវបានគេកំណត់គោលដៅផងដែរ។ លោកស្រី Philippa Candle អ្នកតំណាងប្រចាំប្រទេសប៉ាគីស្ថានរបស់អង្គការ UNHCR បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងហ្សឺណែវថា «សេចក្តីប្រកាស និងសកម្មភាពតាមដាន រួមទាំងរបាយការណ៍នៃការបំភិតបំភ័យធ្វើឡើងដោយអាជ្ញាធរតំបន់ និងការបណ្តេញចេញដោយម្ចាស់ទឹកដី បានធ្វើឱ្យមានការភ័យខ្លាច។ លោកស្រី បាននិយាយសារជាថ្មីថា ការវិលត្រឡប់របស់ជនជាតិអាហ្វហ្គានីស្ថាន គួរតែធ្វើឡើងដោយស្ម័គ្រចិត្ត ហើយប្រទេសប៉ាគីស្ថាន គួរតែកំណត់អត្តសញ្ញាណបុគ្គលងាយរងគ្រោះដែលត្រូវការ ការការពារពីអន្តរជាតិ។ ប្រទេសប៉ាគីស្ថាន បានបន្តប្រតិបត្តិការស្វែងរកនៅក្នុងទីក្រុងនានា ដើម្បីផ្ទៀងផ្ទាត់ស្ថានភាពជនភៀសខ្លួន ដែលភាគច្រើនបានមករស់នៅក្នុងប្រទេសប៉ាគីស្ថាន អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។

ប្រធានាធិបតីចិន អំពាវនាវឱ្យមានបទឈប់បាញ់បន្ទាន់ និងដោះលែងចំណាប់ថ្នូរ ក្នុងសង្គ្រាមអ៊ីស្រាអែល -ហាម៉ាស់

2023/11/22 11:15:22 am        168
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយថា ប្រធានាធិបតីចិន លោក Xi Jinping កាលពីថ្ងៃអង្គារបានអំពាវនាវឱ្យមានការដោះលែងអ្នកជាប់ឃុំស៊ីវិលទាំងអស់និងមានបទឈប់បាញ់បន្ទាន់ ក្នុងសង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស ខណៈលោក បានថ្លែងទៅកាន់កិច្ចប្រជុំកំពូលតាមអ៊ីនធឺណិតរបស់មេដឹកនាំប្រទេស BRICS ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ ស៊ីនហួ បានឲ្យដឹងថា លោក Xi និយាយថា ភាគីទាំងអស់នៅក្នុងជម្លោះគួរតែបញ្ឈប់ជាបន្ទាន់ការប្រយុទ្ធគ្នានិងអរិភាព បញ្ឈប់រាល់អំពើហិង្សា និងការវាយប្រហារដែលដាក់គោលដៅទៅលើជនស៊ីវិល ហើយដោះលែងអ្នកជាប់ឃុំស៊ីវិល ដើម្បីជៀសវាងការបាត់បង់ជីវិត និងការរងទុក្ខកាន់តែច្រើន។ លោក ពុំបានធ្វើការបញ្ជាក់ច្បាស់ការនិយាយយោងទៅរកចំណាប់ថ្នូរប្រមាណ ២៤០នាក់ ដែលត្រូវបានចាប់ពង្រត់ពីប្រទេសអ៊ីស្រាអែលដោយក្រុមហាម៉ាសកាលពីខែមុន និងអ្នកទោសប៉ាឡេស្ទីន ដែលត្រូវបានអ៊ីស្រាអែលឃុំឃាំងខ្លួននោះទេ។ លោក Xi បានអំពាវនាវឱ្យមាន «សន្និសីទសន្តិភាពអន្តរជាតិ» ដើម្បីដោះស្រាយជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។ លោក Xi និយាយថា «នឹងមិនអាចមានសន្តិភាព និងសន្តិសុខប្រកបដោយនិរន្តរភាពនោះទេ នៅមជ្ឈិមបូព៌ាបើគ្មានដំណោះស្រាយត្រឹមត្រូវចំពោះបញ្ហារបស់ប៉ាឡេស្ទីន។ «ប្រទេសចិន អំពាវនាវឲ្យមានការកោះប្រជុំនៅសន្និសិទសន្តិភាពអន្តរជាតិមួយដែលមានសិទ្ធិអំណាចជាងនេះ ក្នុងការកសាងការឯកភាពអន្តរជាតិសម្រាប់សន្តិភាព»។ចាប់តាំងពីការផ្ទុះឡើងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល ចុងក្រោយនេះ ប្រទេសចិនបាននិងកំពុងធ្វើការយ៉ាងសកម្មដើម្បីជំរុញកិច្ចចរចាសន្តិភាព និងបទឈប់បាញ់ ហើយទីក្រុងប៉េកាំង បានផ្តល់ជំនួយមនុស្សធម៌ ដើម្បីជួយបន្ធូរបន្ថយស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា ហើយនឹងបន្តធ្វើបែបនេះទៀត។

ពិធីបុណ្យអុំទូក អកអំបុកឆ្នាំនេះ ស្នងការរាជធានីភ្នំពេញត្រៀមកម្លាំងប្រមាណ៥ពាន់នាក់ ការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព

2023/11/22 10:42:46 am        256
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រៀមប្រើប្រាស់កម្លាំងប្រមាណ ៥ពាន់នាក់ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក ដែលនឹងខិតជិតមកដល់ខាងមុខនេះ ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងបានដាក់ចេញនូវផែនការសំខាន់ខាន់ៗមួយចំនួនទៀត​ដើម្បី​ធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋមកលេងកម្សាន្តឲ្យសប្បាយរីករាយ នៅគ្រាដែល​ព្រះរាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅឆ្នាំនេះគឺចំនួនទូក និង​កីឡាអុំទូកមានការកើនឡើង។បន្ទាប់ពីពិធីបុណ្យនេះបានខកខានចំនួន ៣ឆ្នាំមកហើយ ដោយសារវិបត្តិជំងឺឆ្លងកូវីដ-១៩។កិច្ចប្រជុំមានការចូលរួមពីលោកលោកស្រីស្នងការរង លោកលោកស្រីនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ ​និងមន្រ្តីជាប់ពាក់ព័ន្ធមួយចំនួនទៀតបានចូលរួមផងដែរ។ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​ដល់​លោកមេបញ្ជាការដឹកនាំគោលដៅ​ត្រូវចាប់ផ្តើមចុះទៅដល់គោលដៅ​ជាក់ស្តែង​ដែល​ត្រូវការពារ ដើម្បីបែងចែកកម្លាំងការពារឱ្យមានការទទួលខុសត្រូវ និងពិនិត្យឱ្យបានច្បាស់លាស់ទៅលើការ​ប្រើប្រាសកម្លាំង ​មធ្យោបាយ ភូមិសាស្រ្ត សភាពការណ៍​ និងគោលដៅឈរជើង ដើម្បីឆ្លើយតបទៅតាមសភាពជាក់ស្តែងនៃការងារឱ្យមានប្រសិទ្ធភាព។ឧត្តមសេនីយ៍ឯក ស្នងការ ណែនាំឱ្យមានការប្រើប្រាស់កម្លាំង ល្បាត ត្រួតពិនិត្យ ជាប្រចាំនៅ​តំបន់ប្រារព្ធពិធី និងកម្លាំងប្រចាំការនៅតាមអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ ​ដើម្បីតៀមជំនួយចេញអន្តរាគមន៍រាល់សភាពការណ៍ដែលត្រូវចាំបាច់ ។ ត្រៀមកម្លាំងជំនាញគ្រប់គ្រងមុខសញ្ញា ​ដើម្បីទប់ស្កាត់អំពើលួច ដើម្បីថែរក្សាទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​មកលេងកម្សាន្តឱ្យសប្បាយរីករាយ។គោលដៅវេនប្រចាំការទៅតាមទីបញ្ជាការដឹកនាំគោលដៅនានារងចាំទទួលបណ្តឹង និងចេញដោះស្រាយ​នៅពេលប្រជាពលរដ្ឋប្តឹងមកសមត្ថកិច្ចដែលមានបញ្ហាផ្សេងៗ ។ ត្រូវមានចំណតរថយន្តសម្រាប់រថយន្តប្រជាពលរដ្ឋមកលេងកម្សាន្ត និងដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ ។ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំ​កងកម្លាំងទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់​មិនអនុញ្ញាតឱ្យមធ្យោបាយ​ចូលក្នុងតំបន់ប្រារព្ធ​ពិធីនោះឡើយ លើកលែងមធ្យោបាយរបស់ប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះ ។ ត្រូវដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍នៅតាមច្រកចេញចូលរាជធានីភ្នំពេញផ្លូវជាតិទាំង ៦ខ្សែ ដោយត្រូវសហការល្អជាមួយបណ្តាអង្គភាពពាក់ព័ន្ធដែលមានតួនាទីភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់​សុវត្ថិភាពនៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប ​និងសំពះព្រះខែ អកអំបុក ធ្វើយ៉ាង​ណាឲ្យពិធីប្រព្រឹត្តិទៅបានល្អប្រសើរ ៕ តារាវុទ្ធី

មនុស្សម្នាក់ស្លាប់ និងបីនាក់របួសក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart រដ្ឋ Ohio សហរដ្ឋអាមេរិក

2023/11/21 01:43:27 pm        159
មនុស្សយ៉ាងហោចណាស់ម្នាក់បានស្លាប់ និងបីនាក់បានរងរបួសនៅក្នុងការបាញ់ប្រហារនៅហាងលក់ទំនិញ Walmart ក្នុងរដ្ឋ អូហាយអូ (Ohio) សហរដ្ឋអាមេរិក កាលពីថ្ងៃច័ន្ទ (២០ វិច្ឆិកា) នេះបើយោងតាមទូរទស្សន៍ WHIO បានរាយការណ៍ដោយសំអាងដល់ក្រុមអ្នកយកព័ត៌មានរបស់ខ្លួននៅកន្លែងកើតហេតុ និងអ្នកនាំពាក្យមន្ទីរពេទ្យ។នគរបាលនៅទីក្រុង បៀវើក្រិក (Beavercreek) រដ្ឋ អូហាយអូ បាននិយាយថា ពួកគេកំពុងប្រតិបត្តិការឆ្លើយតបទៅនឹងការបាញ់ប្រហារនេះ ហើយថា មិនមានការគំរាមកំហែងដល់សាធារណជនទៀតទេ។ ទីក្រុង បៀវើក្រិក គឺជាទីក្រុងមួយដែលមានប្រជាជនប្រហែល ៤៦.០០០នាក់ ស្ថិតនៅភាគខាងកើតនៃទីក្រុងដេតុន (Dayton)។ អគារហាងទំនិញនោះត្រូវបានសម្អាត និងធានាសុវត្ថិភាព ហើយ «មិនមានការគំរាមកំហែងសកម្មនោះទេនៅពេលនេះ» នេះបើតាមនគរបាលបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ដោយមិនបញ្ចេញព័ត៌មានលម្អិតអំពីជនរងគ្រោះដែលអាចកើតមាននោះទេ។សាក្សីនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបាននិយាយថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារដោយប្រើកាំភ្លើងវែង។ សាក្សីម្នាក់ទៀតនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានពណ៌នាអ្នកបាញ់ប្រហារថាជា «បុរសជនជាតិស្បែកស ហើយខ្ពស់» ដែលកាន់កាបូបទាហាន។ នគរបាលបាននិយាយថា ពួកគេនឹងបញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតជុំវិញបញ្ហានេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ
04/06/2026 08:04 PM
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
04/06/2026 08:04 PM
ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
04/06/2026 08:04 PM
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
04/06/2026 08:04 PM
IAEA៖ ការវាយប្រហារនៅជិតរោងចក្រថាមពលនុយក្លេអ៊ែរអ៊ីរ៉ង់ «ត្រូវតែបញ្ឈប់»
04/06/2026 08:04 PM
ឆ្មាំអ៊ីរ៉ង់ បញ្ជាក់ថា កំពុងរៀបចំផែនការសម្រាប់សណ្តាប់ធ្នាប់ថ្មី នៅក្នុងច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
តម្លៃប្រេងធ្លាក់ចុះបន្តិច ខណៈនាវាមួយចំនួនឆ្លងកាត់ច្រកសមុទ្រ Hormuz
04/06/2026 08:04 PM
​ មន្រ្ដីជាន់ខ្ពស់ គ.ប.ឆ.ប៖ អាជ្ញាធរសមត្ថកិច្ចក្នុង២៥រាជធានី-ខេត្តត្រូវចូលរួមអនុវត្តច្បាប់ថ្មីស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីស្តារកិត្តិយសជាតិកម្ពុជា
04/06/2026 08:04 PM
អ៊ីរ៉ង់៖ ប្រតិបត្តិការសង្គ្រោះអាកាសយានិកអាមេរិក អាចជាការបាំងមុខ ដើម្បី «លួចអ៊ុយរ៉ានីញ៉ូមចម្រាញ់ហើយ»
04/06/2026 07:04 PM