រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ
គយឃាត់ខ្លួនបុរសម៉ាឡេស៊ីម្នាក់រកឃើញហេរ៉ូអ៊ីន ៨១ កញ្ចប់ ពេលត្រៀមចាកចេញពីកម្ពុជាទៅកោះតៃវ៉ាន់
កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បំបែកសំណុំរឿងលួចទូរស័ព្ទជាង ២០០គ្រឿង និងអ្នកទទួល​ផលចោរកម្ម
[UPDATE] ភ្លើងឆេះលំនៅឋានពលរដ្ឋនៅខណ្ឌជ្រោយចង្វាររលត់ហើយ

សន្តិសុខ និង សង្គម

អ្នកចិត្តសាស្រ្តកុមារ ជួបការលំបាកក្នុងការជួយផ្លូវចិត្តចំណាប់ថ្នូរឱ្យសះស្បើយឡើងវិញ

2023/11/23 07:15:03 pm        121
ខណៈកិច្ចខិតខំប្រឹងប្រែងនៅតែបន្តសម្រាប់រដ្ឋាភិបាលអ៊ីស្រាអែល ក្នុងការដោះលែងចំណាប់ថ្នូរប្រហែល ២៤០ នាក់ ដែលត្រូវបានចាប់ឃុំឃាំងដោយក្រុមប៉ាឡេស្ទីនហាម៉ាស អ្នកចិត្តសាស្រ្តកុមារម្នាក់និយាយថាខ្លួនកំពុងជួបការលំបាករវាងភាពសោកសៅផ្ទាល់ខ្លួន និងបំណងប្រាថ្នាក្នុងការជួយព្យាបាលផ្លូវចិត្តចំណាប់ថ្នូរកុមារឱ្យជាសះស្បើយឡើងវិញ។យោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល និងរដ្ឋាភិបាលអ៊ីស្រាអែល បានឲ្យដឹងថា ចំណាប់ថ្នូររហូតដល់ ៤០ នាក់ ដែលត្រូវបានឃុំខ្លួន គឺជាកុមារ រួមទាំងទារកអាយុ ១០ ខែម្នាក់ និងកុមារកម្រិតមត្តេយ្យសិក្សាផងដែរ។លោកស្រីវេជ្ជបណ្ឌិត ដាបណា ដូលប៊ឺក (Daphna Dollberg) ដែលជាអ្នកចិត្តសាស្រ្តផ្នែកព្យាបាល និងអភិវឌ្ឍន៍ នៅមហាវិទ្យាល័យសិក្សា យ៉ាហ្វហ្វូ (Yaffo) នៃទីក្រុង តែលអាវីវ របស់អ៊ីស្រាអែល បានធ្វើការងារនេះអស់រយៈពេល ៣០ ឆ្នាំ ហើយក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានផ្តោតលើការព្យាបាលផ្លូវចិត្តរបស់ឪពុកម្តាយ និងកូនដែលផ្តោតលើការប៉ះទង្គិចផ្លូវចិត្ត។លោកស្រីនិយាយថា ផ្នែកមួយនៃសោកនាដកម្មនេះ គឺការមិនដឹងពីវិសាលភាពពេញលេញនៃរបួសផ្លូវចិត្តដែលកើតឡើងចំពោះចំណាប់ថ្នូរ។ លោកស្រីបន្ថែមថា ចំណាប់ថ្នូរជាច្រើនទំនងជាត្រឡប់មកវិញដោយមានរោគសញ្ញាបង្ហាញពីជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្ត ហើយការស្តារផ្លូវចិត្តឡើងវិញគឺអាចធ្វើទៅបាន ប៉ុន្តែនឹងតម្រូវឱ្យមានការដំណើរការ និងការគាំទ្រ ហើយពួកគេនឹងមិនអាចបំភ្លេចព្រឹត្តិការណ៍នោះបានឡើយ៕

ក្រុមប្រឹក្សាសន្តិសុខ និងមន្ត្រី UN អំពាវនាវឱ្យមានបទឈប់បាញ់យូរជាងនេះ នៅតំបន់ហ្កាហ្សា

2023/11/23 07:11:58 pm        93
ក្រុមមន្ត្រីអង្គការសហប្រជាជាតិ បានធ្វើបទសម្ភាសន៍សង្ខេបទៅកាន់ក្រុមប្រឹក្សាសន្តិសុខអំពីវិបត្តិមនុស្សធម៌ដែលស្ត្រី និងកុមារប្រឈមមុខនៅតំបន់ហ្កាហ្សា កាលពីថ្ងៃពុធ (២២ វិច្ឆិកា) ខណៈអំពាវនាវឱ្យមានបទឈប់បាញ់យូរជាងនេះ ដែលត្រូវបន្តលើសពីរយៈពេលបួនថ្ងៃនោះ។អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា បានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហានទាហាននិងរថក្រោះជាច្រើន។ រដ្ឋជី្វហ្វមួយនេះបានយល់ព្រមកាលពីថ្ងៃពុធ សម្រាប់បទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យផ្តល់ជំនួយដល់តំបន់ហ្កាហ្សា និងផ្លាស់ប្តូរចំណាប់ថ្នូរមួយចំនួន ជាមួយជនជាតិប៉ាឡេស្ទីនដែលជាប់ពន្ធនាគារនៅអ៊ីស្រាអែល។ឯកអគ្គរដ្ឋទូតអង្គការសហប្រជាជាតិ របស់អ៊ីស្រាអែល លោក ហ្គីឡាដ អឺដាន (Gilad Erdan) បានចោទប្រកាន់ទាំងអង្គការយូនីសេហ្វ (UNICEF) និងក្រុមប្រឹក្សាស្រ្តីអង្គការសហប្រជាជាតិ ថាមិនយកចិត្តទុកដាក់ចំពោះអ្នកដែលរងផលប៉ះពាល់ក្នុងអំឡុងពេលការគ្រប់គ្រងរបស់ក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា។ លោក អឺដាន បានព្រមានថា រដ្ឋាភិបាលអ៊ីស្រាអែល នឹងបន្តអនុវត្តគោលបំណងរបស់ខ្លួន «ដោយប្រើប្រាស់កម្លាំងពេញលេញ» នៅពេលការផ្អាកនេះត្រូវបានបញ្ចប់៕

អង្គការយូនីសេហ្វ៖ ហ្កាហ្សាគឺជាកន្លែងគ្រោះថ្នាក់បំផុតនៅលើពិភពលោកសម្រាប់កុមារ

2023/11/23 07:05:49 pm        81
ប្រធានទីភ្នាក់ងារកុមាររបស់អង្គការសហប្រជាជាតិ យូនីសេហ្វ (UNICEF) បាននិយាយកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ថា តំបន់ហ្កាហ្សា ស្ទ្រីប គឺជា «កន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ»។ នាយកប្រតិបត្តិអង្គការ UNICEF លោកស្រី ខាធឺរីន រ៉ុសសែល (Catherine Russell) បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា កុមារប៉ាឡេស្ទីនជាង ៥.៣០០ នាក់ ត្រូវរាយការណ៍ថាបានស្លាប់ចាប់តាំងពីថ្ងៃទី ៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធប៉ាឡេស្ទីននៃក្រុមហាម៉ាស បានវាយប្រហារអ៊ីស្រាអែល ដោយបានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរជាច្រើននាក់ទៀត ដែលភាគច្រើនជាជនស៊ីវិល។លោកស្រី រ៉ុសសែល បាននិយាយថា «តំបន់ហ្កាហ្សា ស្រ្ទីប គឺជាកន្លែងគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកសម្រាប់កុមារ។ នៅហ្កាហ្សា ឥទ្ធិពលនៃអំពើហឹង្សាដែលប្រព្រឹត្តលើកុមារ គឺជាមហន្តរាយ មិនរើសអើង និងមិនសមាមាត្រនោះទេ»។អ៊ីស្រាអែល បានផ្តោតការសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្កាហ្សា ដែលជាទឹកដីមានប្រជាជនចំនួន ២,៣ លាននាក់ ព្រមទាំងបានទម្លាក់គ្រាប់បែកពីលើអាកាសលើតំបន់ហ្កាហ្សា ហើយបានដាក់ការឡោមព័ទ្ធ និងឈ្លានពានដោយមានទាហាននិងរថក្រោះជាច្រើន។ ទោះបីជាយ៉ាងណាក៏ដោយ អ៊ីស្រាអែល បានយល់ព្រមកាលពីថ្ងៃពុធ (២២ វិច្ឆិកា) លើបទឈប់បាញ់ជាមួយក្រុមហាម៉ាស រយៈពេល ៤ ថ្ងៃដើម្បីអនុញ្ញាតឱ្យមានជំនួយមនុស្សធម៌ និងដោះលែងចំណាប់ថ្នូរយ៉ាងហោចណាស់ ៥០ នាក់ ដែលឃុំខ្លួនដោយពួកសកម្មប្រយុទ្ធនេះជាថ្នូរនឹងការដោះលែងជនជាតិប៉ាឡេស្ទីន យ៉ាងហោចណាស់ ១៥០ នាក់ ដែលជាប់ពន្ធនាគារនៅក្នុងប្រទេសអ៊ីស្រាអែល៕

U.N.៖ មនុស្សជិត៣០ម៉ឺននាក់រត់ភៀសខ្លួនចេញពីសហភាពមីយ៉ាន់ម៉ា ខណៈការប៉ះទង្គិចគ្នាកើនឡើងខ្លាំង

2023/11/23 07:02:29 pm        74
យោងតាមការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ ជម្លោះដែលកំពុងរីកកាន់តែធំរវាងយោធាមីយ៉ាន់ម៉ា និងក្រុមជនជាតិភាគតិចជាច្រើនដែលកំពុងស្វែងរកស្វ័យគ្រប់គ្រង ពេលនេះ បានរាលដាលកាន់តែធំបំផុតនិងទូលំទូលាយបំផុតតាមភូមិសាស្ត្រ ចាប់តាំងពីរដ្ឋប្រហារយោធាឆ្នាំ២០២១មក។ទីភ្នាក់ងារអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សជាង២៨៦.០០០នាក់ បានរត់ចេញពីផ្ទះរបស់ខ្លួន ចាប់តាំងពីសម្ព័ន្ធកងកម្លាំងប្រដាប់អាវុធជនជាតិភាគតិច បានបើកការវាយប្រហារលើរដ្ឋសាន(Shan) ភាគខាងជើង កាលពីខែតុលា ។ ការប្រយុទ្ធគ្នាបាន បានរាលដាល ទៅដល់តំបន់ជាច្រើន ដោយបានសម្លាប់ជនស៊ីវិល១៨៧នាក់ និង២៤៦នាក់ផ្សេងទៀតរងរបួស។ទីភ្នាក់ងារខាងលើនិយាយថា ការប៉ះទង្គិចជាបន្តបន្ទាប់រវាងកងកម្លាំងប្រដាប់អាវុធ បានរាលដាលចូលដល់តំបន់កាន់តែច្រើន រួមទាំងតំបន់ភាគកណ្ដាលជាយក្រុង ដែលមានប្រជាជនរស់នៅច្រើន បង្កហានិភ័យកាន់តែខ្លាំងដល់សុវត្ថិភាពនិងសន្តិសុខ ជនស៊ីវិលទូទាំងប្រទេស។យោងតាមប្រភពពីមន្ត្រីឥណ្ឌា ប្រជាជនមីយ៉ាន់ម៉ារាប់ពាន់នាក់ និងទាហានជាច្រើននាក់ បានចូល​ទៅ​ក្នុងប្រទេសឥណ្ឌា ភៀសខ្លួនចេញពីការវាយប្រហារដោយក្រុមបះបោរទៅលើមូលដ្ឋានយោធា​របស់ពួកគេនៅជិតព្រំដែនឥណ្ឌា៕

តុលាការកំពូលរបស់ប៉ាគីស្ថានទទួលយកសំណើសុំនៅក្រៅឃុំរបស់លោក Imran Khan

2023/11/23 06:50:45 pm        165
តុលាការកំពូលរបស់ប្រទេសប៉ាគីស្ថាន បានទទួលយកពាក្យសុំនៅក្រៅឃុំកាលពីថ្ងៃពុធ (២២ វិច្ឆិកា) ពីអតីតនាយករដ្ឋមន្ត្រី លោក អ៊ីមរ៉ាន់ ខាន់ (Imran Khan) ដែលត្រូវបានឃុំខ្លួន នេះបើយោតាមមេធាវីរបស់លោកបាននិយាយ រយៈពេលមួយថ្ងៃបន្ទាប់ពីតុលាការមួយផ្សេងទៀតបានប្រកាសថាការកាត់ក្តីរបស់លោក ខាន់ គឺខុសច្បាប់ទៅលើការចោទប្រកាន់ពីការលេចធ្លាយអាថ៌កំបាំងរដ្ឋ។អតីតកីឡាករវាយគ្រីឃីតរូបនេះកំពុងទប់ទល់នឹងការតស៊ូផ្លូវច្បាប់ផ្សេងៗក្នុងក្តីសង្ឃឹមនៃការដោះលែងពីពន្ធនាគារ និងដឹកនាំគណបក្សរបស់ខ្លួននៅក្នុងយុទ្ធនាការសម្រាប់ការបោះឆ្នោតសកលនៅថ្ងៃទី ៨ ខែកុម្ភៈ ខាងមុខនេះ ដោយគូប្រជែងដ៏សំខាន់របស់លោក ដែលជាអតីតនាយករដ្ឋមន្ត្រីមួយរូបផ្សេងទៀត កំពុងសង្ឃឹមថានឹងទទួលជ័យជម្នះ។អ្នកនយោបាយវ័យ ៧១ ឆ្នាំរូបនេះត្រូវបានកាត់ទោសកាលពីថ្ងៃទី ៥ ខែសីហា ឱ្យជាប់ពន្ធនាគាររយៈពេល ៣ ឆ្នាំពីបទលក់អំណោយរដ្ឋដោយខុសច្បាប់ក្នុងអំឡុងពេលកាន់តំណែងជានាយករដ្ឋមន្ត្រី ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២។ លោកមេធាវី ណែអេម ផានជុថា (Naeem Panjutha) បាននិយាយថា តុលាការកំពូលបានទទួលយកសំណើសុំនៅក្រៅឃុំហើយ ប៉ុន្តែពុំមានកាលបរិច្ឆេទណាមួយត្រូវបានកំណត់សម្រាប់សវនាការនោះទេ ដោយបន្ថែមថា តុលាការកំពូលនឹងស្វែងរកធាតុចូលពីរដ្ឋាភិបាលលើពាក្យសុំនេះ។លោក ខាន់ បានស្ថិតនៅចំកណ្តាលនៃភាពចលាចលនយោបាយដ៏អូសបន្លាយនៅក្នុងប្រទេសប៉ាគីស្ថាន ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែ ដោយបានបង្កឲ្យមានការយកចិត្តទុកដាក់យ៉ាងខ្លាំងលើឥទ្ធិពលរបស់យោធាដ៏មានអំណាចរបស់ប្រទេសនេះលើនយោបាយស៊ីវិល៕

ក្រុមឧទ្ទាមយេម៉ែន ព្រមានថា ពួកគេអាចនឹងចាប់យកនាវាសមុទ្រក្រហមបន្ថែមទៀត

2023/11/23 05:55:26 pm        309
ក្រុមឧទ្ទាមហ៊ូធីដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន បានព្រមានសម្ព័ន្ធមិត្តរបស់អ៊ីស្រាអែលកាលពីថ្ងៃពុធថា ការដឹកជញ្ជូនរបស់ពួកគេ នៅក្នុងច្រកសមុទ្រ Bab al-Mandab នៅច្រកចូលសមុទ្រក្រហមគឺជា«គោលដៅស្របច្បាប់»។ការព្រមាននេះ ធ្វើឡើង បន្ទាប់ពីក្រុមហ៊ូធីកាលពីថ្ងៃអាទិត្យ បានចាប់យកនាវាដឹកទំនិញ ដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល ដោយបើកទិដ្ឋភាពថ្មីនៅក្នុងសង្គ្រាមនៅតំបន់ហ្កាហ្សារវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស។កងទ័ពដែលដឹកដោយឧទ្ធម្ភាគចក្រ បានចាប់យកនាវា Galaxy Leader និងនាវិកអន្តរជាតិរបស់ខ្លួនចំនួន ២៥ថ្ងៃ បន្ទាប់ពីក្រុមហ៊ូធី បានគំរាមកំណត់គោលដៅលើការដឹកជញ្ជូនរបស់អ៊ីស្រាអែល ដោយសារតែ សង្គ្រាម។នាវានេះ ត្រូវបានជួលដោយក្រុមជនជាតិជប៉ុន ហើយមានទង់ជាតិរបស់តំបន់បាហាម៉ាស (Bahamas)នៃកោះការ៉ាអ៊ីប។អ្នកថតរូបម្នាក់ ដែលសហការជាមួយសារព័ត៌មាន AFP បាននិយាយថា នាវា Galaxy Leader ត្រូវបានបោះយុថ្កាចតនៅកំពង់ផែ Hodeida ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមហ៊ូធី នៅភាគពាយព្យនៃប្រទេសយេម៉ែន ហើយត្រូវបានការពារយ៉ាងតឹងរ៉ឹង។

អង្គការសហប្រជាជាតិ៖ ការវាយប្រយុទ្ធគ្នានៅមីយ៉ាន់ម៉ាមានស្ថានភាពធ្ងន់ធ្ងរបំផុត ចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១មក

2023/11/23 05:52:03 pm        295
អង្គការសហប្រជាជាតិបាននិយាយថា សហភាពមីយ៉ាន់ម៉ាបានជួបប្រទះការកើនឡើងយ៉ាងធ្ងន់ធ្ងរបំផុត ក្នុងអំពើហិង្សា ចាប់តាំងពីយោធាបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារជិតបីឆ្នាំមុន ដោយមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លាបានកើតឡើងនៅទូទាំងរដ្ឋ និងតំបន់មួយចំនួន។អង្គការសហប្រជាជាតិបាននិយាយថា ការកើនឡើងនៃការប្រយុទ្ធគ្នាដែលបានចាប់ផ្តើមកាលពីចុងខែតុលា គឺជា មានទ្រង់ទ្រាយធំបំផុត និងទូលំទូលាយបំផុតតាមភូមិសាស្ត្រ ចាប់តាំងពីរដ្ឋប្រហារយោធា ហើយបានប៉ះពាល់ដល់តំបន់នានានៃប្រទេសនេះ។ យោធាដែលបានដណ្តើមអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ បានប្រឹងប្រែងគ្រប់គ្រងការប្រឆាំងយ៉ាងខ្លាំងចំពោះរបបរបស់ខ្លួន រួមទាំងការតស៊ូប្រដាប់អាវុធដែលបង្កើតឡើងដោយសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ។ ទោះជាយ៉ាងណាក៏ដោយ ប្រតិបត្តិការដែលបានចាប់ផ្តើមនាពេលថ្មីៗនេះនៅក្នុងរដ្ឋ សាន (Shan) ភាគខាងជើងដោយសម្ព័ន្ធមិត្តនៃក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានអំណាច ក្នុងការសម្របសម្រួលជាមួយក្រុមប្រឆាំងរបបយោធាថ្មីបំផុត បានបង្កបញ្ហាប្រឈមដល់យោធាដ៏ធំបំផុត មិនធ្លាប់មានចំពោះរបបសឹកមួយនេះ ហើយបានព្យាយាមបង្ក្រាបគូរប្រជែងនៅរដ្ឋ ជាច្រើនផ្សេងទៀត ។ លោក មីយីន ស្វេ (Myint Swe) ជាប្រធានាធិបតីដែលត្រូវបានតែងតាំងដោយរបបយោធារបស់សហភាពមីយ៉ាន់ម៉ាបានព្រមានថាប្រទេសនេះបានជួបភាពប្រឈមនៃការបែកបាក់គ្នាខ្លាំង បន្ទាប់ពីការវាយប្រហារដោយនិយាយថាពីភាពចាំបាច់ក្នុងការគ្រប់គ្រងបញ្ហានេះដោយប្រុងប្រយ័ត្ន ។នៅកន្លែងផ្សេងទៀតក្នុងសហភាពមីយ៉ាន់ម៉ា ក្រុមឧទ្ទាមជាច្រើន បានស្វែងរកការកេងចំណេញពីភាពងាយរងគ្រោះរបស់យោធា។ នៅរដ្ឋ រ៉ាឃីន(Rakhine) នៅភាគខាងលិច ជាកន្លែងដែលបទឈប់បាញ់បានធ្វើឡើងរយៈពេលមួយឆ្នាំ កងទ័ពអារ៉ាកាន (Arakan) បានបើកសមរភូមិថ្មី កាលពីថ្ងៃទី១៣ខែវិច្ឆិកា ដោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាបានបន្តក្នុងសប្តាហ៍កន្លងមកនេះ៕

កងទ័ពអ៊ីស្រាអែល បង្ហាញផ្លូវរូងក្រោមដីនៅក្បែរមន្ទីរពេទ្យ Al Shifa ដែលជាកន្លែងលាក់ខ្លួនរបស់ក្រុមហាម៉ាស

2023/11/23 05:42:03 pm        269
កងទ័ពអ៊ីស្រាអែល បានបង្ហាញផ្លូវរូងក្រោមដីដ៏រឹងមាំ នៅក្បែរមន្ទីរពេទ្យ Al Shifa ក្នុងទីក្រុងហ្កាហ្សា កាលពីថ្ងៃពុធ ដែលបានបញ្ចប់ជាមួយនឹងបន្ទប់ទឹក ផ្ទះបាយ និងបន្ទប់ប្រជុំម៉ាស៊ីនត្រជាក់ ដែលខ្លួនបាននិយាយថា បានបម្រើជាប៉ុស្តិ៍បញ្ជាការសម្រាប់យុទ្ធជនហាម៉ាស។កំណាត់ផ្លូវរូងក្រោមដីដែលមានកម្ពស់ប្រហែល ២ម៉ែត្រ (៦-១/២ហ្វីត) ត្រូវបានចូលតាមច្រកខាងក្រៅក្នុងបរិវេណមន្ទីរពេទ្យ ដែលធ្លាប់មានមនុស្សកកកុញដោយជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់ ដែលកងទ័ពបាននិយាយថា បានបម្រើជាខែលការពារមនុស្សពីសង្គ្រាម។លោកវរសេនីយ៍ឯក Elad Tsuri មេបញ្ជាការកងពលតូចរថពាសដែកអ៊ីស្រាអែល ដែលបានរកឃើញផ្លូវរូងក្រោមដីនេះ បាននិយាយថា៖«នោះជាវិធីដែលពួកគេ អាចរស់នៅបាន ពីព្រោះពួកគេប្រើប្រាស់មន្ទីរពេទ្យជាខែលការពារមនុស្ស ហើយនៅទីនេះ ពួកគេអាចស្នាក់នៅបានរយៈពេលយូរ។ មានបន្ទប់មួយដែលមានម៉ាស៊ីនត្រជាក់ នៅខាងក្នុង»។អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសជាយូរមកហើយថា បានប្រើប្រាស់អគារមន្ទីរពេទ្យ Shifa ជាមជ្ឈមណ្ឌលបញ្ជា និងគ្រប់គ្រងជាផ្នែកមួយនៃយុទ្ធសាស្ត្រទូលំទូលាយ ដែលស្វែងរកការលាក់បាំងកងកម្លាំងរបស់ខ្លួន ក្នុងចំណោមប្រជាជនស៊ីវិល។

ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាបានខួងផ្លូវពីរភាគបី ដើម្បីជួយក្រុមកម្មករចំនួន ៤១ នាក់ដែលជាប់១១ថ្ងៃ

2023/11/23 05:39:04 pm        316
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធ ២២ ខែវិច្ឆិកាថា ក្រុមអ្នកជួយសង្គ្រោះឥណ្ឌាបានខួងផ្លូវចំនួន ៣ភាគ៤ តាមកំទេចកំទីឆ្ពោះទៅរកកម្មករចំនួន ៤១ នាក់ដែលជាប់នៅក្នុងផ្លូវរូងក្រោមដីដែលដួលរលំអស់រយៈពេល១១ ថ្ងៃកន្លងមកនេះ ដោយបង្កើនក្តីសង្ឃឹមការជួយសង្រ្គោះបានដោយជោគជ័យ ដោយមានជំនួយពីគ្រឿងចក្រ ។ ក្រុមវិស្វករកំពុងធ្វើការដើម្បីរុញបំពង់ដែកជម្រៅយ៉ាងហោចណាស់៥៧ ម៉ែត្រ ចូលក្នុងដី បេតុង និងកម្ទេចថ្ម ដែលបានបាក់ ធ្វើឲ្យបុរសទាំងនោះជាប់ខ្លួន ចាប់តាំងពីផ្នែកមួយនៃផ្លូវរូងក្រោមដីក្នុងពេលកំពុងសាងសង់នៅរដ្ឋតំបន់ភ្នំហិម៉ាល័យ អ៊ុតារៈខណ្ឌ(Uttarakhand) បានបាក់រលំកាលរយៈពេល ១១ ថ្ងៃកន្លងមកនេះ។ រថយន្តបឋមសង្គ្រោះបានត្រៀមខ្លួនរួចជាស្រេចនៅជិតច្រកចូល ដោយសង្ឃឹមថាក្រុមបុរសដែលជាប់នៅទីនោះអាចត្រូវបានរំដោះចេញក្នុងពេលឆាប់ៗនេះ។រដ្ឋមន្ត្រីប្រចាំរដ្ឋ Uttarakhand លោក ភូស្កាស៊ីញ ដាមី (Pushkar Singh Dhami) បាននិយាយថា ការងារនេះគឺស្ថិតនៅក្នុងស្ថានភាពលំបាកយ៉ាងខ្លាំង នៅពេលលោកបានទៅដល់ទីតាំងកើតហេតុកាលពីល្ងាចថ្ងៃពុធ។លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការងារសង្រ្គោះកំពុងត្រូវបានធ្វើក្នុងល្បឿនដ៏លឿន ដោយនិយាយថា ក្រុមវិស្វករបានខួងប្រវែង ៤៥ម៉ែត្រ ក្នុងជម្រៅ ៥៧ម៉ែត្រ ដែលធ្វើឱ្យមានភាពជឿនលឿនភ្លាមៗបន្ទាប់ពីដំណើរការយឺតយ៉ាវជាច្រើនថ្ងៃមកនេះ ៕-

ជម្លោះពាក្យសម្ដីផ្ទុះឡើង ជុំវិញថាតើសម្ដេចប៉ាប បានហៅស្ថានភាពនៅតំបន់ហ្កាហ្សាថាជាអំពើប្រល័យពូជសាសន៍ឬអត់

2023/11/23 05:32:44 pm        302
ជម្លោះដ៏ចម្រូងចម្រាសមួយបានផ្ទុះឡើងកាលពីថ្ងៃពុធ ២២ វិច្ឆិកា ជុំវិញថាតើសម្តេចប៉ាប ហ្វ្រង់ស៊ីស បានប្រើពាក្យថា «អំពើប្រល័យពូជសាសន៍» ពណ៌នាព្រឹត្តិការណ៍នៅតំបន់ហ្កាហ្សា ឬអត់ ដោយប្រជាជនប៉ាឡេស្ទីនដែលបានជួបព្រះអង្គបានទទូចថាព្រះអង្គបានហៅមែន ហើយបុរីវ៉ាទីកង់បាននិយាយថាទ្រង់ពុំបានធ្វើដូចការលើកឡើងទេ។ ប្រតិកម្មប្រឆាំងបានកើតឡើងនៅក្នុងសន្និសីទសារព័ត៌មានពេលរសៀលជាមួយជនជាតិប៉ាឡេស្ទីន ១០ នាក់ដែលបានជួបសម្តេចប៉ាបកាលពីព្រឹកថ្ងៃពុធនៅឯដំណាក់របស់ទ្រង់។ជំនួបនោះបានធ្វើឡើងដោយឡែកមួយជាមួយសាច់ញាតិអ៊ីស្រាអែលរបស់ចំណាប់ថ្នូរក្នុងតំបន់ហ្កាហ្សា។ប៉ុន្តែសេចក្តីថ្លែងការណ៍ដែលផ្ញើដោយអ្នកនាំពាក្យបុរីវ៉ាទីកង់ លោក ម៉ាតេអូ ប្រ៊ូនី (Matteo Bruni) ជាការឆ្លើយតបទៅនឹងសំណួរដែលផ្ញើដោយអ្នកសារព័ត៌មានមួរូប បាននិយាយ ផ្ទុយពីនេះ។អ្នកចូលរួមផ្សេងទៀតនៅក្នុងសន្និសីទសារព័ត៌មានរបស់ប៉ាឡេស្ទីន បានយល់ស្របថាពួកគេបានឮសម្តេចប៉ាបប្រើពាក្យ ប្រល័យពូជសាសន៍ ។ក្រុមអ្នកចូលរួមបាននិយាយថាសម្តេចប៉ាបត្រូវបានគេជូនដំណឹងយ៉ាងច្បាស់ពីអំពីស្ថានភាពនៅក្នុងតំបន់ហ្កាហ្សា និងកង្វះទឹកស្អាតប្រើប្រាស់ ថ្នាំពេទ្យ និងតម្រូវការជាមូលដ្ឋានផ្សេងៗ។នៅក្នុងសន្និសីទសារព័ត៌មានពលរដ្ឋប៉ាឡេស្ទីន ពួកគេបាននិយាយថាសម្តេចប៉ាបបានថ្កោលទោសសកម្មភាពរបស់ក្រុមហាម៉ាសថាជាអំពើភេរវកម្ម ដោយដកស្រង់បន្ទូលលើសពីមួយលើករបស់សម្តេចប៉ាប ក្នុងអំឡុងពេលកិច្ចប្រជុំថា ភេរវកម្មមិនគួរបង្ហាញពីភាពភ័យខ្លាចទេ ។កាលពីព្រឹកថ្ងៃពុធ ក្នុងបន្ទូលផ្ទាល់ទៅកាន់ក្រុមអ្នកគាំទ្ររបស់ព្រះអង្គ ហ្វ្រង់ស៊ីស បាននិយាយថា ជម្លោះបានរីកហួសពីសង្គ្រាមទៅទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរខេត្តកំពង់ធំ ជួបសំណេះសំណាល និងអបអរសាទរសិស្សជ័យលាភីនិទ្ទេស A
09/06/2026 03:09 PM
ឯកឧត្តម ហ៊ុន ម៉ានី៖ បាឋកថាជាស៊េរី ជាស្ពានផ្សារភ្ជាប់នូវគុណតម្លៃអន្តរជំនាន់ រវាង​ថ្នាក់​ដឹក​នាំ​ជំនាន់​មុន និងថ្នាក់ដឹកនាំជំនាន់ក្រោយ
09/06/2026 02:09 PM
ជនជាតិចិន ត្រូវបានសង្រ្គោះចេញពីរូងក្រោមដីនេប៉ាល់ រយៈពេល ១០ថ្ងៃ ក្រោយទឹកជំនន់ដ៏គំហក់
09/06/2026 02:09 PM
ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំខ្នុរដំបង ស្រុកជើងព្រៃ នាំយកអំណោយ និង​ថវិកា​ជូន​ដល់​ពលរដ្ឋមានជីវភាពខ្វះខាត
09/06/2026 02:09 PM
យានចម្លងអាល្លឺម៉ង់ឡើងដល់ទីអវកាស ខណៈអឺរ៉ុបចូលរួមប្រកួតប្រជែងបាញ់បង្ហោះផ្កាយរណប
09/06/2026 02:09 PM
ក្រសួងការងារ នាំយកឱកាសការងារដល់ផ្ទះជូនប្រជាពលរដ្ឋនៅស្រុកថ្មបាំង
09/06/2026 02:09 PM
រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃ ដើម្បីបោសសម្អាត Online Scams
09/06/2026 02:09 PM
អន្តរក្រសួង ចុះវាយតម្លៃការងារថែទាំផ្លូវជនបទ ១២ខ្សែ នៅខេត្តត្បូងឃ្មុំ
09/06/2026 02:09 PM
ក្រុមនិស្សិតចុះស្រាវជ្រាវផ្ទាល់ពីវប្បធម៌ជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី
09/06/2026 01:09 PM
រដ្ឋបាលខេត្តត្បូងឃ្មុំ ជំរុញអាជ្ញាពាក់ព័ន្ធបន្តផ្សព្វផ្សាយបញ្ជ្រាបការយល់ដឹងពីបញ្ហាជំងឺអេដស៍
09/06/2026 01:09 PM