កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់
គណៈបញ្ជាការឯកភាពរាជធានីចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់ជនសង្ស័យ០៨នាក់
បណ្តេញជនបរទេសជិត ៥០០នាក់ ចេញពីកម្ពុជាករណីឆបោកតាមប្រព័ន្ធអនឡាញ
កងរាជអាវុធហត្ថ កំពុងស្រាវជ្រាវតាមចាប់ខ្លួនមេខ្លោងធំពាក់ព័ន្ធករណីគ្រឿងញៀនប្រមាណជិត ២០០គីឡូក្រាម

សន្តិសុខ និង សង្គម

មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀសចេញ ខណៈប្រទេសអ៊ីស្លង់ ត្រៀមទប់ទល់នឹងការផ្ទុះភ្នំភ្លើង

2023/11/14 12:29:03 pm        152
ក្រុមអាជ្ញាធរបាននិយាយថា រញ្ជួយដីប្រហែល ៩០០ដង បានវាយប្រហារភាគខាងត្បូងប្រទេសអ៊ីស្លង់ កាលពីថ្ងៃច័ន្ទ (១៣ វិច្ឆិកា) ដោយបន្ថែមពីលើការរញ្ជួយរាប់ម៉ឺនដង ដែលបានកើតឡើងនៅក្នុងតំបន់រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈប្រទេសមួយនេះកំពុងត្រៀមខ្លួនទប់ទល់សម្រាប់លទ្ធភាពនៃការផ្ទុះភ្នំភ្លើងដ៏គ្រោះថ្នាក់មួយ។មនុស្សជិត ៤.០០០នាក់ ត្រូវបានជម្លៀសចេញកាលពីចុងសប្តាហ៍ ដោយសារក្រុមអាជ្ញាធរភ័យខ្លាចថា កម្ទេចថ្មរលាយនឹងកើនឡើងដល់ផ្ទៃផែនដី ហើយអាចវាយប្រហារទីក្រុងឆ្នេរសមុទ្រ និងស្ថានីយ៍ថាមពលកម្ដៅក្នុងផែនដី។ប្រជាជននៅក្នុងទីក្រុង ហ្រ្គីនដាវីក (Grindavik) នៃប្រទេសអ៊ីស្លង់ នេះត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេកាលពីព្រឹកព្រលឹមថ្ងៃសៅរ៍ ខណៈដែលដីរញ្ជួយ បណ្ដាលឲ្យខូចខាតផ្លូវ និងរចនាសម្ព័ន្ធនៃអគារនានាផងដែរ។មន្ត្រីជួយសង្គ្រោះម្នាក់បាននិយាយថា ស្ទើរតែទាំងអស់នៃប្រជាជនចំនួន ៣.៨០០នាក់ នៃទីក្រុងនេះ អាចស្វែងរកកន្លែងស្នាក់នៅជាមួយសមាជិកគ្រួសារ ឬមិត្តភក្តិ ហើយមនុស្សចន្លោះពី ៥០នាក់ ទៅ ៧០នាក់ កំពុងស្នាក់នៅក្នុងមជ្ឈមណ្ឌលជម្លៀស៕

ប្រធានាធិបតីសហរដ្ឋអាមេរិក លើកឡើងពីតំបន់ហ្កាហ្សាថា «ត្រូវតែការពារមន្ទីរពេទ្យ»

2023/11/14 12:24:39 pm        212
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយកាលពីថ្ងៃចន្ទ ទី១៣ ខែវិច្ឆិកាថា មន្ទីរពេទ្យ Al Shifa នៅទីក្រុងតំបន់ហ្កាហ្សា ត្រូវតែបានការពារ ហើយលោកសង្ឃឹមថានឹងមានសកម្មភាពបង្កការបំផ្លាញកាន់តែតិច នៅទីនោះ។សេចក្តីថ្លែងការណ៍របស់លោក Biden ទៅកាន់អ្នកសារព័ត៌មាននៅក្នុងព្រឹត្តិការណ៍មួយ នៅការិយាល័យ Oval ធ្វើឡើង ខណៈរថក្រោះរបស់អ៊ីស្រាអែលបានចូលកាន់កាប់នៅទីតាំងច្រកទ្វារមន្ទីរពេទ្យធំរបស់ទីក្រុងតំបន់ហ្កាហ្សា ជាគោលដៅសំខាន់ក្នុងការប្រយុទ្ធរបស់អ៊ីស្រាអែលដើម្បីដណ្តើមការគ្រប់គ្រងពាក់កណ្តាលនៅភាគខាងជើងតំបន់ហ្កាហ្សា និងជាកន្លែងដែលក្រុមគ្រូពេទ្យសង្គ្រោះបឋម បាននិយាយថាអ្នកជំងឺរួមមានទាំងទារកទើបនឹងកើតបានស្លាប់ដោយសារខ្វះប្រេងឥន្ធនៈ។អ្នកនាំពាក្យក្រសួងសុខាភិបាលតំបន់ហ្កាហ្សា លោក Ashraf Al-Qidra ដែលស្ថិតនៅក្នុងមន្ទីរពេទ្យ Al Shifa បាននិយាយថា អ្នកជំងឺ ៣២ នាក់បានស្លាប់ក្នុងរយៈពេលបីថ្ងៃចុងក្រោយនេះ រួមទាំងទារកទើបនឹងកើត ៣ នាក់ ដែលបណ្តាលមកពីការហ៊ុមព័ទ្ធមន្ទីរពេទ្យ និងកង្វះថាមពលអគ្គិសនី។

កំណើនសីតុណ្ហភាព និងភ្លៀងមូសុងដ៏យូរជំរុញឱ្យមានការផ្ទុះឡើងនៃជំងឺគ្រុនឈាមយ៉ាង ធ្ងន់ធ្ងរនៅបង់ក្លាដែស

2023/11/14 12:20:02 pm        197
ការកើនឡើងនៃសីតុណ្ហភាព និងភ្លៀងមូសុងដ៏អូសបន្លាយនៅក្នុងប្រទេសបង់ក្លាដែស ដោយសារតែបម្រែបម្រួលអាកាសធាតុ កំពុងផ្តល់នូវលក្ខខណ្ឌបង្កាត់ពូជដ៏ល្អសម្រាប់សត្វមូស ដែលបង្កការរីករាលដាលនៃជំងឺគ្រុនឈាម ខណៈប្រទេសនេះកំពុងប្រឈមមុខនឹងការផ្ទុះឡើងនៃជំងឺប្រភេទនេះដ៏អាក្រក់បំផុតមិនធ្លាប់មាន។ទិន្នន័យផ្លូវការបានបង្ហាញថា ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃជំងឺគ្រុនឈាមក្នុងប្រទេសបង់ក្លាដែស នៅឆ្នាំ ២០២៣ នេះ គឺមានចំនួន ១.៤៧៦ នាក់ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកា ដោយមានអ្នកឆ្លងចំនួន ២៩១.៨៣២ នាក់ ។ បណ្ដាមន្ទីរពេទ្យបានជួបការលំបាកដើម្បីទប់ទល់នឹងការកើនឡើងនៃចំនួនអ្នកជំងឺនៅក្នុងប្រទេស ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែលនៅអាស៊ីខាងត្បូងមួយនេះ។ចំនួនអ្នកស្លាប់នៅឆ្នាំនេះ គឺច្រើនជាង ៥ដងនៃតួលេខឆ្នាំ ២០២២ នៅពេលដែលប្រទេសបង់ក្លាដែស កត់ត្រាការស្លាប់ដោយសារជំងឺគ្រុនឈាមចំនួន ២៨១ នាក់ ហើយជាចំនួនអ្នកស្លាប់ច្រើនបំផុតចាប់តាំងពីក្រុមអាជ្ញាធរបានចាប់ផ្តើមតាមដានចាប់តាំងពីឆ្នាំ ២០០០ មក។នេះជាឆ្នាំដំបូងហើយ ដែលករណីជំងឺគ្រុនឈាមត្រូវបានគេរាយការណ៍នៅក្នុងស្រុកទាំង ៦៤ ស្រុក ក្នុងប្រទេស ដែលមានប្រជាជនសរុបប្រមាណ ១៧០ លាននាក់នេះ។ មន្ទីរពេទ្យនានាក្នុងប្រទេសបង់ក្លាដែស មានអ្នកជំងឺច្រើនលើសលប់ ខណៈកំពុងមានកង្វះបច្ចេកទេសព្យាបាលបញ្ហាជាតិទឹកក្នុងសរសៃឈាម ដែលជាកត្តាសំខាន់ក្នុងការព្យាបាលករណីជំងឺធ្ងន់ធ្ងរ៕

ខ្សែត្រៀមជួរមុខលីបង់ជាមួយនឹងអ៊ីស្រាអែល ឡើងកម្ដៅខ្លាំង ដោយធ្វើឲ្យមានការភ័យខ្លាចនៃសង្គ្រាមកាន់តែធំឡើង

2023/11/14 11:07:01 am        364
អរិភាពជាច្រើនសប្តាហ៍នៅទូទាំងព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើង ដោយមានការកើនឡើងនៃចំនួនអ្នកស្លាប់ និងរបួសទាំងសងខាង និងសង្រ្គាមពាក្យសម្តី ដែលជំរុញឲ្យមានការព្រួយបារម្ភអំពីជម្លោះកាន់តែធំឡើងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាដែលគាំទ្រដោយប្រទេសលីបង់។ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សពីរនាក់ នៅប្រទេសលីបង់ភាគខាងត្បូង កាលពីថ្ងៃចន្ទ នេះបើយោងតាមអង្គការឆ្លើយតបដំបូងដែលមានទំនាក់ទំនងជាមួយចលនាអាម៉ាល ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហេសបូឡា។ក្រុមហ៊ុននេះ បាននិយាយថា ខាងអ៊ីស្រាអែល ការវាយប្រហារដោយមីស៊ីលរបស់ក្រុមហេបូឡា កាលពីថ្ងៃអាទិត្យ បានធ្វើឲ្យរបួសដល់កម្មករជាច្រើននាក់មកពីក្រុមហ៊ុនអគ្គិសនីអ៊ីស្រាអែល និងម្នាក់ បានស្លាប់ដោយសាររបួសរបស់ខ្លួន កាលពីថ្ងៃចន្ទ។ក្រុមហេសបូឡា បានបាញ់តគ្នាជាមួយកងកម្លាំងអ៊ីស្រាអែល ចាប់តាំងពីក្រុមហាម៉ាសដែលជាសម្ព័ន្ធមិត្តប៉ាឡេស្ទីន បានធ្វើសង្រ្គាមជាមួយអ៊ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា។

មនុស្សជាង១២.៥០០នាក់ ត្រូវបានសម្លាប់នៅក្នុងជម្លោះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែល

2023/11/14 11:04:21 am        319
ជម្លោះដ៏បង្ហូរឈាមនៅតំបន់ហ្កាហ្សា បានឆក់យកជីវិតមនុស្សជាង ១២.៥០០នាក់ ទាំងនៅខាងប៉ាឡេស្ទីន និងអ៊ីស្រាអែល នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមអាជ្ញាធរសុខាភិបាលទាំងសងខាង។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរដ្ឋាភិបាលនៃតំបន់ហ្កាហ្សា ស្ទ្រីប កាលពីល្ងាចថ្ងៃអាទិត្យ បានបង្ហាញចំនួនអ្នកស្លាប់ដ៏គួរឱ្យភ្ញាក់ផ្អើលនៃមនុស្ស ១១.១៨០នាក់ រួមទាំងកុមារជាង ៤.៦០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះបច្ចុប្បន្ន ដែលចាប់ផ្តើមកាលពីថ្ងៃទី ៧ ខែតុលា មក។លើសពីនេះ តំបន់វេស ប៊ែង ក៏បានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៨៣នាក់ ផងដែរ។ យោងតាមសារព័ត៌មាន The Times of Israel កាលពីថ្ងៃសុក្រ បានឱ្យដឹងថា ក្រសួងការបរទេសអ៊ីស្រាអែល បានកែប្រែចំនួនអ្នកស្លាប់ដោយការវាយប្រហាររបស់ពួកហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ពីចំនួន១.៤០០នាក់ ទៅត្រឹមតែ ១.២០០នាក់ប៉ុណ្ណោះ។ ប្រភពពីប៉ាឡេស្ទីនបាននិយាយថា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានបន្តនៅក្នុងតំបន់ជាច្រើននៃភាគខាងជើងហ្កាហ្សា ហើយការវាយលុកពីភាគីហាម៉ាសមិនបានបញ្ឈប់នោះទេ។របាយការណ៍របស់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ បានដកស្រង់សម្តីក្រុមមន្ត្រីប៉ាឡេស្ទីន ដែលនិយាយថា ក្រុមហាម៉ាស កាលពីថ្ងៃអាទិត្យ បានប្រកាសផ្អាកការផ្លាស់ប្តូរចំណាប់ថ្នូរ បន្ទាប់ពីអ៊ីស្រាអែល បានវាយប្រហារមន្ទីរពេទ្យ អាល់ស៊ីហ្វា ដែលជាអគារវេជ្ជសាស្ត្រដ៏ធំបំផុតមួយនៅតំបន់ហ្កាហ្សា៕

អ៊ីស្រាអែលបញ្ចេញវីដេអូបង្ហាញពីភ័ស្តុតាងនៃអាវុធរបស់ហាម៉ាស ផ្លូវរូងក្រោមដីដែលភ្ជាប់ទៅនឹងបន្ទប់ក្រោមដីនៃមន្ទីរពេទ្យ

2023/11/14 11:00:50 am        490
រូបភាពវីដេអូដែលត្រូវបានចេញផ្សាយដោយកងកម្លាំងការពារអ៊ីស្រាអែល (IDF) បង្ហាញពីផ្នែកខាងក្នុងនៃប្រព័ន្ធផ្លូវរូងក្រោមដីដែលប្រើប្រាស់ដោយក្រុមភេរវករហាម៉ាស ដោយភ្ជាប់ទៅនឹងមន្ទីរពេទ្យ ដែលក្រុមសកម្មប្រយុទ្ធប្រើជាមូលដ្ឋានប្រតិបត្តិការ។នៅក្នុងវីដេអូនោះ អ្នកនាំពាក្យរបស់ IDF លោកឧត្តមនាវីឯក Daniel Hagari ឈរនៅមុខផ្ទះរបស់ភេរវករជាន់ខ្ពស់ម្នាក់ ដែលបានដឹកនាំការវាយឆ្មក់ចូលទៅក្នុងប្រទេសអ៊ីស្រាអែល ដែលនៅជាប់សាលារៀន និងមានចម្ងាយប្រហែល ២០០យ៉ាត (១៨២ ម៉ែត្រ)ពីមន្ទីរពេទ្យមួយ។បន្ទាប់មក លោក Hagari បង្ហាញផ្លូវរូងក្រោមដីប្រតិបត្តិការមួយ ដែលមានខ្សែអគ្គិសនីចុះពីផ្លូវរូងក្រោមដីប្រវែងប្រហែល ២០ម៉ែត្រ ដែលនាំទៅដល់ទ្វារការពារគ្រាប់កាំភ្លើង និងសារធាតុផ្ទុះ។អ្នកនាំពាក្យ IDF មានបំណងបង្ហាញ«ភ័ស្តុតាងច្បាស់លាស់» ដែលថាផ្លូវរូងក្រោមដី ត្រូវបានតភ្ជាប់ទៅនឹងមន្ទីរពេទ្យ Rantisi ដែលក្រុមហាម៉ាស បានប្រើជាមូលដ្ឋាន។បន្ទាប់មកលោកបានដឹកនាំក្រុមកាមេរ៉ាចូលទៅក្នុងផ្លូវរូងក្រោមដី និងទៅកាន់មន្ទីរពេទ្យ ដែលភ័ស្តុតាង ត្រូវបានរកឃើញថា ប្រតិបត្តិការរបស់ក្រុមហាម៉ាស ត្រូវបានធ្វើឡើង។

វិបត្តិមនុស្សធម៌កំពុងកើតមាន ខណៈទឹកជំនន់ធ្វើឲ្យមនុស្សរាប់ពាន់នាក់ ជម្លៀសខ្លួនក្នុងប្រទេសសូម៉ាលី

2023/11/13 03:31:12 pm        82
ប្រជាជនរហូតដល់មួយលាននាក់ នៅក្នុងប្រទេសសូម៉ាលី កំពុងប្រឈមមុខនឹងផលប៉ះពាល់ដ៏អាក្រក់នៃភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បង្កជាវិបត្តិមនុស្សធម៌នៅក្នុងប្រទេស ខណៈបាតុភូតអាកាសធាតុពិភពលោក អែល នីញ៉ូ បានបង្កមហន្តរាយនៅអាហ្វ្រិកខាងកើត។ ពលរដ្ឋដែលផ្លាស់ទីលំនៅ កំពុងជួបប្រទះនឹងបញ្ហាប្រឈមក្នុងការស្វែងរកទីជម្រកសមរម្យ ខណៈហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលបានខូចខាត ឬមិនគ្រប់គ្រាន់ កំពុងរារាំងដល់ការផ្តល់ជំនួយ និងការផ្គត់ផ្គង់សំខាន់ៗដោយទីភ្នាក់ងារជាតិ និងអន្តរជាតិ។គ្រោះទឹកជំនន់នេះបានកើតឡើងត្រឹមតែរយៈពេលប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសនៅតំបន់ស្នែងអាហ្រ្វិកមួយនេះ បានស៊ូទ្រាំនឹងគ្រោះរាំងស្ងួតជាប្រវត្តិសាស្ត្រ។ ទោះបីជាមានការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលសូម៉ាលី ក៏ដោយ ទីក្រុងជាច្រើននៅតែត្រូវលិចទឹក។ ទោះជាយ៉ាងណាក៏ដោយ គំនិតផ្តួចផ្តើមមនុស្សធម៌នៅតែបន្តក្នុងប្រទេសនេះ បើទោះបីជាមានឧបសគ្គដ៏តានតឹងផ្នែកភស្តុភារក៏ដោយ។សូម៉ាលី មិនមែនជាប្រទេសតែមួយក្នុងតំបន់ ដែលរងផលប៉ះពាល់ដោយបាតុភូតអាកាសធាតុពិភពលោកនេះ ដែលគេស្គាល់ថាជាព្រឹត្តិការណ៍អាកាសធាតុ អែល នីញ៉ូ នោះទេ។ ប្រទេសកេនយ៉ា និងអេត្យូពី ក៏បានរាយការណ៍ពីការស្លាប់ និងការផ្លាស់ទីលំនៅ ដោយសារភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ផងដែរ។ អង្គការសហប្រជាជាតិនិយាយថា ខ្លួននឹងផ្តល់ជំនួយចំនួន ២៥លានដុល្លារអាមេរិក ដើម្បីចាប់ផ្តើមជំនួយសង្គ្រោះជីវិតសម្រាប់អ្នកដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនេះ៕

សមត្ថកិច្ចចំរុះចុះទៅស្រាវជ្រាវករណីផ្ទុះអាវុធជាច្រើនគ្រាប់លើភ្នំគិរីរម្យ

2023/11/13 02:41:26 pm        1854
កំពង់ស្ពឺ ៖ សមត្ថកិច្ចចំរុះជាច្រើននាក់បានចុះទៅស្រាវជ្រាវភ្លាមៗ បន្ទាប់ពីមានការផ្ទុះអាវុធជាច្រើនគ្រាប់នៅលើភ្នំគិរីរម្យ និងបានរកឃើញសំបកអាវុធបាញ់រួចជាង២០០គ្រាប់ ។ប្រភពព័ត៌មានបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ អាជ្ញាធរខេត្តកំពង់ស្ពឺ បានបង្កើតគណៈកម្មការចំរុះមួយចុះទៅស្រាវជ្រាវនៅចំណុចផ្ទះលំហែស្ថិតនៅភូមិថ្មី ហៅចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ដែលគណៈកម្មការនេះមាន អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងនគរបាល និងកងរាជអាវុធហត្ថផងដែរ បន្ទាប់ពីទទួលបានព័ត៌មានពីការបាញ់បោះសេរីជាច្រើនគ្រាប់។ប្រភពព័ត៌មានបន្ថែមថា ក្រោយសួរនាំសាក្សីមួយចំនួននៅកន្លែងកើតហេតុ សមត្ថកិច្ចបានដឹងថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង១៦:០០ រហូតដល់យប់ជ្រៅ នៅទីតាំងកើតហេតុមានកម្មពីធីខួបកំណើត និងមានការបាញ់បោះសេរីជាបន្តបន្ទាប់។ ប្រភពបន្ថែមថា សមត្ថកិច្ចបានរកឃើញវត្ថុតាងជុំវិញកន្លែងកើតហេតុរួមមាន សំបកគ្រាប់កាំភ្លើងខ្លីចំរុះចំនួន ១១២គ្រាប់ សំបកគ្រាប់កាំភ្លើងM16ចំនួន ៣៦គ្រាប់ និងសំបកគ្រាប់កាំភ្លើងAKចំនួន៥៥គ្រាប់។ គណ:កម្មការបាននាំវត្ថុតាងទាំងអស់យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីធ្វើការស្រាវជ្រាវបន្ត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

ក្រុមហេសបូឡាអះអាងថា ខ្លួនកំពុងប្រើអាវុធថ្មី ក្នុងការប្រយុទ្ធជាមួយទាហានអ៊ីស្រាអែល

2023/11/13 02:21:09 pm        277
មេដឹកនាំក្រុមសកម្មប្រយុទ្ធហេបូឡារបស់ប្រទេសលីបង់ បាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមសកម្មប្រយុទ្ធរបស់ខ្លួន បានបង្ហាញអាវុធថ្មី រួមទាំងមីស៊ីលដែលមានក្បាលគ្រាប់ធុនធ្ងន់ នៅក្នុងការប្រយុទ្ធដែលកំពុងបន្ត នៅតាមព្រំដែនលីបង់-អ៊ីស្រាអែល ដោយបន្ថែមថា ពួកគេ នឹងបន្តប្រើប្រាស់ព្រំដែនដ៏តានតឹង ដើម្បីដាក់សម្ពាធលើអ៊ីស្រាអែល។លោក សាយយីដ ហាសសាន ណាស្រាលឡា (Sayyed Hassan Nasrallah) ក៏បានស្តីបន្ទោសសហរដ្ឋអាមេរិកជុំវិញសង្គ្រាមអ៊ីស្រាអែល និងក្រុមហាម៉ាស ដោយនិយាយថា សហរដ្ឋអាមេរិកជាប្រទេសតែមួយគត់ដែលអាចបញ្ឈប់ការវាយលុកយ៉ាងទូលំទូលាយរបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សាស្ទ្រីប ប៉ុន្តែមិនបានធ្វើដូច្នេះទេ។ លោកបាននិយាយថា ការវាយប្រហារលើកងទ័ពអាមេរិក នៅប្រទេសអ៊ីរ៉ាក់ និងស៊ីរី ដែលទីក្រុងវ៉ាស៊ីនតោន និយាយថា បានឈានដល់គ្រាប់រ៉ុក្កែតជាង៤០គ្រាប់ និងការវាយប្រហារដោយយានដ្រូន នឹងបន្តរហូតដល់សង្រ្គាមនៅតំបន់ហ្កាហ្សា ឈានដល់ទីបញ្ចប់។ប្រទេសអ៊ីស្រាអែល ប្រកាសស្ទាក់ចាប់ប្រតិបត្តិការ Arrow-3 ជាលើកដំបូង។ការអត្ថាធិប្បាយរបស់លោក ណាស្រាលឡា បានកើតឡើង ខណៈដែលស្ថានភាពនៅតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ប្រទេសលីបង់ បន្តកើនឡើង។ ក្រុមហេសបូឡាកាលពីថ្ងៃសុក្រ បានវាយប្រហារភាគខាងជើងអ៊ីស្រាអែលដោយយានដ្រូនអត្តឃាតចំនួន បីគ្រឿង បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រា អែល នៅភាគកណ្តាលប្រទេសស៊ីរី បានសម្លាប់ជនសកម្មប្រយុទ្ធហេសបូឡាចំនួន ៧នាក់។

សហគមន៍ជនភាគតិចអារ៉ាប់ មានមោទនភាព ក្នុងការចូលរួមបម្រើក្នុងសង្គ្រាមរបស់អ៊ីស្រាអែល

2023/11/13 02:13:50 pm        250
នៅក្នុងភូមិឌ្រូស (Druze) នៃទីក្រុងហឺ្វហ្វេស (Hurfeish) ដែលជាសហគមន៍ជនជាតិភាគតិចអារ៉ាប់នៅជិតព្រំដែនរបស់អ៊ីស្រាអែលជាមួយប្រទេសលីបង់ ភាគច្រើនជាស្ត្រី នៅតែមាន បន្ទាប់ពីបុរសជាច្រើនបានចាកចេញ ដើម្បីចូលរួមធ្វើសង្រ្គាម នៅខ្សែត្រៀមជួរមុខ។សហគមន៍នេះ ស្ថិតនៅតំបន់ហ្គាលីលី (Galilee) ដែលតុបតែងលំអដោយទង់ជាតិអ៊ីស្រាអែលយ៉ាងភ្លឺ និងភូមិឌ្រូស គឺសម្បូរដោយអ្នកស្នេហាជាតិ ចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសមកពីហ្កាហ្សា បានវាយលុកតាមព្រំដែនជាមួយអ៊ីស្រាអែល ដែលមានចម្ងាយប្រហែល ២០០ គីឡូម៉ែត្រ (១២៥ម៉ាយ) ទៅភាគខាងត្បូង។តួលេខផ្លូវការចុងក្រោយរបស់អ៊ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារនេះ បានបណ្តាលឲ្យមនុស្សប្រហែល ១.២00នាក់ ស្លាប់ នៅខាងអ៊ីស្រាអែល ដែលភាគច្រើនជាជនស៊ីវិល ត្រូវបានសម្លាប់ នៅថ្ងៃទី៧ ខែតុលា។អ៊ីស្រាអែល បានសងសឹកជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកឥតឈប់ឈរ រួមនឹងការវាយលុក នៅក្នុងតំបន់ហ្កាហ្សា។ មនុស្សជាង ១១.000នាក់ នៅក្នុងទឹកដីប៉ាឡេស្ទីន ត្រូវបានសម្លាប់ ដែលភាគច្រើនជាជស៊ីវិលផងដែរ នេះបើយោងតាមតួលេខចុងក្រោយពីក្រសួងសុខាភិបាល នៅតំបន់ហ្កាហ្សា ដែលគ្រប់គ្រង ក្រុមហាម៉ាស។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រភពប៉ាគីស្ថាន៖ កិច្ចប្រឹងប្រែង ដើម្បីសម្រួលដល់ការចរចា រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងបន្ត
04/07/2026 08:04 PM
អាមេរិកវាយប្រហារគោលដៅយោធាលើកោះ Kharg របស់អ៊ីរ៉ង់ ខណៈលោក Vance ប្រាប់ថា គ្មានការប្តូរយុទ្ធសាស្ត្រទេ
04/07/2026 08:04 PM
ប្រេងឡើងថ្លៃ និងកង្វះខាតប្រេង រុញច្រានឲ្យអ្នកប្រើប្រាស់ប៉ាគីស្ថានងាកមករកម៉ូតូអគ្គិសនី
04/07/2026 08:04 PM
លោក Trumpថា សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
[UPDATE] លោក Trump បញ្ជាក់ថា «អារ្យធម៌ទាំងមូលនឹងលែងមាននៅយប់នេះ» បើអ៊ីរ៉ង់មិនធ្វើកិច្ចព្រមព្រៀង
04/07/2026 08:04 PM
ចិនសង្ឃឹមថា ភាគីពាក់ព័ន្ធនឹងសង្រ្គាមអ៊ីរ៉ង់អាចក្តាប់ឱកាស ដើម្បីសន្តិភាព និងចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ
04/07/2026 08:04 PM
អ៊ីរ៉ង់គំរាមរំខានការផ្គត់ផ្គង់ប្រេង និងឧស្ម័ន ក្នុងតំបន់ «ជាច្រើនឆ្នាំ» បើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលត្រូវបានវាយប្រហារ
04/07/2026 08:04 PM
WHO ៖ ការជម្លៀសផ្នែកវេជ្ជសាស្រ្តនៅតំបន់ហ្កាហ្សា បានផ្អាក ក្រោយកម្មករជាប់កិច្ចសន្យាម្នាក់ត្រូវបានសម្លាប់
04/07/2026 08:04 PM
BREAKING NEWS ៖ សង្គមមនុស្សទាំងមូលនឹងត្រូវស្លាប់នៅយប់នេះ បើសិនជាអ៊ីរ៉ង់មិនបង្កើតកិច្ចព្រមព្រៀង
04/07/2026 08:04 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការីនាំយកអំណោយមនុស្សធម៌សម្រាលទុក្ខលំបាក ជូនលោកតាលោកយាយចាស់ជរាគ្មានទីពឹងនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ
04/07/2026 08:04 PM