នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា
សមត្ថកិច្ចបង្ក្រាបទីតាំង Online Scams ចំនួន៩កន្លែងនៅក្រុងបាវិត ឃាត់ខ្លួនជន​បរទេសជាង ៣០០នាក់
កម្លាំងជំនាញបន្តឆ្មក់ចុះបង្ក្រាបទីតាំងឆបោកតាមប្រពន្ធ័បច្ចេកវិទ្យា នៅខណ្ឌសែនសុខ ឃាត់​ជន​បរទេស​ ២៧នាក់

សន្តិសុខ និង សង្គម

សង្គ្រាមអ៊ីស្រាអែល និងហាម៉ាស កាន់តែរាលដាលឡើង ខណៈចំនួនអ្នកស្លាប់ប៉ាឡេស្ទីន កើនឡើងនៅតំបន់ហ្គាហ្សា

2023/10/14 01:00:24 pm        551
យោធារបស់អ៊ីស្រាអែល បានព្រមានប្រជាជន ១,១ លាននាក់ដែលរស់នៅក្នុងភាគខាងជើងហ្គាហ្សាឲ្យជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ចំពេលមានសញ្ញាថា អ៊ីស្រាអែលគ្រោងនឹងបង្កើនការវាយលុកសងសឹករបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលារបស់ក្រុមនេះ ដែលបានសម្លាប់មនុស្ស ១.៣០០នាក់។បទបញ្ជាជម្លៀសរបស់អ៊ីស្រាអែល បានជំរុញឲ្យមនុស្សរាប់ម៉ឺននាក់ចាកចេញពីផ្ទះសម្បែងរបស់ពួកគេនៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ នេះបើយោងតាមការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ។វិបត្តិមនុស្សធម៌នៅតំបន់ហ្គាហ្សា កំពុងកាន់តែជ្រៅ ជាមួយនឹងការព្រមានថា មនុស្សប្រឈមនឹងការស្រេក ឃ្លាន។ យ៉ាងហោចណាស់មនុស្ស១.៩០០នាក់ ត្រូវបានសម្លាប់ នៅហ្គាហ្សា នេះបើយោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីន។លោកប្រធានាធិបតី ចូ បៃដិន និយាយថា សហរដ្ឋអាមេរិកកំពុង«ប្រឹងប្រែងធ្វើការយ៉ាងខ្លាំង» ដើម្បីឲ្យជនជាតិអាមេរិកដែលបាត់ខ្លួនពីអ៊ីស្រាអែលបានត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ជើងយន្តហោះទីមួយ ដែលក្រសួងការបរទេសអាមេរិករៀបចំ ដើម្បីយកពលរដ្ឋរបស់ខ្លួនចេញពីប្រទេសអ៊ីស្រាអែល បានមកដល់ទីក្រុងអាថែន ប្រទេសក្រិក ហើយការហោះហើរជាច្រើនទៀត ត្រូវបានគ្រោងទុកសម្រាប់ថ្ងៃខាង មុខ។

ក្រុមរដ្ឋអារ៉ាប់៖ ប្រជាជនប៉ាឡេស្ទីន ត្រូវតែនៅលើដីរបស់ខ្លួន ខណៈដែលសង្រ្គាម កាន់តែតានតឹង

2023/10/14 10:13:39 am        238
ការអំពាវនាវឲ្យមានច្រករបៀងមនុស្សធម៌ ឬផ្លូវរត់គេចខ្លួនសម្រាប់ប៉ាឡេស្ទីនពីតំបន់ហ្គាហ្សា ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមឥស្លាមប៉ាឡេស្ទីន ក្រុមហាម៉ាស បានកើនឡើង បានទាញប្រតិកម្ម ច្បាស់ៗពីអ្នកជិតខាងអារ៉ាប់។ប្រទេសអេហ្ស៊ីប ដែលជារដ្ឋអារ៉ាប់តែមួយគត់ដែលមានព្រំប្រទល់ជាប់តំបន់ហ្គាហ្សា និងហ្ស៊កដានី ដែលនៅជាប់នឹងតំបន់វេសបែងដែលគ្រប់គ្រងដោយអ៊ីស្រាអែល ប្រទេសទាំងពីរ បានព្រមានប្រឆាំងនឹងប៉ាឡេស្ទីនដែលត្រូវបានបង្ខំឲ្យចាកចេញពីទឹកដីរបស់ខ្លួននោះ។ការធ្វើបែបនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចរបស់ជនជាតិអារ៉ាប់ដែលចាក់ឫសយ៉ាងជ្រៅថា សង្គ្រាមចុងក្រោយរបស់អ៊ីស្រាអែលជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា អាចបង្កឲ្យមានរលកថ្មីនៃការផ្លាស់ទីលំនៅអចិន្ត្រៃយ៍ពីដីដែលប៉ាឡេស្ទីនចង់បង្កើតរដ្ឋនាពេលអនាគត។ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖«នេះគឺជាបុព្វហេតុនៃបុព្វហេតុទាំងអស់ ដែលជាបុព្វហេតុនៃជនជាតិអារ៉ាប់ទាំងអស់» ។ «វាសំខាន់ណាស់ដែលប្រជាជនប៉ាឡេស្ទីន នៅតែប្រកាន់ខ្ជាប់ និងមានវត្តមាន នៅលើទឹកដីរបស់ខ្លួន»។

របៀបដែលអ៊ីស្រាអែល កំណត់គោលដៅលើ«GazaMetro»នៃផ្លូវរូងក្រោមដីដែលក្រុមភេរវករលាក់ខ្លួន

2023/10/14 09:52:54 am        12322
ក្រុមអ្នកជំនាញ បាននិយាយថា ក្រុមហាម៉ាស បានចំណាយពេល ២ទសវត្សរ៍ ដើម្បីសាងសង់ផ្លូវរូងក្រោមដីដ៏ជ្រៅ និងការពារ ដើម្បីទប់ទល់នឹងការវាយលុកលើដីណាមួយរបស់ទាហានអ៊ីស្រាអែល។បណ្តាញដ៏ធំទូលាយនេះ ត្រូវបានគេជឿថា មានកម្ពស់ដល់ទៅ ១០០ ហ្វីត (៣០ម៉ែត្រ) នៅក្រោមផ្ទៃក្នុងកន្លែងខ្លះ និងបង្កើតជាផ្នែកកណ្តាលនៃការការពារមួយ ដែលក្រុមភេរវករ បានចំណាយពេលរៀបចំជាច្រើនឆ្នាំ។ច្រកចូលផ្លូវរូងក្រោមដី ត្រូវបានលាក់នៅក្នុងជាន់ខាងក្រោមនៃផ្ទះ វិហារឥស្លាម និងសាលារៀន ខណៈដែលផ្លូវតូចចង្អៀត ក្នុងទឹកដី និងផ្លូវតូចៗ ត្រូវបានគេរំពឹងថា នឹងត្រូវបានដាក់បង្កៃគ្រឿងផ្ទុះ និងគ្រាប់បែកដែលផលិតនៅក្នុងស្រុក ដើម្បីរៀបចំសម្រាប់ការវាយប្រហារណាមួយរបស់អ៊ីស្រាអែល។ការរៀបចំរបស់ក្រុមហាម៉ាស នឹងមានន័យថា ការវាយលុកលើដីណាមួយទៅកាន់ភាគខាងជើងតំបន់ហ្គាហ្សា នឹងមានគ្រោះថ្នាក់ ហើយទំនងជាបណ្តាលឲ្យមានអ្នករងរបួសយ៉ាងធ្ងន់ធ្ងរលើភាគីទាំងសងខាង ក៏ដូចជាប្រជាជនស៊ីវិលដែលនៅសេសសល់នោះ។

ការផ្ទុះបានធ្វើឲ្យកក្រើកផ្ទៃមេឃងងឹត នៅប៉ុន្មានម៉ោងព្រឹកថ្ងៃសៅរ៍ (ទី១៤ តុលា) នៅក្នុងតំបន់ហ្គាហ្សា

2023/10/14 09:48:22 am        310
អ៊ីស្រាអែល បានប្តេជ្ញាថា នឹងកម្ទេចក្រុមហាម៉ាស បន្ទាប់ពីក្រុមយុទ្ធជនរបស់ខ្លួន បានវាយប្រហារឡើងចេញពីតំបន់ហ្គាហ្សា កាលពីថ្ងៃសៅរ៍ (ទី៧ ខែតុលា) ហើយបានសម្រុកចូលតាមទីប្រជុំជន និងភូមិ ដោយបានសម្លាប់ជនជាតិអ៊ីស្រាអែល ១.៣០០ នាក់ ភាគច្រើនជាជនស៊ីវិល និងបានចាប់ចំណាប់ថ្នូរជាច្រើននាក់។ចាប់តាំងពីពេលនោះមក អ៊ីស្រាអែល បានដាក់តំបន់ហ្គាហ្សាស្ទ្រីប ដែលគ្រប់គ្រងដោយក្រុមហាម៉ាស ដែលជាជម្រករបស់ជនជាតិប៉ាឡេស្ទីន ២,៣ លាននាក់ នៅក្រោមការឡោមព័ទ្ធទាំងស្រុង ហើយបានទម្លាក់គ្រាប់បែកលើវាជាមួយនឹងការវាយប្រហារតាមអាកាស ដែលមិនធ្លាប់មានពីមុនមក។ អាជ្ញាធរហ្គាហ្សា បាននិយាយថា មនុស្ស ១.៩០០នាក់ បានស្លាប់។អ្នកស្រុកជាងមួយលាននាក់នៅភាគខាងជើងហ្គាហ្សា កាលពីថ្ងៃសុក្រ (ទី១៣ ខែតុលា) បានទទួលការជូនដំណឹងរយៈពេល២៤ម៉ោងពីអ៊ីស្រាអែល ឲ្យភៀសខ្លួនទៅភាគខាងត្បូង មុនពេលការវាយលុកលើដី ដែលគេរំពឹងទុក។ ក្រុមហាម៉ាស បានប្តេជ្ញាថា នឹងប្រយុទ្ធរហូតដល់ដំណក់ឈាមចុងក្រោយ ហើយប្រាប់ក្រុមអ្នកស្រុកឲ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ។

មានប្រតិកម្ម បន្ទាប់ពីអ្នកសារព័ត៌មានរ៉យទ័រ លោក Issam Abdallah ត្រូវបានសម្លាប់ នៅក្នុងប្រទេសលីបង់

2023/10/14 08:57:36 am        248
អ្នកថតវីដេអូរបស់សារព័ត៌មានរ៉យទ័រ លោក Issam Abdallah ត្រូវបានសម្លាប់កាលពីថ្ងៃសុក្រ (ទី១៣ តុលា) នៅភាគខាងត្បូងប្រទេសលីបង់ ខណៈកំពុងធ្វើការជាមួយបុគ្គលិកម្នាក់ ដើម្បីផ្តល់ការផ្សាយវីដេអូបន្តផ្ទាល់នៃការផ្ទុះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។អ្នកការទូតជាន់ខ្ពស់របស់អង្គការសហប្រជាជាតិ លោកអគ្គលេខាធិការ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) និង លោក Stephane Dujarric បានគូសបញ្ជាក់អំពីគ្រោះថ្នាក់ដែលអ្នកសារព័ត៌មាន ប្រឈមមុខក្នុងតាមយកព័ត៌មានជម្លោះនេះ។ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅ UN លោក Gilad Erdan បានសោកស្តាយចំពោះការស្លាប់របស់លោក Abdallah ហើយបាននិយាយថា ប្រទេសរបស់លោក នឹងស៊ើបអង្កេតលើករណីស្លាប់នេះ។អ្នកនាំពាក្យសេតវិមាន អ្នកស្រី Olivia Dalton បានសម្តែងការរំលែកទុក្ខដល់រដ្ឋបាលរបស់លោកបៃដិន ទៅកាន់ក្រុមអ្នកសារព័ត៌មាន ដោយនិយាយថា លោកប្រធានាធិបតី បានផ្ញើការអធិដ្ឋានរបស់លោក។ តារាភាពយន្តហូលីវូដ លោក George Clooney ទួញសោកចំពោះការស្លាប់របស់លោក Abdallah ហើយបានពណ៌នាអំពីស្ថានភាពនៅក្នុងតំបន់មជ្ឈិមបូព៌ាថាជា «រឿងគួរឲ្យឈឺចាប់» ។សារព័ត៌មានរ៉យទ័រ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«យើងមានការសោកស្ដាយយ៉ាងខ្លាំងដែលបានដឹងថា អ្នកថតវីដេអូរបស់យើងគឺ លោក Issam Abdallah ត្រូវបានសម្លាប់» ។ សេចក្តីថ្លែងការណ៍ណោះ បានសរសេរថា៖«យើងកំពុងស្វែងរកព័ត៌មានបន្ថែមជាបន្ទាន់ ដោយធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ និងគាំទ្រដល់ក្រុមគ្រួសារ និងសហការីរបស់លោក Issam»។

ការចោទប្រកាន់របស់កាណាដា មិនបានធ្វើឲ្យប៉ះពាល់ដល់ទនាក់ទំនងការទូតក្នុងឥណ្ឌូប៉ាស៊ីហ្វិករបស់ឥណ្ឌាទេ

2023/10/12 02:50:00 pm        145
ការចោទប្រកាន់របស់កាណាដា ដែលថារដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានជាប់ពាក់ព័ន្ធនឹងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក នៅក្នុងប្រទេសកាណាដា ស្ទើរតែមិនប៉ះពាល់ដល់ទំនាក់ទំនងការទូតរបស់ប្រទេសអាស៊ីខាងត្បូងមួយនេះ នៅឥណ្ឌូប៉ាស៊ីហ្វិកទាល់តែសោះ នេះបើយោងតាមស្នងការជាន់ខ្ពស់ឥណ្ឌារបស់ប្រទេសអូស្ត្រាលី លោក Manpreet Vohra។លោក Vohra បាននិយាយនៅក្រៅព្រឹត្តិការណ៍សង្គមអាស៊ី នៅទីក្រុងស៊ីដនី នៅថ្ងៃព្រហស្បតិ៍ (១២ តុលា) នេះថា ខណៈដែលអូស្ត្រាលីបានអំពាវនាវដំបូងគេឱ្យមានការស៊ើបអង្កេត បន្ទាប់ពីនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau បានធ្វើការចោទប្រកាន់លើប្រទេសឥណ្ឌានោះ មិនមានប្រតិកម្មអ្វីគួរឱ្យកត់សម្គាល់ពីតំបន់អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀតលើសពីនេះនោះទេ។ទំនាក់ទំនងរវាងទីក្រុងញ៉ូវ ដេល្លី និងទីក្រុងអូតាវ៉ា បានធ្លាក់ចូលទៅក្នុងភាពតានតឹងយ៉ាងស៊ីជម្រៅកាលពីខែមុន បន្ទាប់ពីលោក Trudeau បាននិយាយថា រដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានជាប់ពាក់ព័ន្ធក្នុងការធ្វើឃាតពលរដ្ឋកាណាដា និងជាមេដឹកនាំសាសនាស៊ីក ម្នាក់ឈ្មោះ Hardeep Singh Nijjar ដែលនាំមុខគេក្នុងចលនាអំពាវនាវឱ្យមានស្រុកកំណើតឯករាជ្យមួយ សម្រាប់ពលរដ្ឋកាន់សាសនាស៊ីក នៅក្នុងប្រទេសឥណ្ឌា ដែលហៅថាតំបន់ខាលីស្ថាន ប៉ុន្តែឥណ្ឌា បានចាត់ទុកលោកជាភេរវករ ចាប់តាំងពីពេលនោះមកផងដែរ៕

ចំនួនអ្នកស្លាប់ពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលចុងក្រោយបំផុតនេះ កើនលើស ២.៣០០នាក់ហើយ

2023/10/12 02:40:54 pm        110
មនុស្សជាង ២.៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងជុំចុងក្រោយនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល គិតត្រឹមថ្ងៃពុធ (១១ តុលា) ខណៈការប៉ះទង្គិចគ្នាដែលកំពុងបន្ត រវាងភាគីទាំងពីរ កំពុងកើនឡើងកាន់តែខ្លាំងក្លា។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល កាលពីថ្ងៃពុធ មនុស្សជាង១.២០០នាក់ ត្រូវបានសម្លាប់ និងមនុស្សជាង ២.៧០០នាក់ ផ្សេងទៀតបានរងរបួសនៅខាងអ៊ីស្រាអែល ចាប់តាំងពីជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលជុំថ្មីនេះ បានផ្ទុះឡើងកាលពីថ្ងៃសៅរ៍មក។ទន្ទឹមនឹងនេះដែរ ប្រជាជនប៉ាឡេស្ទីនសរុបចំនួន ១.១២៨នាក់ នៅតំបន់ហ្គាហ្សា ស្រ្ទីប និងតំបន់វែស ប៊ែង ត្រូវបានសម្លាប់ និងមនុស្សជាង ៥.៤៨៩នាក់ ផ្សេងទៀតបានរងរបួស។ នៅតំបន់ហ្គាហ្សា ស្ទ្រីប មនុស្ស ១.១០០នាក់បានស្លាប់ និងមនុស្សប្រហែល ៥.៣៣៩នាក់ ផ្សេងទៀតបានរងរបួស នេះបើយោងតាមតួលេខចុងក្រោយ ដែលចេញផ្សាយដោយក្រសួងសុខាភិបាលប៉ាឡេស្ទីន។ក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ្គាហ្សា ស្ទ្រីប បានបើកការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ទៅលើអ៊ីស្រាអែលកាលពីថ្ងៃសៅរ៍។ ជាការឆ្លើយតប យោធាអ៊ីស្រាអែលបានធ្វើការវាយប្រហារតាមអាកាសសំដៅលើទីតាំង និងទីស្នាក់ការរបស់ក្រុមហាម៉ាស់ ជាច្រើនកន្លែងនៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធមួយនេះ។ ជម្លោះជុំថ្មីនេះ បាននាំឱ្យមានអ្នកស្លាប់ និងរបួសយ៉ាងច្រើនសន្ធឹកសន្ធាប់សម្រាប់ភាគីជម្លោះទាំងសងខាង៕

សហរដ្ឋអាមេរិក នឹងបញ្ចូននាវាផ្ទុកយន្តហោះទី២ ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ

2023/10/12 02:26:37 pm        134
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអាមេរិក បានិយាយថា យោធាសហរដ្ឋអាមេរិក នឹងបញ្ជូននាវាផ្ទុកយន្តហោះមួយគ្រឿងផ្សេងទៀត ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ។ ចំណាត់ការនេះធ្វើឡើងក្នុងពេលជម្លោះកើនឡើងរវាង ក្រុមសកម្មប្រយុទ្ធហាម៉ាស់ប៉ាឡេស្ទីន និងអ៊ីស្រាអែល។អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បានប្រាប់អ្នករាយការណ៍ព័ត៌មានថានាវា USS Dwight D. Eisenhower និងក្រុមវាយប្រហាររបស់វានឹងចេញដំណើរលើការដាក់ពង្រាយតាមកាលបរិច្ឆេទរយៈពេលយូរ ទៅកាន់តំបន់ទទួលខុសត្រូវទីបញ្ជាការអឺរ៉ុប។ លោកKirby និយាយបន្ថែមថា ដំបូងពួកវានឹងធ្វើដំណើរឆ្លងកាត់សមុទ្រអាត្លង់ទិក និងចូលទៅកាន់សមុទ្រម៉េឌីទែរ៉ាណេ ជាកន្លែងដែលនាវានឹងអាចប្រើប្រាស់បានប្រសិនបើត្រូវការ។សហរដ្ឋអាមេរិក បានបញ្ចូនរួចហើយនាវាផ្ទុកយន្តហោះរដ្ឋ USS Gerald R. Ford និងក្រុមវាយប្រហាររបស់វា ទៅកាន់សមុទ្រម៉េឌីទែរ៉ាណេភាគខាងកើត នៅតំបន់សមុទ្រនៅជិតប្រទេសអ៊ីស្រាអែល។មន្ត្រីសហរដ្ឋអាមេរិក និយាយថា ចំណាត់ការទាំងនេះមានបំណងរារាំងប្រទេសណាមួយ ឬក្រុមណាមួយ ដែលអាចគិតពីការទាញយកប្រយោជន៍ពីអស្ថិរភាពនិងធ្វើឲ្យច្របូកច្របល់ដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួននៅទីបញ្ចប់។ រដ្ឋាភិបាលសហរដ្ឋអាមេរិក សង្ឃឹមថានឹងតាមដានប្រទេសអ៊ីរ៉ង់ដើម្បីទប់ស្កាត់ការប្រយុទ្ធរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ មិនឲ្យវិវឌ្ឍន៍ចូលទៅក្នុងជម្លោះក្នុងតំបន់កាន់តែធំ។

លោកហ្សេឡិនស្គី អំពាវនាវឲ្យមេដឹកនាំពិភពលោក ធ្វើទស្សនកិច្ចនៅអ៊ីស្រាអែល ដើម្បីបញ្ចៀស«សង្គ្រាមលោកលើកទី៣»

2023/10/12 01:52:27 pm        168
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡនស្គី (Volodymyr Zelensky) បានលើកទឹកចិត្តមេដឹកនាំពិភពលោកឲ្យទៅបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល ក្នុងការបង្ហាញសាមគ្គីភាពជាមួយប្រជាជនរបស់ខ្លួន និងដើម្បីទប់ស្កាត់ការឈ្លានពានបន្ថែមទៀត ដោយនិយាយថា វាអាចជួយ «សង្គ្រោះប្រទេសរបស់អ្នក»។លោក ហ្សេឡិនស្គី បានធ្វើការអធិប្បាយកាលពីថ្ងៃពុធ នៅខាងក្រៅកិច្ចប្រជុំជាមួយអគ្គលេខាធិការអង្គការណាតូលោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) និងមុនពេលកិច្ចប្រជុំនៃក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន ដែលជាការជួបជុំម្តងក្នុងរយៈពេលមួយខែម្តងនៃប្រទេសប្រមាណ៥០ ដែលកំពុងផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងគីវនៅក្នុងសង្គ្រាមការពាររបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី។លោកបានលើកឡើងអំពីការគាំទ្រដែលអ៊ុយក្រែនទទួលបានក្នុងថ្ងៃដំបូងនៃការលុកលុយពេញលេញរបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២ថា៖ «វាសំខាន់ណាស់ ដែលមិនឯកោ វាពិតជាសំខាន់ខ្លាំងណាស់»។សារព័ត៌មាន Axios បានរាយការណ៍ថា លោកហ្សេឡិនស្គី បានស្នើសុំទៅទស្សនកិច្ចអ៊ីស្រាអែល ក្នុងការបង្ហាញសាមគ្គីភាព។ ចំណែកសារព័ត៌មាន The Hill ពុំអាចបញ្ជាក់ដោយឯករាជ្យលើសំណើនេះបានទេ។

ការតវ៉ាទូទាំងពិភពលោកនៅតែបន្ត សម្រាប់ការគាំទ្រអ៊ីស្រាអែល និងប៉ាឡេស្ទីន ស្របពេលជម្លោះកាន់តែតានតឹង

2023/10/12 01:18:27 pm        108
ប្រជាជនរាប់រយនាក់ក្នុងប្រទេសជាច្រើន បន្តប្រមូលផ្តុំគ្នាក្នុងការតវ៉ាកាលពីថ្ងៃពុធ (១១ តុលា) ដើម្បីបង្ហាញការគាំទ្ររបស់ពួកគេ សម្រាប់ភាគីទាំងសងខាង ខណៈជម្លោះកាន់តែតានតឹង បន្ទាប់ពីការវាយប្រហាររបស់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស ទៅលើអ៊ីស្រាអែល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់ កាលពីថ្ងៃសៅរ៍ (៧ តុលា) ដែលជំរុញឱ្យអ៊ីស្រាអែលសងសឹកជាមួយនឹងការវាយប្រហារតាមអាកាសដោយឥតឈប់ឈរទៅលើតំបន់ ហ្គាហ្សា។ក្រុមបាតុកររាប់រយនាក់នៅអាហ្រ្វិកខាងត្បូង អូទ្រីស ជប៉ុន កាណាដា អេស្បាញ និងប្រទេសជាច្រើនទៀត បានប្រមូលផ្តុំគ្នាតវ៉ា និងស្រែកពាក្យស្លោកដូចជា «ដោះលែងប៉ាឡេស្ទីន» អំឡុងពេលបាតុកម្ម។ ក្រុមអ្នកគាំទ្រប៉ាឡេស្ទីនបាននិយាយថា «យើងចង់ឱ្យពិភពលោកដឹងថា ការកាន់កាប់របស់អ៊ីស្រាអែល ត្រូវតែបញ្ចប់។ ប៉ាឡេស្ទីនជាមនុស្ស ហើយពួកគេមានសិទ្ធិក្នុងការរស់រាន ហើយនិងមានសិទ្ធិរស់នៅក្នុងជីវិតធម្មតាដូចមនុស្សគ្រប់រូបក្នុងពិភពលោកដែរ»។ទន្ទឹមនឹងនេះ ក៏មានមនុស្សរាប់រយនាក់ចេញតវ៉ានៅក្នុងប្រទេសជាច្រើន និងទីតាំងសំខាន់ៗជាច្រើនរបស់រដ្ឋាភិបាល ដូចជានៅរដ្ឋធានីព្រុចស៊ែល នៃប្រទេសបែលហ្ស៊ិក សភាអឺរ៉ុបនៅទីក្រុងព្រុចស៊ែល អង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវ ប្រទេសអូស្ត្រាលី និងប្រទេសជាច្រើនទៀត ដើម្បីបង្ហាញការគាំទ្រយ៉ាងខ្លាំងក្លារបស់ពួកគេសម្រាប់រដ្ឋជ្វីហ្វរបស់អ៊ីស្រាអែល ផងដែរ។ក្រុមបាតុករបានលើកស្លាកសញ្ញាដែលសរសេរថា «សាមគ្គីភាពជាមួយអ៊ីស្រាអែល» និងពលរដ្ឋផ្សេងទៀត ដែលរងការវាយប្រហារពីក្រុមហាម៉ាស ក៏ដូចជាពីក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមផ្សេងទៀត បន្ទាប់ពីក្រុមហាម៉ាស បានចាប់ផ្តើមការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលលើអ៊ីស្រាអែល និងការសងសឹករបស់អ៊ីស្រាអែល ដែលនាំឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ និងរបួសជាច្រើន សម្រាប់ភាគីទាំងសងខាង ចាប់តាំងពីការវាយប្រហារមក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM
សាធារណជនកោះតៃវ៉ាន់មានការបែងចែកចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំប្រឆាំងទៅកាន់ចិនដីគោក
04/10/2026 07:04 PM
លោក Macron ចង់បញ្ចុះបញ្ចូលលោក Trump នៅ G7 ដោយការអញ្ជើញក្រោយកិច្ចប្រជុំកំពូលឲ្យទៅវិមាន Versailles
04/10/2026 07:04 PM
ការវាយប្រហារយានដ្រូនរុស្ស៊ីបណ្តាលឲ្យកើតមានអគ្គិភ័យនៅតំបន់ Odesa របស់អ៊ុយក្រែន
04/10/2026 07:04 PM