គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)
រយៈពេលជាង ៥ខែ កម្ពុជា​បណ្តេញជនបរទេសចេញ​ជិត ៣ម៉ឺននាក់ និង​ជិត ២ពាន់​នាក់​ទៀត​​ត្រៀម​​បណ្តេញចេញ ពាក់ព័ន្ធករណី Online Scams និង​ការ​ប្រព្រឹត្ត​បទ​ល្មើសផ្សេ​ងៗ

សន្តិសុខ និង សង្គម

ឥណ្ឌូនេស៊ីនិយាយថា គ្មានផ្សែងឆ្លងកាត់ព្រំដែនទៅកាន់ម៉ាឡេស៊ីនោះទេ ខណៈចំហេះព្រៃថយចុះ

2023/10/06 08:26:41 pm        284
រដ្ឋមន្ត្រីក្រសួងបរិស្ថានឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃសុក្រនេះ មួយថ្ងៃបន្ទាប់ពីប្រទេសជិតខាងខ្លួន បានជំរុញឲ្យទីក្រុងហ្សាកាតា មានចំណាត់ការ ខណៈគុណភាពខ្យល់កាន់តែធ្ងន់ធ្ងរថា ចំហេះព្រៃ នៅក្នុងផ្នែកមួយចំនួន នៅប្រទេសឥណ្ឌូនេស៊ី បានថយចុះ ហើយគ្មានផ្សែងត្រូវបានមើលឃើញហុយទៅកាន់ប្រទេសម៉ាឡេស៊ីនោះទេ។ លោក Nik Nazmi Nik Ahmad រដ្ឋមន្ត្រីធនធានធម្មជាតិ បរិស្ថាន និងបម្រែបម្រួលអាកាសធាតុរបស់ម៉ាឡេស៊ី នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានរ៉យទ័រ បាននិយាយថា លោកបានស្នើឲ្យសមភាគីឥណ្ឌូនេស៊ី របស់លោក ដោះស្រាយបញ្ហាផ្សែងហុយ។លោក Siti Nurbaya រដ្ឋមន្ត្រីបរិស្ថាន បានប្រាប់សារព័ត៌មានរ៉យទ័រថា លោកមិនដឹងនូវអ្វីជាមូលដ្ឋាន ដែល ប្រទេសម៉ាឡេស៊ី បានប្រើប្រាស់ក្នុងការផ្តល់សេចក្តីថ្លែងការណ៍ទាំងនោះទេ។ យើងកំពុងធ្វើការមិនផ្អែកលើសំណើរបស់ប្រទេសម៉ាឡេស៊ីនោះទេ។ យោងតាមអ្នកវិទ្យាសាស្ត្រ បានឲ្យដឹងថា ចំហេះព្រៃ បានបញ្ជូនផ្សែង ហុយឡើងនៅទូទាំងតំបន់ ក្នុងឆ្នាំ២០១៥ និងឆ្នាំ២០១៩ ដែលបានឆេះលើផ្ទៃដីរាប់លានហិកតា និងបានបង្កើតបានជាការបំភាយខ្ពស់លើកំណត់ត្រា។ស្ទើរតែគ្រប់រដូវក្តៅ ផ្សែងពីចំហេះព្រៃដើម្បីសម្អាតដីសម្រាប់ការដាំដំណាំដូងប្រេង ឈើសម្រាប់ផលិតក្តារបន្ទះ ក្រដាស់ និងដំណាំម្រេច នៅប្រទេសឥណ្ឌូនេស៊ី ដែលគ្របដណ្តប់ភាគច្រើននៅក្នុងតំបន់ នាំឲ្យមានហានិភ័យសុខភាព ប៉ះពាល់ប្រតិបត្តិករទេសចរណ៍ និងក្រុមហ៊ុនអាកាសចរណ៍ដែលពាក់ព័ន្ធ។ រដ្ឋមន្ត្រីប្រទេសឥណ្ឌូនេស៊ី បាននិយាយថា ចំនួនចំហេះព្រៃនៅក្នុងផ្នែកមួយចំនួននៅកោះស៊ូម៉ាត្រា និងកោះបណេអូ បានថយចុះ ហើយរដ្ឋាភិបាល បានបន្តពន្លត់អណ្តាតភ្លើងឆាបឆេះ។

មនុស្សជិត២០នាក់ស្លាប់ និងជិត១០០នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់នៅប្រទេសឥណ្ឌា

2023/10/06 08:22:53 pm        243
យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងសេចក្តីថ្លែងការណ៍ផ្លូវការ បានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់១៨នាក់បានស្លាប់ និងមនុស្សជិត១០០នាក់កំពុងបាត់ខ្លួន រួមទាំងសមាជិកយោធា២៣នាក់ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបានបង្កឱ្យមានការបាក់ទំនប់នៅតំបន់ភ្នំហិម៉ាឡៃ ភាគខាងជើងនៃប្រទេសឥណ្ឌា។មន្ត្រីម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ស្ពានចំនួន១៤ខ្សែ ត្រូវបានទឹកហូរកាត់ផ្ដាច់ ដែលធ្វើអោយប្រតិបត្តិការស្វែងរក ការស្តារឡើងវិញ និងការផ្តល់ជំនួយមានភាពយឺតយ៉ាវនៅក្នុងតំបន់នេះ។ ភ្លៀងដែលបន្តធ្លាក់ក្នុងកម្រិតទាប និងព្រិលនៅកម្រិតកម្ពស់ខ្ពស់ ក៏កំពុងរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។ ការសង្គ្រោះតាមអាកាស និងការឃ្លាំមើលត្រូវបានគេធ្វើឡើង ហើយយ៉ាងហោចណាស់មានអ្នកទេសចរចំនួន២.៥០០នាក់ ត្រូវបានជាប់ខ្លួននៅក្នុងភូមិជាច្រើនដែលរងផលប៉ះពាល់។នាយកដ្ឋានអាកាសធាតុរបស់ប្រទេសឥណ្ឌា បាននិយាយថា តំបន់នេះបានទទួលទឹកភ្លៀងកម្រិត៤អ៊ីញ ចាប់តាំងពីថ្ងៃទី១ ខែតុលា មក ដោយជាតួលេខច្រើនជាងពីរដងនៃបរិមាណមធ្យម។ ក្រុមមន្ត្រីបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ទឹកជំនន់នេះ គឺអាក្រក់ជាងទឹកជំនន់កាលពីខែតុលា ឆ្នាំ១៩៦៨ ទៅទៀត ដែលបានសម្លាប់មនុស្ស១.០០០នាក់ នៅក្នុងប្រទេសឥណ្ឌានេះ៕

ការប្រយុទ្ធគ្នាក្នុងព្រៃដ៏ខ្លាំងក្លា បានសម្លាប់កងកម្លាំងសូម៉ាលី និងក្រុមសកម្មប្រយុទ្ធរាប់សិបនាក់

2023/10/06 08:19:21 pm        243
មន្ត្រីកងទ័ពម្នាក់បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា យ៉ាងហោចណាស់មានក្រុមអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាលចំនួន៣០នាក់ និងពួកសកម្មប្រយុទ្ធក្រុមឧទ្ទាម អាល់សាបាប (al Shabaab) រាប់សិបនាក់ទៀត ត្រូវបានសម្លាប់នៅក្នុងប្រទេសសូម៉ាលី នៅក្នុងការប្រយុទ្ធគ្នាយ៉ាងបង្ហូរឈាមបំផុតនៃការវាយលុករយៈពេលមួយឆ្នាំ ប្រឆាំងនឹងក្រុមដែលមានទំនាក់ទំនងជាមួយក្រុមបះបោរ អាល់កៃដា។ការប៉ះទង្គិចគ្នាកាលពីថ្ងៃពុធនៅក្នុងព្រៃ Shabellow នេះ គឺជាការបង្ហាញចុងក្រោយបំផុតនៃភារកិច្ចដ៏លំបាក ដែលកងទាហានសូម៉ាលី និងកងជីវពលសម្ព័ន្ធមិត្ត ប្រឈមមុខក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេដើម្បីកម្ចាត់ក្រុមអាល់សាបាប ដែលបាននិងកំពុងធ្វើបះបោរចាប់តាំងពីឆ្នាំ២០០៦មក។យុទ្ធនាការយោធាមួយ ដែលបានចាប់ផ្តើមកាលពីឆ្នាំមុនដោយក្រុមកងទ័ព និងកងជីវពល មានមូលដ្ឋានក្នុងសម្ព័ន្ធទ័ព នៅភាគកណ្តាលប្រទេសសូម៉ាលី បានរឹបអូសយកទឹកដីសំខាន់ៗជាច្រើនពីពួកសកម្មប្រយុទ្ធ។ ទោះបីជាកងកម្លាំងរដ្ឋាភិបាល បានដណ្តើមយកទីក្រុងធំៗមួយចំនួនក៏ដោយ ក៏ក្រុមអាល់សាបាប អាចដណ្តើមយកមកវិញ នូវទឹកដីមួយចំនួនដែលខ្លួនបានបាត់បង់ និងធ្វើការវាយឆ្មក់យ៉ាងសាហាវទៅលើមូលដ្ឋានយោធានៅក្នុងប្រទេសសូម៉ាលីនេះផងដែរ៕

លោក ពូទីន ផ្ដល់លទ្ធភាពដែលរុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ

2023/10/06 08:15:07 pm        184
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) បានបង្ហាញពីលទ្ធភាពដែលថារុស្ស៊ីអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ ជាលើកដំបូងក្នុងរយៈពេលជាង៣ទសវត្សរ៍ ហើយអាចនឹងដកការផ្តល់សច្ចាប័នលើសន្ធិសញ្ញាហាមប្រាមការសាកល្បងនុយក្លេអ៊ែរ។លោក ពូទីន ដែលជាអ្នកធ្វើការសម្រេចចិត្តចុងក្រោយនៅក្នុងមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ក៏បាននិយាយផងដែរថា ទីក្រុងម៉ូស្គូបានសាកល្បងដោយជោគជ័យនូវមីស៊ីលតម្រង់គោលដៅដំណើរការដោយថាមពលនុយក្លេអ៊ែរ និងអាចបំពាន់ដោយក្បាលគ្រាប់នុយក្លេអ៊ែរ ឈ្មោះថា Burevestnik ដែលសមត្ថភាពខ្លាំងក្លាមិនអាចប្រៀបផ្ទឹមបាន។ប្រមុខវិមានក្រឹមឡាំងរូបនេះបាននិយាយថា មិនមានភាពចាំបាច់ក្នុងការផ្លាស់ប្តូរគោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ីទេ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ការវាយប្រហារណាមួយមកលើរុស្ស៊ី នឹងបង្កឱ្យមានការឆ្លើយតបជាលើកទីពីរ ជាមួយនឹងមីស៊ីលនុយក្លេអ៊ែររាប់រយគ្រាប់ ដែលពុំមានសត្រូវណាអាចរស់រានមានជីវិតបានឡើយ។ជាមួយគ្នានោះដែរ ប្រធានាធិបតីរុស្ស៊ីរូបនេះ ក៏បាននិយាយពីតួលេខរងគ្រោះក្នុងសង្គ្រាមផងដែរថា អ៊ុយក្រែនបានបាត់បង់ទាហានជាង៩ម៉ឺននាក់ ចាប់តាំងពីខ្លួនបានចាប់ផ្ដើមការវាយបក កាលពីដើមខែមិថុនាមក ហើយទីក្រុងគីវនេះ ក៏បានបាត់បង់នូវរថក្រោះចំនួន៥៥៧គ្រឿង រួមទាំងយានពាសដែកចំនួន១.៩០០គ្រឿងផងដែរ៕

ចិនប្រឆាំងយ៉ាងដាច់ខាតចំពោះការសម្រេចឯកតោភាគីរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរ

2023/10/06 07:57:27 pm        96
អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា ប្រទេសចិនជំទាស់យ៉ាងដាច់អហង្ការ ចំពោះការសម្រេចឯកតោភាគីរបស់ជប៉ុន ក្នុងការបញ្ចេញទឹកកខ្វក់នុយក្លេអ៊ែរពីរោងចក្រហ្វ៊ូគូស៊ីម៉ា ចូលទៅក្នុងសមុទ្រ ខណៈទីក្រុងតូក្យូ ក៏បានទទួលការរិះគន់ពីកូរ៉ែខាងត្បូង រួមទាំងមានការតវ៉ានៅទីក្រុងហុងកុង ជុំវិញការបញ្ចេញទឺកជុំទីពីរ នេះផងដែរ។ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ខ្លួនបានចាប់ផ្តើមការបង្ហូរចេញទឹកកខ្វក់នុយក្លេអ៊ែរហ្វូគូស៊ីម៉ា ជុំទីពីរ ហើយគ្រោងនឹងបញ្ចេញទឹកចំនួន៧.៨០០តោន ក្នុងរយៈពេល១៧ថ្ងៃ។អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា «ខ្ញុំសូមបញ្ជាក់ឡើងវិញថា មហាសមុទ្រជាកម្មសិទ្ធិរបស់មនុស្សជាតិទាំងអស់។ រដ្ឋាភិបាលជប៉ុនត្រូវឆ្លើយតបរាល់កង្វល់របស់សហគមន៍អន្តរជាតិ មានការប្រាស្រ័យទាក់ទងយ៉ាងពេញទំហឹង និងស្មោះត្រង់ជាមួយប្រទេសជិតខាង ព្រមទាំងធ្វើការបញ្ចេញចោលសំណល់ទឹក ដែលមានជាតិនុយក្លេអ៊ែរ ប្រកបដោយការទទួលខុសត្រូវ»។ អ្នកនាំពាក្យរូបនោះបានបន្ថែមថា សហគមន៍អន្តរជាតិចាំបាច់ត្រូវជំរុញឱ្យមានការរៀបចំការត្រួតពិនិត្យអន្តរជាតិ ដែលនឹងមានប្រសិទ្ធភាពក្នុងរយៈពេលយូរ និងធានាថាប្រទេសជិតខាងរបស់ប្រទេសជប៉ុន រួមទាំងអ្នកពាក់ព័ន្ធផ្សេងទៀត អាចចូលរួមយ៉ាងសំខាន់ក្នុងការរៀបចំនេះបានផងដែរ៕

អាមេរិកសម្ដែងការសោកស្ដាយ ចំពោះការបាញ់ទម្លាក់យានដ្រូនរបស់ទួរគីនៅក្នុងប្រទេសស៊ីរី ដោយកងកម្លាំងរបស់ខ្លួន

2023/10/06 07:51:43 pm        208
អ្នកនាំពាក្យមន្ទីរបញ្ចកោណរបស់អាមេរិក លោកឧត្តមសេនីយ៍ Pat Ryder បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៥ តុលា) ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយទូរស័ព្ទ «ប្រកបដោយផ្លែផ្កា» ជាមួយរដ្ឋមន្ត្រីក្រសួងការពារជាតិទួរគី លោក Yasar Guler ដើម្បីពិភាក្សាអំពី «ឧបទ្ទវហេតុដ៏គួរឲ្យសោកស្ដាយ» ដែលសហរដ្ឋអាមេរិកបានបាញ់ទម្លាក់យានដ្រូនរបស់ទួរគី។ ឧបទ្ទវហេតុនេះ គឺជាលើកទីមួយហើយ ដែលក្រុងវ៉ាស៊ីនតោនបានទម្លាក់យានដ្រូនរបស់សម្ព័ន្ធមិត្តយោធាណាតូ គឺប្រទេសទួរគីមួយនេះ។យានដ្រូន UAVs របស់ទួរគី ត្រូវបានគេឃើញធ្វើការវាយប្រហារតាមអាកាសនៅទីក្រុង Hasakah ប្រទេសស៊ីរី កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ចម្ងាយប្រហែល ១គីឡូម៉ែត្រពីមូលដ្ឋានកងទ័ពអាមេរិក។ ប៉ុន្មានម៉ោងក្រោយមក យានដ្រូនទួរគីមួយគ្រឿង បានចូលមកក្នុងចម្ងាយតិចជាងកន្លះគីឡូម៉ែត្រនៃមូលដ្ឋានកងទ័ពអាមេរិក ហើយត្រូវបានចាត់ទុកថាជាការគំរាមកំហែង និងត្រូវបាញ់ទម្លាក់ដោយយន្តហោះ F-16 របស់អាមេរិក។លោក Ryder បាននិយាយក្នុងអំឡុងសន្និសីទខ្លីមួយថា មិនមានការចង្អុលបង្ហាញថា ប្រទេសទួរគី មានចេតនាវាយប្រហារលើកងកម្លាំងសហរដ្ឋអាមេរិកនោះទេ។ ឧបទ្ទវហេតុនេះកើតឡើងក្នុងពេលភាពល្អប្រសើរនៃទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងទួរគី ដោយសហរដ្ឋអាមេរិកសង្ឃឹមថា ប្រទេសទួរគីនឹងផ្តល់សច្ចាប័នលើសមាជិកភាពរបស់អង្គការណាតូ សម្រាប់ស៊ុយអែត។ខណៈពេលដែលសហរដ្ឋអាមេរិកមិនដែលធ្លាប់បានបាញ់ទម្លាក់យានដ្រូនទួរគីពីមុនមកទាល់តែសោះនោះ ភាពតានតឹងបានផ្ទុះឡើង ហើយមានការហៅទូរស័ព្ទយ៉ាងជិតស្និទ្ធជុំវិញបញ្ហានេះ។ គួររម្លឹកផងដែរថា ក្នុងឆ្នាំ២០១៩ ទាហានអាមេរិកនៅភាគខាងជើងប្រទេសស៊ីរី បានរងការបាញ់ប្រហារដោយកាំភ្លើងធំពីទីបញ្ជាការរបស់ទួរគី៕

ទាហានអ៊ីស្រាអែល បានសម្លាប់ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនពីរនាក់ សង្ស័យថាជាអ្នកបាញ់ប្រហារនៅតំបន់West Bank

2023/10/06 05:47:35 pm        118
ខ្មាន់កាំភ្លើងជនជាតិប៉ាឡេស្ទីនពីរនាក់ បានស្លាប់ និងទាហានអ៊ីស្រាអែល ៥នាក់ បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នានៅតំបន់វេសបែង(West Bank)ដែលគ្រប់គ្រងដោយអ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ ហើយទាហានអ៊ីស្រាអែល បានសម្លាប់ជនសង្ស័យ នៅក្នុងការបាញ់ប្រហារលើអ្នកបើកបររថយន្តអ៊ីស្រាអែល នៅពេលក្រោយមកនោះ។យោធា បាននិយាយថា ខ្មាន់កាំភ្លើងទាំងពីរនាក់នៅក្នុងឧបទ្ទវហេតុដំបូង បានបាញ់ចេញពីរថយន្តទៅលើរថយន្តអ៊ីស្រាអែលមួយគ្រឿងនៅជិតទីក្រុងតុលកាម (Tulkarm)។ យោធានោះ បាននិយាយទៀតថា ការដេញតាម និងការបាញ់ប្រហារមួយ បានកើតឡើង ហើយទាហានបានសម្លាប់បុរសទាំងពីរនាក់ មុនពេលដែលរកឃើញកាំភ្លើងវែងមួយដើមយកចេញពីរថយន្តរបស់ពួកគេ។ក្រុមសកម្មប្រយុទ្ធឥស្លាមហាម៉ាស បានអះអាងថា ជនជាតិប៉ាឡេស្ទីនដែលត្រូវបានគេសម្លាប់នោះ មានអាយុ២៣ និង ២៧ឆ្នាំ ជាសមាជិករបស់ខ្លួន។ក្រុមហាម៉ាស់ និងក្រុមប្រឆាំងប្រដាប់អាវុធមួយក្រុមទៀត គឺក្រុមជីហាដឥស្លាមប៉ាឡេស្ទីន បាននិយាយថា ពួកគេបានធ្វើឲ្យជនជាតិអ៊ីស្រាអែលស្លាប់ និងរបួសដោយកាំភ្លើង និងការវាយឆ្មក់បំផ្ទុះគ្រាប់បែកនៅក្នុងការប៉ះទង្គិចគ្នាដាច់ដោយឡែកមួយ នៅក្នុងទីក្រុងតុលកាម។

សេវាអាកាសធាតុសហភាពអឺរ៉ុប៖ ខែកញ្ញាឆ្នាំ ២០២៣ ជាខែក្តៅបំផុតមិនធ្លាប់មាន

2023/10/06 05:40:23 pm        98
យោងតាមរបាយការណ៍ពីស្ថាប័នឃ្លាំមើលការប្រែប្រួលអាកាសធាតុអឺរ៉ុប ខែកញ្ញា ឆ្នាំ ២០២៣ កន្លងទៅ គឺជាខែកញ្ញា ក្តៅបំផុតមិនធ្លាប់មាន ដែលបានកត់ត្រា ។សេវាតាមដានការប្រែប្រួលអាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយថា ខែកញ្ញាកន្លងទៅនេះ បានមើលឃើញសីតុណ្ហភាព ខ្យល់ជាមធ្យមលើផ្ទៃផែនដី ៦១,៥ អង្សាហ្វារិនហៃ ស្មើរនឹង១,៦៩អង្សា លើសពីមធ្យមភាគឆ្នាំ១៩៩១ដល់២០២០ សម្រាប់ខែកញ្ញា និង ៩២ហ្វារិនហៃ ខ្ពស់ជាងសីតុណ្ហភាពនៃខែកញ្ញា ក្តៅបំផុតកាលពីកន្លងទៅ ដែលបានកត់ត្រាក្នុងឆ្នាំ ២០២០។ លោកស្រី សាម៉ាន់ថា ប៊ូគ្រេស (Samantha Burgess) នាយករងសេវាតាមដានបម្រែបម្រួល អាកាសធាតុ កូភ័រនីគូស (Copernicus) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការហក់ឡើងសីតុណ្ហភាពខ្ពស់មិនធ្លាប់មាន សម្រាប់ពេលវេលានៃឆ្នាំដែលបានសង្កេតកាលពីខែកញ្ញា កន្លងទៅនេះ បន្ទាប់ពីកំណត់ត្រារដូវក្តៅ ដែលបានបំបែកកំណត់ត្រាដោយចំនួនដ៏ខ្ពស់បំផុត ។ របាយការណ៍បាននិយាយថាខែកញ្ញាគឺជា ខែក្តៅមិនធម្មតាបំផុត នៃឆ្នាំណាមួយនៅក្នុងសំណុំទិន្នន័យរបស់វា ចាប់តាំងពីឆ្នាំ១៩៤០មក។ ចំណែកលោក ខាឡូ បោនធឹមប៉ូ (Carlo Buontempo) នាយកសេវាតាមដានការប្រែប្រួលអាកាសធាតុ ខាងលើ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា យើងបានឆ្លងកាត់ខែកញ្ញាដែលមិនគួរឱ្យជឿបំផុតមិនធ្លាប់មានពីសន្ទស្សន៍អាកាសធាតុ។ ការកើនឡើងកម្ដៅហួសពីការជឿជាក់ ។ ការប្រែប្រួលអាកាសធាតុ មិនមែនជាអ្វីដែលនឹងកើតឡើង ១០ ឆ្នាំពីពេលនេះទៅនោះទេ។ ការប្រែប្រួលអាកាសធាតុគឺនៅទីនេះ៕

អង្គការលើកលែងទោសអន្តរជាតិ ស្នើឲ្យប៉ាគីស្ថានបន្តផ្តល់ការស្នាក់អាស្រ័យដល់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន

2023/10/06 05:35:00 pm        104
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International )កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឲ្យប្រទេសប៉ាគីស្ថាន បន្តការគាំទ្ររបស់ខ្លួនសម្រាប់ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ដោយអនុញ្ញាតឲ្យពួកគេរស់នៅដោយសេចក្តីថ្លៃថ្នូរ និងរួចផុតពីការភ័យខ្លាចនៃការនិរទេសទៅអាហ្វហ្គានីស្ថាន ដែលពួកគេប្រឈមមុខនឹងការធ្វើទុក្ខបុកម្នេញពីពួកតាលីបង់។អង្គការ Amnesty បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបញ្ជូនជនភៀសខ្លួនដោយបង្ខំទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន អាចធ្វើឲ្យពួកគេស្ថិតក្នុង «ហានិភ័យដ៏ធ្ងន់ធ្ងរ» ទោះបីជាប៉ាគីស្ថាននិយាយថា ប្រតិបត្តិការ ដែលកំពុងបន្តរបស់ខ្លួនប្រឆាំងនឹងអន្តោប្រវេសន៍មិនទៀងទាត់មិនជាក់លាក់ចំពោះជនជាតិអាហ្វហ្គានីស្ថានក្តី។លោកស្រី ណាឌៀ រ៉ាម៉ាន (Nadia Rahman) នាយករងប្រចាំតំបន់របស់អង្គការ Amnesty សម្រាប់ការស្រាវជ្រាវនៅអាស៊ីខាងត្បូង បាននិយាយថា៖«ប្រជាជនអាហ្វហ្គានីស្ថាននៅក្នុងប្រទេសប៉ាគីស្ថាន កំពុងរត់គេចពីការធ្វើទុក្ខបុកម្នេញដោយពួកតាលីបង់ កំពុងជាប់គាំងក្នុងដំណើរការដ៏យូររង់ចាំ ដើម្បីទទួលបានការផ្លាស់ប្តូរទីលំនៅទៅកាន់ប្រទេសមួយផ្សេងទៀត»។ការអំពាវនាវរបស់អង្គការនេះ បានកើតឡើង រយៈពេលពីរថ្ងៃបន្ទាប់ពីប្រទេសប៉ាគីស្ថាន បានប្រកាសពីការបង្រ្កាបដ៏ធំលើជនអន្តោប្រវេសន៍ដែលស្ថិតនៅក្នុងប្រទេសនេះដោយខុសច្បាប់ ដែលភាគច្រើនមកពីអាហ្វហ្គានីស្ថាន ហើយបាននិយាយថា ខ្លួននឹងបណ្តេញពួកគេចេញ ចាប់ពីខែក្រោយនេះទៅ។

ពលរដ្ឋកាណាដា តវ៉ាប្រឆាំងនឹងអន្តរាគមន៍របស់អង្គការណាតូ ក្នុងវិបត្តិអ៊ុយក្រែន

2023/10/05 09:22:19 pm        440
នៅក្នុងទីក្រុងជាង១០ ក្នុងប្រទេសកាណាដា បានមើលឃើញការតវ៉ាជាបន្តបន្ទាប់ ដែលរិះគន់អន្តរាគមន៍របស់អង្គការណាតូ ក្នុងវិបត្តិអ៊ុយក្រែនដែលកំពុងបន្ត ហើយទាមទារឱ្យកាណាដាដកខ្លួនចេញពីអង្គការណាតូកាលពីប៉ុន្មានសប្តាហ៍មុន។ការតវ៉ាជាច្រើនករណី ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ខែតុលា ត្រូវបានគេរំពឹងថា នឹងមានរយៈពេលរហូតដល់ថ្ងៃទី៨ ខែតុលា។ នៅទីក្រុង Vancouver ប្រជាជនជាច្រើនបានដើរដង្ហែតាមផ្លូវ ដើម្បីសម្ដែងពីក្ដីបារម្ភរបស់ពួកគេ ទោះបីជាសីតុណ្ហភាពមិនអំណោយផល និងភ្លៀងធ្លាក់ កាលពីថ្ងៃទី២ ខែតុលា ក៏ដោយ។ក្រុមអ្នកតវ៉ាបាននិយាយថា ប្រទេសកាណាដាឥឡូវនេះ កំពុងញាំញីដោយបញ្ហាជាច្រើន ហើយរដ្ឋាភិបាលគួរតែផ្តោតលើកិច្ចការផ្ទៃក្នុង ជាជាងផ្តល់មូលនិធិដល់សង្រ្គាមដ៏ឆ្ងាយនៅអឺរ៉ុប។ ឥឡូវនេះមនុស្សជាច្រើនបានដឹងថា ណាតូមិនមែនជាអង្គការដើម្បីសន្តិភាពទៀតនោះទេ។វិបត្តិអ៊ុយក្រែនបានអូសបន្លាយជាងមួយឆ្នាំ ចាប់តាំងពីដើមឆ្នាំ២០២២ មក ហើយអង្គការណាតូ ដែលដឹកនាំដោយសហរដ្ឋអាមេរិក នៅតែបន្តបញ្ជូនអាវុធធុនធ្ងន់ទៅកាន់អ៊ុយក្រែន ដែលធ្វើអោយស្ថានភាពកាន់តែអាក្រក់ទៅៗ។ វិបត្តិដ៏អូសបន្លាយនេះ បានបង្កជាបញ្ហាសេដ្ឋកិច្ច និងសង្គមទាំងនៅក្នុងប្រទេសអ៊ុយក្រែន និងរុស្ស៊ី ហើយបានពន្យាពេលយ៉ាងខ្លាំងដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាតរបស់ពិភពលោក៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្សយ៉ាងហោចណាស់៥នាក់ស្លាប់ និងជាង៨០នាក់បាត់ខ្លួន បន្ទាប់ពីអគ្គិភ័យឆាបឆេះនាវាចម្លងនៅហ្វីលីពីន
09/10/2026 09:09 AM
ទូតកម្ពុជានៅបារាំងបន្តប្រាប់ប្រទេសសមាជិកហ្វ្រង់កូហ្វូនីអំពីការឈ្លានពានរបស់ថៃមកលើកម្ពុជា និងស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភដែលនៅតែបន្តកើតមាន
09/10/2026 09:09 AM
ក្នុងខែសីហា ឆ្នាំនេះ, កម្ពុជាទទួលបានគម្រោងវិនិយោគចំនួន ៣៧ មានទុនប្រមាណ ២៣៣ លានដុល្លារ
09/10/2026 09:09 AM
អនុប្រធានទី១ CDC អញ្ជើញជាសក្ខីភាពក្នុងពិធីចុះ MoU មានទឹកប្រាក់ជិត ១ ពាន់លានដុល្លារគាំទ្រដល់គម្រោងព្រែកជីកហ្វូណនតេជោ
09/10/2026 09:09 AM
សម្តេចធិបតី នាយកដ្ឋមន្រ្ដី អនុញ្ញាតជូនប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
09/10/2026 09:09 AM
កូនត្រីចម្រុះជាង ១០០ គីឡូ ត្រូវបានមន្រ្ដីជលផលលែងចូលបឹងធម្មជាតិវិញ ក្រោយបង្ក្រាបបទល្មើសនេសាទ
09/10/2026 08:09 AM
អាជ្ញាធរខេត្តឧត្តរមានជ័យចាប់ឆ្នោតជ្រើសរើសដីឡូត៍ និងលំនៅឋានបណ្តោះអាសន្នជូនដល់ពលរដ្ឋភៀសសឹក
09/10/2026 08:09 AM
កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ចាប់ពីថ្ងៃទី ២៣-២៤ ខែកញ្ញានេះ
09/10/2026 08:09 AM
វិចារណកថា៖ ខ្យល់បក់តភ្ជាប់ទៅទីកន្លែងឆ្ងាយៗ «ខ្យល់បក់នាំសាររំឭកមកថាគ្មានទីកន្លែងណាមួយឈរនៅដាច់ដោយឡែកឡើយ»
09/10/2026 08:09 AM
ប្រជាពលរដ្ឋភៀសសឹកជាង ៦០០ គ្រួសារ នៅខេត្តព្រះវិហារ មិនទាន់អាចត្រឡប់ទៅផ្ទះវិញ ដោយសារតំបន់មានហានិភ័យ
09/10/2026 07:09 AM