គណៈបញ្ជាការឯកភាពរាជធានី បន្តប្រតិបត្តិការបង្ក្រាបទីតាំង Online Scams ឃាត់ជនបរទេសជាង៣០០នាក់ នៅខណ្ឌដូនពេញ
ឃាត់​ខ្លួនជនសង្ស័យ ៤៩នាក់ពាក់ព័ន្ធ Online Scams និងជនបរទេស​ស្នាក់​នៅខុស​ច្បាប់​ជា​ច្រើន​នាក់​ទៀត
នគរបាលរាជធានីបង្ហាញមុខជនសង្ស័យ ៣៥នាក់ពាក់ព័ន្ធ ១០ករណីផ្សេងគ្នា
ជនជាតិចិនចំនួន៣៣៩នាក់ ពាក់ព័ន្ធករណី Online Scams ត្រូវបានបណ្ដេញចេញពីកម្ពុជា

សន្តិសុខ និង សង្គម

វិបត្តិសុខភាពនៅស៊ូដង់កាន់តែធ្ងន់ធ្ងរទៅៗ ក្នុងពេលជម្លោះនិងការរាលដាលវីរុសតាមរដូវកាល

2023/09/28 12:45:44 pm        114
ការព្រួយបារម្ភកំពុងកើនឡើងជុំវិញស្ថានភាពសុខភាពកាន់តែធ្ងន់ធ្ងរនៅប្រទេសស៊ូដង់ ក្នុងពេលមានការកើនឡើងជំងឺរាតត្បាតតាមរដូវកាល គួបផ្សំនឹងជម្លោះដែលកំពុងបន្តរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) និងកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា (RSF)។ក្រសួងសុខាភិបាលប្រទេសស៊ូដង់ បានទទួលស្គាល់ពីភាពអាសន្នជំងឺគ្រុនឈាម គ្រុនចាញ់ និងជំងឺអាសន្នរោគ នៅទូទាំងតំបន់ផ្សេងៗរបស់ប្រទេស។ នៅក្នុងសេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយនៅលើទំព័រ Facebook របស់ខ្លួនកាលពីល្ងាចថ្ងៃអង្គារ ក្រសួងបានរាយការណ៍ពីករណីស្លាប់ទាក់ទងនឹងជំងឺអាសន្នរោគចំនួន ២១ នាក់ នៅក្នុងរដ្ឋ Khartoum និងរដ្ឋ Gedaref ។យោងតាមក្រសួងបានឲ្យដឹងថា «ករណីសង្ស័យជំងឺអាសន្នរោគចំនួន ២៦៥ករណី ត្រូវបានរាយការណ៍នៅក្នុងរដ្ឋ Gedaref ដោយមានអ្នកស្លាប់ចំនួន១៨នាក់ ខណៈរដ្ឋ Khartoum បានកត់ត្រាករណីជំងឺអាសន្នរោគចំនួន ១៣ ករណី ក្នុងនោះមានអ្នកស្លាប់ចំនួន ៣ នាក់។ សារព័ត៌មាន ស៊ូដង់ ទ្រីប្យូន(Sudan Tribune) ជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យមួយ ដោយបានលើកឡើងពីរដ្ឋមន្ត្រីក្រសួងសុខាភិបាលស្តីទីរបស់ប្រទេសស៊ូដង់ លោក Haitham Mohamed Ibrahim ដែលបានរាយការណ៍ កាលពីថ្ងៃពុធថាករណីជំងឺគ្រុនឈាមនៅក្នុងរដ្ឋ Gedaref បានកើនឡើងដល់យ៉ាងហោចណាស់ ៧០០ករណី រួមទាំងអ្នកស្លាប់៨ នាក់ ។ រដ្ឋមន្រ្តីបាននិយាយថា ការរាតត្បាតជំងឺគ្រុនឈាម កំពុងរាលដាលនៅក្នុងរដ្ឋចំនួន ៨ ដែលរួមចំណែកដល់ការរាលដាលជំងឺចំពោះការកើនឡើងនៃការបង្កាត់ពូជសត្វមូស ក្នុងពេលមានភ្លៀងធ្លាក់ជាបន្តបន្ទាប់។លោកបាននិយាយថាថា ក្រសួងបានចាប់ផ្តើមយុទ្ធនាការប្រយុទ្ធប្រឆាំងសត្វមូស និងសត្វចម្លងជំងឺផ្សេងៗទៀតនៅក្នុងរដ្ឋ Gedaref កាលពីពីរសប្តាហ៍មុន ដោយមានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO) មូលនិធិកុមារអង្គការសហប្រជាជាតិ (UNICEF) និងក្រុមគាំទ្រសហព័ន្ធនៅក្នុងរដ្ឋ Gedaref ។

សាលារៀននៅប៉ាគីស្ថានចំនួន ៥៦.០០០កន្លែង ត្រូវបានបិទជុំវិញការផ្ទុះឡើងនៃមេរោគភ្នែក

2023/09/28 12:34:46 pm        63
ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា សាលារៀននៅប្រទេសប៉ាគីស្ថានជាង ៥៦.០០០កន្លែង នឹងបិទទ្វារសម្រាប់រយៈពេលមួយសប្តាហ៍ ក្នុងគោលបំណងទប់ស្កាត់ការផ្ទុះឡើងខ្លាំងនៃមេរោគភ្នែកដែលឆ្លងរាលដាល។សិស្សរាប់លាននាក់ នឹងស្នាក់នៅក្នុងលំនៅឋានចាប់ពីថ្ងៃស្អែកតទៅ បន្ទាប់ពីខេត្ត Punjab ជាខេត្តដែលមានប្រជាជនច្រើនបំផុតរបស់ប្រទេសប៉ាគីស្ថាន បានប្រកាសពីការគ្របដណ្តប់ការបិទ ដែលបានកត់ត្រាករណីជំងឺភ្នែកក្រហមចំនួន ៣៥៧.០០០ករណី ចាប់តាំងពីដើមឆ្នាំមក។ការឆ្លងមេរោគភ្នែកដែលរាលដាលយ៉ាងឆាប់រហ័ស បណ្តាលឱ្យឡើងក្រហម រមាស់ និងហូរទឹកភ្នែក ហើយការចម្លងមេរោគអាចឆ្លងរាលដាលតាមរយៈការប៉ះដៃ ព្រមទាំងការក្អក និងកណ្តាស់។អ្នកនាំពាក្យនាយកដ្ឋានអប់រំខេត្ត Punjab លោក Zulfiqar Ali បានប្រាប់សារព័ត៌មាន AFP ថា «ការបិទសាលារៀនត្រូវបានប្រកាសថាជាវិធានការសកម្មមួយដើម្បីផ្តល់ការការពារជាអតិបរមា ដល់សិស្សទប់ស្កាត់ការឆ្លងរាលដាល។ មានពលរដ្ឋចំនួន ១២៧.០០០.០០០នាក់ នៅក្នុងខេត្តភាគខាងកើតខេត្ត Punjab និងសាលារៀនរដ្ឋចំនួន ៥៦.០០០កន្លែង ព្រមទាំងសាលារៀនឯករាជ្យរាប់ពាន់កន្លែង ត្រូវបិទទ្វារផងដែរ។លោក Ali និយាយថា យើងសង្ឃឹមថា វានឹងបំបែកវដ្តនៃការឆ្លងនៅក្នុងខេត្តនេះ។ សាលារៀននៅទូទាំងប្រទេសប៉ាគីស្ថាន ត្រូវបានកំណត់ពេលបិទរួចហើយនៅថ្ងៃសុក្រ ដោយសារថ្ងៃឈប់សម្រាកសាសនាសាធារណៈ ប៉ុន្តែទោះជាយ៉ាងណា ជាធម្មតាសាលារៀនជាច្រើននឹងបើកនៅចុងសប្តាហ៍ដើម្បីផ្តល់ថ្នាក់រៀនបន្ថែម ឬការប្រឡងដំណាក់កាល។ អាជ្ញាធរខេត្ត Punjab បាននិយាយថា សិស្សនឹងត្រូវបានពិនិត្យនៅច្រកទ្វារចូលសាលារៀន នៅពេលដែលសាលាបើកឡើងវិញនៅថ្ងៃច័ន្ទ។

សមាជិកក្រុមគ្រួសារអារ៉ាប់៥នាក់ ត្រូវបានបាញ់សម្លាប់ ខណៈអត្រាឧក្រិដ្ឋកម្មនៅអ៊ីស្រាអែលកើនឡើង

2023/09/28 12:28:11 pm        83
នគរបាលបាននិយាយកាលពីថ្ងៃពុធថា សមាជិក៥នាក់ នៃក្រុមគ្រួសារអារ៉ាប់មួយ ត្រូវបានបាញ់សម្លាប់នៅក្នុងលំនៅឋានរបស់ពួកគេក្នុងប្រទេសអ៊ីស្រាអែល ជារលកចុងក្រោយបង្អស់ ក្នុងរលកឃាតកម្មទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ក្នុងសហគមន៍អារ៉ាប់នៅប្រទេសអ៊ីស្រាអែល ដែលបានឈានដល់ចំណុចខ្ពស់ថ្មីនៅឆ្នាំនេះ។ ពលរដ្ឋអារ៉ាប់ ជាង៨០០នាក់ នៅក្នុងប្រទេសអ៊ីស្រាអែល ត្រូវបានសម្លាប់ ក្នុងអំពើហិង្សាទាក់ទងទៅនឹងឧក្រិដ្ឋកម្ម ចាប់តាំងពីខែមករា ក្នុងសន្ទុះនៃឃាតកម្ម ដែលបានបន្តមិនត្រួតពិនិត្យ បណ្តាលឲ្យមានការចោទប្រកាន់ដែលថារដ្ឋាភិបាលជាតិនិយមសាសនារបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu ធ្វើព្រងើយចំពោះការបង្ហូរឈាមនេះ។អភិបាលសហគមន៍អារ៉ាប់ បានចោទប្រកាន់រដ្ឋាភិបាល និងនគរបាលពីការធ្វេសប្រហេសដោយចេត្តនាចំពោះសហគមន៍របស់ពួកគេ និងផ្តល់លទ្ធភាពដល់ឧក្រិដ្ឋជនធ្វើសកម្មភាពដោយភាពគ្មានទោស។ពលរដ្ឋអារ៉ាប់ ដែលភាគច្រើនជាកូនចៅរបស់ជនប៉ាឡេស្ទីន ដែលនៅសល់ក្នុងប្រទេសអ៊ីស្រាអែល អំឡុងការធ្វើអន្តោប្រវេសន៍នៃជនភៀសខ្លួនក្នុងសង្គ្រាមឆ្នាំ១៩៤៨ អំឡុងពេលការបង្កើតអ៊ីស្រាអែល ដែលបង្កើតបានប្រមាណ១ភាគ៥នៃចំនួនប្រជាជនរបស់ប្រទេស។ ពួកគេបានជួបបញ្ហាប្រឈមជាច្រើនទសវត្សរ៍មកហើយចំពោះអត្រាភាពក្រីក្រខ្ពស់ សាលារៀនត្រូវបានផ្តល់មូលនិធិខ្សត់ខ្សោយ និងទីក្រុងមានមនុស្សច្រើនខ្វះខាតសេវាកម្មនានា និងបាននិយាយថាពួកគេត្រូវបានប្រព្រឹត្តជាពលរដ្ឋថ្នាក់ទី២ដោយប្រៀបធៀបទៅនឹងពលរដ្ឋអ៊ីស្រាអែលជ្វីហ្វ។

កងទ័ពលីបង់អះអាងថា ខ្លួនបានបាញ់គ្រាប់បែកផ្សែងតគ្នាជាមួយអ៊ីស្រាអែល

2023/09/28 11:44:43 am        97
កងទ័ពលីបង់ បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានគ្រាប់បែកផ្សែងតគ្នាជាមួយទាហានអ៊ីស្រាអែល នៅតាមព្រំដែន ដែលជាឧបទ្ទវហេតុលើកទីពីរ ក្នុងរយៈពេលមួយសប្តាហ៍។នៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីនធឺណិត កងទ័ពលីបង់បាននិយាយទៀតថា កងទ័ពអ៊ីស្រាអែល បានបាញ់គ្រាប់បែកផ្សែងទៅលើក្រុមល្បាតព្រំដែនរបស់លីបង់ ដែលកំពុងអមដំណើរកម្មករ ដែលដកចេញការរបាំងឃាំងផ្លូវចេញ ដែលកងទ័ពបាននិយាយថា ត្រូវបានបង្កើតឡើងដោយអ៊ីស្រាអែលនៅភាគខាងជើងនៃខ្សែបន្ទាត់ពណ៌ខៀវ( Blue Line)។សេចក្តីថ្លែងការណ៍បានឲ្យដឹងថា កងទ័ពលីបង់ បានឆ្លើយតបដោយការបាញ់គ្រាប់បែកផ្សែងទៅកាន់កងទ័ពសត្រូវ ។ខ្សែបន្ទាត់ព្រំដែនបច្ចុប្បន្នរវាងប្រទេសទាំងពីរ ត្រូវបានគេស្គាល់ថាជាខ្សែបន្ទាត់ខៀវ ដែលជាព្រំដែនគូសផែនទីដោយអង្គការសហប្រជាជាតិ ដែលកំណត់ខ្សែបន្ទាត់នេះ ដែលកងកម្លាំងអ៊ីស្រាអែលដកខ្លួន នៅពេលពួកគេចាកចេញពីលីបង់ភាគខាងត្បូងក្នុងឆ្នាំ២០០០។

ការដកទ័ពរបស់បារាំងចេញពីប្រទេសនីហ្សេ អាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការប្រឆាំងភេរវកម្មនៅតំបន់ Sahel

2023/09/28 11:41:05 am        109
កងទ័ពបារាំងដែលដកខ្លួនចេញពីប្រទេសនីហ្សេ ត្រូវបានគេមើលឃើញថា ជាខ្សែការពារដ៏សំខាន់រយៈពេលប្រហែលមួយទសវត្សរ៍ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកខាងលិចប្រឆាំងនឹងអំពើហិង្សារបស់ក្រុមជីហាដ នៅក្នុងតំបន់សាហែល (Sahel)នៃទ្វីបអាហ្រ្វិក ដែលជាតំបន់ស្ងួតហួតហែងដ៏ធំ នៅភាគខាងត្បូងនៃវាលខ្សាច់សាហារ៉ា។ខណៈដែលសហរដ្ឋអាមេរិក បន្តជំរុញឲ្យមានដំណោះស្រាយការទូត ដើម្បីដោះស្រាយវិបត្តិនយោបាយនៅប្រទេសនីហ្សេ ក្រុមអ្នកវិភាគនិយាយថា របបយោធារបស់ប្រទេសនេះ អាចនឹងតស៊ូ ដើម្បីរក្សាសន្តិភាពជាក់ស្តែងរបស់ខ្លួន ដោយមិនមានការគាំទ្រពីខាងក្រៅ។ប្រធានាធិបតីបារាំង លោកអេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) បានយល់ព្រមដកឯកអគ្គរដ្ឋទូត និងកងទ័ពរបស់ប្រទេសបារាំង ចេញពីប្រទេសនីហ្សេ បន្ទាប់ពីរដ្ឋប្រហារខែកក្កដា ដែលបានទម្លាក់ប្រធានាធិបតីជាប់ឆ្នោតរបស់ខ្លួន និងបង្កឲ្យមានទស្សនៈប្រឆាំងបារាំងនៅក្នុងអតីតអាណានិគម។ ជាការឆ្លើយតប របបយោធា បានស្វាគមន៍ចំពោះការបញ្ចប់នៃ«កងកម្លាំងចក្រពត្តិនិយម និងនិគមនិយម» ហើយបាននិយាយកាលពីថ្ងៃចន្ទថា ការដកទ័ពនេះ ត្រូវតែអនុវត្តតាម «ក្របខណ្ឌការងារដែលបានចរចា និងកិច្ចព្រមព្រៀងទៅវិញទៅមក»។ក្រសួងការបរទេសបារាំង បាននិយាយថា បន្ទាប់ពីមានការប្រឈមមុខដាក់គ្នារយៈពេលពីរខែជាមួយមេដឹកនាំរដ្ឋប្រហាររបស់នីហ្សេ ឯកអគ្គរដ្ឋទូតបារាំង Sylvain Itte ( ស៊ីលវ្យាំង អ៊ីតតេ) បានត្រឡប់មកទីក្រុងប៉ារីសវិញ កាលពីថ្ងៃពុធ។ នៅពេលត្រឡប់មកវិញ លោក Itte បានជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង ដែលបានថ្លែងអំណរគុណដល់លោកនិងបុគ្គលិកស្ថានទូតផ្សេងទៀត ដែលបានបន្តធ្វើការ «ក្នុងស្ថានភាពដ៏លំបាកនោះ»។

អភិបាលខេត្តបាត់ដំបង អំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខ្ពស់

2023/09/28 11:34:15 am        206
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ អំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអ្នករស់នៅតាមដងស្ទឹងសង្កែ ប្រុងប្រយ័ត្នខ្ពស់ ចៀសវាងមានគ្រោះថ្នាក់ជាយថាហេតុ ខណៈមានភ្លៀងនៅផ្នែកខាងលើស្រុកសំឡូត រយៈពេលពីរថ្ងៃមកហើយ ធ្វើឲ្យទឹកអាងពហុបំណងសេកសក បានឡើងដល់កម្រិតអតិបរមា ហើយទ្វារទឹកនៅទំនប់សេកសក និងនៅសាលាតាអន ត្រូវបានបើកអស់ ៕

ទំនុកចិត្តរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ធ្លាក់ចុះជាលើកទី២ ជាប់គ្នាក្នុងខែកញ្ញានេះ

2023/09/28 10:32:20 am        87
អាមេរិក៖ អង្គការមិនស្វែងរកប្រាក់ចំណេញ Conference Board ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក បានរាយការណ៍កាលពីថ្ងៃអង្គារថា សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់ បានធ្លាក់ចុះនៅក្នុងខែកញ្ញានេះ រយៈពេលពីរខែជាប់ៗគ្នា។ សន្ទស្សន៍ទំនុកចិត្តអ្នកប្រើប្រាស់របស់ Conference Board បានចុះបញ្ជី១០៣,០ នៅក្នុងខែកញ្ញាពី អំណានដែលបានកែប្រែ ឡើងដល់ ១០៨,៧ កាលពីមួយខែមុន។  យោងតាមទិន្នន័យនេះ សន្ទស្សន៍នេះគឺនៅកម្រិតទាបបំផុតទីពីររបស់ខ្លួននៅឆ្នាំនេះ ដោយបានធ្លាក់ចុះលើអំណាន១០២,៥ សម្រាប់ខែឧសភា។ទិន្នន័យបង្ហាញថាអ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិក ព្រួយបារម្ភអំពីការកើនឡើងតម្លៃជាទូទៅ ជាពិសេសគ្រឿងទេស និងតម្លៃសាំង។ ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកក៏មានការព្រួយបារម្ភ ផងដែរ អំពីស្ថានភាពនយោបាយក្នុងស្រុក និងអត្រាការប្រាក់ខ្ពស់។អតិផរណា និងការដំឡើងការប្រាក់ ដែលនៅតែបន្ត នាំឲ្យមានការកើនឡើងតម្លៃនៃការរស់នៅ និងការសន្សំប្រាក់របស់ប្រជាពលរដ្ឋអាមេរិកមានការថយចុះ។ការស្ទង់មតិរបស់ធនាគារកណ្តាលអាមេរិកដែលបានចេញផ្សាយកាលពីថ្ងៃចន្ទបង្ហាញថាប្រហែល ៦៧%នៃអ្នកឆ្លើយតបនិយាយថាតម្លៃនៃការរស់នៅគឺលើសពីកំណើនប្រាក់ចំណូលរបស់ពួកគេ។ជាមួយគ្នានេះដែរ របាយការណ៍របស់សារព័ត៌មាន Bloomberg កាលពីថ្ងៃចន្ទបាននិយាយថា ៨០%នៃគ្រួសារអាមេរិក ឥឡូវនេះបានអស់ប្រាក់សន្សំបន្ថែម និងនៅសល់សាច់ប្រាក់តិច មិនដូចកាលពីមុនអំឡុងការរាតត្បាតវីរុស COVID-19 ។ ក្រុមអ្នកវិភាគបានព្រមានថាការសន្សំធ្លាក់ចុះអាចប៉ះពាល់ដល់ដំណើរការសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក៕

ការសម្រក់ទឹកភ្នែក និងការរំជួលចិត្ត ខណៈក្រុមជនអន្តោប្រវេសន៍ទៅដល់ទឹកដីអាមេរិក ក្រោយឆ្លងទន្លេព្រំដែន

2023/09/28 10:23:50 am        81
អាមេរិក៖ ភាពរំជួលចិត្ត នៅខាងព្រំដែនទន្លេរបស់សហរដ្ឋអាមេរិក ជាមួយប្រទេសម៉ិកស៊ិក ខណៈក្រុមជនអន្តោប្រវេសន៍បានមកដល់ច្រាំងទន្លេ បន្ទាប់ពីឆ្លងទន្លេ រីយ៉ូ ក្រែន (Rio Grande) ស្ថិតនៅបណ្ដោយព្រំដែនរដ្ឋតិចសាស់ (Texas)។ក្រុមមន្ត្រីបាននិយាយថា ស្របពេលក្រុមជនអន្តោប្រវេសន៍ក្នុងចំនួនដ៏ច្រើន ប្រមាណ២ពាន់នាក់ ដែលមានបំណងឆ្លងចូលសហរដ្ឋអាមេរិក អង្គភាពល្បាតព្រំដែនត្រូវបានចូលរួមយ៉ាងសកម្មក្នុងការព្យាយាមគ្រប់គ្រងលំហូរចូលនេះ។ កាលពីសប្ដាហ៍មុន ក្រុមមន្ត្រីរដ្ឋ Texas បានចុះហត្ថលេខាលើសេចក្ដីប្រកាសអាសន្នមួយដើម្បីផ្ដល់សេវាបន្ថែមទៀត។ ការកើនឡើងដ៏ច្រើននៃជនអន្តោប្រវេសន៍នៅតាមបណ្ដាយព្រំដែនអាមេរិក ភាគខាងត្បូង បានក្លាយជាចំណុចរបត់ថ្មីមួយ បន្ទាប់ពីការធ្វើអន្តោប្រវេសន៍ខុសច្បាប់បានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។ កំណើនជនអន្តោប្រវេសន៍នេះ អាចហុចឱកាសដល់គូប្រជែងរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបោះឆ្នោតឆ្នាំ២០២៤ខាងមុខ។ យោងតាមក្រុមជនអន្តោប្រវេសន៍ដែលត្រូវបានសម្ភាសន៍ដោយសារព័ត៌មាន Reuters ក្រុមជនអន្តោប្រវេសន៍ និងអ្នកស្វែងរកសិទ្ធិជ្រកកោន កំពុងធ្វើដំណើរតាមយន្តហោះចូលទៅក្នុងប្រទេសនីហ្ការ៉ាហ្គ័រ ដើម្បីស្វែងរកផ្លូវវាងនៅតំបន់ ដារៀន ហ្គែប (Darien Gap) ជាតំបន់ព្រៃឈើដ៏គ្រោះថ្នាក់ភ្ជាប់ប្រទេសប៉ាណាម៉ា និងកូឡុំប៊ី ។ ជាធម្មតា មនុស្សជាច្រើនដែលព្យាយាមទៅដល់ទឹកដីសហរដ្ឋអាមេរិក បានជិះយន្តហោះចូលទៅក្នុងប្រទេសប្រេស៊ីល ឬ បណ្ដាប្រទេសអាមេរិកខាងត្បូងផ្សេងទៀត ប៉ុន្តែការរកឃើញផ្លូវវាងនេះ បានរីករាលដាលតាមរយៈពាក្យសម្ដីចេញពីមាត់មួយទៅមាត់មួយ៕

មេបក្សប្រឆាំងប៉ូឡូញ អំពាវនាវឲ្យមានជំនួយយោធាឥតងាករេដល់អ៊ុយក្រែន

2023/09/28 10:21:29 am        150
ប៉ូឡូញ៖ សារព័ត៌មាន BILD បានរាយការណ៍កាលពីថ្ងៃទី២៧ ខែកញ្ញាថា មេដឹកនាំបក្សប្រឆាំងប៉ូឡូញ និងជាអតីតនាយករដ្ឋមន្ត្រីលោក ដូណាល់ ថាស (Donald Tusk) បានអំពាវនាវឲ្យមានជំនួយផ្នែកយោធាឥតងាករេដល់អ៊ុយក្រែន មុនពេលការបោះឆ្នោតសភារបស់ប្រទេសប៉ូឡូញ នៅថ្ងៃទី១៥ ខែតុលា។លោកថាស បាននិយាយថា៖«ជ័យជម្នះរបស់អ៊ុយក្រែន គឺស្ថិតនៅក្នុងផលប្រយោជន៍ជាតិរបស់ប៉ូឡូញយ៉ាងប្រាកដ» ។ «នេះនឹងប៉ះពាល់ដល់ទាំងបញ្ហាសេដ្ឋកិច្ច និងបញ្ហាជនភៀសខ្លួន។ រដ្ឋប៉ូឡូញ មិនគួរចាកចេញពីទីតាំងរបស់ខ្លួនទេ ការគាំទ្រផ្នែកយោធាដល់អ៊ុយក្រែន មិនគួរត្រូវចោទជាបញ្ហាទេ។ការគាំទ្ររបស់ប៉ូឡូញ ត្រូវបានពិភាក្សា នាពេលថ្មីៗនេះ នៅពេលដែលលោកថាសជាគូប្រជែង នាយករដ្ឋមន្ត្រីដែលកំពុងកាន់អំណាច លោក ម៉ាទៀវស៍ ម៉ូរ៉ាវីអែកគី (Mateusz Morawiecki) បាននិយាយកាលពីថ្ងៃទី២០ ខែកញ្ញាថា ប្រទេសប៉ូឡូញ ចាំបាច់ត្រូវផ្តោតលើការពង្រឹងគ្រឿងយុទ្ធោបករណ៍របស់ខ្លួន ហើយ នឹងមិនផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនទៀតទេ។ក្រោយមក ក្រុមមន្ត្រីបានបញ្ជាក់ថា ប្រទេសប៉ូឡូញ នឹងបំពេញតាមកិច្ចព្រមព្រៀងដែលមានស្រាប់ទាំងអស់អំពីការផ្តល់អាវុធ៕

អ្នកក្រុងឡុងដ៍្រ របស់អង់គ្លេស តវ៉ាប្រឆាំងនឹងរដ្ឋាភិបាលជុំវិញបញ្ហាអណ្តូងប្រេងនៅសមុទ្រខាងជើង

2023/09/28 10:18:01 am        105
អង់គ្លេស៖ ក្រុមអ្នកតវ៉ាក្នុងទីក្រុងឡុងដ៍្រ បានអំពាវនាវកុំឱ្យមានការជួញដូរប្រេង និងឧស្ម័នថ្មីក្រៅពីនៅនាយកដ្ឋានសន្តិសុខថាមពល ព្រមទាំងទាមទារឲ្យមានអត្រាបំភាយឧស្ម័នសុទ្ធស្មើសូន្យផងដែរ នៅក្នុងចក្រភពអង់គ្លេសកាលពីថ្ងៃពុធ (២៧ កញ្ញា) បន្ទាប់ពីរដ្ឋាភិបាលបានផ្តល់សញ្ញាយល់ព្រមចំពោះគម្រោងប្រេង និងឧស្ម័នថ្មីដ៏ធំបំផុតមួយ ក្នុងរយៈពេលជាច្រើនឆ្នាំ។ ក្រុមអ្នកតវ៉ាបានកាន់ផ្ទាំងបដា និងស្រែកពាក្យស្លោកនៅខាងក្រៅអគារ ខណៈនៅខាងក្នុង រដ្ឋមន្ត្រីសន្តិសុខថាមពល លោកស្រី Claire Coutinho បាននិយាយថា ទីតាំងបូមប្រេងថ្មីដែលមានឈ្មោះថា រ៉ូសប៊ែង (Rosebank) នឹងផ្តល់ឱ្យចក្រភពអង់គ្លេសនូវសន្តិសុខថាមពល។អណ្ដូងប្រេង រ៉ូសប៊ែង ដែលមានទំហំតូចមួយនៅក្នុងបរិបទពិភពលោក ត្រូវបានគេរំពឹងថា នឹងផលិតប្រេងបានរហូតដល់៣០០លានបារ៉ែល ក្នុងដំណាក់កាលផ្ដល់សេវាកម្មរបស់ខ្លួន។ គណបក្សពលកម្ម ដែលជាបក្សប្រឆាំងដ៏សំខាន់របស់អង់គ្លេស ដែលចង់ផ្តោតលើថាមពលស្អាតបាននិយាយថា ខ្លួននឹងគោរពអាជ្ញាប័ណ្ណណាមួយដែលបានផ្តល់មុនការបោះឆ្នោតបន្ទាប់ រួមទាំងសម្រាប់អណ្ដូងប្រេង រ៉ូសប៊ែង នេះផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្នងការ៖ស្ថានភាពសន្តិសុខក្នុងព្រឹត្តិការណ៍នគរសង្ក្រាន្តមានភាពល្អប្រសើរមិនមានបាតុភាពណាមួយកើតឡើងទេ
04/15/2026 08:04 PM
ក្រុមការងារគោលដៅបាសាក់លែន អំពាវនាវទេសចរជាតិ អន្តរជាតិមកចូលរួមលេងកម្សាន្តឱ្យបានច្រើន
04/15/2026 08:04 PM
ក្រុមគ្រូពេទ្យជាង ១ពាន់នាក់ និងស្តង់សុខភាពប្រចាំការ ត្រៀមសង្រ្គោះបឋម ជូនភ្ញៀវជាតិ និងអន្តរជាតិ ចូលមកកម្សាន្តក្នុងព្រឹតិ្តការណ៍នគរសង្រ្កាន្ត
04/15/2026 06:04 PM
អភិបាលរាជធានីភ្នំពេញ៖ ការការពារសន្តិសុខជូនពលរដ្ឋក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» គឺ​ជា​ការ​ងារ​ចម្បង​របស់​រដ្ឋបាល​រាជ​ធានី​ភ្នំពេញ
04/15/2026 04:04 PM
ភ្ញៀវទេសចរជាច្រើននាំគ្នាទៅលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទឹកឈូច្រើនក្នុងឱកាសចូលឆ្នាំថ្ងៃទីពីរ
04/15/2026 03:04 PM
ពលករ និងសហគមន៍ខ្មែរនៅប្រទេសម៉ាឡេស៊ីជួបជុំរៀបចំពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរយ៉ាងសប្បាយរីករាយដើម្បីបង្ហាញពីវប្បធម៌ប្រពៃណីជាតិដ៏ផូរផង់
04/15/2026 02:04 PM
កម្ពុជា បដិសេធចំពោះការផ្សាយរបស់សារព័ត៌មានថៃថា «កម្ពុជាស្នើឱ្យបើកច្រកដឹកជញ្ជូនទំនិញសង្គ្រោះបន្ទាន់» ដែលនេះជាព័ត៌មានក្លែងក្លាយ
04/15/2026 02:04 PM
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួម ព្រឹត្តិការណ៍លៀសហាល ចំនួន ៥តោន ជាមួយថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋខេត្តកំពង់ចាម
04/15/2026 02:04 PM
នាវាដឹកប្រេងចិនរងទណ្ឌកម្មអាមេរិក ធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz
04/15/2026 01:04 PM
ធានាធិបតីកូរ៉េខាងត្បូង ព្រមានថាជម្លោះមជ្ឈិមបូព៌ានឹងធ្វើឲ្យតម្លៃប្រេងនៅតែហក់ឡើងខ្ពស់ប្រធ
04/15/2026 01:04 PM