ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ
មន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន ទទួលយកទារកបោះបង់មករក្សាការពារ និងថែទាំបណ្តោះអាសន្ន ក្រោយឪពុកម្តាយដែលបានបោះត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ទាក់ទងនឹងបទល្មើសបោះបង់កូនរបស់ខ្លួន

សន្តិសុខ និង សង្គម

លោក Trump និយាយថា លោកនឹងមិនចូលរួមក្នុងការជជែកដេញដោលក្នុងគណបក្សសាធារណរដ្ឋទេ

2023/08/21 06:46:21 pm        128
អាមេរិក៖ អតីតប្រធានាធិបតី លោកTrump បានបញ្ជាក់កាលពីថ្ងៃអាទិត្យថាលោកនឹងមិនចូលរួមក្នុងការជជែកដេញដោលប្រធានាធិបតីក្នុងគណបក្សសាធារណៈរដ្ឋលើកដំបូងនៅសប្តាហ៍ក្រោយទេ ហើយទុកចំហរលទ្ធភាពដែលថាលោកនឹងរំលងការជជែកពិភាក្សាបឋមនាពេលអនាគត ដោយលើកឡើងពីការនាំមុខដ៏ច្រើនរបស់លោកនៅក្នុងការស្ទង់មតិជាតិជាហេតុផលចម្បង។នៅក្នុងការបង្ហោះនៅលើបណ្ដាញសង្គម Truth Social លោក Trump បានសំអាងដល់ការស្ទង់មតិរបស់ សារព័ត៌មាន CBS News ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យបង្ហាញថា លោកបាននាំមុខបេក្ខជនជិតបំផុតបន្ទាប់ពីរូបលោកចំនួន៤៦%។លោក Trump បានសរសេរថា សាធារណជនដឹងថាខ្ញុំជានរណា និងអ្វីដែលជាគណៈប្រធានដ៏ជោគជ័យដែលខ្ញុំមាន ដោយមានឯករាជ្យភាពថាមពល ព្រំដែនរឹងមាំ និងយោធា ការកាត់ពន្ធ និងបទប្បញ្ញត្តិដ៏ធំបំផុតមិនធ្លាប់មាន គ្មានអតិផរណា សេដ្ឋកិច្ចខ្លាំងបំផុតក្នុងប្រវត្តិសាស្ត្រ និងច្រើនទៀត ។ ដូច្នេះខ្ញុំនឹងមិនចូលរួមក្នុងការជជែកដេញដោលនេះទេ ។ ការប្រកាសរបស់លោក Trump ដែលកំណត់ការរំពឹងទុកជាច្រើនខែអំពីថាតើលោកនឹងចូលរួមដែរឬទេ កើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថាអតីតប្រធានាធិបតីរូបនេះ គ្រោងនឹងផ្ដល់បទ សម្ភាសន៍ជាមួយអតីតពិធីករសារព័ត៌មាន Fox News លោក Tucker Carlson ជំនួសឲ្យការចូលរួមក្នុងការជជែកដេញដោលនៅថ្ងៃពុធនៅ មីលវោគី ( Milwaukee) ។អតីតប្រធានាធិបតី បានបង្ហាញរយៈពេលជាច្រើនមកហើយថា រូបលោកទំនងជានឹងរំលងចោលយ៉ាងហោចណាស់ការជជែកដេញដោលបឋមដំបូងចំនួនពីរ ដោយសួរនៅក្នុងសុន្ទរកថានៅឯការប្រមូលផ្តុំរបស់លោក និងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថាហេតុអ្វីលោកត្រូវចូលរួមបើលោកមានភាគរយនាំមុខនៅក្នុងការស្ទង់មតិទៅហើយនោះ៕

ព្យុះត្រូពិក Hilary បណ្តាលឲ្យជន់លិច នៅរដ្ឋកាលីហ្វ័រនីញ៉ា ភាគខាងត្បូង

2023/08/21 06:43:26 pm        129
អាមេរិក៖ ព្យុះត្រូពិក Hilary បាននាំយកនូវទឹកភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់មកដល់រដ្ឋ California ភាគខាងត្បូងកាលពីថ្ងៃអាទិត្យ។ នៅក្នុងទីក្រុង Wrightwood រដ្ឋ California ចម្ងាយប្រមាណ៧០ម៉ាយភាគឦសានទីក្រុង Los Angeles ទឹកភ្លៀងបានវាយបក់មកលើដើមឈើ និងលំហូរដីល្បប់ពីលើភ្នំ នៅក្នុងតំបន់ Sheep Canyon ។ យោងតាមលោក Zack Taylor ឧតុនិយមវិទូ នៅការិយាល័យអាកាសធាតុជាតិ បានឲ្យដឹងថា ព្យុះត្រូពិក Hilary កាលពីពេលដំបូងបានវាយបក់ដល់ដីគោកនៅពេលថ្ងៃ នៅផ្នែកភាគខាងជើង ឧបទ្វីប Baja California ដែលបានចុះខ្សោយទៅវិញកាលពី៤៨ម៉ោងកន្លងទៅ។ ប៉ុន្តែវានៅតែជាព្យុះដែលមានភ្លៀងធ្លាក់ខ្លាំងបំផុតមិនធ្លាប់មានវាយប្រហារនៅភាគនិរតីសហរដ្ឋអាមេរិក។ ព្យុះត្រូពិក Hilary បានមកដល់ជាប្រវត្តិសាស្ត្រនៅរដ្ឋ California កាលពីថ្ងៃអាទិត្យ ដោយការព្យាករណ៍ព្រមានពីការជន់លិចដ៏មហន្តរាយ បន្ទាប់ពីព្យុះនេះបានវាយបក់មកលើឧបទ្វិប Baja California នៅប្រទេសម៉ិចស៊ិក ដោយមានភ្លៀងធ្លាក់ខ្លាំង។ មនុស្សម្នាក់ស្លាប់ នៅប្រទេសម៉ិកស៊ិកក្នុងពេលមានការរាយការណ៍ពីទឹកជំនន់ភ្លាមៗ នៅឧបទ្វិបនេះ ជាកន្លែងដែលផ្លូវមួយចំនួនត្រូវបានហូរដាច់ ហើយរូបភាពជាច្រើននៅលើ  បណ្តាញផ្សព្វផ្សាយសង្គម បានបង្ហាញពីការរាលដាលទឹកហូរទៅតាមដងផ្លូវនានានៅទីក្រុងដែលត្រលប់ទៅកាន់ទន្លេវិញ។ អភិបាលរដ្ឋ California លោក Gavin Newsom បានប្រកាសរដ្ឋក្នុងគ្រាអាសន្នភាគច្រើននៅរដ្ឋ California ភាគខាងត្បូង ដោយមានការព្រមានពីទឹកជំនន់ភ្លាមៗ ក្នុងការប៉ះពាល់នៅទូទាំងតំបន់ដែលធ្លាប់តែមានគ្រោះរាំងស្ងួត។ ជើងហោះហើររាប់រយ នៅក្នុងទីក្រុង San Diego, Las Vegas និងទីក្រុង Los Angeles ត្រូវបានលុបចោលហើយការប្រកួតកីឡាអាជីពត្រូវបានកំណត់ពេលឡើងវិញ។ តំបន់ San Diego នៅភាគខាងជើងព្រំដែនប្រទេសម៉ិចស៊ិក បានត្រៀមខ្លួនទប់ទល់សម្រាប់ព្យុះត្រូពិកមិនធ្លាប់មានក្នុងកំណត់ត្រាលើកដំបូង៕

នាវាដឹកប្រេងដែលគេជឿថា ផ្ទុកប្រេងអ៊ីរ៉ង់ ចាប់ផ្តើមដាក់ទំនិញចេញូនៅជិតរដ្ឋតិចសាស់ ទោះបីជាមានការគំរាមកំហែងពីទីក្រុងតេអេរ៉ង់ក្តី

2023/08/21 06:30:24 pm        159
អ៊ីរ៉ង់៖ ការតាមដានទិន្នន័យ បានបង្ហាញថា នាវាដឹកប្រេងដែលជាប់សង្ស័យជាយូរមកហើយថា បានដឹកប្រេងឆៅអ៊ីរ៉ង់ដែលត្រូវបានគេដាក់ទណ្ឌកម្ម បានដាក់ទំនិញរបស់ខ្លួនចេញ នៅជិតរដ្ឋតិចសាស់ កាលពីថ្ងៃអាទិត្យ ទោះបីជាទីក្រុងតេអេរ៉ង់ បានគំរាមកំហែងកំណត់គោលដៅដឹកជញ្ជូន នៅឈូងសមុទ្រពែក្សក្តី។ទិន្នន័យតាមដាននាវាដែលត្រូវបានវិភាគដោយសារព័ត៌មាន AP បានបង្ហាញថា កប៉ាល់ Suez Rajan ដែលមានទង់ជាតិកោះ Marshall បានចាប់ផ្តើមការផ្ទេរប្រេងពីកប៉ាល់ទៅកប៉ាល់ជាច្រើនម៉ោងទៅកាន់កប៉ាល់ដឹកប្រេងមួយទៀតគឺ MR Euphrates នៅជិតទីក្រុងហ្គាលវេស្តុន( Galveston) មានចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ (៤៥ម៉ាយ) ភាគអាគ្នេយ៍នៃទីក្រុងហូស្តុន( Houston) ។ ជោគវាសនានៃទំនិញនៅលើកនាវា Suez Rajan បានជាប់គាំងនៅក្នុងភាពតានតឹងកាន់តែធំរវាងសហរដ្ឋអាមេរិក និងសាធារណៈរដ្ឋឥស្លាម ទោះបីជាទីក្រុងតេអេរ៉ង់និងវ៉ាស៊ីនតោន កំពុងធ្វើការឆ្ពោះទៅរកការដោះដូរទ្រព្យសម្បត្តិរាប់ពាន់លានដុល្លាររបស់អ៊ីរ៉ង់ដែលត្រូវបានបង្កកនៅក្នុងប្រទេសកូរ៉េខាងត្បូងសម្រាប់ការដោះលែងជនជាតិអ៊ីរ៉ង់-អាមេរិកចំនួន៥នាក់ដែលត្រូវគេឃុំខ្លួននៅទីក្រុងតេអេរ៉ង់ក៏ដោយ។ ប្រទេសអ៊ីរ៉ង់ បានព្យាយាមគេចពីការដាក់ទណ្ឌកម្ម និងបន្តលក់ប្រេងរបស់ខ្លួនទៅក្រៅប្រទេស ខណៈដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានរឹបអូសទំនិញ តាំងពីឆ្នាំ ២០១៩ បន្ទាប់ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ប្រទេសនេះដែលអនុញ្ញាតឲ្យមានពាណិជ្ជកម្មនេះ បានដួលរលំ៕

សារព័ត៌មានក្យូដូ៖ មេដឹកនាំជប៉ុន និងអ៊ីរ៉ង់ គ្រោងជួបគ្នាក្នុងទីក្រុងញូវយ៉ក នៅខែកញ្ញា

2023/08/21 06:26:05 pm        109
ជប៉ុន៖ ទីភ្នាក់ងារសារព័ត៌មានក្យូដូ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) និងប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី (Ebrahim Raisi) នឹងជួបប្រជុំគ្នានៅទីក្រុងញូវយ៉ក ក្នុងខែកញ្ញា ដើម្បីពិភាក្សាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ក្នុងចំណោមបញ្ហាផ្សេងៗទៀត។សារព័ត៌មានក្យូដូ បាននិយាយថា អ៊ីរ៉ង់មានបំណងលើកកម្ពស់ទំនាក់ទំនងជាមួយប្រទេសជប៉ុន ដែលជាប្រទេសមិត្តភាពជាប្រពៃណី ដើម្បីជៀសវាងភាពឯកោអន្តរជាតិ ខណៈដែលកិច្ចពិភាក្សារបស់ប្រទេសអ៊ីរ៉ង់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុបជុំវិញកិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់ពួកគេ ដែលបានជាប់គាំង។ពុំមានការអត្ថាធិប្បាយភ្លាមៗពីក្រសួងការបរទេសជប៉ុនទេ។លោក គីស៊ីដា និងលោករ៉ៃស៊ី ក៏បានជួបគ្នាកាលពីខែកញ្ញា ឆ្នាំមុនដែរ នៅពេលដែលពួកគេធ្វើទស្សនកិច្ចនៅទីក្រុងញូវយ៉កសម្រាប់មហាសន្និបាតអង្គការសហប្រជាជាតិ។កិច្ចចរចាដោយប្រយោលរវាងទីក្រុងវ៉ាស៊ីនតោន និងក្រុងតេអេរ៉ង់ ដើម្បីស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលបានជាប់គាំង តាំងពីខែកញ្ញា ឆ្នាំ២០២២ បើទោះបីជាទីក្រុងទាំងពីរនេះ កំពុងព្យាយាមបន្ធូរបន្ថយភាពតានតឹងក្តី។ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូន ប្ល៊ីងខិន (Antony Blinken) បាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងស្វាគមន៍រាល់វិធានការរបស់ប្រទេសអ៊ីរ៉ង់ ដើម្បីកាត់បន្ថយ «ការគំរាមកំហែងនុយក្លេអ៊ែរដែលកំពុងកើនឡើង»របស់ខ្លួន៕

កាណាដា នឹងដាក់ពង្រាយកងទ័ពនៅខេត្តប្រ៊ីដធីស កូឡំប៊ី ដើម្បីទប់ទល់ការរីករាលដាលនៃចំហេះព្រៃ

2023/08/21 05:58:33 pm        119
កាណាដា៖​នាយករដ្ឋមន្រ្តីកាណាដា លោក Justin Trudeau បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសកាណាដាកំពុងបញ្ជូនកងកម្លាំងប្រដាប់អាវុធ ដើម្បីទប់ទល់នឹងចំហេះព្រៃដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងខេត្តប្រ៊ីដធីស កូឡំប៊ី ខណៈខេត្តភាគខាងលិចប្រទេសមួយនេះ កំពុងទប់ទល់ជាមួយនឹងអណ្តាតភ្លើង ដែលបានធ្វើឱ្យមនុស្សជាង៣៥.០០០នាក់ ស្ថិតនៅក្រោមបញ្ជាជម្លៀស។ខេត្តប្រ៊ីដធីស កូឡំប៊ី បានប្រកាសដាក់ខេត្តក្នុងគ្រាអាសន្ន និងបានដាក់បម្រាមលើការធ្វើដំណើរដែលមិនសំខាន់ ដើម្បីបង្កើនកន្លែងស្នាក់នៅសម្រាប់អ្នកជម្លៀស និងក្រុមពន្លត់អគ្គិភ័យ ព្រមទាំងបានជំរុញឱ្យប្រតិបត្តិករយានដ្រូន និងអ្នកផ្សេងទៀត ថតរូបភាពនៃអគ្គិភ័យ ដើម្បីរក្សាភាពច្បាស់លាស់នៃក្រុមអ្នកជួយសង្គ្រោះ។ចំហេះព្រៃមិនមែនជារឿងចម្លែកទេ នៅក្នុងប្រទេសកាណាដា ប៉ុន្តែការរីករាលដាលនៃអណ្តាតភ្លើង និងការរំខាន បង្ហាញពីភាពធ្ងន់ធ្ងរនៃរដូវកាលចំហេះព្រៃដ៏អាក្រក់បំផុតរបស់ខ្លួន ដែលអ្នកជំនាញមួយចំនួនទម្លាក់កំហុសលើបម្រែបម្រួលអាកាសធាតុ ថាជាមូលហេតុនៃចំហេះនេះ។ ករណីចំហេះផ្សេងទៀត កាន់តែធ្ងន់ធ្ងរឡើង ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលត្រូវបានគេរាយការណ៍ថា ខិតទៅជិតព្រំដែនសហរដ្ឋអាមេរិក និងនៅតំបន់ប៉ាស៊ីហ្វិកភាគពាយ័ព្យរបស់សហរដ្ឋអាមេរិកផងដែរ។ចំហេះបានលេបត្របាក់ធនធានក្នុងស្រុក និងទទួលបានជំនួយពីរដ្ឋាភិបាលសហព័ន្ធ ក៏ដូចជាការគាំទ្រពីខាងក្រៅចំនួន១៣ប្រទេស។ យ៉ាងហោចណាស់មានអ្នកពន្លត់អគ្គិភ័យចំនួន៤នាក់ បានស្លាប់ក្នុងពេលបំពេញកាតព្វកិច្ចដោយសារចំហេះព្រៃនេះ។ ផ្ទៃដីប្រហែល១៤០.០០០គីឡូម៉ែត្រក្រឡា ដែលមានទំហំប្រហែលនៃរដ្ឋញូវយ៉ក ត្រូវបានឆាបឆេះពេញទូទាំងប្រទេស ជាមួយនឹងផ្សែងអ័ព្ទ ដែលហុយរហូតដល់ឆ្នេរខាងកើតសហរដ្ឋអាមេរិកផងដែរ៕

ប្រជាពលរដ្ឋប្រញាប់ប្រញាល់ភៀសខ្លួនចេញពីជម្រកបណ្ដោះអាសន្នខណៈចំហេះព្រៃជិតមកដល់នៅកោះថេណេរីហ្វ របស់អេស្ប៉ាញ

2023/08/21 05:38:46 pm        123
អេស្ប៉ាញ៖ សាលលេងកីឡាមួយ ដែលត្រូវបានប្រើប្រាស់ជាជម្រកសម្រាប់មនុស្ស ជម្លៀសចេញពីភ្លើងឆេះព្រៃដែលកំពុងរាលដាលនៅក្នុងកោះថេណេរីហ្វ(Tenerife)របស់អេស្ប៉ាញ ត្រូវបានជម្លៀសនៅក្នុងតំបន់ជាយក្រុង រ៉ាវ៉េឡូ( Ravelo )កាលពីព្រឹកថ្ងៃអាទិត្យ ទី២០សីហា ខណៈអណ្ដាតភ្លើងរាលដាលកាន់តែជិត។ក្រុមអ្នកជម្លៀស បានរៀបចំរបស់របររបស់ពួកគេទៅកាន់តំបន់ អេល សោសាល (El Sauzal) ខណៈចំហេះព្រៃ នៅតែមិនអាចគ្រប់គ្រងបាននៅលើកោះកាណារី(Canary Island)។ កាលពីល្ងាចថ្ងៃសៅរ៍ ទី១៩សីហា អង្គភាពផ្ដល់សេវាសង្រ្គោះបន្ទាន់ បាននិយាយថា ពេលនេះ ភ្លើងកំពុងប៉ះពាល់ដល់ទីប្រជុំជនចំនួន១០ ទោះបីជាតំបន់ចំនួន១១ ត្រូវបានជម្លៀសពលរដ្ឋចេញជាការប្រុងប្រយ័ត្នក៏ដោយ។ គ្មានតំបន់ទេសចរណ៍ណាមួយត្រូវបានប៉ះពាល់ទេ។ ក្រុមអាជ្ញាធរនិយាយថា ចំហេះព្រៃនេះ បានឆាបឆេះកាលពីថ្ងៃពុធទី១៦សីហា ក្នុងឧស្យានជាតិតំបន់ភ្នំ ជុំវិញភ្នំភ្លើងថេដេ (Mount Teide) ជាកំពូលភ្នំខ្ពស់បំផុតរបស់ប្រទេសអេស្ប៉ាញ និងបានបង្ខំឲ្យមនុស្សជាង១២.០០០នាក់ ភៀសខ្លួនចេញពីលំនៅឋាន របស់ពួកគេ៕

មជ្ឈមណ្ឌលតស៊ូជាតិ៖ ក្រុមទាហានស៊ីឈ្នួល Wagner ចាកចេញពីប្រទេសបេឡារុស ដោយសារប្រាក់ខែទាប

2023/08/21 05:36:00 pm        211
បេឡារុស៖ មជ្ឈមណ្ឌលតស៊ូជាតិ បានរាយការណ៍កាលពីថ្ងៃទី១៩ ខែសីហាថា ទាហានស៊ីឈ្នួលជាងមួយពាន់នាក់របស់Wagner Group បានចាកចេញពីប្រទេសបេឡារុស ដោយសារតែពួកគេមិនសប្បាយចិត្តនឹងប្រាក់ឈ្នួលរបស់ពួកគេ។ប្រភពជាច្រើននៅក្នុងប្រទេសបេឡារុស បានប្រាប់មជ្ឈមណ្ឌលនេះថា ចំនួនយុទ្ធជននៃក្រុមWagner បានធ្លាក់ចុះពី៥.៨០០នាក់ មកត្រឹម ៤.៤០០នាក់។យោងតាមរបាយការណ៍របស់មជ្ឈមណ្ឌល កង្វះមូលនិធិពីប្រទេសរុស្ស៊ី គឺជាមូលហេតុ។ ដោយមិនពេញចិត្តនឹងប្រាក់ចំណូលរបស់ពួកគេ ក្រុមទាហានស៊ីឈ្នួលWagner ដែលឈរជើងនៅក្នុងប្រទេសបេឡារុស បានចុះកិច្ចសន្យា ដើម្បីប្រយុទ្ធនៅក្នុងប្រទេសអាហ្វ្រិក ឬចាកចេញទៅវិស្សមកាល ដោយគ្មានចេតនាវិលត្រឡប់មកវិញទេ។រដ្ឋាភិបាលបេឡារុស បានបង្កើតភាពជាដៃគូជាមួយ Wagner Group ក្នុងខែកក្កដា នៅពេលដែលក្រុមហ៊ុនយោធាឯកជន (PMC) បានផ្លាស់ប្តូរទីតាំងទៅប្រទេសបេឡារុស បន្ទាប់ពីការបះបោរខែមិថុនារបស់មេដឹកនាំទាហានស៊ីឈ្នួល លោក យ៉េវហ្គេនី ព្រីហ្គោហ្ស៊ីន (Yevgeny Prigozhin) ។ ចាប់តាំងពីពេលនោះមក សមាជិករបស់ក្រុម Wagner បានបណ្តុះបណ្តាលទាហានបេឡារុសលើបច្ចេកទេសប្រយុទ្ធ៕

ក្រុមបាតុករប្រមូលផ្ដុំគ្នាគាំទ្ររដ្ឋប្រហារក្នុងប្រទេសនីហ្សេ បន្ទាប់ពីមេដឹកនាំព្រមានប្រឆាំងនឹងអន្តរាគមន៍ពីបរទេស

2023/08/21 05:33:15 pm        162
នីហ្សេ៖ មនុស្សរាប់ម៉ឺននាក់បានធ្វើបាតុកម្មនៅរដ្ឋធានីប្រទេសនីហ្សេ កាលពីថ្ងៃអាទិត្យ (២០ សីហា) ដើម្បីគាំទ្ររដ្ឋប្រហារយោធាកាលពីខែមុន ដោយមេដឹកនាំរបស់ពួកគេ បានព្រមានប្រឆាំងនឹងការអន្តរាគមន៍ពីខាងក្រៅ ខណៈពេលដែលរដ្ឋប្រហារេបានស្នើសុំការផ្លាស់ប្តូរអំណាចរយៈពេល៣ឆ្នាំ។ក្រុមបាតុករ បានស្រែកពាក្យស្លោកជាអរិភាព ចំពោះអតីតមហាអំណាចអាណានិគមបារាំង និងប្លុកតំបន់អាហ្វ្រិកខាងលិច ECOWAS ដែលកំពុងពិចារណាប្រតិបត្តិការយោធាដ៏មានសក្តានុពលមួយ ដើម្បីដាក់ប្រធានាធិបតីនីហ្សេ លោក Mohamed Bazoum ឲ្យកាន់តំណែងឡើងវិញ ប្រសិនបើការចរចាជាមួយមេដឹកនាំរដ្ឋប្រហារបរាជ័យ។ មេដឹកនាំយោធាថ្មីរបស់ប្រទេសតំបន់ Sahel អាហ្វ្រិកដ៏ក្រីក្រមួយនេះ បានហាមឃាត់ជាផ្លូវការនូវបាតុកម្ម ប៉ុន្តែនៅក្នុងការអនុវត្តជាក់ស្តែង ក្រុមអ្នកដែលគាំទ្ររដ្ឋប្រហារ ត្រូវបានអនុញ្ញាត។ក្រុមបាតុករបានកាន់បដាដោយនិយាយថា «បញ្ឈប់ការធ្វើអន្តរាគមន៍យោធា» និង «និយាយថា ទេ ចំពោះទណ្ឌកម្ម» ដោយសំដៅលើការកាត់បន្ថយជំនួយហិរញ្ញវត្ថុ និងការរឹតបន្តឹងពាណិជ្ជកម្ម ដែលបានដាក់ដោយសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច (ECOWAS) ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី២៦ ខែកក្កដា មក។ការធ្វើបាតុកម្មគាំទ្ររដ្ឋប្រហារចុងក្រោយបំផុតនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីមេដឹកនាំថ្មីនៅរដ្ឋធានី នីញ៉ាមេ លោកឧត្តមសេនីយ Abdourahamane Tiani បានព្រមានថា ការលុកលុយរបស់យោធាបរទេសចូលទៅក្នុងប្រទេសនីហ្សេ នឹងមិនមែនជា «ការដើរកម្សាន្ត» របស់ពួកគេនោះទេ៕

ព្រះមហាក្សត្រប្រទេសម៉ារ៉ុក លើកលែងទោសដល់អ្នកទោសចំនួន៦៥៣នាក់ ក្នុងខួបទិវាបដិវត្តន៍

2023/08/21 05:30:44 pm        140
ម៉ារ៉ុក៖ ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ព្រះមហាក្សត្រម៉ារ៉ុក Mohammed ទី៦ ទ្រង់បាលើកលែងទោសដល់អ្នកទោសចំនួន៦៥៣នាក់ ក្នុងថ្ងៃខួបនៃទិវាបដិវត្តន៍របស់ព្រះមហាក្សត្រ និងប្រជាជន។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា អ្នកទោសមួយចំនួនត្រូវបានផ្តល់សេរីភាព អ្នកខ្លះមានទោសជាប់ពន្ធនាគាររយៈពេលខ្លី ខណៈអ្នកផ្សេងទៀតត្រូវបានកាត់បន្ថយទោស ឬលុបចោលការផាកពិន័យ។សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកទោសចំនួន១៦នាក់ដែលត្រូវបានកាត់ទោស នៅក្នុងករណីជ្រុលនិយម និងអំពើភេរវកម្ម ក៏ត្រូវបានលើកលែងទោសផងដែរ។ អ្នកទោស៨នាក់ក្នុងចំណោមអ្នកទាំងនោះ នឹងត្រូវបានដោះលែង ហើយអ្នកទោសម្នាក់នឹងត្រូវលុបចោលការផាកពិន័យ និងដោះលែង ចំណែកអ្នកទោស៧នាក់ដែលនៅសល់នោះ ត្រូវបានកាត់បន្ថយទោស។ទិវាបដិវត្តន៍ព្រះមហាក្សត្រ និងប្រជាជន ដែលត្រូវបានប្រារព្ធនៅប្រទេសម៉ារ៉ុកនៅថ្ងៃទី២០ ខែសីហា ជារៀងរាល់ឆ្នាំ ជាទិវារំលឹកដល់ការតស៊ូរបស់រាជាណាចក្រ ដើម្បីឯករាជ្យភាពពីការគ្រប់គ្រងអាណានិគម៕

លោក Kim Jong Un ពិនិត្យមើលការសាកល្បងមីស៊ីលតម្រង់គោលដៅខណៈកូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្ដើមសមយុទ្ធយោធា

2023/08/21 05:28:30 pm        189
កូរ៉េខាងជើង៖ សារព័ត៌មានរដ្ឋ បានរាយការណ៍នៅថ្ងៃចន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានពិនិត្យមើលការបាញ់សាកល្បងមីស៊ីលតម្រង់គោលដៅជាយុទ្ធសាស្ត្រពីនាវាអង្គភាពកងទ័ពជើងទឹក ខណៈយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ចាប់ផ្ដើមសមយុទ្ធប្រចាំឆ្នាំដ៏ធំ ដែលកូរ៉េខាងជើង ចាត់ទុកថាជាការហាត់សមមុនការឈ្លានពាន ។  សេចក្ដីរាយការណ៍របស់កូរ៉េខាងជើងអំពីការបាញ់សាកល្បងមីស៊ីលនេះ បានកើតមានឡើង៣ថ្ងៃប៉ុណ្ណោះបន្ទាប់ពីក្រុមមេដឹកនាំអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានព្រមព្រៀងគ្នាពង្រីកទំនាក់សន្តិសុខនិងសេដ្ឋកិច្ច នៅជំនួបកំពូលមួយក្នុងសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បាននិយាយថាអំឡុងចុះពិនិត្យនៅលើនាវាជើងទឹក នៅតំបន់ឆ្នេរភាគខាងកើត លោក Kim បានជិះទូកល្បាតដើម្បីពិនិត្យឡើងវិញ នូវអាវុធ និងការត្រៀមសម្រាប់ការប្រយុទ្ធរបស់ខ្លួន ។ ក្រោយមកលោកបានពិនិត្យមើលកងទ័ពដែនសមុទ្ររបស់ខ្លួន ដែលកំពុងធ្វើសមយុទ្ធបាញ់មីស៊ីលតម្រង់គោលដៅយុទ្ធសាស្ត្រ ។  សារព័ត៌មាននេះពុំបាននិយាយទេថា ការបាញ់មីស៊ីលទាំងនេះ បានកើតឡើងនៅពេលណា ហើយរូបថតពីសារព័ត៌មានរដ្ឋ បានបង្ហាញលោក Kim កំពុងមើលការបាញ់មីស៊ីល ចេញពីកន្លែងមួយផ្សេងទៀត  មិនមែននៅលើទូកល្បាតទេ ។ ការប្រើពាក្យយុទ្ធសាស្ត្ររបស់សារព័ត៌មាន KCNA សំដៅដល់អាវុធដែលបានសាកល្បងបង្ហាញថាសុទ្ធតែ ជាប្រភទអាវុធដែលត្រូវបានផលិតឡើងដើម្បីបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

មនុស្ស ១៦នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍សង្ស័យជាការ​បំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
09/18/2026 06:09 PM
រុស្ស៊ីបាញ់បង្ហោះរ៉ូកែត​​ Soyuz-2.1b ដឹកជញ្ជូនយានអវកាស
09/18/2026 06:09 PM
ការប្រយុទ្ធគ្នានៅយេម៉ែន បង្ខំឲ្យមនុស្ស ១១២.០០០នាក់ ផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀត ភៀសខ្លួនទៅជីប៊ូទី
09/18/2026 06:09 PM
បុរសអ៊ីស្រាអែលម្នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងការសង្ស័យមានទំនាក់ទំនងជាមួយក្រុមហាម៉ាស និងចារកម្មអ៊ីរ៉ង់
09/18/2026 06:09 PM
ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Lee បញ្ជាក់​ថា លោកគ្មានបំណងស្វែងរកអាណត្តិទី២ ឡើយ
09/18/2026 06:09 PM
ស្ថាប័នសុខាភិបាលអាហ្វ្រិក៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ នៅតែមានសភាពធ្ងន់ធ្ងរ
09/18/2026 06:09 PM
អាមេរិកដាក់ទណ្ឌកម្មលើវេទិកាជួញដូររូបិយប័ណ្ណគ្រីបតូរបស់អ្នកជំនាញហិរញ្ញវត្ថុអ៊ីរ៉ង់
09/18/2026 06:09 PM
កងទ័ពយេម៉ែន៖ យុទ្ធជន​ក្រុមហ៊ូទី ៣០នាក់ ត្រូវបានសម្លាប់ ពេល​ប្រយុទ្ធ​គ្នានៅភាគខាងលិចក្រុង Taiz
09/18/2026 06:09 PM
សង្គ្រាមអ៊ីរ៉ង់ បង្កការបែកបាក់យ៉ាងជូរចត់ក្នុងសហគមន៍ជនអ៊ីរ៉ង់រស់នៅអាមេរិក
09/18/2026 06:09 PM
ការចរចាប្រាក់ឈ្នួលកម្មករលើកទី៣ នៅតែតឹងតែង ខណៈភាគីសហជីពនិងនិយោជករក្សាគោលជំហតួលេខដដែល
09/18/2026 06:09 PM