បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
ជនបរទេសជាង ៧ម៉ឺននាក់ពាក់ព័ន្ធ Online Scams និងបទល្មើសផ្សេងៗ​ត្រូវ​បាន​បណ្តេញ​ចេញ​​ពី​កម្ពុ​ជា​
អ្នកនាំពាក្យក្រសួងមហាផ្ទៃ ៖ រយៈពេល៣ឆ្នាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនបរទេស​ខុសច្បាប់ចេញពីកម្ពុជាមានជាង ៧ម៉ឺននាក់
អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ នៅជាន់ទី២ បង្កការខូចខាតសម្ភារៈមួយចំនួនធំ

សន្តិសុខ និង សង្គម

មជ្ឈូសចំនួន១៤ ដែលតំណាងឲ្យក្មេងៗ ដែលត្រូវបានគេបាញ់សម្លាប់ បានដាក់បង្ហាញនៅលើឆ្នេរខ្សាច់ក្នុងប្រទេសប្រេស៊ីល

2023/08/20 07:40:05 pm        124
អ្នកតវ៉ាជាច្រើននាក់ដែល​ប្រឆាំង​នឹងអំពើហិង្សារបស់នគបាល បានដាក់មជ្ឈូសចំនួន១៤មជ្ឈូស ​នៅលើឆ្នេរសមុទ្រក្នុងប្រទេសប្រេស៊ីល ដើម្បីតំណាងឲ្យសាកសពក្មេងៗ​ដែលបាន​សម្លាប់ នៅក្នុងការវាយឆ្មក់របស់នគបាល នៅក្នុងក្រុងរីយ៉ូ ដឺជិនេរ៉ូ ​កាលពីថ្ងៃសៅរ៍។ក្មេងៗទាំងនេះ ត្រូវបានសម្លាប់នៅក្នុងសង្កាត់ក្រីក្រមួយ រវាងពីឆ្នាំ២០២២ និង២០២៣។សាច់ញាតិ​រ​បស់កុមាអាយុ១៣ឆ្នាំឈ្មោះ សាហ្គូ មេនេស ហ្វ្លោសីណូ ដែលត្រូវបានសម្លាប់​នៅក្នុង​ប្រតិបត្ដិការរបស់នគបាលមួយនៅដើមខែនេះ បានចូលរួមដើក្បួន​ដើម្បីអំពាវនាវ​រកយុត្ដិធម៌នៅឯឆ្នេរសមុទ្រកូប៉ាកាបាណា (Copacabana) ដ៏ពេញនិយមមួយក្នុងប្រទេសប្រេស៊ីល។ប្រតិបត្ដិការនគរបាលចម្រុះ ក្នុងក្រុង សាវ ប៉ូឡូ រីយ៉ូ ដឺជិននេរ៉ូ និងក្រុងបាហ៊ី នៅដើមសប្ដាហ៍​ក្នុងខែសីហានេះ បានបណ្តាលឲ្យមនុស្សជាង៤០នាក់ស្លាប់ ដោយដុត​បញ្ឆេះ​អំពើហិង្សា​របស់​នគបាលជាថ្មីនិងជំរុញឲ្យក្រុមអ្នកជំនាញឈានមុខចោទសួពីការប្រើប្រាស់យុទ្ធជ្រុលហួសហេតុនូវអ្វីដែលមជ្ឈដ្ឋានខ្លះចាត់ទុកថា ជាសង្រ្គាមថ្នាំញៀននោះ។អត្ថបទ មករា (Makara) 

មនុស្សជាច្រើននាក់បានស្លាប់ ក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី នៅក្រុងឈើនីហ៊ីវ

2023/08/20 07:32:15 pm        172
ប្រធានរដ្ឋបាលតំបន់ក្នុងក្រុងឈើនីហ៊ីវ (Chernihiv) លោក វីយ៉ាឆេសស្លាវ ឆោស (Viacheslav Chaus) បាននិយាយថា យ៉ាងហោចណាស់មនុស្ស៧នាក់ ក្នុងនោះមានកុមារ អាយុ៦ឆ្នាំម្នាក់ផងដែរ បានស្លាប់ និងជាង១០០នាក់ទៀត បានរងរបួសនៅពេលដែលការវាយប្រហាដោយ​មីស៊ីលរបស់​រុស្ស៊ី បានត្រូវចំកណ្ដាលទីលានចតុរង្គមួយ ដែលស្ថិតនៅក្រុងប្រវត្ដិសាស្រ្ដ​ឈើនីហ៊ីវភាគខាងជើង​អ៊ុយក្រែន កាលពីថ្ងៃសៅរ៍។ក្រសួងមហាផ្ទៃ បាននិយាយថា មនុស្សជាច្រើននាក់ បានធ្វើដំណើរទៅព្រះវិហាដើម្បីប្រារព្ធពិធី​បុណ្យ​សាសនានៅចំពេលដែលការវាយប្រហារបានកើឡើង ហើយបានបន្ថែមថា ក្នុង​ចំណោមអ្នក​របួសក្នុងនោះ មានក្មេង១២នាក់ និងមន្រ្ដីនគបាល១០មាក់ផងដែរ។ក្រុងឈើនីហ៊ីវ ជាក្រុមានមហាវិថីអមដោយដើមឈើជាច្រើន និងមានព្រះវិហាចំណាស់ៗមាន​អាយុកាលជាច្រើនសតវត្សរ៍នោះ ស្ថិតនៅចំងាយ១៤៥គីឡូម៉ែតភាគខាងជើងរដ្ឋធានីគីវ។ អភិបាលតំបន់ បាននិយាយថា រោងមហោស្រពមួយ ហើយនិងអគារជាច្រើនដែលនៅជុំវិញ ត្រូវបានបំផ្លាញនៅក្នុងការវាយប្រហារនេះ។រុស្ស៊ីបានធ្វើការវាយប្រហារទៅលើក្រុងជាច្រើនរបស់អ៊ុយក្រែន ដែលនៅឆ្ងាយពីសមរភូមិមុខ​ដោយមីស៊ីលនិងយានដ្រូនជាច្រើនគ្រឿង ដែលជាផ្នែកមួយនៃការលុកលុយដែលខ្លួន​បានចាប់ផ្ដើមកាលពីខែកុម្ភៈឆ្នាំកន្លងទៅនេះ។ អត្ថបទ មករា (Makara)

ចំហេះព្រៃនៅតែបន្ដឆេះរាលដាល នៅក្នុងខេត្ដព្រីតធីស កូឡំប៊ីយ៉ារបស់កាណាដា

2023/08/20 07:20:12 pm        153
អ្នកខេត្តព្រីតធីស កូឡំយ៉ារាប់ពាន់នាក់ កំពុងស្ថិតនៅក្នុងការត្រៀមជម្លៀសខ្លួនកម្រិតខ្ពស់កាលពីថ្ងៃសៅរ៍បន្ទាប់ពី ចំហេះព្រៃដែលមានសន្ទុះកើនឡើងយ៉ាងឆាប់រហ័ស បានបង្ខំឲ្យខេត្ដកាណាដា ភាគខាងលិចមួយនេះត្រូវបានប្រកាសដាក់ក្នុងគ្រាមានអាសន្ន។ខេត្ដនៅតំបន់ប៉ាស៊ីហ្វិក ត្រូវបានគេឃើញមានខ្យល់បក់បោកខ្លាំង និងផ្គររន្ទះគ្មានភ្លៀង នៅក្នុងរយៈពេល៣៦ម៉ោងមុន ដោយសារតែសំណុំខ្យល់ត្រជាក់ធ្វើអន្ដរកម្មជាមួយខ្យល់ក្ដៅ​បង្កើតជា រដូវក្ដៅកាន់ក្ដៅឡើងៗ និងបានធ្វើឲ្យភ្លើងឆេះព្រៃដែលមានស្រាប់ នៅក្នុងខេត្ដនោះ បង្កឲ្យមានភ្លើងឆេះថ្មីៗថែមទៀត។គិតត្រឹមថ្ងៃសុក្រ ភ្លើងឆេះដែលមិនអាចគ្រប់គ្រងបាននៅភាគខាងត្បូងខេត្ដព្រីតធីស កូឡំប៊ីយ៉ា បានកើនឡើងច្រើនលើកក្នុងរយៈពេល២៤ម៉ោង និងបានបង្ខំឲ្យអ្នកស្រុកជាង២៤០០នាក់ ត្រូវជម្លៀសខ្លួនចេញ។ ចំហេះនេះ បានកើតឡើងនៅជុំវិញក្រុង កេឡូណា (Kelowna) ជាក្រុងមួយស្ថិតនៅចម្ងាយជាង ៣០០គីឡូម៉ែតពីភាគខាងកើតក្រុងវេនខូវើរ (Vancouver) ដែលមានប្រជាជនរស់នៅប្រមាណ ១៥០.០០០នាក់។ ចំហេះព្រៃនេះ បានបំផ្លាញហេដ្ឋារចនាសម្ព័នអស់ជាច្រើនរួចជាស្រេច​ទៅហើយ​នៅក្រុងកេឡូណាខាងលិច ​ហើយក្រុមអាជ្ញាធបានព្រមានថា ខេត្ដនេះ​ អាចនឹងប្រឈម​នឹង​ស្ថានភាព​ដ៏អាក្រក់​បំផុតនៅប៉ុន្មានថ្ងៃ ខាងមុខនៃរដូវភ្លើងឆេះព្រៃឆ្នាំនេះ៕អត្ថបទ មករា (Makara)

នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនចាប់ជនជាតិចិនតៃវ៉ាន់ម្នាក់ជាមួយនិងគ្រឿងញៀនជិត៨គីឡូក្រាម

2023/08/19 11:13:33 pm        535
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ម្នាក់ទៀត និងគ្រឿងញៀនជិត៨គីឡូក្រាម រួមទាំងវត្ថុតាងមួយចំនួនទៀត ស្ថិតនៅក្នុងសង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញកាលពីកន្លងទៅថ្មីៗនេះ។ តាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន ដែលបានឲ្យទូរទស្សន៍ BTV ដឹងនាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣នេះ បានលើកឡើងថា អនុវត្តតាមបទបញ្ជា នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៣នេះ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ប្រុញ សាន នាយករងមន្ទីរ, លោក ឧត្តមសេនីយ៍ទោ ភឹម ច័ន្ទតារា នាយករងមន្ទីរ និងលោកវរសេនីយ៍ឯក វ៉ាន់ កែវវង្សវិចិត្ត នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងដោយមានការសម្របសម្រួលពី លោក ឡុង ស៊ីថា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ ដោយបានឃាត់ខ្លួនជនសង្ស័យម្នាក់នាក់ជាជនជាតិចិនតៃវ៉ាន់ និងសារធាតុញៀនប្រភេទកេតាមីន ចំនួន ៨ដុំ ស្មើទម្ងន់ ៧,៩៤៤ ក្រាម ចំណុចខាងមុខលំនៅដ្ឋានអូរៀ ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ ហ្សាវ ឈីមីង (HSIAO CHI MING) ភេទប្រុស ឆ្នាំកំណើត ១៩៦៦ ជនជាតិចិន(តៃវ៉ាន់)។ បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមានប៕អត្ថបទ៖ បាន ចក់​

ក្រុមឧក្រិដ្ឋជនដែលរំដោះអ្នកទោសនៅខេត្តសៀមរាប សមត្ថកិច្ចបង្ក្រាបបាន៦នាក់ហើយ

2023/08/18 10:12:10 pm        14987
ភ្នំពេញ៖ ក្រុមឧក្រិដ្ឋជនប្រដាប់អាវុធ ដែលរំដោះអ្នកទោសនៅខេត្តសៀមរាបកាលពីម្សិលមិញ ត្រូវសមត្ថកិច្ចបង្ក្រាបបានចំនួន៦នាក់ហើយ នៅក្នុងរាជធានីភ្នំពេញ។ ឯកឧត្តមនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានឱ្យដឹងនៅ​ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ថា ក្រោយមានករណីរំដោះអ្នកទោសនៅខេត្តសៀមរាប មកដល់ពេលនេះ សមត្ថកិច្ចចាប់ខ្លួនបានក្រុមឧក្រិដ្ឋជនមួយចំនួនហើយ ប៉ុន្តែមេក្លោងដែលជាអ្នកទោសនោះ មិនទាន់ត្រូវបានចាប់ខ្លួនបាននៅឡើយទេ។ប្រភពព័ត៌មាន បានឱ្យដឹងថា ក្រុមឧក្រិដ្ឋជនដែលនគរបាលចាប់ខ្លួនបានទាំងនោះ មានចំនួន ៦នាក់ដែលនគរបាលចាប់ខ្លួនបាននៅគោលដៅចំនួន២ផ្សេងគ្នា ដោយនៅយប់ថ្ងៃទី១៧ សីហា នគរបាលចាប់ខ្លួនបាន៤នាក់ នៅខណ្ឌបឹងកេងកង និងមួយគោលដៅទៀតគឺចាប់ខ្លួនចំនួន២នាក់ នាព្រឹកថ្ងៃទី១៨ ខែសីហា នៅសណ្ឋាគារមួយក្បែរតំបន់កោះពេជ្រ។សូមជម្រាបថា ករណីរំដោះអ្នកទោសនេះបានកើតឡើងនៅម៉ោង៩ព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ដោយឧក្រិដ្ឋមួយក្រុមបើកបររថយន្ត Lexus ​ទៅរំដោះអ្នកទោសគ្រឿងញៀន​ជាជនជាតិចិនម្នាក់ ឈ្មោះ Chen Hsin Han នៅគ្លីនិកព្យាបាលធ្មេញមួយកន្លែង ​ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចបានយករថយន្តនោះទៅផ្លុងចោលនៅជិតបុរីអាខេត ក្នុងសង្កាត់ស្វាយដង្គំ ហើយគេចខ្លួន ​ដោយបន្សល់អាវុធខ្លីជាច្រើនដើម និងសម្ភារៈមួយចំនួន​ក្នុងរថយន្ត។ ចំពោះអ្នកទោសគ្រឿងញៀន​ជាជនជាតិចិន ឈ្មោះ Chen Hsin Han គឺជា​មេក្លោងជួញដូរ​គ្រឿងញៀន ដែលត្រូវតុលាការខេត្តសៀមរាប ​កាត់ទោសឱ្យជាប់​ពន្ធនាគារ​រយៈពេល៥២ឆ្នាំ ​កាលពីឆ្នាំ២០០៩៕

ប្រជាជនហៃទី ទាមទារឱ្យមានអន្តរាគមន៍កងទ័ព ដោយសារការភ័យខ្លាចពីអំពើហិង្សាក្រុមជនអន្ធពាល

2023/08/18 08:52:13 pm        503
អ្នកស្រុកក្នុងតំបន់ Carrefour Feuilles ក្នុងទីក្រុង Port-Au-Prince ប្រទេសហៃទី បានប្រមូលផ្តុំគ្នាកាលពីថ្ងៃពុធ (១៦ សីហា) នៅខាងក្រៅអគារកងទ័ពហៃទី ដើម្បីទាមទារឱ្យមានការអន្តរាគមន៍ពីកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនឹងក្រុមជនអន្ធពាល។ប្រជាជនបានរៀបរាប់ពីក្រុមជនអន្ធពាល ដែលកំពុងគម្រាមកំហែងពួកគេ ព្រមទាំងបង្ខំពួកគេឲ្យចេញពីផ្ទះសម្បែង និងដេកតាមដងផ្លូវដោយគ្មានរបស់របរប្រើប្រាស់។ នៅសាលារៀនក្នុងស្រុកមួយ ក្រុមគ្រួសារដែលផ្លាស់ទីលំនៅជាច្រើន បានតាំងទីជំរកមួយនៅខាងក្នុងថ្នាក់រៀន និងទីធ្លាខាងក្រៅសាលារៀននោះ។អំពើហឹង្សាក្រុមជនអន្ធពាល បានកើនឡើងនៅក្នុងប្រទេសហៃទី ចាប់តាំងពីការធ្វើឃាតលោកប្រធានាធិបតី Jovenel Moise ក្នុងឆ្នាំ២០២១មក និងបានធ្វើឱ្យទឹកដីភាគច្រើននៃប្រទេសនេះ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមអាជ្ញាធររដ្ឋាភិបាល ហើយការផ្ទុះឡើងនៃជម្លោះបង្ហូរឈាមរវាងក្រុមជនអន្ធពាល ដែលជាគូប្រជែង បានធ្វើឱ្យមនុស្សរាប់រយនាក់ស្លាប់ ប្រមទាំងមនុស្សរាប់ពាន់នាក់ត្រូវបានបង្ខំឲ្យផ្លាស់ទីលំនៅផងដែរ៕

អាមេរិកថ្កោលទោសកូរ៉េខាងជើង ចំពោះការប្រើការគាបសង្កត់ ដើម្បីផលិតអាវុធនុយក្លេអ៊ែរ

2023/08/18 08:15:44 pm        288
សហរដ្ឋអាមេរិក បានថ្កោលទោសមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅក្នុងអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ (១៧ សីហា) សម្រាប់ការប្រើ «ការគាបសង្កត់ និងភាពឃោរឃៅ» ព្រមទាំងការគ្រប់គ្រងផ្តាច់ការ ដើម្បីអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលបាលិស្ទិកដោយខុសច្បាប់។កូរ៉េខាងជើង បានច្រានចោលការចោទប្រកាន់ជាច្រើនដង អំពីការរំលោភបំពាន និងបានទម្លាក់កំហុសលើទណ្ឌកម្មនានា ចំពោះស្ថានភាពមនុស្សធម៌ដ៏ធ្ងន់ធ្ងរក្នុងប្រទេស។ ប្រទេសនេះស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកម្មវិធីមីស៊ីលបាលិស្ទិក និងកម្មវិធីនុយក្លេអ៊ែរ ប៉ុន្តែមានការលើកលែងជំនួយ ចាប់តាំងពីឆ្នាំ២០០៦មក។លោក គីម កាលពីថ្ងៃចន្ទ បានអំពាវនាវឱ្យមានការបង្កើនការផលិតមីស៊ីល ដើម្បីត្រៀមសម្រាប់ធ្វើសង្គ្រាម ខណៈដែលសមាជិកសភាកូរ៉េខាងត្បូង បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់មីស៊ីលបាលិស្ទិកអន្តរទ្វីប ដើម្បីប្រឆាំងនឹងកិច្ចប្រជុំកំពូលរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង។ប្រទេសចិនបាននិយាយថា ខ្លួនប្រឆាំងនឹងកិច្ចប្រជុំសាធារណៈនៃក្រុមប្រឹក្សាដែលមានសមាជិក១៥ប្រទេស ស្តីពីការរំលោភបំពាននៅក្នុងប្រទេសកូរ៉េខាងជើងនេះ ប៉ុន្តែខ្លួនមិនបានព្យាយាមរារាំងកិច្ចប្រជុំនោះទេកាលពីថ្ងៃព្រហស្បតិ៍។ ប្រទេសចិនបានបរាជ័យបួនដងក្នុងចន្លោះឆ្នាំ២០១៤ និង២០១៧ ក្នុងការបញ្ឈប់ការប្រជុំជាសាធារណៈលើបញ្ហានេះផងដែរ៕

ចំហេះព្រៃនៅរដ្ឋហាវ៉ៃ លាតត្រដាងចំណុចអសមត្ថភាពរបស់រដ្ឋាភិបាលអាមេរិក និងភាពព្រងើយកន្តើយរបស់ក្រុមអ្នកនយោបាយ

2023/08/18 07:59:32 pm        291
ការអត្ថាធិប្បាយរបស់ប្រព័ន្ធផ្សព្វផ្សាយចិន (CMG) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ចំហេះព្រៃនៅរដ្ឋហាវ៉ៃ ដែលជាចំហេះដ៏មហន្តរាយបំផុតនៅក្នុងសហរដ្ឋអាមេរិក ក្នុងរយៈពេលជាងមួយសតវត្សនេះ បានលាតត្រដាងចំណុចអសមត្ថភាពរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក និងភាពព្រងើយកន្តើយរបស់ក្រុមអ្នកនយោបាយ។ចំនួនអ្នកស្លាប់កើនឡើងលើសពី១០០នាក់ មនុស្សបាត់ខ្លួនជាង១.០០០នាក់ និងលំនៅឋានរាប់ពាន់ខ្នងត្រូវបានបំផ្លាញ។ គិតត្រឹមថ្ងៃព្រហស្បតិ៍ ម៉ោងក្នុងស្រុក ចំហេះព្រៃនៅលើកោះ ម៉ូអ៊ី នៅតែមិនអាចគ្រប់គ្រងបាន។ នេះជាចំហេះដ៏មហន្តរាយបំផុតរបស់អាមេរិកក្នុងរយៈពេលជាង១០០ឆ្នាំមកនេះ។មានហេតុផលធម្មជាតិជាច្រើននៅពីក្រោយសោកនាដកម្មនេះ រួមមានព្យុះ គ្រោះរាំងស្ងួត និងរុក្ខជាតិក្រៀមស្វិតដែលងាយឆាបឆេះ។ ប៉ុន្តែនៅពេលដែលព័ត៌មានលម្អិតកាន់តែច្រើនត្រូវបានលាតត្រដាង មនុស្សចាប់ផ្តើមដឹងថា បញ្ហានេះដូចទៅនឹងឧបទ្ទវហេតុមុនៗជាច្រើននៅសហរដ្ឋអាមេរិកដែរ សោកនាដកម្មកោះម៉ូអ៊ី នេះ គឺជាគ្រោះមហន្តរាយធម្មជាតិ ប៉ុន្តែក៏ជាឧបទ្ទវហេតុដែលបង្កើតឡើងដោយមនុស្សផងដែរ។ ចំហេះព្រៃនៅកោះម៉ូអ៊ី ពេលនេះកំពុងឆាបឆេះយ៉ាងសន្ធោសន្ធៅ ដុតបំផ្លាញផ្ទះសម្បែងរបស់ប្រជាជនអាមេរិក និងបង្ហាញពីភាពអសកម្មរបស់អ្នកនយោបាយអាមេរិក ព្រមទាំងគុណវិបត្តិនៃប្រព័ន្ធសង្គមរបស់ប្រទេសនេះផងដែរ។នៅចំពោះមុខនៃការយំសោកសង្រេងរបស់ប្រជាពលរដ្ឋនៅតំបន់ចំហេះ និងការរិះគន់ខ្លាំងៗពីប្រព័ន្ធផ្សព្វផ្សាយ តើអ្នកនយោបាយអាមេរិកដែលបញ្ចប់វិស្សមកាលរបស់ពួកគេ អាចដឹងថាពួកគេគួរតែផ្តោតលើការជួយសង្គ្រោះប្រជាជនរបស់ពួកគេពីទុក្ខវេទនា និងកិច្ចការផ្ទៃក្នុងរបស់ប្រទេស ជំនួសឱ្យការដុតភ្លើងនៅលើឆាកអន្តរជាតិ ឬយ៉ាងណា៕

ប្លុកអាហ្វ្រិកខាងលិច និយាយថា យើងនឹងចូលទៅក្នុងប្រទេសនីហ្សេ ប្រសិនបញ្ហាដ៏ទៃទាំងអស់បរាជ័យ

2023/08/18 07:44:43 pm        265
មន្ត្រីជាន់ខ្ពស់ម្នាក់ បានប្រាប់បណ្តាមេបញ្ជាការយោធា ដែលកំពុងជួបប្រជុំគ្នានៅប្រទេសហ្គាណា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពិភាក្សាលម្អិតអំពីកងកម្លាំងត្រៀមថាប្លុកអាហ្វ្រិកខាងលិច ECOWAS ថា បានត្រៀមជាស្រេចចំពោះអន្តរាគមន៍ដោយយោធា នៅក្នុងប្រទេសនីហ្សេ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតដើម្បីកែប្រែរដ្ឋប្រហារនៅទីនោះបរាជ័យ។ មន្ត្រីយោធា ប្រទេសនីហ្សេ បានបណ្តេញប្រធានាធិបតីលោក Mohamed Bazoum ចេញពីតំណែង កាលពីថ្ងៃទី២៦ ខែកក្កដា និងបានបំពានការអំពាវនាវពីសំណាក់អង្គការសហប្រជាជាតិ សហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) និងប្រទេសមហាអំណាចលោកខាងលិច ដើម្បីឲ្យលោក Bazoum ចូលកាន់តំណែងវិញ ដែលជំរុញឲ្យប្រមុខរដ្ឋអាហ្វ្រិកខាងលិច ចេញបញ្ជាដល់កងកម្លាំងត្រៀមឲ្យប្រមូលផ្តុំគ្នា។ ស្នងការសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្វ្រិកខាងលិច(ECOWAS) ទទួលបន្ទុកកិច្ចការនយោបាយ សន្តិភាព និងសន្តិសុខ លោក Abdel-Fatau Musah បាននិយាយថា សូមកុំឲ្យនណាម្នាក់មានមន្ទិលសង្ស័យថា ប្រសិនបើបញ្ហាផ្សេងៗទៀតបរាជ័យកងកម្លាំងដ៏ក្លាហានរបស់អាហ្វ្រិកខាងលិចបានត្រៀមខ្លួនឆ្លើយតបចំពោះការអំពាវនាវនៃការតព្វកិច្ចនេះ។ លោកបាននិយាយទៅកាន់ ប្រមុខការពារជាតិមកពីបណ្តាប្រទេសជាសមាជិក ដែលបានមកជួបប្រជុំគ្នាថា ដោយគ្រប់មធ្យោបាយទាំងអស់អាចធ្វើទៅបាន នោះសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ នឹងត្រូវបានស្តារឡើងវិញនៅក្នុងប្រទេសនេះ។ ប្រទេសនីហ្សេមានសារៈសំខាន់ជាយុទ្ធសាស្ត្រហួសពីអាហ្វ្រិកខាងលិច ដោយសារតែតួនាទីរបស់ប្រទេសនេះ ជាមជ្ឈមណ្ឌលសម្រាប់កងទ័ពបរទេស ដែលចូលរួមក្នុងការប្រយុទ្ធប្រឆាំងក្រុមប៉ះបោអ៊ីស្លាមនិយម នៅក្នុងតំបន់ Sahel និងការបម្រុងទុកប្រេងនិងសារធាតុអ៊ុយរ៉ានីញ៉ូម។ បណ្តាប្រទេសលោកខាងលិច ព្រួយបារម្ភថារបបយោធា អាចធ្វើទៅតាមការដឹកនាំរបស់ប្រទេសជិតខាងម៉ាលី ជាប្រទេសដែលរដ្ឋាភិបាលយោធា បានបណ្តេញចេញកងទ័ពបារាំង និងជំនួសដោយបាននាំមកក្រុមទាហានស៊ីឈ្នួលមកពីក្រុមហ៊ុន Wagner របស់រុស្ស៊ី ដែលបានស្វាគមន៍ការធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេ។

ក្រុមជំនួយប្រទេសហៃទីផ្អាកប្រតិបត្តិការ ខណៈដែលមនុស្សរាប់ពាន់នាក់ភៀសខ្លួនពីសង្គ្រាមក្រុមជនអន្ធពាល

2023/08/18 07:39:19 pm        107
ក្រុមជំនួយរបស់ប្រទេសហៃទីដែលគាំទ្រដោយគណៈកម្មាធិការសង្គ្រោះអន្តរជាតិ(IRC)កំពុងបិទប្រតិបត្តិការជាបណ្តោះអាសន្ន ក្នុងនោះមានគ្លីនិកសុខភាពចល័តមួយចំនួន បន្ទាប់ពីមានអំពើហិង្សាដ៏ខ្លាំងជាច្រើនថ្ងៃ នៅក្នុងផ្នែកខ្លះនៃរដ្ឋធានីព័រអូប្រាំង ( Port-au-Prince)របស់ប្រទេសសមុទ្រការ៉ាអ៊ីបមួយនេះ។ក្រុមជំនួយនោះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃ អំពើហិង្សា បានកើនឡើងយ៉ាងខ្លាំង នៅក្នុងទីក្រុងព័រអូព្រីន ជាពិសេសប៉ះពាល់ដល់សង្កាត់ដែល IRC សហការជាមួយអង្គការក្នុងស្រុក ដើម្បីផ្តល់សេវាសំខាន់ៗ។IRC បានចាប់ផ្តើមផែនការឆ្លើយតបប្រទេសហៃទីរបស់ខ្លួន កាលពីខែធ្នូឆ្នាំមុន ហើយធ្វើការជាមួយក្រុមក្នុងស្រុកមួយចំនួន នៅជុំវិញរដ្ឋធានីដែលអំពើហិង្សាជាច្រើន បានកើតឡើង។លោកស្រី Ann Lee សហស្ថាបនិកនៃក្រុមឆ្លើយតបវិបត្តិដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក CORE ដែលនៅតែប្រតិបត្តិការនៅក្នុងប្រទេសហៃទី បាននិយាយថា ក្រុមជំនួយជាច្រើន បានចាកចេញដោយសារការចំណាយកើនឡើង ជំនួយហិរញ្ញវត្ថុធ្លាក់ចុះ ហើយបុគ្គលិកដំណើរការ ក្រោមលក្ខខណ្ឌគំរាមកំហែងដល់អាយុជីវិត កាន់តែខ្លាំងឡើង។លោកស្រី បាននិយាយថា៖«យើងមានបុគ្គលិកម្នាក់ ដែលបានបាត់បង់កូនស្រីរបស់ខ្លួន ដោយសារនាងប្រកាច់ ហើយមិនអាចទៅដល់មន្ទីរពេទ្យបាន»។ «យើងមានបុគ្គលិកម្នាក់ដែលបងប្រុសគាត់ ត្រូវបានគេកាត់ក្បាល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បណ្តេញជនជាតិថៃ ១១នាក់ ចេញពីកម្ពុជាពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ និងបទល្មើសផ្សេងៗទៀត
09/19/2026 10:09 AM
កម្ពុជាមិនអនុញ្ញាតឱ្យនាំចូលសាច់ជ្រូកបង្កក និងជ្រូករស់ពីវៀតណាម-ឡាវឡើយ
09/19/2026 10:09 AM
លោកTrump៖ សហរដ្ឋអាមេរិក និងដាណឺម៉ាក ឈានដល់កិច្ចព្រមព្រៀងស្តីពីដែនដីកោះGreenland
09/19/2026 10:09 AM
អាជ្ញាជាតិអប្សរា អំពាវនាវ ដល់អ្នកទេសចរជាតិ និងអន្តរជាតិ ទៅទស្សនា និងផ្ដិតយករូបភាព ព្រឹត្តិការណ៍អច្ឆរិយនៃតារាសាស្ត្រ និងស្ថាបត្យកម្មបុរាណ៖ សមរាត្រីរដូវវស្សា ខែកញ្ញានៅប្រាសាទអង្គរវត្ត
09/19/2026 10:09 AM
នាយិការថ្មី AFD បង្ហាញនូវឆន្ទះនៃការរក្សាកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានដល់ការអភិវឌ្ឍនៅកម្ពុជា
09/19/2026 10:09 AM
សហជីពភាគីច្រើនបង្ហាញជំហរស្នើសុំដំឡើងប្រាក់ឈ្នួលជាង ១០ដុល្លារ ខណៈមួយចំនួនចង់បានជាង ៤០ដុល្លារ
09/19/2026 09:09 AM
បំផ្ទុះគ្រាប់បែកនៅវិហារអ៊ិស្លាមក្បែរការិយាល័យនគរបាលប៉ាគីស្ថាន សម្លាប់មនុស្សយ៉ាងហោចណាស់ ២៧នាក់
09/19/2026 09:09 AM
មនុស្ស ១៦នាក់ត្រូវបានសម្លាប់ ក្នុងហេតុការណ៍សង្ស័យជាការ​បំផ្ទុះគ្រាប់បែកអត្តឃាត នៅភាគពាយ័ព្យប៉ាគីស្ថាន
09/18/2026 06:09 PM
រុស្ស៊ីបាញ់បង្ហោះរ៉ូកែត​​ Soyuz-2.1b ដឹកជញ្ជូនយានអវកាស
09/18/2026 06:09 PM
ការប្រយុទ្ធគ្នានៅយេម៉ែន បង្ខំឲ្យមនុស្ស ១១២.០០០នាក់ ផ្លាស់ទីលំនៅ និងរាប់ពាន់នាក់ទៀត ភៀសខ្លួនទៅជីប៊ូទី
09/18/2026 06:09 PM