កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង
អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់
កម្លាំងអាជ្ញាធរចម្រុះ ចុះត្រួតពិនិត្យអគារស្នាក់នៅមួយកន្លែងសង្ស័យមានបង្កប់ Online Scams រកឃើញជនបរទេស ៥នាក់ ស្នាក់នៅខុសច្បាប់

សន្តិសុខ និង សង្គម

ការស៊ើបអង្កេតឧបទ្ទវហេតុរថភ្លើងបុកគ្នាសម្លាប់មនុស្សជាង២០០នាក់ ផ្ដោតលើប្រព័ន្ធគ្រប់គ្រងផ្លូវរថភ្លើងអេឡិចត្រូនិក

2023/06/05 08:56:56 am        144
ឥណ្ឌា៖ ក្រុមមន្ត្រីផ្លូវដែក បាននិយាយកាលពីថ្ងៃអាទិត្យថា ក្រុមអ្នកស៊ើបអង្កេតកំពុងស៊ើបអង្កេតលើប្រព័ន្ធគ្រប់គ្រងផ្លូវរថភ្លើងអេឡិចត្រូនិក ដែលពួកគេសង្ស័យថាប្រព័ន្ធគ្រប់គ្រង បានដំណើរការខុសប្រក្រតីនិងបណ្ដាលឲ្យកើតមានឧបទ្ទវហេតុរថភ្លើងបុកគ្នាដ៏មហន្តរាយបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ។មនុស្សយ៉ាងហោចណាស់២៧៥នាក់ បានស្លាប់ កាលពីថ្ងៃសុក្រ នៅពេលដែលរថភ្លើងដឹកអ្នកដំណើរមួយខ្សែបានបុកជាមួយរថភ្លើងដឹកទំនិញចតនៅស្ងៀម និងបានធ្លាក់ចេញពីផ្លូវ និងទៅបុករថភ្លើងដឹកអ្នកដំណើរមួយខ្សែទៀត ដែលកំពុងធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នានៅក្នុងរដ្ឋ Odisha ភាគខាងកើត។ នៅក្នុងការផ្ដល់របាយការណ៍លម្អិតដំបូងរបស់ខ្លួន ក្រុមមន្ត្រីផ្លូវដែកឥណ្ឌា បាននិយាយថា បញ្ហាប្រព័ន្ធគ្រប់គ្រងផ្លូវ ជាមូលហេតុសំខាន់សម្រាប់គោលដៅនៃការស៊ើបអង្កេតនេះ ។  លោក Sandeep Mathur នាយកប្រតិបត្តិ គ្រប់គ្រងការផ្ដល់សញ្ញារថភ្លើង បានប្រាប់ក្រុមអ្នកសារព័ត៌មាន ថាប្រព័ន្ធគ្រប់គ្រងផ្លូវ គ្រប់គ្រងដោយកុំព្យូទ័រ ដែលគេហៅថាប្រព័ន្ធការភ្ជាប់គ្នា ដឹកនាំរថភ្លើងនានាចូលទៅកាន់ផ្លូវទំនេរ ជាទីដែលផ្លូវទាំង២ប្រសព្វគ្នា ។លោកថាប្រព័ន្ធនេះ ក៏ជួយសម្របសម្រួល និងគ្រប់គ្រងសញ្ញាលើរថភ្លើងដែលកំពុងមកដល់ផងដែរ ដែលនឹងបង្ហាញថាតើ រថភ្លើងនេះគួរទៅមុខត្រង់ឬ ផ្លាស់ប្ដូរផ្លូវថ្មី ឬ អត់៕

ទាហានអ៊ីស្រាអែល ៣នាក់ និងខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់នៅជិតព្រំដែនអេហ្ស៊ីប

2023/06/04 12:14:44 pm        115
អ៊ីស្រាអែល៖​ ទាហានអ៊ីស្រាអែល ៣នាក់ និងខ្មាន់កាំភ្លើងម្នាក់ត្រូវបានសម្លាប់នៅជិតព្រំដែនអេហ្ស៊ីប  យោធាអ៊ីស្រាអែល និយាយថា ទាហានរបស់ពួកគេ ៣នាក់ និងខ្មាន់កាំភ្លើងម្នាក់ ត្រូវបានសម្លាប់នៅជិតតំបន់ព្រំដែនប្រទេសអេហ្ស៊ីប កាលពីថ្ងៃសៅរ៍ ហើយអ្នកនាំពាក្យយោធា និយាយថា ក្រុមប្រដាប់អាវុធ បានលបចូលព្រំដែន ជាហេតុនាំឲ្យមានការផ្ទុះអាវុធដាក់គ្នា ។  យោធាអ៊ីស្រាអែល និយាយថា ទាហាន ២នាក់ រងការបាញ់ប្រហារ និងត្រូវបានសម្លាប់នៅជិតព្រំដែនកាលពីព្រឹកថ្ងៃសៅរ៍ ។ ខ្មាន់កាំភ្លើង និងទាហានអ៊ីស្រាអែលទី ៣ ត្រូវបានសម្លាប់ ពេលប៉ះទង្គិចគ្នានៅក្នុងទឹកដីអ៊ីស្រាអែល នៅរយៈពេលប៉ុន្មានម៉ោងក្រោយ ។  ពួកគេនិយាយថា ខ្មាន់កាំភ្លើងម្នាក់នោះ គឺជានគរបាលអេហ្ស៊ីប ហើយបច្ចុប្បន្នពួកគេកំពុងស៊ើបអង្កេតលើឧបទ្ទេវហេតុផ្ទុះអាវុធខាងលើ ដោយមានកិច្ចសហការណ៍ពេញទំហឹងពីកងទ័ពអេហ្ស៊ីប ។  ដោយឡែក ប្រភពព័ត៌មានពីអេហ្ស៊ីប បានឲ្យដឹង ក្រុមប្រដាប់អាវុធដែលអាចជាអ្នករត់ពន្ធខុសច្បាប់ បានបាញ់ប្រហារលើប៉ុស្តិ៍សន្តិសុខអ៊ីស្រាអែល ជាហេតុនាំឲ្យមានការផ្ទុះអាវុធដាក់គ្នា ៕

ការដាំដើមឈើនឹងអាចសង្រ្គោះព្រៃជប់ភ្លៀងអាម៉ាហ្សូន និងបរិយាកាសពិភពលោក

2023/06/04 12:11:39 pm        131
ប្រេស៊ីល៖​ អង្គការ Rioterra ដែលជាអង្គការមិនរកប្រាក់ចំណេញនៅក្នុងប្រទេសប្រេស៊ីល បានដាំកូនឈើរាប់លានដើម នៅក្នុងតំបន់ព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន ដែលជាផ្នែកមួយនៃកិច្ចខិតខំដាំដើមឈើឡើងវិញ ដើម្បីស្តារដៃព្រៃដែលត្រូវបានបំផ្លិចបំផ្លាញដោយសារការកាប់ឈើខុសច្បាប់ និងការចិញ្ចឹមសត្វនៅក្នុងតំបន់ ។  ប៉ុន្តែក្រុមបរិស្ថានទាំងនេះ ពុំទទួលបានការស្វាគមន៍នៅតាមតំបន់ជាច្រើនក្នុងព្រៃអាម៉ាហ្សូន ក្នុងនោះអ្នកតាំងលំនៅ ចង់បានធនធានធម្មជាតិរបស់ពួកគេ ។  វិទ្យាសាស្រ្តលើកឡើងថា គម្រោងទំាងនេះ អាចជួយពន្យឺតការឡើងកម្តៅផែនដី ដោយការស្រូបកាបូនឌីអុកស៊ីតនៅតាមដើមឈើរស់ ។ កិច្ចខិតខំបែបនេះ អាចជួយស្តារផងដែរជម្រកសត្វព្រៃ និងជួយការពារពពួកសត្វដែលរងការគំរាមកំហែង ។  នៅក្នុងព្រៃជប់ទឹកភ្លៀងអាម៉ាហ្សូន វានឹងជួយការពារផងដែរសំណើមបរិយាកាស ដែលធ្លាក់ពីព្រៃជប់ទឹកភ្លៀង និងនាំទឹកដល់តំបន់វាលឆ្ងាយៗ និងអាងស្តុកទឹក ។  ប៉ុន្តែនៅក្នុងប្រទេសប្រេស៊ីល ប្រជាកសិករជាច្រើន ដែលប្រកបរបចិញ្ចឹមជីវិតរបស់ពួកគេនៅក្នុងព្រៃជប់ទឹកភ្លៀង មានការព្រួយបារម្ភថា ក្រុមបរិស្ថាន ចង់ដេញពួកគេចេញ ៕

ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ និងធ្វើឲ្យអាក់ខានដល់ការដឹកជញ្ជូននៅក្នុងប្រទេសជប៉ុន

2023/06/04 12:08:21 pm        154
ជប៉ុន៖ កាលពីថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍ ប្រទេសជប៉ុនមានភ្លៀងធ្លាក់ខ្លាំង បង្កឲ្យកើតមានទឹកជំនន់ និងបង្អាក់ដល់ការដឹកជញ្ជូន ។  ភ្លៀងធ្លាក់ខ្លាំង បានកើតមាន ពេលដែលព្យុះកំបុតត្បូង Mawarបោកបក់ឆ្លងកាត់កោះសំខាន់ Honshuស្ថិតនៅភាគខាងត្បូងប្រទេសជប៉ុន ។  មនុស្សម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅខេត្តភាគកណ្តាល Aichi ហើយមនុស្ស ២នាក់ផ្សេងទៀត កំពុងបាត់ខ្លួននៅខេត្តភាគខាងលិច Wakayama ។  ដោយឡែក រថភ្លើងល្បឿនលឿន Shinkansen បានផ្អាកសេវាកម្មរបស់ខ្លួនចេញពីទីក្រុងតូក្យូ ទៅកាន់ទីក្រុង Nagoya នៅភាគកណ្តាលជប៉ុនកាលពីថ្ងៃសុក្រ ហើយនិងបានចាប់ផ្តើមប្រតិបត្តិការឡើងវិញនៅវេលាថ្ងៃត្រង់ ថ្ងៃសៅរ៍ ៕

ក្រុមការងារបន្តប្រតិបត្តិការជួយសង្រ្គោះពេញមួយយប់នៅកន្លែងកើតហេតុការណ៍រថភ្លើងបុកគ្នានៅឥណ្ឌា

2023/06/04 10:40:16 am        131
ឥណ្ឌា៖ ក្រុមការងារជួយសង្រ្គោះ បានរុករកអ្នករស់រាន និងសាកសពពេញមួយយប់ ក្រោយរថភ្លើង ៣ខ្សែបុកគ្នានៅរដ្ឋ Odisha ដោយបានសម្លាប់មនុស្សយ៉ាងហោច ២៨៨នាក់ ។  ប្រតិបត្តិការរុករក និងជួយសង្រ្គោះទ្រង់ទ្រាយធំ ត្រូវបានបង្កើន ដោយមានបុគ្គលិកមកពីនាយកដ្ឋានពន្លត់អគ្គិភ័យ និងក្រុមមន្រ្តីនគរបាលរាប់រយនាក់ ក៏ដូចជាសុនខហិតក្លិន ។ ក្រុមកងកម្លាំងឆ្លើយតបគ្រោះមហន្តរាយជាតិ បាននៅកន្លែងកើតហេតុផងដែរ។  អ្នករស់រានពីហេតុការណ៍រថភ្លើងបុកគ្នានេះ បាននិយាយថា ពួកគេបានឮសំឡេងយ៉ាងខ្លាំង ពេលដែលរថភ្លើងបុកគ្នា ។ លោក Saman Mistry គឺជាអ្នករស់រានម្នាក់ និងជាជាងគំនូរ និយាយថា លោកកំពុងទម្រេតខ្លួននៅលើគ្រែក្នុងរថភ្លើង ។ ពេលរថភ្លើងឈប់ ទើបលោកអាចចមកក្រៅបាន ។  អ្នកដំណើរប្រហែល ១ពាន់នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើននៅស្រុក Balasore, Mayurbhanj, Bhadrak, Jajpur និងស្រុក Cuttack ។  យោងតាមការអះអាងរបស់ក្រសួងផ្លូវដែកឥណ្ឌា បានឲ្យដឹងថា បណ្តាញផ្លូវដែករបស់ពួកគេ សម្របសម្រួលការដឹកជញ្ជូនអ្នកដំណើរប្រហែល ១៣លាននាក់ ជារៀងរាល់ថ្ងៃ ប៉ុន្តែការគ្រប់គ្រងផ្តាច់មុខដោយរដ្ឋ មានប្រវត្តិសុវត្ថិភាពពុំសូវល្អនោះទេ ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកមានអាយុកាលប្រើប្រាស់យូរមកហើយ ៕

មនុស្សម្នាក់ស្លាប់ និង២នាក់បាត់ខ្លួន នៅប្រទេសជប៉ុនបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ដោយសារព្យុះត្រូពិក Mawar

2023/06/03 12:09:02 pm        177
ជប៉ុន៖ អាជ្ញាធរបាននិយាយនៅថ្ងៃសៅរ៍នេះថា ភ្លៀងធ្លាក់ខ្លាំងនៅទូទាំងផ្នែកជាច្រើនរបស់ប្រទេសជប៉ុន បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ និង២នាក់បាត់ខ្លួន ដោយមនុស្សរាប់ពាន់នាក់ត្រូវបានចេញការព្រមានពីការជម្លៀសខ្លួន និង គ្មានអគ្គិសនីប្រើប្រាស់។ ការជនលិចនេះ បានបង្កឡើងដោយចំហាយសេសសល់ពីព្យុះទីហ្វុង Mawar ដែលបច្ចុប្បន្នធ្លាក់ចុះដល់ព្យុះត្រូពិក។ មន្ត្រីទីក្រុងបានប្រាប់សារព័ត៌មាន AFP ថាក្រុមជួយសង្គ្រោះនៅទីក្រុង Toyohashi របស់តំបន់ Aichi ភាគកណ្តាល ជាទីដែលមានការប្រកាសអាសន្នពីការជម្លៀសខ្លួនកម្រិតខ្ពស់បំផុតរបស់ប្រទេស បានចេញកាលពីថ្ងៃសុក្រ ត្រូវបានរកឃើញបុរសម្នាក់ ក្នុងវ័យប្រហែលខ្ទង់៦០ឆ្នាំ ស្ថិតនៅក្នុងរថយន្តលិចទឹក ប៉ុន្តែក្រោយមកលោកត្រូវបានគេប្រកាសថាបានស្លាប់។ មន្ត្រីនិយាយថា នៅខេត្ត Wakayama ភាគខាងលិច ជាទីដែលទន្លេជាច្រើនហៀរលើច្រាំង ដែលពួកគេបានបន្តការស្វែងរកបុរសម្នាក់ និងស្ត្រីម្នាក់ ដែលកំពុងបាត់ខ្លួននៅក្នុងតំបន់នោះ។នៅប្រទេសជប៉ុន ភាគខាងលិច និងភាគកណ្តាល បទបញ្ជាជម្លៀសខ្លួនជាច្រើនដែលពុំមែនជាការបង្ខំនោះទេ ទោះបីជាស្ថិតក្នុងកម្រិតខ្ពស់បំផុតក៏ដោយ ត្រូវបានបន្ទាបនៅថ្ងៃសៅរ៍នេះ ខណៈទឹកភ្លៀងបានថយចុះ។ ប៉ុន្តែការព្រមានថ្មីត្រូវបានចេញនៅក្នុងតំបន់នានាជិតទីក្រុងតូក្យូ កាលពីពេលព្រឹកជុំវិញហានីភ័យនៃទឹកជំនន់។ ក្រុមហ៊ុនផ្គត់ផ្គង់ថាមពលអគ្គិសនី បាននិយាយថា ពលរដ្ឋប្រមាណ៤ពាន់គ្រួសារ នៅក្នុងតំបន់នានាជិតទីក្រុងតូក្យូ បានទទួលរងការដាច់ចរន្តអគ្គិសនី៕

ព្យុះ Mawar នាំមកនូវភ្លៀងធ្លាក់ខ្លាំង និងបង្កហានិភ័យនៃបំណាក់ដីនៅតាមបណ្តាកោះភាគខាងត្បូងប្រទេសជប៉ុន

2023/06/02 12:33:52 pm        379
ជប៉ុន៖ ព្យុះកំបុតត្បូងចុះខ្សោយកម្លាំង Mawarបាននាំមកនូវភ្លៀងធ្លាក់ខ្លាំងនៅតាមបណ្តាកោះសំខាន់ៗនៅភាគខាងត្បូងប្រទេសជប៉ុននាថ្ងៃសុក្រនេះ ក្រោយបោកបក់ឆ្លងកាត់ប្រជុំកោះ Okinawan និងបណ្តាលឲ្យមនុស្សជាច្រើននាក់ រងរបួស ។  ប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះ ត្រូវបានគេព្រមានពីលទ្ធភាពនៃទឹកជំនន់ធ្ងន់ធ្ងរ និងបំណាក់ដី ហើយជើងហោះហើរក្នុងស្រុករាប់សិបវ៉ុល ត្រូវបានលុបចោលរយៈពេល១ថ្ងៃ ។ នៅប្រជុំកោះ Okinawa ខ្យល់បក់ខ្លាំងនៅតែបន្តកើតមាន ហើយមនុស្ស ៨នាក់ បានរងរបួស ។ ស្រ្តីវ័យចំណាស់ម្នាក់ដែលដួល បានរងរបួសក្បាលធ្ងន់ធ្ងរនៅទីក្រុង Nishihara ប៉ុន្តែអ្នករងរបួសផ្សេងទៀត មានស្ថាភាពស្រាលប៉ុណ្ណោះ ។  ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ថា ព្យុះ Mawar ដែលមុននេះគឺជាប្រភេទព្យុះកំណាចទីហ្វុង បានបោកបក់ក្នុងល្បឿន ៩០គ.មក្នុង១ម៉ោង ពេលដែលវាធ្វើដំណើរឆ្លងកាត់តំបន់ភាគខាងកើតកោះ Okinoerabujima ស្ថិតក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។  ទីភ្នាក់ងារឧតុនិយមជប៉ុន រាយការណ៍ទៀតថា ស្របពេលដែលការខូចខាតដោយសារកម្លាំងខ្យល់នៅមានដែនកំណត់នៅប្រជុំកោះ Okinawaនោះ ខ្យល់ក្តៅ និងសំណើមពីព្យុះត្រូពិក បានធ្វើឲ្យភ្លៀងធ្លាក់កាន់តែខ្លាំង គំរាមកំហែងឲ្យកើតមានទឹកជំនន់ និងបំណាក់ដី ។ សូមបញ្ជាក់ថា ព្យុះ Mawar បានបោកបក់ឆ្លងកាត់កោះតៃវ៉ាន់ និងប្រទេសហ្វីលីពីនផងដែរ ក្រោយពេលវាបោកបក់ទៅលើកោះ Guam របស់សហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ៕

ក្រសួងសុខាភិបាលរម្លឹកពីការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញដល់ពលរដ្ឋអាយុចាប់ពី៣ឆ្នាំឡើងទៅ

2023/06/02 12:14:51 pm        278
ភ្នំពេញ៖ យោងចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ កម្ពុជាលើលិខិតរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងដោយសង្កេតឃើញថាក្នុងពេលថ្មីៗនេះ វីរុសកូវីដ-១៩ បំប្លែងថ្មី ពពួក Omicron XBB.1.5 និងពពួកថ្មីៗទៀតកំពុងមានការឆ្លងរីករាលដាលនៅតាមបណ្ដាប្រទេសមួយចំនួននៅលើសាកលលោក និងនៅក្នុងតំបន់ ក្រសួងសុខាភិបាលនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៣នេះ បានក្រើនរម្លឹកដល់ប្រជាពលរដ្ឋមានអាយុចាប់ពី ៣ ឆ្នាំ ទៅចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ។យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលបានឱ្យដឹងថា គណៈកម្មការចំពោះ កិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានក្រើនរម្លឹកដល់សាធារណជន អំពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ តាមគោលការណ៍ស្ម័គ្រចិត្ត និងដោយមានការកែសម្រួលគម្លាតនៃការចាក់វ៉ាក់សាំងដូសជំរុញណែនាំពីអង្គការសុខភាពពិភពលោកដោយគម្លាតនៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញត្រូវធ្វើចាប់ពី ៦ ខែឡើងទៅ បន្ទាប់ពីចាក់ដូសចុងក្រោយ។ ក្រសួងសុខាភិបាលបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងបន្តផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ចំពោះកុមារដែលមានអាយុចាប់ពី ៣ ឆ្នាំ ដល់អាយុក្រោម ៥ ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូរីដ-១៩ ដូសទី១ និង ដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ហើយ មានគម្លាតចាប់ពី ៦ ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងកូរីដ-១៩ ដូស ចុងក្រោយ អាណាព្យាបាលរួសរាន់នាំកូន ក្មួយ ឬចៅទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី ៣ ឬដុសទី៤ ឱ្យបានគ្រប់ៗគ្នា។ ចំពោះកុមារដែលមានអាយុចាប់ពី ៥ ឆ្នាំដល់អាយុក្រោម ១២ ឆ្នាំទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ (ដូសមូលដ្ឋាន) រួចរាល់ ហើយមានគម្លាតចាប់ពី ៦ ខែឡើង បន្ទាប់ពីការចាក់វាក់សាំងកូវីដ-១៩ ដូសចុងក្រោយ ត្រូវរួសរាន់នាំកូន ក្មួយ ឬចៅ ទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ឬដូសទី៥ ឱ្យបានគ្រប់ៗគ្នា។ ចំពោះប្រជាជនដែលមានអាយុចាប់ពី១២ឆ្នាំឡើងទាំងអស់ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ ឬបានចាក់វាក់សាំងចនសុន និងចនសុនមួយដូស (ដូសមូលដ្ឋាន) រួចរាល់ហើយមានគម្លាតចាប់ពី៦ខែឡើងបន្ទាប់ពីការចាក់ វ៉ាក់សាំងកូវីដ-១៩ ដូសចុងក្រោយ សូមរួសរាន់អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ដូសទី៤ ដូសទី៥ ឬដូសទី៦ ឱ្យបានគ្រប់ៗគ្នា។ ចំពោះទីតាំងនៃការចាក់វ៉ាក់សាំងកូវីដ-១៩ គឺនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈរួមមានមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែក និងមណ្ឌលសុខភាព ទូទាំងរាជធានី-ខេត្តទាំង ២៥ ដែលស្ថិតនៅជិតទីសំណាក់ របស់បងប្អូន៕អត្ថបទ៖ វ៉ន ដារ៉ា

បេសកកម្ម Boeing ក្នុងការបញ្ជូនអវកាសយានិក NASA ទៅកាន់ស្ថានីយអវកាស ប្រឈមនឹងការពន្យារពេលយូរ

2023/06/02 11:56:41 am        216
អាមេរិក៖ អាចនឹងមានការពន្យាពេលដ៏យូរជាងនេះ សម្រាប់យានអវកាស Starliner របស់ក្រុមហ៊ុន Boeing ដែលត្រូវបានផលិតឡើង ដើម្បីបញ្ជូនអវកាសយានិកទៅ និងមកពីស្ថានីយអវកាសអន្តរជាតិ (ISS) ខណៈបេសកកម្មនេះ ធ្វើឡើងក៏ដើម្បីប្រកួតប្រជែងជាមួយយានអវកាស Crew Dragon របស់ក្រុមហ៊ុនអវកាស SpaceX ផងដែរ។ក្រុមហ៊ុន Boeing បានសម្រុកការងាររបស់ខ្លួនយ៉ាងខ្លាំង ដើម្បីឆ្ពោះទៅរកការបាញ់បង្ហោះចុងខែកក្កដានៃការហោះហើរសាកល្បងយានអវកាស Starliner ដែលមានអវកាសយានិកដំបូងបង្អស់។ ប៉ុន្តែលោក Mark Nappi អនុប្រធាន និងជាអ្នកគ្រប់គ្រងកម្មវិធីរបស់ Boeing សម្រាប់យានអវកាស CST-100 Starliner បាននិយាយក្នុងសន្និសីទសារព័ត៌មានខ្លី កាលពីថ្ងៃព្រហស្បតិ៍ថា៖ «យើងមានបញ្ហាថ្មីចំនួនពីរ ដែលបានរកឃើញ ក្នុងដំណើរការត្រួតពិនិត្យឡើងវិញរបស់យើង។ ដូច្នេះ យើងបានចំណាយពេលមួយសប្តាហ៍ចុងក្រោយនេះ ដើម្បីស្វែងរកមើលបញ្ហានោះឲ្យបានល្អិតល្អន់បន្ថែមទៀត»។នៅទីបំផុត បន្ទាប់ពីបានពិគ្រោះយោបល់ជាមួយនាយកប្រតិបត្តិក្រុមហ៊ុន Boeing លោក Dave Calhoun និង NASA រួចមក ក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ការប៉ុនប៉ងបាញ់បង្ហោះ នៅខែកក្កដា ដើម្បីដោះស្រាយបញ្ហានានា។បញ្ហាមួយទាក់ទងនឹងការរលាស់ឆ័ត្រយោង និងផ្នែកនៃគ្រឿងយន្តមួយហៅថា «តំណភ្ជាប់ផ្នែកទន់» ដែលមានកម្រិតទាបជាងការរំពឹងទុកដំបូង ហើយលោក Nappi បានប្រាប់ថា បញ្ហាផ្សេងទៀតទាក់ទងនឹងប្រទាប់រុំ ដែលត្រូវបានប្រើសម្រាប់ការពារខ្សែកុំឲ្យរហែក។ ស្រទាប់រុំនោះ ត្រូវបានរកឃើញថា អាចនឹងឆេះបានដោយងាយ។បើទោះបីជជាការបាញ់បង្ហោះនៅឆ្នាំនេះ នៅតែមានលទ្ធភាពអាចធ្វើទៅបានក៏ដោយ ក៏មន្ត្រីរបស់ក្រុមហ៊ុន បាននិយាយថា ពួកគេនឹងមិនកំណត់កាលបរិច្ឆេទច្បាស់លាស់ សម្រាប់ការបាញ់បង្ហោះថ្មីទេ រហូតដល់ពួកគេដឹងប្រាកដប្រជាអំពីបញ្ហាថ្មីៗជាមុនសិន។កាលពីឆ្នាំ២០២២ យានអវកាស Starliner ដែលគ្មានអវកាសយានិក ត្រូវបានបាញ់បង្ហោះសាកល្បងលើកទីពីរ ទៅកាន់គន្លងតារាវិថី ប៉ុន្តែបញ្ហាដែលមានជាមួយយានអវកាស Starliner មានអវកាសយានិកនេះ បានកើតមានឡើងសឹងគ្រប់ដំណាក់កាលនៃកម្មវិធីអភិវឌ្ឍន៍របស់យាន៕

រុស្ស៊ីនិយាយថា ខ្លួនបានវាយកម្ទេចការវាយប្រហាររបស់អ៊ុយក្រែនតាមព្រំដែន ខណៈបង្កើនការវាយប្រហារលើទីក្រុង Kyiv សម្លាប់មនុស្ស៣នាក់

2023/06/02 09:45:27 am        137
រុស្ស៊ី៖ ទីក្រុង Moscow បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានវាយកម្ទេចការប៉ុនប៉ងរបស់អ៊ុយក្រែន ក្នុងការលួចចូលក្នុងព្រំដែនភាគនិរតីរបស់ខ្លួន ខណៈកងកម្លាំងរុស្ស៊ី បានវាយសន្ធាប់ដោយមីស៊ីលទៅលើទីក្រុង Kyiv បណ្ដាលមនុស្ស៣នាក់ស្លាប់ រួមទាំងកុមារម្នាក់ ។ រដ្ឋធានីរបស់អ៊ុយក្រែន បានប្រឈមការវាយឆ្មក់តាមអាកាសទាំងកណ្ដាលអធ្រាត្រ កាលពីខែឧសភា និងការវាយប្រហារពេលថ្ងៃខុសពីទម្លាប់ធម្មតាកាលពីថ្ងៃចន្ទ ដែលបង្ខំឲ្យប្រជាពលរដ្ឋរត់ទៅរកជម្រកមានសុវត្ថិភាព។ ខណៈទីក្រុង Kyiv បានដាក់ពង្រាយប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនប្រឆាំងនឹងការវាតប្រហារដោយមីស៊ីលថ្មីរបស់រុស្ស៊ី ទីក្រុង Moscow និយាយថា ខ្លួនបានវាយបកការប៉ុនប៉ងមួយពីសំណាក់កងទ័ពអ៊ុយក្រែនក្នុងបំណងឈ្លានពានតំបន់ Belgorod ភាគនិរតីរបស់ខ្លួន នៅម៉ោងប្រហែល៣ព្រឹម៉ោងក្នុងប្រទេសរុស្ស៊ី។ ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅពេលល្ងាចថា ការវាយប្រហារចូលរួមដោយក្រុមសកម្មប្រយុទ្ធសរុបមានដល់៧០នាក់ក្នុងនោះ មានរថក្រោះ៥គ្រឿង រថពាសដែក៤គ្រឿង និងរថយន្ត pickup ចំនួន៧គ្រឿង និងរថយន្តធុនធំKamazមួយគ្រឿង ដោយមានសេចក្ដីរាយការណ៍ពីការព្យាយាមឆ្លងព្រំដែនយ៉ាងហោចណាស់៣លើក។ ក្រសួងខាងលើនិយាយថា រុស្ស៊ី បានប្រើកងកម្លាំងទ័ពអាកាសនិង កាំភ្លើងធំដើម្បីវាយទប់នឹងការវាយប្រហារនេះ ដែលបានសម្លាប់ក្រុមអ្នកប្រយុទ្ធអ៊ុយក្រែនជាង៥០នាក់។តំបន់ Belgorod ដែលបានមើលឃើញការវាយប្រហារមិនធ្លាប់មានក្នុងការលបវាយឆ្មក់ប្រដាប់អាវុធ២ថ្ងៃ កាលពីសប្ដាហ៍មុន បានកើតឡើង ក្រោមការបាញ់ប្រហារកាន់តែខ្លាំងក្នុងពេលប៉ុន្មានថ្ងៃមុននោះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុករស់នៅទីក្រុងដាម៉ាសវាយតម្លៃផលប៉ះពាល់ ខណៈការចំណាយកើនឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា
05/01/2026 08:05 PM
សិស្សសាលាស៊ូដង់មិនបានចូលរៀនជាច្រើនឆ្នាំ ដោយសារសង្គ្រាម
05/01/2026 08:05 PM
អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលរងរបួសធ្ងន់
05/01/2026 08:05 PM
ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុលិចទូកនៅឥណ្ឌា កើនឡើងដល់ ៦នាក់
05/01/2026 08:05 PM
អាមេរិកចាប់ផ្តើមឡើងវិញជើងហោះហើរដឹកអ្នកដំណើរទៅកាន់វេណេស៊ុយអេឡា ក្រោយផ្អាករយៈពេល ៧ឆ្នាំ
05/01/2026 08:05 PM
លោក Trumpនិយាយថា លោកប្រហែលជាដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ
05/01/2026 08:05 PM
ជំរំរដ្ឋ Texas ជាទីដែលទឹកជំនន់សម្លាប់មនុស្ស ២៨នាក់ ផ្អាកផែនការបើកឡើងវិញក្នុងរដូវក្តៅនេះ
05/01/2026 07:05 PM
ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយមនុស្ស ៦នាក់ រងការចាក់ដោយកាំបិតនៅវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
05/01/2026 07:05 PM
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ាក្នុងទីក្រុងម៉ានីល នៅទិវាពលកម្មអន្តរជាតិ ដោយទាមទារដំឡើងប្រាក់ខែ និងបញ្ចប់ជម្លោះមជ្ឈិមបូព៌ា
05/01/2026 07:05 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី និយាយថា EU សួរសំណួរអំពីកិច្ចពិភាក្សារបស់លោកជាមួយលោក PUTIN
05/01/2026 07:05 PM