ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង
អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់

សន្តិសុខ និង សង្គម

អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលម៉ូតូជាង ១.០០០គ្រឿង នៅឃ្លាំងOCIC ក្រោយដករហូតពីកុងស៊ីបញ្ចាំនៅឃ្លាំងរំសេវ

2023/03/28 03:16:04 pm        634
ភ្នំពេញ ៖ លោក ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយ​និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះធ្វើការត្រួតពិនិត្យមើលម៉ូតូ ដែលបានដកហូតពី​ឃ្លាំងបញ្ចាំកន្លងមក និងបែងចែកម៉ូតូណាស្របច្បាប់ ឬមិនស្របច្បាប់ ដើម្បីរកនីតិវិធីដោះស្រាយ ជូនដល់ម្ចាស់វិញ។ ប្រតិបត្តិការចុះត្រួតពិនិត្យនេះធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។លោក ឃ្លាំង ហួត បានលើកឡើងថា នៅពេលនេះ មានការចូលរួមសហការជាមួយនិយ័តករ​អាជីវកម្ម​អចលនវត្ថុ និងបញ្ចាំ ​ដើម្បីត្រួតពិនិត្យមើលថា តើម៉ូតូណាមួយសមស្របតាមច្បាប់ ឬក៏មិនសមស្របតាមផ្លូវច្បាប់ ​ដើម្បីដោះស្រាយបញ្ចប់ រឿងទាំងនេះអស់ ហើយចាប់ផ្តើមបន្តការ​ចុះពិនិត្យមើលឃ្លាំងបញ្ចាំខុសច្បាប់បន្តទៀត។ លោកអភិបាលរងរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ចំពោះម៉ូតូណាដែលមានច្បាប់ ឬមិនមានច្បាប់ អាជ្ញាធរនឹងធ្វើការ​ញែកដាច់​ដោយឡែកពីគ្នា ​ក្នុងនោះ យើងបានប្រគល់ជូន​និយ័តករ​អាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយឲ្យម្ចាស់ទីតាំងឃ្លាំង បញ្ចាំទាំងអស់​យកឯកសារពាក់ព័ន្ធមកជាមួយ ​ក្នុងករណីម៉ូតូទាំងនោះមិនមានឯកសារត្រឹមត្រូវ និង​បន្តធ្វើនីតិវិធីមួយទៀត។លោកបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យ​មើលម៉ូតូរបស់ខ្លួន​នៅឃ្លាំងស្តុបទុកម៉ូតូ OCIC ជ្រោយចង្វារ ​ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ​ដោយត្រូវកាន់ឯកសារពាក់ព័ន្ធ​ មកជាមួយដូចជា៖ ពាក្យបណ្ដឹង, កាតគ្រីម៉ូតូ និង​អត្តសញ្ញាណប័ណ្ណ ចំពោះទីតាំងនៅOCICនេះ អាជ្ញាធរបានបើកទ្វាររង់ចាំបងប្អូនប្រជាពលរដ្ឋមក​ពិនិត្យ​មើលម៉ូតូ ជាប់ជាប្រចាំ៕អត្ថបទ៖ កុម្ភៈ

នាវាផ្ទុកយន្ដហោះអាមេរិកធន USS Nimitz បានចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្មាជាមួយកូរ៉េខាងត្បូង

2023/03/28 08:11:55 am        363
អាមេរិក៖ នាវាផ្ទុកយន្ដហោះសហរដ្ឋអាមេរិក USS Nimitz បានចាប់ផ្ដើមធ្វើសមយុទ្ធកងនាវាចរណ៍រួមជាមួយប្រទេសកូរេខាងត្បូងនៅក្នុងដែនទឹកអន្ដរជាតិ ជិតកោះចេយូភាគខាងត្បូងកាលពីថ្ងៃចន្ទ មួយថ្ងៃបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយខ្លីចំនួន ២គ្រាប់នៅជិតឆ្នេរសមុទ្រខាងកើតរបស់ខ្លួនមក។ ក្រសួងការពារជាតិក្នុងក្រុងសេអ៊ូលបាននិយាយថា នាវាផ្ទុកយន្ដហោះនេះគ្រោងនឹងទៅដល់មូលដ្ឋានទាហានជើងទឹកកូរ៉េខាងត្បូងក្នុងក្រុងប៊ូសាននៅថ្ងៃអង្គារ ទី២៨មិនា នៅក្នុងការឈប់សំចតលើកដំបូងរបស់ខ្លួនក្នុងប្រទេសកូរេខាងត្បូងក្នុងរយៈពេលជិត ៦ឆ្នាំមិនធ្លាប់មាន ដែលជាផ្នែកមួយដើម្បីរំលឹកខួបលើកទី៧០ នៃសម្ព័ន្ធភាពប្រទេសទាំងពីរ។ កាលពីខែកញ្ញាឆ្នាំកន្លងទៅ នាវាផ្ទុកយន្ដហោះ USS Ronald Reagan ក៏មកទស្សនកិច្ចសំចតកំពង់ផែនេះផង​ដែរ។ ឧត្ដមនាវីឯក គ្រីស្ដូហ្វើរ ស្វីននី មេបញ្ជាការក្រុមប្រយុទ្ធមិនបានបញ្ជាក់ពីមធ្យោបាយត្រូវរាវរកគោលដៅ និងឆ្លើយតបទៅនឹងការសាកល្បងមីស៊ីលរបស់កូរ៉េខាងជើង ប៉ុន្ដែបាននិយាយថា ខ្លួនត្រូវបានគេផ្ដល់ពត៌មានបានច្បាស់អំពីសកម្មភាពនានាជាមួយនាវាដែលបំពេញតួនាទីជាទីបញ្ជាការ និងជាការគ្រប់គ្រងដែលប្រមូលព័ត៌មានទូទាំងតំបន់គ្រប់គ្រងចាប់ពីអវកាសរហូតដល់បាតសមុទ្រ។ មន្រ្ដីទាហានជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធនេះត្រូវបានរៀបចំឡើងក្នុងបំណងធ្វើឲ្យប្រសើរឡើង នូវការអនុវត្តន៍សន្ធិសញ្ញាការពារសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក និងសមត្ថភាពយោធារបស់ខ្លួន ជាពិសេសកម្លាំង​នុយក្លេអ៊ែរ ដើម្បីរារាំងការវាយប្រហាណាមួយមកលើសម្ព័នមិត្ដរបស់ខ្លួន ដោយពង្រាយគ្រឿងយុទ្ធោករណ៍យុទ្ធសាស្រ្ដរបស់អាមេរិក ស្របពេលការគំរាមកំហែងកើនឡើងពីកូរ៉េខាងជើង៕

ករណីកាប់ប្លន់ម៉ូតូនៅសង្កាត់ស្រះចកសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ២នាក់

2023/03/23 09:50:29 pm        188
ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។ជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ឈុន ដេវីត ហៅ វីត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ២-ឈ្មោះ សេង សិលា ហៅ ខ្លា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សុក សាវី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា រយះពេល ២ ថ្ងៃ គឺថ្ងៃទី២១ និង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកកាំបិតកែច្នៃកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ ១O-៨៨៦០ កាលពីវេលាម៉ោង ០៣ ទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ២អាបេ១៣ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្រុមជនសង្ស័យមានបក្ខពួក ៣នាក់ ចាប់ខ្លួន ២នាក់ គេចខ្លួនម្នាក់ប្រដាប់ដោយដាវ កែច្នៃចំនួន ០២ ដើម ។  ជនសង្ស័យ និងវត្ថុតាង ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី

ស្លាប់២នាក់ និង១១នាក់ រងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុករលាប្អៀរ

2023/03/21 02:29:34 pm        265
កំពង់ឆ្នាំង ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តតូយោតាត្រៃតុន និងរថយន្តក្រុង​ដឹក​អ្នក​ដំណើរ​ក្នុង​ស្រុក​រលាប្អៀរ បានបណ្តាលឲ្យមនុស្ស២នាក់ស្លាប់ និង១១នាក់បានរងរបួសធ្ងន់ស្រាល។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០​និង ១០នាទីរំលងអាធ្រាត្រឈាន ចូលថ្ងៃទី២១ ខែមីនាឆ្នាំ២០២៣ នៅ​ចំណុច​រង្វង់​មូល​និមិត្ត​សញ្ញា​ឆ្នាំង ចន្លោះ​គីឡូម៉ែត្រលេខ ៨១ និងលេខ ៨២ ស្ថិត​នៅ​ក្នុង​ភូមិព្រៃ​ខ្មែរ ឃុំរលាប្អៀរ ស្រុករលាបៀរ។ ប្រភពពីសមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំងបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តមួយ​គ្រឿង​ម៉ាកតូយ៉ូតា​ ត្រាយតុន ពាក់ស្លាកលេខ​ខេមរៈភូមិន្ទ 02 .0830 បើកបរ​ដោយ​ជន​មិន​ស្គាល់​ឈ្មោះ​ក្នុង​ដំណើរ​ពី​ជើង​ទៅ​ត្បូង​លុះ​ដល់​ចំណុច​កើត​ហេតុ​បាន​បុក​ជា​មួយ​នឹង​រថយន្តក្រុង​ពណ៌​ក្រហម​ពាក់សាកលេខសៀមរាប3A.1552 ​របស់ក្រុមហ៊ុនដឹកអ្នកដំណើរ។ក្នុង​ហេតុការ​នោះ​បណ្ដាល​ឱ្យមនុស្សដែលជិះលើរថយន្ត តូយ៉ូតា ត្រាយតុន ២នាក់បានស្លាប់ (ស្លាប់នៅនឹងកន្លែង ម្នាក់នៅមន្ទីរពេទ្យ) និង ១១ នាក់ទៀតរងរបួសធ្ងន់ និងស្រាល។ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាល បានត្រូវធ្វើការវាស់វែង និងយករថយន្ត ទាំង២គ្រឿងទៅ​រក្សាទុកដើម្បីរង់ចាំ​ការដោះស្រាយតាមនីតិវិធី៕ ដោយ ៖ ហុង វាស្នា

សត្វផ្សោតឈ្មោលទំងន់ ១៦០គីឡូ ក្រាមបានងាប់ជាលើកដំបូងនៅឆ្នាំ២០២៣នេះ

2023/03/20 09:28:37 am        309
ស្ទឹងត្រែង៖ សត្វផ្សោតឈ្មោលមួយក្បាលមានទំងន់ជាង ១៦០គីឡូក្រាម ប្រវែង ២ ម៉ែត្រ.៣៨ អាយុប្រមាណ២០ឆ្នាំ មានស្នាមជាប់មងនៅផ្នែកកន្ទុយព្រុយចំហៀង និងខាងក្រោមពោះ មានពាក់លេខសម្គាល់០៥៦បានងាប់ដោយសារជាប់មង ។ករណីងាប់សត្វផ្សោតនេះ ប្រជាពលរដ្ឋបានប្រទះឃើញ អណ្តែតទឹក នៅវេលាម៉ោង ៦ និង ៣០នាទីព្រឹកថ្ងៃទី១៩មីនា ឆ្នាំ២០២៣ស្ថិតនៅ តំបន់អភិរក្សអន្លុងសត្វផ្សោត កោះកាំងកូនសត្វ ឃុំកោះព្រះ ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង ។មន្ត្រីឆ្នាំទន្លេ ប្រចាំការនៅអន្លុងត្បូងខ្លា បានបញ្ជាក់ថា មន្ត្រីជំនាញមិនទាន់កំណត់បានថា សត្វផ្សោតឈ្មោលដែលងាប់នេះ វារស់នៅក្នុងអន្លុងផ្សោតណាមួយពិតប្រាកដទេ ហើយ​ផ្នែក​ជលផល បានទាក់ទងទៅអង្គការ WWF ដើម្បីឱ្យមន្ត្រីជំនាញមកស្រាវជ្រាវ និងមកធ្វើ​កោសល្យវិច័យ ហើយនាំយកសាកសពសត្វផ្សោតនេះទៅរក្សាទុក ។លោក ស្រី សំវិចិត្រ នាយខណ្ឌជលផលស្ទឹងត្រែង បានឱ្យបញ្ជាក់ថា សត្វផ្សោត​ជាធនធាន​ដ៏កម្រត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រិត្យលេខ៤៧ អន ក្រ ប កចុះថ្ងៃទី២៧កុម្ភៈ ឆ្នាំ២០២៣ ឱ្យធ្វើការអភិរក្ស ហើយខណ្ឌជលផលស្ទឹងត្រែង ក៏បានផ្សព្វផ្សាយអនុក្រិត្យ​នេះទៅដល់​ប្រជាអ្នកនេសាទរួចមកហើយដែរ។ ចំពោះការងាប់សត្វផ្សោតឈ្មោលមួយក្បាលនេះ ប្រជាពលរដ្ឋ ស្នើសុំឱ្យមន្ត្រីជំនាញ​ពាក់ព័ន្ធ​រឹតបន្តឹងច្បាប់ជលផល និងចុះធ្វើសកម្មភាព ល្បាតឱ្យបាន​ញឹកញាប់​តាមអន្លុងអភិរក្ស​និង​មិនអត់​ឱន​ចំពោះជនសង្ស័យណា យកមងឬសន្ទូចទៅដាក់ក្នុងតំបន់ហាមឃាត់នោះទៀតឡើយ។សូមបញ្ជាក់ថា ខេត្តស្ទឹងត្រែង នៅមានអន្លុង អភិរក្សសត្វផ្សោតចំនួន៣ -ទីមួយកោះសន្ទក់- ទី២ អន្លង់កោះកាំងកូនសត្វ -និងទី៣អន្លង់ត្បូងខ្លា ដែលកំពុងអភិរក្ស និងការពារសត្វផ្សោត​ដែលនៅ​សេសសល់មិនដល់ទៅ៣០ក្បាល ហើយបច្ចុប្បន្នបានងាប់ជាបន្តបន្ទាប់ទៀត ៕

អ្នកទិញផ្ទះល្វែងបុរី VIP ប្រមាណជា ៣០០នាក់ ផ្ទុះការតវ៉ាបិទផ្លូវជាថ្មី ដោយសារម្ចាស់បុរីមិនចេញប្លង់កម្មសិទ្ធិ

2023/03/19 10:29:33 am        313
ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលទិញផ្ទះល្វែងនៅក្នុងបុរី VIP ផ្លូវ២១៧ ភូមិម៉ឺនត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ប្រមាណជា ៣០០នាក់ បានផ្ទុះការតវ៉ាបិទផ្លូវជាថ្មី ដោយសារតែម្ចាស់បុរី មិនព្រមចេញប្លង់កម្មសិទ្ធិជូនពួកគាត់ប្រើប្រាស់តាមតម្រូវការ ។ជុំវិញការតវ៉ាបិទផ្លូវខាងលើនេះដែរ បានធ្វើអោយលំហូរចរាចរណ៍ មិនអាចធ្វើដំណើរបាននោះឡើយ ដោយសារផ្លូវត្រូវបានឈរបិទទាំងស្រុង ហើយបងប្អូនពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ដល់ចំណុចខាងលើ គឺត្រូវធ្វើដំណើរត្រឡប់ក្រោយវិញ។ ទន្ទឹមនឹងនោះ កងកម្លាំងសមត្ថកិច្ចអាជ្ញាធរសាធារណៈរាប់សិបនាក់ ក៏បានឈរត្រៀមនៅជុំវិញតំបន់នោះផងដែរ ដោយមិនទាន់មានដំណោះស្រាយចរចាណាមួយ ជាមួយបងប្អូនអ្នកតវ៉ា ដើម្បីអោយបើកផ្លូវ វិញនៅឡើយនោះទេ ។ គួរបញ្ជាក់ថា ការតវ៉ាបិទផ្លូវនេះ គឺធ្វើឡើងជាច្រើនលើកច្រើនសារហើយកន្លងទៅ ដើម្បីទារទាមអោយអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះស្រាយជូនពួកគាត់ ។ តាមការរៀបរាប់ពីបងប្អូនប្រជាពលរដ្ឋដែលបានទិញផ្ទះល្វែងនៅក្នុង បុរី VIP ខាងលើ បានអោយដឹងថា ពួកគាត់ជួបបញ្ហានេះយូរដែរហើយ កន្លងទៅក៏មានអាជ្ញាធរខណ្ឌដង្កោបើកកិច្ចប្រជុំសម្របសម្រួលដោះស្រាយ ប៉ុន្តែរហូតពេលនេះនៅតែមិនទាន់មានដំណោះស្រាយ ទើបពួកគាត់លើកគ្នាផ្ទុះការតវ៉ាបិទផ្លូវបែបនេះជាបន្តបន្ទាប់ ដើម្បីសូមអោយអាជ្ញាធរខណ្ឌដង្កោ ក៏ដូចជា សាលារាជធានីភ្នំពេញ ស្ថាប័ន មន្ទីរ ពាក់ព័ន្ធ ជួយអន្តរាគមន៍ដោះស្រាយអោយបានលឿន ៕ តារាវុទ្ធី & លីហេង

កម្លាំងអាជ្ញាធរខណ្ឌ ៧មករា បានធ្វើការឃាត់រ៉ុម៉កកង់បី ចំនួន ១៨គ្រឿង បំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស

2023/03/18 11:56:46 am        607
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានដាក់ផែនការជូនកម្លាំងជំនាញនគរបាលចរាចរណ៍ក៏ដូចជាកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសធ្វើឲ្យចាំង ដល់អ្នកបើកបរបញ្ច្រាសទិស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ កម្លាំងអាជ្ញាធរខណ្ឌ ៧មករា បានឃាត់រ៉ុម៉កកង់បី ចំនួន១៨គ្រឿង ដែលបានបំពាក់ភ្លើង​បំភ្លឺខុសបច្ចេកទេស បំពងស៊ី​ផ្លេសំឡេង​លឺ​ខ្លាំង ដាក់ហ្វាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពង​សម្លេង (ស៊ីមាំង​ប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។ម្ចាស់រម៉កកង់បី (passapp) ដែលលេងខុសលក្ខណៈបច្ចេកទេសបានលើកឡើងថាកន្លងមកពួកគាត់តុបតែងលេងដោយសារតែការស្រឡាញ់ និងលេងតាមគ្នា ដោយពុំដឹងថាការតុបតែងលេងនេះខុសច្បាប់នោះឡើយ។ក្រោយមានការអប់រំណែនាំពីសំណាក់អាជ្ញាធរពួកគាត់បានសន្យាថាឈប់តុបតែងខុសពីលក្ខណៈបច្ចេកទេស និងជួយផ្សព្វផ្សាយប្រាប់គ្នាបន្ត ឲ្យឈប់លេងខុសលក្ខណៈបច្ចេកទេសបែបនេះទៀត។លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានឲ្យដឹងថា ក្រោយទទួលបទបញ្ជារបស់ឯកឧត្តមស្នងការរងទទួលផែនចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការណែនាំពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ ៧មករា បានធ្វើការឃាត់រម៉កកង់បីបានចំនួន ១៨ គ្រឿង ដែលមានលក្ខណៈខុសបច្ចេកទេស ដើម្បីយកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាន ដោយពុំមានការផាកពិន័យនោះទេដោយធ្វើកិច្ចសន្យានឹងធ្វើការអប់រំណែនាំព្រោះនេះជាលើកទីមួយ។ ក្នុងករណីមិនរាងចាលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ម្ដងទៀតនឹងធ្វើការផាកវិន័យតាមនីតិវិធីច្បាប់។ក្រោយធ្វើការឃាត់បានរ៉ុម៉កកង់បី (passapp) បានចំនួន ១៨គ្រឿង កម្លាំងនគរបាលបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បីធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យា រួចឲ្យធ្វើការបកនិងដោះអ្វីដែលខុសបច្ចេកទេសចេញទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕ អត្ថបទ៖ កុម្ភៈ

ជិះម៉ូតូឆ្លងផ្លូវមិនប្រយ័ត្ន ត្រូវរថយន្តបើកលឿនជ្រុលបុកទាំងកំរោល បណ្តាលអោយស្លាប់ទាំងព្រឹក

2023/03/18 08:30:00 am        973
ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់បាត់បង់ជីវិតទាំងព្រឹកព្រលឹម ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ ខណ:ដែលរូបនាងជិះម៉ូតូធ្វើដំណើរឆ្លងផ្លូវ ហើយក៏ត្រូវរថយន្តព្រូសមួយគ្រឿងទៀត បើកលឿនជ្រុលបង្កូតទៅបុកចំពាក់ពាក់កណ្តាលម៉ូតូ បណ្តាលអោយខ្ទាតទាំងមនុស្ស និងម៉ូតូជាច្រើនម៉ែត្រ ហើយរថយន្តបង្កក៏រេចង្កូតបន្តទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលអោយគៀកជាប់គ្នាមិនអាចបន្តដំណើរទៅមុខទៀតបាន។ដែលហេតុការណ៍គ្រោះថ្នាក់ខាងលើនេះ កើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥ ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ។ជនរងគ្រោះមានឈ្មោះ ធូ សុធារី​ ភេទស្រីអាយុ ៥៣ឆ្នាំ មុខរបរអាជីវករលក់នំគួឆាយនៅផ្សារអូឡាំពិក មានទីលំនៅក្បែរកន្លែងកើតហេតុ។ បច្ចុប្បន្នស្ត្រីខាងលើ មានកូនប្រុសស្រីចំនួន ០៣នាក់ និងជាស្ត្រីមេម៉ាយផងដែរ។យោងតាមប្រភពព័ត៌មានពីសាក្សីដែលបានឃើញហេតុការណ៍ បានអោយដឹងថា នៅមុនពេលកើតហេតុ គេសង្គេតឃើញ ស្ត្រីរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៊ីមសេ ១២៥ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CB-2290 ជិះធ្វើដំណើរតែម្នាក់ឯង ដោយចេញពីផ្លូវប៉េតុងផ្សារក្រមួនចាក់អង្រែ ហើយបើកឆ្លងកាត់ផ្លូវជាតិលេខ២ បំណងឡើងសំដៅទៅស្ពានអាកាសក្បាលថ្នល់។ខណ:កំពុងឆ្លងផ្លូវនោះស្រាប់តែមានរថយន្តតូយូតាព្រូសមួយគ្រឿង ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 2BA-3203 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវជាតិលេខ២ (ពីស្ពានអាកាសចូលទៅតាខ្មៅ) ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន ក៏បានជ្រុលចង្កូតទៅបុកចំពាក់កណ្តាលម៉ូតូរបស់ជនរងគ្រោះពេញទំហឹងតែម្តង បណ្តាលអោយទាំងម៉ូតូនឹងមនុស្ស ត្រូវប៉ើងខ្ទាតជាច្រើនម៉ែត្រ ហើយស្ត្រីជាម្ចាស់ម៉ូតូត្រូវបោកផ្ទប់ខ្លួននឹងដងផ្លូវស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង។ចំណែកឯរថយន្តបង្ក នៅមិនទាន់អស់ល្បឿន ក៏រេចង្កូតទៅបុកផ្ទប់នឹងក្បាលនាគពុះចែកទ្រូងផ្លូវបន្តទៀត បណ្តាលអោយរថយន្តរងការខូចខាតផ្នែកខាងមុខធ្ងន់ធ្ងរមិនអាចបន្តដំណើរទៅមុខទៀតបាននោះឡើយ។ភ្លាមៗនោះ បុរសជាអ្នកបើករថយន្តបង្ក ក៏បានបើកទ្វាររថយន្តចេញទៅក្រៅ ហើយរត់គេចខ្លួនបាត់ស្រមោលតែម្តង។ក្រោយកើតហេតុ កម្លាំងនគរបាលមូលដ្ឋាន សហការជាមួយនគរបាលជំនាញ បានចុះអន្តរាគមន៍ធ្វើការវាស់វែងអូសយកទាំងរថយន្តបង្ក និងម៉ូតូជនរងគ្រោះ ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយទៅតាមផ្លូវច្បាប់នៅពេលក្រោយ។ដោយឡែកសពស្ត្រីរងគ្រោះ កម្លាំងសមត្ថកិច្ចធ្វើការព្យាយាមទាក់ទងបន្តទៅកាន់ក្រុមគ្រួសារសាច់ញាតិ ដើម្បីទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ អត្ថបទ៖ លីហេង

អគ្គិភ័យឆេះឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែង អស់ទាំងស្រុង ប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន

2023/03/17 11:56:11 am        735
ភ្នំពេញ៖ ទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្តមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង។ កម្លាំងសមត្ថកិច្ចចេញរថយន្តជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ តែមិនអាចគ្រប់គ្រង​បានទាន់ពេលវេលា ដោយសារតែទីតាំងឃ្លាំង​បិទ ជិត និងមានរបងថ្ម ព័ន្ធជុំវិញឃ្លាំង។ហេតុការណ៍គ្រោះអគ្គិភ័យនេះបានកើតឡើងនៅវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចទីតាំងឃ្លាំងស្តុកគ្រឿងបន្លាស់រថយន្ត ភូមិបាយ៉ាប តាមបណ្ដោយផ្លូវឧកញ៉ា​ម៉ុងរិទ្ធី មូលដ្ឋានសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីពលរដ្ឋនៅជិតឃ្លាំងដែលឆាបឆេះនេះ បានឱ្យដឹងថា នៅមុនពេលកើតហេតុ​ឃើញមានផ្សែងហ៊ុយចេញពីខាងក្នុងឃ្លាំង ស្រាប់តែភ្លាមៗនោះ​អណ្ដាតភ្លើង​ខ្មួលខ្មាញ់​កាន់តែខ្លាំង​ទៅខ្លាំងទៅ មិនអាចគ្រប់គ្រងបាន ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន រួចអាជ្ញាធរមូលដ្ឋាន​បានទំនាក់ទំនងទៅកម្លាំងនគរបាលការិយាល័យ បង្ការពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ ដើម្បីចេញរថយន្តជួយអន្តរាគមន៍។តាមប្រភពព័ត៌មានពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គីភ័យ​និង​សង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយទទួលបានព័ត៌មានលោក​បានបញ្ជារថយន្តគ្រប់គោលដៅនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឲ្យចេញរថយន្ត ដើម្បីជួយបាញ់ពន្លត់ឲ្យទាន់ពេលវេលា។លោកបានឲ្យដឹងថាក្នុងការជួយអន្តរាគមន៍បាញ់ពន្លត់នេះ អាជ្ញាធរមានផលលំបាក​ដោយសារតែទី​តាំងឃ្លាំង​មានច្រកបាញ់តែមួយផ្លូវ និងទីតាំងមានការបិទជិតថែមទាំងមានរបងថ្មព័ទ្ធជុំវិញផងដែរ។ ធ្វើឲ្យកម្លាំងជំនាញលំបាកក្នុងការជួយអន្តរាគមន៍ឲ្យទាន់ពេលវេលា។ ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះបណ្ដាលឲ្យឆេះខូចខាត ឃ្លាំងជញ្ជាំងថ្មប្រក​ស័ង្កសី​ ទំហំ ១៦ម៉ែត្រគុណ ៣០ម៉ែត្រ រថយន្តម៉ាក ​កាមរីបាឡែន១គ្រឿង សម្ភារៈគ្រឿងបន្លាស់រថយន្ត រួមមាន ប្រេងម៉ាស៊ីនជាដើម ត្រូវបានឆាបឆេះខូចខាតអស់ទាំងស្រុង។ រថយន្តពន្លត់អគ្គិភ័យមកដល់ទីតាំងចំនួន ៣៧គ្រឿង និងបានប្រើប្រាស់ទឹកអស់ចំនួន៧២ឡាន ទើបគ្រប់គ្រងទីតាំងឆេះបាន៕ អត្ថបទ៖ កុម្ភៈ

អាជ្ញាធរខណ្ឌចំការមន បានចុះត្រួតពិនិត្យទីតាំងមួយកន្លែងដែលសង្ស័យបង្កប់ល្បែងស៊ីសងប្រភេទហ្គេមបាញ់ត្រី

2023/03/15 04:56:30 pm        135
ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបានបង្ហោះជាសាធារណៈថាទីតាំង ខូល រីមីកស៍ ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន មានបង្កប់ល្បែងស៊ីសងខុសច្បាប់ប្រភេទហ្គេមបាញ់ត្រី។ ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន​បានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំមានដូចការ​ចុះផ្សាយ​នោះឡើយ ឃើញតែប្រភេទហ្គេមកូនក្មេងលេងយករង្វាន់តុក្កតា និងហ្គេមក្មេងលេងធម្មតាប៉ុណ្ណោះ។សូមជម្រាបជូនថា នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៣ នេះ លោក កៀង ល័ក្ស អភិបាល នៃ​គណៈអភិបាលខណ្ឌចំការមន បានបញ្ជា​ឲ្យ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ចុះ​ត្រួត​ពិនិត្យ​ផ្ទាល់​តែម្ដង នៅ​ចំណុច​ទីតាំង ខូល រីមីកស៍ ស្ថិតនៅតូបលេខ B&C ក្នុងផ្សារចិន ផ្លូវលេខ៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តែពុំមាន​អ្វី​ពាក់ព័ន្ធ​បទល្មើស​និង​ល្បែង​ស៊ីសង​ឡើយ។នៅក្នុងការចុះត្រួតពិនិត្យនេះផងដែរអាជ្ញាធរ ឃើញមានលិខិតអនុញ្ញាតបណ្ណពន្ធប៉ាតង់, វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម និង​តាបស្នូកឃ័រ ចំនួន ១០តាប និង​ទូរហ្គេមកម្សាន្ត ចំនួន ៦៦ទូរ ដែលកំពុងដំណើរការ ពុំរកឃើញមាន​ការលេងល្បែងស៊ីខុសច្បាប់នោះទេ និងបាន​អប់រំ​ណែនាំ​ដល់​ម្ចាស់​គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះ​មុខជាមួយ​សមត្ថកិច្ច​ហាមមិន​ឱ្យ​មាន​បង្កប់​ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរ​មនុស្ស និង​សារធាតុ​ញៀន​ជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ ឃាត់រថយន្តដឹកជ្រូក ១៧០ក្បាល​មក​ពី​ប្រទេស​ឡាវ
05/02/2026 07:05 PM
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
05/02/2026 06:05 PM
គិតត្រឹមចុងខែមីនាឆ្នាំ២០២៦៖ រោងចក្រ សហគ្រាសកើនដល់ជាង ៤ម៉ឺន៧ពាន់ ​ផ្ដល់​ការងារ​រាប់​ម៉ឺន​កន្លែង
05/02/2026 05:05 PM
លីបង់និយាយថា មនុស្ស ១៣នាក់ បានស្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូង
05/02/2026 05:05 PM
មន្ត្រីយោធាអ៊ីរ៉ង់និយាយថា សង្គ្រាមជាថ្មីជាមួយសហរដ្ឋអាមេរិក ទំនងជាកើតឡើង
05/02/2026 05:05 PM
នាយករដ្ឋមន្ត្រីអង់គ្លេសនិយាយថា ការដង្ហែក្បួនគាំទ្រប៉ាឡេស្ទីនមួយចំនួន អាចត្រូវបានហាមឃាត់
05/02/2026 05:05 PM
ការតវ៉ាផ្ទុះឡើងនៅទីក្រុង Pune ប្រទេសឥណ្ឌា ជុំវិញការចោទប្រកាន់ពីបទរំលោភ និងឃាតកម្មលើកុមារីអាយុ ៤ឆ្នាំ
05/02/2026 05:05 PM
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងអ៊ីរ៉ង់ ពិភាក្សាអំពីសេរីភាពនៃការធ្វើនាវាចរណ៍ និងកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់
05/02/2026 05:05 PM
របាយការណ៍៖ ការផ្ទុះគ្រាប់បែកដែលនៅសល់ពីការវាយប្រហារ បានសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ចំនួន ១៤នាក់
05/02/2026 05:05 PM
អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM