អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

ស្ពានបេឡេ​ឫស្សីកែវ​បើកចរាចរណ៍ឡើងវិញហើយ ខណៈសាឡង់ដែលលិចជាប់ក្រោមស្ពាននៅមិនទាន់ស្ទូចចេញ​

2022/12/05 12:49:35 am        897
ភ្នំពេញ៖ ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាបរវាង​ខណ្ឌឫស្សីកែវ និង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ត្រូវបាន​បើក​ចរាចរណ៍​ឡើងវិញ​ហើយ ក្រោយពី​ផ្អាក​ការ​ធ្វើដំណើរ​មួយ​រយៈ។ ដោយឡែក​សា​ឡង់​ដែលមាន​បញ្ហា​នោះ គឺ​នៅ​ដដែល​មិនទាន់​ស្ទូច​យកចេញ​នៅ​ឡើយ​នោះទេ។​យោង​តាម​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​មន្ទីរ​សាធារណៈការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ប្រាប់​អោយដឹងថា បន្ទាប់ពី​បាន​ជួសជុល​ស្ពានដែក​បេ​ឡេ​ឫស្សីកែវ​ឆ្លងកាត់​ទន្លេសាប​បាន​បញ្ចប់ និង​បាន​ធ្វើ​តេ​ស្តិ៍​សុវត្ថិភាព​រួចរាល់ ចាប់ពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង ១៧:០០ តទៅ​ស្ពានដែក​បេ​ឡេ​នឹង​ដាក់​អោយ​យានយន្ត​ធ្វើចរាចរ​ជាធម្មតា​ឡើងវិញ​។​សូម​រំលឹក​អោយដឹងថា ស្ពានដែក​បេ​ឡេ​នេះ​ត្រូវបាន​ផ្អាក​ឱ្យ​ចរាចរ​តាំងពី​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០២២ មក​ម្ល៉េះ មូលហេតុ​ដោយសារ​មាន​សា​ឡង់​បូម​ខ្សាច់​មួយ​គ្រឿង បាន​ធ្វើ​ដំណើរ​មកពី​ខាង​មាត់​ទន្លេ (​ព្រះបរមរាជវាំង​) រហូតមកដល់​ស្ពាន​បេ​ឡេ សា​ឡង់​នោះ​បាន​បើក​ផុត​ស្ពាន​ប្រហែល​ជាង ២០០​ម៉ែត្រ​ហើយ ប៉ុន្តែ​ដោយសារ​ទឹក​ហូរ​ខ្លាំង ហើយ​គាប់​ជួន​មាន​បញ្ហា​ម៉ាស៊ីន​ខូច​ទៀត ទើប​បណ្តាល​ឱ្យ​សា​ឡង់​រេ​ប៉ះ​សសរ​ស្ពាន​បេ​ឡេ​បណ្តាលឱ្យ​ទ្រេត​សសរស្ពាន៕ អត្ថបទ៖ តារា​វុទ្ធី

រថយន្តទំនើប Lamborghini Urus សាកល្បឿនហោះ បុកសួនច្បារ ជ្រុលប៉ះជាមួយ Rang Rover រងការខូចខាត

2022/12/03 07:20:30 pm        59
ភ្នំពេញ៖ រថយន្តសេរីទំនើបម៉ាក Lamborghini Urus តម្លៃរាប សែនដុល្លា បានរងការខូចខាត បន្ទាប់ពីបុរសម្នាក់ សង្ស័យបើក សាកល្បឿន ជ្រុលទៅ បុកសួនច្បារពុះចែកទ្រូងផ្លូវពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ ចំណុចផ្លូវលេខR5 ក្នុងតំបន់បឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានព័ត៌មានពីកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថានៅមុនពេលកើតហេតុ គេឃើញរថយន្តស៊េរីទំនើប ម៉ាក Lamborghini Urus ថ្មីស្រឡាង ពណ៌ក្រហម គ្មានស្លាកលេខ ដែលបើកបរដោយបុរសម្នាក់ សង្ស័យបើកបររថយន្តសាកល្បឿន ដោយធ្វើដំណើរតាមបណ្ដោយផ្លូវលេខR5 ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ដែលជាផ្លូវកោងស្រាប់តែ រថយន្ត បួងចង្កូតមិនទាន់បានជ្រុលទៅបុក សួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យខូចខាតរថយន្តមួយកំណាត់មុខ ហើយ ប៉ើងថ្មទៅប៉ះរថយន្ត Ranger Rover សេរីទំនើបមួយគ្រឿងបណ្ដាលឲ្យរងការខូចខាត។ក្រោយពេលកើតហេតុ ម្ចាស់រថយន្ត មិនចង់វែងឆ្ងាយបានព្រមសងសំណង ជួសជុល ជូនរថយន្ត Rang Rover និង ចេញថ្លៃខូចខាតសួនច្បារពុះចែកទ្រូងផ្លូវ បញ្ចប់រឿងតែម្តង៕ អត្ថបទ៖ កុម្ភៈ

ក្រុមជនសង្ស័យកាច់.ក ម៉ូតូ និងប្លន់ មួយក្រុមធំ ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បង្ក្រាបបាន

2022/12/02 11:15:16 pm        1070
ភ្នំពេញ៖ កម្លាំងនគរបាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ ក្នុងការស្រាវជ្រាវ តាមចាប់ឃាត់ខ្លួនជាបន្តបន្ទាប់ នូវក្រុមជនសង្ស័យ ពាក់ព័ន្ធនិងករណី កាច់.ក ម៉ូតូ និងប្លន់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ​ដោយការស្រាវជ្រាវបង្ក្រាបនេះ ​ធ្វើឡើង ក្នុងភូមិសាស្ត្រជាច្រើនខណ្ឌ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២នេះ ។ប្រតិបត្តិការខាងលើនេះ ធ្វើ​ឡើងដោយមានការដឹកនាំកម្លាំង ​និងបញ្ជារផ្ទាល់ ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល ​អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ​នៃក្រសួងមហាផ្ទៃ ។ លទ្ធិផល បណ្តោះអាសន្នសមត្ថកិច្ច ​បានឃាត់ខ្លួនជនសង្ស័យ​សរុបបាន​៤នាក់ និងបានដកហូតម៉ូតូ​ជាច្រើនគ្រឿង​ និងរថយន្តមួយគ្រឿង​ និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ ។បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួនបន្តទៅ ​កាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ ដើម្បីសាកសួរនាំ ​បន្តនីតិវិធីច្បាប់ ។តាមប្រភពមន្ត្រីសមត្ថកិច្ចក្រុមទាំងនេះ ​គឺជាក្រុមជំនាញ ​និងសកម្មបំផុត ​ក្នុងការធ្វើសកម្មភាព លួចឆក់ប្លន់ ​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។សមត្ថកិច្ចបានបន្តទៅឆែកឆេរ ផ្ទះជនសង្ស័យ រកឃើញសម្ភារៈកាច់.កម៉ូតូមួយចំនួនធំ និងស្លាកលេខម៉ូតូ រួមទាំងរថយន្តផងដែរ៕ អត្ថបទ៖ លីហេង និង កុម្ភះ

អាជ្ញាធរខណ្ឌទួលគោកចុះចងខ្សែហ៊ុមព័ទ្ធមិនអនុញ្ញាតឲ្យអាជីវកលក់ដូរ បង្កការកកស្ទះចរាចរណ៍

2022/12/01 11:16:01 pm        865
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះរៀបចំសណ្ដាប់ធ្នាប់ និង​ចងខ្សែ​ហ៊ុមព័ទ្ធ នៅចិញ្ចើមផ្លូវលេខ២៣០ ​របងមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ មិនអនុញ្ញាត​ឲ្យអាជីវករលក់ដូរ ឬរម៉ក ជួលដឹកបន្លែផ្លែឈើ​ចតលើផ្លូវបន្តទៀតឡើយ ​កាត់បន្ថយការកក់ស្ទះចរាចរណ៍​ដល់​អ្នកធ្វើដំណើរ ​ដើម្បី​សោភ័ណភាព សណ្ដាប់ធ្នាប់​ តាមដងផ្លូវនៅតំបន់នោះផងដែរ។ជាក់ស្ដែងនៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២២ នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក មាន​បញ្ជាដោយលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក​ បានចុះចាត់វិធានការដល់​អាជីវករលក់ដូរដែលរំលោភលើចិញ្ចើមផ្លូវ និង រម៉កជួលដឹកបន្លែផ្លែឈើចតលើផ្លូវលេខ២៣០ ស្ថិតនៅមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។មន្រ្តីសាលាខណ្ឌទួលគោក បានឱ្យដឹងថា ចំពោះកំណាត់ផ្លូវលេខ២៣០ ដែលអាជ្ញាធរបាន​ហ៊ុមព័ទ្ធ​ខ្សែ គឺ ពេលថ្ងៃ មិនអនុញ្ញាត​ឲ្យអាជីវករលក់ដូរ ឬចតរម៉កដឹកបន្លែផ្លែឈើ នៅលើផ្លូវបន្តទៀត​ឡើយ។ ដោយឡែកនៅយប់អាជ្ញាធរអនុញ្ញាតឲ្យអាជីវករលក់ដូរ​បន្លែផ្លែឈើ ជា​បណ្ដោះអាសន្ន​តែធ្វើយ៉ាង​ណា​នៅវេលាម៉ោង៦ព្រឹក ​សម្អាត​និងរើឲ្យស្អាតវិញ រហូត​ដល់ផ្សារ​បន្លែ​នៅលើប្រឡាយ​បឹងសាឡាង​សាងសង់​រួច ​បងប្អូន​អាជីវកនឹងផ្លាស់​ទៅលក់នៅទីនោះ។បន្ថែមទៀតនោះកម្លាំងសន្តិសុខ​សណ្ដាប់ធ្នាប់ខណ្ឌក៏នៅប្រចាំការជាប់​នៅ​គោល ដៅ​កំណាត់ផ្លូវនេះ​ផងដែរ ​ដើម្បីរក្សាសណ្ដាប់ធ្នាប់​ ក្នុងករណី ​មានអាជីវក ឬរម៉ក ​នៅតែបន្តចត អាជ្ញាធរ​និង​ដកហូត​យកទៅសាលាខណ្ឌដើម្បីរក្សាទុក​ ចាត់ការតាមនីតិវិធី។គួរំលឹកផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ធ្លាប់បាន​លើក​ឡើង​ក្នុងកិច្ចប្រជុំស្ដីពីការត្រួតពិនិត្យវឌ្ឍនភាព​ការងាររៀបចំសណ្ដាប់ធ្នាប់​សាធារណៈតាមដង​ផ្លូវ​ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់​ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គឺដើម្បីសម្រួលដល់​ការធ្វើ​ចរាចរណ៍របស់ប្រជាពលរដ្ឋ ​និងលើកកម្ពស់​សោភណភាព​រាជធានីភ្នំពេញ ឱ្យកាន់តែមាន​ភាព​ស្រស់ស្អាត និងទាក់ទាញផងនោះ ​អាជ្ញាធរខណ្ឌទាំង១៤ ​និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់​ និង​ម៉ឺងម៉ាត់​លើការងាររៀបចំសណ្តាប់ធ្នាប់​សាធារណៈតាមដងផ្លូវ និង​ការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈទាំងអស់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភៈ

ចាប់ខ្លួនមនុស្ស២នាក់ ដកហូតគ្រឿងញៀនជាង ៥គីឡូក្រាម

2022/11/29 06:37:24 pm        105
ភ្នំពេញ៖ សមត្ថកិច្ចជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយចាប់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសគ្រឿងញៀនជាង ៥ គីឡូក្រាម ។នគរបាលបានឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១០ និង៣០នាទី កម្លាំង​ជំនាញ​ការិយាល័យ ក.១១ នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការសម្របសម្រួលពីលោក លឹម ប៊ុនហេង ព្រះរាជ​អាជ្ញារង នៃអយ្យការអមសាលាដំរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ស៊ើបអង្កេត និងឈាន​ដល់​ការ​បង្រ្កាប​ករណី​ជួញដូរគ្រឿងញៀន នៅចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិបឹងខ្ទុំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដោយឃាត់ខ្លួនជនសង្ស័យ ០២នាក់ ។នគរបាលបន្ថែមថា ជនសង្ស័យទាំង ២នាក់ដែលត្រូវចាប់ខ្លួន មាន១-ឈ្មោះ ស៊ិន សារ៉ា ភេទស្រី អាយុ៣៨ឆ្នាំ ជា​ជនជាតិ ខ្មែរ ។ ២-ឈ្មោះ នាក់ ស្រីអូន ភេទស្រី អាយុ៣០ឆ្នាំ ជាជនជាតិ ខ្មែរ ដោយ​ដក​ហូត​វត្ថុតាង​ជា​សារ​ធាតុ​ញៀន ប្រភេទ មេតំហ្វេតាមីន ICE ចំនួន ៥ដុំធំ ស្មើទម្ងន់ជាង ៥ គីឡូក្រាម ។ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង រាជ​ធានី​ភ្នំពេញ ដើម្បីចាត់បន្តតាមនីតិវិធី ៕ អត្ថបទ៖ តារាវុទ្ធី

ក្រសួងធនធានទឹក និងឧតុនិយម៖ ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ក្នុងកម្រិតបង្គួរ និងច្រើន

2022/11/19 04:09:24 pm        839
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ពីថ្ងៃទី១៩-២២ ខែវិច្ឆិកា ឆ្នាំ២០២២ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ ។ក្នុងនោះផ្នែកមួយចំនួន នៃរាជធានី-ខេត្ត នៅតំបន់ទំនាបកណ្តាលភាគខាងក្រោម ភាគពាយ័ព្យ និងតំបន់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់កម្រិតបង្គួរ និងច្រើន លាយឡំបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

ស្ត្រីអ្នកជំនួញ ឈ្មោះ ពេជ្រ ស្រីមុំ ពាក់ព័ន្ធការឆបោកមនុស្សជាច្រើននាក់ អស់ទឹកប្រាក់រាប់លានដុល្លារ

2022/11/17 11:20:04 pm        463
ភ្នំពេញ ៖ ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឃាត់ខ្លួននៅវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចផ្ទះលេខ៤ដេ ផ្លូវដាវីន បុរី វរជន ក្នុងកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។តាមដីកាបញ្ជាឲ្យចូលខ្លួន របស់ឯកឧត្ដម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យកាអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជូនដូរបាន ដែលការឃាត់ខ្លួននេះ មានការដឹកនាំអនុវត្ត និងសម្របសម្រួលដោយលោកព្រះរាជអាជ្ញារង គឹម ហុងសាន។ក្រៅពីនេះ ស្រ្តីខាងលើនៅមានជាប់ពាក់ព័ន្ធបណ្តឹងជាច្រើនទៀត ដែលបានប្តឹងចូលទាំង អាវុធហត្ថ នគរបាល និងតុលាការ ថែមទៀតផង ។

អំពើចោរកម្មកំពុងតែកើតឡើងយ៉ាងកក្រើកនៅក្នុងខេត្តតាកែវ ពលរដ្ឋមានក្ដីព្រួយបារម្ភយ៉ាងខ្លាំង

2022/11/16 10:02:04 pm        619
តាកែវ៖ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ មានក្រុមចោរលួច ចោរឆក់ ចោគាស់ផ្ទះ បានធ្វើសកម្មភាពយ៉ាងកក្រើកក្នុងទឹកដីខេត្តតាកែវ ជាពិសេសនៅក្នុងក្រុងដូនកែវ ដែលនាំឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋ។ដោយមានក្ដីបារម្មណ៍​ប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវមួយចំនួន ​បាននាំគ្នាសសេរបង្ហោះលើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ពី​ក្ដីព្រួយបារម្មណ៍ និង​បាន​សំណូមពរដល់អាជ្ញាធជាពិសេសសមត្ថកិច្ច​ជួយចាត់វិធានការណ៍​ឲ្យបាន​ខ្លាំងក្លាជាងមុន​ ចំពោះ​ក្រុមចោរលួច ចោឆក់ និងក្រុមចោរគាស់ផ្ទះ នៅ​ពេលយប់ ​ធ្វើឱ្យ​ប្រជាពលរដ្ឋមានការភ័យខ្លាចយ៉ាងខ្លាំង។ពាក់ព័ន្ធទៅនិងការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាញសង្គមហ្វេសប៊ុកពីអំពើចោរកម្មកើតឡើងព្រាងព្រាតនៅ ក្នុងខេត្តតាកែវ លោកឧត្តមសេនីយ៍ត្រី សៅ សារុន ស្នងការរងខេត្ត​តាកែវ​ទទួលបន្ទុកសេនាធិការ បានឱ្យដឹងថា បញ្ហាទាំងអស់នេះ ស្នងការដ្ឋាន បានណែនាំ ទី១ សមត្ថកិច្ចជំនាញខេត្ត ក្រុងស្រុក ប៉ុស្តិ៍រដ្ឋបាលប្រជុំដាក់ផែនការ និងល្បាតពួនស្ទាក់​គោលដៅ​ងាយរងគ្រោះ ទាំងពេលថ្ងៃ និងពេលយប់ ,ទី២ ​ដំឡើង​បញ្ជីមុខសញ្ញា(ចាស់ ថ្មី) ជាពិសេស​មុខសញ្ញាទើបចេញពីពន្ធនាគារ ,ទី៣គ្រប់គ្រងមធ្យោបាយ ជនសង្ស័យជិះធ្វើសកម្មភាព និងទី៤ ស្រាវជ្រាវកំណត់មុខសញ្ញា។ដោយឡែកឯកឧត្តម អ៊ូច ភា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តតាកែវ​បាន​ថ្លែងថា ​បញ្ហាចោរកម្មដែលកើតឡើងថ្មីៗកន្លងមក នៅក្នុងក្រុងដូនកែវនេះ ​ឯកឧត្តម បាន​ធ្វើការណែនាំ​ដល់កំលាំង​សមត្ថកិច្ច​ទាំងអស់​ ត្រូវធ្វើការពង្រឹងគោលនយោបាយ​ភូមិឃុំសុវត្ថិភាព​អោយ​បានល្អប្រសើរឡើងវិញ ​ដើម្បីធ្វើយ៉ាងណាឲ្យឃុំសង្កាត់ ក្រុងស្រុករហូតដល់ខេត្តមាន​សន្តិសុខ​ល្អប្រសើរ ​កុំអោយឲ្យមានអំពើលួច ឆក់ គាស់ផ្ទះ​ដូច​ករណី​កើតឡើង​នៅក្នុងក្រុងដូនកែវ កាលពីពេលថ្មីៗ កន្លងមកនេះ។គួរបញ្ជាក់ថា អំពើចោរកម្ម លួច ឆក់ គាស់ផ្ទះ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បានកើតឡើង​យ៉ាង​ព្រោងព្រាត​នៅក្នុងខេត្តតាកែវ ជាពិសេសនៅក្នុងក្រុងដូនកែវ។ ​សកម្មភាពទាំងអស់​នេះ​កំពុងតែធ្វើឲ្យប្រជាពលរដ្ឋមានការភ័យខ្លាច ​ចំពោះការបង្រ្កាបរបស់​សមត្ថកិច្ច​វិញហាក់​ដូច​ជា​មិនមាន​លទ្ធផល​វិជ្ជមាននោះទេ ​បន្ទាប់​ពី​មាន​ការ​ផ្លាស់ប្ដូរ​ស្នងការ​ថ្មីមកកាន់​តំណែង​មួយ​រយៈកន្លងមកនេះ៕អត្ថបទ៖ វិភាគ

ធ្លាក់ឈើពីការដ្ឋានសំណង់មួយកន្លែងចំបុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែង

2022/11/15 10:39:55 pm        580
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្រោយពេលឈើជ្រុងមួយ​កំណាត់​បាន​ធ្លាក់​ចំ​ត្រូវ​ក្បាល នៅការដ្ឋានសាងសង់អគារមួយកន្លែង នាវេលាម៉ោងជាង ២រសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ នៅតាមបណ្តោយផ្លូវសុធារស់ ទល់មុខសកលវិទ្យាល័យបៀលប្រាយ ក្នុងសង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ជនរងគ្រោះមានឈ្មោះ យ៉ាត់ ស៊ីថាត អាយុ២៤ឆ្នាំ ជាបុគ្គលិក ផ្នែក​ដឹក​ជញ្ចូន​ក្រុមហ៊ុន​ឯក​ជន​ឈ្មោះ «The Ostra Fine Food »។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញ កំពុងចុះធ្វើកោសល្យវិច្ច័យ នៅចំណុចកើតហេតុខាងលើ ។

គ្រឿងញៀន២០០គីឡូរកឃើញក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ ត្រូវបញ្ចូនទៅការិយាល័យជំនាញ នារសៀលនេះ

2022/11/14 09:49:35 pm        644
ភ្នំពេញ៖ គ្រឿងញៀន២០០គីឡូ ត្រូវបានសមត្ថកិច្ចរកឃើញក្នុងរថយន្តតាកូម៉ាមួយគ្រឿង ដែលបានបើកបង្កគ្រោះថ្នាក់ចរាចរណ៍នោះ ត្រូវបាន​បញ្ចូន​បន្តទៅកាន់ការិយាល័យប្រឆាំង​បទល្មើសគ្រឿងញៀន ​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ដើម្បីបន្តនីតិវិធី ។ករណីនេះ បានកើតឡើង នាវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ​ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ ​ក្នុងសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។បើយោងតាមប្រភពព័ត៌មាន ​ពីកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនឈានដល់ការ​ឆែកឆេររក​ឃើញគ្រឿងញៀនដំបូងឡើយ ​គឺមានការបង្កគ្រោះថ្នាក់ចរាចរណ៍ ដោយរថយន្ត​ម៉ាកតាកូម៉ា ពាក់ស្លាកលេខ ខេមរភូមិន្ទមួយគ្រឿង ​បានបើកបុកនឹងរថយន្តចំនួន២គ្រឿង មួយ​គ្រឿងម៉ាកព្រូស និងមួយគ្រឿងទៀតម៉ាក CRV បណ្តាល​អោយរងការខូចខាតទាំង០៣គ្រឿង ។ ក្រោយបង្កហេតុរួច​ ម្ចាស់រថយន្តបង្កបាន​ រត់គេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោល ។ ភ្លាមៗបន្ទាប់ពីកើតហេតុ ​កម្លាំងសមត្ថកិច្ចនគរបាលចរារណ៍ ​បានចុះដល់ទីតាំងខាងលើ ដើម្បី ធ្វើការអន្តរាគមន៍វាស់វែង ​ប៉ុន្តែដោយសារ មានការងឿងឆ្ងល់នឹងកេសឡាំងចំនួន០៦កេស ក្នុង​រថយន្តជនបង្ក សមត្ថកិច្ចក៏បានឆែកឆេរទៅ​ ក៏ប្រទះឃើញមានសុទ្ធតែគ្រឿងញៀនតែម្តងទៅ ដោយក្នុង០៦កេសនោះ ​គឺមានគ្រឿងញៀន២០០ដុំ ​ស្មើរនឹង២០០គីឡូក្រាម ។សូមបញ្ជាក់ថា រថយន្ត០២គ្រឿងដែលរងគ្រោះ​ ក្នុងករណីខាងលើនេះ ពុំបាននៅទាមទារ​សំណង​អ្វីនោះឡើយ​ ពោលគឺ​សុំរួចខ្លួន ​បន្ទាប់ពីដឹងថា​ ភាគីរថយន្តបង្កមានដឹកសុទ្ធតែគ្រឿងញៀនរួចមក ។ បច្ចុប្បន្នរថយន្តបង្ក ​ត្រូវយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ រងចាំចាត់​ការតាមនីតិវិធីច្បាប់នៅពេលក្រោយ ៕ លីហេង

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump ចាត់ទុកលោក Kim ថា ជាមិត្ត និងបន្ថយក្តីបារម្ភពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
09/30/2026 05:09 PM
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
09/30/2026 05:09 PM
កងទ័ពសម្លាប់ជីវពលម្នាក់អំឡុងការពើបប្រទះគ្នានៅតំបន់កាស្មៀ ប្រទេសឥណ្ឌា
09/30/2026 05:09 PM
ប្រមុខ​មន្ទីរបញ្ចកោណ នឹង​ប្រកាសកាត់បន្ថយតំណែង​មន្ត្រី​យោធាជាន់ខ្ពស់ ២០ភាគរយ​
09/30/2026 05:09 PM
កម្មករអរគុណសម្ដេចធិបតី បន្តដំឡើងប្រាក់ឈ្នួល ខណៈពួកគេចង់បានប្រាក់ឈ្នួលនិងការងារដែលស្ថិរភាព
09/30/2026 05:09 PM
រយៈពេល៩ខែឆ្នាំ​២០២៦ ក្រសួងបរិស្ថាន​ទប់ស្កាត់ការបញ្ចេញសំណល់រាវកខ្វក់​ចេញពីរោងចក្រ សហគ្រាស និងក្រុមហ៊ុននានាបាន​ប្រមាណ ២០លានម៉ែត្រគូប
09/30/2026 05:09 PM
ព្រះករុណាព្រះមហាក្សត្រ និងសម្ដេចព្រះមហាក្សត្រី យាងនិវត្តន៍មកដល់កម្ពុជាវិញ បន្ទាប់​ពី​ពិនិត្យ ​និងថែទាំព្រះរាជសុខភាពនៅចិន
09/30/2026 04:09 PM
ឆ្នាំល្បាតឆ្នេរសហរដ្ឋអាមេរិកសង្រ្គោះមនុស្ស ៤៩នាក់ ក្រោយលិចនាវាមួយគ្រឿងនៅជិតកោះ Mona របស់ព័រតូរីកូ
09/30/2026 04:09 PM
អេស្ប៉ាញ ព័រទុយហ្គាល់ និងលុចសំបួរ ជំរុញឲ្យ EU កំណត់គោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៤០
09/30/2026 04:09 PM
កូរ៉េខាងជើងនឹងពង្រឹងសមត្ថភាពវាយប្រហារបកតាមយុទ្ធសាស្ត្រ នៅតំបន់ជិតព្រំដែនជាមួយកូរ៉េខាងត្បូង
09/30/2026 04:09 PM