អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់
ជនជាតិខ្មែរ និង​បរទេសជិត ៥ពាន់នាក់ ត្រូវជាប់ឃុំ ខណៈមន្ត្រីនគរបាល ៧៧នាក់ ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams

សន្តិសុខ និង សង្គម

ក្រោយករណីគ្រោះថ្នាក់ចរាចរណ៍ សមត្ថកិច្ចរកឃើញសារធាតុញៀនចំនួន ២០០គីឡូ ក្នុងរថយន្តបង្ក

2022/11/14 06:01:04 pm        252
ភ្នំពេញ៖ ក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត និងមានការសង្ស័យ សមត្ថកិច្ច​ដាក់​កម្លាំង​ឆែក​រថយន្ត​ដែល​មាន​ផ្លាក​លេខ​ខេមរភូមិន្ទ​ដែល​បាន​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ បុករះ​ទៅ​លើ​រថយន្ត​ ២​គ្រឿង ​រក​ឃើញ​មាន​កេសឡាំង ​មាន​បិត​ស្កុត​ជុំវិញ​ ចំនួន​០៦​កេស​ សង្ស័យ​ជា​សារធាតុញៀន ត្រូវបាន​ដក​ហូត​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ ​ជា​បណ្តោះ​អាសន្ន ដើម្បីធ្វើការស្រាវជ្រាវជាបន្ត។ករណីនេះផងដែរលោកវរៈសេនីយ៍ទោ ឡូ ភារម្យ អធិការរង​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌច្បារអំពៅ បាន​ឲ្យដឹងថា​ ក្រោយ​មានករណី​គ្រោះថ្នាក់ច​រាចរណ៍​រវាងរថយន្តមួយ​គ្រឿងដែ​លពាក់​ស្លាក​លេខ​ខេមរភូមិន្ទ​បាន​បុកជាមួយ​នឹង​រថយន្ត​ពីរ​គ្រឿងទៀ​ត​កម្លាំង​ជំនាញ​បាន​ចុះ​ទៅដ​ល់ទី​តាំងកើត​ហេតុ​ ពិនិត្យ​ឃើញថា​ មាន​សារភាពញៀន​ពេល​នោះ​កម្លាំង​មូលដ្ឋាន​បាន​ទំនាក់​ទំនង​ជាមួយ​នឹង​ការិយាល័យ​ជំនាញ ​បាន​ចុះ​មក​ត្រួត​ពិនិត្យ​ និង​ដក​ហូត​បាន​សារធាតុញៀន​ចំនួន​ ២០០​គីឡូក្រាម​។ ចំណែក​ម្ចាស់រ​ថយន្ត​រង​គ្រោះ​ទាំ​ង​២​គ្រឿង​ បានយក​រថយន្តទៅ​ជួស​ជុល​ដោយ​ខ្លួន​ឯង ​ព្រោះ​មិនចង់​វែង​ឆ្ងាយ​។គួរបញ្ជាក់ផងដែកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើតឡើង ដោយរថយន្តបង្កម៉ាក IZUSU Hi-Lander ពណ៌​ទ្រេអ៊ី​ ពាក់​ផ្លាក​លេខ​ខេមរភូមិន្ទ 02 2-1415​ បើកបរ​ដោយ​បុរស​ម្នាក់​ រួម​ដំណើរ​ដោយ​បុរស​ម្នាក់​ទៀត ​បាន​បើក​បរ​ក្នុង​ល្បឿនលឿន ទៅ​បុក​រថយន្ត​ពីរ​គ្រឿង​រង​ការ​ខូចខាត​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​១ ​ទល់មុ​ខ​សំណង់​លំនៅ​ដ្ឋាន​វាលស្បូវ ​ក្នុង​សង្កាត់​វាលស្បូវ ​ខណ្ឌ​ច្បារ​អំពៅ​ រាជ​ធានី​ភ្នំពេញ​។ យោងតាមប្រភពព័ត៌មានពីភាគីរងគ្រោះ ដែលជាម្ចាស់រថយន្ត តូយូតាព្រូស ពណ៌ស ដែល​មាន​ផ្លាក​លេខ​ ភ្នំពេញ2AL-1235 បានឲ្យដឹងថា មុនពេលកើតហេតុខ្លួនបានធ្វើដំណើរឆ្លងផ្លូវ ចេញ​ពី​ក្លោង​ទ្វារ​សំណង់​លំនៅដ្ឋាន​វាល​ស្បូវ​ឆ្លង​ទៅ​ផ្លូវ​ជាតិ​លេខ​១ ​ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច​ គោល​បំណង​ទៅ​ភ្នំពេញ​ ស្រាប់​តែ​ត្រូវ​រថយន្តបង្កបើកបរក្នុងល្បឿនមកបុក​រថយន្ត​របស់​ខ្លួន​ពេញ​ទំហឹង បណ្តាល​ឲ្យ​ខូច​ខាត​ផ្នែក​ខាង​ឆ្វេង ​តែ​សំណាង​ល្អមិន​រង​របួស​។ បន្ថែមទៀតនោះ ភាគីរងគ្រោះម្នាក់ទៀត ដែលបើកបររថយន្ត CR-V ពណ៌ទឹកប្រាក់ ពាក់​ផ្លាក​លេខ ​ភ្នំពេញ2H-7699 រួមដំណើរជាមួយជនបរទេសប្រុសស្រី២នាក់ បានឲ្យដឹងថា មុនពេល​កើត​ហេតុ​ ខ្លួនបានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច តាមពី​ក្រោយ​រថយន្ត​រង​គ្រោះទី​១ ក្នុងទិសដៅស្របទិសគ្នា គោលបំណងទៅភ្នំពេញ ដូចគ្នា លុះមក​ដល់​ចំណុច​កើត​ហេតុ ស្រាប់តែឃើញរថយន្តបង្ក បើកបរលឿន ក្នុងទិសដៅពីលិចមកកើត បញ្ជ្រាស​ទិស​គ្នា ​រេចង្កូតទៅបុករថយន្តព្រូសពេញទំហឹង ភ័យពេកខ្លួនបានបួងចង្កូតមកស្តាំ តែមិនផុត ត្រូវ​រថយន្ត​បង្ក​បុកចំពីមុខផ្នែកខាងឆ្វេង បណ្តាលឲ្យរងការខូចខាត។ ភ្លាមៗនោះខ្លួន​បានព្យាយាម​ឃាត់ម្ចាស់​រថយន្ត​បង្ក ឲ្យទទួលខុសត្រូវ តែភាគីបង្កមិនខ្វល់ នាំគ្នាចុះពីរថយន្ត រត់គេចខ្លួនបាត់៕ អត្ថបទ៖ កុម្ភៈ

បាត់ខ្លួនម្នាក់ និងជួយសង្គ្រោះពីរនាក់បាន ក្នុងហេតុការណ៍លិចទូកនៅគល់ស្ពានស្ទឹងសែន

2022/11/13 11:20:49 pm        62
កំពង់ធំ៖ បុរសម្នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍លិចទូក ទូកស្មាច់(បាឡាជ័រ) នៅជិតគល់ស្ពានស្ទឹងសែន ខណៈដែលបុរសពីរនាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយប្រជាពលរដ្ឋ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ តាមការបញ្ជាក់របស់លោក គឹម សុខមករា អធិការនគបាលក្រុងស្ទឹងសែន បញ្ជាក់ថា មុនកើតគេ​ឃើញ​បុរសបីនាក់កំពុងស្ទួចរួមគ្នានៅលើទូកស្មាច់មួយ នៅខាងកើតស្ពានស្ទឹងសែន ចំងាយ​ប្រហែល៥០ ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ របាយការណ៍ដដែល បញ្ជាក់ថា បុរសទាំងបីរូបនេះ ស្ទួចត្រី បណ្តើរ និងផឹកស៊ីបណ្តើរ នៅម៉ោង ១ និង៣០នាទី ស្រាប់តែទូកលិចតែម្តង។ ភ្លាមៗនោះប្រជាពលរដ្ឋ ដែលបង់សំណាក់នៅក្បែរនោះ ក៏ប្រញាប់ទៅសង្គ្រោះបានចំនួន២នាក់ ហើយម្នាក់ទៀតលិចបាត់ខ្លួន។ បុរសទាំងបីនាក់ មានឈ្មោះ៖ ១.ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាលខេត្តកំពង់ធំ មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន (ជួយសង្គ្រោះបាន), ទី២. ឈ្មោះ ជាតិ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរ ក្រុមហ៊ុនត្រាក់ទ័រចនឌៀអ្នកតាក្រហមក) មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជួយសង្រ្គោះបាន), និងទី៣ ឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិ ស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (សមត្ថកិច្ច និងប្រជាពលរដ្ឋកំពុងរាវរក)។ ចំពោះទូកស្មាច់លិចចូលក្នុងទឹកបាត់ ក៏កំពុងស្វែង​រកផងដែរ៕ 

កូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបានបាញ់មីស៊ីលមួយគ្រាប់

2022/11/10 04:05:29 pm        303
Breaking News៖ ទីក្រុងសេអ៊ូលបាននិយាយថា អាវុធមិនស្គាល់ប្រភេទមួយគ្រាប់ បានធ្លាក់ចូលសមុទ្រ ប៉ុន្មាននាទី បន្ទាប់ពីការបាញ់ ខណៈមិនអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមអំពីរយៈចម្ងាយរបស់អាវុធនោះ និងមានឡើងក្រោយការអះអាងថា ទីក្រុងព្យុងយ៉ាង កំពុងប្រើមីស៊ីលបាលីស្ទីកសម័យសហភាពសូវៀត ក្នុងការបាញ់របស់ខ្លួន៕

នាយឧត្តមសេនីយ៍ សៅ សុខា ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន

2022/11/07 08:13:40 pm        856
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខមេរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ បាន​អញ្ជើញ​ត្រួតពិនិត្យកម្លាំងត្រៀមចេញការពារសន្តិសុខ​ រក្សាសុវត្ថិភាព កិច្ចប្រជុំកំពូលអាស៊ាន​លើកទី៤០ លើកទី៤១។នាយឧត្តមសេនីយ៍ សៅ សុខា បានធ្វើការ​ផ្តាំផ្ញើ​ដល់កម្លាំង ​ត្រូវអនុវត្តន៍បទបញ្ជាយ៉ាងម៉ឺងម៉ាត់ គោរពច្បាប់ គោរពវិន័យ ប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ ​និង​អនុវត្តត្រឹមត្រូវតាមតួនាទី​ ភារកិច្ច គោលដៅ​ទទួលខុសត្រូវ រាយការណ៍តាមឋានានុក្រម។ ដើម្បីសម្រេចបានការការពារសន្តិសុខ រក្សាសុវត្ថភាព ​ជូនថ្នាក់ដឹកនាំកំពូលអាស៊ាន កងកម្លាំង​គ្រប់រូប​ត្រូវតែរួមគ្នា ​សហការសាមគ្គីឯកភាព ​ទាំងកងកម្លាំង អាជ្ញាធរ និងប្រជាពលរដ្ឋចូលរួម​សហការ ព្រមទាំងផ្តល់ព័ត៌មានផងដែរ៕

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ៖ កម្លាំងសមត្ថកិច្ចបានត្រៀមរួចជាស្រេចសម្រាប់ការការពារប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១និងកិច្ចប្រជុំពាក់ព័ន្ធ

2022/11/07 05:58:08 pm        489
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចប្រមាណជាងមួយម៉ឺននាក់មកពី ១៤ ស្ថាប័នពាក់ព័ន្ធ រួមទាំងរថយន្តការពារ គ្រាប់និងមានទាំងការពារផ្លូវអាកាស ផ្លូវទឹក បានត្រៀមរួចរាល់អស់ហើយសម្រាប់ការការពារប្រមុខរដ្ឋនិងប្រមុខរដ្ឋាភិបាលដែលនឹងអញ្ជើញមក ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ដល់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។

បង្ក្រាបសង្វៀនជល់មាន់មួយកន្លែង នៅសង្កាង់ស្ទឹងមានជ័យ៣ ឃាត់ខ្លួនមនុស្ស០៣នាក់

2022/11/04 09:17:15 pm        82
ភ្នំពេញ ៖ សង្វៀនជល់មួយ និងល្បែងអាប៉ោងមួយកន្លែង ត្រូវបានកម្លាំង​គណៈបញ្ជាការ​ឯកភាពខណ្ឌមានជ័យ ដឹកនាំដោយលោកសេង គន្ធ អភិបាលរងខណ្ឌ បើកការបង្ក្រាប កាលពីវេលាព្រឹកថ្ងៃទី០៤ ខែ វិច្ឆិកា ឆ្នាំ២០២២ នៅក្នុងភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។ក្នុងការបង្ក្រាប កម្លាំងចម្រុះបានដកហូតវត្ថុតាងមួយចំនួន រួមទាំងមាន់ជល់ជាច្រើនក្បាល និង​បានឃាត់ខ្លួន មនុស្សចំនួន០៣នាក់ ( ស្រីម្នាក់ ) បញ្ចូន​ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរនាំបន្តនីតិវិធី ៕

កម្លាំងអាវុធហត្ថ បំបែកសំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយជិត២០ម៉ឺនដុល្លារ

2022/11/03 11:40:31 pm        412
ព្រះសីហនុ៖ នៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដព្រះសីហនុ បានឱ្យដឹងថា ​សំណុំរឿងចាប់ជំរិតជនជាតិចិនដូចគ្នាយកលុយ ​១៧ម៉ឺនដុល្លារ នៅចំណុច​ក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា​ ស្ថិតនៅក្នុងភូមិ៥ ​សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថខេត្តព្រះសីហនុស្រាវជ្រាវបំបែកបានដោយជោគជ័យ ដកហូតលុយ​មកវិញបាន ១០ម៉ឺនដុល្លារ និងបានចាប់ខ្លួនជនល្មើស ០៣នាក់ បញ្ជូនទៅតុលាការ។ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឱ្យដឹងថា ការិយាល័យជំនាញព្រហ្មទណ្ឌ អ-ហ ខេត្ត បានទទួលពាក្យបណ្តឹងពីឈ្មោះ JIANG QIAO ភេទស្រី អាយុ ២៦ឆ្នាំ ​ជនជាតិចិន ស្តីពីការ​បាត់ប្តី​របស់ខ្លួន ឈ្មោះ NAN X ING ភេទប្រុស ជនជាតិចិន ​កាលពីយប់ថ្ងៃទី២៦ ​ខែតុលា ឆ្នាំ២០២២ នៅចំណុចទីតាំងក្រុមហ៊ុនដឺហ្រេនម៉ានធឺនវិឡា ​ស្ថិតនៅក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ។ ក្រោយពីទទួលពាក្យបណ្តឹង ​ដោយមានការសម្របសម្រួលនីតិវិធីពីលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារង ​នៃអយ្យាការអមសាលាដំបូងខត្តព្រះសីហនុ ​កម្លាំងការិយាល័យជំនាញ បាន​បើកការស្រាវជ្រាវ ​ចុះទៅដល់ទីតាំងខាងលើ ​បានឃាត់ខ្លួនជនសង្ស័យចំនួន ​០២នាក់ គឹ១.ឈ្មោះ Liang Jing ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិចិន (ជាប្រពន្ធមេក្លោង) និង២.ឈ្មោះ Wang Xudong ភេទប្រុស អាយុ ៥៥ឆ្នាំ ជនជាតិចិន (មេការទីតាំងខាងលើ) ​កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២៕

បញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ

2022/11/01 08:29:34 pm        131
ភ្នំពេញ៖ សមត្ថកិច្ចបញ្ជូនខ្លួនយុវជន៧នាក់ ដែលធ្វើសកម្មភាពកាប់ប្លន់ពេលរាត្រី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។របាយការណ៍របស់នគរបាល បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង០០ និង០០ នាទីរំលងអាធ្រាត្រ នគរបាលបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ០៧នាក់ ពាក់ព័ន្ធប្រព្រឹត្តបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (ព្រួតគ្នាយកដាវ និងកាំបិតប៉័ងតោកាប់ជនរងគ្រោះឲ្យរងរបួសក្បាលដេរចំនួន ០៨ថ្នេរ ប្លន់យកម៉ូតូម៉ាកហុងសេ១២៥ ) ។ក្រុមជនសង្ស័យ បានប្រព្រឹត្តកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ០៤ និង៣០នាទីទៀបភ្លឺ នៅចំណុចមុខឃ្លាំងលក់ភេសជ្ជៈគ្រប់មុខ តាមបណ្តោយ​ផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។នគរបាល បានឲ្យដឹងថា ពេលឃាត់ខ្លួនបាន នគរបាលបានដកហូតវត្ថុតាងធ្វើសកម្មភាពមួយចំនួន និងយកម៉ូតូរបស់ជនរងគ្រោះប្រគល់មកជូនជនរងគ្រោះវិញផងដែរ។ជនសង្ស័យទាំង៧នាក់ដែលនគរបាលឃាត់ខ្លួនមាន១- ឈ្មោះ សួន មុន្នីវឌ្ឍនា ២- ឈ្មោះ ជា បូណាធីស័ក្ក ៣- ឈ្មោះ សុខ សុភី ៤- ឈ្មោះ សែត រ៉ាវី ៥-ឈ្មោះ រ៉េត ការិទ្ធ ៦- ឈ្មោះ ញាន សុថាន ៧-ឈ្មោះ ភូ សុខហេង ៕

ម្ចាស់​រថយន្ត​បើក​រេ​ចុះ​រេ​ឡើង​នៅ​ផ្លូវ​ល្បឿន​លឿន​ត្រូវ​កោះហៅ​មក​ផាក​ពិន័យ ដក​ពិន្ទុ

2022/10/31 05:46:34 pm        1146
​ភ្នំពេញ​៖ កងកម្លាំង​សមត្ថកិច្ចនៃ​ក្រុម​ប្រតិបត្តិការ​នគរ​បាល​ចរាចរណ៍ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ករណី​ម្ចាស់​រថយន្ត​ម៉ាក Toyota Prius ដែល​បាន​បើកបរ​ប្ដូរ​គន្លង​ទៅ​មក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ (​កៀរ​) កាល​ពេល​ថ្មីៗ​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ និង​កោះហៅ​មក​ធ្វើការ​ផាក​ពិន័យ ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ អប់រំ​ណែនាំ និង​ចុះ​កិច្ចសន្យា​រួចរាល់​ហើយ។ ​​យោង​តាម​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៅ​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០២២​ នេះ​បាន​ឲ្យ​ដឹង​ថា បុរស​ជា​អ្នកបើកបរ​ផ្ទុយ​ពី​សេចក្តី​ណែនាំ និង​ច្បាប់​ចរាចរណ៍​រូប​នោះ​ត្រូវ​បាន​ផាក​ពិន័យ និង​ដក​ពិន្ទុ​ពី​ប័ណ្ណ​បើកបរ​ចំនួន ៤​ពិន្ទុ​លើ​ ២​ករណី រួមមានទី​១. បើកបរ​ប្តូរ​គន្លង​ទៅមក រេ​ចុះ​រេ​ឡើង​ពេញ​ផ្លូវ និង​ទី​២. ប័ណ្ណ​បើកបរ​ផុត​សុពលភាព។​ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ធ្វើការ​ក្រើន​រម្លឹក​ជាថ្មី​ម្តង​ទៀត ចំពោះ​អ្នកបើកបរ​យានយន្ត​គ្រប់រូប មិន​ថា​លើ​ផ្លូវ​ល្បឿន​លឿន ឬ​ផ្លូវ​ប្រភេទ​ណា​ឡើយត្រូវតែ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក និង​គោលការណ៍​សុវត្ថិភាព​ក្នុង​ការ​បើកបរឱ្យ​បាន​ម៉ឺងម៉ាត់​ជាទីបំផុត ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ចរាចរណ៍ និង​ទទួល​បាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើដំណើរ​ទាំងអស់​គ្នា៕

ឆេះរោងចក្រកាត់ដេរ ស៊ីនវៃជា ឯក ផ្អើលសមត្ថកិច្ចចេញអន្តរាគមន៍ភ្លាមៗ

2022/10/30 08:13:48 pm        765
ភ្នំពេញ ៖ សមត្ថកិច្ចអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់ជាច្រើនគ្រឿង ដើម្បីជួយអន្តរាគមន៍គ្រោះអគ្គិភ័យឆាបឆេះរោងចក្រកាត់ដេរ យីហោ ស៊ីនវៃជា ឯក ។ ហេតុការកើតឡើង កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២១ នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធនីភ្នំពេញ ។ ករណីគ្រោះអគ្គីភ័យនេះ បានរលត់ទៅវិញទាំងស្រុង ត្រឹមតែរយះពេលមិនដល់កន្លះម៉ោងនោះទេ ដោយសារសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន សហជាមួយមន្ត្រីជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យតាមបណ្តាគោលដៅសំខាន់ៗ ជាច្រើនគ្រឿង ក្នុងការជួយអន្តរាគមន៍សង្គ្រោះ និង ពន្លត់អគ្គីភ័យនេះទាន់ពេលវេលា ។ ជុំវិញបញ្ហាគ្រោះអគ្គីភ័យនេះសមត្ថកិច្ចជំនាញការិយាល័យរថយន្ត បង្ការ សង្គ្រោះ និង ពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កំពុងស្រាវជ្រាវរកមូលហេតុ៕តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីចេញការព្រមាននុយក្លេអ៊ែរទៅកាន់អង្គការណាតូ ខណៈភាពតានតឹងកើនឡើង នៅតំបន់បាល់ទិក
09/30/2026 05:09 PM
ការបោកបក់ដល់ដីគោកជាលើកទី ២របស់ព្យុះសង្ឃរា Polo បង្កការជន់លិចនៅតំបន់ភាគខាងជើងម៉ិកស៊ិក
09/30/2026 05:09 PM
ប្រជាជនរងគ្រោះទឹកជំនន់រហ័សជាង១ពាន់គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ដែលជម្លៀសមកកាន់ទីទួលសុវត្ថិភាព ទទួលបានអំណោយពី សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន
09/30/2026 05:09 PM
មន្ត្រី៖ អ៊ីរ៉ង់ទទួលបានការ​ឆ្លើយតបពីសហរដ្ឋអាមេរិក ជុំវិញ​ផែនកសាងទំនុកចិត្តរយៈពេល ៧ថ្ងៃ
09/30/2026 05:09 PM
មនុស្សរាប់សិបនាក់រងរបួស ក្នុងការតវ៉ារបស់សិស្ស នៅបារាំង ជុំវិញបញ្ហាធនធានសាលារៀន
09/30/2026 05:09 PM
ក្រុមចម្រុះដឹកនាំដោយសហរដ្ឋអាមេរិក បញ្ចប់បេសកកម្មនៅអ៊ីរ៉ាក់
09/30/2026 05:09 PM
កងពលតូចដឹកជញ្ជូនលេខ៩៩ ធ្វើលំហាត់ហ្វឹកហ្វឺនបើកអូប័រជាក់ស្តែងត្រៀមសង្រ្គោះពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ និងគ្រោះមហន្តរាយផ្សេងៗ
09/30/2026 05:09 PM
លោក Trump ចាត់ទុកលោក Kim ថា ជាមិត្ត និងបន្ថយក្តីបារម្ភពីអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង
09/30/2026 05:09 PM
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
09/30/2026 05:09 PM
កងទ័ពសម្លាប់ជីវពលម្នាក់អំឡុងការពើបប្រទះគ្នានៅតំបន់កាស្មៀ ប្រទេសឥណ្ឌា
09/30/2026 05:09 PM