អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត
កម្លាំងអាជ្ញាធររាជធានី បន្តឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌមានជ័យ ឃាត់ជនបរទេស១២នាក់
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បញ្ជាក់អំពីវិធានការចំនួនបីដែលនឹងត្រូវដាក់ឱ្យអនុវត្តចំពោះករណីក្មេងទំនើង

សន្តិសុខ និង សង្គម

កម្ពុជាប្រកាសផ្តើមអនុវត្តយុទ្ធនាការ “ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត”

2022/05/05 09:59:42 am        465
ភ្នំពេញ៖ ដោយមានការគាំទ្រពីទីភ្នាក់ងារជំនួយអាមេរិក USAID តាមរយៈមជ្ឈមណ្ឌលសាមគ្គីភាព នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) បានប្រកាសផ្តើមអនុវត្តយុទ្ធនាការ ហ៊ាននិយាយដើម្បីលើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិត ដើម្បីកៀរគរការយកចិត្តទុកដាក់ពីប្រព័ន្ធផ្សព្វផ្សាយ និងពង្រឹងទំនាក់ទំនងនិងលើកម្ពស់កិច្ចសហការ និងសកម្មភាពរួមគ្នារវាងភាគីពាក់ព័ន្ធដែលខិតខំរួមចំណែកធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែក។ល។ប្រភពអង្គការមូលនិធិបង្ការរបួសអាស៊ី បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ នៅប្រទេសកម្ពុជាមានកម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងប្រមាណជាង ៧០ម៉ឺននាក់ ដែលប្រថុយប្រថានអាយុជីវិតខ្លួននឹងហានិភ័យក្នុងការធ្វើដំណើរទៅមកកន្លែងការងារនៅលើផ្លូវ ដែលមានចរាចរណ៍កកស្ទះ និងប្រឈមនឹងគ្រោះថ្នាក់ដើម្បីស្វែងរកចំណូល ផ្គត់ផ្គង់ដល់គ្រួសារ។អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ប្រមាណជិត ២០% គឺជាកម្មករនិយោជិត (គ្រប់វិស័យ និងការធ្វើដំណើរទាំងទៅមកបំពេញការងារ និងដំណើរឯកជនផ្ទាល់ខ្លួន) ហើយក្នុងនោះមួយភាគធំ គឺជាស្រ្តី។ ប្រភពដដែលបានបញ្ជាក់ថា កម្មវិធី ”លើកកម្ពស់សុវត្ថិភាពចរាចរណ៍សម្រាប់កម្មករនិយោជិតកម្ពុជា មានគោលបំណងលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរឥរិយាបទរបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង និងអ្នកបើកបររថយន្តដឹកកម្មករ តាមរយៈសកម្មភាពនានា ដូចជាការផ្សព្វផ្សាយផ្តល់ព័ត៌មាននៅកម្រិតរោងចក្រ (factory based-information sessions) កិច្ចសន្ទនា និងការបង្កើត និងអនុវត្តគោលនយោបាយសុវត្ថិភាពចរាចរណ៍នៅកម្រិតរោងចក្រ។ យុទ្ធនាការតាមរយៈប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម នឹងជួយពង្រឹង និងពង្រីកតម្រូវការសម្រាប់ការផ្លាស់ប្តូរនេះ ចំពោះកម្មករនិយោជិតដែលមានហានិភ័យខ្ពស់៕

ស្រ្តីម្នាក់ត្រូវបាននគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ចទឹកប្រាក់ជាង ៧៧ម៉ឺនដុល្លារ

2022/05/04 01:13:20 pm        10610
ភ្នំពេញ៖ កម្លាំងនគរបាលការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនស្រ្តីសង្ស័យម្នាក់ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២នៅចំណុអគារ Rise Commercial Building លេខ៥ ផ្លូវលេខ២៨២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន ទឹកប្រាក់ចំនួន ៧៧៦.០០០ដុល្លារតាមពាក្យបណ្តឹងរបស់ឈ្មោះ លឹម ហ៊ួរនីតូ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរ ពាណិជ្ជករ។នគរបាលបានឲ្យដឹងថា ស្រ្តីសង្ស័យឈ្មោះ ពេជ្រ ស្រីមុំ អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពាណិជ្ជករ ស្នាក់នៅផ្ទះលេខ២៥២ ផ្លូវផ្លាទីនឹម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាល ជំនាញកំពុងសាកសួរកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

ក្រសួងធនធានទឹក និងឧតុនិយម៖ ទំនប់អាងទឹកអន្លង់ជ្រៃ កម្រិតទឹកកើនលើសកម្រិតរក្សារទុក

2022/05/03 11:16:04 am        2677
កំពង់ស្ពឺ៖ ក្រសួងធនធានទឹក និងឧតុនិយម ប្រកាសថា ដោយមានភ្លៀងធ្លាក់ជាប់ៗគ្នា កន្លងមកនេះ បានធ្វើឲ្យទឹកនៅទំនប់អាងទឹកអន្លង់ជ្រៃ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង បានកើនលើសកម្រិតរក្សារទុក។នៅពេលនេះមន្រ្តីស្មាន់ទំនប់បានសហការគ្នាបើកទ្វារទឹក០៥ទ្វារ ដោយខាងខេត្តកំពង់ស្ពឺបើក០២ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ និងខាងខេត្តកំពង់ឆ្នាំង បើក ០៣ទ្វារ កម្ពស់ ០,៧០ ម៉ែត្រ៕

ចាប់ខ្លួនមន្ត្រីអាវុធហត្ថ២នាក់ នៅសៀមរាបបញ្ជូនទៅតុលាការ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

2022/04/30 10:22:36 am        3690
សៀមរាប៖ មន្ត្រីកងរាជអាវុធហត្ថខេត្តសៀមរាបចំនួន០២នាក់ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បន្ទាប់ពីរកឃើញជាប់ពាក់ព័ន្ធនឹងការផ្សំគំនិតក្នុងអំពើជួញដូរគ្រឿងញៀន។មន្ត្រីអាវុធហត្ថដែលឃាត់ខ្លួននោះ មានឈ្មោះ វរសេនីយ៍ត្រី ធាវ ច័ន្ទតារា នាយការិយាល័យប្រឆាំងបទគ្រឿងញៀន ទី២.នាយចំណង់ នាម ណាក់ ជំនួយការណ៍ការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ៕

អាជ្ញាធរខណ្ឌ៧មករា បន្តចុះរៀបចំសណ្ដាប់ធ្នាប់ក្នុងមូលដ្ឋានដើម្បីរំដោះចិញ្ជើមផ្លូវ

2022/04/30 03:16:28 pm        1022
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ក្រោយមានអនុញ្ញាតពី លោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានបន្តចុះផ្សព្វផ្សាយអបរំ ណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ បរិស្ថានអនាម័យសាធារណៈ ក្នុងមូលដ្ឋានដើម្បីឲ្យសោភ័ណ្ឌភាពទីក្រុង និងដើម្បីរំដោះចិញ្ជើមរក្សារទុកអោយអ្នកថ្មើជើងងាយស្រួលធ្វើដំណើរផងដែរ។ជាក់ស្ដែងនៅវេលាម៉ោង៨ ព្រឹកថ្ងៃសៅរ៍ ទី៣០ ខែ មេសា ឆ្នាំ២០២២ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ៧មករា ដឹកនាំដោយផ្ទាល់ដោយលោក តោ វីរូ អភិបាលរងខណ្ឌ៧មករា លោកវរៈសេនីយ៍ទោ ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា លោក ប្រាក់ ហាក់ ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់និងលាងសំអាតផ្លូវ តំបន់បុរីកីឡា តាមបណ្ដោយផ្លូវលេខ២១១ ស្ថិតក្នុង ភូមិ១២ សង្កាត់វាល់វង់ ខណ្ឌ៧មករា។មន្រ្តីសាលាខណ្ឌ៧មករា បានឲ្យដឹងថាក្នុងការចុះរៀបចំសណ្ដាប់នេះ កម្លាំងអាជ្ញាធរបានណែនាំអោយអ្នកលក់ដាក់លក់ត្រឹម១ភាគ៣នៃចិញ្ជើម ត្រឹមដំបូលស័ង្កសីបទ បណ្ដោះអាសន្ន ដើម្បីរក្សារចិញ្ជើម និងបានយកឡានបាញ់ទឹកលាងដោយសាប៊ូសម្អាតផ្លូវ ប្រើប្រាស់ទឹកអស់១សុីទែន ក្រោយរៀបសណ្ដាប់ធ្នាប់និងលាងសំអាតផ្លូវចាប់ពីអាគារទី១ ដល់អាគារទី៨ ចប់ លោក អភិបាលរងបានណែនាំដល់ ដល់អាជីករទាំងអស់ ដើម្បីចូលរួមរក្សាបរិស្ថានអនាម័យ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ដើម្បីសោភ័ណភាពរាជធានីភ្នំពេញ៕ អត្ថបទ៖ កុម្ភះ

ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកើតឡើង៩លើក បណ្តាលឲ្យស្លាប់៦នាក់ របួស១២នាក់

2022/04/25 05:04:16 pm        367
ភ្នំពេញ៖ គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ នេះ គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសកើតឡើងចំនួន ៩លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៦នាក់ និងរងរបួសចំនួន ១២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ១១នាក់ និង ស្រាល ១នាក់។ គ្រោះថ្នាកចរាចរណ៍ កើតលើរាជធានី-ខេត្តចំនួន ៨ មានដូចជា៖ ខេត្តបន្ទាយមានជ័យ ស្លាប់ ១នាក់ និងរបួស ១នាក់ , កំពង់ ចាម ស្លាប់ ១នាក់ , កំពង់ស្ពឺ ស្លាប់ ១នាក់ , កំពត របួស ២នាក់ , ភ្នំពេញ របួស ២នាក់ , ព្រៃ វែង ស្លាប់ ១នាក់ , ពោធិសាត់ ស្លាប់ ១នាក់ របួស ៥នាក់ និងខេត្ត សៀមរាប ស្លាប់ ១នាក់ របួស ២នាក់៕

អាជ្ញាធរខេត្តកំពង់ឆ្នាំងបន្តយុទ្ធនាការរុះរើសំណង់អាណាធិបតេយ្យនៅលើផ្ទៃទឹក

2022/04/25 01:18:33 pm        109
កំពង់ឆ្នាំង៖ យោងតាមបទបញ្ជារបស់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង រយ:ពេល២ថ្ងៃមកនេះ លោក ស្រ៊ន សំឫទ្ធី ប្រធានក្រុមចម្រុះបម្លាស់ទីផ្ទះបណ្ដែតទឹក ក្នុងខេត្តកំពង់ឆ្នាំង បានដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើជញ្ជាំង ដំបូល និងបង្គន់ផ្ទះបណ្តែតទឹកបានប្រមាណ៨៥% ។យុទ្ធនាការនេះ នឹងបន្តរុះរើបន្ថែមទាល់តែអស់ រួមនិងហាមឃាត់មិនឱ្យចុះមករស់នៅលើផ្ទះបណ្តែតទឹក ជុះនោមដាក់ចូលទន្លេ នាំឱ្យខូចដល់បរិស្ថានទឹកទន្លេទៀតឡើយ៕

បង្រ្កាបអ្នកជួញដូរវល្លិរមៀតជាង៧តោន នៅស្រុកបូទុមសាគរ

2022/04/22 05:55:35 pm        1609
កោះកុង៖ អយ្យការអមសាលាដំបូងខេត្តកោះកុង សហការជាមួយមន្រ្តីជំនាញ ចុះបង្រ្កាបទីតាំងកែច្នៃជួញដូរវល្លិរមៀតជាង៧តោននៅឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បច្ចុប្បន្នកំពុងកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។លោក វ៉ៃ ភីរម្យ ព្រះរាជអាជ្ញារងខេត្តកោះកុង គូសបញ្ជាក់ប្រាប់ទូរទស្សន៍BTvនៅវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ថា ប្រតិបត្តិការបង្រ្កាបការកែច្នៃវល្លិ៍រមៀតទម្ងង់ជាង៧តោននេះ ធ្វើឡើងនៅលំនៅដ្ឋានរបស់ជនសង្ស័យមានឈ្មោះ ណាង ពៅ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិជីមាល ឃុំអណ្តូងទឹក កាលពីថ្ងៃទី២១ ខែមេសា ម្សិលមិញ។លោកព្រះរាជអាជ្ញារងខេត្តកោះកុង បន្ថែមទៀតថា តាមចម្លើយសារភាពរបស់ស្រ្តីជាជនសង្ស័យ ប្រាប់ថា រូបគាត់បានទិញវល្លិ៍រមៀតទាំងនេះពីប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលពួកគេទៅកាប់ដឹកជញ្ចូនពីលើភ្នំមកលក់ឱ្យខ្លួនជាអ្នកទទួលទិញ។ ដោយតម្លៃគីឡូក្រាមថ្លៃ២០០រៀល ហើយកាប់ឱ្យល្អិតហាលថ្ងៃឱ្យស្ងួតបានមួយផ្នែកត្រៀមបម្រុងយកទៅលក់បន្តនៅរាជធានីភ្នំពេញ គ្រាមិនទាន់រកអ្នកទិញបន្តមិនទាន់បាននៅឡើយទេ។លោក វ៉ៃ ភីរម្យ ពន្យល់ដែរថា ប្រសិនបើជនសង្ស័យរកឈ្នួញទិញបាន គាត់នឹងផ្ញើតាមរថយន្តទៅលក់ក្នុង១គីឡូក្រាមថ្លៃ៦០០រៀល គ្រាដែរជនសង្ស័យប្រព្រឹត្តជាលើកដំបូង ហើយត្រូវបានសមត្ថកិច្ចបង្រ្កាបបានតែម្តង ដោយទាំងមិនដឹងថាការប្រកបមុខរបរនេះខុសច្បាប់នោះទេ។បច្ចុប្បន្នចំពោះវត្ថុតាងត្រូវបានដកហូត និងដឹកជញ្ចូនយកទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នាក់ការល្បាតព្រែកតាអុក ស្ថិតនៅភូមិព្រែកតាអុក ឃុំអណ្តូងទឹក រីឯជនសង្ស័យ បានបញ្ចូនមកអនុវត្តតាមនីតិវិធីនៅសាលាដំបូងខេត្តកោះកុងរួចរាល់ហើយដែរ។គួរជម្រាបថា ការបង្រ្កាបបទល្មើសកែច្នៃវល្លិរមៀតកម្រនឹងបង្រ្កាបបានណាស់។ ដូច្នេះសាធារណជន ក៏មានដាក់ការសង្ស័យដែរថា ផ្ទះស្រ្តីជនសង្ស័យនៅក្បែរទីស្នាក់ការល្បាតបរិស្ថានឃុំអណ្តូងទឹក ហេតុអ្វីទើបតែមានការបង្រ្កាបនៅពេលនេះយ៉ាងដូច្នេះ។ទាក់ទិននឹងបញ្ហានេះ ត្រូវបានលោក វេត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ឱ្យដឹងដែរថា មុននឹងឈានដល់ការសុំគោលការណ៍តំណាងអយ្យការអមសាលាដំបូងចុះបង្រ្កាប គឺមន្រ្តីរបស់លោកបានតាមដានជាង១០ថ្ងៃមុន គ្រាឃើញមានម្ចាស់គោយន្តដឹកវល្លិ៍រមៀតស្រស់ចូលមូលដ្ឋានជនសង្ស័យរស់នៅ។ ទោះបីជាដឹងថា តំបន់គ្រប់គ្រងដោយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក៏ដោយ តែក្នុងនាមនគរបាលយុត្តិធម៌ ចាំបាច់បង្រ្កាបឱ្យបានទាន់ពេលវេលា ព្រោះតែវល្លិ៍រមៀតជាសារធាតុម៉្យាងទៅផ្សំធ្វើជាគ្រឿងញៀនខុសច្បាប់បាន។មន្រ្តីជំនាញបរិស្ថានខេត្តដដែល អះអាងថា កាលពីឆ្នាំ២០២០កន្លងទៅ ធ្លាប់បង្រ្កាបករណីកែច្នៃវល្លិ៍រមៀតជាង៨តោនផងដែរ និងឃាត់ខ្លួនជនសង្ស័យម្នាក់នៅស្រុកថ្មបាំង រួចបញ្ចូនមកតុលាការអនុវត្តតាមនីតិវិធី៕ ​អត្តបទ​ ៖ ឈឹម មករា

ស្លាប់ម្នាក់ និងខូចខាតត្រាក់ទ័រមួយគ្រឿង ដោយសារភ្ជួរដីកិនលើមីនតោន

2022/04/22 03:31:27 pm        2277
ឧត្តរមានជ័យ៖ បុរសអ្នកបើកបរត្រាក់ទ័រម្នាក់បានស្លាប់ និងត្រាក់ទ័រមួយគ្រឿងរងការខូចខាត ដោយសារភ្ជួរដីកិនលើមីនតោន នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២នេះ លើដីចំការមួយកន្លែង នៅចំណុចភូមិស្វាយចេក ឃុំថ្លាត ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ជនរងគ្រោះ ឈ្មោះ ឈៀក លី ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរធ្វើស្រែ ។អាជ្ញាធរមីន​បានប្រកាសអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូម​កុំចូលទៅតំបន់ណា​ដែល​មិន​ដឹង​ប្រវត្តិ​ច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋាន​មុនចូលតំបន់នោះ និង​សូម​កុំ​ប៉ះពាល់​នៅ​ពេលឃើញមីន ​និងគ្រាប់​មិនទាន់ផ្ទុះ ​ ហើយត្រូវរាយការណ៍ជា​បន្ទាន់​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច និង​ប្រតិបត្តិការ​បោសសម្អាតមីន​ដែល​នៅជិតទីនោះ ​ដើម្បីយក​គ្រាប់​ទាំងនោះ​ទៅកម្ទេចចោល៕

ឆ្មក់បង្ក្រាបទីតាំងលក់សត្វព្រៃមួយកន្លែង ក្រោយសាលាខណ្ឌដង្កោ ដកហូតបានសាច់ជ្រូកព្រៃ និងសាច់ឈ្លូលមួយចំនួន

2022/04/22 03:18:52 pm        4813
ភ្នំពេញ៖ កម្លាំងអន្តរាគមន៍បង្ក្រាបសត្វព្រៃខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ សហការជាមួយខណ្ឌរដ្ឋបាលរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានចុះឆែកឆេរ និងបង្ក្រាបទីតាំងលក់សាច់សត្វព្រៃមួយកន្លែង ស្ថិតនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ ប្រាប់ឲ្យដឹងថា មុនឈាន​ដល់​ការ​បង្ក្រាបគឺ​កម្លាំងសមត្ថកិច្ចចម្រុះ បានធ្វើការស្រាវជ្រាវរហូតកំណត់ច្បាស់ថា ទីតាំងនេះ​ពិតជា​មាន​លួចលក់សត្វព្រៃខុសច្បាប់ប្រាកដមែន ទើប​កម្លាំង​ចុះ​ត្រួត​ពិនិត្យ​ឆែកឆេរ​រកឃើញ​សាច់ជ្រូក​ព្រៃស្រល់ ចំនួន ៥,៥០គីឡូក្រាម សាច់សត្វឈ្លូស ចំនួន១០គីឡូក្រាម ។ក្រោមពិនិត្យឃើញជាក់ស្តែងសមត្ថកិច្ចបានដកហូតសាច់ព្រៃទាំងនោះ និងបានណែនាំ​ម្ចាស់​ទីតាំង​ រួមទាំងធ្វើការពិន័យទៅតាមផ្លូវច្បាប់​។លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បញ្ជាក់ឱ្យដឹងថា ​មិន​មាន​ការ​ឃាត់​មនុស្សនោះទេ ​ពីព្រោះសត្វព្រៃប្រភេទនេះ​ មានដោយបង្គួរ ។​ ការបង្ក្រាបនេះ ដោយ​សារម្ចាស់​ទីតាំង Live លក់តាមOnline ៕ អត្ថបទ៖ តារាវុទ្ធី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ចិន ថ្កោលទោសដំណើរមេដឹកនាំកោះតៃវ៉ាន់ Lai Ching-te ទៅប្រទេសអ៊ីស្វាទីនី ដោយប្រៀបធៀបលោកទៅនឹងសត្វកណ្ដុរ
05/04/2026 12:05 PM
រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងសាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Grenoble Aples ប្រទេស​បារាំង ជួបពិភាក្សាគ្នា​លើ​កិច្ច​សហប្រតិបត្តិ​ការ​លើ​គម្រោង​មជ្ឈ​មណ្ឌល​ស្រាវ​ជ្រាវ​ជាតិ​បញ្ញា​សិប្បនិមិ្មត និង​វិទ្យាសាស្រ្តទិន្នន័យ
05/04/2026 12:05 PM
រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជំរុញរោងចក្រសហគ្រាស បង្កើនការគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ដើម្បីរក្សាភាពស្អាត និងមានចីរភាពនៅកម្ពុជា
05/04/2026 12:05 PM
Kimi Antonelli ឈ្នះការប្រណាំង F1 បីទីលានជាប់គ្នាក្រោយឈ្នះនៅ Miami
05/04/2026 12:05 PM
អឺរ៉ុបស្រូបយកទំនិញកម្ពុជាក្នុងត្រីមាសទី១ មានទឹកប្រាក់ជិត ១.២០០លានដុល្លារ កើនជាង ៨%
05/04/2026 11:05 AM
សហរដ្ឋអាមេរិក អនុម័តការលក់អាវុធក្នុងតម្លៃ ៨,៦ ពាន់លានដុល្លារដល់សម្ព័ន្ធមិត្តនៅមជ្ឈិមបូព៌ា
05/04/2026 11:05 AM
នាវាដឹកប្រេងអ៊ីរ៉ង់ទីពីរ បានចូលទៅក្នុងច្រកសមុទ្រ Lombok របស់ប្រទេសឥណ្ឌូនេស៊ី
05/04/2026 11:05 AM
ឆ្មាំល្បាតឆ្នេរស៊ុយអែត រឹបអូសនាវាដឹកប្រេងបំពាក់ទង់ជាតិក្លែងក្លាយនៅសមុទ្របាល់ទិក
05/04/2026 11:05 AM
ជម្លោះនៅអ៊ីរ៉ង់ ជំរុញអតិផរណារបស់អាមេរិក និងទាញទម្លាក់ប្រជាប្រិយភាពលោក Trump នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ
05/04/2026 11:05 AM
រាជរដ្ឋាភិបាលទម្លាក់ការព្យាករណ៍សេដ្ឋកិច្ចមកនៅត្រឹម ៤,២% ដោយសារ​កម្មវិបាក​នៃ​ឥទ្ធិពល​ផ្សេង​ៗ
05/04/2026 11:05 AM