ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

សន្តិសុខ និង សង្គម

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៣៥៦នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/28 11:55:37 am        131
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៣៥៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៤២នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណីមនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ គឺគ្មាន។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១៣០,២៧៦នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២៣,៧៧២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ឆ្នាំ២០២១អាជ្ញាធរថៃ បញ្ជូនពលករខ្មែរឆ្លងដែនខុសច្បាប់ តាមច្រកប៉ោយប៉ែត ជាង៤ពាន់នាក់

2022/02/28 11:46:57 am        205
ភ្នំពេញ៖ កាលពីឆ្នាំ២០២១កន្លងទៅ យ៉ាងហោចណាស់ពលករខ្មែរជាង ៤០០០នាក់ បានឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានអាជ្ញាធរថៃ ចាប់បញ្ជូនមកវិញតាមច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។យោងតាមរបាយការណ៍ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញក្នុងសន្និបាតបូកសរុបលទ្ធផលការងាឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានបង្ហាញថា នៅឆ្នាំ២០២១ សម្រាប់​ខេត្ត​បន្ទាយមានជ័យ មាន​ពលរដ្ឋបានធ្វើការចំណាកស្រុកចំនួនជាង​ ៦៣ ០០០នាក់​ ក្នុងនោះ ​មានកុមារចំនួនជាង ​៧០០០នាក់ ​និង​ព្រះ​សង្ឃចំនួន​ ៩អង្គ ។របាយការណ៍ បានបន្តថា នៅឆ្នាំដដែលនេះ ​អាជ្ញាធរថៃបានចាប់​បញ្ជូន​ពលករខ្មែរឆ្លងដែន​ខុសច្បាប់ តាមច្រកអន្តរជាតិប៉ោយប៉ែត ​ចំនួន៣៤១លើក ​សរុប​ចំនួន ៤ ៦៩២នាក់ ក្នុងនោះស្រ្តីចំនួន ២ ១៩៨នាក់ ​និងកុមារចំនួន ៤​៥៩នាក់ ដោយពិនិត្យឃើញវិជ្ជមានកូវីដ១៩ ​ចំនួន៤៩នាក់ ស្រី១៩នាក់ ។ពាក់ព័ន្ធនឹងបញ្ហាឆ្លងដែននេះលោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ កាល​ពីពេលថ្មីៗនេះ ​បានឲ្យដឹងថា ​នារយៈពេលចុងក្រោយនេះ ​សកម្មភាពនៃការឆ្លងដែនរបស់ពលករ មក​ពីប្រទេសថៃ ​តាមច្រកនានាជាប់ខេត្តបន្ទាយមានជ័យ ​នៅតែមានចំនួនច្រើន ដោយ ក្នុង​មួយថ្ងៃចាប់ពី ៣០០ ទៅ៥០០នាក់ ។លោក បានបញ្ជាក់ថា ទន្ទឹមនឹងការវិលត្រឡប់មកនេះ អាជ្ញាធរខេត្ត ​និងមន្ត្រីជំនាញ បាន​ពិនិត្យ​សុខភាពយ៉ាងយកចិត្តទុកដាក់ រួមទាំងអ្នកមិនទាន់បានចាក់វ៉ាក់សាំង​កូវីដ១៩ ត្រូវបាន​បញ្ជូន​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នា​ រួមទាំងការឲ្យធ្វើចត្តាឡីស័ក​ឲ្យបានត្រឹមត្រូវ ខណៈអ្នកមាន​វិជ្ជមានកូវីដ១៩ ត្រូវបញ្ជូនទៅព្យាបាល ។គួរបញ្ជាក់ថា នៅខេត្តបន្ទាយមានជ័យនេះ កាលពីឆ្នាំ២០២១កន្លងទៅ ​តាមច្រកមួយចំនួន ជាប់ខេត្ត ដូចជា​ច្រកបឹងត្រកួន​ ច្រកប៉ោយប៉ែត ​ច្រកអូរបីជាន់​ និងច្រកស្រុកម៉ាឡៃជាដើម មាន​សកម្មភាពពលករឆ្លងដែន​ មកពីប្រទេសថៃរាល់ថ្ងៃ ​ធ្វើឲ្យអាជ្ញាធរខេត្ត បានពង្រីកនូវ​មណ្ឌល​ចត្តាឡីស័ក ឬមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ​ហើយអំឡុងនៃការឆ្លងរាលដាលនៃជំងឺនេះ ក៏មាន​សកម្មភាពលួចឆ្លងដែនខុសច្បាប់​ ត្រូវបានអាជ្ញាធរទាំងខ្មែរ ​និងថៃចាប់បញ្ជូនមកវិញ ខណៈមេខ្យល់​ដែលជាអ្នកនាំផ្លូវមួយចំនួន ត្រូវបានឃាត់ខ្លួន​ បញ្ជូនទៅតុលាការផងដែរ ៕អត្ថបទ ៖ សុខរិទ្ធ

អាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីប្លន់សម្លាប់នៅខេត្តមណ្ឌលគីរី

2022/02/28 11:21:29 am        195
ក្រចេះ៖ អាវុធហត្ថខេត្តក្រចេះ ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងទទួលការងារ ព្រហ្មទណ្ឌ បានបើកប្រត្តិបត្តិការឃាត់ខ្លួនជនសង្ស័យ១នាក់ ពាក់ព័ន្ធករណីឃាត់កម្មគិតទុកជាមុន (ប្លន់សម្លាប់) ស្ត្រីម្នាក់នៅខេត្តមណ្ឌលគីរី។ប្រតិបត្តការនេះ ធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃ២៧ ខែកុម្ភះ ឆ្នាំ២០២២ ស្ថិតនៅចំនុចអូរថ្មី ​ភូមិអូរពោធិ ឃុំក្បាលដំរី ​ស្រុកសំបូរ ខេត្តក្រចេះ។យោងតាមរបាយការណ៍អាវុធហត្ថខេត្តក្រចេះ បញ្ជាក់ថា ជនសង្ស័យ ឈ្មោះ សិទ្ធ ធាន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិថ្មក្រែ ឃុំថ្មក្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ជាប់ពាក់ព័ន្ធ​ករណី​ឃាតកម្មគិតទុកជាមុន (ប្លន់សម្លាប់) ទៅជនរងគ្រោះ ឈ្មោះ វេង ភា ភេទស្រី អាយុ៥១ឆ្នាំ កាល​ពីវេលាម៉ោង៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំនុចភូមិភូមិអង្រ្គង់សែនជ័យ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។យោងតាមរបាយការណ៍ បញ្ជាក់ទៀតថា ក្រោយពីឃាត់ខ្លួន ​ជនសង្ស័យបានសារភាពថា ខ្លួន​ពិតជាបានសម្លាប់ស្ត្រីរងគ្រោះពិតប្រកដមែន ​ដោយយក​អង្រែបុកគ្រឿងវាយក្បាល ជនរងគ្រោះពីក្រោយចំនួន៥អង្រែទើបជនរងគ្រោះដួលទៅលើដី រួចខ្លួនបានជាន់ពីលើខ្នង ជនរងគ្រោះ យកកាំបិតអារកជនរងគ្រោះពីក្រោយត្រង់ក្រោមត្រចៀក បណ្ដាលឲ្យដាច់ហូរឈាម ស្លាប់ និងកន្លែងកើតហេតុ រួចជនសង្ស័យបានដោះយកគ្រឿង​អលង្ការ​ និងលុយជនរងគ្រោះ រួចរត់គេចខ្លួនតែម្ដង។ក្នុងប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យខាងលើសមត្ថកិច្ច ​បាន​ដកហូត​នូវ​វត្ថុតាង​រួមមាន ម៉ូតូ​មួយគ្រឿង, ខ្សែកចំនួន២ខ្សែ, ​ខ្សែដៃចំនួន២ខ្សែ ,​ចិញ្ចៀន​ចំនួន២វង់ ​ប្រាក់រៀលចំនួន​ ៦០ម៉ឺនរៀល, ប្រាក់បាត១០០បាត និងប្រាក់ដុងចំនួន៥០០០ដុង។ បច្ចុប្បន្ន​ជនសង្ស័យ ​និងវត្ថុតាងខាងលើឃាត់ខ្លួន ​និងរក្សាទុកនៅមន្ទីរស្រាវជ្រាវ និង​បង្រ្កាបបទល្មើស ​នៅអាវុធហត្ថខេត្តក្រចេះ​ ដើម្បី​ចំណាត់​ការតាមនីតិវិធី៕ ដោយ សេង ម័រ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៧០នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/26 11:55:36 am        641
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៧០នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៣៥នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណីស្លាប់ចំនួន ៥នាក់ ក្នុងនោះ៤នាក់មិនបានចាក់វ៉ាក់សាំង ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០៣២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៩,៥៤៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២២,៨៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៧៩នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/25 11:44:44 am        607
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៧៩នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៥៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណីស្លាប់ចំនួន ០១នាក់ មិនបានចាក់វ៉ាក់សាំង ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០២៧នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៩,០៧៨នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២២,៣៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៦៦នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/24 12:01:19 pm        345
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៦៦នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៥០នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណីស្លាប់ចំនួន ៣នាក់ ក្នុងនោះមិនបានចាក់វ៉ាក់សាំង០១នាក់ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០២៦នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៨,៥៩៩នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២១,៨៧៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

ពលរដ្ឋជាច្រើនគ្រួសារ ​មកសង់ខ្ទមតូចៗលើទីតាំងដីក្រុមហ៊ុន សុខ សំណាង យ៉ាងអណាធិបតេយ្យ

2022/02/23 05:04:20 pm        63
ឧត្តរមានជ័យ៖ ទីតាំងដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច សុខ សំណាង មានចំនួន ១៧៥៦.៤៧ ហិកតា ស្ថិតនៅភូមិអូរក្រូច ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ត្រូវបានប្រជាពលរដ្ឋជាង ១០០គ្រួសារ មកពីបណ្តារខេត្តផ្សេងៗ និងនៅស្រុកត្រពាំង ប្រាសាទ ក្នុងខេត្តឧត្តរមានជ័យ បានមកធ្វើជម្រកខ្ទមតូចៗនៅលើផ្ទៃដីរបស់ក្រុមហ៊ុន។បើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃុត ចន្ថា តំណាងក្រុម ហ៊ុន សុខ សំណាង បញ្ជាក់ថា ប្រជាពលរដ្ឋដែលមករំលោភដីអាស្រ័យផលលើផ្ទៃដីក្រុមហ៊ុននេះ​មក​ពី​បណ្តាខេត្ត​ដូចជាខេត្តសៀមរាបចំនួន ២៥គ្រួសារ ខេត្តកំពង់ចាម ១០គ្រួសារ កំពង់ធំ ១១គ្រួសារ និងប្រជាពលរដ្ឋនៅឃុំត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យចំនួន ១៥២ គ្រួសារ។លោក បន្តថា កន្លងមកខាងក្រុមហ៊ុន និងក្រុមការងារថ្នាក់ខេត្ត និងស្រុក រួមនិងអនុប្រធាន​សាលាដំបូងខេត្ត ក៏បានចុះពិនិត្យ និងស្រាវជ្រាវទំនាស់ដីធ្លីនេះដល់ទីតាំងក្រុម ហ៊ុននេះ​ជាក់ស្តែង​ផងដែរ ។ លោកបន្ដថា ក្រុមហ៊ុន បាន​ទទួល​សិទ្ធ​វិនិយោគ​លើ​ផ្ទៃដី​ចំនួន ១.៨៦៥ហិកតា​ (មួយពាន់ ប្រាំបីរយហុកសិប​ប្រាំហិកតា) ពីរាជរដ្ឋាភិបាលលេខ៖ ២០៤ស.ជ.ណ​ចុះថ្ងៃទី២២ ​ខែកុម្ភៈឆ្នាំ២០១២ ដោយ​ក្រុមហ៊ុន​បាន​អនុវត្ត​ឈូសឆាយ​ដាំដុះដំណាំ កៅស៊ូបាន​ចំនួន ៨០០ហិកតា ហើយ​បន្ត​ឈូសឆាយ​ដាំដំណាំកៅស៊ូ ​លើផ្ទៃដីទីតាំងនេះ​បន្ថែមទៀត​ ហើយ​ក៏មានប្រជាពលរដ្ឋ ខាងលើនេះ​ហាមឃាត់​មិនអោយឈូសឆាយ ​ទើបក្រុមហ៊ុនស្នើសុំទៅអាជ្ញាធរជួយ​ដោះស្រាយ ​និង​អន្តរាគមន៍ ចំពោះប្រជាពលរដ្ឋទាំងអស់នោះ។កន្លងមកបានជួលដីក្រុមហ៊ុន តាមរយៈអ្នកមើលខុសត្រូវនៅទីនោះ នៅចុងឆ្នាំ២០១៨ ហើយមក​ដល់ពេលនេះ គឺ​ពួកគាត់​ចង់​យក​ដីក្រុមហ៊ុននេះ ​ធ្វើជា​កម្មសិទ្ធិ​តែម្តង ​និងព្រមទាំងបាន​នាំ​គ្នីគ្នា​មកសង់​ជាកូនខ្ទមតូចៗ នៅលើដីក្រុមហ៊ុននេះថែមទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា៖ កន្លងមកដីនេះ​ អាធរ​ស្រុក​ក៏​បាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ​ទាំង​នេះ​ផងដែរ ​ដើម្បី​កុំ​ឲ្យពួកគាត់​បន្ត​អាស្រ័យផល​ និង​បញ្ឈប់ការសង់កូនខ្ទមបន្តទៀត ហើយអាជ្ញាធរខេត្ត ក៏​បាន​ណែនាំ​ជាមួយ​ និងអនុប្រធានតុលាការខេត្តផងដែរ ​ដល់​ពួកគាត់​កុំ​អោយ​មាន​ការ​គាស់កកាយ រុករាន​លើផ្ទៃដីនេះជាបន្តទៀត​ ៕អត្ថបទ៖ ឃិនសារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៥៥៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/23 11:48:33 am        247
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៥៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥៥៤នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ករណីស្លាប់ចំនួន ១នាក់ គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០២៣នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៨,១៣៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២១,៥៥៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​៕

មន្ត្រីសុខាភិបាលព្រមានការឆ្លងកូវីដអាចកើនដល់ ៤ខ្ទង់ទៅ៥ខ្ទង់ ខណៈមានករណីស្លាប់ថ្មី

2022/02/22 12:12:19 pm        534
ភ្នំពេញ៖ ករណីស្លាប់បាត់បង់ជីវិតដោយសារកូវីដ-១៩ បានកើតឡើងជាថ្មីនៅថ្ងៃទី១៩ និងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ដែលប្រកាសដោយក្រសួងសុខាភិបាល។ ករណីស្លាប់បាត់បង់ជីវិតនេះ គឺទើបកើតឡើងជាថ្មី ក្រោយពុំមានការស្លាប់ដោយសារកូវីដ-១៩ ជាង ៤០ថ្ងៃកន្លងទៅ។ ទន្ទឹមនឹងការស្លាប់កើតមានឡើង ការឆ្លងក៏ហក់ឡើងខ្ពស់ដល់ជាង ៧០០ករណី និងអាចបន្តហក់​ឡើង​ដល់ខ្ទង់ពាន់រឺខ្ទង់ម៉ឺនករណី។​ នេះជាការព្រមានរបស់មន្ត្រី​ជាន់ខ្ពស់ក្រសួងសុខាភិបាល។ ត្រឹមរយៈពេលពីរថ្ងៃគឺថ្ងៃទី១៩ថ្ងៃ ទី២០ខែកុម្ភៈ កម្ពុជាមានករណីស្លាប់បាត់បង់ជីវិតចំនួន ៥នាក់។ ការស្លាប់បាត់បង់ជីវិតនេះ ​ក៏ស្របពេលដែលកម្ពុជា កំពុងមានការឆ្លងកូវីដ-១៩ ពិសេសវីរុស​បំប្លែង​ថ្មី​អូមីក្រុង ក្នុង​ចំនួនច្រើន​រយនាក់រៀងរាល់ថ្ងៃ។យ៉ាងណាម៉ិញខាងក្រសួងសុខាភិបាល ​ពុំបានបញ្ជាក់លម្អិតថា​ករណីស្លាប់បាត់បង់ជីវិតនេះ គឺជា​អ្នកជំងឺដែលឆ្លងវីរុសបំប្លែងថ្មី អូមីក្រុង នោះទេ។ តាមការសង្កេតនៅកម្ពុជានាពេលបច្ចុប្បន្ន ការឆ្លងគឺភាគច្រើនលើសលប់ ​ជាការឆ្លងអូមីក្រុង បើផ្អែកលើទិន្នន័យប្រចាំថ្ងៃចេញដោយម៉ាស៊ីន PCR របស់ក្រសួងសុខាភិបាល។ទន្ទឹមនឹងមានការស្លាប់កើតឡើង និងមានការឆ្លងជាច្រើនរយនាក់រៀងរាល់ថ្ងៃនេះ ​លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល ​ក៏បានព្រមានដែរថា ​កម្ពុជា​អាចមានការឆ្លងហក់ឡើងដល់ ៤ខ្ទង់(ពាន់ករណី) រឺ ៥ខ្ទង់( ម៉ឺនករណី) ដូចប្រទេសដទៃក្នុងតំបន់ បើសិនប្រជាពលរដ្ឋ​នៅតែ​ធ្វេសប្រហែស។ លោកជំទាវក៏សំណូមពរឱ្យកាត់​បន្ថយ​ការជួបជុំ​ទ្រង់ទ្រាយ​ធំផងដែរ ដើម្បី​ទប់ស្កាត់ការរីករាលដាល ​អូមីក្រុង​ ដែលមានលទ្ធភាពចម្លងលឿន។ខណៈដែលការឆ្លងមានការហក់ឡើងច្រើន​រយករណីរៀងរាល់ថ្ងៃនេះ ប្រជាពលរដ្ឋក៏ផ្ដើមប្រុង​ប្រយ័ត្ន​ជាថ្មី និងពាក់ម៉ាសការពារនៅទីតាំងប្រមូលផ្ដុំបាន​ច្រើន​ជាងមុន ទោះបីជាការរក្សា​គម្លាត​ពេលខ្លះពុំបានអនុវត្តត្រឹមត្រូវក្ដី។ ​តាមការសង្កេតនៅរាជធានីភ្នំពេញ អាជីវកម្មតាមផ្ទះមួយចំនួន​ក៏នៅតែ​បន្តប្រុងប្រយ័ត្ន ដោយ​មានការចងខ្សែមិនអនុញ្ញាត​ឱ្យអតិថិជនចូល​ទៅខាងក្នុង​បាន​នោះទេ។ ការដាក់ខ្សែខណ្ឌនេះ ​គឺដើម្បីរក្សាគម្លាតសុវត្ថិភាព។ជាការដោះស្រាយបញ្ហាកំណើនករណីវិជ្ជមានកូវីដ-១៩ ​ជាពិសេសវីរុសបំប្លែងថ្មីអូមីក្រុង ដែលមាន​ការ​ចម្លងលឿននេះ រដ្ឋបាលរាជធានីភ្នំពេញជាទីតាំង​ដែល​មាន​ការឆ្លងច្រើន ក៏បានចេញសេចក្ដី​ណែនាំ​ជាបន្តបន្ទាប់ ​ដោយរាប់​បញ្ចូល​ទាំង​ការផាកពិន័យ ​ការដាក់ពន្ធនាគារ ចំពោះការ​ប្រព្រឹត្តល្មើស និងមានការកំណត់ចំនួនមនុស្សក្នុងពិធីនានាដូចជា ​មង្គលការ ​ពិធីបុណ្យ ត្រឹម​មនុស្ស ៧នាក់ក្នុងមួយតុប៉ុណ្ណោះ៕អត្ថបទ៖ គឹមហុក 

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៥៩៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/22 12:07:32 pm        314
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៩៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥៧២នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ថ្ងៃនេះករណីស្លាប់ចំនួន២នាក់ គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០២២នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៧,៥៧៥នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២១,១២៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM