ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់
អាជ្ញាធរកម្ពុជាបន្តបណ្តេញជនបរទេសជាង២ពាន់៦រយនាក់បន្ថែមទៀតក្រោយចាប់ពួកគេបានជាបន្តបន្ទាប់ដោយជាប់ពាក់ព័ន្ធ Online Scams
ជនបរទេស ២,៦៧១នាក់ ត្រូវបានបណ្ដេញចេញពីកម្ពុជាពាក់ព័ន្ធករណី Online Scams និង​បទល្មើស​ព្រហ្មទណ្ឌផ្សេងៗទៀត

សន្តិសុខ និង សង្គម

សាឡាងចម្លង(កោះពេជ្រ-កោះនរា)​បើកដំណើរការដើម្បី​កាត់​បន្ថយ​ការ​ស្ទះ​ចរាចរណ៍​លើ​ស្ពានព្រះមុនី វង្ស

2022/02/21 04:34:40 pm        1068
ភ្នំពេញ៖ សាឡាងចម្លងកោះពេជ្រ-កោះនរា ត្រូវបានដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី២១ ខែកុម្ភៈនេះតទៅ ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ នៅលើដងស្ពានព្រះមនីវង្ស។សាលារាជធានីភ្នំពេញ សហការជាមួយវិស័យឯកជន បានដាក់ឱ្យដំណើរការសាឡាង​ចម្លង (កោះពេជ្យ-កោះនរា)​ ជាបណ្ដោះអាសន្ន ដើម្បីជួយ​កាត់​បន្ថយ​ការ​កកស្ទះចរាចរណ៍នៅ​លើ​ដងស្ពានព្រះ មុនីវង្ស ​ដែលតែងតែ​បានកើតឡើង​ជាញឹកញាប់ បើទោះជាថ្ងៃដំបូង​នៃ​ការបើក​ដំណើរការនេះ​ មិនសូវមាន​ មនុស្សឆ្លងក៏ដោយ។សកម្មភាពចម្លងនៃសាឡាងនេះ​ នឹងធ្វើឡើងចាប់ពីវេលាម៉ោង៦ព្រឹក​ រហូតដល់វេលាម៉ោង៧យប់ ជារៀងរាល់ថ្ងៃ ។យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ​កាលពីថ្ងៃទី១៨ ​ខែកុម្ភៈនេះ ស្ដីពីការ ដាក់ឱ្យ​ដំណើរការជាបណ្តោះអាសន្នសាឡាង​ចម្លងកោះពេជ-កោះនរា​ ឆ្លងកាត់ទន្លេបាសាក់ ក្នុង​ព្រំប្រទល់ ខណ្ឌចំការមន​ និងខណ្ឌច្បារអំពៅ ​រាជធានីភ្នំពេញ ​បានឱ្យដឹងថា ដើម្បីជួយសម្រួល​ដល់​ការធ្វើដំណើរ ​របស់ប្រជាពលរដ្ឋឆ្លងកាត់​ស្ពានព្រះមុនីវង្ស ​ដែល​តែងតែ​ជួប​ប្រទះ​នូវការកកស្ទះ​ចរាចរណ៍​ជាញឹកញាប់ ​និង​ដោយសារតែស្ពានកោះពេជ្រ-កោះនរា កំពុង​តែដំណើរ​ការសាងសង់នោះ​ រដ្ឋបាលរាជធានីភ្នំពេញ ​បានអនុញ្ញាត​ជូន​ក្រុមហ៊ុន​ជលយានចម្លង​អរិយក្សត្រ អាន ​សំអន ឯ.ក ធ្វើអាជីវកម្មសាឡាង​ចម្លងអ្នកដំណើរ រួមទាំង​មធ្យោបាយ​យាន​យន្តគ្រប់​ប្រភេទ​ឆ្លង​កាត់ទន្លេបាសាក់​ជា​បណ្ដោះអាសន្ន ចាប់ពី ថ្ងៃទី២១ ខែ កុម្ភៈ ឆ្នាំ២០២២ នេះតទៅ។រដ្ឋបាលរាជធានីភ្នំពេញ ​បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ​ចូលរួមធ្វើដំណើរតាមសាឡាង ចម្លងនេះ​ ដើម្បីកាត់បន្ថយការ​កក​ស្ទះចរាចរណ៍​នៅលើដងស្ពានព្រះមុនីវង្ស ។តម្លៃសេវាចម្លងសាឡាងកោះពេជ្រ-កោះនរា រួមមាន​ មនុស្ស ១នាក់ ៥០០រៀល ​កង់ ​១គ្រឿង ​ឥត គិតថ្លៃ ម៉ូតូ ១គ្រឿង ៥០០រៀល ​រថយន្ត​ធុនតូច ​១គ្រឿង ​៦០០០រៀល​ និង​រ៉ឺម៉កម៉ូតូ/ត្រីចក្រយានយន្ត ១គ្រឿង ​២០០០រៀល ។​ ដោយមាន​សាឡាង ​ចំនួន២គ្រឿង ​ចាំ​ទទួល​ចម្លងជារៀលរាល់ថ្ងៃ៕អត្ថបទ៖ ប្រាក់ តារាវុទ្ធី

មន្ត្រីបរិស្ថានខេត្តមណ្ឌលគិរី ឃាត់ខ្លួនជនសង្ស័យបរបាញ់សត្វ២នាក់ បញ្ជូនទៅតុលាការ

2022/02/21 04:21:40 pm        1609
មណ្ឌលគិរី៖ ជនសង្ស័យបរបាញ់សត្វព្រៃ២នាក់ ត្រូវបានមន្ត្រីឧទ្យានុរក្ស នៃដែនជម្រកសត្វព្រៃស្រែពក ក្នុងខេត្តមណ្ឌលគិរីឃាត់ខ្លួន ព្រោះតែពួកគេមានអាវុធជាប់នឹងខ្លួន និង​ប៉ុនប៉ង​វាយប្រហារមកលើមន្ត្រីជំនាញ។ការចាប់ឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់នេះ នៅពេលមនត្រីឧទ្យានុរក្ស កំពុងចុះប្រតិបត្តិការ ល្បាត តាមដានអង្កេតស្រាវជ្រាវបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ត្រង់​ចំណុចណងប៊ួរ ដែលមាននិយាមកា ៧៣៤៧៦៤-១៤៦៤១៣០ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងភូមិណងប៊ួរ ឃុំណងឃីឡឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។មន្ត្រីជំនាញ បានរឹបអូសវត្ថុតាងរួមមាន៖១- កាំភ្លើង (AK-47) ស្វ័យបត់ចំនួន០១ដើម គ្រាប់៣៧គ្រាប់២- កាំភ្លើងឆ្នុកដូងចំនួន០១ដើម៣- គ្រាប់ប្រដាងចំនួន៥០គ្រាប់ និងរំសេវផ្ទុះចំនួនកន្លះដប៤- ម៉ូតូម៉ាកវេវ(ឆ្លាម) ចំនួន០១គ្រឿង៥- ម៉ូតូម៉ាកវេវ(អេស) ចំនួន០១គ្រឿងវត្ថុតាងទាំងអស់បានយកមករក្សាទុកនៅស្នាក់ការត្រពាំងត្រាច ​ដើម្បីបន្តនីតិវិធី។ លោក កែវ សុភក៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ​បានឲ្យដឹងកាលពីម្សិលមិញថា ​ជនសង្ស័យ ទាំងពីរនាក់​ ត្រូវបាន​កសាងសំណុំរឿងបញ្ជូន​ទៅ​សាលាដំបូងខេត្តមណ្ឌលគិរី ​ចាត់​ការ​តាម​នីតិវីធី នៅថ្ងៃទី ២១ខែកុម្ភៈ នេះ ៕ អត្ថបទ៖ អ៊ិត ភីរុណ

ឆ្នាំ២០២១ គ្រោះមហន្តរាយបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ២៣០នាក់

2022/02/21 12:45:48 pm        546
ភ្នំពេញ៖ នៅឆ្នាំ២០២១គ្រោះមហន្តរាយផ្សេងៗ មានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាដើម បានកើតឡើងគ្រប់រាជធានីខេត្ត បណ្ដាលឲ្យមានមនុស្សស្លាប់ និងរបួសជាង ២៣០នាក់ ដែលក្នុងនោះអ្នក ស្លាប់ដោយសាររន្ទះច្រើនជាងគេ ។នៅក្នុងកិច្ចប្រជុំសម្របសម្រួលរវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ (គ.ជ.គ.ម) និងអង្គការដៃគូ លើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា នៅថ្ងៃទី២១ខែកុម្ភៈនេះ ឯកឧត្តម ឡាំ ហេងហួត អនុប្រធាន និងជាអគ្គលេខាធិការ គ.ជ.គ.ម បានឱ្យដឹងថា ឆ្នាំ២០២១ គ្រោះទឹកជំនន់ បានប៉ះពាល់ចំនួន ១៨រាជធានីខេត្ត លើពលរដ្ឋជិត ៥ម៉ឺនគ្រួសារ និងបណ្ដាលឲ្យមនុស្សស្លាប់​ចំនួន​១៣នាក់។ឯកឧត្តម បានបន្តថា នៅឆ្នាំដដែលនេះ បញ្ហាគ្រោះមហន្តរាយ ដែលបង្កឡើងដោយ​ខ្យល់កន្ត្រាក់ ក៏បាន​បណ្ដាលឲ្យមនុស្សចំនួន ៩នាក់ស្លាប់ និងរបួស ចំនួន ៧៦នាក់ ខណៈបាតុភូតរន្ទះបាញ់ បាន​ធ្វើឲ្យមនុស្សចំនួន ៨៣នាក់ស្លាប់ និងរបួស ៥០នាក់ និងមានងាប់គោក្របី ចំនួន ៥៧ក្បាល។ឯកឧត្តម ឡាំ ហេងហួត បានបន្ថែមថា ទោះបញ្ហាគ្រោះមហន្តរាយបានកើតឡើងជារៀងរាល់ឆ្នាំ ប៉ុន្តែអត្រានៃអ្នកស្លាប់ និងរបួសមានការថយចុះ ដែលការថយចុះនេះ ​ដោយ​សារ​មាន​ការចូលរួមពី​គ្រប់ភាគីនានា ដែលមានស្ថាប័នរដ្ឋ និងអង្គការដៃគូជាដើម ​ដោយបានជួយសង្គ្រោះពលរដ្ឋ បាន​ទាន់​ពេលវេលាច្រើននោះ ។លោកស្រី អេលីហ្សាប៊ែត ភៀស៍ (Elizabeth Pearce) នាយកអង្គការ Save the Children ​ប្រចាំនៅ​កម្ពុជា​ និងជាសហប្រធាន JAG បានលើកឡើងថា ​នារយៈពេល២ឆ្នាំនេះ​ ការ​ត្រៀម​បម្រុង​លើ​បញ្ហា គ្រោះ​មហន្តរាយ មាន​ភាព​ស្មុគស្មាញ ​ដោយ​សារបញ្ហាកើតឡើង​ស្របគ្នា ក្នុងនោះ​មាន​បញ្ហាគ្រោះទឹកជំនន់ និងបញ្ហាជំងឺកូវីដ-១៩ ​ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា​ អង្គការសហប្រជាជាតិ និង​ដៃគូ​ផ្សេងៗ បាន​សហការគ្នា​ឆ្លើយ​តបឲ្យបានទាន់ពេលវេលា ហើយការងារទទួលបាន​ជោគជ័យ​ជាច្រើន ។ជាមួយគ្នានេះ លោកស្រី បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ធ្វើការបណ្ដុះបណ្ដាលធនធានមនុស្ស លើការ​ងារឆ្លើយតបនឹងគ្រោះមហន្តរាយ​ រួមទាំងការផ្ដល់ហិរញ្ញវត្ថុដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និង​ជនងាយរងគ្រោះ មានកុមារស្ត្រី ជនមានពិការភាព និងជនជាតិដើមភាគតិចជាដើម ៕អត្ថបទ៖ បាន សុខរិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៨៨នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/21 12:01:37 pm        321
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៨៨នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៧៣នាក់ ។ក្រសួង​ បាន​បញ្ជាក់ទៀត​ថា ថ្ងៃនេះករណីស្លាប់ចំនួន៣នាក់ ក្នុងនោះ ២នាក់ គឺមិនបានចាក់វ៉ាក់សាំង។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០២០នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៦,៩៧៧នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២០,៧៦៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

សត្វទន្សោងជាប់អន្ទាក់ព្រាន ងាប់មួយក្បាលក្នុងព្រៃសង្ឃរុក្ខាវ័ន

2022/02/19 11:57:53 am        1311
ឧត្តរមានជ័យ៖ សត្វទន្សោងឈ្មោលមួយក្បាលបានងាប់ ខណៈជាប់អន្ទាក់ព្រានអត់អាហារជាច្រើនថ្ងៃ ក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន ត្រូវបានកម្លាំងការពារព្រៃឈើ សហគមន៍ដើរល្បាតប្រទះឃើញ បន្ទាប់ពីលឺ ឮសំឡេងឆ្កែព្រួស ស្ថិតនៅត្រង់ចំណុចភូមិសាស្ត្រព្រៃសន្លុង​ ភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមមានជ័យ នៅថ្ងៃទី១៨កុម្ភៈ ២០២២នេះ។លោក សា ថ្លៃ ប្រធានបណ្តាញសហគមន៍ព្រៃឈើនៅខេត្តឧត្តរមានជ័យ ​បានឧ្យដឹងថា សត្វ​ទន្សោងឈ្មោលមួយក្បាល ​ដែលបានងាប់បន្ទាប់ពីជាប់អន្ទាក់របស់ព្រានព្រៃ​ ត្រូវ​របួសជើង​ក្រោយ ផ្នែកខាងស្តាំ ​បន្ទាប់ពីបានដាច់ចេញពីអន្ទាក់រត់អស់ជាច្រើនថ្ងៃ នៅក្នុងព្រៃសហគមន៍សង្ឃរុក្ខាវ័ន្ត។ខណៈព្រាន​បាន​នាំ​សត្វឆ្កែតាមរកហើយត្រូវ​បាន​ដេញ​ខាំ​ឱ្យ​រងរបួស រួម​និងព្រាន​បាន​ធ្វើការ​វ៉ៃ​ថែម​ផងទៀតនោះ​ ធ្វើឲ្យសត្វទន្សោង​បណ្តា​ឲ្យ​ងាប់​តែម្តង។បច្ចុប្បន្នសត្វទន្សោងមួយក្បាលនោះ ត្រូវបានដឹកយកទៅ​ទីស្នាក់ការ​កណ្តាល​សហគមន៍​ព្រៃសង្ឃរុក្ខាវ័ន​ ដើម្បីធ្វើ​ពិធី​បង្សុកូល​ និង​កប់នៅទីនោះ។គួរបញ្ជាក់ថា កន្លងមកនៅចំណុចព្រៃសង្ឃរុក្ខាវ័ន្ត ទោះបីមានកម្លាំង​សហគមន៍រួមទាំង​កម្លាំង​បរិស្ថាន ព្រះសង្ឃ​ធ្វើការ​ទប់ស្កាត់​ការពារយ៉ាង​ណាក្តី​ ក៏​នៅតែមានជនខិលខូច​ដែល​ជា​ព្រានព្រៃ​លប លួច​ចូល​ធ្វើសកម្មភាពដាក់​អន្ទាក់​សត្វ ឬក៏​បរបាញ់បាន​ដោយ​រលូន​ផងដែរ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៥៥២នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/19 11:53:02 am        694
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៥៥២នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៥៣៩នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៥,៧៥៣នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១២០,១៦៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

ករណីអូមីក្រុង ត្រូវបានរកឃើញបន្ថែមទៀត ក្នុងសហគមន៍ខេត្តឧត្តរមានជ័យ

2022/02/18 01:51:16 pm        526
ឧត្តរមានជ័យ៖ លោកវេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នបន្ថែមទៀតឱ្យបានខ្ពស់ ខណៈថ្មីៗនេះ មានអ្នកឆ្លងអូរមីក្រុង និងកំពុងបន្តកើនឡើងក្នុងសហគមន៍។លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានឲ្យដឹងថា ប្រជាពលរដ្ឋក្នុងសហគមមន៍ ខេត្តឧត្ដរមានជ័យ ៣១ នាក់ហើយ ត្រូវបានរកឃើញឆ្លងអូមីក្រុង តែ១០នាក់ ត្រូវបានក្រុមគ្រូពេទ្យព្យាបាលជាសះស្បើយ វិញហើយ។លោកវេជ្ជបណ្ឌិត បានបញ្ជាក់ថា ការឆ្លងរីករាលដាលជំងឺនេះ ដោយសារពលរដ្ឋ មិនអនុវត្តវិធាន ការការពារឱ្យបានល្អ នៅតែមានការជួបជុំគ្នាក្នុងកម្មពិធីផ្សេងៗ។ លោកវេជ្ជបណ្ឌិត បានអំពាវនាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ចំណែកអ្នកដែលពុំទាន់​បាន​ទទួលការចាក់វ៉ាក់សាំងដូសជំរុញទី៣​ និងដូស ជំរុញទី៤ ​ត្រូវទៅ​ទទួលការចាក់ឲ្យបានលឿន ខណៈអូមីក្រុង ​កំពុងរាតត្បាត​ចូល​ដល់​សហគមន៍ហើយនោះ៕អត្ថបទ៖ ឃិន សារិទ្ធ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤១៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/18 12:00:18 pm        534
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤១៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៣៨៨នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៥,២០១នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៨៨០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

Update .តុលាការសម្រេច ឃុំខ្លួនជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ក្រោយធ្វើសកម្មភាពចាប់ជំរិតជនជាតិចិនដូចគ្នា

2022/02/17 05:15:17 pm        955
ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់ ដែលគេចខ្លួនជិត២ឆ្នាំ ត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាព ចាប់ជំរិតជនជាតិចិនដូចគ្នា នារសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។លោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ក្រោយបើកការស៊ើបសួរ ចោទប្រកាន់ជាផ្លូវការ រហូតសម្រេច ឃុំខ្លួនជនត្រូវចោទនៅពន្ធនាគារជាបណ្តោះអាសន្ន។សូមបញ្ជាក់ថា ប្រតិបត្តិការឃាត់ខ្លួនបានធ្វើឡើងនៅព្រឹកថ្ងៃទី ទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅចំណុចមុខកាស៊ីណូណាហ្គា២ មូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ជនត្រូវចោទដែលជាជនជាតិចិនរូបនេះមានឈ្មោះ យី សោស៊ែន កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ត្រូវបានលោក ហន សុខេមរិន ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យចាប់ខ្លួនពាក់ព័ន្ធបទល្មើសលួចមានស្ថានទម្ងន់ទោសដោយសារការធ្វើទារុណកម្ម ឬ អំពើឃោរឃៅ តាមមាត្រា៣៥៣និង៣៥៩ នៃក្រមព្រហ្មទណ្ឌ ។ ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ នៅខុនដូ ភាឡាឡេស បន្ទប់លេខ២១០៥ ផ្លូវលេខ៣៦៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ។បច្ចុប្បន្នជនត្រូវចោទ ត្រូវបាននគរបាលបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ម.១ ជាបណ្តោះអាសន្ន៕  អត្ថបទ៖ កុម្ភះ

កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​​កូវីដចំនួន ៤៤៤នាក់ប្រភេទអូមីក្រុងទាំងអស់

2022/02/17 11:53:45 am        895
ភ្នំពេញ៖ ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃ​នេះ បានប្រកាស​ថា លទ្ធផល​តេស្ត​ដោយ​ម៉ាស៊ីន PCR រក​ឃើញ​ថា មនុស្ស ៤៤៤នាក់​ទៀត ត្រូវ​បាន​​ឆ្លង​មេរោគ​កូវីដ-១៩ ​ជាប្រភេទអូមីក្រុងទាំងអស់​ ក្នុងនោះ ឆ្លងក្នុងសហគមន៍ ៤៣០នាក់ ។ប៉ុន្ដែក្រសួង​ បាន​ឱ្យ​ដឹង​បន្ថែម​ថា ថ្ងៃនេះករណីស្លាប់គឺគ្មាននោះទេ ។បើ​តាម​ក្រសួង​សុខាភិបាល ចំនួន​មនុស្ស​​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ បាន​កើន​ឡើង​រហូត​ដល់ ៣,០១៥នាក់​ ហើយ​​គិត​ត្រឹម​ថ្ងៃ​នេះ ខណៈ​ចំនួន​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​បាន​កើន​ឡើង​ដល់ ១២៤,៧៨៧នាក់​នៅ​ទូទាំង​ប្រទេស។ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩ ​សរុប​រហូត​ដល់ ១១៩,៦៣៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីតាលីស៊ើបអង្កេតការឃុំខ្លួនសកម្មជនកងនាវាជំនួយ ពីសំណាក់អ៊ីស្រាអែល
05/04/2026 08:05 PM
បងប្រុស៖ ម្ចាស់ពានរង្វាន់ណូបែល លោកស្រី Mohammadi ត្រូវការការព្យាបាលបេះដូងបន្ទាន់ នៅអ៊ីរ៉ង់
05/04/2026 08:05 PM
​ អារ៉ាប់រួម បញ្ជាក់ថា អ៊ីរ៉ង់បានបាញ់យានដ្រូនទៅលើនាវាដឹកប្រេង នៅច្រកសមុទ្រ Hormuz
05/04/2026 07:05 PM
បេសកជនក្រុមប្រឹក្សាសន្តិភាពរបស់លោក Trump នឹងពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល ពាក់ព័ន្ធការរឹតបន្តឹង នៅហ្កាហ្សា
05/04/2026 07:05 PM
រុស្ស៊ីនឹងឆ្លើយតបយ៉ាងខ្លាំងក្លា ចំពោះការបណ្តេញអ្នកការទូតដោយអូទ្រីស
05/04/2026 07:05 PM
អ៊ីរ៉ង់ជំរុញឲ្យនាវាជៀងវាងការចូលទៅក្នុងច្រកសមុទ្រហ័រមូស ដោយគ្មានការអនុញ្ញាតពីទីក្រុងតេអេរ៉ង់
05/04/2026 07:05 PM
សម្ដេច ម៉ែន សំអន គាំទ្រផ្សារផលិតផលខ្មែខេត្តកំពង់ចាម ដើម្បីបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង
05/04/2026 07:05 PM
ក្រសួងយុត្តិធម៌រៀបចំ កម្មវិធីជិះកង់អង្គរ លើកទី៤ ដើម្បីរៃអង្គាសថវិកាជូន មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣)
05/04/2026 07:05 PM
មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ប្រាប់ដល់កងទ័ពក្នុងកងពលទាំងអស់បន្តភារៈកិច្ចជូនជាតិមាតុភូមិដោយភាពអត់ធ្មត់ និងមោះមុត
05/04/2026 07:05 PM
រដ្ឋមន្ត្រីការប្រទេសកម្ពុជាបង្ហាញការត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអាមេរិកថ្មី
05/04/2026 07:05 PM