ជនជាតិចិន ៥០៦នាក់ទៀត ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជនបរទេស ១២នាក់ ពាក់ព័ន្ធករណីឆបោកវិនិយោគតាមប្រព័ន្ធអនឡាញ
ឃាត់ជនបរទេស១៦នាក់ ពាក់ព័ន្ធ Online Scams និងការរស់នៅដោយខុសច្បាប់ និងបានសង្គ្រោះជនជាតិជប៉ុនម្នាក់ពីការចាប់បង្ខាំងទុក
ប្រតិបត្តិការបង្ក្រាប Online Scams នៅខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនបរទេសជាង ៤ពាន់នាក់

សន្តិសុខ និង សង្គម

ឆ្លង​ចរន្តអគ្គិសនី​ ឆេះផ្ទះប្រជាពលរដ្ឋជាន់ទី១ ខូចខាត​សម្ភារៈអស់មួយចំនួន នៅខណ្ឌបឹងកេងកង

2021/10/15 05:52:34 am        481
ភ្នំពេញ ៖​ អគ្គីភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅជាន់ទី១ បានបង្កការភ្ញាក់ផ្អើល ដល់បងប្អូនប្រជាពលរដ្ឋ និងសមត្ថកិច្ចចេញជួយអន្តរាគមន៍ទាន់ពេល និងមិនរាលដាលដល់ផ្ទះជិតខាងនោះឡើយ។ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចផ្ទះជួល តាមបណ្តោយផ្លូវព្រះនរោត្តមពក្រុម៦៨ភូមិ៥បសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលពីរនាក់ប្តីប្រពន្ធពួកគាត់កំពុង​តែស្នាក់នៅក្នុងបន្ទប់ជួលរបស់គាត់ នៅជាន់ទី ១ ក៏ស្រាប់តែទុស្សេខ្សែរភ្លើងហុយផ្សែង និងបែកផ្កាភ្លើងនៅតុដាក់កុំព្យូទ័រមួយជាកន្លែងធ្វើការរបស់គាត់។ ភ្លាមនោះ ពួកគាត់រត់ចេញ​មកខាងក្រៅ​បន្ទប់ស្រែកឲ្យគេជួយ ទើបបានបង្ករការភ្ញាក់ផ្អើលទៅដល់អ្នកនៅក្បែរខាង និង​កម្លាំងមានសម្ថកិច្ចខណ្ឌបឹងកេងកង ចុះមកដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីជួយអន្តរាគមន៍។ តាមប្រភពដដែល បានបន្តទៀតថា ពេលដែលកម្លាំងមានសម្ថកិច្ចបានចុះមកដល់ក៏បានជួយ​អន្តរាគមន៍​យកបំពង់ពន្លត់អគ្គិភ័យទៅជួយធ្វើការបាញ់ពន្លត់ តែដោយសារតែខ្លាចក្រែងភ្លើងឆេះ​រីករាលដាលកាន់តែធំ និងដល់ផ្ទះអ្នកដ៏ទៃ ហើយបានទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ របស់​ការិយាល័យពន្លត់អគ្គីភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញ មកជួយ​អន្តរាគមន៍​បាញ់ទឹក​ពន្លត់ផងដែរ។លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ​ នៃការឆាបឆេះ​ បណ្តាលមកពីការ​ឆ្លងចរន្តអគ្គិសនី​។ ក្នុងហេតុការណ៍មួយនេះ បណ្តាលឲ្យឆាបឆេះ​ ថ្មបេតុង ដែលមានទំហំ​ ៤ម៉ែត្រគុណ៤ម៉ែត្រ​ ​ខូចខាតសម្ភារៈ​​ប្រើប្រាស់អស់មួយចំនួន​ នឹងពុំបណ្តល​ឲ្យ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៣ឡាន ស្មើរនឹង ១២ម៉ែត្រគូប​,​ រថយន្តជំនួយមកក្រសួងមហាផ្ទៃ ចំនួន ២គ្រឿង ពុំប្រើប្រាស់ទឹក​ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១០និង០០នាទីព្រឹក​នាថ្ងៃដដែរ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/15 12:00:47 pm        323
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៦១០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១១០ ១៥៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៦ ១៤០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់

2021/10/14 03:06:44 pm        620
បាត់ដំបង ៖ កម្លាំងសមត្ថកិច្ចការពារព្រំដែនក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការទប់ស្កាត់ពលរដ្ឋខ្មែរជិត២០០នាក់ បម្រុងលួចឆ្លងដែនខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ ខណៈមេខ្យល់ត្រូវបានកំណត់មុខសញ្ញា ឃាត់ខ្លួនបានជាបន្តបន្ទាប់ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ផងដែរ។លោក សុខ គឹមខុន អភិបាលស្រុកកំរៀង បានថ្លែងឲ្យដឹងថា ក្នុងរយៈពេល២ថ្ងៃ កងកម្លាំងវរៈនគរបាលការពារព្រំដែនគោកលេខ៨១៩ បានធ្វើការឃាត់ខ្លួនពលរដ្ឋខ្មែរចំនួន១៨៨នាក់ ដែលត្រូវបានមេខ្យល់រៀបចំនាំចេញឆ្លងដែនទៅប្រទេសថៃដោយច្បាប់។ជាក់ស្ដែង​កាល​ពីពេលថ្មីៗនេះ កម្លាំងវរសេនាតូចការពារព្រំដែនគោកលេខ ៨១៩ សហការជាមួយ​កង​កម្លាំងកងពលពលតូចថ្មើជើងលេខ៥៣ និងកម្លាំងនគរបាល​នៃអធិការដ្ឋាន​​នគរបាល​ស្រុកកំរៀង បានស្ទាក់និងឃាត់ខ្លួនពលរដ្ឋខ្មែរជិត២០០នាក់ មានទាំងមនុស្សចាស់ ប្រុស ស្រី និងក្មេង​តូចៗ​ដែលត្រូវបានមេខ្យល់បម្រុងលួចនាំឆ្លងដែនទៅប្រទេសថៃ ហើយពួកគេភាគច្រើន​ជា​ប្រជាពលរដ្ឋដែលមកពីបណ្តាខេត្តតាកែវ និងខេត្តព្រៃវែង ក្នុងគោលបំណងលួចឆ្លងដែន ដើម្បី​ស្វែង​រកការងារធ្វើទាំងមិនបានគិតពីស្ថានភាពប្រទេសជិតខាងកំពុងមានវិបត្តិកូវីដ១៩។លោក បានបន្ថែមថា បន្ទាប់ពីទប់ស្កាត់ការលួចឆ្លងដែនរបស់ប្រជាពលរដ្ឋបានទាន់ពេលវេលា កម្លាំង​សមត្ថកិច្ចក៏បានបន្តស៊ើបអង្កេត ស្វែងរក និងឃាត់ខ្លួនមេខ្យល់ ម្ចាស់សំណាក់ និងអ្នកផ្ដល់​ទីតាំងឲ្យពលរដ្ឋស្នាក់នៅមុនលួចឆ្លងដែន ដើម្បីកសាងសំណុំរឿងបញ្ជូន​ទៅកាន់តុលាការចាត់​ការ​តាមនីតិវិធីច្បាប់។ចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកម្លាំងសមត្ថកិច្ចការពារព្រំដែនបានឃាត់ខ្លួននោះ បន្ទាប់​ពីសួរនាំ អប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការលួចឆ្លងដែនខុសច្បាប់ ពួកគេត្រូវបានអនុញ្ញាត​ឲ្យវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញរៀងៗខ្លួនអស់ហើយ។ ដើម្បីចូលរួមទប់ស្កាត់​ការ​រីករាល​ដាលឆ្លងជំងឺកូវីដ១៩ ជាពិសេសប្រភេទដែលតា(Delta)នៅកម្ពុជា កងកម្លាំងចម្រុះការពារព្រំដែន​ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង បានធ្វើការ​ទំនាក់ទំនង និងសហការយ៉ាងជិតស្និទជាមួយភាគីថៃ ដើម្បីទប់ស្កាត់មិនឲ្យប្រជាពលរដ្ឋខ្មែរលបលួចឆ្លងដែនចូលទៅក្នុងទឹកដីថៃដោយមិនស្របច្បាប់៕

សមត្ថកិច្ច ឃាត់ខ្លួនអ្នកបើកបររថភ្លើង បុករថយន្ដដឹកកម្មករបណ្ដាល​ឲ្យមនុស្ស​ម្នាក់ស្លាប់​

2021/10/14 07:49:57 am        1574
ព្រះសីហនុ៖ រថភ្លើងរត់ឆ្លងកាត់កំណាត់ផ្លូវជាតិលេខ៤ ដោយមិនដាក់ប៉ារ៉ាសបិតការឆ្លងកាត់ បានបុករថយន្ដសាំយ៉ុង១គ្រឿងពេញទំហឹងខ្ទាតទៅម្ខាង បណ្ដាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ និងរថយន្តរងការខូចខាតស្ទើរទាំងស្រុង ។ ករណីនេះ កើតឡើងត្រង់ចំណុច ក្បែរទីប្រជុំជនផ្សារវាលរេញ ស្ថិតនៅស្ថិតស្រុកព្រៃនប់ ខេត្ដព្រះសីហនុ កាលពីព្រឹកព្រលឹមថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។សមត្តកិច្ចកិច្ចមូលដ្ឋាន បានឱ្យដឹងថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦ ព្រឹកថ្ងៃទី១៣ ខែតុលានេះ នៅចំនុចផ្លូវរថភ្លើងកាត់ផ្លូវជាតិលេខ៤ ក្បែរទីប្រជុំជនផ្សារវាលរេញ ចន្លោះគីឡូម៉ែត្រលេខ១៨១-១៨២ ស្ថិតក្នុងភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្ត០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-៤៧៣០ ទិសដៅខេត្តព្រះសីហនុ-ភ្នំពេញ បានបើកឆ្លងផ្លូវជាតិលេខ៤ ចំណុចផ្លូវរថភ្លើងឆ្លងកាត់ ដោយគ្មានអ្នកបិតដាក់ប៉ារាស់ បញ្ជាឈប់ ក៏ត្រូវរថភ្លើងក្នុងទិសដៅពីខេត្តព្រះសីហនុ-ភ្នំពេញ បុកពេញទំហឹងខ្ទាតចេញពីផ្លូវតែម្តង។ករណីនេះ បណ្តាលឱ្យអ្នកបើកបររថយន្តឈ្មោះ ឈិន សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរបើកបររថយន្តដឹកកម្មករ (មិនមានអ្នករួមដំណើរ) ទីលំនៅភូមិទួលទទឹង១ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (រងរបួសធ្ងន់ ហើយបានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបាន​បញ្ជូន​ទៅសង្គ្រោះនៅគ្លីនិកឯកជនវាលរេញ)។បច្ចុប្បន្នសពអ្នករងគ្រោះ ត្រូវបានប្រគល់ឲ្យគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ដើម្បីធ្វើ ការដោះស្រាយតាមនីតិវិធីច្បាប់។ចំពោះរថភ្លើង បានបន្តដំណើរទៅមុខទៀត ទៅឈប់នៅរ៉ាមានចំងាយប្រមាណជា ២គីឡូម៉ែត្រ ពីកន្លែងកើតហេតុ។ រថភ្លើងដែលធ្វើដំណើរចេញពីខេត្តព្រះសីហនុ-ទៅភ្នំពេញ ឆ្លងកាត់​ស្រុកព្រៃនប់ នៅមានបញ្ហាជួបគ្រោះថ្នាក់បន្តបន្ទាប់ ដែលកើតឡើងពីផ្លូវឆ្លងកាត់ ភាគច្រើនកើតមានចំណុចផ្លូវតូចៗ (ផ្លូវលំ) ចេញចូលធម្មតា ហើយលើកនេះ កើតឡើងផ្លូវធំ គឺលើផ្លូវជាតិ ដែលអាចនិយាយថាជាការធ្វេសប្រហែសរបស់អ្នកប្រើការ៕

ស្រ្តីម្នាក់កំពុងជិះម៉ូតូ ត្រូវជនសង្ស័យមួយក្រុមធ្វើសកម្មភាពឆក់ការបូបទាំងថ្ងៃ បណ្ដាលឲ្យដួលម៉ូតូ បែកមុខរងរបួសធ្ងន់

2021/10/14 01:20:53 pm        908
ភ្នំពេញ ៖ ជនសង្ស័យមួយក្រុមមាន២ម៉ូតូ គ្នាចំនួន០៤នាក់ ធ្វើសកម្មភាពឆក់ ការបូបពីស្រ្តីម្នាក់កំពុងជិះម៉ូតូ មិនបានសម្រេចបណ្ដាលឲ្យស្រ្តីដួលបោកក្បាល និងរងរបួសបែកមុខ រងរបួសធ្ងន់ធ្ងរ ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១១និង៥០នាទី ថ្ងៃត្រង់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខមន្ទីរពេទ្យកុមារជាតិ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី មូលដ្ឋានសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ស្រ្តីរងគ្រោះ មានឈ្មោះ ឃុន ភី ភេទស្រី អាយុ៤៦ឆ្នាំ មុខរបរលក់ពងទាកូន និងការស្នាក់នៅស្រ្តីរងគ្រោះមិនចាំដោយរងរបួសត្រង់ក្បាលធ្ងន់ធ្ងរខ្លាំងពេក។តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកលតហេតុស្រ្តីរងគ្រោះ ជិះម៉ូតូ ម៉ាកwave ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FA-4652 ធ្វើដំណើរតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិស​ដៅ​ពីលិចទៅកើត ខណៈមកដល់ចំណុចមុខមន្ទីរពេទ្យកុមារជាតិ ស្រាប់តែលេច​មុខក្រុមជនសង្ស័យ ចំនួន២ម៉ូតូ មានគ្នា០៤នាក់ ធ្វើដំណើរស្របទិសគ្នា ធ្វើសកម្មភាពឆក់ការបូប របស់ស្រ្តីកំពុងជិះ wave មិនបានសម្រេច (មិនដាច់ខ្សែរកាបូប) បណ្ដាលឲ្យម៉ូតូស្រ្តីរងគ្រោះដួលទាំងកម្រោល ធ្វើឲ្យស្រ្តីរងរបួសធ្ងន់ធ្ងរ បែកមុខ។ពាក់ព័ន្ធបញ្ហា អសន្តិសុខក្នុងមូលដ្ឋានខណ្ឌទួលគោកនេះដែរ បងប្អូនប្រជាពលរដ្ឋ បានលើកឡើងថា ករណីបែបនេះ កើតឡើងជាញឹកញាប់ ប៉ុន្តែសមត្ថកិច្ចខណ្ឌទួលគោក ដែលមានលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក មិនដែលធ្វើការស្រាវជ្រាវ ឬបង្ក្រាបបានម្ដងណាឡើយ។ទទ្ទឹមនឹងនេះផងដែរ បងប្អូនប្រជាពលរដ្ឋ សំណូមពរដល់អាជ្ញាធរខណ្ឌទួលគោក ក៏ដូចជា​អាជ្ញាធរពាក់ព័ន្ធ ជួយពង្រឹង សន្តិសុខសុវត្ថិភាព បន្ថែមជូនដល់ប្រជាពលរដ្ឋផង ជាក់ស្ដែងដូចករណី​ខាងលើនេះ គឺក្រុមជនសង្ស័យធ្វើសកម្មភាពឆក់ទាំងថ្ងៃ និងតាមបណ្ដោយមហាវិថីធំៗ សម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរ៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៥៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/14 12:19:15 pm        233
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៥៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៤នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៨៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៩ ៦៥៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៨៧៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្ដាប់ធ្នាប់​នៅតាម​បណ្ដាលផ្លូវធំៗ ក្នុងមូលដ្ឋាន

2021/10/13 01:03:46 pm        541
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បានចុះរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាលមហាវិថីធំៗ ក្នុងមូលដ្ឋាន ដើម្បីរំដោះចិញ្ជើមផ្លូវរក្សាទុកជូនអ្នកធ្វើដំណើរដោយ​ថ្មើរជើង ឬជនពិការភាពធ្វើដំណើរ ជាពិសេសសោភណ្ឌភាពទីក្រុងភ្នំពេញផងដែរ។គួររម្លឹកផងដែរថា កន្លងមករហូតដល់បច្ចុប្បន្ន ឯកឩត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅតែបន្តយកចិត្តទុកដាក់ និងជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ ចុះអនុវត្តជាប្រចាំពីបញ្ហា ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗ មួយចំនួនធំក្នុងមូលដ្ឋានខណ្ឌ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ក្នុងប្រតិបត្តិការចុះរៀបចំនេះ ដោយមានការណែនាំពីលោក លីម សុភា អភិបាល​នៃគណៈអភិបាល​ខណ្ឌ៧មករា និងដឹកនាំផ្ទាល់ដោយ លោក ក្រូច សុធន់ នាយករងរដ្ឋបាលសាលាខណ្ឌ៧មករា លោកវរសេនីយ៍ត្រី ទឹម វុទ្ធី អធិការរងទទួលផែនសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា នឹងលោក ប្រាក់ ហាក់ ប្រធានប្រជាការពារសាលាខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់​ក្នុង​ភូមិ​សាស្រ្តខណ្ឌ៧មករា រួមមាន ៖ មហាវិថីហ្សាវ៉ាហារឡានេរុហ៍ មហាវិថីកម្ពុជាក្រោម មហាវិថីព្រះមុន្នីវង់ និងមហាវិថីព្រះសីហនុ ជាប្រចាំដែលកន្លងមកបងប្អូនអាជីវកលក់ដូរ គ្រប់ប្រភេទ លក់ម៉ូតូ និងចតរថយន្ត បានរំលោភយកចិញ្ជើមផ្លូវ លើសពី១ភាគ៣ បង្កការកកស្ទះចរាចរណ៍។លោក ក្រូច សុធន់ នាយករងរដ្ឋបាលសាលាខណ្ឌ៧មករា បានលើកឡើងថា បងប្អូនអាជីវកលក់ដូរ ក្នុងមូលដ្ឋានខណ្ឌយើងសង្កេតឃើញថា មានការយល់ដឹង ចូលរួមបានច្រើន ពីបញ្ហាសណ្ដាប់ធ្នាប់ ដើម្បីរំដោះចិញ្ជើមផ្លូវ នៅតែមួយភាគតូចប៉ុណ្ណោះដែលពុំទាន់បានចូលរួមជាមួយអាជ្ញាធរបានល្អ។ទោះជាយ៉ាងណាអាជ្ញាធរខណ្ឌ និងបន្តចុះអនុវត្តជាប្រចាំ បើបងប្អូនអាជីវកមិនព្រមចូលរួមនោះទេ និងចាត់វិធានការច្បាប់តែម្ដង។លោកនាយករងរដ្ឋបាល សូមធ្វើការបំពាវនាវ ក៏ដូចជាសំណូមពរយ៉ាងទទូចដល់បងប្អូន​ប្រជាពលរដ្ឋ អាជីវករ និងប្រជាពលរដ្ឋទាំងអស់ មេត្តាយកចិត្តទុកដាក់ ចូលរួម​សហការ​ជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំសណ្ដាប់ធ្នាប់តាមដងផ្លូវ ឲ្យបានត្រឹមត្រូវតាមការណែនាំ និងចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ទាំងអស់គ្នា ដើម្បីទប់ស្កាត់ជំងឺCovid19៕អត្ថបទ៖ កុម្ភះ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៧២នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៩៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/13 12:50:58 pm        334
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៧២នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៩៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៥នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៥៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៩ ២៩៦នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៦០៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ ២៦៧នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣៩៩នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/10/12 12:22:11 pm        280
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​២៦៧នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣៩៩នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៤៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ២ ៥៤៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ១០៨ ៨០២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ១១៥ ៣៣៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ចឃាត់ចាប់ខ្លួនមនុស្ស៦នាក់ ពាក់ព័ន្ធនឹង​ករណី​កាប់ឆ្ការ​ហ៊ុមព័ទ្ធ​ឈូសឆាយដីព្រៃរបស់រដ្ឋ

2021/10/12 10:27:00 am        293
ព្រះសីហនុ ៖ អស់ជិតមួយសប្តាហ៍ បន្ទាប់ពីសមត្ថកិច្ចកម្លាំងជំនាញនាយកកណ្តាលសន្តិសុខ នៃអគ្គស្នងការនរគបាលជាតិ បានឃាត់ចាប់ខ្លួនបុរស៥នាក់រួច និងបានបន្តឃាត់ខ្លួនបុរសម្នាក់ទៀត សរុប ០៦នាក់ យកទៅឃុំខ្លួននៅ​ពន្ធនាគារ​ខេត្តព្រះសីហនុ ចាប់តាំងពីថ្ងៃទី០៧ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១។ ជនជាប់ចោទទាំង ០៦នាក់នោះ មានសមាសភាពជា អតីតអភិបាលរងស្រុកព្រៃនប់ អតីតមេឃុំបិតត្រាំង មេក្លោង​ទន្ទ្រាន​ដីព្រៃរដ្ឋ កងរាជអាវុធហត្ថ ។ល។ ​ជនជាប់ចោទទាំងនោះ ត្រូវបានដាក់ឲ្យស្ថិតក្រោមការពិនិត្យ ពីបទសមាគមនៃជន​ទុច្ចរឹត បទបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសារធារណៈក្លែង បទផ្តល់សេចក្តីប្រកាសក្លែង​ដោយ​ភូតកុហក និងកាប់រានឈូសឆាយ​ហ៊ុមព័ទ្ធ​កាន់កាប់ដីព្រៃរបស់រដ្ឋ បទសម​គំនិត​ក្នុង​​អំពើ​ប្រើ​អំពើហិង្សាទៅលើអ្នកកាន់កាប់​អចលន​វត្ថុដោយ​សុចរិត សមគំនិត​ក្នុងអំពើប៉ះពាល់​កម្មសិទ្ធិ​នៃទ្រព្យ​សម្បត្តិសាធារណៈ និងលាក់​បំបាំង​តម្រុយ​ ប្រព្រឹត្តនៅចំណុចពយម៉ាចូវ ភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យ​ផ្ដន្ទាទោស​តាម​បញ្ញត្តិ មាត្រា ២៥៣, ២៥៩ នៃច្បាប់ភូមិបាល និងមាត្រា ៥៣២, មាត្រា ២៩ នៃក្រមព្រហ្មទណ្ឌ កាលពីអំឡុងឆ្នាំ២០១៩៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-សិង្ហបុរី ប្ដេជ្ញាបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះ ឱ្យកាន់តែរឹងមាំ
05/07/2026 11:05 PM
កម្ពុជា-វៀតណាម ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី
05/07/2026 10:05 PM
ការកាត់បន្ថយជំនួយ គ្រោះរាំងស្ងួត និងជម្លោះ ធ្វើឲ្យពលរដ្ឋសូម៉ាលី រងទុក្ខយ៉ាងធ្ងន់ធ្ងរ
05/07/2026 09:05 PM
ឆាដប្រកាសកាន់ទុក្ខថ្នាក់ជាតិរយៈពេល ៣ថ្ងៃ ក្រោយការពួនស្ទាក់វាយប្រហារស្លាប់មនុស្សរបស់ក្រុមឧទ្ទាម Boko Haram
05/07/2026 08:05 PM
សម្ដេចធិបតីនាយករដ្ឋមន្ត្រី និងនាយរដ្ឋមន្រ្តីថៃ បញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាពយូរអង្វែង
05/07/2026 08:05 PM
ចោរសមុទ្រសូម៉ាលី បោះបង់ចោលទូកក្តោងរបស់អារ៉ាប់រួម ក្រោយពួកគេជិតអស់គ្រឿងផ្គត់ផ្គង់
05/07/2026 08:05 PM
សម្ដេចធិបតី៖ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាត «ខ្សែបន្ទាត់ព្រំដែន» បង្កើតឡើងដោយការប្រើប្រាស់កម្លាំង
05/07/2026 08:05 PM
ប្រភព៖ អាមេរិក និងអ៊ីរ៉ង់ជិតឆ្ពោះទៅរកកិច្ចព្រមព្រៀងរយៈពេលខ្លី ដើម្បីបញ្ចប់សង្រ្គាម
05/07/2026 08:05 PM
ប្រធានាធិបតីប៉ារ៉ាហ្គាយសរសើរមិត្តភាពជាមួយកោះតៃវ៉ាន់ ខណៈចិនប្រាប់ឲ្យកាត់ផ្តាច់ចំណងទាក់ទង
05/07/2026 08:05 PM
លោក Netanyahu៖ «គ្មានភេរវករណាម្នាក់រួចខ្លួនទេ» ក្រោយអ៊ីស្រាអែលសម្លាប់មេបញ្ជាការក្រុមហេសបូឡា
05/07/2026 07:05 PM