ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤៥៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣២៨នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/09/01 07:50:54 pm        506
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤៥៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣២៨នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣៧៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៨០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៣នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៩១៦នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៩ ១១៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩៣ ៥១០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បន្ទាយមានជ័យរកឃើញអ្នកឆ្លងកូវីដ១៩ បំប្លែងថ្មីដែលតា៤៣២នាក់ និងជាសះស្បើយ៤៨នាក់

2021/09/01 05:59:37 pm        589
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មី នៅក្នុងខេត្តចំនួន ៤៣២នាក់ ហើយក្នុងចំណោមអ្នកជំងឺទាំងអស់នេះ ត្រូវបានព្យាបាលជាសះស្បើយចំនួន ៤៨នាក់ ខណៈអ្នកជំងឺផ្សេងៗទៀត កំពុងយកចិត្តទុកដាក់ព្យាបាលថែទាំ យ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យជួរមុខ ។ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៍ថា សម្រាប់អ្នកជំងឺកូវីដ ១៩ ប្រភេទបំប្លែងថ្មីដែលតា (Delta) ទាំងអស់នោះ មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងពលរដ្ឋនៅក្នុងសហគមន៍ មន្ត្រីសុខាភិបាល ប៉ុន្តែអាចគ្រប់គ្រងបាន មិនមានការឆ្លងរាលដាលធ្ងន់ធ្ងរនោះទេ ។ឯកឧត្តម បន្តថា ចំពោះវិធានការទប់ស្កាត់កុំឲ្យឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មីដែលតា នេះ អាជ្ញាធរបានរៀបចំអ្នកមានដែលតា នៅមណ្ឌលព្យាបាលដាច់ដោយឡែកពីអ្នកជំងឺផ្សេង, រកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលឲ្យធ្វើចត្តាឡីស័កតាមការណែនាំ, បន្តអប់រំផ្សព្វផ្សាយ អំពី ផល ប៉ះពាល់ និងវិធានការបង្ការលើការរីករាលដាល, បន្តអនុវត្តបំរាមគោចរ និងហាមជួបជុំ និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ទន្ទឹមនឹងនេះ អាជ្ញាធរខេត្តកំពុងពន្លឿងការចាក់វ៉ាក់សាំង ដោយផែនការក្នុងខេត្តបន្ទាយមានជ័យ គ្រោងចាក់វ៉ាក់សាំងដល់ពលរដ្ឋ មានអាយុចាប់ពី ១៨ឆ្នាំឡើង រួមទាំងកុមារចាប់ពីអាយុ១២ឆ្នាំ និងយុវវ័យក្រោមអាយុ១៨ឆ្នាំ ចំនួន៦៧០ ៦០៣នាក់ ។អភិបាលខេត្តបន្ទាយមានជ័យ ថ្លែងបន្តថា អ្នកមានអាយុចាប់ពី១៨ឆ្នាំឡើង ផែនការត្រូវចាក់ចំនួន ៥២ ៩៦៨១នាក់ ដោយគិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ សម្រេចការចាក់បានចំនួន ៣៧៨ ៩៣២នាក់ ស្មើនឹង៧១.៥៤ភាគរយ នៅសល់ ១៥០ ៧៤៩នាក់ ។ ផែនការចាក់ជូនកុមារអាយុ១២ឆ្នាំ និងយុវវ័យក្រោមអាយុ១៨ ឆ្នាំចំនួន ១០៤ ៩០០នាក់ និងចាក់បានដូសទី១ ចំនួន ៧៤ ៣៩៩នាក់ ស្មើនឹងចំនួន ៧១ភាគរយ នៅសល់ចំនួន ៣០ ៥២៣នាក់ ។ ដោយរហូតមកដល់ពេលនេះ សម្រេចបានចំនួន ៤៥៣ ៣៣១នាក់ ។ជាមួយគ្នានេះ ឯកឧត្តម អ៊ុ រាត្រី ក្នុងនាមថ្នាក់ដឹកនាំ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលសម្តេចបានខិតខំប្រឹងប្រែងរកវ៉ាក់សាំង មកចាក់ស្រោចជូនបងប្អូនប្រជាពលេដ្ឋ ហើយជានិច្ចកាលសម្តេចតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាពពលរដ្ឋ ព្រោះវ៉ាក់សាំងនេះពិតជាមានសារៈប្រយោជន៍ណាស់ ជួយដល់អាយុជីវិតប្រជាពលរដ្ឋ ។គួរបញ្ជាក់ថា រយៈពេលចុងក្រោយនេះ ខេត្តបន្ទាយមានជ័យ ការរកឃើញអ្នកវិជ្ជមានកូវីដ ១៩ មានការថយចុះជាបន្តបន្ទាប់ ខណៈពលករត្រឡប់មកពីប្រទេសថៃ ឆ្លងដែនតាមច្រកនានា ជាប់ខេត្តមួយនេះ ក៏មានការថយចុះផងដែរ ៕អត្ថបទ ៖ បាន សុខរិទ្ធ

ការឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី Delta នៅខេត្តបន្ទាយមានជ័យ មិនមានលក្ខណៈធ្ងន់ធ្ងរ

2021/08/31 06:25:20 pm        354
ភ្នំពេញ ៖ គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី ដែលតា (Delta) ចំនួនជាង១៧០០ករណី ដោយក្នុងនោះខេត្តបន្ទាយមានជ័យ ឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ នៃអ្នកឆ្លងប្រភេទបំប្លែងថ្មីដែលតា តែយ៉ាងណា ស្ថានភាពនៃការឆ្លងវីរុសថ្មី នៅក្នុងខេត្តមួយនេះ មិនមានលក្ខណៈធ្ងន់ធ្ងរនោះទេ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ មាន​ប្រសាសន៍​ថា សម្រាប់ខេត្តបន្ទាយមានជ័យ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទបំប្លែងថ្មី​ដែលតា មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងការឆ្លងនៅក្នុងសហគមន៍ ។ឯកឧត្តម បន្តថា ចំពោះការឆ្លងក្នុងសហគមន៍នេះ បានរកឃើញលើប្រជាពលរដ្ឋ និង​មន្ត្រីសុខាភិបាល ហើយអ្នកជំងឺឆ្លងប្រភេទបំប្លែងថ្មី Detlta ទាំងអស់នោះ គឺត្រូវបានដាក់​ឲ្យសម្រាក​ព្យាបាល​នៅទីតាំងផ្សេងពីអ្នកជំងឺកូវីដ១៩ ឆ្លងប្រភេទធម្មតា រួមទាំងមានការយកចិត្តទុកថែទាំ​ព្យាបាល​យ៉ាងខ្លាំង ពីសំណាកមន្ត្រីសុខាភិបាលជួរមុខ ដើម្បីកុំឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំង​នៅក្នុងសហគមន៍ ។អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា “បន្ទាប់ពីមានការរកឃើញ ករណីឆ្លងវីរុសប្រភេទថ្មី Detla នេះ អាជ្ញាធរខេត្ត បានខិតខំប្រឹងប្រែងទប់ស្កាត់ និងគ្រប់គ្រង ដោយប្រើប្រាស់វិធាន​ការណ៍​ទាំងអប់រំ រដ្ឋបាល និងច្បាប់ ហើយបច្ចុប្បន្ន ក្នុងខេត្តមានកន្លែងសម្រាប់ព្យាបាល របស់អ្នកជំងឺ​កូវីដ១៩ ចំនួន១៣ទីតាំង និងមណ្ឌលចត្តាឡីស័កជាង ២០កន្លែង” ។សម្រាប់វិធានការទប់ស្កាត់ ការឆ្លងរាលដាលកាន់តែខ្លាំងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍នេះ ជា​ពិសេសប្រភេទបំប្លែងថ្មី Delta អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងធ្វើការបិទខ្ទប់ផ្សារមួយ​ចំនួន​នៅក្នុងក្រុងសិរីសោភ័ណ និងតាមបណ្ដាស្រុកមួយចំនួន រួមទាំងបានដាក់តំបន់ខ្លះ ជាតំបន់ក្រហម ដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ និងបន្តអនុវត្តបំរាមគោចរនៅពេលយប់ ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា ខេត្តបន្ទាយមានជ័យ រហូតមកដល់ពេលនេះ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ប្រភេទបំប្លែងថ្មី Delta ចំនួន៣២៥នាក់ ខណៈនៅទូទាំងប្រទេសកម្ពុជា បានរកឃើញសរុបចំនួន ១ ៧៥២នាក់ ប៉ះពាល់រាជធានីខេត្ត ចំនួន២៣ លើកលែងតែខេត្តកែប និងក្រចេះ ៕

ខេត្តបាត់ដំបង មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ក្នុងសហគមន៍ឡើយ

2021/08/30 07:40:59 pm        464
បាត់ដំបង ៖ ទោះបីជាជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មីប្រភេទDelta មានការឆ្លងរាលដាលក្នុងសហគមន៍​ខេត្ត​មួយចំនួនរួចទៅហើយ ដែលបង្កឲ្យមានការព្រួយបារម្ភខ្ពស់ ប៉ុន្តែសម្រាប់ខេត្តបាត់ដំបង រហូតមកពេលនេះ មិនទាន់មានករណីឆ្លងជំងឺកូវីដ១៩ ប្រភេទDelta ក្នុងសហគមន៍ឡើយ ។លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានថ្លែងប្រាប់​ទូរទស្សន៍BTV ឲ្យដឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១នេះថា សម្រាប់​ខេត្តបាត់ដំបង មិនទាន់​មានការរីករាលដាលឆ្លងមេរោគបម្លែងថ្មីប្រភេទDelta ចូល​ក្នុងសហគមន៍​ឡើយ គឺមានតែករណី​នាំចូល៣៣ករណី និងបានព្យាបាលជាសះស្បើយចំនួន៩ករណី ។លោកបានឲ្យដឹងទៀតថា សម្រាប់ការរៀបចំព្យាបាលអ្នកកើតកូវីដ១៩ បំប្លែងថ្មីប្រភេទDelta ត្រូវបានធ្វើឡើងយ៉ាងយកចិត្តទុកដាក់ជាទីបំផុត ដោយមានការត្រួតពិនិត្យសុខភាពជាប្រចាំហើយ​ទោះបីជាពួកគាត់បានជាសះស្បើយ ពិនិត្យឃើញលទ្ធផលអវិជ្ជមានមួយលើក ឬក៏ពីរលើកហើយក្ដី ប៉ុន្តែក្រុមគ្រូពេទ្យនៅតែបន្តតាមដានសុខភាពរបស់ពួកគាត់ជាប្រចាំ ដើម្បីប្រាកដថា ពួកគាត់​បានជា​សះស្បើយ​ដាច់មិនមាននាំមេរោគទៅចម្លងក្នុងសហគមន៍។គួរកត់សម្គាល់ ថា ខេត្តបាត់ដំបងមួយរយៈពេលចុងក្រោយនេះ ករណីឆ្លងកូវីដ១៩ថ្មីមានការថយចុះ ចំណែកករណីជាសះស្បើយ មានការកើនឡើងជាបន្តបន្ទាប់ ដោយសារ រដ្ឋបាលខេត្ត​មានវិធានការ​ច្បាស់លាស់ និងគ្រប់គ្រងស្ថានភាពកូវីដ១៩បានល្អ ។ចាប់តាំងពីផ្ទុះការរីករាលដាលនៃជំងឺកូវីដ១៩ រហូតមកដល់ពេលនេះខេត្តបាត់ដំបង បានរកឃើញ​អ្នក​ឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៥ ៦១៤នាក់ ព្យាបាលជាសះស្បើយចំនួន ៤ ៧៨៤នាក់ ស្លាប់ចំនួន៧៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន៧៥៧នាក់៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤០៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៣២៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/30 06:53:55 pm        504
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤០៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៣២៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣១៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៩០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៩២នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៨ ៤៤៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩២ ៦១៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤០១នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៤៧៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/28 07:08:17 pm        376
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤០១នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ៤៧៥នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ២៨៥នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១៦នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៧០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៧ ៧៧៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩១ ៧៧០នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៤២៣នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​២៩១នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/08/26 07:14:44 pm        341
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​ ៤២៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន ២៩១នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន ៣១២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ១១១នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៨៤១នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៨៦ ៩៩៣នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៩០ ៩៥៨នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កំណើន​ពលករ​ឆ្លងដែន​មកពីថៃ ​តាមច្រកអូរស្មាច់​មាន​​ការ​ធ្លាក់ចុះច្រើន

2021/08/26 05:39:01 pm        602
ឧត្តរមានជ័យ ៖ ក្នុងរយៈពេលមួយសប្តាហ៍ចុងខែសីហា ឆ្នាំ២០២១នេះ កំណើនលំហូរពលករខ្មែរ ឆ្លងដែនមកពីស្រុកថៃ គឺហាក់បីដូចជាមានការថយចុះច្រើន ក្នុងមួយថ្ងៃមានចំនួនជាង២០០នាក់ តែប៉ុណ្តោះ បើធៀបនឹងពាក់កណ្តាលដើមខែសីហាវិញនោះ គឺមានចំនួនដល់ទៅ ៥០០នាក់ក្នុងមួយថ្ងៃៗ។លោក ឌី រ៉ាដូ អ្នកនាំពាក្យរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាព​កំណើនពលករខ្មែរ ឆ្លងមកពីថៃចូលតាមច្រកអូរស្មាច់ មានការថយចុះច្រើនជាងមុន គឺមួយ​ថ្ងៃមានត្រឹម២០០នាក់ ហើយចំនួនអ្នកវិជ្ជមានជំងឺកូវីដ-១៩នោះ ខាងក្រុមគ្រូពេទ្យជួរមុខបាន​រកឃើញជាបន្តបន្ទាប់ ប៉ុន្តែមានចំនួនតិចតូចមិនមានច្រើនដូច​ករណីមុនៗនោះឡើយ ទាំងការឆ្លងក្នុងសហគមន៍ផងនោះ។លោកបន្តថា ទោះបីជាស្ថានភាពកំណើនពលករឆ្លងដែនមកពីថៃ បច្ចុប្បន្ន​មិនមានករណីឆ្លងច្រើន​យ៉ាងណាក្តីក៏យើងនៅបន្តអនុវត្តវិធានការ​ការព្វកិច្ច​ពាក់ម៉ាក ​ការរក្សាគម្លាតឲ្យបាន​ខ្ជាប់ខ្ជួន ជាប់​ជាប្រចាំ ដើម្បីទប់ស្កាត់ការកាត់ផ្តាច់កុំឲ្យមានការចម្លងបន្តក្នុងសហគមន៍ឲ្យមានប្រសិទ្ធភាពខ្ពស់។តាមការប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត គិតត្រឹមម៉ោង៧:៣០នាទីថ្ងៃទី២៥ សីហា ចំនួនពលករ​ចូលមកថ្មី​មានចំនួន១៨៤នាក់ ស្រី៨១នាក់ វិជ្ជមាន២៣នាក់ ស្រី១១នាក់ សហគមន៍៣៤នាក់ ជាសះស្បើយ១០២នាក់ សរុបមកអ្នកឆ្លងកូវីដ-១៩ក្នុងខេត្តមាន៦.៣៥៩ករណី ១.៤២៥ករណី កំពុងសម្រាកព្យាបាល១០ករណីស្លាប់ ៕អត្ថបទ ៖ ឃិនសារិទ្ធ

បន្ទាយមានជ័យ រកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta ចំនួន២៣០នាក់ មានទាំងពលករ និងក្នុងសហគមន៍

2021/08/26 05:11:50 pm        402
ភ្នំពេញ៖ អាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីសុខាភិបាលខេត្ត បានរកឃើញអ្នកវិជ្ជមានកូវីដ ១៩ ប្រភេទបំប្លែងថ្មីដែលតា (Detla) ចំនួន២៣០ករណី ដែលតួលេខនេះគឺឈរនៅលេខរៀងទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានរកឃើញរហូតដល់ចំនួន ៣៧៥ករណី នេះបើគិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ ។ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហានេះ បានថ្លែងថា ចំពោះការរកឃើញអ្នកឆ្លងវីរុសបំប្លែងថ្មី Delta នៅក្នុងខេត្តបន្ទាយមានជ័យនេះ មានទាំងពលករត្រឡប់មកពីប្រទេសថៃ និងឆ្លងក្នុងសហគមន៍ ដោយអ្នកជំងឺកូវីដ១៩ បំប្លែងថ្មីនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាល ដាច់ដោយឡែកពីអ្នកជំងឺកូវីដ១៩ ប្រភេទធម្មតា ។ឯកឧត្តមបន្តថា ដោយសារកំណើនអ្នកជំងឺកូវីដ១៩ បានរកឃើញជាបន្តបន្ទាប់ អាជ្ញាធរខេត្ត បានរៀបចំនូវកន្លែងព្យាបាលធំថ្មី គឺមណ្ឌលព្យាបាល ហ៊ុន សែនខ្លាកូន ស្ថិតក្នុងក្រុងសិរីសោភ័ណ ដោយដាក់អ្នកជំងឺអាការៈស្រាលចូលហើយ គឺបានចំនួនប្រមាណ២០០០នាក់ អ្នកជំងឺជាពលករសុទ្ធ ។ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា ក្រៅពីនោះអាជ្ញាធរកំពុងរៀបចំជិតរួចហើយ ទីតាំងព្យាបាល​មួយទៀត​នៅមណ្ឌលផ្សារ អឹងវណ្ណម៉ៅ ស្ថិតក្នុងស្រុកមង្គលបូរី​សម្រាប់ដាក់អ្នកជំងឺឆ្លងក្នុង​សហគមន៍ ហើយកំពុងរៀបចំមណ្ឌលចត្តាឡីសក្ត​មួយទៀត នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត អាចដាក់ពលករបានចំនួន ៣០០០នាក់ ។ឯកឧត្តម អ៊ុ រាត្រី បានបញ្ជាក់ថា ចំពោះការវិធានការ អាជ្ញាធរបានរៀបចំអ្នកជំងឺប្រភេទបំប្លែងថ្មី Detla នៅមណ្ឌលដាច់ដោយឡែកពីអ្នកជំងឺផ្សេង, បន្តស្វែងរកអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ឲ្យធ្វើចត្តាឡីសក្តតាមការណែនាំ, បន្តអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ និងវិធានការបង្ការលើការរីក​រាលដាល, បន្តអនុវត្តបំរាមគោរចរ និងហាមការជួបជុំ និងរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល ៕

អគ្គីភ័យឆាប់ឆេះ មន្ទីរពេទ្យសុខលាភមេត្រី ខណ្ឌបឹងកេងកង បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជំងឺ​និង​បុគ្គលិកពេទ្យ

2021/08/25 12:54:01 pm        820
ភ្នំពេញ៖ អគ្គីភ័យឆាប់ឆេះមន្ទីរពេទ្យពហុព្យាបាល «សុខលាភមេត្រី» ជាន់ផ្ទាល់ដីបណ្ដាលឲ្យ​ខូចខាត​សម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងបង្កការភ្ញាក់ផ្អើលដល់បុគ្គលិកពេទ្យរត់ចេញផងដែរ តែសំណាងល្អមិនបណ្ដាលឲ្យ​រាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ។ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០និង១៥នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ នៅចំណុចមន្ទីរពហុព្យាបាល និងសម្ភារៈសុខលាភ មេត្រី ផ្ទះលេខ៤៧D ផ្លូវលេខ៣៦០ ភូមិ១ ក្រុម៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។នគរបាលបានឲ្យដឹងថា ម្ចាស់មន្ទីរពេទ្យឈ្មោះ សុខ វិសាលគន្ធ ភេទប្រុស​ អាយុ ២៥ឆ្នាំ មុខរបរ ម្ចាស់គ្លីនិក។តាមប្រភពដដែល បានបន្ដថា នៅមុនពេលកើតហេតុឃើញមានផ្សែងហ៊ុយចេញពីបន្ទប់ផ្ទាល់ដី ស្រាប់តែបង្កជាអណ្ដាតភ្លើង បុគ្គលិកពេទ្យបានយកបំពង់ពន្លត់​អគ្គីភ័យ​បាញ់​ពន្លត់តែមិនរលត់ បាន​រាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ទាក់ទង​ទៅ​កម្លាំងនគរបាលជំនាញចេញរថយន្តពន្លត់​អគ្គីភ័យ​ចេញជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿង បានទាន់ពេលវេលា។លោកវរះសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន​នគរបាលរាជធានី​ភ្នំពេញ បានប្រាប់ឲ្យដឹងថា ដើមចម​នៃការឆាបឆេះនេះបានកើតឡើង​ដោយ​មូល​ហេតុឆ្លងចរន្ត​អគ្គិសនី ​នៅបន្ទប់វះកាត់តូចនៅបន្ទប់ផ្ទាល់ដី។ទីតាំងឆាបឆេះប្រភេទសំណង់​ ថ្មបេតុង​ ទំហំ១២ម៉ែត្រ​គុណ​២០ម៉ែត្រ។ ខូចខាតសម្ភារៈ​ មាន​ម៉ាស៊ីន​ត្រជាក់,​តុ ទូ ​ដាក់​សម្ភារៈប្រើ​ប្រាស់​មួយចំនួន នឹងពុំបណ្ដាលឲ្យ​ឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។លោកនាយការិយាល័យ បានបញ្ជាក់ឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះ រថយន្តពន្លត់អគ្គីភ័យ​បាន​មកដល់ទីតាំងកើតហេតុចំនួន៧គ្រឿង ប្រើប្រាស់ចំនួន៥គ្រឿង រួមមាន រថយន្តការិយាល័យ​បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន​ ៥គ្រឿង​ ប្រើប្រាស់​ទឹក​ចំនួន​ ៥ឡាន​ ស្មើនឹង​២០ម៉ែត្រគូប​ និងរថយន្តក្រសួងមហាផ្ទៃ​ ចំនួន​ ២គ្រឿង​ ពុំបាន​ប្រើប្រាស់ទឹកទេ។មន្រ្តីជំនាញ បានបញ្ជាក់ឲ្យដឹងផងដែរថា ខណៈអគ្គីភ័យកំពុងឆាបឆេះ ធ្វើអោយបុគ្គលិក​នៃ​មន្ទីរពេទ្យមិនអាច​បញ្ជូន​អ្នក​ជំងឺចេញមកខាងក្រៅបានឡើយ ដោយជញ្ជូន​អ្នកជំងឺឡើងទៅ​ជាន់ទី៧ ដើម្បីជៀសវាងគ្រោះថ្នាក់ដល់អ្នកជំងឺកំពុង​សម្រាកព្យាបាលជំងឺ ​ព្រោះ​ការឆាប​ឆេះស្ថិត​នៅ​ជាន់​ផ្ទាល់​ដីប៉ុណ្ណោះ៕អត្ថបទ៖ កុម្ភះ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

របាយការណ៍របស់ UN៖ កម្ពុជាធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរាប់លាននាក់ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស
10/02/2026 03:10 PM
អ្នករាយការណ៍ពិសេស UN៖ កម្ពុជាបានចាត់វិធានការសំខាន់ៗ ដើម្បីបង្ក្រាបការឆបោក​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា​
10/02/2026 03:10 PM
យុវជនរាជធានី-ខេត្ត ផុលផុសបន្តនាំគ្នាទៅស្នើសុំពាក្យបំពេញកាតព្វកិច្ចយោធា
10/02/2026 03:10 PM
ធនាគារជាតិថ្កោលទោសចំពោះការផ្សាយមិនពិតថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមួយចំនួនប្រឈមនឹងបញ្ហា
10/02/2026 03:10 PM
សម្ដេចធិបតី៖ ការ​បង្កើត​ច្បាប់​កាតព្វកិច្ចយោធា ជា​ការ​វិនិយោគ​កសាង​ធនធាន​មនុស្ស​ប្រកប​ដោយ​វិន័យ និង​ជំនាញ
10/02/2026 02:10 PM
ថ្ងៃដំបូងនៃការចាប់ផ្តើមអនុវត្តច្បាប់កាតព្វកិច្ចយោធា យុវជន​ប្រហែល​៣៥% ទទួល​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វកិច្ច
10/02/2026 02:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ អញ្ជើញ​ទទួល​ជួប​សម្តែង​ការ​គួរសម និងពិភាក្សាការងារជាមួយម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា
10/02/2026 02:10 PM
សម្តេច ម៉ែន អំអន អញ្ជើញជាអធិបតីចូលរួមក្នុងកិច្ចប្រជុំលើកទី៩ រវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ជាមួយក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម
10/02/2026 02:10 PM
មុនជួបអ៊ីតាលីយប់នេះ Zidane ថាគ្មានការសោកស្តាយចំពោះការបុកក្បាល Materazzi កាលឆ្នាំ ២០០៦
10/02/2026 01:10 PM
ឥណ្ឌូនេស៊ី និងកូរ៉េឈ្នះមេដាយមាសបាញ់ធ្នូ ខណៈជប៉ុនគ្រប់គ្រងវិញ្ញាសាយូដូក្នុង Asian Games
10/02/2026 01:10 PM