ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

សមត្ថកិច្ចក្នុងខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនជាតិថៃ៧នាក់ដែលបានលួចឆ្លងដែនចូលកម្ពុជា

2021/07/30 10:21:38 pm        224
បន្ទាយមានជ័យ ៖ សមត្ថកិច្ច នៅថ្ងៃនេះ បានឃាត់ខ្លួនជនជាតិថៃ ចំនួន៧នាក់ ដែលបានលួចឆ្លងដែនចូលទឹកដីកម្ពុជា ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ ខណៈខេត្តនេះបាននឹងកំពុងដាក់ចេញនូវវិធានការបិទខ្ទប់ ដើម្បីទប់ ស្កាត់ការនាំចូលមេរោគកូវីដ-១៩ ពិសេស ប្រភេទ Delta ។​ជនជាតិថៃប្រុស-ស្រី ចំនួន ៧នាក់ បានលួចឆ្លងដែនពីប្រទេសថៃចូលមកប្រទេសខ្មែរ នៅចំណុច ផ្លូវឧកញ៉ា សំផាន់ណារិទ្ធិ ក្បែរបង្គោលព្រំដែនលេខ៤៣ "ដីខ្មែរស្រែថៃ" នាភូមិ/ឃុំ ណូនម៉ាក់មុន ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ ទល់មុខភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួនបាននៅវេលាម៉ោង១យប់ រំលងអាធ្រាត្រចូលថ្ងៃទី៣០ ខែកក្កដានេះ។លោកវរសេនីយ៍ទោ ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានឱ្យដឹងថា ការឃាត់ខ្លួនជនជាតិថៃទាំង៧នាក់នេះ បន្ទាប់ពីកម្លាំងចម្រុះ បានល្បាត២៤ម៉ោង លើ២៤ម៉ោង ដោយប្តូរវេន គ្នា ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែន និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។លោកវរសេនីយ៍ទោ បានបញ្ជាក់ថា ក្រោយការឃាត់ខ្លួន ជនជាតិថៃទាំង៧នាក់ ត្រូវបានក្រុមគ្រូពេទ្យជួរមុខយកសំណាកទៅវិភាគ ដើម្បីមេរោគកូវីដ-១៩ ពិសេសគឺប្រភេទថ្មី Delta រួចនាំយកទៅធ្វើចត្តាឡីស័កឲ្យបានគ្រប់ចំនួន២១ថ្ងៃ ហើយនៅពេលចប់ចត្តាឡីស័ក នឹងត្រូវបញ្ជូនទៅឲ្យមន្ត្រីជំនាញចាត់ការទៅតាមនីតិវិធីច្បាប់ផងដែរ៕អត្ថបទ ៖ សារិទ្ធ

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៦៨នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៨១២នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/30 03:58:08 pm        483
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៦៨នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៨១២នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៨នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៤០នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស២៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៣៧៥នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៦៩ ១៩៨នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ចំនួន ៨១២​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៦ ៥៨៥នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ប្រជាពលរដ្ឋស្រុកឈូកម្នាក់ទៀតហើយ ស្លាប់សង្ស័យពុលស្រាស ធ្វើឲ្យចំនួនអ្នកស្លាប់​កើន​ដល់៧នាក់

2021/07/29 08:06:20 pm        520
កំពត ៖ គិតមកដល់ល្ងាចថ្ងៃទី២៩ ខែកក្កដានេះ ពលរដ្ឋរស់នៅក្នុងភូមិដូនយ៉យ និងភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូកបានស្លាប់ម្នាក់ទៀតហើយ ក្នុងករណីសង្ស័យថា ពុលស្រាសនោះ។ លោក ស៊ឺន កើន នាយប៉ុស្តិ៍គរបាលរដ្ឋបាលឃុំដូនយ៉យ បានប្រាប់ឱ្យដឹងថា នៅព្រឹកថ្ងៃទី២៩ ខែកក្កដានេះ មានពលរដ្ឋម្នាក់ទៀតហើយ បានស្លាប់បាត់បង់ជីវិត ធ្វើឲ្យចំនួនអ្នកស្លាប់​កើន​ដល់៧នាក់។បើតាមលោកនាយប៉ុស្តិ៍ បានឲ្យដឹងថា គិតមកដល់ថ្ងៃទី២៩ ខែកក្កដានេះ មានប្រជាពលរដ្ឋ​ចំនួន៣០នាក់ ដែលបានពាក់ព័ន្ធនឹងករណីសង្ស័យថា ពុលស្រាស ក្នុងនោះស្លាប់៧នាក់ កំពុងសម្រាកព្យាបាលម្នាក់ រីឯអ្នកផ្សេងទៀត មានសុខភាពធម្មតា។ដោយឡែកចំពោះអ្នកលក់ស្រា ស បានរត់គេចខ្លួនបាត់។ករណីពុលស្រាស នៅខេត្តកំពតបានកើតឡើងពីរលើករួចមកហើយ ក្នុងស្រុកកំពង់ត្រាច នាចុងខែឧសភា និងដើមខែកក្កដា ឆ្នាំ២០២១នេះ បណ្តាលឱ្យមនុស្សប្រុសស្រីជិត​២៩នាក់ បានស្លាប់។ ពាក់ព័ន្ធបញ្ហានេះ អាជ្ញាធរខេត្ត បានចាត់វិធានការ និងចេញបទបញ្ជាមិនឲ្យជនណាម្នាក់​បិទ​ស្រាដោយខុសច្បាប់ ឬគ្មានការត្រួតពិនិត្យពីមន្ត្រីជំនាញនោះទេ ក្នុង​ករណីមានត្រូវ​រឹបអូស​សម្ភារៈ និងឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕អត្ថបទ ៖ សារីម

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧៦៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៦៩៤នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/29 06:59:42 pm        625
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៦៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៦៩៤នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤៣៧នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣២៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៣៥០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប១០ ០៤៩នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៥ ៩១៧នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

អាជ្ញាធរថា ការមិនអនុវត្តខ្ជាប់ខ្ជួនវិធានការសុខាភិបាល ធ្វើឲ្យបាត់ដំបងផ្ទុះឆ្លងខ្លាំងជំងឺកូវីដ១៩

2021/07/29 06:53:24 pm        438
បាត់ដំបង៖ ស្ថានភាពជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង កំពុងមានការឆ្លងរីករាលដាលខ្លាំង នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈអាជ្ញាធរខេត្ត បានលើកឡើងថា បញ្ហានេះបណ្ដាលមកពីមនុស្សមួយចំនួន អនុវត្តនូវវិធានការសុខាភិបាលនៅមានការខ្វះចន្លោះ ពិសេសករណីពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។បើតាមលោក សឿម ប៊ុនរិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា អត្រានៃការឆ្លងជំងឺកូវីដ១៩ នៅក្នុងខេត្តបាត់ដំបង សម្រាប់ពលករទើបត្រឡប់មកពីថៃ មាន​ចំនួនតិច ព្រោះការឆ្លងដែនតាមច្រកនានាជាប់ខេត្តមានការថយចុះ បើធៀប​នឹងបណ្ដាខេត្ត​ជាប់ព្រំដែន​នៃប្រទេសថៃផ្សេងទៀត ។លោកអភិបាលរង បានបន្តថា មួយវិញទៀត ចំពោះការឆ្លងរាលដាលខ្លាំង នៃជំងឺកូវីដ១៩ នៅរយៈពេលប៉ុន្មានថ្ងៃនេះ គឺមានពលរដ្ឋមួយចំនួន មិនអនុវត្តឲ្យបានត្រឹមត្រូវនូវវិធានការ ៣កុំ ៣ការពារ ខណៈមាន​សាច់ញាតិ​របស់ពួកគាត់ មកពីតំបន់ប្រឈម មិនឲ្យធ្វើចត្តាឡីស័ក ឬ​នៅដាច់ដោយឡែក បែរជួបជុំគ្នាមិនរក្សាគម្លាតធ្វើសកម្មភាពផ្សេងៗ ។លោក សឿម ប៊ុនរិទ្ធ បានបន្ថែមថា ដោយបញ្ហានេះ សូមទទូចដល់ពលរដ្ឋចូលរួមឲ្យបានគ្រប់គ្នា នូវការអនុវត្តវិធានការសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន ទើបស្ថានភាពអាចធូរស្បើយបាន ។ មួយវិញទៀត ពាក់ព័ន្ធមានសាច់ញាតិ​មកពីតំបន់ប្រឈម គ្រួសារត្រូវផ្ដល់ព័ត៌មានដល់អាជ្ញាធរ ហើយមានការសង្ស័យ ត្រូវទៅជួប​គ្រូពេទ្យធ្វើតេស្តរហ័ស ក៏ដូចជាត្រូវធ្វើចត្តាឡីស័ក ដោយមិនត្រូវទុកចិត្តគ្នាពេកនោះទេ ព្រោះកន្លងមកក៏បានរកឃើញករណីឆ្លងតាមរយៈបែបនេះដែរ ។ចំពោះវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តបាត់ដំបង កំពុងពន្លឿនការ​ចាក់វ៉ាក់​សាំងការពារឆ្លងជំងឺកូវីដ១៩ ដល់ពលរដ្ឋនៅទូទាំងខេត្តបានជាង ២០ម៉ឺននាក់ លើផែនការ​ប្រមាណ ៧០ម៉ឺននាក់ រួមទាំងអនុវត្តនូវវិធានការរឹតបន្តឹង ការធ្វើដំណើរឆ្លងចូលខេត្តបាត់ដំបង ពីរាជធានីភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ ពិសេសពលករទើបត្រឡប់មកពីប្រទេសថៃ មានការពិនិត្យកម្ដៅ ការធ្វើតេស្តរហ័ស និងការដាក់ឲ្យធ្វើចត្តាឡីស័ក រួមទាំងមានការបិទខ្ទប់នូវផ្សារ ផ្ទះ ឬទីតាំងពាក់ព័ន្ធជំងឺកូវីដ១៩ផងដែរ ។ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា សម្រាប់បាត់ដំបង មានអ្នកឆ្លងជំងឺនេះចំនួន ២ ៩៤២នាក់ ព្យាបាលជាសះស្បើយចំនួន ១ ៧៥៣នាក់ ស្លាប់ចំនួន ៣៣នាក់ និងកំពុងសម្រាកព្យាបាលចំនួន ១ ១៥៦នាក់ ។ ដោយកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរ បានរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១២៥នាក់ ជាសះស្បើយចំនួន ១៣៩នាក់ និងស្លាប់ចំនួន ៣នាក់ ។ខេត្តបាត់ដំបង ក៏ជាខេត្តមួយក្នុងចំណោម ខេត្តចំនួន៨​ ដែលនឹងត្រូវអនុវត្តវិធានការបិទខ្ទប់​រយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ២៣ និង៥៩នាទី យប់ថ្ងៃទី២៩ ខែកក្កដា រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ហើយរដ្ឋបាលខេត្ត នៅរសៀលថ្ងៃនេះ នឹងមានការបើកកិច្ចប្រជុំបន្ទាន់មួយ ដើម្បីរៀបចំអនុវត្តនូវវិធានការនេះ ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៧៦៦នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៩៦៧នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/28 07:04:56 pm        381
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៦៦នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៩៦៧នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤៥៩នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣០៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៥នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៣៣៩នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៩ ៧២១នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៥ ១៥២នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​៦៨៥នាក់​​ឆ្លង​កូវីដ-១៩​ ខណៈ​​អ្នក​ជំងឺ​៧៧៥នាក់​ទៀត​ ត្រូវ​បាន​​ព្យាបាល​ជា​សះ​ស្បើយ

2021/07/28 12:06:37 pm        458
ភ្នំពេញ ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៨៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ​ចំនួន៧៧៥​នាក់​ទៀត​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៤២៣នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ២៦២នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់១​ ៣២៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប៩ ៤១៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៧៤ ៣៨៦នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ក្រសួង​សុខាភិបាល​អះ​អាង​ថា ​រក​ឃើញ​សាច់​ក្របី​បង្កក​​ចំនួន ៣​កុងតឺន័រ​នាំ​ចូល​ពី​ឥណ្ឌា​ ផ្ទុក​មេរោគ​កូវីដ-១៩

2021/07/27 07:31:07 pm        573
ភ្នំពេញ៖ កម្ពុជា​​បាន​ប្រកាស​ថា ​សាច់​ក្របី​បង្កក​ចំនួន ៣​កុងតឺន័រ ដែល​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា​នោះ ត្រូវ​បាន​រក​ឃើញ​ផ្ទុក​មេរោគ​កូវីដ-១៩ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សុខាភិបាល។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានកាល​ពី​ថ្ងៃ​ទី១៩ ខែ​កក្កដា ក្រសួង​សុខាភិបាល​បញ្ជាក់​ថា លទ្ធផល​វិភាគ​រក​មេរោគ​កូវីដ-១៩​លើ​សាច់​ក្របី​បង្កក​ចំនួន ៥​កុងតឺន័រ ដែល​នាំ​ចូល​ពី​ប្រទេស​ឥណ្ឌា រក​ឃើញ​ថា សាច់​ក្របី​បង្កក​ចំនួន ៣​កុងតឺន័រ មាន​ផ្ទុក​មេរោគ​កូវីដ-១៩។បើ​តាម​ក្រសួង​សុខាភិបាល ផលិត​ផល​សាច់​ក្របី​បង្កក​ទាំង ៣​កុងតឺន័រ​នោះ ត្រូវ​បាន​នាំ​ចូល​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន​ចំនួន២ មាន​ក្រុមហ៊ុន បូវីនី ហ៊្វូដ និង​ក្រុមហ៊ុន អេស្តារី អ៊ិនវេសម៉ិន & ខនស្ត្រាក់សិន។ប៉ុន្តែ ​ក្នុង​លិខិត​មួយ​កាល​ពី​ថ្ងៃ​ទី​២១​ ខែ​កក្កដា​ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បញ្ជាក់ថា សាច់​ក្របី​ចំនួន ២​កុងតឺន័រ​ប៉ុណ្ណោះ នៅ​ក្នុង​ចំណោម​សាច់​ក្របី ៥​កុងតឺន័រ ត្រូវបាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។កម្ពុជា​បាន​សម្រេច​ផ្អាក​ការ​នាំ​ចូល​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​មក​នេះ ដោយសារ​តែ​ក្ដី​បារម្ភ​ពី​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។ប៉ុន្តែ កម្ពុជា​ក៏​បាន​សម្រេច​​អនុញ្ញាត​ឱ្យ​​នាំ​ចូល​ឡើង​វិញ​នូវ​សាច់​បង្កក​ពី​ប្រទេស​ឥណ្ឌា​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មិថុនា​កន្លង​មក​នេះ៕

កម្ពុជា​រក​ឃើញ​មនុស្ស​៣៩​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី Delta នាំ​ឱ្យ​តួលេខ​អ្នក​ឆ្លង​សរុប​ឡើង​ដល់ ១១៤​នាក់​ហើយ

2021/07/27 07:14:37 pm        485
ភ្នំពេញ៖ កម្ពុជា​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ៣៩​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ប្រភេទ Delta កាល​ពី​សប្ដាហ៍​មុន ដែល​នាំ​ឱ្យ​ចំនួន​មនុស្ស​ឆ្លង​មេរោគ​បំប្លែង​ថ្មី​នេះ កើនឡើង​ដល់ ១១៤​នាក់​ហើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ពលរដ្ឋ​ខ្មែរ​ចំនួន ២១​នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ១១​នាក់​ផង​ដែរ។បើ​តាម​ក្រសួង​សុខាភិបាល ពលរដ្ឋ​ខ្មែរ​​ចំនួន ១៤​នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​បំប្លែង​ថ្មី Delta នេះ​នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​ពលរដ្ឋ​ខ្មែរ​ចំនួន ៧​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ប្រភេទ​ដដែល​នេះ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា។ក្រៅ​ពី​រក​ឃើញ​លើ​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ​ហើយ​នោះ ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ប្រភេទ​ Delta នេះ ក៏​ត្រូវ​បាន​រក​ឃើញ​​លើ​បុគ្គលិក​សុខាភិបាល​ចំនួន៤​នាក់​ផង​ដែរ។ក្រសួង​បញ្ជាក់​ថា បុគ្គលិក​សុខាភិបាល​ម្នាក់​អាយុ ៤៦​ឆ្នាំ បម្រើការ​នៅ​ខេត្ត​ឧត្ដរមានជ័យ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​បំប្លែង​ថ្មី Delta នៅ​ថ្ងៃ​ទី​២២ ខែ​កក្កដា ហើយ​បុគ្គលិក​សុខាភិបាល​ខេត្ត​ឧត្ដរមានជ័យ​ចំនួន ៣​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​ប្រភេទ​ដដែល​នេះ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា។ក្រសួង​សុខាភិបាល​ បាន​ឱ្យ​ដឹង​ទៀត​ថា ពលរដ្ឋ​ចំនួន ១៣​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគកូវីដ-១៩​​បំប្លែង​ថ្មី​នេះ​ផង​ដែរ​នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ក្នុង​នោះ​ពលរដ្ឋ៦​នាក់​ បាន​ប៉ះ​ពាល់​ដោយ​ផ្ទាល់​ជាមួយ​ពលរដ្ឋ​ខ្មែរ​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ។ចំណែក​ឯ​​ពលរដ្ឋ​ចំនួន ៧​នាក់ទៀត ក្រសួង​បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ពី​សហគមន៍​ដែល​បាន​ប៉ះ​ពាល់​ជាមួយ​ពលរដ្ឋ​ខ្មែរ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ។ក្រសួង​សុខាភិបាល​ឱ្យ​ដឹង​ផង​ដែរ​ថា ចំនួន​​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩​បំប្លែង​ថ្មី​ Delta​នេះ ត្រូវ​បាន​រក​ឃើញ​​​ដល់​ចំនួន ១១៤​នាក់​ហើយ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៥៩​នាក់​ផង​ដែរ គិត​ចាប់​តាំង​ពីថ្ងៃ​ទី​៣១ ខែ​មីនា​កន្លង​មក​៕

មន្ត្រី​យោធាម្នាក់​ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​បទល្មើស​ឆបោក​និងរំលោភលើទំនុកចិត្ត​ទឹកប្រាក់ជាង៩០ម៉ឺនដុល្លារ

2021/07/26 08:55:58 pm        1581
ភ្នំពេញ ៖ សមត្ថកិច្ចព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន លោក អេង អូន ដែលគេស្គាល់ជាមន្ត្រីយោធានៅអង្គភាពកងទ័ពជើង អាកាស​កងកេង ខេត្តព្រះសីហនុ និងជាប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ភ្នំថ្កូវ ពាក់ព័ន្ធបទល្មើស ឆបោក​និង​រំលោភលើទំនុកចិត្ត ទឹកប្រាក់ចំនួន៩២ម៉ឺនដុល្លារអាមេរិក ព្រឹកនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ នេះ។តាមប្រភពព័ត៌មាន​​ បានឲ្យដឹងថា លោក អេង អូន ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅមុខផ្សារស៊ីធីម៉ល រាជធានីភ្នំពេញតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជធានីភ្នំពេញ ដែលពេលនេះ លោក អេង អូន ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាល​រាជ​ធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ។សូមបញ្ជាក់ថា លោក អេង អូន ក៏ត្រូវបានឯកឧត្តម​ ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល សម្រេចផាកពិន័យជាទឹកប្រាក់ជាង៨០០លានរៀល ដោយសារតែក្រុមហ៊ុន អភិវឌ្ឍន៍ភ្នំថ្កូវ របស់​លោកបានកាយយកដីក្រហមមុនទទួលបានអាជ្ញាប័ណ្ណ ។ ប៉ុន្តែរហូតមកទល់ពេលនេះ លោក អេង អូន ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍ ភ្នំថ្កូវ បានគេចវេសដោយហេតុផលផ្សេងៗ ពុំព្រមបង់ប្រាក់​ផាកពិន័យ តាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងរ៉ែនោះទេ។បច្ចុប្បន្ន លោក អេង អូន ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់បណ្ដោះអាសន្ន ត្រៀម​បញ្ជូន​ខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕អត្ថបទ ៖ កុ​ម្ភៈ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សាលក្រមលើករណីរបស់​ក្រុម​ Man City ធ្វើឱ្យទំនាក់ទំនងការទូត រវាងព្រីតថេន​ និងអារ៉ាប់រួម​ តានតឹង
10/02/2026 07:10 PM
ទិន្នន័យរបស់រដ្ឋាភិបាល៖ ការផ្ទុះឡើងនៃជំងឺអេបូឡា នៅកុងហ្គោ បានសម្លាប់មនុស្សជាង ៤.០០០នាក់
10/02/2026 06:10 PM
ឯកឧត្តម គន់ គីម អញ្ជើញជួបសវនាការជាមួយ ឯកឧត្តម Winston Toh សមាគមអតីតយុទ្ធជនសាធារណរដ្ឋសិង្ហបុរី
10/02/2026 06:10 PM
អនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
10/02/2026 06:10 PM
ម្នាក់ ក្នុងចំណោមជនជាតិម៉ាឡេស៊ីបាត់ខ្លួន​​ ៥៥នាក់ ត្រូវបានបញ្ជាក់នៅមានជីវិត ក្រោយ​ទឹកជំនន់ នៅនេប៉ាល់
10/02/2026 06:10 PM
ម្ចាស់ក្សត្រី ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងសួរសុខទុក្ខអ្នកជំងឺអេដស៍ នៅមន្ទីរពេទ្យសម្តេចឪ សម្តេចម៉ែ
10/02/2026 05:10 PM
អតីតមេដឹកនាំ​តៃវ៉ាន់ លោកស្រី Tsai នឹងបំពេញទស្សនកិច្ច នៅសហរដ្ឋអាមេរិក នា​សប្តាហ៍ក្រោយ
10/02/2026 05:10 PM
ចិនត្រៀមសម្រាប់តម្រូវការធ្វើដំណើរច្រើនបំផុត អំឡុងពេល​សម្រាកបុណ្យជាតិរយៈពេល ១សប្តាហ៍
10/02/2026 05:10 PM
អនុប្រធានទី១ រដ្ឋសភា ជំរុញឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅបរទេស បំពេញតួនាទីជា «ទូតមិត្តភាព» និងជាកម្លាំងចលករក្នុងការកសាងមូលធនមនុស្សនៅកម្ពុជា
10/02/2026 05:10 PM
កម្ពុជា ត្រៀមកងកម្លាំងជិត ២ម៉ឺននាក់​ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំបរទេសដែលនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០
10/02/2026 05:10 PM