៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

រោងចក្រ​ជិត​៦០​ក្នុង​ខណ្ឌ​ចំនួន​ពីរ​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​បណ្តោះអាសន្ន​ក្រោយ​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

2021/06/10 12:52:53 pm        458
ភ្នំពេញ ៖ គិត​មកដល់ពេលនេះ​រោងចក្រ សហគ្រាស​សរុប​ចំនួន​ប្រមាណ​ជិត​៦០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​ នៃ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ក្រោយ​ផ្ទុះ​នៃ​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​។ ​ទន្ទឹមនឹង​ការគ្រប់គ្រង​ស្ថាន​ការ​នៃ​ការ​ឆ្លងតាម​រោងចក្រ អាជ្ញាធរ​ពាក់​ព័ន្ធ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​ពាក់​ព័ន្ធ​នឹង​រោងចក្រ​បិទទ្វារ ​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​។នៅ​ព្រឹក​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០២១​នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់លោក ​រោងចក្រ​ដែល​បិទ​បណ្តោះអាសន្ន​ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ប្រមាណ​ជិត ៤០​រោងចក្រ ​នៃ​ចំនួន​សរុប ២៨៥​រោងចក្រ​។ លោក​ បាន​បន្តថា ​ដោយឡែក កម្មករ-កម្ម​ការិនី​ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ប្រមាណ​ជាង ៦០០​នាក់ ប៉ុន្តែ​មកដល់ពេលនេះ ​បាន​ព្យាបាល​សះស្បើយ​ចំនួន ​៥២០​នាក់​ហើយ​។ជាមួយគ្នានេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ​​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះដែរ​ថា រោងចក្រ​បិទ​បណ្តោះ​អាសន្ន​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៩​រោងចក្រ ក្នុងនោះ​កម្មករនិយោជិត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​សរុប ៥៣៥​ករណី​។សូមបញ្ជាក់ថា ការបិទ​បណ្តោះអាសន្ន​នៃ​រោងចក្រ​សហគ្រាស​ក្នុង​ខណ្ឌ​ទាំងពីរ​នេះ​ គឺ​បន្ទាប់ពី​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរការ​ឡើងវិញ ​នៅក្រោយ​វិធាន​ការបិទ​ខ្ទប់​ ដែល​បាន​បែក​ចែក​តំបន់​ហាមឃាត់​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ ត្រូវបាន​ដកចេញ​។​ វិធាន​ការបិទ​ខ្ទប់​នេះ​ គឺ​អនុវត្ត​ចាប់​តាំងពី​មានការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕​អត្ថបទ​ ៖ ឈិ​ត​បូរ៉ា​វី 

នៅ​ថ្ងៃ​នេះ កម្ពុជា​មាន​ពលរដ្ឋ​៤២៦​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈអ្នក​ជា​សះ​ស្បើយ​ថ្មី​មាន​៧៦០​នាក់

2021/06/10 11:49:04 am        92
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤២៦​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៦០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៣៨០​នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង ៤៦​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ៣០០​​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ ១១​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ៦៦៦​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ៨០៧​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៦០​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​បន្ទាយមានជ័យ ​រក​ឃើញ​ពលរដ្ឋ​៣៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ជាច្រើន​ជា​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​ពី​ថៃ

2021/06/09 02:54:40 pm        260
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៣៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ ២៥​នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ចំណែក​ឯ​ករណី​ឆ្លង​ផ្សេង​ទៀត​ រដ្ឋបាល​ខេត្ត​នេះ ​បញ្ជាក់​ថា ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ​ចំនួន ១០​នាក់ ដែល​ជា​អាជីវករ ​កម្មករ សិស្ស និង​កុមារ ៣​នាក់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩នៅ​ថ្ងៃ​នេះ៕

វិនិយោគិន​ក្រុមហ៊ុន​GFX បដិសេធ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ប្ដឹង​បុគ្គល​ទី​បី និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចេញមុខ​សង​ប្រាក់​ដោយផ្ទាល់

2021/06/09 01:18:43 pm        427
ភ្នំពេញ ៖ វិនិយោគិន​ប្រមាណ​១០០​នាក់ ​បាន​ដាក់​លិខិត​ជាថ្មី​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និស្សន្ទ សង​ប្រាក់​វិនិយោគិន​ដាក់ប្រាក់​ជាមួយ​ក្រុមហ៊ុន ​ត្រឡប់​ដោយ​ផ្ទាល់​។ ទន្ទឹមនឹងនេះ ​វិនិយោគិន​ក៏បាន​បដិសេធ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ ប្តឹង​បុគ្គល​ទី​បី ដែល​ត្រូវ​បាន​គេ​ចោទថា​ ជា​អ្នក​នៅ​ពីក្រោយ​សំណុំរឿង​បាត់​បង់លុយ​។ក្រុម​វិនិយោគិន​បាន​ដាក់​លិខិត​ស្នើសុំ​នេះ​ ទៅ​ក្រុមហ៊ុន GFX ស្ថិតនៅ​តំបន់​ទួលគោក ​កាលពី​ព្រឹក​ថ្ងៃទី​៩ខែមិថុនា ​បន្ទាប់ពី​ក្រុមហ៊ុន បាន​ជូនដំណឹង​ដល់​វិនិយោគិន​កាលពី​ថ្ងៃទី​២៥ ​ខែឧសភា​ ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ទៅ​ជន​ទី​៣ ​មុន​ថ្ងៃ​កំណត់​ត្រឹម​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ​២០២១​។ក្រុម​វិនិយោគិន បញ្ជាក់ថា ​ពួកគាត់​ទាមទារ​ប្រាក់​សំណង​ប្រមាណ​៧​លាន​ដុល្លារ ​ពី​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ពីព្រោះ​ពួកគាត់​បាន​ដាក់​ប្រាក់​វិនិយោគ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ​ហើយ​ពួកគាត់​មិនដែល​ស្គាល់​បុគ្គល​ទី​បី​នោះទេ​។ ​ក្រុម​វិនិយោគិន បាន​​បញ្ជាក់ថា សំណុំរឿង​កិបកេង ​គឺជា​រឿង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន ​និង​ជន​ទី​បី​។បន្ទាប់ពី​បាន​ដាក់​លិខិត​ទាមទារ​ក្រុមហ៊ុន GFX សង​ត្រឡប់​នូវ​ប្រាក់​ដែល​បាន​បាត់បង់​ក្រុម​វិនិយោគិន​បាន​បន្ត​ដាក់​លិខិត​ទៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ក្នុង​គោលបំណង ​ស្នើសុំ​អន្តរាគមន៍ តាមរយៈ​ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ខ្នះខ្នែង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ​ហើយ សង្ឃឹមថា​នឹង​មាន​ដំណោះស្រាយ​ល្អ​ពី​ខាង​ក្រុមហ៊ុន​។ក្រុមការងារ​ព័ត៌មាន BTV បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ប៉ុន្តែ​មិន​មាន​ការឆ្លើយតប នៅ​ព្រឹក​ថ្ងៃទី​៩​នេះ​។លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX​ បានបញ្ជាក់​ នៅ​ថ្ងៃទី​៩​នេះថា ទាក់ទិន​ការ​តវ៉ា​ទាមទារ​របស់​ក្រុម​វិនិយោគិន ​ក្រុមហ៊ុន​កំពុង​រងចាំ​តាម​នីតិវិធី​ច្បាប់​ គេ​ធ្វើការ​នៅឡើយ​។សូម​បញ្ជាក់ថា ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ដេ​រី​វ៉េ​ទីវ ​សំដៅទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ​ដែល​ចេញពី​មូល​ប​ត្រ​ស​ន្ទ​ស្សន៍​លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ និង​ប្រេង​ឆៅ​ជាដើម​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស៧២៩នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​ចំនួនអ្នក​ស្លាប់កើនឡើង១១នាក់

2021/06/09 09:20:57 am        109
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​​ថា​ កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ ថ្មី​ចំនួន​៧២៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៣៩៨នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៦៧១ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៥៨នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់២៨៩​នាក់បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ០៤៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៣៩៨នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ២៤០ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

តុលាការ​លើកលែង​ការចោទប្រកាន់​ចំពោះ មាន ពេជ្រ​រីតា ពី​បទ​លួច​ស្ថាន​មាន​ស្ថាន​ទម្ងន់​ទោស

2021/06/08 11:40:41 am        415
​ភ្នំពេញ៖ បន្ទាប់ពី​ឆ្លងកាត់​នីតិវិធី​ជា​បន្តបន្ទាប់ កាលពី​ថ្ងៃទី០៧ ខែ​មិថុនា ឆ្នាំ​២០២១ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ចេញ​ដីកា​លើកលែង​ការចោទប្រកាន់​ឈ្មោះ មាន ពេជ្រ​រីតា ពីបទ លួច​មាន​ស្ថាន​ទម្ងន់​ទោស​ដោយសារ​ប្រព្រឹត្តិ​អំពើ​ហិង្សា​។​​ឯកឧត្ដម គី តិច ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ បានបញ្ជាក់​ប្រាប់​អ្នកសារព័ត៌មាន BTV នៅ​ល្ងាច​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១​នេះ​ថា សំណុំរឿង​របស់ លោក​ឧកញ៉ា ហេង សៀ ដែល​បាន​ប្តឹង កញ្ញា មាន ពេជ្រ​រីតា ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស ​ត្រូវបាន​តុលា​ការចេញ​ដីកា​លើកលែង​ការចោទប្រកាន់​ហើយ បន្ទាប់ពី​ចៅក្រម​ស៊ើបសួរ​ពិនិត្យ​ឃើញថា អំពើ​ដែល កញ្ញា មាន ពេជ្រ​រីតា បាន​ប្រព្រឹត្តិ​គឺជា អំពើ​ទប់ទល់ និង ការពារ​ខ្លួន​ឬ រំដោះខ្លួន​ក្នុង​សភាព​ចាំបាច់ និង​មាន​តុល្យភាព ដើម្បី​ប្រឆាំង​ទៅនឹង​អំពើ​ឈ្លានពាន​ដែល​មិន​ត្រឹមត្រូវ​។ ដោយ​ក្នុងនោះ​ ចៅក្រម​បាន​ចាត់ទុក​សកម្មភាព​របស់​ជន​ត្រូវ​ចោទ កញ្ញា មាន ពេជ្រ​រីតា គឺជា​ការ​ការពារ​ស្របច្បាប់​ហើយ​ជន​ត្រូវ​ចោទ មិនត្រូវ​បានទទួល​ខុស​ត្រូវ​ព្រហ្មទណ្ឌ​ឡើយ​ស្របតាម​ប​បញ្ញត្តិ​មាត្រា ៣៣ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។​ឯកឧត្ដម គី​ តិច បាន​បន្ថែមការសម្រេច​នេះ ក៏​ជា​ការ​បំភ្លឺ​នូវ​ការ​មន្ទិល​សង្ស័យ​របស់​ប្រជាពលរដ្ឋ​ដែល​តែងតែ​ដាក់​ការចោទប្រកាន់​មក​លើ​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា ដែរ​ថាអ្នកមាន​លុយ មានអំណាច​នឹង​មិន​ចេះ​ជាប់ទោស​ជាពិសេស​សំណុំរឿង កញ្ញា មាន ពេជ្រ​រីតា ថា​មានការ​សម្របសម្រួល​គ្នា​ក្រៅ​ប្រព័ន្ធ​តុលាការ​នោះ​គឺជា​រឿង​មិន​ពិត​នោះ​ទេ​។​​សូម​រំលឹកថា ឧកញ៉ា ហេង សៀ បានដាក់​ពាក្យ​ប្តឹង កញ្ញា មាន ពេជ្រ​រីតា ពីបទ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដែល​ប្រព្រឹត្តិ​នៅ ចំណុច​ផ្លូវ ១៣៨ កែង​ផ្លូវ២៥៩ ក្រុម​២៨ ភូមិ​១០ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​០៤ ខែឧសភា ឆ្នាំ​២០២១ ដោយ​ចោទថា មាន ពេជ្រ​រីតា បាន​យក​កូនកាំបិត​ចុង​ស្រួច​ចាក់​ទៅ​លោក​ឧកញ៉ា បណ្តាល​អោយ​រងរបួស​ធ្ងន់ធ្ងរ​២​កន្លែង ហើយក៏​បាន​ដក​យក​ទូរស័ព្ទ​១​គ្រឿង ម៉ាក Ipone 12 Pro Max និង​បានគេច​ខ្លួន​។​​ដោយឡែក​ករណី​ដែរ កញ្ញា មាន ពេជ្រ​រីតា បាន​ប្តឹងទៅ លោក​ឧកញ៉ា​ហេង សៀ ពីបទ ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​វិញ​នោះ​មក​ដល់ពេលនេះ ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​នៅតែ​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​បំផុត​ចំពោះ​ចំណាត់​ការ​របស់​តុលាការ ប៉ុន្តែ​ នៅ​មិនទាន់​ទទួលបាន​ការកោះហៅ​អោយ​ឧកញ៉ា ហេង សៀ​ ចូល​ប​ភ្លឺ​នៅឡើយ​ ដោយ​យោងតាម​ការ​ស្នើសុំ​ពី​ឧកញ៉ា ហេង សៀ​ផ្ទាល់ ព្រោះ​មូលហេតុ​ស្ថានភាព​សុខភាព​។ ជា​ចុងក្រោយ​ឯកឧត្តម ប្រធាន​ក្រុម​មេធាវី​ស្ម័គ្រ​ចិត្ត​សម្តេច​តេ​ជោ​នៅតែ​បញ្ជាក់​យ៉ាង​ច្បាស់​ថា រឿងក្តី​របស់​កញ្ញា មាន ពេជ្រ​រីតា និង ឧកញ៉ា ហេង សៀ មិនមាន​ការសម្របសម្រួល​បញ្ចប់​រឿង​ជាមួយនឹង​លុយកាក​នោះទេ ផ្ទុយទៅវិញ​រឿងក្តី​កំពុងតែ​បន្តទៅ​នីតិវិធី​ច្បាប់​៕ ​អត្ថបទ ៖ សូ​ដាវ​ណ្ណ ​​

នៅ​ថ្ងៃ​នេះ កម្ពុជា​មាន​ពលរដ្ឋ​១២​នាក់​ទៀត​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​រក​ឃើញ​មនុស្ស​៦៧៨​នាក់​ទៀត​ឆ្លង​មេរោគ​នេះ

2021/06/08 12:18:41 pm        133
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ១២​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​រក​ឃើញ​ពលរដ្ឋ​ ៦៧៨​នាក់​ឆ្លង​មេរោគ​ផ្លូវ​ដង្ហើម​នេះ។ ក្រសួង​សុខាភិបាល ​បញ្ជាក់​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ២៧៨​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ​ថា មនុស្ស ៦៧៨​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​​ពលរដ្ឋ ៦២៩​​​នាក់​​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ៤៩​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៥ ៥១១​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៨ ៦៤៩​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៥៥៧​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​បន្ទាយមានជ័យ​រក​ឃើញ​ពលរដ្ឋ​៤២​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​១២០​នាក់​ទៀត​ជា​សះ​ស្បើយឡើង​វិញ

2021/06/08 12:08:15 pm        93
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បាន​ប្រកាស​ថា ប្រជាពលរដ្ឋ​ចំនួន ៤២​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ហើយ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១២០​នាក់​បន្ថែម​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ពលករខ្មែរ​ចំនួន ១៧​នាក់ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់មក​ពី​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ។ក្រៅ​ពីពលករ​មក​ពី​ក្រៅ​ប្រទេស រដ្ឋបាល​ខេត្ត​នេះ​ឱ្យ​ដឹង​ទៀត​ថា កម្មករ​​កម្មការិនី ១១​នាក់ដែល​បម្រើការងារ​នៅ​តាម​រោងចក្រ​នានា​នៅ​ក្រុង​ប៉ោយប៉ែត ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ឱ្យ​ដឹង​បន្ថែម​ថា ពលរដ្ឋ ៨​នាក់​ផ្សេង​ទៀត​ដែល​​មាន​ទាំង​កុមារ​ផង​នោះ ក៏​បាន​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ខណៈ​ករណី​ឆ្លង​ថ្មី ២​ករណី​ទៀត ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ ២​នាក់​ទៀត​ដែល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ៕

ឱសានវាទ​នៃ​ការ​ចល័ត​ចេញ​ផ្ទះ​លើទឹក​ និង​បែ​ចិញ្ចឹម​ត្រី​លើ​ផ្ទៃ​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ​ជិត​ចូល​ម​មកដល់

2021/06/07 11:56:50 am        301
​ភ្នំពេញ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០​២ ​ខែមិថុនា ឆ្នាំ​២០២១ ​បាន​ចេញ​សេចក្ដីជូនដំណឹង​ឱ្យមាន​ការ​រុះរើ ឬ ចល័ត​ចេញ​ជាបន្ទាន់​ចំពោះ នូវ​បែរ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្ដែត​ទឹក ផ្ទះ​តូច​ៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់​នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដោយ​ទុក​រយៈពេល ០១ សប្ដាហ៍​។​​ឱសានវាទ​រយៈពេល ១​សប្តាហ៍​នេះ ឃើញថា ខិតជិត​មកដល់​ហើយ ដូច្នេះ មហាជន​ទូទៅ មានការ​គាំទ្រ នឹង​កំពុង​ទន្ទឹងរង់ចាំ​ម​លើ​យ៉ាង​អន្ទះសារ​បំផុត ថា តើ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក និង​សំណង់​មិន​រៀបរយ​លើ​ផ្ទៃ​ទន្លេ រូប​ណាខ្លះ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ។​​សូម​ជំរាបជូន​ថា រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី០​២ ​ខែមិថុនា ឆ្នាំ​២០២១ ​បានចេញ​សេចក្ដីជូនដំណឹង លេខ ០៣៨/២១ ​សជណ​.​ច បញ្ជាក់ថា កន្លងមក​មាន​ជន​ឱកាសនិយម​មួយចំនួន​បាន​លបលួច​ធ្វើ​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ផ្ទះ​តូចៗ និង​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ ហើយ​កន្លែង​ខ្លះ​បាន​ប្រែក្លាយជា​កន្លែង​ស្នាក់នៅ​ដោយ​ខុសច្បាប់​យ៉ាង​អាណាធិបតេយ្យ ដែល​បង្ក​ឱ្យ​បាត់បង់​សណ្តាប់ធ្នាប់ ប៉ះពាល់​ដល់​ផ្លូវ​នាវាចរ ប៉ះពាល់​ដល់​ប្រព័ន្ធ​អេកូ​ឡូ​ហ្ស៊ី មាន​ចរន្តទឹក​ហូរ គោក​រាក់ ពិសេស​ការប្រើប្រាស់​ចំណី​សម្រាប់​ចិញ្ចឹម​ត្រី និង​ការ​បញ្ចេញ​កាក សំណល់ ការ​បន្ទោបង់​ពាសវាល​ពាសកាល​នៅក្នុង​ទឹកទន្លេ ដែល​ធ្វើឱ្យ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ​ក្នុង​ទឹក ខូចគុណភាព​ទឹក បំពុលបរិស្ថាន និង​ប៉ះពាល់​ដល់​សោភ័ណភាព រាជធានី​ភ្នំពេញ ព្រមទាំង​ប៉ះពាល់​ដល់​សុខភាព នៃ​ប្រជាពលរដ្ឋ ដែល​បាន​ប្រើប្រាស់​ទឹក​មិន​ស្អាត​ផងដែរ​។​​ចំពោះមុខ ដើម្បី​រក្សា​បរិស្ថាន ជីវចម្រុះ គុណភាព​ទឹក និង​លុបបំបាត់​បាតុភាព​អសកម្ម​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ តម្រូវឱ្យ​ម្ចាស់​បែ​ចិញ្ចឹម​ត្រី ផ្ទះ​បណ្តែត​ទឹក ម្ចាស់ផ្ទះ​តូចៗ និង​ម្ចាស់​សំណង់​មិន​រៀបរយ​នៅលើ​ផ្ទៃ​ទន្លេ​ទាំងអស់ ត្រូវ​រុះរើ ឬ​ចល័ត​ចេញ​ជាបន្ទាន់ ដោយ​ទុក​រយៈពេល ០១ សប្ដាហ៍ គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ​។ ផុត​រយៈ​ពេលនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​ចាត់វិធានការ​រដ្ឋបាល​ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការខូចខាត ឬ​ការបាត់បង់​ណាមួយ​ឡើយ ហើយ​ក្នុង​ករណី​រឹងរូស​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​តាមផ្លូវ​ច្បាប់៕ អត្ថបទ៖ ​តារា​វុទ្ធី​

តុលាការ បញ្ជូន​ជន​ឆបោក រៀប​ដី​ខ្យល់​លក់ ទៅ​ពន្ធនាគារ​ខេត្ដ​សៀមរាប

2021/06/07 03:50:10 pm        697
សៀមរាប ​៖ មេក្លោង​រៀប​ដី​ខ្យល់​លក់ និង​ឆបោក​ត្រូវបាន​បញ្ជូន​ខ្លួន​ចូលកាន់ ពន្ធនាគារ​ខេត្តសៀមរាប ​រួចហើយ ​ក្រោយពី​សាកសួរ​ចម្លើយ ពី​ចៅក្រម​ស៊ើបអង្កេត​រួចមក ​។ ជនឆបោកឈ្មោះ លោក ផូ ស៊ីផា​នេះ ​គ្រប់គ្នា​ទទួល​ស្គាល់ថា ​មនុស្ស​ហ៊ាន​ទាំង​បំពាន​ច្បាប់ ជា​ជើង​ខ្លាំងពូកែ​រៀប​ដី​ខ្យល់​ម្នាក់​តែងតែ​យកឈ្មោះ លោកធំ​មក​អួតអាង កាង​នូវ​អំពើ​ទុច្ចរិត​របស់ខ្លួន ​ជា​យូរ​ឆ្នាំ​មកហើយ​។ក្រៅពី​អំពើ​រកស៊ី​ទុច្ចរិត​រៀប​ដី​ខ្យល់​លក់ ឈ្មោះ ផូ ស៊ីផា ក៏​ពូកែ​ខាង​រំលោភ​យក​ដី​ស្របច្បាប់​របស់​អ្នក​ទីទៃ និង​លក់​ដី​ជាន់ក​ម្មសិទ្ធ​គ្នាផងដែរ ។បើ​តាម​ប្រភពព័ត៌មាន បានឲ្យ​ដឹងថា ទម្រាំ​ចាប់​ជន​នេះ​បាន​ ឃើញ​មាន​អន្តរាគមន៍​ខ្លាំងណាស់​ពី ឯកឧត្តម ​និង​ឧកញ៉ា​ មួយចំនួន​ចង់​អោយ​សម្របសម្រួល​នៅ​ក្រៅ​ឃុំ ដោយសារ​ប្រតិកម្ម​របស់​ដើម​បណ្តឹង​មាន​ច្រើន​គ្នា​ពេក​មិនមែន​មានតែ​ម្នាក់​ទេ ​ការ​អន្តរា​គមន៍​ក៏​ស្ងាត់​ទៅវិញ​។​ខាងដើម​បណ្តឹង​ជាច្រើន ​បាន​ស្នើសុំ​ស្ថាប័ន​តុលាការ​ផ្តល់​ការ​ កាត់​ក្តី​អោយ​បាន​យុត្តិធម៌ និង​ត្រឹមត្រូវ​តាមច្បាប់​បំផុត ដើម្បី​ជា​គំរូ​ល្អ​ដល់​ប្រព័ន្ធច្បាប់​ស្រុក​ខ្មែរ​ ដែលមាន​ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បាន​ខិតខំ​ប្រឹងប្រែង​កែ​លម្អ​ស្ថាប័ន​មួយ​នេះ​អោយ ​មាន​យុត្តិធម៌ ​និង​តម្លាភាព​នៅ ​ក្នុងសង្គម​។គួររំលឹកថា​ លោក ផូ ស៊ីផា អាយុ ៤៦​ឆ្នាំ ត្រូវ​បាន​កងកំលាំង ​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ទៅតាម​ដីការបង្គាប់ អោយ​នាំខ្លួន​លេខ ១៧៣/២១ ចុះ​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០២១ របស់​ព្រះរាជ អាជ្ញា នៃ​សាលាដំបូង​ខេត្តសៀមរាប ​បាន​បង្គាប់​អោយ​នាំ​លោក ខ្លួន ផូ ស៊ីផា ​មុខរបរ​គួក​ជេរ​ដី ​ខណៈដែល​ជននេះ​គេចវេស​ មិន​ព្រម​ចូលខ្លួន ទៅតាម​ការកោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង​។យោងតាម​បណ្តឹង​របស់លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា ពីបទ “​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ សុចរិត​” និង​បទ “​ប្រឆាំង​និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ឃុំ​ខ្នារ​សណ្តាយ ស្រុក​បន្ទាយស្រី​ ខេត្តសៀមរាប​។ចំណែក​សំណុំរឿង​មួយទៀត កាលពី​ថ្ងៃទី​០៨ ខែមេសា ឆ្នាំ​២០២១ លោក ផូ ស៊ីផា ត្រូវបាន​កំលាំង​ចំរុះ ដឹកនាំ​ដោយ​អាជ្ញា សាលាដំបូង​ខេត្តសៀមរាប​ និង​កងកំលាំង​ប៉ូលិសក្រុង បាន​ចុះ​អនុវត្ត ដីកាស​ម្រេច​លេខ ១៩៩ ចុះ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ត​មួយ​គ្រឿង​ម៉ាកToyota Lexus RX330 ពណ៌​មាស ស្លាក​លេខ សៀមរាប​2B-6806 ជា​កម្ម​សិទ្ធ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ទៅតាម​ដើម​បណ្តឹង​ ពីបទ “​រំលោភ​លើ ទំនុក​ចិត្ត និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ៣៥​ញ​/២៩១​សម្រេច​អោយ ផូ ស៊ីផា ផ្តន្ទាទោស​ព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល​ ពី​បទ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា ​និង​បង្គាប់​អោយ ផូ ស៊ីផា សង​សំណង ​ការខូចខាត​៥​ម៉ឺន​ដុល្លារ និង​សងជំងឺចិត្ត​៣០​លាន​រៀល ។ជាមួយគ្នា​នោះ ជន​ឆបោក​រូបនេះ ​ក៏មាន​សំណុំ​បណ្តឹង​ធ្ងន់​មួយទៀត​ នៅក្នុង​តុលាការ ឧទ្ធរ​ខេត្តបាត់ដំបង​ នៅឡើយ​ ពីបទ​ឆបោក លុយ ដៃគូ​រកស៊ី​ជាមួយគ្នា​រាប់​ម៉ឺន​ដុល្លារ​ យកទៅ​ទិញ​ដី​ដាក់ឈ្មោះ ​ម្នាក់ឯង​។​ក្រៅពី​សំណុំរឿង​ខាងលើ ​នៅ​មាន​សំណុំរឿង​ធ្ងន់ៗ​កំពុង​ប្តឹង ​លោក ផូ ស៊ីផា នៅ​តុលាការ​ជាច្រើន​ទៀត​នៅឡើយ​ សុទ្ធតែ​ជា​សំណុំរឿង​ពាក់​ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ៕អត្ថបទ ៖ សាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM