៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ជំនាញ​កំពុង​ជួយសង្គ្រោះ​ត្រី​មេ​ពូជ ​ក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ក្នុង​ខេត្តសៀមរាប​ កុំឱ្យ​ងាប់​បន្តទៀត​

2021/06/07 12:50:03 pm        257
សៀមរាប ៖ ​ថ្វីត្បិតតែ​ត្រី​មេ​ពូជ​ចម្រុះ នៅក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ក្នុង​ខេត្តសៀមរាប កំពុង​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាន់​ចេញពី​គ្រោះធម្មជាតិ​ទឹក​គោក​រាក់ ​ប៉ុន្តែ​កា​រ​សង្គ្រោះ​នេះ វា​អាច​ធានា​បាន​រយៈពេល​ដ៏​ខ្លី​ប៉ុណ្ណោះ​។ លើស​១៥​ថ្ងៃ បើសិនជា​គ្មាន​ភ្លៀង​ធ្លាក់​ទេនោះ​ វា​ជា​គ្រោះអាសន្ន​ដ៏​ធំ ដែល​ពិបាក​នឹង​ជួយសង្គ្រោះ​បន្ត​។ ​នេះ​បើ​តាម​ការ​ឱ្យដឹងពី​អ្នកជំនាញ​។កាលពី​ម្សិលមិញ ក្រោម​ការផ្តល់​កិច្ចសហការ​អន្តរាគមន៍​ដោយ​គ្រឿងចក្រ​មួយគ្រឿង​របស់​ក្រសួងកសិកម្ម ដែលមាន​មន្ត្រីរដ្ឋ​បាល​ជលផល​ចុះ​ផ្ទាល់​ផង​នោះ ​អាជ្ញាធរ​សង្កាត់​ជ្រាវ នៃ​ក្រុង​សៀមរាប និង​សហគមន៍​បឹង​ពារាំង ​បាន​ដំណើរ​ការជីក​ប្រឡាយ​នាំ​ទឹក​ចេញពី​ស្រះ​មួយ​ចំនួន ​ទៅ​ជួយសង្គ្រោះ​បន្ទាន់​នូវ​ជីវិត​ត្រី​មេ​ពូជ​ចម្រុះ ​នៅក្នុង​តំបន់​អភិរក្ស​បឹង​ពារាំង ​ដែល​កំពុងស្ថិត​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយសារតែ​កត្តា​ធម្មជាតិ គឺ​ផ្ទៃ​បឹង​រីង​រាក់ និង​អាកាសធាតុ​ហួតហែង​។​​លោក គង់ មង្គល ប្រធាន​សហគមន៍​បឹង​ពារាំង ​បានឱ្យដឹងថា រយៈពេល​បី​យប់​កន្លងមកហើយ ត្រី​មេ​ពូជ​ក្នុង​បឹង​ពារាំង បាន​ងាប់​ជា​បណ្តើរៗ ដោយ​ក្នុង​មួយ​យប់ៗ ​អាច​ក្នុង​ចំនួន​ប្រមាណ​ជា​៥០​ក្បាល ស្មើនឹង​ប្រហែល​ជិត​១០០​គីឡូក្រាម​។ ​ជាមួយគ្នានេះដែរ ​កាលណា​ទឹក​បឹង​រីង​រាក់​បែបនេះ ត្រី​មេ​ពូជ ដែល​ងាប់ មិន​ត្រឹមតែ​ជា​លទ្ធផល​ប្រឈម​នឹង​អាកាសធាតុ​ប៉ុណ្ណោះ​ទេ​ ក៏ប៉ុន្តែ​វា​ក៏ត្រូវ​ប្រឈម​នឹង​ការ​យាយី​ដោយ​សត្វ​ភេរ​ផងដែរ ​ដែល​សត្វ​ភេរ​ទាំងនោះ​ មាន​ប្រមាណ​ជា​១០០​ក្បាល​នៅក្នុង​តំបន់​នេះ​។​​លោក​ប្រធាន​សហគមន៍ ​បាន​បញ្ជាក់ថា ​នេះ​គឺជា​ការជួយ​សង្គ្រោះ​បឋម ដែល​អាច​បន្ត​ឲ្យ​ត្រី​មេ​ពូជ​ទាំងនេះ​ មាន​ដង្ហើម​រស់ក្នុង​រយៈពេល​ប្រហែលជា​១៥​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​។ ​ប្រសិនបើ​គ្មាន​ភ្លៀង​ធ្លាក់​ទេនោះ ​វា​ជា​គ្រោះអាសន្ន​យ៉ាង​ធ្ងន់ធ្ងរ​បំផុត ដែល​មិន​ធ្លាប់​មាន ​សម្រាប់​ជីវិត​ត្រី​មេ​ពូជ នៃ​តំបន់​អភិរក្ស​បឹង​ពារាំង​។លោក​ បាន​បញ្ជាក់ថា លើសពី​១៥​ថ្ងៃ​ទៅមុខ ជម្រើស​ចុងក្រោយ ​គឺ​មានតែ​ស្នើ​ទៅ​គណៈ​អភិបាលខេត្ត​សៀមរាប សុំ​រថយន្ត​ដឹក​ទឹក​ យក​មក​បញ្ចូល​ក្នុង​បឹង​នេះ ​ដែល​មធ្យោបាយ​នេះ វា​ជា​ក្តី​សង្ឃឹម​ដ៏​តិចតួច ​ដើម្បី​សង្គ្រោះ​ត្រី​មេ​ពូជ​ឆ្នាំនេះ ​និង​ជា​មេរៀន​ពិសោធន៍​សម្រាប់​ឆ្នាំ​បន្ទាប់​៕​អត្ថបទ​៖ ងឹ​ន គឹម​ឡេង

ខេត្ត​កំពង់ចាម​ប្រកាស​ថា ស្ត្រី​ម្នាក់​អាយុ​៦២​ឆ្នាំ​បាន​ស្លាប់​​​ម្សិល​មិញ​នេះ ២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​រក​ឃើញ​ឆ្លង​កូវីដ-១៩

2021/06/07 12:41:04 pm        86
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​ពី​ករណី​ស្លាប់​ស្ត្រី​ម្នាក់​អាយុ ៦២​ឆ្នាំ ដោយសារ​ជំងឺ​កូវីដ-១៩​ កាល​ពីថ្ងៃ​ម្សិល​មិញ​នេះ តែ​២​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម ​បញ្ជាក់​ថា ស្ត្រី​អាយុ​៦២​ឆ្នាំ​រូប​នេះ បាន​ស្លាប់​បាត់​បង់​ជីវិត បន្ទាប់​ពី​រលាក​សួត​ទាំង​សង​ខាង​ធ្ងន់ធ្ងរ​ ដែល​បង្ក​ឡើង​ដោយ​វីរុស​កូវីដ-១៩ បន្ថែម​ទៅ​លើ​ជំងឺ​ប្រចាំ​កាយ​របស់​គាត់​ផង​ដែរ។បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម ស្ត្រី​រូប​នេះដែល​មាន​លំនៅឋាន​នៅ​ក្នុង​​ភូមិ​ត្រពាំងស្នោ ​ឃុំ​ស្រម៉រ ស្រុក​ជើងព្រៃ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ឱ្យ​ដឹង​ទៀត​ថា ស្ត្រី​រូប​នេះ បាន​ទៅ​ចូល​រួម​ពិធី​បុណ្យ​សព​អ្នក​ភូមិ​ម្នាក់​កាល​ពី​ថ្ងៃ​ទី​២២ ខែ​ឧសភា ​ហើយបាន​ធ្លាក់​ខ្លួន​ឈឺ​កាល​ពី​ថ្ងៃ​ទី​០១​ ខែ​មិថុនា​ មុន​នឹង​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩៕

ខេត្ត​ព្រះវិហារ​សម្រេច​ផ្អាក​ប្រតិបត្តិការ​អាជីវកម្ម​បួន​ទីតាំង​នៅ​ស្រុក​រវៀង ក្រោយ​រក​ឃើញ​មនុស្ស​៣​នាក់​ឆ្លង​កូវីដ-១៩

2021/06/07 12:28:38 pm        27
ព្រះវិហារ៖ រដ្ឋបាល​ខេត្ត​ព្រះវិហារ​បាន​សម្រេច​បិទ​ទីតាំង​ចំនួន​៤​នៅ​ក្នុង​ស្រុក​រវៀង​ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច៤​ដាច់​ដោយ​ឡែក​ពីគ្នា រដ្ឋបាល​ខេត្ត​ព្រះវិហារ​សម្រេច​បិទ​ជា​បណ្ដោះ​អាសន្ន​ផ្សារ​ទីរួម​ស្រុក​រវៀង​ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី។បន្ទាប់​មក​ទៀត រដ្ឋបាល​ខេត្ត​នេះ ​ក៏​បាន​​សម្រេច​ផ្អាក​ដំណើរការ​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ​នូវ​ផ្ទះ​សំណាក់​តោពីរ ស្ថិត​នៅ​ភូមិតាំងត្រក ឃុំ​របៀប នៃ​ស្រុក​រវៀង ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​ផង​ដែរ។ចំណែក​ឯ​អាជីវកម្ម​វីង​មួយ​កន្លែង​នៅ​ភូមិ​ត្នោតម្លូរ និង​អាជីវកម្ម​អាហារ​ដ្ឋាន​មួយ​កន្លែង​នៅ​ក្នុង​ភូមិ​រវៀងជើង ក៏​ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​ផង​ដែរ។ក្នុង​សេចក្ដី​សម្រេច​ទាំង​នោះ រដ្ឋបាល​ខេត្ត​ព្រះវិហារ ​បញ្ជាក់​ថា ការ​សម្រេច​ឱ្យ​ផ្អាក​ដំណើរ​ការ​អាជីវកម្ម​ទាំង ៤​ទីតាំង​នេះ បន្ទាប់​ពី​មន្ត្រី​សុខាភិបាល​ខេត្ត​នេះ​បាន​រក​ឃើញ​មនុស្ស ៣​នាក់​បាន​ឆ្លង​មេរោគ​កូវីដ-១៩ កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​មក​នេះ៕

កម្ពុជា​រក​ឃើញ​ពលរដ្ឋ​៥៨៩​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៩៤៥​នាក់​បន្ថែម​ទៀត​បាន​ជា​សះ​ស្បើយ​ឡើង​វិញ

2021/06/07 12:04:21 pm        93
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា ​មនុស្ស ៥៨៩​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ដែល​ភាគ​ច្រើន​លើស​លប់​​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្រសួង​សុខាភិបាល បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៥៦២​​នាក់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ២៧​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​បន្ដ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៣​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២៦៦​នាក់​ហើយ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៤ ៨៣៣​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៨ ០៩២​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៩៤៥​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​កំពង់ចាម ​រក​ឃើញ​ពលរដ្ឋ​៤៨​នាក់​ ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​នៅ​ស្រុក​ជើងព្រៃ និង​ស្រុក​ព្រៃឈរ

2021/06/04 02:04:02 pm        464
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ប្រកាស​ថា​ បាន​រក​ឃើញ​ប្រជា​ពលរដ្ឋ ៤៨​នាក់​បន្ថែម​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​រក​ឃើញ​នៅ​ស្រុក​ព្រៃឈរ ​និង​ស្រុក​ជើងព្រៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ប្រជា​ពលរដ្ឋ​ ២៣​នាក់​នៅ​ស្រុកជើង​​ព្រៃ ហើយ​បន្ទាប់​មក​ស្រុក​ព្រៃឈរ ​រក​ឃើញ​ករណី​ឆ្លង​ថ្មី ២២​​នាក់​ទៀត។ ចំណែក​ឯ ៣​ករណី​ទៀត រដ្ឋបាល​ខេត្ត​កំពង់ចាម​ បញ្ជាក់​ថា រក​ឃើញ​នៅ​ស្រុក​ចំការលើ ២​នាក់ និង​ស្រុក​បាធាយ ១​នាក់។ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ចំណោម​ការ​តេស្ត​សំណាក​ប្រជា​ពលរដ្ឋ ៥៨៣​នាក់​ដែល​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៨១​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។គិត​ត្រឹម​ថ្ងៃ​នេះ អ្នក​ជំងឺ​កូវីដ-១៩​សរុប ៤២៨​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ហើយ​អ្នក​ជំងឺ​កូវីដ​-១៩​ចំនួន ៥៦៦​នាក់​ផ្សេង​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

វិនិយោគិន​ក្រុមហ៊ុន GFX មិន​ពេញចិត្ត​ចំពោះ​យន្តការ​ដោះស្រាយ​លើ​សំណុំរឿង​បាត់​បងលុយ និង​បន្ត​ទាមទារ​បន្ថែមទៀត

2021/06/04 01:01:23 pm        1451
ភ្នំពេញ ​៖ វិនិយោគិន​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និ​ស្ស​ន្ទ GFX មិន​ពេញ​ចិត្តនឹង​ចំណាត់ការ​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ ​ហើយ​អះអាងថា​ ពួកគេ​នឹង​បន្ត​ទាមទារ​ទៅ​ក្រុមហ៊ុន​បន្ថែមទៀត​។ក្រុម​វិនិយោគិន​ទាំងនេះ​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន​ប៊ី​ធី​វី នៅ​ព្រឹក​ថ្ងៃទី​៤​មិថុនា ​ឆ្នាំ​២០២១​នេះ​ថា តាម​ការ​គ្រោងទុក​នៅថ្ងៃនេះ​ នឹង​មានការ​ជួបជុំគ្នា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ នៅមុខ​ក្រុមហ៊ុន​ផ្ទាល់​ដើម្បី​ស្វែងរក​ដំណោះស្រាយ ​និង​នៅ​ថ្ងៃស្អែក​ នឹង​បន្ត​ទៅ​ភូមិគ្រឹះ​សម្តេច​ នាយក​រដ្ឋមន្ត្រី​តេ​ជោ ​ហ៊ុន សែន ​ដើម្បី​ស្នើសុំ​អន្តរាគមន៍​លើ​បញ្ហា​នេះ​ ប៉ុន្តែ​ដោយសារ​គោរព​តាម​ការណែនាំ​របស់​រាជ​រដ្ឋា​ភិបាល​អំពី​ហាម​ការជួបជុំ​គ្នាច្រើន​នាក់​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ​ទើប​លុបចោល​វិញ​។ ការ​បញ្ជាក់​របស់​វិនិយោគិន​ គឺ​ធ្វើឡើង​បន្ទាប់​ក្រុមហ៊ុន GFX បាន​អះអាងថា ​នឹង​នៅតែ​បន្ត​ជាមួយ​អតិថិជន​ដើម្បី​អនុវត្ត​ដំណោះស្រាយ​តាមផ្លូវ​ច្បាប់ ​ក្នុង​គោលបំណង​ទាមទារ​ប្រាក់​ទាំងអស់​ម​ក​វិញ និង​ផ្ដន្ទាទោស​ជនបង្ក ​និង​បក្ខពួក​ដើម្បី​រក​យុត្តិធម៌​ពិតប្រាកដ​ជូន​អតិថិជន​រងគ្រោះ ​និង​ភាព​ស្អាតស្អំ​នៃ​ក្រុមហ៊ុន​។ ​ការ​បញ្ជាក់​របស់​ក្រុមហ៊ុន​ GFX ធ្វើឡើង​បន្ទាប់​មាន​អតិថិជន​ចំនួន​ប្រមាណ​៥០​នាក់​បាន​អញ្ជើញ​មក​ក្រុមហ៊ុន​សាខា​ទួលគោក ​កាលពី​ថ្ងៃទី​៣១​ ខែឧសភា​ ក្នុង​គោលបំណង​ដើម្បី​អោយ​ក្រុមហ៊ុន​បញ្ជាក់​អោយ​ច្បាស់​អំពី​ពេលវេលា​ និង​ការងារ​ដែល​ក្រុមហ៊ុន​ត្រូវ​ដោះស្រាយ​។នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ កាលពី​ថ្ងៃទី​២ ខែឧសភា ​ក្រុមហ៊ុន GFX ​លើកឡើងថា ​ក្រុមហ៊ុន​បាន​ដាក់​ពាក្យ​បណ្តឹង ​កាលពី​ថ្ងៃទី​៦ ​ខែមេសា ឆ្នាំ​២០២១ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ​ដែល​ខ្លឹម​សារ​បាន​ប្តឹង​ជន​បង្ក ​និង​បក្ខពួក​បាន​លួច​បង្កើត​ក្រុមហ៊ុន GFX International Co Ltd ជ្រក​ក្រោម​ទីតាំង​ក្រុមហ៊ុន ​និង​ជ្រក​ក្រោម​ពាណិជ្ជសញ្ញា​ក្រុមហ៊ុន Golden Investment Co Ltd (GFX) ​ដើម្បី​ធ្វើ​សកម្មភាព​ជួយ​ដូរ​ដោយ​ខុសច្បាប់ ​​សកម្ម​នេះ មិន​ស្ថិត​នៅក្រោម​សកម្មភាព​អាជីវកម្ម និង​អាជ្ញាប័ណ្ណ​របស់​ក្រុមហ៊ុន ​GFX នោះទេ​។ប្រភព​ ដដែល​បន្តថា តប​តាម​ពាក្យ​បណ្តឹង​ដែល​បានដាក់ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ចាត់​ចំណាត់ការ​ភ្លាមៗ​ ដោយបាន​ធ្វើការ​កោះហៅ​តំណាង​ក្រុមហ៊ុន​សាកសួរ ​ចំនួន​ពីរលើក​ ដោយ​លើកទីមួយ ​ធ្វើឡើង​នៅ​ថ្ងៃទី​២០​ ខែមេសា ប៉ុន្តែ​ដំណើរការ​នេះ​ ត្រូវ​បាន​លើក​ពេល​ដោយសារ​មូលហេតុ​ជាប់​វិធាន​ការ​បិទ​ខ្ទប់​។ លើក​ទី​ពីរ ​ធ្វើឡើង​នៅ​ថ្ងៃទី​១៩ ​ខែឧសភា​ ដំណើរការ​នេះ បាន​បំពេញ​រួចរាល់​តាម​នីតិវិធី​ច្បាប់​។ក្រុមហ៊ុន ​បញ្ជាក់ថា ក្រុម​ជនបង្ក និង​បក្ខពួក​មួយ​ចំនួន​ត្រូវ​បាន​កំណត់​ស្របតាម​នីតិវិធី​នៃ​បណ្តឹង​ដែល​កំពុង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​ ដែល​ចំណុច​នេះ​ ក្រុមហ៊ុន​បាន​សូម​ឱ្យ​អតិថិជន​មាន​ភាព​អត់ធ្មត់ និង​ទុក​ឱ្យ​ស្ថាប័ន​តុលាការ​មាន​ពេលវេលា​គ្រប់គ្រាន់​បំពេញការងារ​របស់​ខ្លួន​ ដោយ​ត្រឹមត្រូវ​ក្នុង​គោលបំណង​រក​យុត្តិធម៌​ដល់​ភាគី​ទាំងអស់​ដែល​ពាក់ព័ន្ធ ​និង​ផ្តល់​តម្លាភាព​ពិតប្រាកដ​នៃ​ជនរងគ្រោះ​ទាំង​អស់គ្នា​។លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX​ បាន​បញ្ជាក់ថា​ ការងារ​ខាង​លើនេះ ​ក្រុមហ៊ុន​បានធ្វើ​សេចក្តីប្រកាស​ព័ត៌មាន​ជា​សាធារណៈ មួយ​ហើយ​ថា ​កិច្ចការងារ​នេះ ​ក្រុមហ៊ុន​បាន​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ដោះស្រាយ​។ ចំពោះ​ការ​ទាមទារ​បស់​អតិថិជន​ទៅកាន់​ក្រុមហ៊ុន ​លោក​មេធាវី​បាន​លើកឡើងថា ​ទុក​អោយ​ច្បាប់​ជា​អ្នកដោះស្រាយ​ ព្រោះ​លោក​មិនទាន់​ទទួល​គោលការណ៍​ណា​ពី​ខាង​ក្រុមហ៊ុន​ លើ​កិច្ចការ​ទាំងអស់​នៅឡើយ​ទេ​ ព្រោះ​យើង​ធ្វើការ​ទៅតាម​ផ្លូវច្បាប់​។សូមបញ្ជាក់ថា ​ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ដេ​រី​វ៉េ​ទីវ ​សំដៅទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ​ដែល​ចេញពី​មូលបត្រ​ស​ន្ទ​ស្សន៍​ លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ ​និង​ប្រេង​ឆៅ​ជាដើម​៕​អត្ថបទ​៖ ឈិ​ត បូរ៉ា​វី

កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស៨៨៦នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៧៨១នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/04 05:14:30 am        100
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាស​​ថា កម្ពុជា​រក​ឃើញ​អ្នក​ឆ្លង​មេរោគ​កូវីដ-១៩ ថ្មី​ចំនួន​៨៨៦ បន្ថែម​ទៀត​ ខណៈមនុស្ស ចំនួន៧៨១នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៨៥៦ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៣០​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៦នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់២៤២​នាក់បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៥ ៥៤៤នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ៧៨១​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

នគរបាល​កម្ពុជា​-​ចិន​ បាន​សហការគ្នា​យ៉ាង​ល្អ​ ក្នុង​ការ​បង្ក្រាប​ឧក្រិដ្ឋជន​បាន​ជោគជ័យ​នាពេល​កន្លងមក

2021/06/04 11:42:23 am        353
ភ្នំពេញ ៖ អគ្គស្នងការ​នគរបាល​កម្ពុជា និង​ក្រសួង​សន្តិសុខ​សាធារណៈ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ បាន​សម្តែង​មោទនភាព​រួមគ្នា​ក្នុងការ​ទទួល​បាន​ជោគជ័យ ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ ក្នុង​កិច្ចការ​បង្ក្រាប និង​ទប់ស្កាត់​ឧក្រិដ្ឋជន​ឆ្លងដែន​ បាន​យ៉ាងច្រើន ​ជាពិសេស​ឧក្រិដ្ឋជន​ដែល​ជា​ជនជាតិ​ចិន​នេះ​តែម្តង​។តាមរយៈ​កិច្ចប្រជុំ​វីដេអូ​ពី​ចម្ងាយ​ នា​រសៀល​ថ្ងៃទី​៣ខែមិថុនា ឆ្នាំ​២០២១​ម្សិលមិញ​នេះ ​រវាង​នាយ​ឧត្តម​សេនីយ៍ ​សន្តិ​បណ្ឌិត នេ​ត សាវឿន ​អគ្គស្នងការ​នគរបាល​ជាតិ លោក វ៉ាង ស៊ា​វ​ហុង (Wang Xiaohong) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​ការរដ្ឋបាល ​នៃ​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​ភាគី​ទាំង​ពីរបាន ​ថ្លែង​កោត​សរសើរ​គ្នា​ទៅវិញទៅមក​ក្នុង​កិច្ច​សហប្រតិបត្តិការ​រួមគ្នា​នាពេល​កន្លង​ទៅនោះ​។បន្ទាប់ពី​កិច្ចប្រជុំ​នោះ​ ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង​ និង​ជា​អ្នកនាំពាក្យ​អគ្គ​ស្នងការដ្ឋាន​នគរ​បាល​ជាតិ ​បាន​ថ្លែង​ថា ​កិច្ច​សហ​ប្រតិ​ប​តិ្ត​ការ​រវាង​កម្ពុជា​-​ចិន ​លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឧក្រិដ្ឋ​ឆ្លងដែន ​គឺ​បាន​ប្រព្រឹត្តទៅ​ប្រកបដោយ​ភាព​វិជ្ជមាន ​និង​ទទួល​បាន​សមិទ្ធផល​សំខាន់ៗ ​នៃ​ការអភិវឌ្ឍន៍​សម្រាប់​ផែនការ​អនុវត្ត​ច្បាប់​រវាង​ក្រសួងមហាផ្ទៃ ​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​កម្ពុ​ជា ​និង​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ ​គឺ​បង្កើត​បាន​យន្តការ​សហប្រតិបត្តិកា​រ​មួយ ​គឺ​ការិយាល័យ​សម្របសម្រួល​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​ច្បាប់​កម្ពុជា​-​ចិន ​ហើយ​តាមរយៈ​ការិយាល័យ​នេះ ប្រទេស​ទាំងពីរ​បាន​រួម​សហការគ្នា​ក្នុង​ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពាក់ព័ន្ធ​សកម្មភាព​មុខសញ្ញា​ឧក្រិដ្ឋ​មួយ​ចំនួន ​ព្រមទាំង​បាន​ធ្វើ​សកម្មភាព​បង្ក្រាប ​ចាប់ខ្លួន​ឧក្រិដ្ឋជន​ទាំងនោះ ទទួល​បាន​លទ្ធផល​គួរ​ឲ្យ​កត់សម្គាល់​។ឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន បាន​លើក​ឡើង​ទៀតថា​ «​ភាគី​ចិន​បាន​គាំទ្រ​ដល់​ប្រតិបត្តិការ​របស់​នគរ​បាល​កម្ពុជា ​ដោយ​បាន​ផ្តល់​ជំនួយ​នូវ​មធ្យោបាយ ​ឧបករណ៍ ​សម្ភារៈ បច្ចេកទេស​មួយ​ចំនួន​ពាក់ព័ន្ធ​ នឹង​កិច្ច​សហប្រតិបត្តិការ​អនុវត្ត​វិធានការ​ជំនាញ ​និង​សម្រាប់​បម្រើ​ឲ្យ​ការងារ​សន្តិសុខ សុវត្ថិភាព​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប ​ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ហើយ​បន្ថែម​ពី​នោះ​ភាគី​ចិន​ក៏បាន​ជួយ​គាំទ្រ​ខាង​ផ្នែក​ឧបករណ៍​ សម្ភារៈ​មួយចំនួន​ពាក់ព័ន្ធ​នឹង​ការ​ប្រឆាំង​កូ​វីដ​-១៩ ផងដែរ​»​។បើ​តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​ ឆាយ គឹម​ខឿន​ បាន​លើកឡើង​ទៀតថា ​អំឡុងពេល​ពីរ​ឆ្នាំនេះ នគរបាល​ទាំងពីរ ​បាន​ផ្លាស់ប្តូរ​គណៈប្រតិភូ​ទៅវិញទៅមក​រួម​ទាំង ​គណៈប្រតិភូ​ជាន់ខ្ពស់ និង​គណៈប្រតិភូ​បច្ចេកទេស ​ដើម្បី​ប្រជុំពិភាក្សា​សិក្សា ​ដកស្រង់​បទពិសោធន៍​អំពី​សភាពការណ៍​នានា ក្នុង​ការ​បង្ក្រាប​បទល្មើស​ឧក្រិដ្ឋ​ជាពិសេស​បទឧក្រិដ្ឋ​ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ និង​រត់គេច​ពី​ប្រទេស​ចិន​មក​ប្រទេស​កម្ពុជា​ជាដើម​៕អត្ថបទ​ ៖ បាន ចក់ 

៥​ខែ​ជនសង្ស័យ​ជាង​៦​ពាន់​នាក់​ត្រូវ​បាន​ឃាត់ខ្លួន ​និង​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត៧០០​គីឡូក្រាម

2021/06/04 11:08:13 am        186
ភ្នំពេញ ៖ ការ​ចាប់ខ្លួន​ជនសង្ស័យ​ជាង​៦​ពាន់​នាក់ ​និង​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជិត ​៧០០ គីឡូក្រាម ​នៅក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​រយៈពេល​៥​ខែ ​គិត​ចាប់ពី​ពីថ្ងៃ​ទី​១ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា ឆ្នាំ២០២១​នេះ​។ ​នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​ទី​៣ នៃ​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ ​ដែល​ទូរទស្សន៍​BTV​ ទទួល​បាន​ នា​ព្រឹក​ថ្ងៃទី​៤ ខែមិថុនា​នេះ​។របាយការណ៍​ បានបង្ហាញ​ថា​ ករណី​ជួញ​ដូរ រក្សាទុក ​កែច្នៃ ចាត់ចែង ​និង​ដាំ​ដុះ ​បង្ក្រាប​បាន ១៨៤៦​ករណី​ឃាត់ខ្លួន​មនុស្ស ​៣៦០១​នាក់ (​ស្រី ២៦២​នាក់​)​ ។ ​ករណី​ប្រើប្រាស់​បង្ក្រាប​បាន ៩៤៨​ករណី , ឃាត់ខ្លួន​មនុស្ស ២៧៦៨​នាក់​(​ស្រី ៩៧​នាក់​) ​និង​អនុវត្ត​ន៍​ដីកា​ចំនួន ១៨៣​ដីកា ឃាត់ខ្លួន​មនុស្ស​ចំនួន ១៦៩​នាក់ (​ស្រី​៦​នាក់​) ។ ប្រភព​ដដែល​ បាន​ឲ្យ​ដឹង​ទៀតថា​ លទ្ធផល​អនុវត្តន៍​ច្បាប់​នៃ​យុទ្ធនា​ការ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​ពីថ្ងៃ​ទី​០១​ ខែមករា​ ដល់​ថ្ងៃទី​៣០​ ខែឧសភា​ឆ្នាំ២០២១ ​បង្ក្រាប​បាន២៧៩៤​ករណី , ឃាត់ខ្លួន​មនុស្ស​ចំនួន​៦៣៦៩​ នាក់ (​ស្រី ៣៥៩​នាក់​)​ក្នុង​នោះ​ មាន​ជនបរទេស​ចំនួន​៧៩​នាក់​ស្រី​៦​នាក់ មាន​៨​សញ្ជាតិ​។ដោយឡែក​សម្រាប់​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដកហូត​បាន​ចំនួន​ជាង ៦៩១​គីឡូក្រាម​និង​កញ្ឆា 14,695​ដើម កញ្ឆា​សួត 63kg106g​។ ​សម្ភារៈ​ចាប់យក​មាន រថយន្ដ 38​គ្រ ម៉ូតូ 643​គ្រ ទូរស័ព្ទ​2287​គ្រ​ជញ្ជីង 104​គ្រ អាវុធខ្លី2​ដើម អាវុធ​វែង18​ដើម (​កែច្នៃ 11​ដើម​)​។ ​លុយ​ខ្មែរ 8,394,200 រៀល ,​លុយ​អាមេ​រិក 1,264 ដុល្លារ​, លុយ​ថៃ 24,120​បាត ​និង​លុយ​វៀតណាម 21,000 ដុង​៕​អត្ថបទ​ ៖ បាន ចក់

សមត្ថកិច្ច​ខេត្ដ​សៀមរាប ចាប់ខ្លួន​មេក្លោង​ល្បី​រៀបចំ​លក់​ដី​ខ្យល់ និង​ឆបោក​ឈ្មោះ ផូ ស៊ីផា តាម​ដីកា​តុលាការ

2021/06/03 10:36:14 am        1969
​សៀមរាប ​៖ មេ​ឈ្មួញ​រៀបចំ​ដី​ខ្យល់​លក់ ​និង​​ជន​ឆបោក​ម្នាក់ ​នៅ​ខេត្តសៀមរាប ​ត្រូវបាន​កង​កំលាំង​សមត្ថកិច្ច​ខេត្ដ​ ធ្វើការ​ចាប់ខ្លួនបាន​ហើយ នៅ​ថ្ងៃទី​០៣​ខែមិថុនា​ឆ្នាំ​២០២១​នេះ ​ទៅតាម​ដីកា​បង្គាប់​ឲ្យ​​នាំខ្លួន​លេខ​១៧៣/២១ ​ចុះ​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២១ របស់​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តសៀមរាប ​នៃ​ពាក្យ​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ។ជន​ត្រូវ​ចោទ​នេះ មានឈ្មោះ​ផូ ស៊ីផា អាយុ​៤៦​ឆ្នាំ​នៅ​ភូមិ​ព្រៃ​គុយ ឃុំ​អំពិល ​ស្រុក​ប្រាសាទបាគង​ខេត្ដ​សៀមរាប ​មុខរបរ​គួកជេរដី ​ហើយ​ជននេះ ​គេចវេស មិន​ព្រម​ចូលខ្លួន ​ទៅតាម​ការ​កោះហៅ​របស់​ព្រះរាជអាជ្ញា​ជាច្រើន​ដង ។​យោង​តាម​បណ្តឹង​របស់​លោក​ស្រី ផាត់ សុ​ជឿន កាលពី​ថ្ងៃទី​២៦​ ខែមីនា ឆ្នាំ​២០២១ បាន​ប្តឹង ឈ្មោះ ផូ ស៊ីផា​ ពីបទ​“​ប្រើ​អំពើ​ហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ ​ដោយ ​សុចរិត​” និង​បទ “​ប្រឆាំង​ និង​អ្នករាជការ​“ ប្រព្រឹត្តទៅ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ ​ស្រុក​បន្ទាយស្រី ​ខេត្តសៀមរាប​។បើតាម​ខ្លឹមសារ​នៃ​បណ្តឹង​ ​បាន​បញ្ជាក់ថា កាលពី​ថ្ងៃទី​២៦ ​ខែមីនា ​ឆ្នាំ​២០២១​នោះ ​គណៈកម្មការ​សុរិយា​ដី​ខេត្ត​ និង​ស្រុក​បន្ទាយស្រី ​បាន​ចុះ​បោះ​បង្គោល​ព្រំ លើ​ក្បាលដី​ជា​ប្រភេទ​ប្លង់​រឹង​ទាំង​៦​ក្បាលដី ​ដែល​មាន​ចំនួន​សរុប​២១.៤​ហិកតា ​នៅ​ភូមិ​សណ្តាយ ​ឃុំ​ខ្នារ​សណ្តាយ​ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ​(​ជិត​ទីតាំង​គម្រោង បុរី​អង្គរ​លែ​ន ម៉ាក្ស​)​។ ក្នុងពេលដែល​ក្រុម​គណៈកម្មការ​ចំរុះ ​កំពុង​ប្រតិបត្តិការ​ស្រាប់តែ​លោក ផូ ស៊ីផា បាន​ចុះ​មក​រារាំង​ដក​បំផ្លាញ​បង្គោលព្រំ ​ដោយ​ការ​ស្រែក​ជេរប្រមាថ​ជាមួយ​ចារឹក​ច្រងេងច្រងាង​បែប​មនុស្ស​ពាល ​មក​លើ​សមត្ថកិច្ច​ និង​ម្ចាស់​ដី ​កំពុង​អនុវត្ត​ តួនាទី​របស់​ពួកគេ​។​ជាង​នោះ​ទៅទៀត លោក ផូ ស៊ីផា ​បាន​យក​គ្រឿងចក្រ​អ៊ី​ច​ស្កា​រ មកកាយ​ហ៊ុមព័ទ្ធ​ព្រំ ដី​រំលោភ​លើ​ដី​ស្របច្បាប់ ដែល​មាន​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ (​ប្លង់រឹង​) ត្រឹមត្រូវ ​ក្នុង​គោលបំណង​លក់​ទៅ​អោយ​ក្រុមហ៊ុន​ពុះ​ឡូត៍​ក្នុងស្រុក​មួយ​។ លោក ផូ ស៊ីផា នេះ​ល្បី​ខាង​រៀប​ដី​ខ្យល់ ​លក់​ពី​មួយ​ដាក់​ទៅមួយ​ តាម​រូបភាព​លក់​អោយ​អ្នក​ចាស់​រួចហើយ​ លក់​បន្ត​ទៅ​អោយ ​អតិថិជន​ថ្មីៗ​ទៀត​ ជាន់​កម្មសិទ្ធិ​គ្នា​ជាច្រើន​ ទោះជា​ដឹង​មាន​ម្ចាស់​ហើយក៏​ដោយ​។​ ក្រៅពី​បណ្តឹង​ចាប់ខ្លួន​ខាងលើ បច្ចុប្បន្ន ផូ ស៊ីផា នេះ​ក៏មាន បណ្តឹង​ជាច្រើន​ទៀត បាន​ប្តឹង​ចូល​ទៅ​កាន់​តុលាការ ពី “​បទ​ក្បត់​ទុកចិត្ត​”​។ បើ​តាម​ដើមបណ្ដឹង​ ដដែល បាន​ឲ្យ​ដឹងទៀតថា លោក ផូ ស៊ីផា កំពុង​មាន​អ្នក​អន្តរាគមន៍ ជួយ​អោយ​នៅ​ក្រៅ​ឃុំ​។ ម្ចាស់​បណ្តឹង​ទាំងអស់ ​ដែល​ដាក់​បណ្តឹង​នៅ​តុលាការ​ បាន​ស្នើ​សុំ​ដល់​អ្នក​ដែល​ចង់​ជួយ​ ផូ ស៊ីផា ​កុំ​លូកដៃ​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​តុលាការ ​ទុក​ភារកិច្ច​នេះ​ ឲ្យ​តុលាការ ធ្វើការ​ស៊ើបអង្កេត​សិន ព្រោះ​បណ្តឹង​របស់​របស់ ផូ ស៊ីផា នេះ​មាន​បទល្មើស​ច្រើនណាស់​។សូម​រំលឹកថា កាលពី​ថ្ងៃទី​០៨ ​ខែមេសា ឆ្នាំ​២០២១ កំលាំង​ចំរុះ​ដឹកនាំ ដោយ​អាជ្ញា​សាលាដំបូង​ខេត្ត​សៀមរាប​ និង​កង​កំលាំង​ប៉ូលិស ក្រុងបាន​ចុះ​អនុវត្ត​ដីកា​សម្រេច​លេខ​ ១៩៩ ចុះ​ថ្ងៃទី​០៤ ​ខែមីនា ឆ្នាំ​២០២១ ដោយ​ឃាត់​ទុក​រថយន្ដ​មួយគ្រឿង​ម៉ាក្ស Toyota Lexus RX330​ ពណ៌​មាស ស្លាក​លេខ សៀមរាប ​2B-6806 ជា​កម្ម​សិទ្ធិ របស់​កូនបំណុល​ឈ្មោះ ផូ ស៊ីផា ​ទៅតាម​ដើម​បណ្តឹង​លោក ទូ​ស សា​ភឿន (​អគ្គនាយក​គម្រោង​បុរី​អង្គរ​លែ​ន​ម៉ាក្ស​) ពីបទ “​រំលោភ​លើ ​ទំនុកចិត្ត ​និង​បង្វែរ​វត្ថុ​ដាក់​ធានា​” តាម​សាលក្រម​ព្រហ្មទណ្ឌ​លេខ ​៣៥​ញ​/២៩១ សម្រេច​អោយ ផូ ស៊ីផា ផ្ដន្ទាទោស​ព្រហ្មទណ្ឌ ដាក់​ពន្ធនាគារ ​ជាប់ទោស​១​ឆ្នាំ ​ពិន័យ​ជា​ប្រាក់​ចំនួន​២​លាន​រៀល ​ពី​បទ ​បង្វែរ​វត្ថុ​រឹបអូស​ដាក់​ធានា និង​បង្គាប់​អោយ ផូ ស៊ីផា ​សង​សំណង ​ការខូចខាត​៥​ម៉ឺន​ដុល្លារ​ និង​សងជំងឺចិត្ត​៣០​លាន​រៀល ៕អ​ត្ថបទ ៖ សាវី 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM