៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ខេត្ត​​កំពង់ឆ្នាំង ​រក​ឃើញ​មនុស្ស​៨៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ​សុទ្ធ​តែ​បុគ្គលិក​ និង​កម្មករ​​រោងចក្រ​នៅស្រុកកំពង់ត្រឡាច

2021/05/24 12:13:21 pm        123
កំពង់ឆ្នាំង ៖ រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ បាន​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ​ ៨៦​នាក់​បន្ថែម​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ដែល​សុទ្ធ​តែ​ជា​បុគ្គលិក ​និង​កម្មករ​កម្មការិនី​នៃ​រោងចក្រ​២ ​ស្ថិត​នៅ​ស្រុក​កំពង់ត្រឡាច។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី ៨១​នាក់​ ដែល​សុទ្ធ​តែ​កម្មការិនី​ និង​បុគ្គលិក​បម្រើ​ការងារ​នៅ​រោងចក្រ​ហឺរ៉ាយហ្សិន អៅងរ (ខេមបូឌា) និង​កម្មការិនី​ម្នាក់​ទៀត​បម្រើការងារ​នៅ​រោងចក្រ​តឹកហ្វុក ស្ថិត​ក្នុង​ឃុំ​លង្វែក។ ចំណែក​ករណី​ឆ្លង​ថ្មី ៧​នាក់​ទៀត រដ្ឋបាល​ខេត្ត​នេះ​ បញ្ជាក់​ថា បាន​រក​ឃើញ​លើ​បុរស ដែល​ជា​សុទ្ធ​តែ​ជា​កម្មករ​បម្រើ​ការងារ​នៅ​រោងចក្រ​ហឺរ៉ាយហ្សិន​​ អៅដរ ​ទាំង​អស់។រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ បាន​ឱ្យ​ដឹង​ថា​ អ្នក​ឆ្លង​ថ្មី​ទាំង​អស់​នេះ​ ត្រូវ​បាន​ដាក់​ឱ្យ​សម្រាក​ព្យាបាល​នៅ​ក្នុង​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច និង​នៅ​ក្នុង​អគារ​សម្រាក​ព្យាបាល​ស្ថិត​នៅ​ក្នុង​រោងចក្រ​ហឺរ៉ាយហ្សិន អៅដរ តែ​ម្ដង។រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ​បញ្ជាក់​ថា អាជ្ញាធរ​កំពុង​តែ​ស្រាវ​ជ្រាវ​រក​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ ដើម្បី​ពិនិត្យ​សំណាក និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព៕

អាជ្ញាធរខណ្ឌទួលគោក ហាក់មិនខ្វល់ពីការប្រមូលផ្ដុំមនុស្សច្រើន នៅទីតាំងកត់ឆ្នោតវៀតណាម ក្នុងផ្សារគីឡូ៤ អំឡុងពេលការទប់ស្កាត់ជំងឺcovid19

2021/05/23 03:42:10 pm        398
ភ្នំពេញ៖ នាពេលបច្ចុប្បន្ន រដ្ឋបាលរាជធានីភ្នំពេញ កំពុងបន្តយកចិត្តទុកដាក់អនុវត្តពីវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីណែនាំរបស់រដ្ឋាភិបាល ៣កុំ ៣ការពារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ។ តែផ្ទុយទៅ មូលដ្ឋានខណ្ឌទួលគោក ដែលមាន លោក ឯក ឃុនដឿន អភិបាលខណ្ឌ និង ជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌ មិនបានពិនិត្យនិងយកចិត្តទុកដាក់ពីបញ្ហានេះឡើយ បណ្ដែតបណ្ដោយអោយមានបើកល្បែងស៉ីសង ប្រមូលផ្ដុំមនុស្សច្រើន មិនរក្សាគំលាត បង្កហានិភ័យ អំឡុងពេលជំងឺcovid-19 កំពុងរីករាលដាលក្នុងសហគមន៍។ជាក់ស្ដែងទីតាំង បើកល្បែងស៊ីសង កត់ឆ្នោតវៀតណាម ,ល្បែងKeno,ស្ថិតនៅផ្ទះក្នុងផ្សារគីឡូ៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងផ្សារគីឡូ៤ អោយដឹងថា សូម្បីអាជីវកលក់ដូរនៅផ្សារគីឡូ៤ អាជ្ញាធរពុំទាន់អនុញ្ញាតអោយលក់ដូឡើងវិញផង តែទីតាំងកត់ឆ្នោតវៀតណាម ,ល្បែងKeno,ស្ថិតនៅផ្ទះក្នុងផ្សារគីឡូ៤ ផ្លូវលេខ១៣៨ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បើកលេង មានមនុស្សប្រមូលផ្ដុំគ្នា ដោយគ្មានការគោរពអនុវត្តតាមវិធានការក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់សាលារាជធានី ក្នុងអំឡុងពេលកូវីដ-១៩ ឡើយ។ បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋានរស់នៅតាមកំណាត់ផ្លូវលេខ១៣៨(ផ្សារគីឡូ៤) បានសំនូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរខណ្ឌទួលគោក ជួយពិនិត្យ និងចាត់វិធានការចំពោះទីតាំងនេះផង ដោយយោងតាមការឃើញជាក់ស្ដែងទីតាំងនេះមានមនុស្សប្រមូលផ្ដុំច្រើន មិនឃើញមានការពាក់ម៉ាស់ ឬរក្សាគំលាត តាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល ៣កុំ ៣ការពារឡើយ។ចំពោះបញ្ហានេះ ភ្ញាក់ងារសារព័ត៌មាន BTV News បានសុំការបំភ្លឺពីលោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក តាមរយៈ telegram តែមិនមានការឆ្លើយតបនោះឡើយ។ ចំណែកលោកវរសេនីយ៍ឯក សុខ ហេង អធិការនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ភ្ញាក់ងារសារព័ត៌មាន សុំការបំភ្លឺតាមរយៈទូរស័ព្ទ បានបញ្ជាក់មកវិញថា ទីតាំងនោះនៅម្ដុំណា? រួចបិទទូរស័ព្ទ។ជាចុងក្រោយបងប្អូនប្រជាពលរដ្ឋ សង្ឃឹមជឿជាក់ថា អាជ្ញាធរខណ្ឌទួលគោក គួរមានវិធានចំពោះទីតាំងនេះ មិនបណ្ដែតបណ្ដោយអោយបើកល្បែងស៊ីសង និងមានការប្រមូលផ្ដុំមនុស្សច្រើនមិនរក្សាគំលាត ក្នុងអំឡុងពេលកូវីត ១៩ កំពុងរីករាលដាល ដូច្នេះទេ៕អត្ថបទ៖ កុម្ភ:

ខេត្ត​តាកែវ​រក​ឃើញ​មនុស្ស​៤១​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគច្រើន​ជា​អាជីវករ​ផ្សារ​សំរោងយ៉ោង

2021/05/22 01:54:09 pm        1224
តាកែវ៖ រដ្ឋបាល​ខេត្ត​តាកែវ​បាន​ប្រកាស​ថា បាន​រក​ឃើញ​មនុស្ស ៤១​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​អាជីវករ កម្មករ​កម្មការិនី​រោងចក្រ និង​កុមារ​ផងដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​តាកែវ បាន​បញ្ជាក់​ថា អាជីវករ​ផ្សារ​សំរោងយ៉ោង ២៤​នាក់​ទៀត ត្រូវ​បាន​រក​ឃើញឆ្លង​មេរោគ​កូវីដ-១៩ ពលករ​ខ្មែរ​ ៥​នាក់​ដែល​បាន​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ កម្មការិនី​រោងចក្រ​សាន់បូ​ចំនួន ២នាក់ កុមារ ៦​នាក់ និង​ពលរដ្ឋ​ ៤នាក់​ផ្សេង​ទៀត។រដ្ឋបាល​ខេត្ត​តាកែវ​ បាន​រក​ឃើញ​ពលរដ្ឋ​ជាច្រើន​ឆ្លង​មេរោគ​កូវីដ-១៩ នៅ​ក្នុង​ស្រុក​បាទី​ នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​ចុង​ក្រោយ​មក​នេះ ដែល​បង្ខំ​អាជ្ញាធរ​សម្រេច​ផ្អាក​ដំណើរការ​ផ្សារ​សំរោងយ៉ោង​ជា​បណ្ដោះ​អាសន្ន​សិន៕

ខេត្ត​កំពង់ចាម​រក​ឃើញ​មនុស្ស​៨៤​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ច្រើន​ជា​ស្ត្រី​ ក្រោយ​ពាក់​ព័ន្ធ​នឹង​កម្មការិនី​ឆ្លង​កូវីដ-១៩

2021/05/22 05:13:59 am        379
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​រហូត​ដល់​ទៅ ៨៤​នាក់​បន្ថែម​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ប៉ះ​ពាល់​កម្មការិនី​​ដែល​បាន​ឆ្លងមេរោគ​នេះ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​ បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង ៨៤​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​រហូត​ដល់ ៧៩​នាក់ និង ៥​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​លើ​បុរស។រដ្ឋបាល​ខេត្ត​នេះ​បញ្ជាក់​ថា លទ្ធផល​នេះ​បាន​មក​ពី​ការ​​ធ្វើ​តេស្ត​លើ​សំណាក​ដែល​មន្ត្រី​សុខាភិបាល​ប្រមូល​បាន​ពី​​មនុស្ស ៨៧៤​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​រដ្ឋបាល​ខេត្ត​កំពង់ចាម មនុស្ស​ទាំង ៨៤​នាក់​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម ហើយ​អាជ្ញាធរ​កំពុង​ស្រាវ​ជ្រាវ​រក​មនុស្ស​ពាក់​ព័ន្ធ​ជាច្រើន​ទៀត ដើម្បី​ធ្វើ​តេស្ត​សំណាក និង​ដាក់​ឱ្យ​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព។ គិត​មក​ត្រឹម​ថ្ងៃ​នេះ អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៣៥៤​នាក់​ហើយ​កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ក្នុង​ខេត្ត​កំពង់ចាម​៕

កម្ពុជា​រក​ឃើញ​មនុស្ស​៤៨៨​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​ព្យាបាល​ជា​សះ​ស្បើយ​៦៤០​នាក់​ទៀត

2021/05/22 05:04:18 am        533
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៨៨​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៦៤០​នាក់​ទៀត បាន​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ឱ្យ​ដឹង​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ២​នាក់​ទៀត​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៧​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៧០​ថ្ងៃ​ចុង​ក្រោយ។ក្រសួង​បាន​ឱ្យ​ដឹង​ទៀត​ថា ករណី​ឆ្លង​សរុប​នៅ​ទូទាំង​ប្រទេសបាន​កើន​ឡើង​ដល់ ២៤ ៦៤៥​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​ករណី​ឆ្លង​ថ្មី ៤៨៨​នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ព្រឹក​នេះ។សម្រាប់​ករណី​ឆ្លង​ថ្មី​ដែល​ត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា មនុស្ស​ដល់​ទៅ ៤៧៣​នាក់ បាន​ឆ្លង​មេរោគ​កូវីដ-១៩​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង​ថ្មី ១៥​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ចំណែក​ឯ​តួលេខ​អ្នក​ជា​សះ​ស្បើយ​វិញ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បាន​កើន​ឡើង​ដល់ ១៧ ១៦៤​នាក់​ហើយ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៦៤០​នាក់ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផងដែរ៕

ខេត្តកំពង់ឆ្នាំង រកឃើញវិជ្ជមានកូវីដ-១៩ លើកម្មករកម្មការិនី៧៥នាក់ ក្រោយតេស្តសំណាក៤០៨នាក់

2021/05/22 11:38:23 am        590
កំពង់ឆ្នាំង៖ កម្មករកម្មការិនីចំនួន៧៥នាក់ នៅរោងចក្រចំនួន២ក្នុងខេត្តកំពង់ឆ្នាំង បានរកឃើញមានវិជ្ជមានកូវីដ១៩ ក្រោយពីក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានតេស្តសំណាកពួកគេតាមឧបករណ៍តេស្តរហ័ស ទៅលើកម្មករកម្មការនីចំនួន៤០៨នាក់ កាលពីថ្ងៃទី២១ ខែឧសភា ម្សិលមិញនេះ ។ នេះបើយោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល បានបញ្ជាក់ថា ក្រោយពីរកឃើញកម្មករកម្មការនីនៅរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ដែលមានទីតាំងស្ថិតនៅភូមិផ្សារត្រាច ឃុំលង្វែក ស្រុកកំពង់ត្រឡាច មានវិជ្ជមានកូវីដ១៩ចំនួន២៣នាក់ កាលពីថ្ងៃទី១៧ ខែឧសភារួចមក ក្រុមការងារក៏បានបន្តយកសំណាកទៅលើកម្មករកម្មការិនី ដែលពាក់ព័ន្ធនៅក្នុងរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ចំនួន២៥៩នាក់ និងរោងចក្រ តឹកហ្វុក ស្ថិតក្នុងស្រុកកំពង់ត្រឡាចដូចគ្នាចំនួន១៣៥នាក់ ទាំង២រោងចក្រអ្នកយកសំណាកសរុបចំនួន៤០៨នាក់ទៀត។ ក្នុងនោះចំណោមកម្មករកម្មការិនីទាំង៤០៨នាក់ ក្រុមការងារបានរកឃើញអ្នកវិជ្ជមានកូវីដ១៩ចំនួន៧៥ ដោយ៧៣នាក់រកឃើញនៅក្នុងរោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា និង២នាក់ទៀតរកឃើញនៅក្នុងរោងចក្រ តឹកហ្វុក។លោកបានបន្តថា ៖ ក្រោយពីរកឃើញថា មានកម្មករកម្មការិនីជាច្រើនបានឆ្លងក្នុងរោងចក្រហើយនោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ គណៈបញ្ជាការរដ្ឋបាលខេត្តកំពង់ឆ្នាំង បានសំរេចបិទខ្ទប់រោងចក្រ ហឺរ៉ាយហ្សិនអៅដរ ខេមបូឌា ដែលមានកម្មករកម្មការិនីធ្វើការចំនួន៨៥០០នាក់ ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ សិន ចាប់ពីថ្ងៃទី២២ ខែឧសភានេះតទៅ។ ចំពោះកម្មករកម្មការិនីដែលបានឈប់សំរាក ក្រុមការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺឆ្លងកូវីដ១៩ខេត្ត រួមនឹងអាជ្ញាធរមានសមត្ថកិច្ចបានណែនាំអោយពួកគាត់រស់នៅដាក់ខ្លួនអោយនៅដាច់ដោយឡែកពីបងប្អូនក្រុមគ្រួសារ និងតាមដានសុខភាពខ្លួនឯងរយៈពេល១៤ថ្ងៃ ក្នុងនោះអាជ្ញាធរមូលដ្ឋានត្រូវមានភារកិច្ចតាមដានពួកគាត់ក្នុងពេលធ្វើចត្តាឡីស័កនេះ។ ដោយឡែករោងចក្រ តឹកហ្វុក ដែលបានរកឃើញវិជ្ជមានលើកម្មការិនីចំនួន២នាក់នោះ ក្រុមការងារកំពុងតាមដានស្រាវជ្រាវរកអ្នកពាក់ព័ន្ធបន្ត ដើម្បីយកសំណាក និងដាក់ខ្លួនអោយនៅដាច់ដោយឡែក។លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន បញ្ជាក់បន្ថែមថា ការឆ្លងរាលដាលចូលក្នុងរោងចក្រលឿនបែបនេះ គឺមកពីពួកគាត់ធ្វើការនៅក្បែរគ្នា ក្នុងអគារតែ១ ជាពិសេសគឺការធ្វើដំណើរទៅមករួមគ្នាក្នុងរថយន្តតែ១តែកម្មករកម្មការិនីដែលជិះក្នុងរថយន្តមានច្រើនរោងចក្រ និងការប្រជ្រៀតគ្នាមិនពាក់ម៉ាស់ជាដើម។ លោកវេជ្ជបណ្ឌិត បានអំពាវនាវ សុំអោយកម្មករកម្មការិនីទាំងអស់ដែលកំពុងធ្វើការនៅ តាមរោងចក្រក្នុងខេត្តកំពង់ឆ្នាំង ដែលធ្វើដំណើររួមគ្នាតាមរថយន្ត ត្រូវបន្តពាក់ម៉ាស់ជាប្រចាំ និងលាងសំអាតដៃញឹកញាប់     និងអនុវត្តអោយបានម៉ឺងម៉ាត់ ដើម្បីកាត់ផ្តាច់ការឆ្លងរាលដាលនៃជម្ងឺ១៩ក្នុងសហគមន៍។មកដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២១នេះ អ្នកឆ្លងកូវីដ១៩ពាក់ព័ន្ធនឹងព្រឹត្តិការសហគមន៍២០កុម្ភៈនៅក្នុខេត្តកំពង់ឆ្នាំង បានកើនដល់១៤១នាក់ ក្នុងនោះមានស្លាប់២នាក់ ជាសះស្បើយ២៩នាក់ និងកំពុងសំរាកព្យាបាលនៅក្នុងមន្ទីពេទ្យបង្អែកខេត្ត និងស្រុកកំពង់ត្រឡាចចំនួន១១០នាក់ទៀត៕ ហុង វាស្នា 

ឃាត់ខ្លួនមនុស្ស១១នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀននៅក្រុងសែនមនោរម្យ

2021/05/22 10:21:32 am        419
មណ្ឌលគិរី៖ កម្លាំងជំនាញការិយាលយ័ប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលបន្ទុកផែនប្រឆាំងគ្រឿងញៀន សម្របសម្រួល និងចុះផ្ទាល់ដោយលោក មាស វឌ្ឍនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយកន្លែងនៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្នុងក្រុងសែនមនោរម្យ និងបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រីចំនួន១១នាក់ នៅថ្ងៃទី២១ ឧសភា ម្សិលមិញនេះ។យោងតាមរបាយការណ៍របស់មន្ត្រីជំនាញ បានបង្ហាញថា នេះជាករណីជួញដូរ ចែក ចាយ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យសរុបទាំងអស់ចំនួន១១នាក់ស្រី០២នាក់ ក្នុងនោះបង្ក្រាបនៅផ្ទះឈ្មោះ ហែម ម៉េង ភេទប្រុស ឃាត់ខ្លួនជនសង្ស័យបាន០៥នាក់ បន្ទាប់មកមន្ត្រីជំនាញបានបន្តចុះទៅបង្ក្រាបមួយទីតាំងទៀតឃាត់ខ្លួនជនសង្ស័យ០៦នាក់ នៅផ្ទះរបស់ឈ្មោះ ម៉ូត ស្រីម៉ៅ ភេទស្រី និងឈ្មោះ កែវ សុវណ្ណរ៉ា ហៅខ្លូត ភេទប្រុស ។ក្នុងប្រតិបត្តិការនេះដែរ សមត្ថកិច្ចបានរកឃើញនិងដកហូតនូវវត្ថុតាងមួយចំនួនដូចជា សារធាតុ មានសណ្ឋានជាក្រាមពណ៌សថ្លា សង្ស័យថា ជាសារធាតុញៀនចំនួនសរុប(១៦កញ្ចប់) ០៣ កញ្ចប់ធំល្មមនិង១៣កញ្ចប់តូច ទម្ងន់ ១២,៩០ក្រាម ថ្លឹងទាំសំបក ម៉ូតូ០៩គ្រឿង ទូរសព្ទ០៩គ្រឿង និងសម្ភារៈប្រើប្រាស់ជាមួយគ្រឿងញៀនមួយចំនួនទៀត ។ ករណីនេះកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕អ៊ិត ភីរុណ

រយៈពេល​២​ថ្ងៃ​​ខេត្តតាកែវ​រកឃើញ​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង ​ចំនួន​៦៩​នាក់​ឆ្លង​មេរោគ​កូ​វីដ​១៩

2021/05/21 01:36:45 pm        495
តាកែវ​៖ ក្នុង​រយៈពេល​២​ថ្ងៃ​ កន្លងមកនេះ មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្តតាកែវ ​បាន​ធ្វើ​តេស្ត​រក​មេរោគ​កូ​វីដ​១៩ ​ពី​បងប្អូន​អាជីវករ​ជាង​៤​០០នា​ក់ នៅ​ផ្សារ​សំរោង​យ៉ោ​ង ​ក្នុងស្រុក​បាទី ​ដោយ​លទ្ធផល​បាន​បង្ហាញ​ថា​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​ចំនួន​៦៩​នាក់​។លោក​វេជ្ជបណ្ឌិត នុត ស៊ី​ណាត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ​ បាន​​ឲ្យ​ដឹងថា ​អ្នកជំងឺ​កូ​វីដ​១៩​ទាំង​៦៩​នាក់​ ជា​អាជីវករ​ផ្សារ​សំរោង​យ៉ោ​ង​ ត្រូវ​បាន​ដាក់​អោយ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ស្រុក​បាទី​ មួយចំនួន​និង​មួយ​ចំនួនទៀត​ត្រូវបាន​បញ្ជូន​បន្ត​មក​ធ្វើការ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តតាកែវ ​ហើយ​មន្ត្រី​ជំនាញក៏​កំពុង​តែបន្ត​ធ្វើតេស្ត​រក​មេរោគ​កូ​វីដ-​១៩​ ទៅលើ​បងប្អូន​អាជីវករ​ និង​ពាក់ព័ន្ធ​មួយចំនួនទៀត​។លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តតាកែវ ​ក៏​បានលើកឡើង​​ថា មន្ត្រី​សុខាភិបាល​រួម​នឹង​អាជ្ញាធរពាក់ព័ន្ធ​បាន​ធ្វើ​ការណែនាំ​ឱ្យ​បងប្អូន​អាជីវករ​ទាំងអស់ ​ដែល​បាន​ធ្វើ​តេស្ត​លើក​ទី​១​ ​លទ្ធផល​អវិជ្ជមាន​កូ​វីដ​១៩ ​ត្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ​ឲ្យ​បាន​ត្រឹមត្រូវ​ តាម​ការណែនាំ ​របស់​ក្រសួងសុខាភិបាល ​និង​ត្រូវ​ជៀសវាង​ដាច់ខាត​រាល់​ការ​ជួបជុំ​ឬ​ ការប្រមូលផ្ដុំ​មនុស្ស​លើកលែងតែ​ក្នុង​ករណី​ចាំបាច់​មួយ​ចំនួន​តែប៉ុណ្ណោះ​ ដើម្បី​ធ្វើ​យ៉ាងណា​ទប់ស្កាត់​កុំ​ឲ្យ​ជំងឺ​នេះ ​ឆ្លង​រីក​រាលដាល​ទៅ​តំបន់​ផ្សេងទៀត​។គួរបញ្ជាក់ថា​ រដ្ឋបាល​ខេត្តតាកែវ​ កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី ២០ ខែឧសភា​ឆ្នាំ ​២០២១​នេះ​ បានចេញ​សេចក្ដី​សម្រេច​មួយ ​ដោយ​បាន​ធ្វើការ​ផ្អាក​ជា​ប​ណ្ដោះ​អាសន្ន​ នៅ​ដំណើរការ​អាជីវ​កម្ម​ល​ក់​ដូរ​ នៅក្នុង​ផ្សារ​សំរោង​យ៉ោ​ង ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងភូមិ​ស្មៅ​ខ្ចី ​ឃុំ​ត្រពាំង​សាប ​ស្រុក​បាទី​ ខេត្តតាកែវ​ បន្ទាប់ពី​ផ្សារ​នេះ​ មាន​អ្នកជំងឺ covid 19 ​បាន​ប៉ះពាល់​ដោយ​ផ្ទាល់​ និង​ដោយ​ប្រយោជន៍​ជាច្រើន​នាក់​៕ដោយ​ ៖​ គុជ វិភាគ

ពលករ​មកពី​ថៃ ​តាម​ច្រកព្រំដែន​ខេត្តឧត្ដរមានជ័យ​ ត្រូវ​បាន​រកឃើញ​មាន​ផ្ទុក​កូ​វីដ​-១៩​ ជា​បន្តបន្ទាប់

2021/05/21 12:40:39 pm        412
ឧត្ដរមានជ័យ​ ៖ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តឧត្ដរមានជ័យ ​បានឱ្យដឹងថា មានការ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ថៃ ​មួយរយៈ​ចុងក្រោយ​នេះ ​ដែល​នេះ​ជា​ក្ដី ​បារម្ភ​មួយ ដែល​តម្រូវ​ឱ្យ​អាជ្ញាធរ ​ត្រូវ​តែមាន​ការប្រុងប្រយ័ត្ន​ត្រួតពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​។លោក​វេជ្ជបណ្ឌិត ឃ្លោក ហួត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ​បានឱ្យដឹងថា បច្ចុប្បន្ននេះ មាន​កំណើន​ពលករ​ខ្មែរ​ឆ្លងដែន​មកពី​ថៃ​វិញ ​ដែល​កាលពី​ម្សិលមិញ ​ពលករ​ជាង​១០០​នាក់ បាន​ឆ្លង កាត់​ព្រំដែន​ខេត្ត​នេះ ហើយ​ក្នុង​ចំនួន​នេះ ​គឺ​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩​ ចំនួន​១១​នាក់​។លោក​វេជ្ជបណ្ឌិត បាន​បន្តថា ការរក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​ជា​បន្តបន្ទាប់ ក្នុងចំណោម​ពលករ​ខ្មែរ ​ដែល​វិល​មកពី​ថៃ បង្ក​ជា​ក្តីបារម្ភ​មួយ ​ដែល​ទាមទារ​ឱ្យ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​រិតបន្តឹង​បន្ថែមទៀត ​លើ​ការត្រួត ​ពិនិត្យ​ឲ្យ​បាន​ហ្មត់ចត់ ​និង​ដាក់​ពួកគេ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក ​ឱ្យបាន​ត្រឹមត្រូវ​តាម​ការកំណត់​។មួយរយៈ​ពេលមុន ច្រកទ្វារព្រំដែន​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ ក៏​មាន​រំហូរ​ចូល​នៃ​ពលករ​ខ្មែរ​មកពី​ថៃ​ ច្រើន​គួរសម​ដែរ តែ​ភាគច្រើន​គឺ​ពុំ​មាន​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​នោះទេ​៕អត្ថបទ ​៖ ឃិន សារិទ្ធ 

កម្ពុជា​រក​ឃើញ​មនុស្ស​៤៦០​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ ៨២៤​នាក់​ទៀត​ជា​សះ​ស្បើយ

2021/05/21 11:56:31 am        306
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស​ដល់​ទៅ ៤៦០​នាក់​ទៀត បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​ ៨២៤​​នាក់​ទៀត ​ក៏​ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ផង​ដែរ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល ​បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ៤៥៥​​នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ហើយ​ករណី​ឆ្លង ១៥​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។បើ​តាម​ក្រសួង​សុខាភិបាល កម្ពុជា​បាន​រក​ឃើញ​មនុស្ស​ដល់​ទៅ​ ២៤ ១៥៧​​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​គិត​ចាប់​តាំង​ចុង​ខែ​មករា ឆ្នាំ​២០២០​មក។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ផង​ដែរ​ថា មនុស្ស ១​នាក់​ទៀត បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ​ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ១៦៥​នាក់​ហើយ​នៅ​ក្នុង​រយៈ​ពេល ៦៩​ថ្ងៃ​ចុង​ក្រោយ​មក​នេះ។ក្រសួង​សុខាភិបាល​ក៏​បាន​ឱ្យ​ដឹង​ទៀត​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ​១៦ ៥២៤​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៨២៤​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM