ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

សហជីព​បុគ្គលិក​ក្រុមហ៊ុន​ណាហ្គា​វើ​ល រំពឹងថា​ នឹង​មាន​លទ្ធភាព​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ឆាប់ៗ

2021/06/18 07:54:41 pm        448
ភ្នំពេញ ៖ គិត​ចាប់ពី​មានការ​តវ៉ា និង​ស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ជុំវិញ​គម្រោង​បញ្ឈប់​បុគ្គលិក​ និង​កម្មករ​និយោជិត​របស់​ក្រុមហ៊ុន ​ណាហ្គា​វើ​ល ​មិនទាន់​ទទួល​បាន​ដំណោះស្រាយ​ណាមួយ​ទេ​ បើទោះបីជា​ក្រសួង​ការងារ​ បាន​កោះ​ជួប​រួចហើយ​ ទាំង​ភាគី​សហជីព​តំណាង​បុគ្គលិក ​និង​ភាគី​ក្រុមហ៊ុន​។អ្នកនាង ឈុន សុខា អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មក​រ​ខ្មែរ ​នៃ​ក្រុមហ៊ុន​ណាហ្គា​វើ​ល​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី នៅ​ព្រឹក​ទី​១៨ មិថុនា ឆ្នាំ​២០២១​នេះ​ថា ក្នុង​ជំនួប​ជាមួយ​ក្រសួង​ការងារ​កាល​ពីពេល​កន្លង​ទៅ ​តំណាង​សហជីព​គ្រាន់តែ​បំភ្លឺ​នូវ​អ្វី​ដែល​មាន​ក្នុង​ពាក្យ​បណ្តឹង​ប៉ុណ្ណោះ ​ហើយ​ខាង​ភាគី​ក្រសួង​ក៏​អត់​មាន​និយាយ​អ្វី​ដែរ ​ដោយ​គ្រាន់តែ​សួរ​ និង​ចង់​ដឹង​ព័ត៌មាន​បន្ថែម​ពាក់ព័ន្ធ​ទាំង ៥​ចំណុច​នៃ​ការ​ទាមទារ​ពី​ក្រុមហ៊ុន​។ទាក់ទង​បញ្ហា​នេះ មន្ត្រី​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ព្រហស្បតិ៍​ បាន​បញ្ជាក់ថា “​ករណី​រវាង​ក្រុមហ៊ុន​និង​សហជីព ​កំពុងស្ថិត​ក្នុង​ចំណាត់ការ ​ហើយ​លទ្ធផល​យ៉ាងណា​នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ​។​ ជំនួប​ជាមួយ​ភាគី​ទាំងពីរ​កន្លងមក​ គ្រាន់តែ​ប្រមូល​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ប៉ុណ្ណោះ​។ អ្វីៗ ​មិនទាន់​ដឹង​ថា​ យ៉ាងម៉េច​នៅឡើយ​ទេ​”​។សូម​រម្លឹក​ថា​ ការស្នើសុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្មករ​និយោជិត និង​សមាជិក​សហជីព​ណាហ្គា​វើ​ល​ ធ្វើឡើង​បន្ទាប់ពី​ក្រុមហ៊ុន​បាន​ចាប់​ដំណើរការ​បញ្ឈប់​បុគ្គលិក​សរុប​ចំនួន​ជាង ១ ៣០០​នាក់ ក្រោម​ហេតុផល​ដើម្បី​រក្សា​ស្ថិរភាព​អាជីវកម្ម​ដែល​រង​ផល​ប៉ះពាល់​ដោយសារ​ជំងឺ​កូ​វីដ​-១៩​។ ​ដោយឡែក ការ​ទាមទារ ៥​ចំណុច​របស់​សហជីព រួមមាន ​៖ ១.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​បន្ទាន់​នូវ​គម្រោង​កាត់បន្ថយ​បុគ្គលិក​, ២.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បញ្ឈប់​ការ​បំភិតបំភ័យ​បុគ្គលិក​តាមរយៈ​កោះហៅ​កន្លងមក​, ៣.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​ប្រាក់​បំណាច់​ផ្តាច់​កិច្ច​សន្យាការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ច្បាប់​, ៤.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​បន្ត​ផ្ដល់​ឡើងវិញ​នូវ​ប្រាក់​បំណាច់​អតីតភាព​ការងារ​ និង​ប្រាក់​រំលឹក​បំណាច់​អតីតភាព​ការងារ​ជូន​បុគ្គលិក​ទាំងអស់​ដែល​កំពុង​បំរើកា​រងារ ​និង​៥.​ទាមទារ​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​វិធានការ​សុខាភិបាល​នៅ​កន្លែង​ការងារ​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​ការណែនាំ​ក្រសួងសុខាភិបាល ​និង​អង្គការ​សុខភាព​ពិភពលោក ​ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ-​១៩​ នៅក្នុង​ក្រុមហ៊ុន​៕​អត្ថបទ​ដោយ ឈិ​ត បូរ៉ា​វី

អាជ្ញាធរ​ខណ្ឌដូនពេញ ​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់ក្នុង​មូលដ្ឋាន ​និង​ស្ទូច​យក​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់

2021/06/18 07:45:27 pm        574
ភ្នំពេញ ​៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​បន្ត​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ ជាប្រចាំ​ឲ្យ​មានរបៀបរៀបរយ​សន្តិសុខ សណ្ដាប់ធ្នាប់ ​សាធារណៈ បរិស្ថាន អនាម័យ ដើម្បី​លើក​សោភ័ណភាព​ទីក្រុង​ កាត់បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​រក្សា​ចិញ្ចើម​ផ្លូវ​ទុក​សម្រាប់​ អ្នកដំណើរ​ថ្មើរជើង ឬ​ ជន​ពិការភាព​ ធ្វើដំណើរ។ជាក់ស្ដែង​នៅ​ព្រឹកថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២១នេះ ដោយ​អនុវត្តតាម​គោលការណ៍​ដឹកនាំ​របស់ លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ ​បាន​ចាត់​អោយ​កម្លាំង​សណ្ដាប់ធ្នាប់​ខណ្ឌ​ចុះ​រៀបចំ ​សណ្តាប់ធ្នាប់​តាម​ដង​ផ្លូវ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​មាន មហាវិថី​ព្រះមុនីវង្ស មហាវិថី​ព្រះ​នរោត្តម មហាវិថី​ព្រះសីហនុ មហាវិថី​ព្រះស៊ីសុវត្ថិ ​មហាវិថី​ព្រះ​សុរាម្រិត ផ្លូវ​លេខ ១១០ ១០៦ .១០៨ .៥១ .១៣ .១៤៤ .១៤៨ បាន​ស្ទូច​រថយន្ត​ចត​ឥត​សណ្តាប់ធ្នាប់​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​គរបាលខណ្ឌ​ដូនពេញ​ចំនួន ​០២​គ្រឿង ​និង​ចាក់សោ​កង់​រថយន្ត​ទុក​នៅ​នឹងកន្លែង​ចំនួន០២​គ្រឿង​។គួរបញ្ជាក់​ផងដែរ ​កាលពី​ថ្ងៃទី​០៨ ខែមិថុនា ឆ្នាំ​២០២១ លោក សុខ ពេញ​វុ​ធ ​អភិបាលខណ្ឌ​ដូនពេញ បាន​ចេញ​សេចក្ដីជូនដំណឹង​មួយ លេខ 588/21 សជណ ស្តីពី​ការបញ្ឈប់​ការ​ដាក់​តាំង​លក់​រថយន្ត​នៅ​លើ​ទ្រូងផ្លូវ និង​ចិញ្ចើម​ផ្លូវ​សាធារណៈ​ក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​។​ យោង​តាម​សេចក្ដីជូនដំណឹង បាន​អោយដឹង រដ្ឋបាល​ខណ្ឌដូនពេញ​ កន្លងមក​បាន​ចុះ​អនុវត្ត​ការរៀបចំ​សណ្តាប់ធ្នាប់ ​និង​របៀបរៀបរយ​នៅ​លើ​ទ្រូងផ្លូវ និង ​ចិញ្ចើម​ផ្លូវ​សាធារណៈ​បាន​ស្អាត​ជាប្រចាំ​៕អត្ថបទ​៖ កុ​ម្ភះ

គ្រឿងញៀន​ជិត​៤០​គីឡូក្រាម ត្រូវបាន​រឹបអូស​ពី​ជនជាតិ​ថៃ​ និង​ខ្មែរ​៤​នាក់ ក្នុង​ក្រុង​ប៉ោយប៉ែត​

2021/06/18 07:23:08 pm        403
បន្ទាយមានជ័យ ៖ គ្រឿងញៀន​ជិត​៤០​គីឡូក្រាម ត្រូវបាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ រឹបអូស បាន​ពី​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន ​នៅក្នុង​ក្រុង​ប៉ោយប៉ែត កាលពី​ថ្ងៃ​១៦ ខែមិថុនា​កន្លងមក​ ។កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ សហការ​ជាមួយ កម្លាំង​ជំនាញ​ខេត្តបាត់ដំបង​ ឃាត់ខ្លួន​មនុស្ស​បួន​នាក់ ​ខ្មែរ​បីនាក់ ​និង​ជនជាតិ​ថៃ​ម្នាក់ ​ជាមួយ​វត្ថុ តាង សង្ស័យថា​ មាន​គ្រឿងញៀន ប្រមាណ​ជិត​៤០​គីឡូក្រាម នៅក្នុង​ក្រុង​ប៉ោយប៉ែត​។មន្ត្រីនគរបាល​ក្រុង​ប៉ោយប៉ែត បានឱ្យដឹងថា ការបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ មួយ​នេះ ​បានធ្វើ​ឡើង​នៅ​ចំណុច​ផ្ទះល្វែង​១​កន្លែង ដែល​ស្ថិត​ក្នុងភូមិ​ផ្សារកណ្តាល​ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ​ជាទី​តាំង​ជនល្មើស​ស្នាក់នៅ ​និង​ត្រួត​ពិនិត្យឃើញ​មាន​វត្ថុតាង​ សង្ស័យ​គ្រឿងញៀន ដែល​មាន​ការ​វេច​ខ្ចប់​ដាក់​សំបក​កញ្ចប់​តែ ​ដែលមាន​ពណ៌​ទឹកមាស មាន​រូប​សញ្ញា ផ្កាយ​៥ ដើម្បី​បំភាន់​ភ្នែក​មហាជន ​និង​សមត្ថកិច្ច​។ប្រភពពី​នគរបាល​ បាន​បញ្ជាក់ថា សមត្ថកិច្ច បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៤​នាក់ ក្នុងនោះ​មាន ស្រី​១​នាក់​ជា​ជនជាតិ​ថៃ​។ប្រភព​ បានឱ្យដឹង​ទៀតថា​ នា​ព្រឹក​ថ្ងៃ​ដដែល​នេះ ក្រោម​ការដឹកនាំ និង​បញ្ជា​ផ្ទាល់​ពី​ឧ​ត្ត​ម​សេនីយ៍ ទោ សិទ្ធិ ឡោះ ស្នងការ នគរបាល​ខេត្តបន្ទាយមានជ័យ ​អមដំណើរ​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី នូ ជី​វ័​ន្ត ស្នងការរង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ ​និង​លោក​វរសេនីយ៍ទោ ​បោ​ន សីហា អធិការ​ស្ដីទី នគរបាល ក្រុង​ប៉ោយប៉ែត ​បាន​បន្ត​ដឹកនាំ​កងកម្លាំង​នគរបាល​មន្ត្រី​ជំនាញ ​សហការ​ជាមួយ​សមត្ថកិច្ច ស្រុក​ម៉ាឡៃ ចុះ ស្រាវជ្រាវ​រុករក​ទីតាំង​មុខសញ្ញា រក្សាទុក​គ្រឿងញៀន បានជា​បន្តបន្ទាប់ ដែល​ជា​បក្សពួក​របស់​ជនល្មើស​។បច្ចុប្បន្ន ជនសង្ស័យ រួមទាំង​វត្ថុតាង ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ ​កសាង​សំណុំរឿង ​បញ្ជូនទៅ ថ្នាក់លើ ដើម្បី​ចាត់ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់​៕​អត្ថបទ​៖ បាន សុ​រិ​ទ្ធ 

កម្ពុជារក​ឃើញ​មនុស្ស៧៩៩នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៩១០នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/18 11:53:42 am        69
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៧៩៩នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៩១០នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៧០២នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ ៩៧នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១៤នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៣៩៤នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៥ ៩៤០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤១ ៥៨១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

សមត្ថកិច្ច​ចាប់ខ្លួន​ជនជាតិ​ឡាវ២​នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត៥គីឡូក្រាម លួច​​ឆ្លងដែន​ពី​ឡាវ​មក​កម្ពុជា

2021/06/17 07:07:53 pm        113
ព្រះវិហារ ៖ សមត្ថកិច្ច​​ជំនាញ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ក្រសួងមហាផ្ទៃ ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ពី​ឡាវ​មក​កម្ពុជា​ ចាប់ខ្លួន​ជនជាតិ​ឡាវ ២នាក់ និង​រឹបអូស​គ្រឿងញៀន​ជិត៥គីឡូក្រាម​ នៅក្នុង​ទឹកដី​ខេត្តព្រះវិហារ ។សមត្ថកិច្ច​ ​បាន​ឲ្យ​ដឹងថា ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ​កាលពី​វេលា​ម៉ោង​១០ និង​៣២​នាទី ថ្ងៃទី​១៦ មិថុនា ២០២១ កម្លាំង​ជំនាញ ​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ (​ក​១) ដឹកនាំ​ដោយ​លោក​ ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ ​ចូលរួម​សហការ​ជាមួយ​កម្លាំង​ជំនាញ ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​កំពង់​ស្រឡៅ ​នៃ​វរការពារ​ព្រំដែន​លេខ ១០៥. ដោយមាន​ការ​សម្របសម្រួល​ពី លោក ទី សុវិនថាល់ ព្រះរាជអាជ្ញា អយ្យការ​អម​សាលាដំបូង​ខេត្ត ព្រះវិហារ ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​ចូល​ពី​ឡាវ​មក​កម្ពុជា​តាមផ្លូវ​ទឹក ​នៅ​ចំណុច ភូមិ​កំពង់​ពោធិ៍ ​ឃុំ​កំពង់​ស្រឡៅ​១ ស្រុក​ឆែម​ ខេត្តព្រះវិហារ ​ចាប់​ឃាត់ខ្លួន​ឧក្រិដ្ឋជន ជនជាតិ​ឡាវ ២​នាក់​។លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ិន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ​បាន​ឲ្យដឹងដែរ​ថា ជនសង្ស័យ ទាំង ២​នាក់ ទី ១-​ឈ្មោះ MOUAN VORLABOUD ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ឡាវ​។ និង​ទី ២-​ឈ្មោះ កែវ ថា ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ ឡាវ​។ ​វត្ថុតាង​ចាប់យក ​សារធាតុ​ញៀន ប្រភេទ មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន ៥​កញ្ចប់​ធំ ស្មើទម្ងន់ ៤ គីឡូ និង ៩៨៨.៨៤​ក្រាម​ ព្រមទាំង​មធ្យោបាយ​ដឹក​ជញ្ជួន​​រថយន្ត​១​គ្រឿង​។ជនសង្ស័យ​ទាំង ២​នាក់ ​រួមទាំង​វត្ថុតាង ​ត្រូវបាន​នាំទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តព្រះវិហារ ​ក្នុងការ​ផ្តន្ទាទោស​តាម​នីតិវិធី ៕​អត្ថបទ ៖ តារា​វុទ្ធី​

កម្ពុជារក​ឃើញ​មនុស្ស៦២៥នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៧០៥នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/17 06:41:24 pm        102
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦២៥នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧០៥នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៥៩១នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ ៣៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១២នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៣៨០នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៥ ០៣០នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤០ ៧៨២ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

បុរស​ម្នាក់​បើកបរ​​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ ​ជ្រុល​បុកបង្កាន់ដៃស្ពាន​ជ្រោយ​ចង្វារ​រង​កាខូចខាត

2021/06/16 11:19:59 pm        464
ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុល​ចង្កូត​បុក​បង្កាន់ដៃស្ពាន​មិត្តភាពកម្ពុជា-ចិន​ជ្រោយចង្វារបណ្ដាលឱ្យរងការខូចខាតរថយន្តផ្នែកខាងមុខ ​និងបង្កាន់ដៃស្ពាន តែមិនបង្កឲ្យ​មានមនុស្សរងរបួសឡើយ។ ហេតុការណ៍នេះ ​កើតឡើងនៅវេលាម៉ោង ០២និង៣០ នាទីរសៀលថ្ងៃទី១៦ ​ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅរង្វង់មូលព្រហ្មមុខបួន​ ក្នុងសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ប្រភពព័ត៌មាន​ពីកន្លែងកើតហេតុ​ បានឲ្យដឹងថា ​មុនពេលកើតហេតុគេឃើញបុរសម្នាក់បើក​រថយន្ត​ម៉ាក់ ម៉ាសស្ដារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH -4287 ​តាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុង​ទិសដៅពីព្រែកលាប ខណ្ឌជ្រោយចង្វារ ​ចូលមករាជធានីភ្នំពេញ​ លុះ​មកដល់ចំណុចកើតហេតុ​ចំណុច​រង្វង់មូលព្រហ្មមុខបួន បាន​ជ្រុល​បុកជាមួយ​នឹងបង្កាន់ដៃស្ពានមិត្តភាពកម្ពុជា-ចិន​ រងការខូចខាតរថយន្តផ្នែកខាងមុខទៅមុខលែងរួច។បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនម្ចាស់រថយន្ត រួមទាំងស្ទួច​រថយន្ត​ទៅរក្សាទុកនៅការិយាល័យ​ចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕អត្ថបទ ៖ កុម្ភះ

ផ្ទុះ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩​ ក្នុង​ផ្សារណាត់​ខេត្តបាត់ដំបង​ អាជ្ញាធរ​បិទ​ផ្នែក​ខ្លះ​នៃ​ផ្សារ​

2021/06/16 11:09:45 pm        415
បាត់ដំបង ៖ អាជ្ញាធរខេត្ត​បាត់ដំបង បានដាក់​វិធានការ​ជាបន្ទាន់ ដោយ​បាន​បិទ​ផ្នែក​ខ្លះ នៃ​ផ្សារ​ធំ​បាត់ដំបង ឬ​ផ្សារណាត់ ខណៈ​បាន​រកឃើញ​ស្ត្រី​ម្នាក់​ជាជាង​កាត់ដេរ ​នៅក្នុង​ផ្សារ​មួយ​នេះ ​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ប៉ុន្តែ​មិនទាន់​ដឹង​ប្រភព​ឆ្លង ​ហើយ​បច្ចុប្បន្ន​មន្ត្រី​សុខាភិបាល ​កំពុង​យក​សំណាក​ចំពោះ​អ្នក​ប៉ះពាល់ ​និង​បន្ត​ស្វែងរក​អ្នកពាក់ព័ន្ធ ។លោក ផេង សិទ្ធី អភិបាលក្រុង​បាត់ដំបង បាន​លើកឡើងថា​ បន្ទាប់ពី​មិនទាន់​ពី​ប្រភព​ឆ្លង​នៅឡើយ​នោះ អាជ្ញាធរ ​និង​មន្ត្រី​សុខាភិបាល​កំពុង​បន្ត​សួរ​ព័ត៌មាន​បន្ថែម​ពី​រូបគាត់ ​រួមទាំង​តម្រូវ​ឲ្យ​អ្នក​ប៉ះពាល់​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ជាមួយ​គាត់​ធ្វើ​សំណាក ​និង​ធ្វើ​ច​ត្តា​ឡី​ស័ក ​ដើម្បី​កុំ​ឲ្យ​មាន​ការឆ្លង​រីក​រាលដាល​កាន់តែខ្លាំង​ នៃ​ជំងឺ​កូ​វីដ​-១៩ ។លោក​ បាន​បន្តថា ចំពោះ​អ្នក​ពាក់ព័ន្ធ​នឹង​ស្ត្រី​ជា​អាជីវករ​ផ្សារណាត់​នេះ​ មិនទាន់​រកឃើញ​អ្នក​ណាម្នាក់ មាន​វិជ្ជមាន​កូ​វីដ​-១៩​នៅឡើយ​ទេ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា នេះ បន្ទាប់ពី​មន្ត្រី​សុខាភិបាល​យក​សំណាក​ជា​លើក​ទី​១ ។លោក ផេង សិទ្ធី ​បាន​បញ្ជាក់ថា​ ស្ត្រី​ឆ្លង​ជំងឺ​កូ​វី​ដ-១៩​នោះ ឈ្មោះ ម៉ូត ​សារី​យ៉ា រស់​ភូមិ​ស្លា​កែ​ត សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ​បន្ទាប់ពី​រកឃើញ កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ ហើយក៏​បិទ​ខ្ទប់​ខ្នង​ផ្ទះមួយ​ចំនួន ​ដែល​ពាក់ព័ន្ធ​ស្ត្រី​រូបនេះ​ផងដែរ ។ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​បិទ​ខ្ទប់​ផ្នែក​ខ្លះ នៃ​ផ្សារណាត់ ​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា នេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង ​បាន​ជំរុញ​រដ្ឋបាល​ក្រុង​បាត់ដំបង ត្រូវ​ធ្វើការ​រឹតបន្ដឹង​តំបន់​បិទ​ខ្ទប់ មិនត្រូវ​ឲ្យ​មានការ​លក់ដូរ​ជាដាច់ខាត ​និង​ត្រូវ​ខិតខំ​ពង្រួម​ហានិភ័យ នៃ​ការ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឱ្យ​កាន់តែ​តូច ​រហូតដល់​អាច​គ្រប់គ្រង​បាន​ទាំងស្រុង ។ចាប់ពី​មានការ​ផ្ទុះ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ក្នុងប្រទេស​កម្ពុជា​ សម្រាប់​ខេត្តបាត់ដំបង ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ សរុប​ចំនួន​៥៤៩​នាក់ ​ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ចំនួន​២៥២​នាក់ ស្លាប់​៣​នាក់ និង​កំពុង​សម្រាក​ព្យាបាល ២៩៤​នាក់ ។​ ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ទាំង​៥៤៩​នាក់​នេះ ​មាន​ចំនួន​៧​នាក់ បាន​រក​ឃើញ​កាលពី​ថ្ងៃទី​១៥​ ខែមិថុនា ឆ្នាំ​២០២១ និង​មាន​អ្នកជា​សះស្បើយ​ចំនួន​២០​នាក់​៕​អត្ថបទ​៖ បាន សុខ​រិ​ទ្ធ 

កម្ពុជារក​ឃើញ​មនុស្ស៦៩៣នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៧៥៤នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/16 06:58:50 pm        132
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៩៣នាក់​បន្ថែម​ទៀត ឆ្លង​មេរោគ​កូវីដ-១៩​ ខណៈអ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៥៤នាក់​ទៀត​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​​ខ្លួន​នៅ​ថ្ងៃ​នេះ ​ក្រសួង​សុខាភិបាល​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ​ចំនួន៦៦០នាក់ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ ៣៣នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៧នាក់​បន្ថែម​ទៀត បាន​ស្លាប់​​​ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់ ៣៦៨នាក់​គិត​ចាប់​តាំង​ពី​កម្ពុជា​ប្រកាស​ពី​ករណី​ស្លាប់​លើក​ដំបូង​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី​១១ ខែ​មីនា​កន្លង​មក។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣៤ ៣២៥នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី​ ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៤០ ១៥៧ នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

ពលរដ្ឋ​ដែល​ធ្លាប់​បាត់បង់​យានយន្ត សូម​ទៅ​ពិនិត្យ​ស្លាក​លេខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​

2021/06/15 10:13:00 pm        698
ភ្នំពេញ ៖ នគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​សូម​ធ្វើការ​អំពាវនាវ បងប្អូន​ប្រជាពលរដ្ឋ ​ដែល​ធ្លាប់​បាត់បង់​យានយន្ត ​សូម​ទៅ​ពិនិត្យ​ស្លាក​លេខ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ។លោក នៅ ទិ​ត្យ នាយផ្នែក​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​​បាន​ប្រាប់​​ឲ្យ​ដឹងនៅ​ថ្ងៃទី​១៥ខែមិថុនានេះ​ថា ​ជនសង្ស័យ ២​នាក់ ទី​១ . ឈ្មោះ អាន ផ្លូច ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ​ភូមិ​ជើងឯក ​សង្កាត់​ជើងឯក ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ។ ទី​២ . ឈ្មោះ ស៊ិន សុខភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ (​មាន​សារធាតុ​ញៀន​) ។ រួមទាំង ​វត្ថុតាង​ចាប់​យក​ ៖ ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោក​ម៉ូតូ ​ចំនួន ០២, ​សោ​ខ្សៀ​លេខ​៨ ចំនួន ០២, ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០៣​សន្លឹក (​ឈ្មោះ ជុំ រតនា ចំនួន ០១​សន្លឹក​, ឈ្មោះ វី សីលា​ចំនួន ០១​សន្លឹក​, ឈ្មោះ ឯម បុល ចំនួន ០១​សន្លឹក​) , ផ្លាកលេខ​ម៉ូតូ ចំនួន ០៣ (​លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, លេខ ភ្នំពេញ 1IO-1256 ចំនួន​០១), វិទ្យុ​ទាក់ ចំនួន ០១​គ្រឿង​, ម៉ូតូ ០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាកលេខ ភ្នំពេញ 1HL-0625 , សម្ភារៈប្រើប្រាស់​គ្រឿងញៀន ​និង​សោ​ដោះ​ម៉ូតូ​មួយ​ចំនួន ត្រូវ​បាន​នគរបាល នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​បង្ក្រាប​ជាក់ស្តែង​ ករណី​ប៉ុនប៉ង​លួច (​ប្រើ​ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​កាច់​សោក​ម៉ូតូ​) កាលពី​ថ្ងៃទី​១៤ ​ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៤០​នាទី ត្រង់​ចំណុច​ខាងមុខ​ក្រុមហ៊ុន ក្រឡុង ស៊ីម៉ង់ត៍ ផ្លូវ ៥០​ម៉ែត្រ ភូមិ​ពាម សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។សមត្ថកិច្ច ប្រាប់​បន្តថា កាលពី​ថ្ងៃទី​១៤ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង​១៦ និង​៤០​នាទី កម្លាំង​សមត្ថកិច្ច​នគរបាល​ខណ្ឌ​ដង្កោ ​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌដង្កោ ​ដល់​ចំណុច​ផ្លូវ​ចូល ក្រុមហ៊ុន ក្រឡុង​ស៊ីម៉ង់ត៍ ផ្លូវ​បេតុង ៥០​ម៉ែត្រ ស្ថិតនៅ​ភូមិ​ពាម សង្កាត់​ព្រៃ​ស​ ខណ្ឌដង្កោ ​រាជធានី​ភ្នំពេញ ក៏​បាន​ឃើញ​ជនសង្ស័យ ០២​នាក់ ទី ១ . ឈ្មោះ អាន ផ្លូច ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ និង ទី ២. ឈ្មោះ ស៊ិន សុខភាព ភេទ​ប្រុស អាយុ​៣០​ឆ្នាំ កំពុង​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​សេរី​ឆ្នាំ​២០១៩ ពាក់​ផ្លាកលេខ​ភ្នំពេញ 1HL-0625 ដោយមាន​ការសង្ស័យ ​សមត្ថកិច្ច​ក៏បាន​ហៅ​ឱ្យ​ឈប់​ធ្វើការ​សួរនាំ ​និង​ត្រួតពិនិត្យ​រក​ឃើញ​វត្ថុតាង​ប្រព្រឹត្ត​បទល្មើស​មួយចំនួន រួមមាន​ ដែក​ជ្រុង​ចុង​សំប៉ែត​ស្រួច​សម្រាប់​កាច់​សោ​រក​ម៉ូតូ ចំនួន ២, សោរ​ខ្សៀ​លេខ​៨ ចំនួន ២ លាក់​នៅ​ក្រោម​កែបម៉ូតូ រួច​សមត្ថកិច្ច​ក៏បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ ​រួម​និង​វត្ថុតាង ​យកមក​ធ្វើការ​សាក សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។ប្រភពព័ត៌មាន ​ដដែល​បាន​បន្ដថា បន្ទាប់មក​សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ​ឈ្មោះ អាន ផ្លូច ទៅ​ឆែក​បន្ទប់​ជួល​របស់គេ​ ស្ថិតនៅ​ភូមិ​ជើងឯក សង្កាត់​ជើងឯក​ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ស្រាប់តែ​រក​ឃើញ​វត្ថុតាង​ពាក់ព័ន្ធ​បទល្មើស​មួយចំនួនទៀត រួមមាន ៖ ប័ណ្ណ​សម្គាល់​យានយន្ត ចំនួន ០៣​សន្លឹក (​ឈ្មោះ ជុំ រតនា ចំនួន ០១​សន្លឹក​, ឈ្មោះ វី សីលា ចំនួន ០១​សន្លឹក​, ឈ្មោះ ឯម បុល ចំនួន ០១​សន្លឹក​) , ស្លាកលេខ​ម៉ូតូ ចំនួន ០៣ (​លេខ ភ្នំពេញ 1HT-0027 ចំនួន ០១, លេខ ភ្នំពេញ 1GD-2078 ចំនួន ០១, និង លេខ ភ្នំពេញ 1IO-1256 ចំនួន ០១) , វិទ្យុទាក់ទង ​ម៉ាក Motorola GP300 ចំនួន ០១​គ្រឿង , សម្ភារៈ​ប្រើប្រាស់​គ្រឿងញៀន និង​សោដោះ​ម៉ូតូ​មួយចំនួន​។បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង ​សមត្ថកិច្ច​កំពុង​ឃាត់ និង រក្សាទុក​បណ្តោះ​អាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ​ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ចាត់ការ​តាម​ផ្លូវ​ច្បាប់ ៕​​អត្ថបទ ៖ តារា​វុទ្ធី​​

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM
អារ៉ាប់រួម​៖ អ្នកបើកបរ​ជំនួយរបស់ Flydubai បានវាយប្រហារអ្នកបើកយន្តហោះដោយពូថៅ និងប៉ុនប៉ងវាយប្រហារ «ភេរវកម្ម»
10/03/2026 04:10 PM
សិស្សវិទ្យាល័យ នៅតំបន់ជាយក្រុងប៉ារីសដែលខ្វះ​ធនធាន​ បង្កឱ្យមានចលនាតវ៉ាទូទាំងប្រទេស
10/03/2026 04:10 PM