៣ខែដើមឆ្នាំនេះ ក្មេងទំនើងជិត ១ពាន់នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន
នគរបាលជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ បង្រ្កាបជនសង្ស័យជនជាតិចិន ៣នាក់​ពាក់ព័ន្ធ​អំពើ​លួច​រថយន្ត និងផ្លាកលេខរថយន្តចំនួន ៦ករណី
កម្លាំងនគរបាលរាជធានី បើកការឆ្មក់ចុះបង្ក្រាប Online Scams នៅខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេស ៣៣នាក់
ឃាត់ខ្លួនជនសង្ស័យ០៩នាក់ រកឃើញសម្ភារបម្រើឲ្យបទល្មើស Online Scams និងអាវុធខ្លីមួយដើម នៅខណ្ឌច្បារអំពៅ

សន្តិសុខ និង សង្គម

ខេត្ត​កំពង់ចាម​ ផ្អាក​ដំណើរការ​រោងចក្រ​ខាលីងតុន​ ជា​បណ្ដោះ​អាសន្ន​ ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល ​នៃ​មេរោគ​កូវីដ-១៩

2021/05/19 04:29:23 pm        28
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម​ សម្រេច​បិទ​ដំណើរ​ការ​រោងចក្រ​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ស្រុក​ជើងព្រៃ ដោយ​ថា ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​ចេញ​នៅ​ថ្ងៃ​នេះ អភិបាល​ខេត្ត​កំពង់ចាម លោក អ៊ុន ចាន់ដា បាន​សម្រេច​ផ្អាក​ដំណើរការ​ផលិតកម្ម​រោងចក្រ​ រោងចក្រ​ខាលីងតុន (ខេមបូឌា) ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ភូមិ​រវៀង ឃុំ​ខ្នុរដំបង ​រយៈ​ពេល ១៤​ថ្ងៃ​ចាប់​ពី​ថ្ងៃ​នេះ ​រហូត​ដល់​ថ្ងៃ​ទី​០១ ខែ​មិថុនា ​ខាង​មុខ​នេះ។រដ្ឋបាល​ខេត្ត​កំពង់ចាម ​បញ្ជាក់​ថា ការ​សម្រេច​ផ្អាក​ដំណើរការ​រោងចក្រ​មួយ​នេះ ​ជា​បណ្ដោះ​អាសន្ន​នេះ គឺ​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩៕

ខេត្ត​​កំពង់ធំ​រក​ឃើញ​មនុស្ស​៣​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ២​នាក់​វិល​ត្រឡប់​ទៅ​ពី​​ភ្នំពេញ

2021/05/19 09:07:21 am        27
កំពង់ធំ៖ រដ្ឋបាល​ខេត្ត​កំពង់ធំ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​មនុស្ស ៣​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ស្រុក​ចំនួន ៣ នៃ​ខេត្ត​នេះ ក្នុង​ចំណោម​នោះ អ្នក​ឆ្លង​ថ្មី ២​នាក់ ជា​អ្នក​ធ្វើ​ដំណើរ​វិល​ត្រឡប់​ទៅ​ពី​រាជ​ធានី​ភ្នំពេញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ រដ្ឋបាល​ខេត្ត​កំពង់ធំ​បញ្ជាក់​ថា ករណី​ឆ្លង​កូវីដ-១៩​ទាំង ៣​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​នារី​ម្នាក់​អាយុ ២០​ឆ្នាំ​ នៅ​ស្រុក​កំពង់ស្វាយ និង​បុរស​ម្នាក់​អាយុ ២៦​ឆ្នាំ នៅ​ស្រុក​តាំងគោក។បើ​រដ្ឋបាល​ខេត្ត​កំពង់ធំ ពលរដ្ឋ​ទាំង ២​នាក់​នេះ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​រាជ​ធានី​ភ្នំពេញ ទៅ​ខេត្ត​កំពង់ធំ​។ចំណែក​ឯ​ស្ត្រី​ម្នាក់​ទៀត​អាយុ ៦០​ឆ្នាំ រដ្ឋបាល​ខេត្ត​កំពង់ធំ​ បញ្ជាក់​ថា បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ភូមិ​ឈើទាល ឃុំ​អណ្ដូងពោធិ៍ ក្នុង​ស្រុក​ស្ទោង ដោយ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​ភូមិ​កុលាប​ទង។រដ្ឋបាល​ខេត្ត​នេះ ​ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ពល​រដ្ឋ​ពាក់​ព័ន្ធ​នឹង​មនុស្ស​ទាំង ៣​នាក់​នេះ​ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ ​និង​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

ខេត្ត​តាកែវ ​រក​ឃើញ​មនុស្ស​៤៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩​ ភាគ​ច្រើន​កម្មករ​កម្មការិនី​រោងចក្រ​សាន់បូ

2021/05/19 02:13:04 pm        433
តាកែវ៖ សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃនេះ រដ្ឋបាល​ខេត្ត​តាកែវ បាន​ឱ្យ​ដឹង​ថា ប្រជា​ពលរដ្ឋ ៤៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគកូវីដ-១៩ ​ក្នុង​នោះ ​មាន​កម្មករ​កម្មការិនី​រោង​ចក្រ​សាន់បូ​ដល់​ទៅ ៣៧​នាក់។ការ​ផ្ទុះ​ឡើង​នូវ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩​ នៅ​ក្នុង​ចំណោម​កម្មករ​កម្មការិនី​នៅ​រោងចក្រ​សាន់បូ បាន​កើត​ឡើង​ចាប់​តាំង​ពី​ដើម​ខែ​ឧសភា​នេះ​មក។រដ្ឋបាល​ខេត្ត​តាកែវ​ ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​ដែល​ពាក់​ព័ន្ធ​នឹង​មនុស្ស​ទាំង​ ៤៥​នាក់​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ ​និង​ដាក់​ខ្លួន​ឯង​នៅ​ដាច់​ដោយ​ឡែក ​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ពលរដ្ឋ​យ៉ាង​សន្ធោសន្ធៅ​ក្នុង​សង្កាត់​បឹងទំពន់​ទី​២ ​ខណ្ឌមានជ័យ

2021/05/19 02:02:41 pm        58
ភ្នំពេញ​ ៖ អគ្គិភ័យ​ ឆាប់​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​១​កន្លែង​ទាំង​កណ្ដាលថ្ងៃត្រង់ ​តែ​សំណាងល្អ​មិន​រាលដាល​ ដល់ផ្ទះ​អ្នកជិតខាង ​ឬ​បង្ក​អោយមាន​មនុស្ស​រង​របួស​ឡើយ​។ ហេតុការណ៍​នេះ ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​ និង​២០​នាទី ថ្ងៃត្រង់​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០២១​នេះ​ នៅ​ចំណុច​ ផ្លូវ​លេខ​៦៥BT ក្រុម ក្បាល​៣ សង្កាត់​បឹង​ទំពន់​ទី​២ ​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។នគរបាល ​បានឲ្យ​ដឹងថា ម្ចាស់ផ្ទះ​មានឈ្មោះ ប៊ុត សុភាព ភេទ​ស្រី អាយុ​៤០​ឆ្នាំ ​មាន​ផ្ទះ​ទំហំ​៦​គុណ​៩ ម៉ែត្រ​ប្រភេទ ​ស័ង្កសី ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង​។យោងតាម​ស្ត្រី​ម្ចាស់ផ្ទះ ​បានឲ្យ​ដឹង​នៅ​មុនពេល​កើតហេតុ ​គាត់​បាន​សម្រាក​នៅក្នុង​ផ្ទះកើតហេតុ ស្រាប់តែ​លឺ​សំឡេង​ផ្ទុះ​ ហើយ​បង្ក​ជា​អណ្ដាតភ្លើង​តែម្ដង ​ភ្លាមៗ​នោះ​ បាន​រត់ចេញ​ហៅ​អោយ​អ្នក​ជិតខាង​ជួយ​ និង​រាយការណ៍​ជូន​សមត្ថកិច្ច ​ចេញ​ជួយ​អន្តរាគមន៍ តែ​ដោយ​កម្លាំង​នៃ​ការ​ឆាប់ឆេះ​ខ្លាំង​ល្បឿន​ ពេល​រថយន្ត​ពន្លត់​អគ្គីភ័យ​មកដល់​ភ្លើង​បាន​ឆេះ​អស់​ទៅហើយ​។សមត្ថកិច្ច​ បាន ឲ្យ​ដឹងថា ក្នុង​ហេតុការណ៍នេះ​គឺ​រថយន្ត​ពន្លត់​អគ្គីភ័យ​បាន​ចេញ​ជួយ​អន្តរាមគន៍​ចំនួន​៩​គ្រឿង​ ដោយ​ប្រើប្រាស់​បាញ់​ពន្លត់​ចំនួន​៨​គ្រឿង​ និង​ជៀសវាង​រាលដាល​ដល់ផ្ទះ​ប្រជា​ពលរដ្ឋ​ជិតខាង បន្ថែមទៀត​។ ​សមត្ថកិច្ច​ បាន​បន្តទៀត​ថា ​ផល​លំបាក​នៃ​ការ​ជួយ​មិនទាន់​ពេល​គឺ​ផ្ទះ​ប្រភេទ​ឈើ​ប្រក់​ស័ង្កសី ឆាប់​ឆេះ​លឿន ​និង​ផ្លូវ​ច្រក​ចូល​លំបាក​ផងដែរ​៕អត្ថបទ​ ៖ កុ​ម្ភះ

អាជ្ញាធរ​ខេត្ត​បាត់ដំបង ​បិទ​ផ្ទះ​ពលរដ្ឋ​១៧​ខ្នង ​ក្រោយ​រក​ឃើញ​មនុស្ស​៤​នាក់​ ដែល​វិល​ត្រឡប់​ពី​ភ្នំពេញ​ ឆ្លង​កូវីដ-១៩

2021/05/19 01:13:12 pm        40
បាត់ដំបង៖ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​សម្រេច​បិទ​ខ្ទប់​ផ្ទះ​សម្បែង​ពលរដ្ឋ​ចំនួន ១៧​ខ្នង​នៅ​ក្នុង​​ភូមិ​មួយ​ស្ថិត​ក្នុង​ស្រុក​មោងឫស្សី​ ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​រក​ឃើញ​មនុស្ស ៤​នាក់​បាន​ឆ្លង​មេរោគ​កូវីដ-១៩។ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ អភិបាល​ខេត្ត​បាត់ដំបង លោក ងួន រតនៈ ​បាន​សម្រេច​ឱ្យ​បិទ​ខ្ទប់​ផ្ទះ​សម្បែង​ពលរដ្ឋ ​១៧​ខ្នង​នៅ​ក្នុង​ភូមិ​​អំពិលឈូង ស្ថិត​ក្នុង​ឃុំ​ឫស្សីក្រាំង ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩។បើ​តាម​សេចក្ដី​សម្រេច​ដដែល​នេះ ពលរដ្ឋ ៤​នាក់ ក្នុង​នោះ​មាន​ស្ត្រី ២​នាក់​ផង​ដែរ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បន្ទាប់​ពី​ពួកគេ​វិល​ត្រឡប់​ទៅ​ពី​រាជ​ធានី​ភ្នំពេញ។អាជ្ញាធរ​ខេត្ត​នេះ បាន​សម្រេច​ហាម​ឃាត់​មិន​ឱ្យ​មាន​ការ​ចេញ​-ចូល​បរិវេណ​ផ្ទះ​ទាំង ១៧​ខ្នង​នោះ​ទេ ហើយ​មន្ត្រី​សុខាភិបាល​របស់​ខេត្ត​កំពុង​ដំណើរការ​យក​សំណាក​លើ​ពលរដ្ឋ​ដទៃ​ទៀត​ដែល​បាន​ប្រាស្រ័យ​ទាក់​ទង​នឹង​មនុស្ស​ទាំង ៤​នាក់​ដែល​បាន​ឆ្លង​កូវីដ-១៩។រដ្ឋបាល​ខេត្ត​បាត់ដំបង ក៏​បាន​អំពាវ​នាវ​ទៅ​ដល់​ពលរដ្ឋ​ផ្សេង​ទៀត​ដែល​បាន​ពាក់​ព័ន្ធ​នឹង​មនុស្ស​ទាំង ៤​នាក់​ខាង​លើ​នេះ ឱ្យ​ទៅ​ផ្ដល់​សំណាក​ដើម្បី​ពិនិត្យ​រក​មេរោគ​កូវីដ-១៩ និង​រក្សា​ខ្លួន​នៅ​ដាច់​ដោយ​ឡែក​ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

កម្ពុជា​សម្រេច​ការ​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ជាង ២១​ភាគរយ​ហើយ​ក្នុ​ង​រយៈ​ពេល ​៩៨​ថ្ងៃ​កន្លង​មក​នេះ

2021/05/18 10:57:12 pm        543
ភ្នំពេញ៖ របាយការណ៍​របស់​គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង បាន​បង្ហាញ​ថា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​របស់​រាជ​រដ្ឋាភិបាល សម្រេច​បាន​​ជាង ២១​ភាគរយ​ហើយ​នៅ​ក្នុង​រយៈ​ពេល​ ៩៨​ថ្ងៃ​ចុងក្រោយ​មក​នេះ។ក្នុង​របាយការណ៍​ចេញ​នៅ​ល្ងាច​ថ្ងៃ​នេះ គណៈ​កម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង​កូវីដ-១៩ បាន​ឱ្យ​ដឹង​បន្ថែម​ថា ប្រជា​ពលរដ្ឋ​ដល់​ទៅ​ជាង ២​លាន ១៣​ម៉ឺន​នាក់​ហើយ បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង ដែល​ស្មើ​នឹង​ ២១.៣៣​ភាគរយ​នៃ​ចំនួន​ប្រជាជន​សរុប​ខ្ទង់ ១០​លាន​នាក់​ដែល​រាជ​រដ្ឋាភិបាល​កំណត់​ចាក់​វ៉ាក់សាំង​នៅ​ត្រឹម​ឆ្នាំ​នេះ។បើ​តាម​របាយការណ៍​ដដែល​នេះ ពលរដ្ឋ​ដល់​ទៅ​ជាង ១​លាន ២៨​ម៉ឺន​នាក់​ហើយ បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូស​នៅ​ក្នុង​យុទ្ធនាការ​រយៈ​ពេល ៩៨​ថ្ងៃ​កន្លង​មក​នេះ។ក្នុង​រយៈ​ពេល​ជិត ១០០​ថ្ងៃ​នេះ គណៈកម្មការ​ចំពោះ​កិច្ច​ការ​ចាក់​វ៉ាក់សាំង បាន​បង្ហាញ​ថា មាន​ពលរដ្ឋដល់​ទៅ​ជាង ២​លាន ២០​ម៉ឺន​នាក់ បាន​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ដើម្បី​ទទួល​បាន​ការ​ចាក់​វ៉ាក់សាំង ប៉ុន្តែ ប្រជាជន​ជិត ៧​ម៉ឺន​នាក់ មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចាក់​វ៉ាក់សាំង​ទេ ដោយសារ​បញ្ហា​សុខភាព។រាជ​រដ្ឋាភិបាល​កម្ពុជា​ បាន​ចាប់​ផ្ដើម​យុទ្ធនការ​ចាក់​វ៉ាក់សាំង​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ​កន្លង​មក​នេះ ពោល​តែ ៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​វ៉ាក់សាំង​ស៊ីណូហ្វាម​លើក​ដំបូង​ដែល​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា៕

កម្លាំង​សមត្ថកិច្ច​ជំនាញ​ចុះ​ស្រាវជ្រាវ​ ឃាត់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ពី​បទ​រំលោភ​សម្លាប់​

2021/05/18 04:54:08 pm        22
​ឧត្តរមានជ័យ​៖ កម្លាំង​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្ត​ឧត្តរមានជ័យ ​សហការ​ដឹកនាំ​កម្លាំង​ផែន​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ ០១​នាក់ ពាក់ព័ន្ធ​ករណី​រំលោភ​សម្លាប់​លើ​នារី​ម្នាក់​ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧:៤០ នាទី​។​​ករណី​មាន​ប្រជាពលរដ្ឋ​រាយការណ៍ បាន​ប្រទះឃើញ​សាកសព​អណ្ដែត​ទឹក​នៅ​ចំណុច​ត្រពាំង​តា​ឌួង ដែល​មាន​ចម្ងាយ ១៥០០​ម៉ែត្រ​ខាងលិច​ភូមិ​រលំ​វែង ឃុំ​ក្រសាំង ស្រុក​ចុងកាល់ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​​បន្ទាប់ពី​ទទួល​បាន​ព័ត៌មាន​ភ្លាមៗ​នោះ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី ស្នងការ​នគរបាល​ខេត្ត បាន​ដឹកនាំ​កម្លាំង​ជំនាញ​ផែន​ព្រហ្មទណ្ឌ និង​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ចុងកាល់ ចុះ​ស្រាវជ្រាវ​សាវតា របស់​ជនរងគ្រោះ​មានឈ្មោះ ងួ​យ សុណី ភេទ​ស្រី អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ មាន​មុខរ​បរជាកសិក​រ​។ ​ករណី​នេះ​ដែរ​យោងតាម​ការ​បំភ្លឺ​ពី​ឪពុក​ម្តាយ ជនរងគ្រោះ​កាលពី​ថ្ងៃទី​១៥ ខែ​ឧសភា ឆ្នាំ​២០២១​នៅ​វេលា​ម៉ោង ១២:០០ នាទី ក្មេង​ស្រី​ដែលជា​ជនរងគ្រោះ បាន​ជិះ​កង់​ទៅ​បេះ​ព្រីង​នៅ​ចំណុច​ខាងលើ លុះ​ដល់ពេល​ល្ងាច​ពុំ​ឃើញ​កូន​ត្រឡប់មកផ្ទះ​វិញ ឪពុកម្តាយ បាន​រាយ​ការ​ណ៍​ប្រាប់​មេភូមិ និង​អ្នក​ជិតខាង​ឲ្យ​ជួយ​រក រហូតដល់​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ វេលា​ម៉ោង ១៧​:៤០​នាទី ទើប​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​ដេក​ស្លាប់​តែម្តង​នៅនឹងកន្លែង​កើតហេតុ​។​​បន្ទាប់ពី​មន្ត្រី​ជំនាញ ​បាន​ធ្វើ​កោសល្យវិច័យ និង​ស្រាវជ្រាវ​ស៊ើបអង្កេត យើង​កំណត់​បាន​មុខសញ្ញា និង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ឈ្មោះ អឿ​ម សារី (​ហៅ​ស្រ៊ី) ភេទ​ប្រុស អាយុ ២៣​ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ក្រោយ​ធ្វើការ​សាកសួរ​រួច​ជនសង្ស័យ​បាន​សារភាព​ថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​ចាប់​រំលោភ និង​សម្លាប់​នារី​ដែល​ជា​ជនរងគ្រោះ​ពិតប្រាកដ​មែន រួចហើយ​យក​សាកសព​ទៅ​បោះចោល​ក្នុង​ត្រពាំង​ដែល​មាន​ព្រៃស្តុក រីឯ​កង់​របស់​ជនរ​ង​គ្រោះ​បាន​យកទៅ​ទម្លាក់​ចូលក្នុង​អូរ​មួ​យ​កន្លែង​ចម្ងាយ​ពី​កន្លែងកើតហេតុ​ប្រហែល ២០០​ម៉ែត្រ​។​​ករណី​នេះ​ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​កម្លាំង​ជំនាញ​កំពុង​សាកសួរ និង​កសាង​សំណុំរឿង​បន្ត​បញ្ជូន​ទៅ​តុលាការ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ផងដែរ​៕​

រក​ឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ចំនួន​២០​នាក់​ ក្នុង​រោងចក្រ​មួយ​កន្លែង ​នៅ​ស្រុក​កំពង់ត្រឡាច

2021/05/18 03:23:18 pm        444
កំពង់ឆ្នាំង​៖ យ៉ាងហោចណាស់​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ចំនួន​២០​នាក់​ទៀត ​នៅក្នុង​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​អៅ​ដរ​ ស្ថិត​ក្នុងស្រុក​កំពង់ត្រឡាច ​ខេត្តកំពង់ឆ្នាំង​ ត្រូវ​បាន​រកឃើញ​។ នេះ​បើ​យោង​តាម​ការបញ្ជាក់​ឲ្យ​ដឹងពី​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល ​នា​ព្រឹក​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០២១​នេះ ។លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុ​ន បាន​បន្តថា កម្ម​ការិនី​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​អៅ​ដរ​ ស្ថិតក្នុង​ភូមិ​ផ្សារ​ត្រាច ឃុំ​លង្វែក ស្រុក​កំពង់ត្រឡាច ​ចំនួន​១៤​នាក់​ រស់នៅ​ក្នុងភូមិ​ក្ងោកពង់​ និង​ភូមិ​ត្រពាំង​ព្រីង​ ឃុំ​ស្វាយ​ជុគ ស្រុក​សាមគ្គី​មានជ័យ ​និង​ជនបរទេស​ធ្វើការ​នៅ​ក្នុង​រោងចក្រ​នោះ​ចំនួន​៦​នាក់ ​ផ្សេងទៀត ​បាន​រកឃើញ​ផ្ទុក​វិជ្ជមាន​កូ​វីដ​១៩ ​ក្រោយពី​ក្រុមការងារ​បាន​ដាក់​ការសង្ស័យ​ទៅលើ​អ្នកបើកបរ​រថយន្ត​ដឹក​កម្ម​ការិនី​ម្នាក់​រួចមក​។ លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ត​ថា ប៉ុន្មាន​ថ្ងៃមុន ក្រុមការងារ​ឆ្លើយតប​បន្ទាន់​បាន​រក​ឃើញ​ស្ត្រី​ជា​ម្តាយ​របស់​អ្នកបើកបរ​ឡាន​ដឹក​កម្ម​ការិនី​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន​មាន​វិជ្ជមាន​កូ​វីដ​១៩​ ក៏ប៉ុន្តែ​ស្ត្រី​រូបនោះ ​មិនដែល​ទៅណា​នោះឡើយ​។​ ក្រោយ​ការស្រាវជ្រាវ ក្រុមការងារ​បាន​ដាក់​ការសង្ស័យ​ទៅលើ​កូនប្រុស​របស់​គាត់​ជា​អ្នកចម្លង បន្ទាប់មក​ក៏បាន​យក​សំណាក​កម្ម​ការិនី​ជិះ​ក្នុង​ឡាន​នោះ​ចំនួន​៥០​នាក់​ ដើម្បី​ធ្វើតេស្ត ​ជា​លទ្ធផល​មានកម្មការិនី​ចំនួន​១៤​នាក់ ​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ​ក្នុងនោះ ​មាន​៣​នាក់​ជា​អ្នក​ជិះ​អែប​តៃកុង​ឡាន​តែម្តង​។ ចំណែក​ការ​ធ្វើ​តេស្ត​សំណាក​ជនបរទេស​ដែល​ធ្វើការ​នៅក្នុង​រោងចក្រ​នោះ​ចំនួន​៦​នាក់​ផ្សេងទៀត ​ក៏មាន​វិជ្ជមាន​កូ​វីដ​១៩​ដូចគ្នា​ផងដែរ​។លោក​វេជ្ជបណ្ឌិត​ បា​នប​ន្ថែ​ម​ថា អ្នក​វិជ្ជមាន​កូ​វី​១៩​ទាំង​២០​នាក់​នោះ​ បាន​យក​ទៅ​ដាក់អោយ​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រឡាច ​ហើយ​ក្រុមការងារ​ឆ្លើយតប​បន្ទាន់​កំពុង​យក​សំណាក​ធ្វើតេស្ត​រក​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ក្នុង​រោងចក្រ​នោះ​បន្តទៀត​។អ្នកនាំពាក្យ​សាលាខេត្ត​កំពង់ឆ្នាំង​ បានឲ្យដឹងថា រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​វិញ បាន និង​កំពុង​បើក​កិច្ចប្រជុំ​បន្ទាន់​មួយ ​ពិភាក្សា​រក​ដំណោះស្រាយ​ក្នុង​ការ​បិទ​ខ្ទប់​រោងចក្រ​ហឺ​រ៉ា​យ​ហ្សិ​ន ​និង​ស្វែងរក​អ្នក​ពាក់ព័ន្ធ រួម​នឹង​អ្នក​នាំ​ជំងឺ​នេះ​ ចូល​រោងចក្រ ដើម្បី​ទប់ស្កាត់​អោយ​ទាន់​ពេលវេលា ​កុំអោយ​ជំងឺ​នេះ ​រាលដាល​បន្តទៀត​។ដោយឡែក​លោក វន ស៊ីថា អភិបាលស្រុក​សាមគ្គី​មានជ័យ ​បានឲ្យដឹងថា ក្រុមការងារ​ថ្នាក់​ស្រុក​កំពុង​ចុះទៅ​ភូមិ​ក្ងោកពង់ ​និង​ភូមិ​ត្រពាំង​ព្រីង ឃុំ​ស្វាយ​ជុគ ​ដើម្បី​ណែនាំ​ប្រជាពលរដ្ឋ​បន្ថែម ​រួម​នឹង​បិទ​ខ្ទប់ជា​បណ្តោះអាសន្ន​សិន ​កុំអោយ​មានការ​ឆ្លង​រីក​រាលដាល​ក្នុង​សហគមន៍​៕ ​អត្ថបទ ៖ ហុង វាស្នា  

កំពង់ចាម ​រក​ឃើញ​មនុស្ស​៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​កុមារ​ម្នាក់​អាយុ​៩​ឆ្នាំ​ផង​ដែរ

2021/05/18 12:17:44 pm        425
កំពង់ចាម៖ រដ្ឋបាល​ខេត្ត​កំពង់ចាម បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​ពី​ការ​រក​ឃើញ​មនុស្ស ៥​នាក់​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ក្នុង​ស្រុក​ចំនួន ៤​ផ្សេង​គ្នា។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ថា មនុស្ស ៥​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​មាន​កុមារា​ម្នាក់​អាយុ ៩​ឆ្នាំ​ផង​ដែរ។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន មនុស្ស​ទាំង ៥​នាក់​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​នោះ មាន​នៅ​ស្រុក​ចំការលើ ១​នាក់ ស្រុក​បាធាយ ១​នាក់ ក្រុង​កំពង់ចាម ១​នាក់ និង​ស្រុក​កំពង់សៀម ២​នាក់។រដ្ឋបាល​ខេត្ត​កំពង់ចាម​បញ្ជាក់​ផង​ដែរ​ថា លទ្ធផល​នេះ គឺ​ជា​ការ​ធ្វើ​តេស្ត​ទៅ​លើ​មនុស្ស ១៦៩​នាក់​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។បើ​តាម​រដ្ឋ​បាល​ខេត្ត​កំពង់ចាម ពលរដ្ឋ ៥​នាក់​ដែល​ទើប​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មេគង្គ​កំពង់ចាម​ហើយ។រដ្ឋបាល​ខេត្ត​នេះ​ក៏​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​ពាក់​ព័ន្ធ​ឱ្យ​ចូល​រួម​ផ្ដល់​សំណាក និង​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក ដើម្បី​តាម​ដាន​សុខភាព​ខ្លួន​ឯង៕

ខេត្ត​ព្រៃវែង ​រក​ឃើញ​ពលរដ្ឋ​៦​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ សុទ្ធ​តែ​ធ្វើ​ដំណើរ​វិល​ត្រឡប់​មក​ពី​តំបន់​ផ្សេងៗ

2021/05/18 05:08:18 am        532
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង​ប្រកាស​ថា មនុស្ស ៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃម្សិល​មិញ​នេះ ដែល​ភាគច្រើន​​ជា​អ្នក​ដំណើរ​វិល​ត្រឡប់​ពី​ភ្នំពេញ និង​ប្រទេស​ថៃ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង បញ្ជាក់ថា ប្រជា​ពលរដ្ឋ ៣​នាក់​ដែល​បាន​ធ្វើ​ដំណើរ​វិល​ត្រឡប់​ពី​រាជ​ធានី​ភ្នំពេញ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ហើយ​ពលរដ្ឋ ២​នាក់​ទៀត​ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ក្រោយ​ពី​ពួកគេ​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន ពលរដ្ឋ​ទាំង ៥​នាក់​នេះ សុទ្ធ​តែ​រស់​នៅ​ក្នុង​ភូមិ​តាង៉កស្រែ ឃុំ​ព្នៅ២ ស្រុក​ស៊ីធរកណ្ដាល។ចំណែក​ឯ​នារី​​ម្នាក់​ទៀត​អាយុ ២៨​ឆ្នាំ ដែល​រស់​នៅ​ស្រុក​ពាមជរ ក៏​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ផង​ដែរ ក្រោយ​ពី​វិល​ត្រឡប់​មក​ពី​ខេត្ដត្បូងឃ្មុំ។រដ្ឋបាល​ខេត្ត​ព្រៃវែង បញ្ចាក់​ថា ខេត្ត​នេះ​រក​ឃើញ​មនុស្ស ១៨៨​នាក់​ បាន​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​ពលរដ្ឋ ៣​នាក់​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​កូវីដ-១៩ ខណៈ​ដែល​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០១​នាក់ហើយ​ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ហើយ​ពលរដ្ឋ ៨៤​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​ព្យាបាល​បន្ត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM
បារាំង បានបិទខ្ទប់មនុស្ស១.៧០០នាក់ នៅលើនាវាទេសចរណ៍ បន្ទាប់ពីបុរសអាយុ៩២ឆ្នាំម្នាក់បានស្លាប់
05/14/2026 09:05 AM
ការបាញ់ស្រោចដោយយានដ្រូនចំនួន៨០០គ្រឿងនៅពេលថ្ងៃរបស់រុស្ស៊ី សម្លាប់មនុស្សច្រើននាក់នៅអ៊ុយក្រែន
05/14/2026 09:05 AM
អារ៉ាប់រួមបដិសេធដែល​ថា​លោក Netanyahu បានទៅទស្សនកិច្ចដោយសម្ងាត់អំឡុងសង្គ្រាមអាមេរិក-អ៊ីស្រាអែលខណៈ​អ៊ីរ៉ង់ព្រមាន​​
05/14/2026 08:05 AM
លោក Trump និងលោក Xi ត្រៀមពិភាក្សា​នៅទីក្រុងប៉េកាំង ​ស្ដីពី​ពាណិជ្ជកម្ម ខណៈសង្គ្រាមអ៊ីរ៉ង់ស្ថិតក្នុង​របៀបវារៈ
05/14/2026 08:05 AM
សម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្រុមប្រឹក្សានិងមន្ត្រីនៃមន្ទីរ-អង្គភាពនានាជុំវិញខេត្តស្វាយរៀង
05/14/2026 07:05 AM
កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM