ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​ខេត្តស្ទឹងត្រែង ​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​-​ស​ចំនួន៤ទីតាំង​

2021/06/12 06:59:43 pm        589
​ស្ទឹងត្រែង ៖ ​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម ចុះ​ពិនិត្យ​ទីតាំង ផលិត​ស្រា​-​ស ចំនួន​៤​កន្លែង នៅក្នុង​ក្រុង​ខេត្តស្ទឹងត្រែង ក្នុង​គោលបំណង​ពង្រឹង​គុណភាព​ចំណីអាហារ ដើម្បី​ការពារ​សុខភាព​ដល់​អ្នក​បរិភោគ​។ក្នុងឱកាស​ចុះ​ពិនិត្យ​ទីតាំង​ផលិត​ស្រា​-​ស នៅ​ខេត្តស្ទឹងត្រែង កាលពី​ម្សិលមិញ លោក គឹម ប្រុស ប្រធាន​សាខា (​ក​.​ប​.​ប​) ប្រចាំខេត្ត​ស្ទឹងត្រែង បាន​បញ្ជាក់ថា ​នីតិវិធី​នេះ មន្ត្រី​ជំនាញ​ក្រោយពី​បាន ត្រួតពិនិត្យ​ផ្នែក​សង្វាក់​ផលិត​ហើយ និង​យក​ស្រា​-​ស​គ្រប់​ទីតាំង​ទាំងអស់​ទៅពិនិត្យ​នៅ​ឡា​បូ​ធ្វើ​វិភាគ​ពី គុណភាព នៅ​មន្ទីរពិសោធន៍ ​នៃ​អគ្គនាយកដ្ឋាន​ក​.​ប​.​ប រួច​ហើយ​នឹង​ផ្តល់​លទ្ធផល​វិភាគនេះ​មក​ម្ចាស់ ផលិត​វិញ​។លោក​ប្រធាន បាន​បន្តថា រាល់​ម្ចាស់​សិប្បកម្ម​ផលិត​ស្រា​-​ស ត្រូវ​មាន​ភាព​ទទួលខុស​ត្រូវ​ចំពោះ ផលិតផល​របស់ខ្លួន ​ក្នុងករណី​រកឃើញ​មិន​ប្រក្រតី ជំហាន​ដំបូង មន្ត្រី​ជំនាញ ​ឱ្យ​ម្ចាស់​ធ្វើ​កិច្ចសន្យា និង​ណែនាំ​ឱ្យ​កែប្រែ ​បើ​មិន​អនុវត្តតាម ​លើក​ក្រោយ​ នឹងត្រូវ​ផាក​ពិន័យ​អន្តរការណ៍ ​និង​ព្រមាន​ជា​លាយ លក្ខណ៍​អក្សរ ទៅតាម​ច្បាប់ ស្តីពី​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព ផលិតផល និង​សេវា ឬក៏​ឈានទៅ​បិទ​ ការធ្វើ​អាជីវកម្ម​។ម្ចាស់​អាជីវកម្ម​ផលិត​ស្រា​-​ស ទាំងអស់ បាន​ចូលរួម​អនុវត្តតាម​ការ​ណែនាំរ​បស់​មន្ត្រី​ជំនាញ ដែល ការអនុវត្ត​បាន​បែបនេះ វា​ពិតជា​បានរួម​ចំណែក​ការពារ​ផ្នែក​សេដ្ឋកិច្ច​អ្នកប្រើប្រាស់ ​និង​ទប់ស្កាត់​បានការ ក្លែងបន្លំ​ផងដែរ​។ ​ការពិនិត្យ​របស់​មន្ត្រី​ជំនាញ ជា​រនាំង​មួយ​ការពារ​ទុកជាមុន ​ដោយសារ​កន្លងមក នៅតាម ​បណ្តា​ខេត្ត​មួយចំនួន ​ធ្លាប់​កើតមាន​ករណី​ពុល​ស្រា​ បណ្តាលឱ្យ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​។ ជា​លើកទីមួយ ដែល​មន្ត្រី​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​បាន​ចុះ​ពិនិត្យ​សិប្បកម្ម អាជីវកម្ម ​ផលិត​ស្រា​-​ស នៅ​ខេត្តស្ទឹងត្រែង ​ចំនួន​៤​កន្លែង ដើម្បី​ប្រយោជន៍​ប្រជាពលរដ្ឋ​៕​អត្ថបទ​៖ មាស ផល្លា​

រក​ឃើញ​មនុស្ស៦៣៨នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​អ្នក​ជំងឺ​៦០៥នាក់​ទៀត​បាន​ជា​សះ​ស្បើយ

2021/06/12 06:09:19 pm        676
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៣៨នាក់​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៦០៥នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៥៩៤នាក់ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៤នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស៩នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៣២០នាក់​បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣១ ២២២នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៦៣៨នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៧ ៩៥៩នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

កម្មករ​២០០​នាក់​នៅ​រោងចក្រ Y&W ស្ថិតនៅក្នុង​ខណ្ឌដង្កោ រកឃើញ​វិជ្ជមាន​កូ​វីដ​-១៩

2021/06/11 09:46:36 pm        531
ភ្នំពេញ ៖ កម្មករ កម្ម​ការិនី​ចំនួន​២០០​បន្ថែមទៀត​ នៅក្នុង​រោងចក្រ​កាត់ដេរ វ៉ា​យ ដាប់​&​ប៊​ល​យូ ហ្កា​មេន (Y&W Garment) ​ដែល​ស្ថិតនៅ​ភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បាន​រក​ឃើញ​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ក្នុងចំណោម​អ្នក​យក​សំណាក​សរុប​ចំនួន ៩៤០​នាក់ ​កាល​ពី​ថ្ងៃ​ម្សិលមិញ ដែល​ធ្វើ​ឱ្យ​ចំនួន​កម្មករ​ក្នុង​រោងចក្រ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ឡើងដល់​ប្រមាណ​៣០០​នាក់​។អាជ្ញា​ធរ​ខណ្ឌដង្កោ នៅ​ព្រឹក​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២១​ បាន​ប្រាប់​ទូរទស្សន៍​ព័ត៌មាន ប៊ី​ធី​វី​ថា ការយក​សំណាក់​កម្មករ​រោងចក្រ Y&W ស្ថិតក្នុង​ខណ្ឌដង្កោ ​ដោយ​ក្រុម​គ្រូពេទ្យ​ជំនាញ ​សហការ​ជាមួយ​អាជ្ញាធរ​ខណ្ឌ ចាប់ពី​ថ្ងៃទី​៩ និង​ទី​១០ មិថុនា ក្នុងនោះ ​មាន​កម្មករ​ផ្តល់​សំណាក់​សរុប ប្រមាណ​២​ពាន់​នាក់​។​ ក្នុងចំណោម​អ្នក​ផ្តល់​សំណាក់ ​មានកម្ម​ករ​ជាង​៣០០​នាក់ បានធ្វើ​តេស្ត រកឃើញ​មាន​ផ្ទុក​ជំងឺ​កូ​វីដ​-១៩​។លោក ឆែម សំអឿន អ្នក​សម្របសម្រួល​នៃ​ក្រុមគ្រូពេទ្យ​ធីតា ​បាន​បញ្ជាក់ថា ​ការយក​សំណាក​របស់​កម្មករ​រោងចក្រ​នេះ​ គឺ​ធ្វើ​ទៅលើ​អ្នក​ពាក់ព័ន្ធ​ផ្ទាល់​និង​ប្រយោល លោក​ ឲ្យ​ដឹង​ទៀតថា​ ការងារ​នេះដែរ ​ទោះបីជា​ត្រូវ​បាន​បញ្ចប់​ត្រឹម​ថ្ងៃទី​១០ ​ខែមិថុនា​នេះ​យ៉ាង​ណាក្តី​ទៅលើ​កម្មករ​រោងចក្រ ប៉ុន្តែ​ក្រុមគ្រូពេទ្យ​នឹង​ទាក់ទង​ជាមួយ​អនុគណៈកម្មការ ដែល​សហការ​ជាមួយ​ក្រសួងសុខាភិបាល ​និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​បន្ត​រុករក​បន្ថែមទៀត​ចំពោះ​អ្នក​ដែល​ពាក់ព័ន្ធ​និង​រក​ឃើញ​វិជ្ជមាន​ថ្ងៃនេះ​បន្តបន្ទាប់​ទៀត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩​នេះ​។បច្ចុប្បន្ននេះ រោងចក្រ​កាត់ដេរ Y&W ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ​ដោយ​ត្រូវ​រងចាំ​ការត្រួតពិនិត្យ និង​វាយតម្លៃ​ឡើងវិញ​របស់​អាជ្ញាធរ​មូលដ្ឋាន ​និង​ក្រសួង​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ នៅក្នុង​រោងចក្រ មុននឹង​សម្រេច​អនុញ្ញាត​ឲ្យ​ដំណើរការ​ធម្មតា​វិញ​បាន​៕​អត្ថបទ ៖ ឈិ​ត​បូរ៉ា​វី 

ម្សិល​មិញ​នេះ ខេត្ត​ព្រៃវែង​រក​ឃើញ​ពលករ​ខ្មែរ​១៨​នាក់​ឆ្លង​កូវីដ-១៩ ក្រោយ​វិល​ត្រឡប់​ពី​ប្រទេស​ថៃ

2021/06/11 07:31:22 pm        282
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ៤២​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ដែល​ភាគ​ច្រើន​ជា​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​មក​ពី​ក្រៅ​ប្រទេស។ក្នុង​សេចក្ដី​ជូន​ដំណឹង​របស់​ខ្លួន រដ្ឋបាល​ខេត្ត​ព្រៃវែង បញ្ជាក់ថា ករណី​ឆ្លង​​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ ២៨​នាក់​ ដែល​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​នា​ពេល​ថ្មីៗ​នេះ។ក្រៅ​ពី​ពលករ​ខ្មែរ រដ្ឋបាល​ខេត្ត​ព្រៃវែង​ បាន​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ក៏​ត្រូវ​បាន​រក​ឃើញ​លើ​ពលរដ្ឋ​ ២២​នាក់​ ក្នុង​នោះ​រក​ឃើញ​នៅ​ស្រុក​ព្រះស្ដេច ៩​នាក់ ​ស្រុក​ពារាំង ៤​នាក់ ស្រុក​កំចាយមារ ៤​នាក់ ស្រុក​ពាមជរ ៣​នាក់ និង​ស្រុក​ពោធិ៍រៀង ២​នាក់។គិត​ត្រឹម​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់ថា មនុស្ស​សរុប​រហូត​ដល់ ៨២៤​នាក់​ហើយ​ ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩ ក្នុង​នោះ​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៨​នាក់ បាន​ស្លាប់ អ្នក​ជំងឺ ៣៥៦​នាក់ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយឡើង​វិញ និង​អ្នក​ជំងឺ ៤៦០​នាក់​ទៀត កំពុង​បន្ត​ស្ថិត​ក្រោម​ការ​ព្យាបាល​នៅ​ឡើយ៕

កម្ពុជា​បន្ដ​រក​ឃើញ​មនុស្ស៦៥៥នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​៣ថ្ងៃ​មកនេះ​ ស្លាប់​៣៣នាក់

2021/06/11 11:58:17 am        121
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​នៅថ្ងៃនេះ បាន​ប្រកាស​​ថា​ កម្ពុជាបន្ដ​រក​ឃើញ​មនុស្ស​ចំនួន​៦៥៥នាក់​ឆ្លង​មេរោគ​កូវីដ-១៩ បន្ថែម​ទៀត​ ខណៈមនុស្ស​ចំនួន៨១០នាក់​ទៀត​ផ្សេងទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​ក្រសួង​សុខាភិបាលនៅ​ថ្ងៃ​នេះ ​បាន​​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ដល់​ទៅ ចំនួន​៦០៦នាក់ បន្ថែម​ទៀត​ សុទ្ធ​តែ​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍២០​កុម្ភៈ ហើយ៤៩នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល ​ក៏​បាន​ប្រកាស​ផង​ដែរ​ថា មនុស្ស១១នាក់​បន្ថែម​ទៀត បាន​ស្លាប់​​ ដោយ​សារ​ជំងឺ​កូវីដ-១៩ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​ឡើង​ដល់៣១១​នាក់​បន្ថែមទៀត ​ ​។បើ​តាម​ក្រសួង​សុខាភិបាល អ្នក​ជំងឺ​កូវីដ-១៩​សរុប ៣០ ៦១៧នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ ​​ចំនួន​៦៥៥នាក់​ទៀត ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៧ ៣២១នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស ​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​៕

មន្ត្រី​ជំនាញ​ខេត្តកោះកុង រកឃើញ​បុរស​វ័យ​៦៤​ឆ្នាំ ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​-១៩ ​និង​សាច់ញាតិ​​២​នាក់​​ទៀតឆ្លងកូ​វីដ

2021/06/10 02:42:57 pm        1290
​កោះកុង ​៖ ក្រុមគ្រូពេទ្យ​មន្ទីរពេទ្យ​បង្អែក​ខេត្តកោះកុង​ ប្រកាស​រកឃើញ​មាន​បុរស​វ័យ​៦៤​ឆ្នាំ​ម្នាក់​ស្លាប់​ ដោយសារ​ជំងឺ​កូវីដ-១៩ និង​សាច់ញាតិ​ចំនួន​២​នាក់​មាន​វិជ្ជមាន​កូ​វីដ ក្នុង​ចំណោម​មនុស្ស​៦​នាក់​ផ្សេងទៀត​។លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកោះកុង​ បានឱ្យដឹង​ព្រឹក​ថ្ងៃទី​១០ ខែមិថុនាថា ម៉ោង​៧​និង​៣០​នាទី មាន​បុរស​ឈ្មោះ ចាន់ លី បាន​ស្លាប់ ​នៅលើ​រថយន្ត​មុនពេល​មកដល់​មន្ទីរពេទ្យ​។ ​តាម​ការ​សួរនាំ​ពី​ប្រវត្តិ​របស់​អ្នកជំងឺ​គឺ​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ​ រយៈពេល​៤​ថ្ងៃ​មកហើយ ​ដោយ​បានមក​សម្រាក​លេង​ជាមួយ​កូន​របស់​គាត់​ដែល​ជា​អ្នក​ចាំ​ចម្ការ​ឱ្យគេ ​នៅ​ចំណុច​វង់កាថៈ ភូមិ​ចាំ​យាម ឃុំ​ប៉ាក់​ខ្លង ​ស្រុក​មណ្ឌលសីមា​។លោក​ប្រធាន​មន្ទីរពេទ្យ បន្ថែមថា អំឡុងពេល​៤​ថ្ងៃនេះ បុរស​ដែល​ស្លាប់​មាន​អាការៈ​ដកដង្ហើម​ដង្ហក់​ខ្លាំង ​ទើប​ក្រុម​គ្រួសារ​ដឹក​មក​ពិនិត្យ​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ប៉ុន្តែ​ដោយសារ​មើល​នូវ​ស្ថានភាព​របស់​អ្នកជំងឺ​ធ្ងន់ធ្ងរ​ខ្លាំង​ ក្រុម​គ្រូពេទ្យ​ក៏​ផ្តើម​ស្រាវជ្រាវ​ជាបន្ទាន់​មួយ​មិន​អនុញ្ញាត​ឱ្យ​យក​អ្នកជំងឺ​ចេញពី​រថយន្ត​ភ្លាមៗ​ទេ​។លោក​វេជ្ជបណ្ឌិត ហៃ ឡៃ​សុន អះអាងថា ​ដើម្បី​កត្តា​ហានិភ័យ​នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ និង​សង្ស័យ​លើ​អ្នក​ពាក់ព័ន្ធ គឺ​ក្រុមគ្រូពេទ្យ​ពុំ​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​យក​សាកសព​ចេញពី​មន្ទីរពេទ្យ​ឡើយ ដើម្បី​លទ្ធភាព​ដល់​ក្រុម​គ្រូពេទ្យ​រៀបចំ​វេច​ខ្ចប់​តាម​លក្ខណៈ​បច្ចេកទេស​វេជ្ជសាស្ត្រ​។ ​រីឯ​សាច់ញាតិ​ចំនួន​៦​នាក់​ផ្សេងៗ​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​សាកសព ​ក៏ត្រូវ​បាន​យក​សំណាក​ធ្វើតេស្ត​រហ័ស​គឺ​រក​ឃើញ​ចំនួន​២​មាន​វិជ្ជមាន​កូ​វីដ​។ដោយឡែកសម្រាប់លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកោះកុង ថ្លែងថា ​មន្ត្រី​សុខាភិបាល កំពុង​តាមដាន​រក​អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អ្នក​ស្លាប់​ជាច្រើន​ នៅ​តំបន់​វង់កា​ថៈ ​ឃុំ​ប៉ាក់​ខ្លង​ ជាពិសេស ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្តកោះកុង ​គ្រា​ដែល​កូន​ប្រសារ​បុរស​វ័យ​ចំណាស់​ដែល​ស្លាប់​បម្រើការ​ងារ​នៅ​ការិយាល័យ​រដ្ឋបាល​នៅ​រោងចក្រ​KKN រសៀល​ថ្ងៃនេះ​។លោក​វេជ្ជបណ្ឌិត ទៅ ម៉ឹង អះអាងថា សព​បុរស​ឈ្មោះ ចាន់ លី​ យកទៅ​បូជា​នៅ​វត្ត​ព្រែក​ស្វាយ សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ​។​ ចំពោះ​សាច់ញាតិ​ដែល​រក​មិន​ឃើញ​វិជ្ជមាន​កូ​វីដ​ ចំនួន​៥​នាក់ តម្រូវ​ឱ្យធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ចម្ការ​របស់​ពួកគេ​នៅ​តំបន់​វង់កា​ថៈ​៕​អត្ថបទ ៖ ឈឹម មករា​

រោងចក្រ​ជិត​៦០​ក្នុង​ខណ្ឌ​ចំនួន​ពីរ​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​បិទ​បណ្តោះអាសន្ន​ក្រោយ​កម្មករ​ឆ្លង​ជំងឺ​កូ​វីដ​-១៩

2021/06/10 07:52:53 pm        523
ភ្នំពេញ ៖ គិត​មកដល់ពេលនេះ​រោងចក្រ សហគ្រាស​សរុប​ចំនួន​ប្រមាណ​ជិត​៦០ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ខណ្ឌមានជ័យ​ នៃ​រាជធានី​ភ្នំពេញ បាន​បិទទ្វារ ផ្អាក​ដំណើរការ​បណ្តោះអាសន្ន ក្រោយ​ផ្ទុះ​នៃ​ការ​ឆ្លង​រាលដាល​កូ​វីដ​-១៩ ដល់​កម្មករនិយោជិត​។ ​ទន្ទឹមនឹង​ការគ្រប់គ្រង​ស្ថាន​ការ​នៃ​ការ​ឆ្លងតាម​រោងចក្រ អាជ្ញាធរ​ពាក់​ព័ន្ធ ​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ និង​កម្មករ​ដែល​ពាក់​ព័ន្ធ​នឹង​រោងចក្រ​បិទទ្វារ ​ចូលរួម​អនុវត្តន៍​វិធានការ​សុខាភិបាល​ដើម្បី​ចូលរួម​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ​-១៩​។នៅ​ព្រឹក​ថ្ងៃទី​១០ មិថុនា ឆ្នាំ​២០២១​នេះ លោក ប៉ាង លីដា អភិបាលរងខណ្ឌ​ពោធិ៍​សែន​ជ័យ ​បាន​ឲ្យ​ដឹងថា ក្នុង​មូលដ្ឋាន​របស់លោក ​រោងចក្រ​ដែល​បិទ​បណ្តោះអាសន្ន​ក្រោយ​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​ករណី​វិជ្ជមាន​កូ​វីដ​-១៩ ចំនួន​ប្រមាណ​ជិត ៤០​រោងចក្រ ​នៃ​ចំនួន​សរុប ២៨៥​រោងចក្រ​។ លោក​ បាន​បន្តថា ​ដោយឡែក កម្មករ-កម្ម​ការិនី​ ដែល​រក​ឃើញ​វិជ្ជមាន​កូ​វីដ​-១៩ ​សរុប​ប្រមាណ​ជាង ៦០០​នាក់ ប៉ុន្តែ​មកដល់ពេលនេះ ​បាន​ព្យាបាល​សះស្បើយ​ចំនួន ​៥២០​នាក់​ហើយ​។ជាមួយគ្នានេះ លោក ឌី រ័ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌមានជ័យ ​​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​នេះដែរ​ថា រោងចក្រ​បិទ​បណ្តោះ​អាសន្ន​ដែលជា​ប់​ពាក់ព័ន្ធ​ករណី​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ សរុប​ចំនួន ១៩​រោងចក្រ ក្នុងនោះ​កម្មករនិយោជិត​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ ចំនួន​សរុប ៥៣៥​ករណី​។សូមបញ្ជាក់ថា ការបិទ​បណ្តោះអាសន្ន​នៃ​រោងចក្រ​សហគ្រាស​ក្នុង​ខណ្ឌ​ទាំងពីរ​នេះ​ គឺ​បន្ទាប់ពី​រោងចក្រ​សហគ្រាស​បាន​បើក​ដំណើរការ​ឡើងវិញ ​នៅក្រោយ​វិធាន​ការបិទ​ខ្ទប់​ ដែល​បាន​បែក​ចែក​តំបន់​ហាមឃាត់​ការធ្វើការ​ដំណើរ​ឆ្លងកាត់​ ត្រូវបាន​ដកចេញ​។​ វិធាន​ការបិទ​ខ្ទប់​នេះ​ គឺ​អនុវត្ត​ចាប់​តាំងពី​មានការ​ផ្ទុះ​ករណី​ឆ្លង​ជំងឺ​កូ​វីដ-​១៩ ​ក្នុង​សហគមន៍​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​៕​អត្ថបទ​ ៖ ឈិ​ត​បូរ៉ា​វី 

នៅ​ថ្ងៃ​នេះ កម្ពុជា​មាន​ពលរដ្ឋ​៤២៦​​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ខណៈអ្នក​ជា​សះ​ស្បើយ​ថ្មី​មាន​៧៦០​នាក់

2021/06/10 06:49:04 pm        112
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា មនុស្ស ៤២៦​នាក់​បន្ថែម​ទៀត​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ខណៈ​​អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៧៦០​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៣៨០​នាក់ ជាប់​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង ៤៦​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូល។ក្រសួង​សុខាភិបាល បាន​ឱ្យ​ដឹង​ទៀត​ថា តួលេខ​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩​សរុប បាន​កើន​ឡើង​ដល់ ៣០០​​នាក់​ហើយ​គិត​ត្រឹម​ថ្ងៃ​នេះ ក្នុង​នោះ​រាប់​បញ្ចូល​ទាំង​តួលេខ​អ្នក​ស្លាប់​ថ្មី​ ១១​នាក់​ដែល​ក្រសួង​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣៦ ៦៦៦​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៩ ៨០៧​​​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៧៦០​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

ខេត្ត​បន្ទាយមានជ័យ ​រក​ឃើញ​ពលរដ្ឋ​៣៥​នាក់​ទៀត​ឆ្លង​កូវីដ-១៩ ភាគ​ជាច្រើន​ជា​ពលករ​ខ្មែរ​ទើប​វិល​ត្រឡប់​ពី​ថៃ

2021/06/09 09:54:40 pm        305
បន្ទាយមានជ័យ៖ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ ​បាន​ប្រកាស​ពី​ការ​រក​ឃើញ​ប្រជា​ពលរដ្ឋ ៣៥​នាក់​ទៀត​ឆ្លង​មេរោគ​កូវីដ-១៩​ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ​ខណៈ​អ្នក​ជំងឺ​កូវីដ-១៩​ ចំនួន៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​បញ្ជាក់​ថា ​ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ពលករ​ខ្មែរ ២៥​នាក់ ដែល​ទើប​វិល​ត្រឡប់​មក​ពី​ប្រទេស​ថៃ។ចំណែក​ឯ​ករណី​ឆ្លង​ផ្សេង​ទៀត​ រដ្ឋបាល​ខេត្ត​នេះ ​បញ្ជាក់​ថា ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ​ចំនួន ១០​នាក់ ដែល​ជា​អាជីវករ ​កម្មករ សិស្ស និង​កុមារ ៣​នាក់​នៅ​ក្នុង​ក្រុង​ប៉ោយប៉ែត។រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​ ក៏​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ៦៩​នាក់​ទៀត ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ពី​ជំងឺ​កូវីដ-១៩នៅ​ថ្ងៃ​នេះ៕

វិនិយោគិន​ក្រុមហ៊ុន​GFX បដិសេធ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ប្ដឹង​បុគ្គល​ទី​បី និង​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ចេញមុខ​សង​ប្រាក់​ដោយផ្ទាល់

2021/06/09 08:18:43 pm        446
ភ្នំពេញ ៖ វិនិយោគិន​ប្រមាណ​១០០​នាក់ ​បាន​ដាក់​លិខិត​ជាថ្មី​ស្នើ​សុំ​ឱ្យ​ក្រុមហ៊ុន​ឈ្មួញ​ជើងសារ​ឧបករណ៍​និស្សន្ទ សង​ប្រាក់​វិនិយោគិន​ដាក់ប្រាក់​ជាមួយ​ក្រុមហ៊ុន ​ត្រឡប់​ដោយ​ផ្ទាល់​។ ទន្ទឹមនឹងនេះ ​វិនិយោគិន​ក៏បាន​បដិសេធ​ចូលរួម​ជាមួយ​ក្រុមហ៊ុន​ ប្តឹង​បុគ្គល​ទី​បី ដែល​ត្រូវ​បាន​គេ​ចោទថា​ ជា​អ្នក​នៅ​ពីក្រោយ​សំណុំរឿង​បាត់​បង់លុយ​។ក្រុម​វិនិយោគិន​បាន​ដាក់​លិខិត​ស្នើសុំ​នេះ​ ទៅ​ក្រុមហ៊ុន GFX ស្ថិតនៅ​តំបន់​ទួលគោក ​កាលពី​ព្រឹក​ថ្ងៃទី​៩ខែមិថុនា ​បន្ទាប់ពី​ក្រុមហ៊ុន បាន​ជូនដំណឹង​ដល់​វិនិយោគិន​កាលពី​ថ្ងៃទី​២៥ ​ខែឧសភា​ ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ទៅ​ជន​ទី​៣ ​មុន​ថ្ងៃ​កំណត់​ត្រឹម​ថ្ងៃទី​១១ ​ខែមិថុនា ឆ្នាំ​២០២១​។ក្រុម​វិនិយោគិន បញ្ជាក់ថា ​ពួកគាត់​ទាមទារ​ប្រាក់​សំណង​ប្រមាណ​៧​លាន​ដុល្លារ ​ពី​ក្រុមហ៊ុន​ដោយ​ផ្ទាល់ ពីព្រោះ​ពួកគាត់​បាន​ដាក់​ប្រាក់​វិនិយោគ​ផ្ទាល់​ជាមួយ​ក្រុមហ៊ុន ​ហើយ​ពួកគាត់​មិនដែល​ស្គាល់​បុគ្គល​ទី​បី​នោះទេ​។ ​ក្រុម​វិនិយោគិន បាន​​បញ្ជាក់ថា សំណុំរឿង​កិបកេង ​គឺជា​រឿង​ផ្ទៃក្នុង​របស់​ក្រុមហ៊ុន ​និង​ជន​ទី​បី​។បន្ទាប់ពី​បាន​ដាក់​លិខិត​ទាមទារ​ក្រុមហ៊ុន GFX សង​ត្រឡប់​នូវ​ប្រាក់​ដែល​បាន​បាត់បង់​ក្រុម​វិនិយោគិន​បាន​បន្ត​ដាក់​លិខិត​ទៅ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ ​ក្នុង​គោលបំណង ​ស្នើសុំ​អន្តរាគមន៍ តាមរយៈ​ការ​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ខ្នះខ្នែង​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ​ហើយ សង្ឃឹមថា​នឹង​មាន​ដំណោះស្រាយ​ល្អ​ពី​ខាង​ក្រុមហ៊ុន​។ក្រុមការងារ​ព័ត៌មាន BTV បាន​ព្យាយាម​ទាក់ទង​ទៅ​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញវត្ថុ និង​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ប៉ុន្តែ​មិន​មាន​ការឆ្លើយតប នៅ​ព្រឹក​ថ្ងៃទី​៩​នេះ​។លោក ជា រដ្ឋ​សាវុន មេធាវី​នៃ​ក្រុមហ៊ុន GFX​ បានបញ្ជាក់​ នៅ​ថ្ងៃទី​៩​នេះថា ទាក់ទិន​ការ​តវ៉ា​ទាមទារ​របស់​ក្រុម​វិនិយោគិន ​ក្រុមហ៊ុន​កំពុង​រងចាំ​តាម​នីតិវិធី​ច្បាប់​ គេ​ធ្វើការ​នៅឡើយ​។សូម​បញ្ជាក់ថា ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ដេ​រី​វ៉េ​ទីវ ​សំដៅទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម ​ដែល​ចេញពី​មូល​ប​ត្រ​ស​ន្ទ​ស្សន៍​លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ និង​ប្រេង​ឆៅ​ជាដើម​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា
10/04/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងនៅ UN អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
10/04/2026 08:10 AM
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM
គណបក្ស CJP ប្រកាសធ្វើបាតុកម្មនៅថ្ងៃទី១០ ខែតុលា ប្រឆាំងនឹងប្រធានស្ថាប័នរៀបចំការបោះឆ្នោត
10/03/2026 05:10 PM
មនុស្សយ៉ាងតិច ៥នាក់ស្លាប់ និង ១០នាក់រងរបួស ក្នុងហេតុការណ៍ផ្ទុះឡចំហាយទឹក នៅភាគខាងត្បូងឥណ្ឌា
10/03/2026 05:10 PM
រុស្ស៊ីវាយប្រហារលើស្ពានសំខាន់មួយទៀត ក្នុងរដ្ឋធានីរបស់អ៊ុយក្រែន
10/03/2026 05:10 PM
មនុស្សយ៉ាង​តិច​ ១១នាក់ បាន​រងរបួស​ ក្រោយ​បារបាក់​រលំ​ នៅអេស្ប៉ាញ
10/03/2026 05:10 PM
សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត បានឧបត្ថម្ភអង្ករប្រចាំត្រីមាស ជូនដល់សាកលវិទ្យាល័យឌីជីថលកម្ពុជា សម្រាប់ផ្គត់ផ្គង់ការហូបចុកជូនដល់សិស្សនិស្សិតក្រីក្រ
10/03/2026 05:10 PM
អាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
10/03/2026 04:10 PM