ករណីបុរសម្នាក់ឡើងលើ​ផ្លូវ​ល្បឿ​ន​លឿនPK54 យក​ដែក​ដាក់​ទទឹង​ផ្លូវ​ត្រូវ​បាន​សមត្ថ​កិច្ច​នគរបាលស្រាវជ្រាវបង្រ្កាបបានហើយ
អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើកោសល្យវិច័យទូរស័ព្ទជាង ៨០០គ្រឿង និងភស្តុតាងមួយចំនួនទៀតដែលសាលាដំបូងរាជធានីភ្នំពេញប្រគល់ឱ្យ
នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនក្មេងទំនើង ៩នាក់ ពាក់ព័ន្ធករណីវាយប្លន់យកម៉ូតូ
អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបគ្រឿងញៀនជាង ៦គីឡូក្រាមឃាត់ខ្លួនមនុស្ស ១១នាក់

សន្តិសុខ និង សង្គម

ករណី​អ្នក​រឹងទទឹង​មិន​អនុវត្ត​វិធានការ​រុះរើ​កញ្ចុះ និង​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែកតា​តៃ ​អាជ្ញាធរ​កសាង​សំណុំរឿង​ទៅ​តុលាការ

2021/06/03 06:34:35 pm        251
កោះកុង ៖ លោក​អភិបាលស្រុក​កោះកុង អះអាង​ជាថ្មី​ថា ​បើ​ម្ចាស់​ដី​ណា​ នៅតែ​រឹងទទឹង​មិន​​ព្រម​អនុវត្ត​តាម​វិធានការ​របស់​រដ្ឋបាល​ស្រុក ​តាម​ការកំណត់​ពេលវេលា​រុះរើ​កញ្ចុះ ​និង​ជីក​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែកតា​តៃ​នោះទេ ​គឺ​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​បន្ត​។រយៈពេល៩​ថ្ងៃ​ហើយ ​ដែល​ឱសានវាទ​ដែល​រដ្ឋបាល​ស្រុក​កោះកុង​ ទុកពេល​១​ខែ​ បើ​គិត​ចាប់​តាំងពី​ថ្ងៃទី​២៧ ខែមេសា ​ដើម្បី​ផ្ដល់​លទ្ធភាព​ឱ្យ​ក្រុម​ម្ចាស់​ដី​ ចំនួន​៥​ទីតាំង​ជីក​កាយ​អាចម៍ដី ​និង​រុះរើ​កញ្ចុះ​ដែល​ពួកគេ​ លួច​ធ្វើ​សកម្មភាព​បំពាន​ច្បាប់​ ពុំ​មាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​។ក្នុងចំណោម​ម្ចាស់​៥​នាក់​ខាងលើ មាន​៤​ម្ចាស់​ដី​ ហើយ​ដែល​បាន​អនុវត្ត​ជីក​កាយ​អាចម៍​ចេញពី​មាត់​ព្រែ​ក​តា​តៃ​ តាម​ការ​ដាក់​បទបញ្ជារ​បស់​រដ្ឋបាល​ស្រុក​កោះកុង ​ចំណែក​ម្ចាស់​ដី​១​ម្នាក់ទៀត​គឺ​ឈ្មោះ គិ​ន ប៊ូ​កាន ហាក់​ពុំ​អើពើ​នឹង​អនុវត្ត​តាម​ឡើយ​។លោក ជា សូវី អភិបាលស្រុក​កោះកុង ​បានឱ្យ​កាល​រសៀល​ថ្ងៃទី​២ ​ខែមិថុនា ម្សិលមិញ​ថា សប្តាហ៍​ក្រោយនេះ​ លោក​នឹង​ចាត់​អភិបាលរង​ទទួលបន្ទុក និង​ក្រុម​មន្ត្រី​ជំនាញ​ចុះទៅ​ទីតាំង​ផ្ទាល់​ពិនិត្យ​វាយតម្លៃ​អំពី​អនុវត្ត​វិធានការ​ខាងលើ ​ដោយ​ធ្វើ​របាយការណ៍​បញ្ចប់​ចុងក្រោយ​មួយ​បញ្ជូន​ទៅ​រដ្ឋបាល​ខេត្ត​។លោក​អភិបាលស្រុក​កោះកុង អះអាងថា រឿងនេះ​មិន​ពិបាក​យល់​ទេ បើ​គាត់​មិន​អនុវត្តតាម ​មានតែ​បន្ត​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​ហើយ​។ ប្រសិនបើ​ លោក គិ​ន ប៊ូ​កាន ​ជាមន្ត្រី​ម្នាក់​បម្រើ​ការងារ​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​ពុំ​ព្រម​រុះរើ​កញ្ចុះ​សំណង់​បែប​អនាធិបតេយ្យ​ និង​ជីក​កាយ​ចាក់​អាចម៍​ចេញពី​មាត់​ព្រែក​តា​តៃ​ តាម​វិធានការ​រដ្ឋបាល​ស្រុក​ ដោយ​អួតអាង​មាន​ខ្នងបង្អែក​អ្នកធំ​យ៉ាងណា​នោះ​។ពាក់ព័ន្ធ​បញ្ហានេះ លោក គិ​ន ប៊ូ​កាន ជា​ប្រធាន​ការិយាល័យ​ផ្នែក​ទេសចរណ៍​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តកោះកុង ​បកស្រាយ​ក្រោម​ហេតុផល​យ៉ាងខ្លី​ថា មូល​ហេតុដែល​មិនទាន់​រុះរើ​សំណង់​កញ្ចុះ ក៏​ព្រោះ​ស្ថានភាព​កូ​វីដ-១៩ ​កូនចៅ​អត់​កន្លែង​ស្នាក់នៅ​ទើប​ពុំ​ទាន់​អនុវត្តបាន​។ ចំពោះ​កាលដែល​អាជ្ញាធរ​ស្រុក​វាស់វែង​កំណត់ ​តម្រូវ​ឱ្យ​ជីក​កាយ​អាចម៍ដី​ថ្មី​ចេញពី​មាត់​ព្រែក​ចំនួន​២​ម៉ែត្រ ​លោក​លើកឡើងថា ​បើ​កាយ​អាចម៍ដី​ថ្ម​ចេញ​ធ្វើ​ឱ្យប៉ះពាល់​គ្រឹះ​ដែល​ហ៊ុមព័ទ្ធ​កុំ​បាក់​ដី​ចូល​ព្រែក​។ ​កាលពី​ថ្ងៃទី​២៧​ ខែមេសា លោក ណឹ​ម ភិរម្យ អភិបាលរង​ស្រុកកោះកុង ​បាន​ដាក់​បទបញ្ជា​ឱ្យ​ម្ចាស់​ដី​ចំនួន​៥​ទីតាំង​ កុំ​បន្ត​ជីក​កាយ​ដី​ជើងភ្នំ​ចូល​ចំនួន​៥​ម៉ែត្រ ​ជីក​កាយ​អាចម៍ដី​ចេញពី​មាត់​ព្រែក​ចំនួន​២​ម៉ែត្រ និង​ដាំ​ស្តារ​ព្រៃឈើ​ឡើងវិញ​៕​អត្ថបទ ៖ ឈឹម មករា​

មនុស្ស ១០នាក់ បាន​ស្លាប់​ដោយ​ពុលស្រា​នៅពោធិ៍សាត់

2021/06/03 03:39:40 am        435
​ពោធិ៍សាត់៖ មន្ត្រីខេត្ត​ពោធិ៍សាត់​បាន​ឱ្យដឹងថា មាន​ករណី​ស្លាប់​ដោយសារ​ពុល​ស្រា​ជា​បន្តបន្ទាប់​ជិត​១០​នាក់ និង​ជាច្រើន​នាក់​ទៀត​កំពុងតែ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ នេះ​បើតាម​លោក លាង ទិ​ត​ដ្ឋា​ន ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្តពោធិ៍សាត់ ថ្លែង​ឱ្យ BTV ដឹង​នៅ​យប់​ថ្ងៃទី​២ ខែមិថុនា​។​​លោក​បន្តថា ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ភូមិ​កំពង់​ថ្គោល ឃុំ​អ​ន្សា​ចំបក់ ស្រុក​ក្រគរ​។ សមត្ថ កិច្ច​ជំនាញ​ក៏​កំពុងតែ​ស្រាវជ្រាវ​រក​អ្នកប្រព្រឹត្ត និង​មូល​ហេតុដែល​បណ្ដាលឱ្យមាន​មនុស្ស​ស្លាប់ ដោ យ​ករណី​នេះ​ផងដែរ​៕ ដោយ​៖ គង់ ឌិន​

អាជ្ញាធ​ខេត្តតាកែវ​ សម្រេច​បញ្ចប់​ការ​បិទខ្ទប់​ និង​បើក​ឲ្យ​​ដំណើរការ​ផ្សារ​សំរោង​យ៉ោ​ង​ឡើងវិញ

2021/06/02 09:11:26 pm        304
តាកែវ ៖ ​នៅថ្ងៃទី២ ខែមិថុនានេះ រដ្ឋបាលខេត្ត​តាកែវ​​ បានសម្រេច​បញ្ចប់​ការ​បិទ​ខ្ទប់​ និង​បើក​ឲ្យ​ដំណើរការ​ឡើងវិញ​ផ្សារ​សំរោង​យ៉ោ​ង ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ស្មៅ​ខ្ចី ​ឃុំ​ត្រពាំង​សាប​ស្រុក​បាទី​ខេត្តតាកែវ ។ រដ្ឋបាលខេត្ត​តាកែវ ​​បាន​បញ្ជាក់ថា ការបើក​ឲ្យ​ដំណើរការ​ផ្សារ​សំរោង​យ៉ោងឡើង​វិញ​ បន្ទាប់ពី​អាជ្ញាធរ​បាន​បិទ​ខ្ទប់​ផ្សារ​នេះ​ អស់​រយៈពេល​ប្រមាណ២សប្តាហ៍​ ដោយសារ​តែ​មាន​អ្នកជំងឺ​កូ​វីដ​-១៩​ បាន​ប៉ះពាល់​ដោយ​ផ្ទាល់ ​និង​ដោយ​ប្រយោល​ដែល​នាំ​ឲ្យ​ការ​ឆ្លង​រីក​រាលដាល​ដល់​បងប្អូន​អាជីវករ​ប្រមាណ​ជាង១០០នាក់​។ បើទោះបី​ អាជ្ញាធរ​អនុញ្ញាត​បើក​ដំណើរការ​ផ្សារ​សំរោង​យោង​ឡើង​យ៉ាងណាក៏ដោយ​ក៏ប៉ុន្តែ​បងប្អូន​អាជីវករ​ទាំងអស់​ត្រូវ​អនុវត្ត​វិធានការ​ការពារ​បី​កុំ បី​ការពារ​ដើម្បី​ធ្វើយ៉ាងណា​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ តទៅទៀត​។ក្នុងនោះ អភិបាលស្រុក​បាទី​លោក ភូ​ង​ឈី​ម បាន​ថ្លែងប្រាប់​ថា​ អាជ្ញាធរ​ស្រុក ​នឹង​យក​សេចក្ដី​សម្រេច​របស់​រដ្ឋបាល​ខេត្ត​ ទៅ​ជំរាប​បងប្អូន​អាជីវករ​នៅ​រសៀល​ថ្ងៃ​ពុធ​នេះ ហើយ​បងប្អូន​អាជីវករ​អាច​លក់ដូរ​ជា​ធម្មតា​ឡើងវិញ​ចាប់ពី​ពេល​ជូនដំណឹង​នេះ​តទៅ​។បើតាម​លោក​អភិបាលស្រុក​ ​បានអះអាងថា ​ការបើក​ឲ្យ​ដំណើរការ​ឡើងវិញ​របស់​ផ្សារ​សំរោង​យោង​បន្ទាប់​ពី​មន្ត្រី​ជំនាញ​សុខាភិបាល ​បាន​បន្ត​យក​សម្រាប់​បងប្អូន​អាជីវករ​ប្រមាណ៥០០នាក់​ សាជាថ្មី​ហើយ​លទ្ធផល​គឺ​អវិជ្ជមាន​ស្ទើរតែ​ទាំងអស់ ។ ​ដោយឡែក​សម្រាប់​បងប្អូន​អាជីវករ​ដែល​ឆ្លង​ជំងឺ​កូ​វី​-១៩ ចំនួន​ជាង១០០នាក់​កន្លងមក ​បានជា​សះស្បើយ​អស់ហើយ​រហូតមកដល់​ពេលនេះ​៕ដោយ​ ៖ គុជ វិភាគ​

រដ្ឋបាល​រាជធានី​ភ្នំពេញ បន្តចុះ​កាត់​មែកឈើ​ធំៗ​នៅតាម​ដងផ្លូវ​ ដើម្បី​ការពារ​សុវត្ថិភាព​ដល់​អ្នកដំណើ​រ ​និង​ដើម្បី​សោ​ភណ្ឌ​ភាព​ទីក្រុង

2021/06/02 08:00:56 pm        227
ភ្នំពេញ​៖ ក្រុម​សួនច្បារ និង​ដើមឈើ នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​បន្ត​ឲ្យ​កម្លាំង​ចុះ​ធ្វើការ​កាត់​មែកឈើ​ធំៗ​ នៅតាម​ដងផ្លូវ​នៅក្នុង​រាជធានី​ភ្នំពេញ ​ជៀសវាង​ការ​បាក់​រលំ ​ការ​បិតបាំង​ភ្លើងស្តុប សញ្ញា​ចរាចរណ៍ -​ល​- និង​ដើម្បី ការពារ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ពី​គ្រោះធម្មជាតិ ​ព្រោះ​ជា​រដូវភ្លៀង​លាយ​លំ​ខ្យល់​កន្ទ្រាក់ ​បក់បោក​ និង​ដើម្បី​សោភ័ណភាព​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ផងដែរ ។ដោយ​ជាក់ស្ដែង នៅ​ព្រឹក​ថ្ងៃទី​០២ ​ខែមិថុនា ឆ្នាំ​២០២១ ក្រុម​សួនច្បារ​និង ដើមឈើ ​នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បន្ត​សកម្មភាព​ចុះ​កាត់​មែកឈើ ​នៅ​មូលដ្ឋាន​ខណ្ឌ​៧​មករា ​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​១៦៩ (​មុខ​សាលា​វិទ្យាល័យ​បាក់​ទូក​) អម​សងខាង​ផ្លូវ ​ចាប់ពី​ចំណុច​ស្តុ​ប​ក្ដាន់​ពីរ រហូតដល់​ចំណុច ស្ដុ​ប​នាងគង្ហីង។សូមបញ្ជាក់​ផងដែរ ​មែកឈើ​ធំៗ ​តែងតែ​បាំង​បិត​ភ្លើង​សញ្ញា​ចរាចរណ៍ ​សញ្ញា​ភ្លើងស្តុប ​ធ្វើ​អោយ​ប្រជា​ពលរដ្ឋធ្វើដំណើរ ឆ្លង​កាត់​ពិបាកនឹងមើលភ្លើងសញ្ញាបញ្ជាចរាចរណ៍ ​ព្រោះត្រូវ​មែក​ឈើ​ធ្លាក់​បាំង​ស្ទើតែ​មើល​មិនឃើញ​តែម្ដង ​។ បន្ថែមទៀត​ រាល់ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​មួយ​នឹង​ខ្យល់​ក​ន្ទ្រា​ក់​តែងតែ​មាន​ការ​បាក់​រលំ​មែក​ឈើ​មួយ​ចំនួន​ទៅលើ​យានយន្ត​របស់​ប្រជាពលរដ្ឋ​នឹង​ធ្លាក់​ទៅលើ​ដងផ្លូវ​ដែល​ជា​ការ​បង្អាក់​ដំណើរ​ចរាចរណ៍​និង​ធ្វើ​អោយ​កកស្ទះ​ខ្លាំង​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ ដូច្នេះហើយ ​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​បញ្ជា​ឲ្យ​កម្លាំង​ចុះ​កាត់​មែក​ឈើ​ធំៗ​ដែល​ងាយ​បាក់​រលំ​ពេលដែល​ភ្លៀង​ និង​ខ្យល់​បក់បោក​ខ្លាំង​ម្ដងៗ ​ ។ ក្នុងនោះដែរ​ បងប្អូន​ប្រជាពលរដ្ឋ​បាន​ជ្រាប​ហើយ​ថា ​នៅ​រដូវ​កាល​នេះ​ គឺជា​វា​គឺជា​រដូវភ្លៀង​ធ្លាក់​ខ្លាំង​លាយ​លំ​និង​ខ្យល់​ក​ន្ទ្រា​ក់ ​សូម​បងប្អូន​ប្រជា​ពលរដ្ឋ​បង្កើន​ការ​ការពារ​សុវត្ថិភាព​ផ្ទាល់ខ្លួន​រាល់ពេល​ដែល​មេឃ​ភ្លៀង​ខ្លាំងៗ​ម្តង​សូម​មេត្តា​សូមកុំ​ឈប់​ ឬ​ចត​នៅក្រោម​ដើមឈើ​ធំៗ​ ដែល​អាច​ងាយ​នឹង​រង​គ្រោះ​ពី​ការ​រលំ​និង​បាក់​មែកឈើ​៕​អត្ថបទ​ ៖ កុ​ម្ភះ

ខេត្ត​ព្រៃវែង​រក​ឃើញ​ពលរដ្ឋ​១៦​នាក់​ទៀត​ឆ្លង​កូវីដ-១៩ តួលេខ​ឆ្លង​សរុប​ក្នុង​ខេត្ត​នេះ​ឡើង​ដល់​៤៧៥​នាក់

2021/06/02 07:21:19 pm        120
ព្រៃវែង៖ រដ្ឋបាល​ខេត្ត​ព្រៃវែង បាន​ប្រកាស​ថា ពលរដ្ឋ​ចំនួន ១៦​នាក់​ទៀត ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្នុង​នោះ​មាន​ទាំង​ទារក​អាយុ៩​ខែ និង​កុមារី​ម្នាក់​ផង​ដែរ។ក្នុង​សេចក្ដី​ជូន​ដំណឹង​នៅ​ថ្ងៃ​នេះ រដ្ឋបាល​ខេត្ត​ព្រៃវែង ​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ស្ត្រី​ចំនួន ១៤​នាក់ ក្នុង​នោះ​មាន​ពល ការិនី​ខ្មែរ​ម្នាក់​ទើប​វិល​ត្រឡប់​ពី​ប្រទេស​ថៃ​ផង​ដែរ។គិត​ត្រឹម​ថ្ងៃ​នេះ ខេត្ត​ព្រៃវែង​រក​ឃើញ​ប្រជា​ពលរដ្ឋ ៤៧៥​នាក់​ហើយ​បាន​ឆ្លង​មេរោគ​កូវីដ-១៩ ​នៅ​ទូទាំង​ខេត្ត​មួយ​នេះ ក្នុង​នោះ​មនុស្ស ៥​នាក់​បាន​ស្លាប់។ចំណែក​ឯ​អ្នក​ជា​សះ​ស្បើយ​វិញ រដ្ឋបាល​ខេត្ត​ព្រៃវែង​បញ្ជាក់​ថា មាន​ចំនួន​សរុប ២០៥​នាក់​ហើយ ខណៈ​អ្នក​ជំងឺ ២៦៥​នាក់​ទៀត កំពុង​ស្ថិត​ក្រោម​ការ​​ព្យាបាល​បន្ត៕

កម្ពុជា​រក​ឃើញ​ពលរដ្ឋ​៧៥០​​នាក់​ ទៀត​ឆ្លង​កូវីដ-១៩ ខណៈ​មនុស្ស​​​១០​នាក់​ទៀត​បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​ជំងឺ​នេះ

2021/06/02 07:01:50 pm        363
ភ្នំពេញ៖ ក្រសួង​សុខាភិបាល​ បាន​ប្រកាសនៅ​ថ្ងៃ​នេះ​ថា ​មនុស្ស ៧៥០​​នាក់​ទៀត​ត្រូវ​បាន​រក​ឃើញ​ឆ្លង​មេរោគ​កូវីដ-១៩​ ដែល​ភាគ​ច្រើន​លើស​លប់​​សុទ្ធ​តែ​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ។ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ករណី​ឆ្លង​ថ្មី​ទាំង​អស់​នេះ ត្រូវ​បាន​រក​ឃើញ​លើ​ប្រជា​ពលរដ្ឋ ៧១៦​នាក់​ដែល​បាន​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ខណៈ​ករណី​ឆ្លង​ថ្មី​ចំនួន ៣៤​​នាក់​ទៀត គឺ​ជា​ករណី​នាំ​ចូលពី​ក្រៅ​ប្រទេស។ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ឱ្យ​ដឹង​ផង​ដែរ​ថា អ្នក​ជំងឺ​កូវីដ-១៩​ចំនួន ១០​នាក់​ទៀត បាន​ស្លាប់​បាត់​បង់​ជីវិត​ដោយសារ​តែ​ជំងឺ​នេះ ដែល​នាំ​ឱ្យ​តួលេខ​អ្នក​ស្លាប់​សរុប​កើន​ដល់ ២៣០​នាក់​ហើយ។គិត​ត្រឹម​ថ្ងៃ​នេះ កម្ពុជា​រក​ឃើញ​មនុស្ស​សរុប​ដល់​ទៅ ៣១ ៤៦០​​នាក់​ហើយ បាន​ឆ្លង​មេរោគ​កូវីដ-១៩​នៅ​ទូទាំង​ប្រទេស​​ចាប់​តាំង​ពី​កម្ពុជា​រក​ឃើញ​ករណី​ឆ្លង​ដំបូង​កាល​ពី​ចុង​ខែ​មករា​ឆ្នាំ​២០២០​កន្លង​មក​។ប៉ុន្តែ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា អ្នក​ជំងឺ​កូវីដ-១៩​សរុប ២៤ ០៤២​នាក់​ហើយ ត្រូវ​បាន​ព្យាបាល​ជា​សះ​ស្បើយ​ឡើង​វិញ ក្នុង​នោះ​មាន​ទាំង​អ្នក​ជា​សះ​ស្បើយ​ថ្មី ៦៥៣​នាក់ ដែល​ក្រសួង​ទើប​ប្រកាស​នៅ​ថ្ងៃ​នេះ​ផង​ដែរ៕

កម្មករ​កម្មការិនី​២១​នាក់ ​រង​របួស​ធ្ងន់​ស្រាល ក្រោយ​រថយន្ត​ដឹក​ពួកគេ​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ​នៅ​ស្រុក​ឧដុង្គ

2021/06/02 11:32:58 am        206
ភំ្នពេញ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​ឱ្យ​ដឹង​ថា កម្មករ​កម្មការិនី​រហូត​ដល់​ទៅ ២១​នាក់ បាន​រង​របួស បន្ទាប់​ពី​រថយន្ត​ដឹក​ពួកគេ​បាន​រ៉េ​ចង្កូត​ទៅ​បុក​នឹង​ដើម​ឈើ​នៅ​ឯ​ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ​ ។ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ បាន​បញ្ជាក់​ពី​គ្រោះ​ថ្នាក់​ចរាចរណ៍​លើ​កម្មករ​កម្មការិនី​រោងចក្រ​កាត់ដេរ​បែប​នេះ ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​នេះ។ស្នងការដ្ឋាន​នគរបាល​ខេត្ត​នេះ​ បាន​ឱ្យ​ដឹង​ទៀត​ថា ហេតុការណ៍​គ្រោះ​ថ្នាក់​នេះ បាន​កើត​ឡើង​នៅ​ម៉ោង ៦​ព្រឹក​​ថ្ងៃ​ទី​០២ ខែមិថុនា នេះនៅ​ត្រង់​ភូមិច្បារច្រុះ ស្ថិត​ក្នុង​ឃុំ​ក្រាំងចេក ស្រុក​ឧដុង្គ បន្ទាប់​ពី​រថយន្ត​មួយ​គ្រឿង​ដែល​ដឹក​កម្មករ​កម្មការិនី​ពី​ស្រុក​ថ្ពង​នោះ បាន​រ៉េ​ចង្កូត​ទៅ​បុក​ដើម​ឈើ។បើ​តាម​ប្រភព​ដដែល​នេះ កម្មករ​កម្មការិនី ២១​នាក់ បាន​រង​របួស ក្នុង​នោះ​មាន​កម្មការិនី​ចំនួន ៩​នាក់ និង​មាន​អ្នក​របួស​ធ្ងន់​ចំនួន ៦​នាក់។ស្នងការ​នគរបាល​ខេត្ត​កំពង់ស្ពឺ ឱ្យ​ដឹង​ទៀត​ថា កម្មករ​កម្មការិនី​ទាំង​នោះ ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ពេទ្យ​បង្អែក​ស្រុក​ឧដុង្គ និង​មន្ទីរ​ពេទ្យ​ឯកជន​ផង​ដែរ៕អត្ថបទ៖ បាន ចក់

អាជីវ​ករ​លក់ទឹក​អាល់កុល​ក្លែងក្លាយ ប្រឈម​នឹង​ការ​ដក​អាជ្ញាប័ណ្ណ ​និង​ទទួលទោស​ដាក់​ពន្ធ​ធនាគារ

2021/06/02 06:12:10 pm        166
ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​បាន​បញ្ជាក់ថា ​ចំពោះ​បុគ្គល​រូប​ណា​ ដែល​ល្មើស​ពាក់ព័ន្ធ​អាល់កុល​ក្លែងបន្លំ ​ឬ​អាល់កុល​ក្លែងក្លាយ ​នឹង​ប្រឈមមុខ​ចំពោះ​ផ្លូវច្បាប់​ ដូចជា​ ការព្យួរ ​ការដកហូត ​ការលុបចោល​វិញ្ញាបនបត្រ ​ឬ​អាជ្ញាប័ណ្ណ ការ​ពិន័យ​អន្តរការណ៍​ ទោស​ពិន័យ​ជា​ប្រាក់​ ឬ​ឈាន​ដល់​ទោស​ដាក់​ពន្ធ​ធនាគារ​។ឯកឧត្តម ផាន អូន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់ ​កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ​នៃ​ក្រសួងពាណិជ្ជកម្ម នៅ​ព្រឹក​ថ្ងៃទី​២ ​ខែមិថុនា ​ឆ្នាំ​២០២១​នេះ បាន​ថ្លែងថា មន្ត្រី​ស៊ើបអង្កេត​ក្តី​ នគរបាល​យុត្តិធម៌​ក្តី ​ជានិច្ចកាល​អគ្គនាយក​ដ្ឋា​ន ក​.​ប​.​ប​. តែងតែ​ចាត់វិធានការ​ដោយ​អនុលោម​តាម​នីតិវិធី​ច្បាប់ ​ពិសេស​ច្បាប់​ស្តីពី​ការគ្រប់គ្រង​គុណភាព ​សុវត្ថិភាព​ លើ​ផលិតផល​ទំនិញ ​និង​សេវា និង​ច្បាប់​ស្តីពី​កិច្ចការពារ​អ្នកប្រើប្រាស់​ទៅតាម​ទំហំ​នៃ​បទល្មើស ​ហើយ​ករណី​ធ្ងន់ធ្ងរ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​។ ឯកឧត្តម ផាន អូន បាន​បន្ថែមថា ​ទាក់ទិន​ករណី​ខាងលើនេះ​ ការ​បង្ក្រាប​បទល្មើស​ពាក់ព័ន្ធ​អាល់កុល​ក្លែងបន្លំ​ក្តី ​ឬ​អាល់កុល​ក្លែងក្លាយ​ឆ្នាំ​២០២១​នេះ ​មាន​បរិមាណ​ថយ​ចុះ​ចំនួន​ប្រមាណ​ជាង ៣០​តោន ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ និង​ឆ្នាំ​២០២០ ​ដែល​មាន​ប្រមាណ​ជាង​ ៨០​តោន​។លោក ឆៃ សុវណ្ណ អាជីវករ​លក់​ម៉ាស់ ​និង​អាល់កុល នៅ​ម្តុំ​ផ្លូវ​៦០​ម៉ែត្រ ​រាជធានី​ភ្នំពេញ ​បាន​គាំទ្រ​លើ​ចំណាត់ការ​ខាងលើនេះ ​ចំពោះ​បុគ្គល​ដែល​គិត​ប្រយោជន៍​របស់​ខ្លួន​ធំ​ជាង​ប្រជាពលរដ្ឋ​ដែល​ទិញ​យក​ទៅប្រើ​ប្រាស់​ក្នុង​គោលបំណង​សម្លាប់​មេរោគ​។សូមបញ្ជាក់ថា គិត​ក្នុង​រយៈពេល​ពេញ​១​ខែឧសភា ​កន្លងទៅនេះ ​ដោយមាន​ការណែនាំ និង​ចង្អុល​បង្ហាញ​របស់​ឯក​ឧ​ត្ត​ម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង ​និង​បង្ក្រាប​ការ​ក្លែងបន្លំ ​បាន​ចុះបង្ក្រាប ​និង​រឹបអូស​អាល់កុល​ក្លែងក្លាយ​ ឬ​ មេ​តា​ណុល​សរុប​ចំនួន​ប្រមាណ​ជាង ​៥៣​តោន​ឯណោះ​៕​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី 

បើករថយន្ត​សេរី​ទំនើប ​BMW គេច​ពីរ​ម៉ូតូ​ជ្រុល​ទៅ​បុក​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យ​រង​ការខូចខាត

2021/06/01 09:41:05 pm        621
ភ្នំពេញ ៖ យុវជន​ម្នាក់​បើក​រថយន្ត​សេរី​ទំនើប​ម៉ាក BMW ​ក្នុង​ល្បឿន​លឿន​គេច​ពី​អ្នកបើកបរ​ម៉ូតូ​ជ្រុល​ចង្កូត ​ទៅបុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង ​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​។ ហេតុការណ៍​​បង្ក​ការ​ភ្ញាក់ផ្អើល ​បានកើងឡើង​កាលពី​វេលា​ម៉ោង​១១ នឹង​៣០​នាទី ថ្ងៃទី​០១ ខែមិថុនា ឆ្នាំ​២០២១ ដែល​ស្ថិត​នៅតាម​បណ្តោយ​ផ្លូវ​ភ្នំពេញ ហាណូយ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។តាម​ប្រភព​ព័​ត៌មាន​ពី​កន្លែងកើតហេតុ​ បាន​ឲ្យ​ដឹងថា ​មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្កុប​ពីរ​ពណ៌​ស ​ពាក់​ស្លាក​លេខ កំពត​1O -5278​ បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​ តែ​មាន​រថយន្ត​សេរី​ទំនើប​មួយ​គ្រឿង​ម៉ាក ​BMW​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កម្ពុជា S.T.8586 ​បើកបរ​ដោយ​យុវជន​ម្នាក់​ធ្វើដំណើរ​ក្នុង​ទិសដៅ​ស្របគ្នា​មកពី​ក្រោយ ហើយ​បើក​គេច​ពី​ម៉ូតូ​ដែល​នៅ​ខាងមុខ​ បណ្តាល​ឲ្យ​គៀ​ម៉ូតូ​ដួល ហើយ​ជ្រុល​ចង្កូត​ទៅ​បុក​នឹង​សួនច្បារ​ពុះ​ចែក​ទ្រូងផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត​រង​ការខូចខាត​យ៉ាង ​ចំណែក​ម្ចាស់​ម៉ូតូ​បាន​រង​របួស​ស្រាល​។ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ ចុះ​មកដល់​កន្លែងកើតហេតុ ​ហើយ​បាន​ធ្វើការ​សម្របសម្រួល​ភាគី​ខាង​ដោយ​ម្ចាស់​រថយន្ត​ BMW​ សង​សំណង​ចំនួន​១០០​ដុល្លា​រ ​ទៅ​ខាង​ភាគី​ម៉ូតូ​ ដើម្បី​បញ្ចប់​រឿង​នៅ​កន្លែង​កើតហេតុ ​។ ចំណែកឯ​រថយន្ត ​សមត្ថកិច្ច​បាន​ឲ្យ​ម្ចាស់​រក​រថយន្ត​ស្ទូច​យក​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕អត្ថបទ​ ៖ កុ​ម្ភះ

ក្រុមហ៊ុន GFX ស្នើឱ្យ​វិនិយោគិន​ចូលរួម​ប្តឹង​បុគ្គល​ទី​បី​ លើ​សំណុំរឿង​បាត់បង់​លុយ​ពី​គណនី​

2021/06/01 08:29:59 pm        345
ភ្នំពេញ ៖ ក្រុមហ៊ុន​ឈ្មួញ​ជើង​សារ​ឧបករណ៍​និស្ស​ន្ទ GFX បាន​ស្នើឱ្យ​វិនិយោគិន​ ចូលរួម​ជាមួយ​ក្រុមហ៊ុន​ប្តឹង​បុគ្គល​ទី​បី ​នៅ​ពីក្រោយ​សំណុំរឿង​បាត់​បង់លុយ​របស់​វិនិយោគ​របស់​ក្រុមហ៊ុន​។ ​ការស្នើ​នេះ​ធ្វើឡើង​បន្ទាប់ពី​មានការ​ប្រមូល​ផ្តុំគ្នា​តវ៉ា​នៃ​វិនិយោគិន​នៅមុខ​ការិយាល័យ​កណ្តាល​ក្រុមហ៊ុន​GFX កាលពី​ម្សិលមិញ​។ការតវ៉ា​ទាមទារ​ដោះស្រាយ​សំណុំរឿង​បាត់បង់​លុយ​ក្នុង​គណនី​របស់​វិនិយោគ​នៃ​ក្រុមហ៊ុន GFX បាន​បញ្ចប់​ដោយ​មិន​ទាន់មាន​ដំណោះស្រាយ​ណាមួយ​ត្រូវ​បាន​ធ្វើឡើង​។ ប៉ុន្តែ​វិនិយោគិន បាន​លើក​ឡើងថា ក្រោយ​កិច្ចប្រជុំ​មួយ​កាលពី​ថ្ងៃទី​៣១ ខែឧសភា ​ក្រុមហ៊ុន​បាន​ស្នើ​ដល់​វិនិយោគិន​ដែល​មាន​បញ្ហា​បាត់បង់​លុយ​ពី​គណនី ឱ្យ​ចូលរួម​ប្តឹង​ជាមួយ​ក្រុមហ៊ុន​ ប្តឹង​ប្រឆាំង​នឹង​បុគ្គល​ទី​បី ជា​ជនបរទេស ​ដែល​ត្រូវ​បាន​គេ​ចោទ​ប្រកាន់ថា ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណីនេះ​។ក្រុមការងារ​BTV ព្យាយាម​ទាក់ទង​សុំ​ការ​ការ​បកស្រាយ​ជុំវិញ​ដំណោះស្រាយ​ជុំវិញ​សំណុំ​រឿងនេះ ពី​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​ដែល​ជា​ស្ថាប័ន​ទទួល​ការ​ចុះ​បញ្ជី​ក្រុមហ៊ុន​ភ្នាក់ងារ​ឈ្មួញ​ជើង​សារ​។​​ឯកឧត្តម​ ស៊ូ សុជាតិ អគ្គនាយក​និយ័ត​ករ​មូល​ប​ត្រ​កម្ពុជា ​បានបញ្ជាក់​ កាលពី​ថ្ងៃ​ម្សិលមិញ​ថា “​ការងារ​នេះ​ ស្ថិតក្រោម​ការ​ដោះស្រាយ ​ក្នុង​គោលដៅ​ការពារ​ប្រយោជន៍​វិនិយោគិន​។ ​សូម​អធ្យាស្រ័យ ​ដោយ​ស្ថិត​ក្រោម​ចំណាត់ការ​ ខ្ញុំ​អាច​ជម្រាប​ជូន​ប៉ុណ្ណេះ​។សូមបញ្ជាក់ថា​ ការ​ជួញដូរ​ឧបករណ៍​និ​ស្ស​ន្ទ ឬ​ ដេ​រី​វ៉េ​ទីវ​ សំដៅ​ទៅ​ការ​ជួញដូរ​លើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​នៃ​ឧបករណ៍​ហិរញ្ញវត្ថុ​ដើម​ ដែល​ចេញពី​មូល​ប​ត្រ​សន្ទស្សន៍​លោហៈធាតុ​មានតម្លៃ​រូបិយប័ណ្ណ​អន្តរជាតិ ​និង​ប្រេង​ឆៅ​ជាដើម​៕អត្ថបទ ៖ ឈិ​ត បូរ៉ា​វី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្តេចធិបតី អញ្ជើញពិនិត្យវឌ្ឍនភាពនៃការងាររៀបចំអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម
10/04/2026 11:10 AM
ក្រសួងការងារ ចុះសួរសុខទុក្ខ និងនាំយកអំណោយសប្បុរសធម៌ ប្រគល់ជូនកងពលតូចអន្តរាគមន៍លេខ៧ ការពារព្រំដែនទិសព្រះវិហារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
10/04/2026 11:10 AM
ក្រុមប្រទេស G7 នឹងបញ្ចេញប្រេងម៉ាស៊ូត និងប្រេងបម្រុងផ្សេងទៀត ១០០លានបារ៉ែល
10/04/2026 11:10 AM
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ អនុប្រធានសមាគមអតីតយុទ្ធជនប្រទេសម៉ាឡេស៊ី
10/04/2026 11:10 AM
ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ទទួលជួបពិភាក្សាការងារជាមួយ ប្រធានសមាគមអតីតយុទ្ធជនប្រទេសមីយ៉ាន់ម៉ា
10/04/2026 10:10 AM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/04/2026 10:10 AM
ក្រសួងអប់រំ រៀបចំព្រឹត្តិការណ៍ធំៗ៣ ដើម្បីអបអរសាទរខួបលើកទី២៩ នៃទិវាគ្រូបង្រៀន៥តុលា
10/04/2026 08:10 AM
តំណាងអចិន្ត្រៃយ៍កម្ពុជាថ្លែងនៅ UN អំពាវនាវឱ្យមានការគាំទ្រជាក់ស្តែងបន្ថែមដើម្បីជួយជនភៀសសឹកកម្ពុជាជាង ២០ ០០០ នាក់ អាចវិលត្រឡប់ទៅផ្ទះ ដោយសុវត្ថិភាព និងដោយសេចក្តីថ្លៃថ្នូរ
10/04/2026 08:10 AM
សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជប្រទានព្រះរាជអំណោយសម្រាប់ឱកាសពិធីបុណ្យកាន់បិណ្ឌ
10/03/2026 07:10 PM
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមក្នុងពិធីចម្រើនព្រះបរិត្ត និងដាក់បិណ្ឌវេនទី៨ នៅពុទ្ធមណ្ឌលវិបស្សនាធុរៈ
10/03/2026 06:10 PM