ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

សន្តិសុខ និង សង្គម

គ្រួសារចំណាប់ថ្នូរអ៊ីស្រាអែលនិយាយថា រយៈពេល២០០ថ្ងៃហើយ គ្មានអ្វីផ្លាស់ប្តូរសោះ

2024/04/24 09:33:50 am        68
ដោយសង្រ្គាមឈានចូលដល់ថ្ងៃទី២០០ ក្រុមគ្រួសារនិងអ្នកគាំទ្ររបស់ចំណាប់ថ្នូរអ៊ីស្រាអែល ដែលត្រូវបានឃុំខ្លួននៅតំបន់ហ្កាហ្សា បានចេញមកតវ៉ានៅទីក្រុង តែលអាវីវ(Tel Aviv) កាលពីយប់ថ្ងៃអង្គារ ទី២៣ ខែមេសា ដោយអង្គុយនៅលើដី ដៃជាប់ចំណង និងបិទមាត់របស់ពួកគេ ព្រមទាំងបង្ហាញសារមួយថា ២០០ថ្ងៃហើយ គ្មានអ្វីផ្លាស់ប្តូរសោះ។មនុស្សដែលត្រូវបានចាប់ពង្រត់ មានទារក ស្ត្រី មនុស្សចាស់ ទាហាន ត្រូវបានគេចាប់ពង្រត់រយៈពេល២០០ថ្ងៃកន្លងទៅហើយ។ អ៊ីស្រាអែលនិយាយថា ខ្លួនកំពុងព្យាយាមកម្ទេចក្រុមហាម៉ាស ដែលគ្រប់គ្រងតំបន់ហ៊ុមព័ទ្ធហ្កាហ្សា បន្ទាប់ពីការវាយប្រហារដោយក្រុមសកម្មប្រយុទ្ធកាលពីថ្ងៃទី ៧ ខែតុលា បានសម្លាប់មនុស្ស ១.២០០ នាក់ និងចាប់ចំណាប់ថ្នូរ២៥៣នាក់ ។ខណៈចំណាប់ថ្នូរជាង១០០នាក់ ត្រូវបានដោះលែងនៅក្នុងបទឈប់បាញ់កាលពីខែវិច្ឆិកា កិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរផ្សេងទៀតបានបរាជ័យ ហើយអ៊ីស្រាអែលបានរារាំងបទឈប់បាញ់ជាអចិន្ត្រៃយ៍ ដោយនិយាយថា វានឹងធ្វើឱ្យក្រុមហាម៉ាសប្រមូលផ្តុំគ្នាឡើងវិញ។

នគរបាលហៃទី ប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីការពារវិមានប្រធានាធិបតី មុនការតែងតាំងក្រុមប្រឹក្សា

2024/04/24 09:30:51 am        88
នគរបាលប្រទេសហៃទី បានប្រើឧស្ម័នបង្ហៀរទឹកភ្នែកដើម្បីបំបែកក្រុមមនុស្សនៅជុំវិញវិមានជាតិ កាលពីថ្ងៃអង្គារ ទី២៣ ខែមេសា មុនការតែងតាំងក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។កងកម្លាំងសន្តិសុខរបស់ប្រទេសហៃទី បានបង្កើតបរិវេណសន្តិសុខនៅជុំវិញអគាររដ្ឋាភិបាល និងច្រកចូលផ្នែកការទូតនៅអាកាសយានដ្ឋានអន្តរជាតិ ខណៈសហរដ្ឋអាមេរិក បានជូនដំណឹងថា កងទ័ពត្រូវបានដឹកជញ្ជូនតាមអាកាសនៅក្នុងការបង្កើនបុគ្គលិកសន្តិសុខ ដើម្បីពង្រឹងការការពារនៅស្ថានទូតរបស់ខ្លួននៅទីនោះ។ប្រជាជនក្នុងតំបន់បានត្អូញត្អែរថា ពួកគេពុំអាចឆ្លងកាត់ផ្លូវនៅជុំវិញវិមានជាតិបានទេ ដោយសារសង្គ្រាមដណ្តើមអំណាចគ្នារវាងកងកម្លាំងហៃទី និងក្រុមជនអន្ធពាលប្រដាប់អាវុធ ដែលបានបង្កឲ្យមាន អំពើហឹង្សាជាបន្តបន្ទាប់ និងបានធ្វើឱ្យទីក្រុងព័រអូប្រាំង ជាប់គាំង។នាយករដ្ឋមន្រ្តី លោក Ariel Henry បានសន្យាលាចេញពីតំណែងនៅថ្ងៃទី ១១ ខែមីនា ក្រោមសម្ពាធរបស់សហរដ្ឋអាមេរិក និងបានជាប់ខ្លួននៅខាងក្រៅប្រទេស។ ចាប់តាំងពីពេលនោះមក ការវាយប្រហារជាច្រើន នៅក្នុងរដ្ឋធានី បានរីកកាន់តែធំ ហើយដំណើរការអន្តរកាលបានអូសបន្លាយពេល។

UNRWA៖ ពលរដ្ឋហ្កាហ្សា ជាង១លាននាក់បាត់បង់ផ្ទះសម្បែង ខណៈជម្លោះមានអាយុកាល ២០០ ថ្ងៃ

2024/04/24 09:26:41 am        116
ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាអ្នកស្រុកជាងមួយលាននាក់នៅតំបន់ហ្កាហ្សាស្ទ្រីប បានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ ហើយ ៧៥ ភាគរយនៃចំនួនប្រជាជននៅក្នុងតំបន់ឆ្នេរហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះត្រូវបានផ្លាស់ទីលំនៅ ខណៈជម្លោះដ៏បង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនេះមានអាយុកាលពី ២០០ ថ្ងៃ។ទីភ្នាក់ងារ UNRWA បានសរសេរនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា «ការបំផ្លិចបំផ្លាញមានគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្កាហ្សា ហើយការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗគឺធំធេងមិនអាចពណ៌នាបាន»។ ជាមួយគ្នានេះ កងកម្លាំងប្រដាប់អាវុធរបស់ក្រុមហាម៉ាស បានចោទប្រកាន់អ៊ីស្រាអែល ថាបានរារាំងកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលសម្រាប់បទឈប់បាញ់ដើម្បីបន្តការសម្លាប់ឥតឈប់ឈររបស់ខ្លួន។ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែល បានរាយការណ៍កាលពីថ្ងៃចន្ទ ថាការត្រៀមរៀបចំកំពុងដំណើរការដើម្បីពង្រីកតំបន់មនុស្សធម៌នៅតំបន់ហ្កាហ្សាស្ទ្រីប មុនពេលការវាយប្រហាររបស់អ៊ីស្រាអែល ដែលអាចកើតមានលើទីក្រុងភាគខាងត្បូង រ៉ាហ្វា (Rafah)។ក្រុង រ៉ាហ្វា គឺជាជម្រកចុងក្រោយសម្រាប់ជនជាតិប៉ាឡេស្ទីនដែលភៀសខ្លួនជាង ១,៤ លាននាក់ពីភាគខាងជើង និងកណ្តាលនៃតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលមានសង្រ្គាមដែលកំពុងបន្ត ហើយវិបត្តិមនុស្សធម៌ និងភាពអត់ឃ្លានកំពុងគ្របដណ្ដប់ហ្កាហ្សា៕

អ៊ីស្រាអែល បង្កើនការវាយប្រហារទូទាំងហ្កាហ្សា និងបញ្ជាឱ្យមានការជម្លៀសថ្មីនៅភាគខាងជើង

2024/04/24 09:01:09 am        102
អ្នកស្រុកបាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែល កាន់តែខ្លាំងឡើងនៅទូទាំងតំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារ (២៣ មេសា) នៅក្នុងការបាញ់ផ្លោងខ្លាំងក្លាបំផុតក្នុងរយៈពេលជាច្រើនសប្តាហ៍ ហើយកងទ័ពបានបញ្ជាឱ្យមានការជម្លៀសថ្មីនៅភាគខាងជើងនៃតំបន់នេះ ដោយព្រមានជនស៊ីវិលថាពួកគេកំពុងស្ថិតនៅក្នុង «តំបន់ប្រយុទ្ធដ៏គ្រោះថ្នាក់»។ការវាយប្រហារតាមអាកាស និងការបាញ់ផ្លោងពីរថក្រោះនៅលើដីក៏ត្រូវបានគេរាយការណ៍ផងដែរនៅក្នុងតំបន់ភាគកណ្តាល និងភាគខាងត្បូងនៃដែនដីហ្កាហ្សា នៅក្នុងអ្វីដែលអ្នកស្រុកបាននិយាយកាលពីល្ងាចថ្ងៃអង្គារ ថាស្ទើរតែ ២៤ ម៉ោងនៃការទម្លាក់គ្រាប់បែកមិនឈប់ឈរ។នៅក្នុងការបង្ហោះនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X អ្នកនាំពាក្យកងទ័ពអ៊ីស្រាអែល លោក អាវីឆាយ អាដ្រេ (Avichay Adraee) បានជំរុញឱ្យអ្នកស្រុកនៃតំបន់ចំនួន ៤ នៅក្រុង បេតឡាហ៊ីយ៉ា (Beit Lahiya) នៅចុងខាងជើងហ្កាហ្សា ផ្លាស់ទីទៅតំបន់ដែលបានកំណត់ចំនួនពីរ ខណៈយោធានឹងប្រើកម្លាំងដ៏ខ្លាំងក្លាប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធភេរវករ និងក្រុមសកម្មប្រយុទ្ធក្នុងតំបន់។ការបាញ់ផ្លោងជាថ្មី និងការទម្លាក់គ្រាប់បែកនៅតំបន់ហ្កាហ្សាភាគខាងជើងនេះ បានកើតឡើងជិតបួនខែបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានប្រកាសថាខ្លួនកំពុងដកទ័ពចេញពីទីនោះ ដោយនិយាយថាក្រុមហាម៉ាសលែងគ្រប់គ្រងតំបន់ទាំងនោះទៀតហើយ។ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងដើម្បីឈានដល់បទឈប់បាញ់បានបរាជ័យ ហើយការទម្លាក់គ្រាប់បែក និងការវាយឆ្មក់របស់អ៊ីស្រាអែល ទៅលើទឹកដីដែលកងទ័ពបានដកខ្លួនចេញនេះ កំពុងធ្វើឱ្យមានការលំបាកសម្រាប់ជនភៀសខ្លួនហ្កាហ្សា ក្នុងការត្រឡប់ទៅលំនៅឋានដែលគេបោះបង់ចោលវិញ៕

សមាជិកសភារដ្ឋធិនណេសស៊ីអនុម័តពង្រាងច្បាប់អនុញ្ញាតឲ្យគ្រូបង្រៀនកាន់អាវុធនៅសាលារៀន

2024/04/24 08:57:16 am        119
សមាជិកសភាក្នុងរដ្ឋ ធិនណេសស៊ី (Tennessee) បានអនុម័តវិធានការមួយកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ដែលនឹងអនុញ្ញាតឱ្យបុគ្គលិកសាលារៀនកាន់កាំភ្លើងនៅក្នុងបរិវេណសាលា ដោយបញ្ជូនសេចក្ដីព្រាងច្បាប់ទៅកាន់អភិបាលរដ្ឋ មួយឆ្នាំបន្ទាប់ពីអ្នកបាញ់ប្រហារបានបាញ់សម្លាប់មនុស្ស ៦ នាក់នៅសាលាណាស្វីល (Nashville)។ សភារដ្ឋ ធិនណេសស៊ី បានអនុម័តច្បាប់នេះក្នុងការបោះឆ្នោត មានសំឡេងគាំទ្រ៦៨ទល់នឹងប្រឆាំង២៨សំឡេង។សមាជិកសភាមកពីគណបក្សសាធារណរដ្ឋបួនរូបបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យក្នុងការប្រឆាំងនឹងវិធានការនេះ។ ព្រឹទ្ធសភារដ្ឋដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ (GOP) ផងដែរ បានអនុម័តវិធានការនេះកាលពីដើមខែនេះ។លោក រ៉ៃអិន វីលៀមស៍(Ryan Williams) តំណាងរាស្រ្តពីមកគណបក្សសាធារណរដ្ឋរបស់រដ្ឋនេះ បាននិយាយកាលពីថ្ងៃអង្គារទី២៣មេសាសប្ដាហ៍នេះ ថា ច្បាប់នេះនឹងបង្កើនសុវត្ថិភាពនៅតាមសាលារៀន។ លោកបានលើកឡើងនៅក្នុងសភាថា លោកជឿថានេះជាវិធីសាស្ត្រមួយដែលយើងអាចធ្វើបាន ព្រោះអ្វីដែលអ្នកកំពុងធ្វើ គឺអ្នកកំពុងបង្កើតការរារាំង។នៅក្រោមច្បាប់នេះ សាស្ត្រាចារ្យ និងបុគ្គលិកដែលមានបំណងចង់កាន់កាំភ្លើងនៅក្នុងបរិវេណសាលានឹងត្រូវបញ្ចប់ការបណ្តុះបណ្តាលយ៉ាងហោចណាស់ ៤០ ម៉ោងដែលត្រូវបានអនុម័តជាក់លាក់ដោយនគរបាលប្រចាំសាលាជារៀងរាល់ឆ្នាំ។ គេបានលឺសំឡេងរបស់ក្រុមអ្នកតវ៉ានៅក្នុងវិចិត្រសាលកាលពីថ្ងៃអង្គារដោយស្រែកថា ឈាមនៅលើដៃរបស់អ្នក អំឡុងសភាបោះឆ្នោតអនុម័តនោះ ។ គួរបញ្ជាក់ថា រដ្ឋធិនណេសស៊ី មិនមែនជារដ្ឋតែមួយគត់ដែលអនុម័តច្បាប់អនុញ្ញាតឱ្យគ្រូបង្រៀនកាន់កាំភ្លើងនោះទេ។ យោងតាមមជ្ឈមណ្ឌលច្បាប់ Giffords ដែលជាក្រុមការពារអំពើហិង្សាដោយកាំភ្លើង រដ្ឋយ៉ាងហោចណាស់ ចំនួន ២៦ មានច្បាប់ដែលអនុញ្ញាតឱ្យគ្រូបង្រៀន ឬបុគ្គលិកសាលាផ្សេងទៀតកាន់កាំភ្លើងនៅសាលារៀន ដោយមានករណីលើកលែងមួយចំនួនប៉ុណ្ណោះ ៕

សាកសពជិត៣០០ ត្រូវបានរកឃើញ ក្នុងផ្នូរធំមួយ នៅមន្ទីរពេទ្យហ្កាហ្សា

2024/04/23 01:06:36 pm        205
បុគ្គលិកការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា បាននិយាយកាលពីថ្ងៃចន្ទថា ផ្នូរធំមួយដែលមានសាកសពជិត ៣០០នាក់ ត្រូវបានគេរកឃើញនៅមន្ទីរពេទ្យក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្កាហ្សា បន្ទាប់ពីការដកកងកម្លាំងអ៊ីស្រាអែល ចេញពីតំបន់កាលពីដើមខែនេះ។នាយកផ្នែកការពារជនស៊ីវិលនៅទីក្រុង Khan Younis បានប្រាប់សារព័ត៌មាន CNN កាលពីថ្ងៃច័ន្ទថា សាកសពចំនួន ៧៣នាក់ បន្ថែមទៀតត្រូវបានគេរកឃើញ នៅក្នុងទីធ្លាមួយកន្លែងនៅបរិវេណមន្ទីពេទ្យ Nasser ដែលនាំឲ្យចំនួនសរុបឡើងដល់ ២៨៣នាក់។នាយកការពារជនស៊ីវិល បានចោទប្រកាន់ថា សាកសពមួយចំនួនត្រូវបានរកឃើញដោយដៃនិងជើងមានជាប់ចំណង ហើយមានសញ្ញានៃការប្រហារជីវិត។ យើងមិនដឹងនោះទេ ថាតើគេកប់មនុស្សទាំងរស់ ឬត្រូវបានគេសម្លាប់។ សាកសពភាគច្រើនបានស្អុយរលួយ។ សារព័ត៌មាន CNN ពុំអាចផ្ទៀងផ្ទាត់ការអះអាងរបស់នាយកការពារជនស៊ីល និងមិនអាចបញ្ជាក់ពីមូលហេតុនៃការស្លាប់ក្នុងចំណោមសាកសពដែលត្រូវបានរកឃើញនេះទេ។សារព័ត៌មាន CNN បានទាក់ទងទៅកងកម្លាំងការពារអ៊ីស្រាអែល (IDF) សម្រាប់ការធ្វើអត្ថាធិប្បាយបន្ទាប់ពីការរកឃើញផ្នូរធំរួម ថាតើសាកសពដែលត្រូវបានកប់នៅមន្ទីរពេទ្យ ត្រូវបានគាស់សម្រាប់ការធ្វើតេស្ត DNA និងថាតើពួកគេត្រូវបានកប់ឡើងវិញដែរឬទេ។ អ្នកនាំពាក្យការពារជនស៊ីវិល ទីក្រុង Khan Younis និងជាប្រធានបេសកកម្មស្វែងរកលោក Raed Saqr បាននិយាយថា ពួកគេកំពុងស្វែងរកសាកសពមនុស្ស ៤០០នាក់ផ្សេងទៀតដែលបាត់ខ្លួន បន្ទាប់ពីយោធាអ៊ីស្រាអែលបានចាកចេញកាលពីថ្ងៃទី ៧ ខែមេសា។

ទីភ្នាក់ងារ UNRWA និយាយថា អ៊ីស្រាអែលមិនទាន់ផ្តល់ភស្តុតាងនៃអំពើភេរវកម្មនៅឡើយទេ

2024/04/23 01:03:51 pm        103
ក្រុមមួយដែលដឹកនាំការពិនិត្យឡើងវិញរបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) និយាយថា អ៊ីស្រាអែល មិនទាន់បានផ្តល់ភស្តុតាងណាមួយដើម្បីគាំទ្រដល់ការចោទប្រកាន់របស់ខ្លួនដែលថាបុគ្គលិកមួយចំនួនរបស់ទីភ្នាក់ងារ UNRWA បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីខែតុលាលើអ៊ីស្រាអែល ជាមួយក្រុមហាម៉ាស។ ក្រុមត្រួតពិនិត្យឯករាជ្យ បានចាប់ផ្តើមការស៊ើបអង្កេតកាលពីខែកុម្ភៈ បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល ដែលបានជំរុញឱ្យប្រទេសម្ចាស់ជំនួយមួយចំនួន ផ្អាកការផ្តល់មូលនិធិរបស់ពួកគេដល់ទីភ្នាក់ងារ។អតីតរដ្ឋមន្ត្រីការបរទេសបារាំង លោកស្រី Catherine Colonna ដែលដឹកនាំក្រុមនេះបានប្រកាសពីការចេញផ្សាយរបាយការណ៍ចុងក្រោយរបស់ខ្លួននៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃចន្ទ។ របាយការណ៍និយាយថា អ៊ីស្រាអែល បានធ្វើការអះអាងជាសាធារណៈថាបុគ្គលិកទីភ្នាក់ងារ UNRWA មួយចំនួន ជាសមាជិកនៃអង្គការភេរវកម្ម។ ទោះជាយ៉ាងណា អ៊ីស្រាអែល ពុំទាន់បានផ្តល់ភស្តុតាងគាំទ្រអំពីរឿងនេះនៅឡើយ។ របាយការណ៍និយាយថា ទីភ្នាក់ងារ UNRWA បានបង្កើតយន្តការ និងនីតិវិធីសំខាន់ៗជាច្រើន ដើម្បីធានាបាននូវការអនុវត្តន៍តាមគោលការណ៍មនុស្សធម៌ ដោយបញ្ជាក់លើគោលការណ៍អព្យាក្រឹតភាព។ របាយការណ៍បានស្នើឲ្យមានវិធានការដើម្បីដោះស្រាយបញ្ហាទាំងនេះ រួមទាំងការពិនិត្យផ្ទៃក្នុងដែលត្រូវបានពង្រឹង និងការបណ្តុះបណ្តាល។ លោកស្រី Colonna បានប្រាប់ក្រុមអ្នកសារព័ត៌មានថា ក្នុងគ្រាដ៏លំបាកនេះ ទីភ្នាក់ងារ UNRWA មានតួនាទីយ៉ាងសំខាន់ក្នុងការផ្តល់ជំនួយមនុស្សធម៌នៅតំបន់ហ្កាហ្សា។ លោកស្រី បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យចូលរួមជាមួយទីភ្នាក់ងារនេះ ដើម្បីឱ្យទីភ្នាក់ងារអាចបំពេញបេសកកម្មរបស់ខ្លួនបាន។

ភាពតានតឹង ផ្ទុះឡើងនៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក ជុំវិញការតវ៉ាតំបន់ហ្កាហ្សា

2024/04/23 01:00:14 pm        124
ថ្នាក់រៀននៅសកលវិទ្យាល័យ Columbia ត្រូវបានផ្លាស់ប្តូររៀនតាមប្រព័ន្ធអ៊ិនធឺរណិត កាលពីថ្ងៃច័ន្ទ ខណៈការតវ៉ាជុំវិញសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស បានបង្កើនភាពតានតឹងនៅបរិវេណសាលារបស់សហរដ្ឋអាមេរិក និងនាំឱ្យមានការចាប់ខ្លួនមនុស្សរាប់សិបនាក់នៅសាកលវិទ្យាល័យ Yale។ បាតុករមួយក្រុមធំ បានបង្កើតជំរុំសាមគ្គីតំបន់ហ្កាហ្សា នៅលើវាលស្មៅនៅសាកលវិទ្យាល័យ Columbia ដោយមាននិស្សិតជនជាតិជ្វីហ្វមួយចំនួននៅវិទ្យាស្ថានញូវយ៉ក រាយការណ៍ពីការបំភិតបំភ័យ និងការប្រឆាំងជនជាតិជ្វីហ្វ ក្នុងពេលមានការតវ៉ាជាច្រើនថ្ងៃ។នៅក្នុងលិខិតបើកចំហមួយ ទៅកាន់សហគមន៍សកលវិទ្យាល័យ ប្រធានសាកលវិទ្យាល័យ Columbia លោក Nemat Shafik បាននិយាយថា ចាំបាច់ត្រូវមាន ការកំណត់ឡើងវិញ។ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ មានគំរូជាច្រើននៃការបំភិតបំភ័យ និងការរំខាននៅក្នុងបរិវេណសាលារៀនរបស់យើង។ ភាសាប្រឆាំងជនជាតិជ្វីហ្វ ដូចជាភាសាផ្សេងទៀត ដែលត្រូវបានប្រើដើម្បីធ្វើឱ្យមនុស្សឈឺចាប់ និង ភ័យខ្លាច គឺមិនអាចទទួលយកបានទេ ហើយវិធានការសមស្របនឹងត្រូវបានធ្វើឡើង។បាតុករគាំទ្រប៉ាឡេស្ទីន បានចាប់ផ្តើមការតវ៉ារបស់ពួកគេកាលពីសប្តាហ៍មុន ដោយអំពាវនាវឱ្យសាកលវិទ្យាល័យដកខ្លួនចេញពីក្រុមហ៊ុននានាដែលមានទំនាក់ទំនងជាមួយអ៊ីស្រាអែល។មនុស្សជាង ១០០នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីអាជ្ញាធរសាកលវិទ្យាល័យបានហៅនគរបាលទៅកាន់បរិវេណសាលាឯកជនមួយនេះ ជាទង្វើមួយដែលហាក់ដូចជាបង្កើនភាពតានតឹង និងបានបង្កឱ្យមានអ្នកប្រមូលផ្តុំគ្នាកាន់តែច្រើន។

អ្នកជំនាញអង្គការសហប្រជាជាតិ ព្រមានពីហានិភ័យសុខភាពផ្លូវចិត្តសម្រាប់ពលរដ្ឋហ្កាហ្សា

2024/04/23 12:49:57 pm        61
អ្នកជំនាញរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទ បានព្រមានពីហានិភ័យដែលជំងឺផ្លូវចិត្តអាចបង្ហាញច្បាស់លាស់ ក្នុងចំណោមប្រជាជនតំបន់ហ្កាហ្សាដោយសារតែជម្លោះនាពេលបច្ចុប្បន្ន។អ្នកជំនាញនិយាយថា ជាការពិតណាស់ យើងឃើញការរងរបួសរាងកាយ ប៉ុន្តែទុក្ខព្រួយផ្នែកផ្លូវចិត្តធ្ងន់ធ្ងរ នឹងប្រែទៅជាជំងឺថប់បារម្ភនិងជំងឺផ្លូវចិត្តផ្សេងទៀតនៅពេលក្រោយ។ អង្គការ UNICEF បាននិយាយកាលពីខែកុម្ភៈថា អង្គការនេះបានប៉ាន់ប្រមាណថាកុមារ១៧.០០០នាក់ នៅក្នុងតំបន់ហ្កាហ្សា គ្មានអ្នកនៅរួមរស់ជាមួយ ឬបានបែកចេញពីគ្រួសាររបស់ពួកគេក្នុងអំឡុងពេលមានជម្លោះ ហើយកុមារស្ទើរតែទាំងអស់នៅក្នុងតំបន់ហ៊ុមព័ទ្ធ ត្រូវបានគេគិតថាត្រូវការជំនួយសុខភាពផ្លូវចិត្ត។អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង ៣៤.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបស់អ៊ីស្រាអែល ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមអ្នកប្រយុទ្ធហាម៉ាស បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា។ការវាយប្រហាររបស់អ៊ីស្រាអែល បានបំផ្លាញមន្ទីរពេទ្យនៅទូទាំងតំបន់ហ៊ុមព័ទ្ធមួយនេះ រួមមានមន្ទីរពេទ្យ Al Shifa ជាមន្ទីពេទ្យធំបំផុតនៅតំបន់ហ្កាហ្សា មុនពេលសង្រ្គាម ហើយបានសម្លាប់ និងធ្វើឲ្យរងរបួសបុគ្គលិកសុខាភិបាលជាច្រើននាក់។អ៊ីស្រាអែល បានចោទប្រកាន់ក្រុមហាម៉ាសថា បានប្រើប្រាស់មន្ទីរពេទ្យ រថយន្តគិលានសង្គ្រោះ និងអគារមន្ទីរពេទ្យផ្សេងទៀតសម្រាប់គោលបំណងយោធា។ ប្រព័ន្ធសុខាភិបាលនៅតំបន់ហ្កាហ្សា ត្រូវបានបំផ្លាញទាំងស្រុង ហើយសិទ្ធិទទួលបានសុខភាព ត្រូវបានកាត់ផ្តាច់នៅគ្រប់កម្រិត។ អ្នកជំនាញរបស់អង្គការសហប្រជាជាតិ បាននិយាយថា យើងមានការព្រួយបារម្ភអំពីហានិភ័យនៃជំងឺខ្វះជាតិទឹក និងកង្វះការផ្គត់ផ្គង់វេជ្ជសាស្ត្រ សេវាសុខភាពបន្តពូជ និងផ្លូវចិត្តនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។

ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ធ្លាក់លើជំរំជនភៀសខ្លួនប៉ាឡេស្ទីននៅ Rafah

2024/04/23 12:44:30 pm        119
ប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួន បានប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុ ជាកន្លែងតង់ជាច្រើនដែលពួកគេរស់នៅ ត្រូវបានដាក់គោលដៅដោយការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទីក្រុង Rafah កាលពីថ្ងៃចន្ទ។ប្រជាជនប៉ាឡេស្ទីន បាននិយាយថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅទីក្រុង Rafah ដែលជាទីជម្រកចុងក្រោយរបស់តំបន់ហ្កាហ្សា បានបង្កការខូចខាតដល់តង់ជាច្រើន ប៉ុន្តែពុំមានអ្នករងរបួសនោះទេ។សាក្សីបាននិយាយថា ពលរដ្ឋនៅទីក្រុង Rafah បានទទួលការព្រមានពីកងទ័ពអ៊ីស្រាអែល ដោយសុំឱ្យប្រជាជនចាកចេញពីតំបន់នេះ ខណៈយន្តហោះចម្បាំងបានត្រៀមវាយប្រហារ។សង្រ្គាម បានធ្វើឲ្យប្រជាជនភាគច្រើនភៀសខ្លួនចេញពីតំបន់ដែលមានប្រជាជនចំនួន២,៣ លាននាក់ហើយជាង១លាននាក់ក្នុងចំណោមពួកគេនៅពេលនេះកំពុងរស់នៅក្នុងទីជម្រករបស់អង្គការសហប្រជាជាតិ ឬនៅក្នុងជំរំតង់ និងបន្ទប់ធ្វើពីក្រដាសកាតុង នៅចុងភាគខាងត្បូងផុតនៃតំបន់ហ៊ុមព័ទ្ធ នៅតាមព្រំដែនជាមួយប្រទេសអេហ្ស៊ីប។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ការឆ្លងកាត់មានកំណត់ នឹងចាប់ផ្ដើមឡើងវិញ នៅច្រកព្រំដែនហ្កាហ្សា-អេហ្ស៊ីប
03/19/2026 05:03 PM
IRGC៖ អាមេរិកនិងអ៊ីស្រាអែលបានបង្ខំអ៊ីរ៉ង់ឲ្យវាយប្រហារហេដ្ឋារចនាសម្ព័ន្ធប្រេង និងឧស្ម័ន
03/19/2026 05:03 PM
មនុស្សយ៉ាងហោច ៨នាក់ ត្រូវបានសម្លាប់ ពេលនគរបាលប្រេស៊ីលវាយឆ្មក់សង្កាត់ក្រីក្រនៅទីក្រុង Rio de Janeiro
03/19/2026 05:03 PM
ឯកសារ៖ រដ្ឋឈូងសមុទ្រស្នើឲ្យមានការជជែកដេញដោលបន្ទាន់ នៅក្រុមប្រឹក្សាសិទ្ធិមនុស្ស UN
03/19/2026 05:03 PM
ស្រ្តីប៉ាឡេស្ទីន ៣នាក់ ត្រូវបានសម្លាប់ អំឡុងការវាយប្រហារមីស៊ីលអ៊ីរ៉ង់លើតំបន់វ៉េសប៊ែង
03/19/2026 05:03 PM
ចិនស្នើធ្វើការជាមួយតំបន់អាស៊ីអាគ្នេយ៍ ពាក់ព័ន្ធនឹងសន្តិសុខថាមពល
03/19/2026 05:03 PM
បេសកជនរុស្ស៊ីជំរុញឲ្យមានកិច្ចប្រឹងប្រែងយ៉ាងសកម្មក្នុងការស្វែងរកដំណោះស្រាយការទូតចំពោះជម្លោះអ៊ុយក្រែន
03/19/2026 05:03 PM
អ្នកការទូតរុស្ស៊ី៖ ទីក្រុងសេអ៊ូល នឹងមានផលវិបាកអវិជ្ជមាន ប្រសិនបើខ្លួនផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ
03/19/2026 05:03 PM
អាមេរិក ថ្លឹងថ្លែងពីការបញ្ជូនកងទ័ពរាប់ពាន់នាក់ទៅមជ្ឈិមបូព៌ា ខណៈសង្គ្រាមអ៊ីរ៉ង់កំពុងផ្ទុះឡើង
03/19/2026 05:03 PM
របាយការណ៍៖ ការប្រើប្រាស់បណ្ដាញសង្គមច្រើនពេក ធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពយុវជន
03/19/2026 05:03 PM