ពលរដ្ឋម្នាក់ស្លាប់ និងម្នាក់រងរបួសករណីផ្ទុះគ្រាប់បែកចង្កោម នៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
បង្រ្កាបទីតាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឈ្មោះឆាយណាបឹងបេង ខេត្ត​បន្ទាយ​មានជ័យ រកឃើញភស្តុតាង និងជនបរទេសមួយចំនួន
សប្ដាហ៍ទី១ខែមីនានេះពលរដ្ឋចំនួន ២១នាក់ទៀតបានស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍
អាជ្ញាធរកម្ពុជាកំពុងសកម្មឈានទៅបំផ្លាញអង្គការចាត់តាំងឧក្រិដ្ឋកម្មគ្រឿងញៀន

សន្តិសុខ និង សង្គម

នគរបាលបូលីវី បាញ់ឧស្ម័នបង្ហៀរទឹកភ្នែកបំបែកក្បួនតវ៉ារបស់ក្រុមគ្រូបង្រៀន និងវេជ្ជបណ្ឌិត

2024/04/23 08:18:32 am        239
នគរបាលបូលីវីបានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកកាលពីថ្ងៃចន្ទទី២២មេសា ដើម្បីបំបែកក្បួនតវ៉ា នៅក្នុងទីក្រុងឡាប៉ាស់(La Paz ) ដោយក្រុមគ្រូបង្រៀន មកពីទូទាំងប្រទេស ដែលកំពុងទាមទារដំឡើងកញ្ចប់ថវិកាក្នុងវិស័យអប់រំសាធារណៈ និងច្រានចោលសំណើច្បាប់ប្រាក់សោធននិវត្តន៍ដ៏ ចម្រូងចម្រាសមួយ ដែលក្រុមគ្រូប្រៀនទាំងនោះ និយាយថា សំណើច្បាប់នោះ នឹងបង្ខំឲ្យពួកគេចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំ។ គ្រូបង្រៀនរាប់រយនាក់មកពីទូទាំងប្រទេសកំពុងដើរក្បួនតវ៉ាទៅកាន់អគារក្រសួងអប់រំ នៅក្នុងទីក្រុងឡាប៉ាស់ នៅពេលកងកម្លាំងនគរបាលបង្ក្រាបកុបកម្មកំពុងបង្កើនការការពារនៅតាមដងផ្លូវនានា។ក្រុមគ្រូបង្រៀន និងវេជ្ជបណ្ឌិត កំពុងចេញតវ៉ារយៈពេលជាច្រើនសប្ដាហ៍ប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថាជាសេចក្ដីពង្រាងច្បាប់ចូលនិវត្តន៍ដោយបង្ខំ ដែលរដ្ឋាភិបាលកំពុងព្យាយាមរុញទៅអនុម័តនៅសភា។ នៅក្នុងប្រទេសបូលីវី អាយុចូលនិវត្តន៍ដោយស្ម័គ្រចិត្ត ត្រូវបានកំណត់ត្រឹម៥៨ ឆ្នាំ សម្រាប់បុរស និង៥៥ឆ្នាំសម្រាប់ស្ត្រី ។ក្រុមអ្នកតវ៉ា និយាយថា សំណើច្បាប់នេះ នឹងបង្ខំឲ្យពួកគេចូលនិវត្តន៍នៅអាយុ៦៥ឆ្នាំ។ រដ្ឋាភិបាល និយាយថា សំណើច្បាប់នេះ ត្រូវបានបង្កើតឡើងដើម្បីការពារសុវត្ថិភាពនិងសុខភាពរបស់មន្ត្រីជំនាញ ខណៈពួកគេអាចធ្វើតេស្តសុខភាព ថាតើពួកគេស័ក្កិសមនឹងបន្តការងារលើសពីអាយុដែលបានកំណត់ដែរឬអត់៕

នគរបាលខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យប្រុស-ស្រី ០២នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀនខុសច្បាប់ ជិត៧គីឡូក្រាម

2024/04/22 06:36:32 pm        73
បន្ទាយមានជ័យ ៖  កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ០២នាក់ រួមទាំងវត្ថុតាងគ្រឿងញៀន ជិត ៧គីឡូក្រាម រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ ២០២៤ ដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់ ។ លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត តែងដាក់ចេញនូវបទបញ្ជាដល់ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ក៏ដូចជានគរបាលជំនាញប្រឆាំងគ្រឿងញៀនអធិការដ្ឋាននគរបាល ក្រុង-ស្រុក ត្រូវស៊ើបអង្កេតស្រាវជ្រាវតាមវិធានការជំនាញឱ្យដូចជាភ្លៀងរលឹម ជាពិសេសបទល្មើសគ្រឿងញៀន។ ជាលទ្ធផលនៅវេលាម៉ោង១២យប់រំលងអាធ្រាតថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ លោក បានដឹកនាំកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន  សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះបង្រ្កាបករណីដឹកជញ្ជូន និងជួញដូរខុសច្បាប់នូវសារធាតុញៀន និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ស្រី០១នាក់ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលធ្វើតេស្តស្វែងរកសារធាតុញៀនជាប់០១នាក់ (ប្រុស) ។ លោកឧត្តមសេនីយ៍ត្រី ស្នងការរងបានបញ្ជាក់ថា ជនសង្ស័យទាំង០២នាក់ ១ ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុស អាយុ ៤៥ឆ្នាំ ជាអ្នកជួញដូរគ្រឿងញៀន រស់នៅភូមិ មិត្តភាព សង្គាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ២ ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ រស់នៅភូមិ អូរឬស្សីលើ សង្កាត់ អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត បានបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ១/- ម្សៅម៉ត់សថ្លា(MDMA)ចំនួន ០១ថង់ ស្មើទម្ងន់២,១១ក្រាមសាច់ថ្នាំសុទ្ធ, ២/- ថ្នាំកញ្ចប់រូបទំពាំងបាយជូមានអក្សGrapa frait tea(MDMA)ចំនួន៥០០កញ្ចប់ ស្មើទម្ងន់៤,៤៧០ក្រាម សាច់ថ្នាំសុទ្ធ, ៣/- ថ្នាំកញ្ចប់ពណ៍ក្រហមរូបសេះ(MDMA)ចំនួន៥០០កញ្ចប់ស្មើទម្ងន់២,៣០៥ក្រាមសាច់ថ្នាំសុទ្ធ, ៤/- រថយន្តចំនួន០១គ្រឿង ម៉ាកព្រូសពណ៍ស ។៥/- ទូរស័ព្ទដៃចំនួន០២គ្រឿង។ ទម្ងន់សរុបចំនួន ៦.៧៧៧,១១ក្រាមសាច់ថ្នាំសុទ្ធ ៕ អត្ថបទ រឿង ចន្ទ្រា

រុស្ស៊ីអះអាងពីការរុលចូលទៅមុខ នៅជិតទីក្រុង Chasiv Yar ខណៈដែលអ៊ុយក្រែន ត្រៀមទទួលជំនួយថ្មី

2024/04/22 03:00:39 pm        149
រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងរបស់ខ្លួន ដណ្តើមបានទឹកដីនៅជិតទីក្រុង Chasiv Yar ដែលជាសមរភូមិដ៏សំខាន់ នៅអ៊ុយក្រែនភាគខាងកើត ដោយបង្ហាញពីសម្ពាធដែលប្រឈមមុខនឹងទីក្រុងគីវ ខណៈដែលខ្លួនត្រៀមទទួលជំនួយថ្មីចំនួន ៦១ពាន់លានដុល្លាររបស់សហរដ្ឋអាមេរិក។បន្ទាប់ពីការពន្យារពេលជិតមួយឆ្នាំកន្លះ ទីបំផុតស ភាតំណាងរាស្រ្តសហរដ្ឋអាមេរិក បានអនុម័តកញ្ចប់ជំនួយ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃសៅរ៍ ដោយផ្តល់ការលើកទឹកចិត្តដល់កងកម្លាំងអ៊ុយក្រែនលើការការពារនេះ។ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា ខ្លួនបានកាន់កាប់ភូមិ Bogdanivka ដែលជាភូមិជួរមុខដ៏តូចមួយ មានចម្ងាយតិចជាងបីគីឡូម៉ែត្រ(ពីរម៉ាយ) នៅភាគឦសាននៃទីក្រុងChasiv Yar។ក្រសួងបាននិយាយថា៖«អង្គភាពនៃក្រុមកងទ័ពនៅភាគខាងត្បូង បានរំដោះទាំងស្រុងនូវការតាំងទីលំនៅBogdanivka»។ទីក្រុង Chasiv Yar ដែលមានប្រជាជនប្រហែល ១៣.000នាក់ មុនពេលមានជម្លោះ ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុងដោយការប្រយុទ្ធគ្នា ហើយអ្នកស្រុកភាគច្រើន បានភៀសខ្លួន។វិមានក្រឹមឡាំង បានព្យាយាមនិយាយសម្រាលអំពីផលប៉ះពាល់នៃកញ្ចប់ជំនួយថ្មីរបស់សហរដ្ឋអាមេរិក ដែលក្រសួងការបរទេសរុស្ស៊ី បានបញ្ជាក់ថា នឹងធ្វើឲ្យក្រុងវ៉ាស៊ីនតោនពាក់ព័ន្ធយ៉ាងជ្រៅ ក្នុងសង្គ្រាមនេះ។

ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន ដោយសារសង្រ្គាមតំបន់ហ្កាហ្សា កើនឡើងជិត ៣៤.១០០ នាក់

2024/04/22 02:53:03 pm        81
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យ (២១ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្តលើតំបន់ហ្កាហ្សាស្ទ្រីប បានកើនឡើងជិតដល់ ៣៤.១០០ នាក់។ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤៨ នាក់ និងបង្ករបួស ៧៩ នាក់ទៀតក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣៤.០៩៧ នាក់ និងអ្នករបួសដល់ ៧៦.៩៨០ នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះអ៊ីស្រាអែល-ហាម៉ាស កាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ទូរទស្សន៍ប៉ាឡេស្ទីនបានរាយការណ៍កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ីស្រាអែលបានវាយឆ្មក់តាមអាកាសជាច្រើនកន្លែងលើទីក្រុង រ៉ាហ្វា (Rafah) នៅភាគខាងត្បូងហ្កាហ្សាស្រ្ទីប ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៩ នាក់ និងការវាយប្រហារនៅក្នុងតំបន់ផ្សេងទៀតបានសម្លាប់មនុស្សជាច្រើនទៀត។អ្នកស្លាប់ភាគច្រើនត្រូវបានគេរាយការណ៍ថាជាស្ត្រី និងកុមារ រួមទាំងស្ត្រីមានផ្ទៃពោះផងម្នាក់ដែរ។ យោងតាមទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានឱ្យដឹងថា គ្រូពេទ្យបានធ្វើការវះកាត់សង្គ្រោះបន្ទាន់លើស្ត្រីមានផ្ទៃពោះដែលបានស្លាប់នោះដើម្បីជួយសម្រាលទារកស្រីម្នាក់ ដែលពេលនេះស្ថិតក្នុងស្ថានភាពនឹងនរ៕

UN៖ ភ្លៀងធ្លាក់ខ្លាំងនឹងប៉ះពាល់ដល់មនុស្សប្រហែល ៧៧ ម៉ឺននាក់ក្នុងប្រទេសសូម៉ាលី

2024/04/22 02:45:02 pm        77
ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃអាទិត្យ (២១ មេសា) ថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ធ្ងន់ធ្ងរនៅក្នុងស្រុកចំនួន ២២ នៃប្រទេសសូម៉ាលី ត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់មនុស្សប្រហែល ៧៧០.០០០ នាក់។ការិយាល័យ OCHA បាននិយាយថា ភ្លៀងប្រចាំរដូវដែលចាប់ពីខែមេសា ដល់ខែមិថុនា បានចាប់ផ្តើមនៅក្នុងតំបន់ភាគច្រើននៃប្រទេស ជាមួយនឹងភ្លៀងធ្លាក់ខ្លាំងនៅតំបន់ខ្លះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ពីទឹកជំនន់ដ៏គំហុក ឬទឹកជំនន់តាមទន្លេនៅឡើយទេ។យោងតាមទីភ្នាក់ងារអង្គការសហប្រជាជាតិបានឱ្យដឹងថា ក្រុមមន្រ្តីបានត្រៀមទូកប្រហែល ៥១ គ្រឿងដើម្បីជម្លៀសប្រជាជន និងផ្តល់ជំនួយនៅក្នុងទីតាំងអាទិភាពនៅតាមដងទន្លេ ស្ហាប៊ែល (Shabelle) និងទន្លេ ជូបា (Juba) និងដើម្បីផ្តល់ជំនួយដល់តំបន់ដែលអាចត្រូវបានកាត់ផ្តាច់ ឬជម្លៀសប្រជាជនដែលអាចត្រូវការជំនួយ។ទោះជាយ៉ាងណា ទីភ្នាក់ងារ UN នេះបន្ថែមថា ភ្លៀងបាននាំមកនូវភាពធូរស្រាលដល់ប្រជាជន និងអ្នកដាំដំណាំនៅទូទាំងប្រទេស ដោយបង្កើតវាលស្មៅឡើងវិញ និងបំពេញចំណុចទឹកដែលបានរីងស្ងួត។ នៅចុងឆ្នាំ២០២៣ ភ្លៀងធ្លាក់ខ្លាំងពីខែតុលា ដល់ខែធ្នូ និងទឹកជំនន់បានធ្វើឱ្យមនុស្ស ១,៦ លាននាក់ផ្លាស់ទីលំនៅចេញពីផ្ទះសម្បែងរបស់ពួកគេ នេះបើយោងតាមអង្គការសហប្រជាជាតិ៕

រុស្ស៊ី បានបង្កើនវិធានការសន្តិសុខ ១ខែបន្ទាប់ពីការវាយប្រហារនៅសាលប្រគុំតន្ត្រី

2024/04/22 01:31:47 pm        62
នៅថ្ងៃច័ន្ទនេះ គឺជាថ្ងៃមួយខែចាប់តាំងពីការវាយប្រហារភេរវកម្មដ៏ឃោឃៅនៅសាលប្រគុំតន្ត្រីមួយកន្លែងនៅជិតទីក្រុងមូស្គូ។ រដ្ឋាភិបាលរុស្ស៊ី តាមសេចក្តីរាយការណ៍ថា បាននឹងកំពុងបង្កើនវិធានការសន្តិសុខ ហើយជាក់ស្តែងរួមមានទាំងការបង្រ្កាបលើជនអន្តោប្រវេសន៍ខុសច្បាប់។ មនុស្សជាង ១៤០ នាក់ បានស្លាប់ដោយសារឧបទ្ទវហេតុកាលពីថ្ងៃទី ២២ ខែមីនា។ វាជាការវាយប្រហារភេរវកម្មដ៏ឃោឃៅបំផុតនៅក្នុងប្រទេសរុស្ស៊ី ក្នុងរយៈពេលពីរទសវត្សរ៍កន្លងទៅនេះ។ក្រុមរដ្ឋឥស្លាម ត្រូវបានគេជឿថាជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារ។ ជនជាតិតាហ្សីគីស្ថាន បួននាក់ត្រូវបានចោទប្រកាន់ពីបទធ្វើការវាយប្រហារនេះ។ ការស្ទង់មតិដែលបានធ្វើឡើងនៅក្នុងប្រទេសរុស្ស៊ី បង្ហាញថាចំនួនមនុស្សកាន់តែច្រើនឡើង មានអារម្មណ៍ថាត្រូវបានគំរាមកំហែងដោយសកម្មភាពភេរវកម្ម។មនុស្សជាច្រើន បានប្រាប់សមាជិកប្រព័ន្ធផ្សព្វផ្សាយ NHK នៅទីក្រុងមូស្គូភាគកណ្តាលថា អាជ្ញាធរគួរតែពង្រឹងវិធានការលើជនអន្តោប្រវេសន៍មកពីអាស៊ីកណ្តាល។ ក្រសួងមហាផ្ទៃ បាននិយាយកាលពីដើមខែនេះថា ក្រសួងបានអនុវត្តការបង្រ្កាបលើជនអន្តោប្រវេសន៍ខុសច្បាប់ជាង ១០.០០០ ទីតាំង រួមទាំងនៅការដ្ឋានសំណង់ក្នុងទីក្រុងមូស្គូផងដែរ។លោក វ្ល៉ាឌីមៀ ពូទីន បានទទួលជ័យជម្នះក្នុងការបោះឆ្នោតយ៉ាងលើសលប់ ក្នុងការបោះឆ្នោតប្រធានាធិបតីកាលពីខែមីនា ហើយលោកនឹងចាប់ផ្តើមអាណត្តិទីប្រាំរបស់លោកជាប្រធានាធិបតី នៅថ្ងៃទី ៧ ខែឧសភា។ ជាក់ស្តែង លោកកំពុងពង្រឹងវិធានការសន្តិសុខ ដោយសារតែការវាយប្រហារភេរវកម្ម អាចធ្វើឱ្យរដ្ឋបាលរបស់លោកមានអស្ថិរភាព។

យន្តហោះច្រើនគ្រឿង ទម្លាក់ជំនួយមនុស្សធម៌លើតំបន់ហ្កាហ្សា ខណៈទុរ្ភិក្សជិតមកដល់

2024/04/22 11:10:23 am        63
យន្តហោះជាច្រើនគ្រឿង បានទម្លាក់ជំនួយមនុស្សធម៌ មកពីចក្រភពអង់គ្លេស ប្រទេសអេហ្ស៊ីប និងប្រទេសអាល្លឺម៉ង់ នៅជុំវិញតំបន់ហ៊ុមព័ទ្ធហ្កាហ្សា កាលពីថ្ងៃអាទិត្យ។ តំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន ដែលត្រូវបានបំផ្លិចបំផ្លាញ ប្រឈមនឹងគ្រោះទុរ្ភិក្ស និងជំងឺរាលដាល រយៈពេលប្រាំមួយខែបន្ទាប់ពីយុទ្ធនាការតាមអាកាស និងជើងគោករបស់អ៊ីស្រាអែល បានចាប់ផ្តើម។អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា ការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ក្នុងការធ្វើឲ្យប្រសើរនៃការចូលមកនៃជំនួយនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប មានកម្រិត និងពេលខ្លះពុំមានផលប៉ះពាល់ឡើយ ខណៈលោកបានជំរុញឱ្យមានការវិវឌ្ឍន៍ជាបន្ទាន់ដ៏មានអត្ថន័យ និងអាចវាស់ស្ទង់បាន ដើម្បីបញ្ចៀសគ្រោះទុរភិក្ស។អង្គការសហប្រជាជាតិ បានត្អូញត្អែរពីឧបសគ្គជាច្រើនក្នុងការឲ្យជំនួយចូល និងចែកចាយជំនួយនៅទូទាំងតំបន់ហ្កហ្សា កំឡុងសង្គ្រាមរយៈពេលប្រាំមួយខែរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន គ្រប់គ្រងតំបន់ហ៊ុមព័ទ្ធដែលមានប្រជាជន ២,៣ លាននាក់។កាលពីពេលថ្មីៗនេះ អ៊ីស្រាអែលបានបើកច្រកឆ្លងកាត់ Erez ចូលទៅកាន់ភាគខាងជើងតំបន់ហ្កាហ្សានិងអនុញ្ញាតឱ្យប្រើប្រាស់បណ្តោះអាសន្នកំពង់ផែ Ashdod នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទាមទារឱ្យមានវិធានការដើម្បីកាត់បន្ថយវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ដោយនិយាយថា លក្ខខណ្ឌជាច្រើនអាចត្រូវបានដាក់លើការគាំទ្ររបស់សហរដ្ឋអាមេរិក សម្រាប់អ៊ីស្រាអែល ប្រសិនបើប្រទេសនេះពុំមានចំណាត់ការ។

ប្រជាជនក្រុងប៉ារីស តវ៉ាប្រឆាំងការរើសអើងជាតិសាសន៍ និងអំពើហឹង្សារបស់នគរបាល

2024/04/22 11:07:27 am        63
បាតុករជាងមួយពាន់នាក់ បានចេញធ្វើបាតុកម្មនៅទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃអាទិត្យ ប្រឆាំងការរើសអើងជាតិសាសន៍ និងគាំទ្រតំបន់ហ្កាហ្សា។បន្ទាប់ពីត្រូវបានហាមឃាត់ដោយនគរបាលទីក្រុងប៉ារីស ដែលបាននិយាយថា ពួកគេខ្លាចមានអំពើហិង្សា និងការប្រកាសប្រឆាំងសាសនាអាចនឹងកើតឡើង តុលាការរដ្ឋបាលទីក្រុងប៉ារីស បានសម្រេចឲ្យផ្អាកបម្រាម ដោយចាត់ទុកថាវាជាការរំលោភបំពានធ្ងន់ធ្ងរ និងខុសច្បាប់លើសេរីភាពក្នុងការធ្វើបាតុកម្ម។អង្គការចំនួន៥១ បានចូលរួមក្នុងការតវ៉ាដើម្បីរំលឹកដល់ ជនរងគ្រោះនគរបាលវ័យក្មេង ឧក្រិដ្ឋកម្មនៅតុលាការ និងក្នុងពន្ធនាគារ ខណៈបានបញ្ជាក់ផងដែរអំពីស្ថានភាពរបស់កុមារនៅក្នុងតំបន់ហ្កាហ្សា។ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សជាង ៣៤.០០០នាក់ត្រូវបានសម្លាប់នៅក្នុងការវាយលុករបស់អ៊ីស្រាអែលលើតំបន់ហ្កាហ្សា ដែលប្រហែលពាក់កណ្តាលជាកុមារ នេះបើយោងតាមអង្គការយូនីសេហ្វ។កាលបរិច្ឆេទនៃបាតុកម្មនេះ ត្រូវបានជ្រើសរើសដើម្បីរំលឹកដល់លោក Amine Bentounsi ជាយុវជនម្នាក់ ដែលត្រូវបានបាញ់ចំខ្នងដោយនគរបាលកាលពីថ្ងៃទី ២២ ខែមេសា ឆ្នាំ ២០១២ នៅជាយក្រុងក្រុង Noisy-le-Sec ក្បែរទីក្រុងប៉ារីស។

អង្គការស្ត្រី បង្កើនការព្រួយបារម្ភពីវត្តមានទាហានអាមេរិក ជាង ១១.០០០ នាក់នៅហ្វីលីពីន

2024/04/22 10:58:56 am        117
សម្ព័ន្ធជាតិនៃអង្គការស្ត្រី ឬហៅថាសម្ព័ន្ធ ហ្កាប្រ៊ីអ៊ែលឡា (GABRIELA) នៅក្នុងប្រទេសហ្វីលីពីន កាលពីថ្ងៃអាទិត្យ (២១ មេសា) បានបង្កើនការព្រួយបារម្ភអំពីវត្តមានរបស់ទាហានសហរដ្ឋអាមេរិក ជាង ១១.០០០ នាក់នៅក្នុងប្រទេសដើម្បីចូលរួមក្នុងសមយុទ្ធយោធាប្រចាំឆ្នាំរួមគ្នា។ទាហានអាមេរិកជាង ១១.០០០ នាក់ និងទាហានហ្វីលីពីន ៥.០០០ នាក់ នឹងចូលរួមក្នុងសមយុទ្ធរួមគ្នាដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ខែមេសា នេះដល់ថ្ងៃទី១០ ខែឧសភា។ ទាហានអាមេរិក ជាច្រើនបានមកដល់ហ្វីលីពីន ក្នុងខែមីនា សម្រាប់សកម្មភាពប្រយុទ្ធរួមគ្នាដែលនាំទៅដល់សមយុទ្ធ បាលីកាតាន់ (Balikatan) ឬហៅថា «ប្រកៀកស្មាប្រយុទ្ធ»។លោកស្រី ឃ្លែរីស ផាល់ស៍ (Clarice Palce) អគ្គលេខាធិការសម្ព័ន្ធ GABRIELA បាននិយាយថា ក្រុមស្ត្រី «បង្កើនការជូនដំណឹងអំពីការកើនឡើងនៃអំពើហិង្សាលើស្ត្រី ជាពិសេសពេស្យាកម្ម និងការរំលោភបំពានផ្លូវភេទ នៅក្នុងតំបន់ដែលត្រូវបានកំណត់សម្រាប់មូលដ្ឋានយោធាសហរដ្ឋអាមេរិក ក្នុងអំឡុងពេលសមយុទ្ធនេះ»។លោកស្រីបានរិះគន់កិច្ចព្រមព្រៀងយោធាមិនស្មើភាព ដូចជាកិច្ចព្រមព្រៀងកងកម្លាំងបំពេញទស្សនកិច្ច (VFA) និងកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការការពារជាតិ (EDCA) ថាបានផ្តល់ឱ្យទាហានអាមេរិកប្រកបដោយប្រសិទ្ធភាពនូវអាជ្ញាប័ណ្ណដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្ម និងបំពានលើប្រជាជនហ្វីលីពីន ដោយមិនប្រឈមមុខនឹងការទទួលខុសត្រូវក្រោមច្បាប់ប្រទេស៕

ក្រុមហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់ បានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល នៅលីបង់ភាគ ខាងត្បូង

2024/04/22 10:50:19 am        132
ក្រុមហេសបូឡាលីបង់ដែលគាំទ្រដោយអ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអាទិត្យថា ខ្លួនបានបាញ់ទម្លាក់យានដ្រូនរបស់អ៊ីស្រាអែល ដែលកំពុងបំពេញបេសកកម្មប្រយុទ្ធ នៅប្រទេសលីបង់ភាគខាងត្បូង។សេចក្តីថ្លែងការណ៍មួយរបស់ក្រុមនេះ បានឲ្យដឹងថា យានដ្រូនដែលត្រូវបានទម្លាក់ពីលើតំបន់ Al Aishiyeh នៅប្រទេសលីបង់ ភាគខាងត្បូង «កំពុងធ្វើការវាយប្រហាររបស់ខ្លួនលើប្រជាជនស្មោះត្រង់ របស់យើង»។កងកម្លាំងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហេសបូឡានៅប្រទេសលីបង់ បានធ្វើការបាញ់ប្រហារគ្នាអស់ រយៈពេលជាង ៦ខែហើយ ស្របទៅនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា នៅក្នុងអរិភាពដ៏ធ្ងន់ធ្ងរបំផុត ចាប់តាំងពីពួកគេ បានប្រយុទ្ធគ្នាក្នុងសង្គ្រាមដ៏ធំមួយ ក្នុងឆ្នាំ ២០០៦។ក្រុមហេសបូឡា បានអះអាងថា យានដ្រូន គឺជាប្រភេទ Hermes 450 របស់អ៊ីស្រាអែល ដែលជាយាន ដ្រូនផលិតដោយក្រុមហ៊ុន Elbit Systems ជាក្រុមហ៊ុនផលិតអាវុធដែលមានមូលដ្ឋាន នៅអ៊ីស្រាអែល។ការប្រយុទ្ធគ្នា បានជំរុញឲ្យមានការព្រួយបារម្ភអំពីហានិភ័យនៃការកើនឡើងភាពតានតឹងបន្ថែមទៀត។តួលេខរបស់សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យ៉ាងហោចណាស់មានជនជាតិលីបង់ ៣៧០នាក់ រួមទាំងអ្នកប្រយុទ្ធហេសបូឡាជាង ២៤០នាក់ និងជនស៊ីវិល ៦៨នាក់ ត្រូវបានសម្លាប់នៅក្នុងការប្រយុទ្ធគ្នា។ ជនជាតិអ៊ីស្រាអែល ១៨នាក់ រួមទាំងទាហាន និងជនស៊ីវិល ត្រូវបានសម្លាប់ នៅខាងព្រំដែនអ៊ីស្រាអែល នេះបើយោងតាមតួលេខរបស់អ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ស្រ្តីហ្កាហ្សា រក្សាបុណ្យប្រពៃណី Eid ឲ្យនៅរស់រវើក បើទោះបីជាជួបកង្វះខាតក៏ដោយ
03/19/2026 09:03 PM
រដូវផ្ការីកសាគូរ៉ា ចាប់ផ្តើមជាផ្លូវការនៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាថ្ងៃព្រហស្បតិ៍នេះ
03/19/2026 08:03 PM
កងកម្លាំងប្រដាប់អាវុធ៖ ការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ីរ៉ង់ នឹងនាំឲ្យមានការសងសឹកខ្លាំងជាងមុន
03/19/2026 08:03 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ សមាជិកសភាអ៊ីរ៉ង់ស្នើយកថ្លៃឈ្នួលលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz
03/19/2026 08:03 PM
អ៊ីរ៉ង់អំពាវនាវឲ្យមានការសម្របសម្រួលក្នុងតំបន់ អំឡុងជំនួបតាមទូរស័ព្ទជាមួយទួរគី អេហ្ស៊ីប និងប៉ាគីស្ថាន
03/19/2026 08:03 PM
ប្រមុខណាតូ៖ ការវាយប្រហារអ៊ីរ៉ង់ សំខាន់ខ្លាំងណាស់សម្រាប់សន្តិសុខអឺរ៉ុប
03/19/2026 08:03 PM
ប្រេសិតលោក Trumpជួបមេដឹកនាំបេឡារុស ដើម្បីចរចាលើការដោះលែងអ្នកទោសនយោបាយបន្ថែមទៀត
03/19/2026 08:03 PM
ផ្លូវជនបទក្នុងខេត្តចំនួនពីរ កំពុងបង្កើតបរិយាកាសគាំទ្រដល់ការរស់នៅរបស់ប្រជាជន
03/19/2026 08:03 PM
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាឱ្យរដ្ឋមន្រ្ដីក្រសួងការងារ ប្រជុំជាមួយតំណាងនិយោជក និងសហជីព ដើម្បីដោះស្រាយផលលំបាករបស់កម្មករដែលកើតចេញពីការកើនឡើងតម្លៃប្រេងឱ្យបានឆាប់បំផុត
03/19/2026 08:03 PM
វិបត្តិប្រេងឥន្ធនៈ នៅថៃ ប៉ះពាល់ដល់រថយន្តសង្គ្រោះបន្ទាន់ នៅក្នុងខេត្តជាច្រើន
03/19/2026 07:03 PM