គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

វាយកូនឃ្លីលើតុកម្ពុជាទទួលបានសម្ភារៈហ្វឹកហាត់ពីសហព័ន្ធអន្តរជាតិ

2025/12/02 09:06:10 pm        192
សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ទទួលបានសម្ភារៈហ្វឹកហាត់ពីសហព័ន្ធវាយកូនឃ្លីលើតុអន្តរជាតិ ដើម្បីប្រគល់បន្ត ដល់សមាគម ក្លិប ចំនួន៤ រួមមាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា គណៈកម្មាធិការជាតិស៉្បេស្បាលអូឡាំពិកកម្ពុជា និងវិទ្យាល័យបាក់ទូក។ ក្រោមការឧបត្ថម្ភរបស់សហព័ន្ធកីឡាវាយកូនឃ្លីលើតុអន្តរជាតិដើម្បីជំរុញ និងការអភិឌ្ឍនប្រភេទមួយនេះឲ្យមានការរីកចម្រើនក្នុងដំណើរឆ្ពោះព្រឹត្តិការណ៍ការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០៣១ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។លោក ហេង សុខជាតិ អគ្គលេខាធិការរង សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានប្រាប់ឲ្យដឹងថា សម្ភារកីឡាវាយកូនឃ្លីលើតុនេះ ជាការចូលរួមចំណែកការអភិវន្ឍ ឲ្យកាន់តែមានលក្ខណៈផុលផុស នឹងកាន់តែច្រើនថែមទៀត និងជាឱកាសដើម្បី បង្កើតនូវបរិយាកាស ប្រកួតប្រជែងកាន់តែទូលំទូលាយ ម្យ៉ាងវិញទៀតដើម្បីលើកកម្ពស់សមត្ថភាព និងបច្ចេកទេសក្នុងការប្រកួតកីឡាវាយកូនឃ្លីលើតុ របស់យើងឲ្យកាន់តែមានការរីកចម្រើន បង្កើនការផលលិទ្ធធនធានបន្តវេនឲ្យបានច្រើន នាពេលអនាគត។សូមជម្រាបថា ការប្រគល់ជូនសម្ភារៈកីឡានេះ មានការចូលរួមប្រគល់ពី លោក លោក ស៊ុន សុទ្ធារិទ្ធ ទីប្រឹក្សាជាន់ខ្ពស់ទទួលបន្ទុកផ្នែកបច្ចេកទេសរបស់សហព័ន្ធ ជូនទៅដល់អ្នកតំណាងអង្គភាពកីឡាទំាង ៤ នៅសាលហ្វឹកហាត់របស់សហព័ន្ធក្នុងពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។ក្រោមការឧបត្ថម្ភពីសហព័ន្ធវាយកូនឃ្លីលើតុអន្តជាតិ សហព័ន្ធបានឧបត្តម្ភសម្ភារកីឡាវាយកូនឃ្លីលើតុចំនួន ៤ អង្គភាព ក្នុងមួយអង្គភាព ទទួលបានតុកីឡាវាយកូនឃ្លីលើតុ (ប៉េងប៉ុង) ចំនួន ២ សំណាញ់ ចំនួន ២ រ៉ាកែតវាយកូនឃ្លីលើតុ (រ៉ាកែតប៉េងប៉ុង) ចំនួន ១០ -និងគ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន ២៤០ គ្រាប់ផងដែរ៕

កូនប្រុស Thiago Silva ទទួលបានកិច្ចសន្យាអាជីពលើកដំបូងជាមួយតោខៀវ Chelsea

2025/12/02 08:59:21 pm        152
Isago Silva កូនប្រុសរបស់អតីតខ្សែការពារប្រេស៊ីល Thiago Silva ទទួលបានកិច្ចសន្យាអាជីពលើកដំបូងជាមួយក្លិបបាល់ទាត់តោខៀវ Chelsea ដែលជាអតីតក្លិប ឪពុករបស់ខ្លួនធ្លាប់ប្រកបអាជីព។លេងក្នុងតំណែងខ្សែការពារដូចឪពុកដែរ កីឡាករវ័យ ១៧ ឆ្នាំរូបនេះ រួមជាមួយប្អូនប្រុសម្នាក់ទៀត Iago Silva បានចូលរួមជាមួយថ្នាលយុវជនរបស់ Chelsea តាំងពីឆ្នាំ ២០២០ នៅពេលដែលឪពុករបស់ពួកគេផ្លាស់មកកាន់ Chelsea ពី Paris Saint Germain។Thiago Silva បច្ចុប្បន្នវ័យ ៤១ ឆ្នាំ បានចាកចេញពីក្លិប Premier League មួយនេះនៅឆ្នាំ ២០២៤ ចូលរួមជាមួយ Fluminense ក្រោយឈ្នះជើងឯក Champions League, UEFA Super Cup និង Club World Cup នៅឆ្នាំ ២០២១ តែ Isago Silva នៅតែនៅបន្តជាមួយថ្នាលយុវជនរបស់ Chelsea។ Isago Silva បានចូលរួមជាមួយ Chelsea ក្នុងកម្រិតអាយុក្រោម ១៣ ឆ្នាំ និងបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Chelsea អាយុក្រោម ១៨ ឆ្នាំក្នុងរដូវកាល ២០២៤-២៥ ។Chelsea បានឱ្យដឹងថា Isago Silva "បានអភិវឌ្ឍទៅជាខ្សែការពារដែលមានសមត្ថភាព និងអាចទុកចិត្តបាន ដែលមានភាពងាយស្រួលក្នុងប្រតិបត្តិការទាំងខ្សែការពារឆ្វេង និងខ្សែការពារកណ្តាល"។រដូវកាលនេះ Isago បានបង្ហាញខ្លួនក្នុងយុទ្ធនាការប្រកួត Premier League Cup ជាមួយ Chelsea ក្នុងកម្រិតជើងឯកអាយុក្រោម ១៧ និង ១៨ ឆ្នាំ៕ អត្ថបទ៖ នាង សុភាវុធ

កីឡាករ Mondo Duplatis និងកីឡាការិនី Sydney McLaughlin ឈ្នះជ័យលាភីអត្តពលិកឆ្នើមប្រចាំឆ្នាំ

2025/12/02 08:39:26 pm        167
កីឡាករលោតកំពស់ប្រើថ្នោលស៊ុយអែត Mondo Duplantis និងកីឡាការិនីអាមេរិក Sydney McLaughlin-Levrone ត្រូវបានបោះឆ្នោតជ្រើសរើសជាអត្តពលិកឆ្នើមប្រចាំឆ្នាំ តាមរយៈសមិទ្ធផលអស្ចារ្យរបស់ពួកគេ។Mondo Duplantis បានការពារមេដាយមាសរបស់ខ្លួនក្នុងការប្រកួតជើងឯកពិភពលោកនៅទីក្រុងតូក្យូប្រទេស ជប៉ុនកាលពីខែកញ្ញា មុនពេលដែលបានបំបែកកំណត់ត្រាខ្លួនឯងបួនលើក និងមិនចាញ់សោះ ១៦ ប្រកួតជាប់គ្នា។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះ ថែមទាំងឈ្នះការប្រកួតកីឡាលោតកំពស់ប្រើថ្នោលនេះលើកទីប្រាំផងដែរនៅព្រឹត្តិការណ៍ Diamond League។ងាកមកផ្នែកនារីវិញ កីឡាការិនីអាមេរិក Sydney McLaughlin-Levrone មិនខុសពី Duplantis ឡើយ ពោលគឺនាងមិនចាញ់ការប្រកួតរយៈពេលពីរឆ្នាំមកហើយ ទាំងនៅវិញ្ញាសារត់ ៤០០ ម៉ែត្រ និងរត់ផ្លោះរបង ៤០០ ម៉ែត្រ។ ជ័យជំនះរបស់នាងនៅទីក្រុងតូក្យូស្ថិតក្នុងថេរវេលា ៤៧ វិនាទី ៧៨ គឺជាថេរវេលាលឿនបំផុតទីពីរក្នុងប្រវត្តិសាស្រ្តកីឡារត់ប្រណាំង ៤០០ ម៉ែត្រនារីនេះ ខណៈកីឡាការិនីវ័យ ២៦ ឆ្នាំរូបនេះ ក៏បានក្លាយជាកីឡាការិនីដំបូងផងដែរដែលឈ្នះជើងឯកពិភពលោកទាំងពីរវិញ្ញាសារត់ ៤០០ ម៉ែត្រ និងរត់ផ្លោះរបង ៤០០ ម៉ែត្រនេះ។ ក្រៅពីនេះ McLaughlin ក៏ជាសមាជិកនៃក្រុមដែលឈ្នះជើងឯកពិភពលោកវិញ្ញាសារត់បណ្តាក់ ៤x៤០០ ម៉ែត្រផងដែរ៕ អត្ថបទ៖នាង សុភាវុធ

គោលការណ៍សំខាន់ៗផ្តល់ជូនដល់ជម្រើសជាតិកម្ពុជាមុនចូលរួមប្រកួតកីឡាស៊ីហ្គេម ២០២៥

2025/12/02 08:23:04 pm        194
គោលការណ៍សំខាន់ៗចំនួន៣ត្រូវបានថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និង​កីឡា​បាន​ណែនាំ​ជូន​ដល់​ប្រតិភូ​កីឡា គ្រូបង្វឹក អត្តពលិកជម្រើសជាតិកម្ពុជា មុនពេលចូលរួមប្រកួតកីឡាស៊ីហ្គេម លើក​ទី​៣៣ ចាប់ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។គោលការណ៍សំខាន់ៗទាំងនេះត្រូវបានលើកឡើងដោយឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) នៅក្នុងវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ រយៈពេលពីរថ្ងៃ ថ្ងៃទី០១-០២ ខែ​ធ្នូ ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា រាជធានីភ្នំពេញ។ឯកឧត្តម វ៉ាត់ ចំរើន គូសបញ្ជាក់ថា ចំណុចសំខាន់ៗ ដែលណែនាំជូនដល់សិក្ខាកាម ជាគ្រូបង្វឹក កីឡាករ កីឡាការិនីជម្រើសជាតិ រួមមាន៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ដូចជាឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាអនុញ្ញាតឱ្យប្រតិភូកីឡាកម្ពុជាចូលរួមប្រកួតកីឡាស៊ីហ្គេម ហើយឱ្យការចូលរួមនេះវិលត្រឡប់មកវិញដោយសុវត្ថិភាព។ ចំពោះផ្នែកជំនាញ គឺការជំរុញឱ្យមានការខិតខំប្រឹងប្រែង ប្រើប្រាស់បច្ចេកទេស និងបញ្ចេញសមត្ថភាពក្នុងការប្រកួតឱ្យកើនឡើងនូវសិទ្ធផលខ្ពស់ ដើម្បីស្វែងរកលទ្ធផលជ័យលាភីមេដាយជូនជាតិ។សូមបញ្ជាក់ថា វគ្គសិក្ខាសាលានេះត្រូវបានធ្វើឡើងដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរៀបចំវគ្គសិក្ខាសាលាស្តីពី “វិន័យ និងក្រមសីលធម៌ ត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។លោក យាន គីស៊ីវត្ថា ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានជម្រាបជូនថា វគ្គនេះមានគ្រូឧទ្ទេស៤នាក់ ដោយ១២ ប្រភេទកីឡាចូលរួមប្រកួតរួមមានកីឡា ហែលទឹក កីឡា អត្តពលកម្ម កីឡាអេឡិចត្រូនិក កីឡា គុនដាវ កាយសម្ព័ន្ធ ជីជីតស៊ូ ឃីតបុកស៊ីង តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងកីឡាបាល់ទាត់លើតុ មានសិក្ខាកាមចំនួន ៧៥នាក់ គឺផ្តោតសំខាន់លើប្រតិភូកីឡា គ្រូបង្វឹក គ្រូជំនួយ កីឡាករ-កីឡាការិនី ក្រុមកីឡាជម្រើសជាតិត្រៀម ចូលរួមប្រកួត។ លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានបញ្ជាក់បន្ថែមថា គោលបំណងនៃការរៀបចំវគ្គសិក្ខាសាលានេះឡើងគឺ ដើម្បីពង្រឹងបន្ថែមពីលើចំណេះដឹង និងចែករំលែកបទពិសោធន៍ ដល់ប្រតិភូកីឡា ជាពិសេសសុវត្ថិភាព ក្នុងការធ្វើដំណើររបស់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី មុនពេលចេញ ដំណើរទៅចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទីនៅថៃ ក្នុងការធ្វើដំណើរទាំងទៅ ទាំងមក ហូបចុក ស្នាក់នៅ និងការថែទាំសុខភាព អំឡុងពេលស្នាក់នៅ និងហាត់ហ្វឹកហ្វឺន។ ក្នុងន័យនេះ លោកប្រធានសង្ឈឹមថា លោកគ្រូអ្នកគ្រូ កីឡាករ កីឡាការិនីនឹងទទួលបានចំណេះដឹង បទពិសោធន៍ថ្មីពីវគ្គសិក្ខាសាលានេះ ទៅដឹកនាំកីឡាករ កីឡាការិនីប្រកបដោយសុវត្ថិភាព ជាពិសេសដណ្តើមមេដាយជូនជាតិ៕

ក្រោយជួបកីឡាករល្បីៗពិភពលោក ជំរុញឲ្យថ្នាលវាយកូនគោលកម្ពុជា មានក្ដីស្រម៉ៃកាន់តែធំ ដើម្បីលើកមុខមាត់ជាតិ

2025/12/02 08:10:17 pm        208
កីឡាករថ្នាលវាយកូនគោលកម្ពុជា យ៉ែម ខៀវវីរៈបុត្រ បានសម្ដែងក្ដីរីករាយជាខ្លាំង ក្រោយបានជួប និងឃើញផ្ទាល់នូវការប្រកួតរបស់កីឡាករអាជីពអន្ដរជាតិ ដែលជាក្ដីស្រម៉ៃរបស់ខ្លួន ហើយបានជំរុញឲ្យរូបគេមានគោលដៅកាន់តែធំ ក្នុងការខិតខំហ្វឹកហាត់ ដើម្បីឈានទៅលើកមុខមាត់ប្រទេសជាតិ តាមរយៈវិស័យកីឡាមួយនេះ។ការគូសបញ្ជាក់នេះ បន្ទាប់ពីកីឡាករថ្នាលជាច្រើន ក្រោមការសម្របសម្រួល និងដឹកនាំពីលោក សុខ សុធីរ៉ា អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនគោលកម្ពុជា បានចូលរួមទស្សនាការប្រកួតផ្ទាល់ កំឡុងព្រឹត្តិការណ៍ជើងឯកវឌ្ឍនៈលេជេនស៍ នៅទីលានវឌ្ឍនៈហ្គោលរីហ្សត កាលពីថ្មីៗ ដែលបានផ្ដល់នូវចំណេះដឹងថ្មីៗជាច្រើនដល់ពួកគេ។ក្នុងនាមថ្នាលបន្ដវេន យុវជន យ៉ែម ខៀវវីរៈបុត្រ និងមិត្តរួមក្រុម បានចាត់ទុកព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ មិនត្រឹមតែជួយលើកមុខមាត់ប្រទេសជាតិ តែក៏ជាការលើកកម្ពស់វិស័យកីឡាវាយកូនគោលកម្ពុជា ជាក់ស្ដែងក្រោយបានជួបនិមិត្ដរូប ដែលជាកីឡាករល្បីៗលើពិភពលោក បានធ្វើឲ្យពួកគេមានក្ដីស្រម៉ៃកាន់តែខំ ដើម្បីអភិវឌ្ឍសមត្ថភាព បច្ចេកទេស ឆ្ពោះទៅរកការប្រកួតប្រជែងកម្រិតខ្ពស់ ដើម្បីលើកកម្ពស់មាត់ប្រទេសជាតិនាថ្ងៃអនាគត។គួរដឹងថា ជើងឯកវាយកូនគោលលំដាប់ពិភពលោក Vattanac Legends Championship លើកដំបូងនៅកម្ពុជា ដែលនាំមកដោយក្រុមហ៊ុនវឌ្ឍនៈគ្រុប ពិតជាបានបន្សល់នូវសមិទ្ធផលដ៏អស្ចារ្យជាច្រើន ក្នុងការលើកកម្ពស់មុខមាត់ជាតិ ទាំងទេសចរណ៍ វប្បធម៌ និងវិស័យកីឡា ជាក់ស្ដែងក្រៅពីការប្រកួតលើទីលានស្ដង់ដារអន្ដរជាតិ ក៏ឡាករមួយចំនួន ក៏បានឆ្លៀតចែករំលែកបទពិសោធន៍ដល់កីឡាករថ្នាលវាយកូនគោលកម្ពុជា សម្រាប់ជាទុនជំរុញទឹកចិត្ត និងខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីក្លាយជាកីឡាករ-កីឡាការិនីឆ្នើមនាថ្ងៃអនាគតផងដែរ៕ អត្ថបទ លី ឈុនឡា

Andre Onana មិនមានឈ្មោះក្នុងក្រុមជម្រើសជាតិកាមេរូននៅ Africa cup of Nations ខណៈគ្រូបង្គោលត្រូវបណ្តេញចេញ

2025/12/02 08:02:18 pm        243
អ្នកចាំទីក្លិបបិសាចក្រហម Manchester United, Andre Onana មិនត្រូវបានកោះហៅចូលក្រុមជម្រើសជាតិកាមេរូនសម្រាប់ការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្វ្រិក Africa Cup of Nations ឡើយ ស្របពេលក្រុមកំពុងមានបញ្ហា បន្ទាប់ពីគ្រូបង្គោលលោក Marc Brys ត្រូវបានបញ្ចប់តំណែង។ប៉ុន្មានថ្ងៃបន្ទាប់ពីការបោះឆ្នោតឡើងវិញជ្រើសរើសប្រធានសហព័ន្ធបាល់ទាត់កាមេរូន បានតំណែងទៅអតីតខ្សែប្រយុទ្ធ Samuel Eto’O នោះ ក៏បានប្រកាសពីការដកតំណែងលោក Marc Brys។ សេចក្តីថ្លែងការនាំការបញ្ចប់តំណែងលោក Marc Brys បានសរសេរយ៉ាងវែងពីការចោទប្រកាន់បុរសសញ្ជាតិប៊ែលហ្ស៊ិករូបនេះ រួមទាំងមានភស្តុតាងពីការញុះញង់ឱ្យប្រឆាំងនឹងសហព័ន្ធបាល់ទាត់កាមេរូនផងដែរ។ លោក Marc Brys ត្រូវបានតែងតាំងដោយក្រសួងកីឡារបស់ប្រទេសកាមេរូនក្នុងខែមេសាឆ្នាំ ២០២៤។ ចំណែកអ្នកចាំទី Andre Onana ដែលធ្លាប់បង្ហាញខ្លួនក្នុងក្រុមជម្រើសជាតិ ៥៩ លើកនោះ គឺជាកីឡាករដែលមានឈ្មោះល្បីម្នាក់ត្រូវបានកាត់ឈ្មោះចេញពីបញ្ជី។យ៉ាងណាក្តី ប្រហែលជាមិនសូវភ្ញាក់ផ្អើលវិញដោយសារទម្រង់លេងធ្លាក់ចុះរបស់កីឡាករវ័យ ២៩ ឆ្នាំរូបនេះនៅ Manchester United ដែលឈានដល់បញ្ចេញទៅឱ្យក្លិបទួកគី Trabzonspor ខ្ចីជើង។ កាមេរូនស្ថិតក្នុងពូល F នៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអាហ្រ្វិកជាមួយនឹង កូឌីវ័រ ហ្កាបុង និងម៉ុកហ្សាំប៊ី៕ អត្ថបទ៖នាង សុភាវុធ

កីឡាករបញ្ចស៊ីឡាត់ពីររូប នាំយកមេដាយ ២គ្រឿង ជូនជាតិពីការ​ប្រកួតកីឡា​សិស្សអាស៊ាន​លើកទី១៤ នៅប៊្រុយណេ

2025/12/02 07:44:20 pm        312
នាអាកាសយាន្តដ្ឋានតេជោ កាលពីចុងសប្តហ៍កន្លងទៅ កីឡាករបញ្ចស៊ីឡាត់ពីររូប បាននាំយកមេដាយ២គ្រឿងមកជូនជាតិមាតុភូមិក្នុងការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេ ឆ្នាំ២០២៥ “14th ASEAN SCHOOLS GAMES 2025 BRUNEI DARUSSALAM”។ ក្នុងនោះកីឡាករ រ៉ៃយ៉ុង នួនមុន្នីរាជ ទទួលបានមេដាយប្រាក់១គ្រឿង និងកីឡាករបញ្ចស៊ីឡាត់កម្ពុជា ភុក ដានីញ៉ែល ទទួលបានមេដាយសំរិទ្ធ ១ គ្រឿង។ក្នុងបទសម្ភាសន៍ជាមួយBTV Sport កីឡាករទាំង២រូបបានបញ្ជាក់ថា ការទៅប្រកួតលើកនេះមានផលពិបាកខ្លះ ជាមួយនឹងស្មារតី រួមទាំងបច្ចេកទេសក្បាច់គុនផងដែរ ព្រោះពេលឡើងទៅដល់វគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ពួកគេទាំង២បានចាញ់កីឡាករម្ចាស់ក្បាច់ គឺឥណ្ឌូនេស៊ី ទាំង២នាក់។ ទោះជាយ៉ាងណាកីឡាករទាំង២នាក់ នឹងខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីជំនះឧបសគ្គ ជាមួយនឹងម្ចាស់ក្បាច់គុនឈានទៅរកមេដាយមាសជាពុំខាន។ជាមួយនេះដែរ លោក អ៊ួ តារា អគ្គលេខាធិការ សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា បានប្រាប់ឲ្យដឹងថា មេដាយទំាង ២ គ្រឿងនេះ ជាគុណផលថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាបញ្ចស៊ីឡាត់កម្ពុជា ក្រោមដឹកនាំរបសប្រធានសហព័ន្ធ ដែលបានប្រឹងប្រែងជំរុញ និងខិតខំប្រមូលផ្តុំ ក្រុមកីឡាករ-កីឡាការិនីយុវជន ថ្នាលកីឡាបញ្ចស៊ីឡាត់ចូលរួមការប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ។ ការប្រកួតយុវជន អាស៊ីនៅប្រទេសប៉ារែនពេលថ្មីៗនេះ កីឡាករបញ្ចស៊ីឡាត់កម្ពុជា ក៏បានដណ្តើមេដាយសំរិទ្ធជូនកម្ពុជាផងដែរ។សូមជម្រាបថា កម្ពុជាបានបញ្ជូនប្រតិភូ និងកីឡាករ កីឡាការិនី សរុបចំនួន ២៨រូប លើ ៣ ប្រភេទកីឡា រួមមានអត្តពលកម្ម កីឡាវូស៊ូ និងកីឡាបញ្ចស៊ីឡាត់។ដឹកនាំទៅចូលរួមដោយ ឯកឧត្តម កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា ឯកឧត្តម ប៉ុន សុខ អគ្គនាយកកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និងលោក ព្រំ ប៊ុណ្ណយី នាយបេសកកម្ម ចូលរួមការប្រកួតកីឡាសិស្សអាស៊ាន លើកទី១៤ នៅប្រទេសប៊្រុយណេដារូសាឡឹម ៕

Flamengo ក្លាយជាក្លិបប្រេស៊ីលដំបូងគេឈ្នះជើងឯកក្លិបកំពូលអាមេរិកខាងត្បូងបួនលើក

2025/12/01 09:53:51 pm        256
Flamengo បានក្លាយជាក្លិបបាល់ទាត់ប្រេស៊ីលដំបូងគេ ដែលឈ្នះជើងឯកក្លិបកំពូលអាមេរិកខាងត្បូង Copa Liberdatores បួនលើកក្រោយយកឈ្នះក្លិបរួមលីគប្រេស៊ីល Palmeiras នៅវគ្គផ្តាច់ព្រ័ត្រ។ការប្រកួតវគ្គផ្តាច់ព្រ័ត្ររដូវកាលនេះ ត្រូវបានរៀបចំឡើងនៅរដ្ឋធានី Lima ប្រទេសពែរូ អតីតខ្សែការពារ Real Madrid និង Manchester City, Danilo គឺជាអ្នកតែតបញ្ចូលទីមួយគ្រាប់គត់ក្នុងការប្រកួតនេះនៅនាទីទី ៦៧ ដែលជាគ្រាប់បាល់ជ័យជំនះសម្រាប់ក្រុមរបស់លោក Felipe Luis ទោះបី Palmeiras មានឱកាសមាសនៅចុងម៉ោងដោយ Victor Roque ដែលស៊ុតនៅនឹងមុខទីតែរំលងរបាទី។ សូមបញ្ជាក់ថា​ ប្រាំក្នុងចំណោម ៧ រដូវកាលចុងក្រោយ Flamengo និង Palmeiras សុទ្ធតែមានមុខនៅវគ្គផ្តាច់ព្រ័ត្រ និងឈ្នះជើងឯក។ Flamengo បច្ចុប្បន្នក៏កំពុងនាំមុខគេនៅលីគកំពូលប្រេស៊ីលដែលនៅសល់ត្រឹមពីរប្រកួតទៀត ពោលគឺនាំមុខ Plameiras ​នេះដែរចំនួន ៥ ពិន្ទុ។ នេះជាការសងសឹកបានសម្រេចសម្រាប់ Flamengo ដែលធ្លាប់ចាញ់ Palmeiras នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ ២០២១៕ អត្ថបទ៖ នាង សុភាវុធ 

អ៊ីរ៉ង់នឹងមិនចូលរួមការចាប់ឆ្នោតបែងចែកពូល World Cup ដោយសារបញ្ហាទិដ្ឋការ

2025/12/01 09:48:04 pm        213
សហព័ន្ធបាល់ទាត់អ៊ីរ៉ង់បានបញ្ជាក់ថា ពួកគេក្រោធ្វើពហិការមិនចូលរួមពិធីចាប់ឆ្នោតបែងចែកពូល World Cup 2026 នៅសហរដ្ឋអាមេរិកសប្តាហ៍នេះ ដោយសារបញ្ហាទិដ្ឋការដែលត្រូវបានកំណត់។ បើតាមសារព័ត៌មានអ៊ីរ៉ង់ Tehran Times បានចុះផ្សាយថា សហរដ្ឋអាមេរិកបានផ្តល់ទិដ្ឋការតែបួននាក់ប៉ុណ្ណោះសម្រាប់ប្រតិភូអ៊ីរ៉ង់ចូលរួមការចាប់ឆ្នោតនោះ ដែលមិនមានវត្តមានប្រធានសហព័ន្ធអ៊ីរ៉ង់លោក Mehdi Taj ឡើយ។លោក Mehdi Taj បានឱ្យដឹងថា លោកបានផ្តល់ព័ត៌មាននេះទៅកាន់ប្រធាន FIFA លោក Gianni Infantino រួចហើយជុំវិញបញ្ហានេះ។ពិធីចាប់ឆ្នោតគ្រោងនឹងធ្វើនៅថ្ងៃសុក្រសប្តាហ៍នេះនៅរដ្ឋធានី Washington DC។ អ៊ីរ៉ង់បានទទួលកៅអីសម្រាប់ព្រឹត្តិការណ៍ World Cup រួចរាល់ដែលនឹងជាលើកទី ៧ និងបួនព្រឹត្តិការណ៍ជាប់គ្នាផងដែរ។ សហរដ្ឋអាមេរិក ដែលជាសហម្ចាស់ផ្ទះ World Cup ឆ្នាំក្រោយជាមួយកកាណាដា និងម៉ិកស៊ិកនោះ មានការរឹតបន្តឹងទិដ្ឋការសម្រាប់អ្នកនយោបាយអ៊ីរ៉ង់ដោយសារបញ្ហាសុវត្ថិភាព។កាលពីខែមិថុនា ប្រធានាធិបតីអាមេរិកលោក Donald Trump បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហាមឃាត់ប្រជាជនមកពីប្រទេសចំនួន ១២ មិនឱ្យចូលទឹកដីសហរដ្ឋអាមេរិក ក្នុងន័យរឹតបន្តឹងពីការគម្រាមកំហែងសន្តិសុខជាតិ។ អ៊ីរ៉ង់ជាប្រទេសមួយដែលរងផលប៉ះពាល់ពីការដាក់បម្រាមនេះ ទោះបីជាបទបញ្ជាប្រតិបត្តិត្រូវបានសន្មត់ថាលើកលែងសម្រាប់អត្តពលិក និងប្រតិភូគ្រូបង្វឹកដែលធ្វើដំណើរសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក និងអូឡាំពិកឆ្នាំ ២០២៨ ក៏ដោយ៕ អត្ថបទ៖នាង សុភាវុធ 

Liverpool ទម្លាក់ Salah អង្គុយកៅអីបម្រុងតែឈ្នះនៅទឹកដី West Ham ខណៈ Chelsea និង Arsenal ស្មើគ្នា

2025/12/01 07:54:06 pm        306
ក្រុមបាល់ទាត់ហង្សក្រហម Liverpool រកបានបី​ពិន្ទុវិញក្រោយ​ធ្លាក់​ចុះ​ទម្រង់​លេង​ជិត​ពីរ​ខែ​ចុង​ក្រោយ តាមរយៈជ័យជំនះនៅទឹកដី West Ham ២-០។ កីឡាករនាំលេងរបស់ក្រុម Mohamed Salah ត្រូវបានទម្លាក់​ឱ្យ​អង្គុយ​កៅ​អី​បម្រុង​លើក​ដំបូង​រាប់​តាំង​ពី​ខែមេសាឆ្នាំ ២០២៤ ស្របពេលដែល Alexander Isak រកបានគ្រាប់បាល់នៅ Premier League ដំបូងតាំងពីផ្លាស់ពី Newcastle។ ខ្សែប្រយុទ្ធស៊ុយអែតដែលផ្ទេរពី Newcastle ក្នុងតម្លៃ ១២៥ លានផោន​នៅថ្ងៃ​ចុង​ក្រោយ​នៃ​ទីផ្សារ​ទិញ​ដូរកីឡាករនោះ រកបានគ្រាប់នាំមុខឱ្យ Liverpool នៅនាទីទី ៦០ មុនពេលដែល Cody Gakpo រកបានគ្រាប់បាល់ធានាជ័យជំនះនៅនាទីទី ៩០+២។ នេះជាជ័យ​ជំនះទី ៧ ក្នុងចំណោម ១៣ ប្រកួតរបស់ Liverpool នៅ Premier League រដូវកាល​នេះ​ឡើងមកឈរលេខ ៨ មាន ២១ ពិន្ទុស្មើក្រុមលេខពីរ Manchester United។ ក្រុមរបស់លោក Ruben Amorim បានវាយបកយកឈ្នះនៅទឹកដី Crystal Palace ២-១ ថ្ងៃអាទិត្យម្សិលមិញផងដែរ សម្រេចបានដោយគ្រាប់បាល់របស់ Joshua Zirkzee និង Mason Mount វាយបកពីការនាំមុខរបស់ Marteta ដែលស៊ុតដោយបាល់ ១១ ម៉ែត្រ។ ងាកមកជំនួបនៅទីក្រុងឡុងដ៍ Chelsea និង Arsenal បានបញ្ចប់ដោយលទ្ធផលស្មើគ្នា ១-១។ Chelsea សល់គ្នាតែ ១០ នាក់នៅពេល Moises Caicedo ទទួលបានកាតក្រហមនៅនាទីទី ៣៨ តែរកបានគ្រាប់នាំមុខមុនដោយការតែតបញ្ចូលទីរបស់ Trevoh Chalobah មុនពេលដែល Mikel Merino តែតតាមស្មើឱ្យ Arsenal ១១ នាទីក្រោយមក។ យោងតាមលទ្ធផលនេះ Arsenal នៅតែនាំមុខគេដដែលតែកាត់បន្ថយមកត្រឹម ៥ ពិន្ទុពីក្រុមលេខពីរ Manchester City ខណៈ Chelsea លេខបីតាមពីក្រោយក្រុមនាំមុខ ៦ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

៩ខែឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍សម្រួលបែបបទជូនពលរដ្ឋខ្មែរជាង៥ពាន់នាក់ ទៅធ្វើការស្របច្បាប់នៅក្រៅប្រទេស ខណៈបទល្មើសឆ្លងដែនបង្ក្រាបបានជិត៣ពាន់ករណី
10/30/2026 02:10 PM
ប្រធានសមាគមCMA៖ រយៈពេល១០ខែឆ្នាំនេះ ប្រាក់បញ្ញើអតិថិជន​នៅគ្រឹះស្ថាន​ហិរញ្ញវត្ថុ​កើន​ក្នុង​រង្វង់ ៥%
10/30/2026 02:10 PM
អាជ្ញាធរកម្ពុជាសម្របសម្រួលដឹកជញ្ជូនទេសចរលើនាវា Villa Vie Odyssey ធ្វើដំណើរកម្សាន្តដោយមិនគិតថ្លៃ
10/30/2026 02:10 PM
អាជ្ញាធរជំរុញការផ្សព្វផ្សាយឱ្យពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រ ដើម្បី​ត្រៀម​ខ្លួន​បោះឆ្នោត​នៅឆ្នាំក្រោយ
10/30/2026 02:10 PM
អគារស្ថានីយអ្នកដំណើរ​ពិសេស VIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេច​ការ​សាងស់​បាន ៩៨%​ហើយ
10/30/2026 02:10 PM
លេខាធិការដ្ឋាននៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីហាត់សមត្រៀមទទួលគណៈប្រតិភូ
10/30/2026 02:10 PM
អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទាន​សរុប ៨៨៧លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
10/30/2026 02:10 PM
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
10/30/2026 01:10 PM
«ភូមិហ្វ្រង់កូហ្វូនី» នឹងប្រមូលផ្ដុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃ​បណ្តា​ប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី
10/30/2026 01:10 PM
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
10/30/2026 01:10 PM