គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

កញ្ញា Olivia Cooke សមាជិក PGA មកពីឌូបៃថា ក្រៅពីប្រាសាទអង្គរវត្ត កម្ពុជាពិតជាអស្ចារ្យ

2025/12/03 10:29:38 pm        445
កញ្ញា Olivia Cooke សមាជិកសមាគមអ្នកវាយកូនគោលអាជីព(PGA) មកពីទីក្រុងឌូបៃ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និងស្ងើចសរសើរនូវភាពអស្ចារ្យរបស់ប្រទេសកម្ពុជា មិនត្រឹម​តែ​កិត្តិនាម​ដ៏​ល្បី​ល្បាញ​នៃ​ប្រាសាទអង្គរវត្តនោះទេ។ការលើកឡើងនេះ បន្ទាប់ពីអ្នកផលិតមាតិកា និងជាកីឡាការិនីវា​យ​កូន​គោល​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ បា​នចំណាយពេល ២សប្ដាហ៍ ចូលរួមធ្វើពិធីការិនី និងសម្រួលសម្រួល​ជា​មួយ​ក្រុម ​Legends Tour កំឡុងព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ កាល​ពីថ្មីៗកន្លងទៅ នៅទីលានវឌ្ឍនៈហ្គោលរីហ្សត។កើត និងធំដឹងក្ដីលើទឹកដីអង់គ្លេស មុនមករស់នៅឌូបី Olivia Cooke ថា ខ្លួនបាន​ស្គាល់​ខ្លះ​ពី​កម្ពុជា​ តាមរយៈកិត្តិនាមប្រាសាទអង្គរវត្ត តែដល់ពេលមកជាក់ស្ដែង បានធ្វើឲ្យកញ្ញាពិត​ជា​ភ្ញាក់​ផ្អើល ​ហើយបានដក់ជាប់ជាមួយស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ដែល​ធ្វើ​ឲ្យកញ្ញាប៉ងត្រឡប់មកម្ដងទៀត ជាមួយក្រុមគ្រួសារ ហើយ​ថែម​ទាំង​សន្យា​ជួយ​ផ្សព្វ​ផ្សាយ​ពីទឹកដីអច្ឆរិយនេះទៀតផង។គួរដឹងថា កញ្ញា Olivia Cooke បានចំណាយពេល ២សប្ដាហ៍ពេញ​ជាមួយ​ព្រឹត្តិការណ៍វាយ​កូន​គោល​ជើង​ឯកវឌ្ឍនៈលេជេនស៍ កាលពីថ្មីៗ ហើយកញ្ញាក៏បាន​សម្ភាសន៍​ពី​ចំណាប់​អារម្មណ៍​កីឡាករ​វាយកូនគោលអាជីពអន្ដរជាតិជាច្រើន ពីចំណាប់អារម្មណ៍ ក្នុងការមកប្រកួត និង​ដំណើរ​កម្សាន្ដ​នានា​ ជាមួយចម្លើយស្រដៀងៗគ្នា អំពីកីឡាករ ដែលបានស្ងើចសរសើរប្រទេសកម្ពុជា ដែល​មានទីលានវាយកូនគោលស្ដង់ដារ ហើយមានទីក្រុងដ៏ទំនើប ពោលគឺជា​ប្រទេសមា​ន​ការ​អភិវឌ្ឍ និងរីកចម្រើន ជាមួយវប្បធម៌ដ៏អស្ចារ្យ និងមានម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ទៀតផង៕ អត្ថបទ លី ឈុនឡា

អ្នកចាំទីដៃទីពីររបស់ Man City, James Trafford ប្រកាសចង់ចាកចេញពីក្លិប

2025/12/03 10:17:18 pm        266
អ្នកចាំទីដៃទីពីររបស់ក្លិបបាល់ទាត់ Manchester City, James Trafford បានប្រកាសពីគោលបំណងចង់ចាកចេញពីក្លិប។សារព័ត៌មាន Daily Mail បានចុះផ្សាយថា កីឡាករអង់គ្លេសរូបនេះចង់ចាកចេញនៅពេលទីផ្សារដោះដូរកីឡាករ បើកចំហរម្តងទៀតនៅខែមករាខាងមុខ។ James Trafford ធ្លាប់ជាកីឡាករថ្នាលរបស់ City និងបានវិលត្រលប់មកវិញក្រោយចាកចេញ ៨ ឆ្នាំពីក្លិបបាល់ទាត់ Burnley ខណៈការត្រលប់មកវិញនេះស្ថិតក្នុងតម្លៃផ្ទេរ ២៧ លានផោន និងត្រូវបានប្រាប់ថាជាជម្រើសទីមួយសម្រាប់ក្រុម ជំនួសតំណែងអ្នកចាំទីប្រេស៊ីល Ederdon ដែលចាកចេញ។យ៉ាងណាក្តីអ្នកចាំទីដៃស្អិតរបស់អ៊ីតាលី Gianluigi Donnarumma បានផ្ទេរពី Paris Saint Germain ក្នុងថ្ងៃចុងក្រោយនៃទីផ្សារដោះដូរកីឡាកររដូវក្តៅកន្លងទៅ ហើយ City ក៏បានប្រើប្រាស់កីឡាករអ៊ីតាលីរូបនេះគ្រប់ការប្រកួតទាំងអស់នៅ Premier League រដូវកាលនេះ។ កីឡាករវ័យ ២៣ ឆ្នាំរូបនេះ ចង់ចាកចេញពីក្លិបដើម្បីឱកាសលេងបាល់ក្រុមដំបូង ក្នុងគោលដៅមានកៅអីនៅក្រុមជម្រើសជាតិអង់គ្លេសប្រជែងជាមួយកីឡាករដៃទីមួយ Jordan Pickford៕អត្ថបទ៖នាង សុភាវុធ

Erling Haaland ក្លាយជាកីឡាករដំបូងស៊ុតបាន ១០០ គ្រាប់លឿនបំផុតនៅ Premier League

2025/12/03 10:09:21 pm        249
ខ្សែប្រយុទ្ធ Manchester City, Erling Haaland បានបំបែកប្រវត្តិសាស្រ្ត Premier League កីឡាករដែលស៊ុតបញ្ចូលទីដល់ ១០០ គ្រាប់លឿនបំផុត បន្ទាប់ពីរកបានមួយគ្រាប់ក្នុងជ័យជំនះរបស់ City ៥-៤ នៅទឹកដី Fulham។អតីតខ្សែប្រយុទ្ធ Dortmund រូបនេះរកបានគ្រាប់នាំមុខដំបូងនៅនាទីទី ១៧ ខណៈ Phil Foden រកបានពីរគ្រាប់ម្នាក់ឯង បូកនឹងមួយគ្រាប់របស់ Tijani Reijinders និងមួយគ្រាប់ចូលទីខ្លួនឯងរបស់ Sander Berg។ ក្រុមរបស់លោក Pep Guardiola បាននាំមុខលើ Fulham ៥-១ គិតត្រឹមនាទីទី ៥៤ តែក្រុមម្ចាស់ផ្ទះព្យាយាមវាយបកស្ទើតែបានសម្រេចទៅហើយខណៈដែលពួកគេរកបានបីគ្រាប់តាមពីក្រោយដោយ Iwobi និងកីឡាករបម្រុង Samuel Chukwueze រកបានពីរគ្រាប់ម្នាក់ឯង ខណៈការប្រកួតបញ្ចប់ដោយ Manchester City ឈ្នះយ៉ាងប្រផិតប្រផើយ ៥-៤។ ងាកមក Erling Haaland មួយគ្រាប់បើកការនាំមុខនោះ បានធ្វើឱ្យគេក្លាយជាដែលរកបាន ១០០ គ្រាប់លឿនបំផុតនៅ​ Premier League ពោលគឺបង្ហាញខ្លួន ១១១ លើករកបាន ១០០ គ្រាប់ បំបែកកំណត់ត្រាចាស់របស់ Alan Shearer ដែលរកបាន ១០០ គ្រាប់ក្នុង ១២៤ ប្រកួតដំបូង។ Manchester City បានយកឈ្នះ Fulham ១៩ ប្រកួតចុងក្រោយដែលពួកគេជួបគ្នាពោលគឺរាប់តាំងពីឆ្នាំ ២០១២​ ដែលជាកំណត់ត្រាមួយទល់មួយរយៈពេលវែងបំផុតក្នុងប្រវត្តិសាស្រ្តបាល់ទាត់អង់គ្លេសផងដែរ៕ អត្ថបទ៖នាង សុភាវុធ

ជើងឯក ៨ សម័យ Ronnie O’Sullivan ចាញ់កីឡាករចិន Zhou Yuelong ធ្លាក់ជុំដំបូង UK Championship

2025/12/03 09:59:18 pm        241
កីឡាករស្នូកឃ័រជើងឯក ៨ សម័យ UK Championship Ronnie O’Sullivan បានធ្លាក់ត្រឹមជុំដំបូងគួរឱ្យភ្ញាក់ផ្អើលក្រោយចាញ់កីឡាករចិន Zhou Yuelong។ Ronnie O’Sullivan ដែលនឹងឈានចូលវ័យ ៥០ ឆ្នាំនៅថ្ងៃសុក្រនេះ បានចូលរួមការប្រកួតដំបូងក្រោយអវត្តមានជាច្រើនកម្មវិធី ពោលគឺតាំងពីចាញ់កីឡាករចិន Zhao Xintong នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រស្នូកឃ័រពិភពលោកកាលពីខែឧសភា។ទោះបីជាមានជ័យជំនះបួនហ្វ្រេមឈ្នះដាច់ O’Sullivan ក៏បរាជ័យបួនហ្វ្រេមផ្សេងទៀតដោយសារគ្រាប់ខ្មៅចុងក្រោយ។Zhou Yuelong ដែលបច្ចុប្បន្នឈរលេខ ២៩ ពិភពលោកមានការប្រកួតដ៏ល្អរបស់ខ្លួនផងដែរដោយបានយកឈ្នះលទ្ធផលចុងក្រោយ ៦-៤ ហ្វ្រេម ពោលគឺហ្វ្រមចុងក្រោយមុនឈ្នះនោះ គឺបានវាយបកពីការនាំមុខរបស់ជើងចាស់អង់គ្លេសរូបនេះ។ងាកមកលទ្ធផលផ្សេងទៀត ក៏មានការភ្ញាក់ផ្អើលផងដែរដោយកីឡាករលេខពីរពិភពលោក Kyren Wilson ដែលជាជើងឯកពិភពលោកឆ្នាំមុននោះ ក៏ធ្លាក់ត្រឹមជុំដំបូងដែរក្រោយចាញ់ Elliot Slessor ៦-៤ ហ្វ្រេម។ យ៉ាងណាក្តីជើងឯកពីរសម័យនៅ UK Championship នេះ Mark Selby មិនមានបញ្ហាឡើយដោយយកឈ្នះកីឡាករចិន Lei Peifan ៦-២៕ អត្ថបទ៖នាង សុភាវុធ

កំណត់ត្រាថ្មី នៃអ្នករត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរ ខួប ៣០ឆ្នាំ បង្ហាញពីការអភិវឌ្ឍ និងសន្ដិភាពនៅកម្ពុជា

2025/12/03 09:52:09 pm        199
ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងអង្គរ ខួបលើកទី៣០ ឆ្នាំ២០២៥ គ្រោង​នឹង​ប្រព្រឹត្ត​ទៅនាព្រឹកថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយ​ទទួល​បាន​អ្ន​ក​ចុះ​ឈ្មោះ​ពី​កីឡាករ-កីឡាការិនីជាតិ និងអន្ដរជាតិសរុបចំនួន ១៦,០០០នាក់ មកពី ៨៦ប្រទេស ដែល​ជាការបំបែកកំណត់ត្រាអ្នកចូលរួមរត់ច្រើនបំផុត ក្នុងរយៈពេល ៣០ឆ្នាំ នៃ​ការ​បង្កើត​ព្រឹត្តិការណ៍​កីឡាទេសចរណ៍ដ៏ធំនេះ តាំងពីឆ្នាំ១៩៩៦ មក។ជាមួយ​កំណត់ត្រាថ្មី នៃអ្នករត់ដ៏ច្រើននេះ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) ​បាន​បង្ហាញ​មោទន​ភាពជាខ្លាំង ចំពោះភាពរីកចម្រើននៃព្រឹត្តិការណ៍រត់ប្រណាំងអន្ដរជាតិនេះ ដែល​បញ្ជាក់​ពី​ភាព​រីក​ចម្រើន និងការអភិវឌ្ឍរបស់សង្គមជាតិ ក៏ដូចជាបង្ហាញ​ឲ្យ​ឃើញ​ពី​កត្ដាសុខសន្ដិភាព​របស់​ព្រះរាជាណា​ចក្រកកម្ពុជា ដែលជួយដល់វិស័យទេសចរណ៍ និងអាជីវកម្មផ្សេងៗផងដែរ។គួរដឹងថា ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអង្គរ បានរៀបចំដំបូងក្នុងឆ្នាំ១៩៩៦ ក្រោមកិច្ច​សហការ​រវាងមូលនិធិគាំទ្ររបស់អង្គការសហប្រជាជាតិ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក្នុង​គោលបំណងគាំទ្រជនរងគ្រោះដោយសារមីន និងជនពិការក្នុងប្រទេសកម្ពុជា ក្រោយ​សង្គ្រាម​ស៊ីវិល។ គំនិតផ្ដួចផ្ដើមដំបូងនៃព្រឹត្តិការណ៍នេះ គាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល និងគាំ​ទ្រ​បច្ចេក​ទេសកម្រិតស្ដង់ដាររត់ប្រណាំងអន្ដរជាតិដោយគណៈកម្មាធិការជាតិម៉ារ៉ាតុងពិភពលោក ព្រម​ទាំង​ក្រុមការងារបច្ចេកទេសជប៉ុន ដែលភាគច្រើនមកពីអង្គការបេះដូងមាសជប៉ុន។រហូតដល់ឆ្នាំ២០១៣ ដោយមើលឃើញថាកម្ពុជាអាចម្ចាស់ការលើបច្ចេកទេសបាន អង្គការបេះដូងមាស ក៏បានប្រគល់ការរៀបចំបច្ចេកទេសដល់ភាគីកម្ពុជា តាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ប៉ុន្ដែនៅរក្សាកិច្ចសហការគ្រប់គ្រង និងនៅតែជាសហនាយកប្រតិបត្តិ ដើម្បីចូលរួមត្រួតពិនិត្យ និងវាយតម្លៃដដែល។ក្នុងដំណើរការរៀបចំព្រឹត្តិការណ៍កីឡាទេសចរណ៍ដ៏ធំប្រចាំឆ្នាំនេះដែរ លើកទី១ នៃការរៀបចំកាលពីឆ្នាំ១៩៩៦ មានអ្នកចូលរួមត្រឹម ៦៥៤នាក់ប៉ុណ្ណោះ ហើយពីមួយឆ្នាំទៅមួយឆ្នាំ អ្នកចុះឈ្មោះ និងចំនួនប្រទេសចូលរួម ក៏ចេះតែកើនឡើង ពិសេសក្រោយប្រទេសកម្ពុជា មានសន្ដិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រឹត្តិការណ៍នេះ បានក្លាយជាផ្នែកមួយដ៏សំខាន់ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ជាក់ស្ដែងកាលពីឆ្នាំ២០២៤ ព្រឹត្តិការណ៍នេះ  មានអត្តពលិកជាតិ-អន្ដរជាតិចូលរួមរត់រហូតដល់ ១៤,៣៧០នាក់ ខណៈខួប ៣០ឆ្នាំ ដែលនឹងមកដល់នាថ្ងៃទី៧ ខែធ្នូចុងសប្ដាហ៍នេះ គឺជាកំណត់ត្រាដ៏អស្ចារ្យថ្មីមួយទៀត ដែលមានអ្នកចុះឈ្មោះចូលរួមរហូតដល់ជាង ១៦,០០០​នាក់ ខណៈការចុះឈ្មោះបានបិទជាផ្លូវការ តាំងពីមុនព្រឹត្តិការណ៍មកដល់ជាង ១ខែ​មក​ម្ល៉េះ​៕ អត្ថបទ៖ លី ឈុនឡា 

Isack Hadjar ឡើងមកបើកបរក្រុមធំ Red Bull រដូវកាលក្រោយធ្វើឱ្យ Yuki Tsunoda បាត់បង់កៅអ F1

2025/12/03 09:41:01 pm        146
កីឡាករប្រណាំងរថយន្តបារាំង Isack Hajdar នឹងឡើងមកបើកបរក្រុមធំ Red Bull នៅរដូវកាលក្រោយធ្វើឱ្យកីឡាករជប៉ុន Yuki Tsunoda បាត់បង់កៅអី F1 ក្រោយចំណាយពេលប្រាំឆ្នាំ។កីឡាករវ័យ ២១ ឆ្នាំ Isack Hadjar នឹងឡើងមកធ្វើជាដៃគូនៅក្រុម Red Bull ជាមួយកីឡាករហូឡង់ Max Verstappen បន្ទាប់ពីកីឡាករវ័យក្មេងរូបនេះមានរដូវកាលល្អរបស់ខ្លួនតាមរយៈការឈរលើវេទិកាកិត្តិយសនៅព្រឹត្តិការណ៍ប្រណាំង F1 GP នៅហូឡង់។ Isack Hadjar បច្ចុប្បន្នបើកបរឱ្យក្រុមទីពីរ Red Bull ហៅថា Racing Bull ហើយកំពុងឈរលេខ ១០ ក្នុងតារាងជើងឯកមាន ៥១ ពិន្ទុខណៈនៅសល់មួយទីលានទៀតបញ្ចប់រដូវកាល ២០២៥ នេះ។ កៅអីដែលនៅទំនេររបស់ Isack Hadjar ក្រោយចាកចេញពី Racing Bull នោះ មិនបានទៅ Yuki Tsunoda ឡើយ ដោយ Red Bull សម្រេចនាំយកកីឡាករវ័យ ១៨ ឆ្នាំ Arvind Lindblad មកជំនួស ដែលមានន័យថា Tsunoda មិនមានកៅអី F1 ឡើយនៅរដូវកាល ២០២៦ ខាងមុខ។ Lindblad នឹងចាប់ដៃគូជាមួយកីឡាករនូវែសេឡង់ Liam Lawson នៅក្រុម Racing Bull៕ អត្ថបទ៖ នាង សុភាវុធ

កីឡាករ កីឡាការិនី ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូលរួមកីឡាបាល់ទាត់សមត្ថភាពចម្រុះ

2025/12/03 09:34:24 pm        150
ដោយឃើញថាមានការលំបាក នៃផ្នែកអារម្មណ៍ និងស្មារតី អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំ ការ​ប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកទី១៦ ប្រចាំឆ្នាំ ២០២៥ នៅ​ទីលាន​បាល់​ទាត់​អង្គការ​ផ្កាយ​សមុទ្រ រាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានផ្តល់ឳកាសដល់ កីឡាករ កីឡាការិនី ចំនួន​ ៣៤៨នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូល​រួមលេងកីឡាបាល់ទាត់។ ក្នុងគោលបំណងសំខាន់គឺចូលរួមអបអរសាទរ និង​លើក​កម្ពស់​សមត្ថភាព ក្នុងការចូលរួមរបស់កីឡាករកីឡាការនីមានពិការភាពនៅកម្ពុជា។ប្រធានអង្គការផ្កាយសមុទ្រ លោកស្រី ជួប វិច្ជិកា បានបញ្ជាក់ថា ចំពោះ កីឡាករ​កីឡាការនី​ចូល​រួម​ក្នុង​ការប្រកួតបាល់ទាត់នេះបានធ្វើដំណើរមកពីខេត្តចំនួន ៣ មានដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត តាមរយៈអង្គការ ជាដៃគូរបស់អង្គការផ្កាយសមុទ្រ ក្នុងកម្ម​វិធី​អភិវឌ្ឍន៍​ ធនធានមនុស្សគរថ្លង់ និងអង្គការ Epic Arts ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ​នេះ​អង្គ​ការ​ក៏បើកវគ្គបណ្តុះបណ្តាលបាល់ទាត់ជូនដល់ កីឡាករ កីឡាការិនី គរថ្លង់ ជិះរទេះ ពិការ​សតិ​បញ្ញា និងកីឡាករមានផ្ទុកមេរោគអេដស៍បានចូលរួមផងដែរ ។ លោកស្រីបន្ថែមថា នៅកម្ពុជា ឱកាសសម្រាប់​អ្នក​មាន​ពិការភាព​ក្នុង​ការ​ចូលរួម​ប្រកួ​ត​ប្រជែង​ក្នុង​វិស័យ​កីឡា​គឺ​កម្រ​ណាស់ ​ហើយអង្គការផ្កាយសមុទ្រក៏កំពុងតែខិតខំធ្វើការផ្លាស់ប្តូរទស្សនៈនេះ ក្លាយជាផល​ល្អស​ម្រាប់​ពួ​កគេនាពេលអនាគត ។សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះឆ្នាំនេះ មានការចូលរួម កីឡាករកីឡាការនីសរុប ចំនួន ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាពសតិបញ្ញា អ្នកមានផ្ទុកមេរោគអេដស៍ និងអ្នកគរថ្លង់ ទាំងនេះបានសបញ្ជាក់ថាបាល់ទាត់គឺសំខាន់ចំពោះគ្រប់គ្នា ។ការប្រកួតនេះ កីឡាករកីឡាការនីចូលរួមប្រកួតទាំងអស់ក៏បានទទួលពានរង្វាន់ ជាមេដាយ និងរង្វាន់លើកទឹកចិត្តផងដែរ៕

ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកជាតិឆ្នាំ២០២៥ ជាការបំផុសឱ្យពលរដ្ឋ​ក្នុងខេត្តព្រះសីហនុ ចូលរួមលេងកីឡា

2025/12/03 08:21:22 pm        167
ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលរៀបចំនៅខេត្តព្រះសីហនុ ក្រោមការគាំទ្រថវិការបស់ក្រសួងអប់រំយុវជននិងកីឡា បានដំណើរការប្រកួតផ្លូវការហើយ នាថ្ងៃទី០២ ខែ ធ្នូ  ដោយមានកីឡាករកីឡាការិនី មកពី១៤ សមាគមក្លឹបទូទាំងប្រទេស សរុបចំនួន២៤៨នាក់។ឯកឧត្តម យូសុះ សូឡៃម៉ាន អភិបាលរងខេត្ត ខេត្តព្រះសីហនុ បានថ្លែងថា ព្រឹត្តិការណ៍ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាល ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិខាងលើនេះ ជាការបំផុសឱ្យពលរដ្ឋក្នុងខេត្ត បានចូលរួមលេងកីឡាដើម្បីមកសុខភាព ហើយក្លាយជាការលើកទឹកចិត្តដល់ប្រជាជនកម្ពុជា ក៏ដូចជាយុវជននៅ ក្នុងខេត្តព្រះចូលរួមលេងកីឡាដែលនាំមកនូវសុខភាពល្អជៀសផុតពីការទំនេរទៅធ្វើសកម្មភាពផ្តេសផ្តាស់អត់ប្រយោជន៍ក្នុងសង្គម ប្រព្រឹត្ដអំពើអបាយមុខផ្សេងៗ ប្រែក្លាយខ្លួនជាធនធានដ៏ចាំបាច់បំផុតសម្រាប់ ការអភិវឌ្ឍប្រទេសជាតិក៏ដូចជាខេត្តព្រះសីហនុឱ្យមានភាពរីកចម្រើននាអនាគតស្របតាមគោលនយោបាយនិងយុទ្ធសាស្រ្ត របស់រាជរដ្ឋាភិបាលដែលបានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស និងជាប៉ូលសេដ្ឋកិច្ច ដ៏សំខាន់សម្រាប់ទាក់ទាញ ភ្ញៀចទេសចរមកកាន់តំបន់នេះ។ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកថ្នាក់ជាតិឆ្នាំ២០២៥ និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ មិនត្រឹមជាការប្រកួតចម្រាញជ្រើសរើសបានកីឡាករកីឡាការិនីល្អប្រចាំឆ្នាំនោះទេ គឺដើម្បីសហព័ន្ធជ្រើសរើសចូលរួមជាជម្រើសជាតិហ្វឹកហាត់ត្រៀមការប្រកួតអន្តរជាតិនានាផងដែរ។ការប្រកួតក៏មានភាពទាក់ទាញភ្ញៀវទេសចរ ផ្សព្វផ្សាយវប្បធម៌ និងអត្តសញ្ញាណជាតិ និងផ្ដល់ ឱកាស ឱ្យកីឡាករ កីឡាការិនី ទទួលបានបទពិសោធន៍ ជាពិសេសជួយលើកទឹកចិត្តយុវជនឱ្យចូលចិត្តហាត់ប្រាណលេងកីឡា និងបង្កើតកម្លាំង ខ្លាំងក្លាទទួលបានសុខភាពល្អ។   សូមបញ្ជាក់ថា ការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២៥និងការប្រកួតកីឡាទាញព្រ័ត្រមិត្តភាពជាតិ-អន្តរជាតិ លើកទី១ ឆ្នាំ២០២៥ ដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាសហការជាមួយរដ្ឋខេត្តព្រោះសីហនុរៀបចំរយៈពេល៣ថ្ងៃនេះ ក្រៅពីចម្រាញ់ជ្រើសរើសកីឡាករកីឡាការិនីឆ្នើមៗប្រចាំឆ្នាំ ក៏ជាការប្រកួតអបអរសាទរខួបលើកទី១០ នៃការដាក់បញ្ចូលល្បែងទាញព្រ័ត្រ ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់មនុស្សជាតិ នៃអង្គការយូណេស្កូ (ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥-ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥)ផងដែរ ៕

ពានសម្ដេចតេជោ-ថ្នាក់ខេត្ត នឹងប្រកួតកាត់សេចក្ដីរកក្រុមឡើងវគ្គផ្ដាច់ព្រ័ត្រស្អែកនេះ

2025/12/02 09:31:54 pm        210
បន្ទាប់ពីប្រកួតស្មើគ្នា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជើងទី១ ពានរង្វាន់​សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន លើកទី១៩ (ថ្នាក់ខេត្ត) ឆ្នាំ២០២៥/២៦ នឹងធ្វើការប្រកួត​កាត់​សេចក្ដី​ជើង​ទី២​ នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ ដើម្បីកាត់សេចក្ដីរកក្រុមឈ្នះឡើងវគ្គផ្ដាច់ព្រ័ត្រ។ជំនួបកាត់សេចក្ដីនេះ រួមមានក្រុមការពារតំណែងជើងឯកសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ នឹង​ត្រូវបើកទ្វារផ្ទះទទួលក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម ដែលជា​ជើង​ឯក​រង​ឆ្នាំ​ចាស់ នៅទីលានវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន មេមត់ និងក្រុមភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួប​ក្រុម​ឡាយ​អ៊ិនឃីងខេត្តសៀមរាប នៅទីលានវិទ្យាស្ថានជាតិអប់រំកាយ នាវេលាម៉ោង ៣៖១៥នាទី​រសៀល​ដូចគ្នា។នេះគឺជាការប្រកួតដ៏សំខាន់ ដែលក្រុមនីមួយៗ ត្រូវក្ដោបឱកាសទៅប្រជែងពានសម្ដេចតេជោ-ថ្នាក់ខេត្ត។ កាលពីជើងទី១ បេក្ខភាពទាំងបួន សុទ្ធតែធ្វើបានយ៉ាងល្អ ដោយបញ្ចប់​ជាមួយ​លទ្ធផល​ស្មើ​គ្នាទាំង ២ប្រកួត ក្នុងនោះសមាគមកីឡាបាល់ទាត់ខេត្តត្បូងឃ្មុំ បានស្មើក្រុមម្ចាស់​ផ្ទះ​មន្ទីរ​អប់រំ យុវជន និងកីឡាខេត្តកំពង់ចាម ១-១ ខណៈភ្នំពេញហ្គាឡាក់ស៊ី បានស្មើម្ចាស់​ផ្ទះ​ឡាយ​អ៊ិនឃីង​ខេត្តសៀមរាប ០-០។ក្រោយបញ្ចប់ការប្រកួតនេះ សម្រាប់ក្រុមទទួលបានជ័យជម្នះ នឹងត្រូវឡើងទៅ​ជួបគ្នានៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ ខាងមុខ ។ ដូច្នេះចាំមើលរវាងក្រុមការពារតំណែងជើងឯក និង​បេក្ខភាព ៣ក្រុមផ្សេងទៀត តើក្រុមណាខ្លះ នឹងបានឡើងទៅវគ្គដ៏សំខាន់នេះ? អត្ថបទ លី ឈុនឡា

មន្ដ្រីកីឡាខេត្តកែប ចាត់ទុកវេទិកាកីឡាសម្រាប់ទាំងអស់គ្នា ជាដំណើរ​ចាប់​ផ្ដើម​ទៅ​រក​កីឡា​ជំនាញ​របស់​សិស្ស

2025/12/02 09:24:39 pm        134
សិស្សានុសិស្សប្រមាណជាង ៥០០នាក់ បានចូលរួមលេងកីឡាកម្សាន្ដ ជាមួយកម្មវិធី​កីឡា​សម្រាប់​ទាំង​អស់គ្នា នៅខេត្តកែប កាលពីចុងសប្ដាហ៍កន្លងទៅ ។ តាមរយៈការចូលរួមដ៏ច្រើននេះ លោក ឆើម ណារ៉ុង ប្រធានការិយាល័យយុវជន និងកីឡានៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប បានចាត់ទុកវេទិកានេះ ជាដំណើរចាប់​ផ្ដើម​សម្រាប់​សិស្សានុសិស្ស​ឆ្ពោះ​ទៅ​ចាប់​ជំនាញកីឡា​ដែល​ស្រលាញ់ និងចូលចិត្តផងដែរ។ក្នុងនាមអាជ្ញាធរកីឡាខេត្ត លោកបានសម្ដែងក្ដីរីករាយ ដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជ្រើសរើសខេត្តកែប រៀបចំកម្មវិធីកីឡាសម្រាប់ទាំងអស់គ្នា ជាលើកទី២ ហើយពីមួយលើកទៅមួយលើក មានសិស្សានុសិស្សចាប់អារម្មណ៍ និងចូលរួមកាន់តែច្រើន ។ លោកថា កម្មវិធីនេះ ពិតជាល្អសម្រាប់សិស្សានុសិស្ស ក្នុងសិក្សាស្វែងយល់ពីគុណតម្លៃ និងប្រវត្ដិចលនាអូឡាំពិក ហើយយកពេលវេលាទំនេរពីការសិក្សា មកលេងកីឡា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល គឺប្រជាជនម្នាក់ ត្រូវចេះលេងកីឡាមួយប្រភេទប្រចាំជីវិត។ក្រៅពីការលេងដើម្បីទទួលបានសុខភាពល្អ បញ្ញាស្មារតីស្រស់ថ្លៃ លោក ឆើម ណារ៉ុង ក៏បានចាត់ទុកវេទិកានេះ ជាការផ្ដល់ឱកាសឲ្យសិស្សនុសិស្សចាប់ផ្ដើមចេះស្រលាញ់ និងចូលចិត្តលេងកីឡា ពិសេសកីឡាដែលត្រូវនឹងទេពកោសល្យរបស់ខ្លួន ហើយចាប់យកកីឡាជំនាញ ដើម្បីមានឱកាសក្លាយជាកីឡាករអាជីព សម្រាប់ចូលរួមការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនានាទៀតផង។ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ឆ្លងកាត់ការសិក្សា ទាំងទ្រឹស្ដី និងអនុវត្តផ្ទាល់រយៈពេល ២ថ្ងៃ លោកសង្កេត់ឃើញសិស្សានុសិស្ស ពិតជាសប្បាយរីករាយ និងចូលរួមជាមួយសកម្មភាពកីឡា ពិសេសការយល់ដឹងពីគុណតម្លៃអូឡាំពិក ហើយបានធ្វើលំហាត់ប្រាណ និងលេងកីឡា ដែលជាសញ្ញាណដ៏ល្អ សម្រាប់ធនធានមនុស្សកម្ពុជា ដែលមិនត្រឹមជាការលើកកម្ពស់សុខភាពសាធារណៈនោះទេ តែក៏ជាការចូលរួមអភិវឌ្ឍសង្គមជាតិផងដែរ៕ អត្ថបទ៖ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាជ្ញាធរជំរុញការផ្សព្វផ្សាយឱ្យពលរដ្ឋរួសរាន់ទៅចុះឈ្មោះបោះឆ្នោត និងធ្វើជីវមាត្រ ដើម្បី​ត្រៀម​ខ្លួន​បោះឆ្នោត​នៅឆ្នាំក្រោយ
10/30/2026 02:10 PM
អគារស្ថានីយអ្នកដំណើរ​ពិសេស VIP នៅអាកាសយានដ្ឋានអន្តរជាតិតេជោ សម្រេច​ការ​សាងស់​បាន ៩៨%​ហើយ
10/30/2026 02:10 PM
លេខាធិការដ្ឋាននៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីហាត់សមត្រៀមទទួលគណៈប្រតិភូ
10/30/2026 02:10 PM
អាល្លឺម៉ង់ផ្តល់ហិរញ្ញប្បទាន​សរុប ៨៨៧លានដុល្លារ គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា
10/30/2026 02:10 PM
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
10/30/2026 01:10 PM
«ភូមិហ្វ្រង់កូហ្វូនី» នឹងប្រមូលផ្ដុំបង្ហាញ សិល្បៈ វប្បធម៌ ប្រពៃណី នៃ​បណ្តា​ប្រទេស​សមាជិក​ហ្រ្វង់កូហ្វូនី
10/30/2026 01:10 PM
សម្តេចធិបតីបញ្ជាក់ជាថ្មី អំពីកិច្ចខិតខំប្រឹងប្រែងដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ដោយបញ្ចៀសសង្គ្រាម
10/30/2026 01:10 PM
សម្ដេចធិបតី៖ រាជរដ្ឋាភិបាល និងអាជ្ញាធរនៅជាមួយពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រាអាសន្ន
10/30/2026 01:10 PM
ឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រអ៊ីតាលីដែលបំពេញបេសកកម្មអឺរ៉ុបនៅបូស្នី បណ្តាលឲ្យមនុស្សស្លាប់និងរបួស
10/30/2026 12:10 PM
ក្រុមហ៊ូទី អះអាងថាបានវាយប្រហារ៦លើកលើអាកាសយានដ្ឋាន និងរោងចក្រប្រេងអារ៉ាប៊ីសាអ៊ូឌីត
10/30/2026 12:10 PM