គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

អភិបាលខេត្តព្រះវិហារ អញ្ជើញបិទការប្រកួតកីឡាបាល់ទះមិត្តភាព ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» នៅមណ្ឌលសុវត្ថិភាពវត្តពោធិ៍ ៥០០០ដើម!

2025/09/02 11:49:44 pm        486
ឯកឧត្តម គីម រិទ្ធី អភិបាលនៃណៈអភិបាលខេត្តព្រះវិហារ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពក្នុងធ្វើពិធីបិទការប្រកួតកីឡាបាល់ទះមិត្តភាព ផ្នែកបុរស និងនារី ក្រោមប្រធានបទ «លេងកីឡាដើម្បីសន្តិភាព» ដែលបានរៀបចំឡើង នៅមណ្ឌល​សុវត្តិភាពវត្តិពោធិ៍៥០០០ដើម ស្ថិតនៅឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ។ការប្រកួតកីឡាបាល់ទះមិត្តភាពនេះ គឺផ្ដើមចេញពីគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម គីម រិទ្ធី ក្នុងគោលបំណងពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងបង្កើតបរិយាកាស​សប្បាយ​រីករាយរវាងអ្នកដែលរស់នៅក្នុងមណ្ឌលសុវត្ថិភាព​ និងក្រុមការងារ។ ជាមួយគ្នានេះដែរ កីឡាក៏ជាផ្នែកដ៏សំខាន់មួយក្នុងការចូលរួមចំណែកកសាងសន្តិភាព និងភាពសុខដុមរមនាក្នុងសហគមន៍។ថ្លែងក្នុងឱកាសបិទពិធី និងប្រគល់ពានរង្វាន់ ឯកឧត្តម គីម រិទ្ធី បានថ្លែងការកោតសរសើរ ចំពោះ​កីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំប្រឹងប្រែងបង្ហាញទេពកោសល្យ និងស្មារតីកីឡា​ពិតប្រាកដ។ ទន្ទឹមនេះ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃវិស័យកីឡា ក្នុងការលើក​កម្ពស់សុខភាពផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជួយកាត់បន្ថយបញ្ហាសង្គមនានា។ ដើម្បីជាការលើកទឹកចិត្ត ​ឯកឧត្តមបានផ្តល់រង្វាន់ដល់ក្រុមដែលទទួលជ័យលាភី ដើម្បីជំរុញ​ឲ្យពួកគេ​បន្តអភិវឌ្ឍន៍​សមត្ថភាព និងចូលរួមក្នុងសកម្មភាពកីឡាផ្សេងៗទៀតនាពេលអនាគត។ការប្រកួតនេះបានធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែសីហា (វគ្គជម្រុះ) ដល់ថ្ងៃទី១ ខែកញ្ញា (វគ្គផ្ដាច់ព្រ័ត្រ) ដោយមានក្រុមចូលរួមសរុបចំនួន ១៤ក្រុម ដែលក្នុងនោះមានក្រុមបាល់ទះបុរស ១០ក្រុម និងក្រុមបាល់ទះនារី ៤ក្រុម ដើម្បីស្វែងរកចំណាត់ថ្នាក់លេខ១ ដល់លេខ៣ ទាំងផ្នែកបុរស និងផ្នែកនារី។

ទិវារត់ប្រណាំងម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មានអត្ត​ពលិកមក​ពី​៤៧​ប្រទេស​ជុំវិញ​ពិភពលោក

2025/08/31 05:50:41 pm        442
សម្រាប់ទិវារត់រត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ មាន​អត្ត​ពលិក​មក​ពី​៤៧​ប្រទេស ជុំវិញពិភពលោក ដែលមានអត្តពលិកសរុបជាង៤ពាន់នាក់ ក្នុងនោះ​ អត្ត​ពលិក​បរទេស​សរុប​មានជិត ១ពាន់នាក់។ផ្តល់បទសម្ភាសន៍ឱ្យទូរទស្សន៍ BTV ឯកឧត្តម បណ្ឌិត ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធាន​គណៈ​កម្មាធិ​ការ​ជាតិអូឡំាពិកកម្ពុជា បានមានប្រសាសន៍ថា ទិវានេះមែនទែនទៅ ត្រូវរៀបចំ​នៅ​ថ្ងៃ​ទី​៣​ខែ​សីហា ប៉ុន្តែដោយសារបញ្ហាជម្លោះព្រំដែនកម្ពុជា.ថៃ ត្រូវលើកពេលមក​រៀបចំ​នៅ​ថ្ងៃ​ទី​៣១​ខែ​សីហា ​ក្នុងនោះសង្កេតឃើញមានអត្តពលិកចូលរួមនៅតែមានចំនួនច្រើន ដែលមាន​រហូត​ដល់​ជាង​៤​ពាន់នាក់ និងមកពី៤៧ប្រទេសជុំវិញពិភពលោក ដែលទំាងអស់នេះដោយសារអត្តពលិក នៅ​តែ​មានការជឿជាក់ចំពោះរាជរដ្ឋាភិបាល ទើបបណ្តាលធ្វើឱ្យអត្តពលិក ពុំមានការ​ព្រួយ​បារ​ម្ភ​ពី​សុវត្ថិភាព​ឡើយ។ចំណែកអត្តពលិកបរទេស បានប្រាប់ដែរថា អត្តពលិកបរទេស ទិវារត់​ប្រណាំង​ម៉ារ៉ា​តុង​អន្តរជាតិ​ចក្រ​ភព​អង្គរ ក្នុងខេត្តសៀមរាប ប្រទេសកម្ពុជា បានប្រព្រឹត្តដោយភាពសប្បាយរីករាយ ដោយ​សារ​ពួក​គេ​ជឿជាក់លើការរៀបចំរបស់រាជរដ្ឋាភិបាលកម្ពុជា ពោលគឺពុំមាន​ការ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព ខណៈ​បញ្ហា​ព្រំដែន​កម្ពុជា-ថៃ​នៅ​ពុំទា​ន់​មាន​ភាព​ល្អ​ប្រសើក្តី។ដោយឡែកសម្រាប់អត្តពលិកកម្ពុជាវិញ ក៏បានបង្ហាញពីភាពសប្បាយរីករាយផងដែរ ដែល​មាន​អ្នក​ចូល​រួមរត់ប្រណាំងយ៉ាងច្រើនកុះករ មានទំាងអត្តពលិកជាតិ និងអន្តរជាតិ ហើយពួក​គាត់​ក៏​ជឿជាក់​លើ​រាជរដ្ឋាភិបាលផងដែរចំពោះបញ្ហាព្រំដែន។សូមបញ្ជាក់ថា ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរលើកទី១០ឆ្នាំនេះ បាន​បង្វែ​ប្រធាន​បទ​​រត់​ដើម្បី​សន្ដិភាព សាមគ្គីភាព ភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ និង​រក្សា​ការ​ពារ​បេតិក​ភណ្ឌ​របស់​មនុស្សជាតិ ក៏ដូចជាការរួមចំណែកជួយគាំទ្រដល់កងទ័ពជួរមុខ និងជនភៀសសឹក ដែលរ​ង​ផល​ប៉ះពាល់ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ហើយឆ្នាំនេះ​មាន​អត្ត​ពលិក​ចូល​រួម​ប្រមាណ​៤២២៤នា​ក់ មកពី៤៧ប្រទេស ក្នុងនោះមានអត្តពលិកបរទេសសរុបមានជិត១ពាន់នាក់ និង​អត្ត​ពលិក​ខ្មែរ​មាន​ជាង៣ពាន់៤០០នាក់ ហើយប្រទេសចិនមានអត្តពលិកចូលរួមច្រើនជាងគេ៕ អត្ថបទ៖ គង់ រ៉េន

កីឡាករ ២៦រូប ត្រូវបានកោះហៅប្រមូផ្ដុំ ត្រៀមធ្វើម្ចាស់ផ្ទះវគ្គជម្រុះជើងឯក U23 អាស៊ី ពូលG

2025/08/26 10:54:59 pm        441
សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបង្ហាញបញ្ជីឈ្មោះកីឡាករ ២៦នាក់ ដែលត្រូវបានកោះហៅចូលរួមប្រមូលផ្ដុំហ្វឹកហាត់ក្រុមជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះជើងឯកអាស៊ីយុវជនអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២៦ ពូលG ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធានីភ្នំពេញ។ជាមួយបញ្ជីឈ្មោះកីឡាករ ដែលជ្រើសរើស និងដឹកនាំដោយគ្រូបង្វឹកជនជាតិជប៉ុន លោក Koji Gyotoku គេឃើញមានការផ្លាស់ប្ដូរសមាសភាពថ្មីមួយចំនួន បើធៀបនឹងបញ្ជីឈ្មោះក្រុម U23 កម្ពុជា ដែលបានចូលរួមការប្រកួតជើងឯកអាស៊ាន កាលពីថ្មីៗ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ក៏បានលេចនូវវត្ដមានកីឡាករកូនកាត់ខ្មែរកាណាដា ឈឿន ដាវីន ដែលជាសមាជិកយុវជនថ្នាលនៃក្លិបលីគកំពូលកាណាដា York United FC ផងដែរ។ចំពោះកីឡាករ ២៥នាក់ផ្សេងទៀត រួមមានសមាជិកក្លិបព្រះខ័នរាជស្វាយរៀង មានកីឡាករ សុវណ្ណ ដូណា និង ជូន ស៊ីនទិ។ ភ្នំពេញក្រោន មានកីឡាករ បុង សាយូអ៊េល, កើត ពេជ្រ, យ៉ែម ដេវិត, ឈិន វឹននីន និង សោម បូរិទ្ធ។ កងយោធពលខេមរភូមិន្ទ មានកីឡាករ យ៉ង ភូមិន្ទ, ខន ណារ៉ង់ និង ម៉ាត់ ឡានី ។ ណាហ្គាវើលដ៏ មានកីឡាករ រ៉េត លីហេង, ផាត សុខា និង អ៊ាវ សុវណ្ណារ៉ា ។ បឹងកេត មានកីឡាករ លឹម អារុណរ៉េយមិន និង ឃាន់ សុប៊ិន។ វិសាខា មានកីឡាករ ស៊ិន សុវណ្ណមករា និង ម៉ុន រ៉ាដូ ។ ឡាយហ្វខេត្តព្រះសីហនុ មានកីឡាករ រ៉ុន ចុងមីង និង វ៉ាន វីត ។ អង្គរថាយហ្គឺរ មានកីឡាករ អ៊ឹម វ៉ាឃីម, ចាន់វិបុល ដាវីដ និង ទាំ មករា។ ISI ដង្កោសែនជ័យ មានកីឡាករ សំអុល ទីណា និងកីឡាករ វឿន វ៉ា មកពីក្លិបអឹមអូអាយ កំពង់ដេវ៉ា។គួរដឹងថា សម្រាប់ការប្រកួតជម្រុះពានរង្វាន់ AFC U-23 Asian Cup 2026 ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះពូលG គឺមានបេក្ខភាព ៤ក្រុមចូលរួម រួមមានម្ចាស់ផ្ទះកម្ពុជា អ៊ីរ៉ាក់ អូម៉ង់ និងប៉ាគីស្ថាន។ ចំពោះកម្មវិធីប្រកួតរបស់ក្រុមគោព្រៃជំទង់កម្ពុជា គឺត្រូវជួបក្រុម U23 អូម៉ង់ មុនគេ នាថ្ងៃទី៣-កញ្ញា មុនបន្ដជួបក្រុមយុវជនប៉ាគីស្ថាន នាថ្ងៃទី៦-កញ្ញា និងចុងក្រោយ ត្រូវជួបក្រុមខ្លាំងអ៊ីរ៉ាក់ នាថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ក្រុមបាល់ទាត់នារី U16 កម្ពុជារបូត ៣ ពិន្ទុក្នុងប្រកួតដំបូងនៃជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី

2025/08/22 11:00:25 pm        879
ក្រុមជម្រើសជាតិនារីអាយុក្រោម ១៦ឆ្នាំគម្ពុជា បានចាប់ផ្ដើមយុទ្ធនាការប្រកួតបាល់ទាត់នារីជើងឯកអាស៊ីអាគ្នេយ៍អាយុក្រោម ១៦ឆ្នាំ ឆ្នាំ២០២៥ ហើយ ខណៈប្រកួតដំបូង ពួកគេពុំទទួលបានលទ្ធផលគាត់ប្រសើរឡើយ ក្រោយចាញ់ក្រុមជម្រើសជាតិ U16 នារីវៀតណាម ៥-០ កាលពីរាត្រីថ្ងៃព្រហស្បតិ៍កន្លងទៅ។ជំនួបបើឆាកពូលB នេះ វគ្គទី១ ក្រុមកីឡាការិនីវ័យក្មេងកម្ពុជា បានរបូត ២គ្រាប់ ហើយបានរក្សាដល់នាទី៧៥ ទើបក្រុមជម្រើសជាតិ U16 នារីវៀតណាម បន្ថែម ៣គ្រាប់ទៀត នៅចុងវគ្គទី២ ដើម្បីធានា ៣ពិន្ទុដំបូង និងឈរកំពូលតារាងបណ្ដោះអាសន្ន។សម្រាប់ការប្រកួតបន្ទាប់ ក្រុមជម្រើសជាតិ U16 នារីកម្ពុជា នឹងត្រូវជួបក្រុមជម្រើសជាតិ U16 នារីមីយ៉ាន់ម៉ា នាថ្ងៃទី២៣ ខែសីហាស្អែក ដែលជាជំនួបបញ្ចប់ក្នុងពូលB ។គួរដឹងថា សមាជិកក្រុមជម្រើសជាតិ U16 នារីកម្ពុជា ដែលបានជ្រើសរើសចូលរួមការប្រកួតជើងឯកថ្នាក់តំបន់នេះ ភាគច្រើនជ្រើសរើសចេញពីក្រុមបាល់ទាត់មន្ទីរ ក្លិប អង្គរការ និងសាលារៀន តាមបណ្ដារាជធានី-ខេត្ត ហើយមានកីឡាការិនីមួយចំនួនតូចប៉ុណ្ណោះ ដែលជ្រើសរើសចេញពីក្លិប។ចំពោះការប្រកួតជើងឯកបាល់ទាត់នារី U16 អាស៊ីអាគ្នេយ៍នេះដែរ គឺមាន ៩ក្រុមចូលរួម និងបែងចែកជា ៣ពូល ដើម្បីធ្វើការប្រកួតជម្រុះ ហើយក្រុមឈរលេខ១ នៃពូលនីមួយៗ ព្រមទាំងក្រុមលេខ២ ល្អជាងគេ ១ក្រុម នឹងបានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ក្រុម U16 នារីកម្ពុជា ចូលរួមការប្រកួតជើងឯកអាស៊ាន នៅឥណ្ឌូនេស៊ី

2025/08/20 09:46:39 pm        150
ក្រុមបាល់ទាត់ជម្រើសជាតិនារីអាយុក្រោម ១៦ឆ្នាំកម្ពុជា បានធ្វើដំណើរទៅដល់ទីក្រុង Surakarta ប្រទេសឥណ្ឌូនេស៊ីហើយ កាលពីល្ងាចថ្ងៃអង្គារកន្លងទៅ ដើម្បីចូលរួមការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ផ្នែកបាល់ទាត់នារីអាយុក្រោម ១៦ឆ្នាំ ASEAN U16 Girls’ Championship 2025 ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៩ ខែសីហាខាងមុខ។សម្រាប់យុទ្ធនាការនេះ ក្រុមជម្រើសជាតិ U16 នារីកម្ពុជា ស្ថិតក្នុងពូលB ជាមួយក្រុមកីឡាការិនីវៀតណាម និងមីយ៉ាន់ម៉ា ។ រីឯពូលA គឺមានម្ចាស់ផ្ទះឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងទីម័រខាងកើត និងពូលC មានសិង្ហបុរី អូស្ដ្រាលី និងថៃ ដែលត្រូវធ្វើការប្រកួតសន្សំពិន្ទុវិលជុំ ហើយក្រុមានពិន្ទុខ្ពស់ជាងគេនៃពូលនីមួយៗ ព្រមទាំងក្រុមឈរលេខ២ ល្អជាងគេ ក្នុងចំណោម ៣ពូល នឹងបានឡើងទៅវគ្គ ៤ក្រុមចុងក្រោយ។ជាមួយការប្រកួតកម្រិតតំបន់នេះដែរ សមាជិកក្រុមជម្រើសជាតិ U16 នារីកម្ពុជា សុទ្ធសឹងជាកីឡាករវ័យក្មេង ដែលភាគច្រើនជ្រើសរើសចេញពីក្រុមបាល់ទាត់មន្ទីរ ក្លិប អង្គរការ និងសាលារៀន តាមបណ្ដារាជធានី-ខេត្ត ហើយមួយកីឡាការិនីមួយចំនួន ដែលជ្រើសរើសចេញពីក្លិប តែក៏មានកីឡាការិនីកូនកាត់ ១រូបផងដែរ គឺកីឡាការិនី ខេនហ្ស៊ី ចូសឹបភីន ចាស៊ី្ម ម៉ៅ។ចំពោះភារកិច្ចដំបូង ក្រុមកីឡាការិនីវ័យក្មេងកម្ពុជា នឹងត្រូវជួបក្រុម U16 នារីវៀតណាមមុនគេ នាថ្ងៃទី២១ ខែសីហាស្អែក មុនជំនួបបញ្ចប់ពូលB ជាមួយក្រុមជម្រើសជាតិ U16 នារីមីយ៉ាន់ម៉ា នាថ្ងៃទី២៣ ខែសីហាខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ក្នុងឱកាសខួប ៥ឆ្នាំ នៃកីឡដ្ឋានខេត្តកំពង់ស្ពឺ ឯកឧត្តម ហ៊ុន ម៉ានី បង្ហើបពីតម្រុយថ្មី

2025/08/18 10:52:50 pm        401
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានបង្ហើបពីតម្រុយថ្មី សម្រាប់វិស័យកីឡា និងប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទៀតហើយ ក្រោយឯកឧត្តមបានផ្ដួចផ្ដើម និងគាំទ្រនូវការសាងសង់ រហូតសម្រេចលេចចេញជារូបរាងកីឡដ្ឋានខេត្តកំពង់ស្ពឺ នាពេលបច្ចុប្បន្ន។តាមរយៈបណ្ដាញសង្គមផ្ទាល់ខ្លួនរបស់ឯកឧត្តមឧបនាយករដ្ឋមន្ដ្រី កាលពីថ្ងៃអាទិត្យកន្លងទៅ បានគូសបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២៥ នេះ មានរយៈពេល ៥ឆ្នាំហើយ បើគិតពីការចាប់ផ្តើមសាងសង់កីឡដ្ឋានកំពង់ស្ពឺ ដែលក្លិបបាល់ទាត់ណាហ្គាវើលដ៏ បានសម្រេចចិត្តមកឈរជើងនៅខេត្តកំពង់ស្ពឺ ដែលនេះគឺជាការចាប់ដៃដ៏យូរអង្វែងរវាងក្លិប និងវិស័យកីឡារបស់អ្នកកំពង់ស្ពឺ។បន្ថែមលើនេះ ឯកឧត្តមបានរំលេចពីការជួបគ្នា ជាមួយថ្នាក់ដឹកនាំក្លិបណាហ្គាវើលដ៏ ក្នុងនោះក៏មានវត្តមានអ្នកឧកញ៉ា សំអាង វឌ្ឍនៈ សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វឌ្ឍនៈ គ្រុប ផងដែរ ដើម្បីរំលឹកអនុស្សាវរីយ៍ផង និងពិគ្រោះយោបល់គ្នាផង ថាតើគ្រប់ភាគីពាក់ព័ន្ធនេះ អាចជំរុញកិច្ចសហប្រតិបត្តិការមួយកម្រិតទៀត ក្រោមរូបមន្ដឈ្នះឈ្នះ សម្រាប់ក្លិបបាល់ទាត់ណាហ្គាវើលដ៏ផង សម្រាប់វិស័យកីឡាផង និងអ្នកខេត្តកំពង់ស្ពឺផង។នេះគឺជាតម្រុយថ្មីមួយ ដែលបានបង្ហើបដោយឯកឧត្តម ហ៊ុន ម៉ានី ចំពោះការពិគ្រោះយោបល់គ្នា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្លិប ក៏ដូចជាវិស័យឯកជន ។ ប៉ុន្ដែពាក់ព័ន្ធនឹងតម្រុងថ្មី នៃកិច្ចសហប្រតិបត្តិការ ក្រោមរូបមន្ដឈ្នះឈ្នះ នៅមិនទាន់បញ្ជាក់ច្បាស់ថា ឯកឧត្តម ក៏ដូចជាក្លិបនឹងគ្រោងធ្វើអ្វីនោះទេ តែជារួមឯកឧត្តមបានបញ្ជាក់ហើយថា កិច្ចសហប្រតិបត្តិការនេះ អាចនឹងកើតឡើងក្រោមផលប្រយោជន៍រួម សម្រាប់ក្លិប វិស័យកីឡា និងប្រជាពលរដ្ឋខេត្តកំពង់ស្ពឺ ផ្ទាល់តែម្ដង៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ព្រះខ័នរាជស្វាយរៀង ប្រកាសបន្ដកុងត្រាជាមួយប្រធានក្រុម សឿយ វិសាល និង ជូ ស៊ិនទិ

2025/08/14 10:57:50 pm        423
ក្លិបព្រះខ័នរាជស្វាយរៀង បានប្រកាសបន្ដកុងត្រាថ្មី ជាមួយកីឡាករសំខាន់ៗ ២រូប រួមមានប្រធានក្រុម សឿយ វិសាល និងខ្សែបម្រើវ័យក្មេង ជូ ស៊ិនទិ ដើម្បីបន្ដជួយក្រុមប្រកួតប្រជែង ក្នុងរដូវកាលថ្មី ឆ្នាំ២០២៥/២៦ ខាងមុខ។ការសម្រេចបន្ដកុងត្រាថ្មីរបស់ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជានេះ ធ្វើឡើងក្រោយការប្រកួតលីគរដូវកាលថ្មី ឆ្នាំ២០២៥/២៦ បានដំណើរការប្រកួតសន្សំពិន្ទុបាន ១សប្ដាហ៍កន្លងទៅ ខណៈក្រុមមានភារកិច្ចជាច្រើន ត្រៀមប្រកួតប្រជែងក្នុងរដូវកាលនេះ ទាំងពានសម្ដេចតេជោ ហ៊ុន សែន, ជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ និងពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League ជាដើម។ក្រឡេកមកចាប់អារម្មណ៍កីឡាករ ដែលព្រះខ័នរាជស្វាយរៀង ទើបប្រកាសបន្ដកុងត្រាវិញ សម្រាប់ សឿយ វិសាល បានចំណាយពេលជាង ១២ឆ្នាំមកហើយ ជាមួយក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀង បន្ទាប់ពីរូបគេបានចាកចេញពីអតីតក្រុមអាស៊ីអឺរ៉ុបយូណាយធីត កាលពីឆ្នាំ២០១៤ ។ វិសាល ត្រូវបានចាត់ទុកជាខ្សែការពារដ៏សំខាន់របស់ក្លិប ព្រមទាំងក្រុមជម្រើសជាតិកម្ពុជា ដែលតែងបង្ហាញវត្តមានក្នុងជម្រើស ១១នាក់ដំបូងស្ទើរគ្រប់ការប្រកួតទៀតផង។ចំណែកកីឡាករវ័យ ២២ឆ្នាំ ជូ ស៊ិនទិ ក៏ត្រូវបានចាត់ទុកជាកីឡាករស្នូលមួយរូបរបស់ក្លិបផងដែរ ។ ទោះបីមានកាយសម្បទាមិនសូវធំ តែទេពកោសល្យ និងបច្ចេកទេសដ៏ល្អរបស់រូបគេ បានទាក់ចិត្តគ្រូបង្វឹកជាច្រើន ដែលធ្លាប់ដឹកនាំក្លិបព្រះខ័នរាជស្វាយរៀង តាំងពីរូបគេបានចាកចេញពីជំរំបណ្ដុះបណ្ដាលនៃសាលាបាល់ទាត់ជាតិបាទី កាលពីឆ្នាំ២០២១ រហូតដល់បច្ចុប្បន្ន ដែលជាក្លិបអាជីពដំបូងរបស់ខ្លួន ។ ការបន្ដកុងត្រាថ្មីនេះ គឺជាឱកាសសម្រាប់ ជូ ស៊ិនទិ ក្នុងការបង្ហាញ និងអភិវឌ្ឍន៍សមត្ថភាពកាន់តែប្រសើរ ក្នុងការរួមចំណែកជួយក្រុម ជាមួយការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិចំពោះមុខជាច្រើន។សម្រាប់ភារកិច្ចបន្ទាប់របស់ក្លិប បន្ទាប់ពីប្រកាសបន្ដកុងត្រាថ្មីជាមួយកីឡាករស្នូលទាំងពីរ ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរទៅខេត្តសៀមរាប ដើម្បីជួបការប្រកួតសប្ដាហ៍ទី២ នៃលីគកំពូលកម្ពុជា ជាមួយក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ នាថ្ងៃទី១៦ ខែសីហាខាងមុខ មុនចាប់ផ្ដើមយុទ្ធនាការថ្មី ក្នុងការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៥/២៦ ពូលB ដោយត្រូវជួបក្រុមឈ្នះវគ្គ Play Off រវាងក្រុម Shan United របស់មីយ៉ាន់ម៉ា និងក្រុម Ezra FC របស់ឡាវ ក្រៅដីមុនគេ នាថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ ខាងមុខ៕អត្ថបទ លី ឈុនឡា, រូបភាពពាក់ព័ន្ធ៕

ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star ប្រមូលថវិកាជិត ៧ពាន់ដុល្លារជួយដល់វីរកងទ័ពជួរមុខ

2025/08/13 10:50:41 pm        351
កាលពីថ្មីៗនេះ ក្រុមបាល់ទាត់សប្បុរសធម៌ Vlogger All Star បានបញ្ចប់រដូវកាលទី៣បាល់ទាត់ឆ្នាំ ២០២៥របស់ខ្លួនហើយ ដោយបានប្រមូលបានថវិកាចំនួន ២២២៤៥ ដុល្លារអាមេរិក ក្នុងនោះការប្រកួតចុងក្រោយលើកទី១០ប្រមូលបានថវិកាជិត៧ពាន់ដុល្លារអាមេរិកសម្រាប់ជួយដល់វីរកងទ័ពជួរផងដែរ និងថិវិកានៅសល់គឺសម្រាប់ជួយដល់មន្ទីរពេទ្យកុមារកម្ពុជា។         លោក ហួត គីមងួន ស្ថាបនិកពានរង្វាន់បាល់ទាត់ដើម្បីកុមារកម្ពុជា និងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger All Star បានគូសបញ្ជាក់ថា ការប្រកួតរដូវកាលទី៣ ឆ្នាំ២០២៥ បានបិទបញ្ចប់ដោយជោគជ័យ កាលពីពេលថ្មីៗនេះ ដោយប្រមូលបានថវិកា ក្នុងការប្រកួតចុងក្រោយ ដែលជាប្រកួតទី១០ ទទួលបានថវិកា ៦៩៣៥ដុល្លារអាមេរិក ដើម្បីជួយដល់មូលនិធិវីរកងទ័ពជួរមុខ ក្រោយរងការរំលោភបំពានពីយោធាថៃមកលើកម្ពុជា តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ។លោក ហួត គីមងួន បានអះអាងថា សម្រាប់ថវិកាប្រមូលបាន ក្នុងរដូវកាលទី៣ មានថវិកាសរុប ២២២៤៥ ដុល្លារអាមេរិក ក្នុងនោះថវិកាសប្បុរសធម៌ ១៥ ៣១០ ដុល្លារបានប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប តាមរយៈបរិច្ចាគដោយផ្ទាល់ទៅកាន់មន្ទីរពេទ្យទាំងពីរ (QR Code មន្ទីរពេទ្យ) ចាប់តាំងពីប្រកួតទី១រហូតដល់ប្រកួតទី៩។ ដោយឡែកសម្រាប់ប្រកួតទី១០នៃរដូវកាលទី៣នេះ គឺទទួលបានថវិកាសរុប ៦៩៣៥ ដុល្លារអាមេរិកជួយដល់វីរកងទ័ពជួរមុខ ដោយជូនជាថវិកាខ្លះ និងទិញជាសម្ភារ គ្រឿងឧបភោគ បរិភោគជាដើម។លោក ហួត គីមងួនសង្កត់ធ្ងន់ថា ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ដើម្បីកុមារកម្ពុជាបានដំណើរការចំនួន៣រដូវកាលមកហើយ ដោយមានគោលដៅចម្បង ស្វែងរកមូលនិធីជួយដល់មន្ទីរពេទ្យគន្ធបុប្ជា និងមន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ កាលពីរដូវកាលទី១ ប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាបានចំនួន ១៧ ៦០៤ ដុល្លារអាមេរិក និងរដូវកាលទី២ប្រមូលបាន ៥ ៨០៤ ដុល្លារអាមេរិក៕

សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ពន្យារពេលរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ

2025/08/12 10:03:43 pm        311
ការប្រកួតកីឡាកាយវប្បកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៥ ដែលគ្រោងរៀបចំនាអំឡុងខែកញ្ញា ខាងមុខ នឹងត្រូវលើកពេល ក្រោមមូលហេតុសភាពការណ៍នៅពេលបច្ចុប្បន្នតាមបន្ទាត់ព្រំដែនកម្ពុជា និងថៃ។ នេះបើតាមលិខិត ប្រកាសរបស់សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា ។ សេចក្តីប្រកាសរបស់សហព័ន្ធ បានបញ្ជាក់ថា ដោយយោងតាមសភាពការណ៍តាមព្រំដែនបច្ចុប្បន្នមិនទាន់ស្ងប់ស្ងាត់ទៅរកសភាពដើម សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា សុំពន្យាពេលការរៀបចំការប្រកួតកីឡាកាយវប្បកម្មនិងលំហាត់ប្រាណជ្រើសរើសជើងឯកថ្នាក់ ជាតិឆ្នាំ២០២៥ ដែលគ្រោងរៀបចំនាថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលដំបូលទូក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីពេលនេះតទៅរហូតដល់មានការជូនដំណឹងសារជាថ្មី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី ប្រធានសមាគមន៍ ក្លិប រាជធានីខេត្ត ក្រុមកីឡាករ-កីឡាការិនី និងអ្នកស្រឡាញ់វិស័យកីឡាកាយវប្បកម្មនិងលំហាត់ប្រាណទាំងអស់ មេត្តាចូលរួមអនុវត្ត ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងជ្រាបជាព័ត៌មាន។ លោកស្រី អេមី អគ្គលេខាធិការ បានបញ្ជាក់ផងដែរថា ទោះជាមានការពន្យាពេលការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ក៏ដោយ សហព័ន្ធនៅតែមាន ផែនការអភិវឌ្ឈធនធានកីឡាករ កីឡាការិនី ផងដែរ។លោកស្រី បានបន្ថែមថា កន្លងមកសហព័ន្ធបានរៀបចំសិក្ខាសាលា ស្តីអំពីច្បាប់ហាមឃាត់ការប្រើប្រាស់សារធាតុហាមឃាត់ក្នុងវិស័យកីឡា(Doping) ដល់មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនី ពីព្រោះថា មន្រ្តីសហព័ន្ធ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទំាងអស់ត្រូវយល់ដឹងឱ្យបានកាន់តែច្បាស់ ដើម្បីឱ្យពួកគាត់ជៀសវាងការប្រើប្រាស់ពីសារធាតុហាមឃាត់ក្នុងការប្រកួតប្រជែង។ គួរបញ្ជាក់ថា តាមផែនការអភិវឌ្ឈប្រចាំឆ្នាំ ដោយទទួលបានកញ្ចប់ថវិការឧបត្ថមពីក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាកាយវប្បកម្ម និងលំហាត់ប្រាណកម្ពុជា តែងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួន ដើម្បីស្វែងរកអ្នកមានទេពកោសល្យ សម្រាប់តំណាងជាតិត្រៀមការប្រកួតអន្តរជាតិ នាពេលខាងមុខ៕

ប្រតិភូកីឡាទោក្រយានកម្ពុជា ចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity ដែលផ្ដោតគោលបំណង ៣សំខាន់

2025/08/12 09:54:10 pm        385
តបតាមការអញ្ជើញរបស់ម្ចាស់ផ្ទះម៉ាឡេស៊ី ប្រតិភូសហព័ន្ធកីឡាទោចក្រយានកម្ពុជា ២រូប ដឹកនាំដោយលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធ បានចូលរួមព្រឹត្តិការណ៍ជិះកង់ Cycling Tour Solidarity 2025 ដ៏ធំ កាលពីចុងសប្ដាហ៍កន្លងទៅ ដែលមានអ្នកចូលរួមប្រមាណ ៦,០០០នាក់ ក្នុងគោលបំណង ៣សំខាន់ ពិសេសគឺការអបអរសាទរប្រទេសម៉ាឡេស៊ី ដែលបានក្លាយជាប្រធានអាស៊ានបន្ដវេន ឆ្នាំ២០២៥។ លោក នូ ចំរើន បានឲ្យដឹងថា កម្មវិធីនេះ ក្រៅពីជិះកង់ ម៉ាឡេស៊ីក៏បានរៀបចំនូវកម្មវិធីរត់ប្រណាំង និងដើរជាដើម ដោយមានអ្នកចូលរួមប្រមាណជាង ៦,០០០នាក់មកពីបណ្ដាប្រទេសក្នុងតំបន់ ក្នុងគោលបំណងបណ្ដុះស្មារតីយុវជនឲ្យលេងកីឡា ផ្សព្វផ្សាយតំបន់ទេសចរណ៍ និងរអបអរសារទរម៉ាឡេស៊ី ដែលបានក្លាយជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៥ នេះ។ គួរដឹងថា ទន្ទឹមជាមួយការចូលរួមព្រឹត្តិការណ៍ Cycling Tour Solidarity 2025 ដែលរៀបចំនៅទីក្រុងគូឡាឡាំពួរ ក្នុងនាមមន្ដ្រីជាន់ខ្ពស់ ក៏ដូចជាមន្ដ្រីបច្ចេកទេសរបស់សហព័ន្ធកីឡាទោចក្រយានកម្ពុជា ក៏បានផ្សារភ្ជាប់ទំនាក់ទំនងល្អជាមួយបណ្ដាប្រតិភូប្រទេសចូលរួម ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកការអភិវឌ្ឍវិស័យកីឡាទោចក្រយានកម្ពុជាឲ្យកាន់តែរីកចម្រើនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ព្រមានថា សង្គ្រាមអាចរាលដាល «កាន់តែធំ​ទូលាយ» បើសហរដ្ឋ​អាមេរិកបើក «ប្រតិបត្តិការ​យោធាថ្មី​»
10/31/2026 05:10 PM
ប្រធានាធិបតីប៉ូឡូញប្រកាសពី​ការ​រំលោភ​​សណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ ក្រោយ​​ការ​ប្រឈម​មុខ​ដាក់គ្នា ​ជុំវិញ​បញ្ហាតុលាការ​
10/31/2026 05:10 PM
ជនជាតិប៉ាឡេស្ទីន​នៅបន្ត​ស្លាប់​ ខណៈអ៊ីស្រាអែលនៅ​បន្តរំលោភកិច្ចព្រមព្រៀងបទ​ឈប់បាញ់ នៅហ្កាហ្សា
10/31/2026 04:10 PM
ការហោះ​របស់​យន្តហោះ Air Force One ពីលើ​​សេតវិមាន សម្រាប់បុណ្យ Halloween នាំឱ្យមានការពន្យារជើងហោះហើរ
10/31/2026 04:10 PM
ក្រុម​ចម្រុះ​ដឹកនាំដោយអារ៉ាប៊ីសាអ៊ូឌីត៖ យានដ្រូន ១គ្រឿង ត្រូវបាន​ស្ទាក់ចាប់​ នៅលើតំបន់ Riyadh
10/31/2026 04:10 PM
ការ​បាញ់ប្រហារ នៅហាងសម្ភារៈបុណ្យ Halloween ក្នុងរដ្ឋ California បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស
10/31/2026 04:10 PM
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
10/31/2026 04:10 PM
កូរ៉េខាងជើងអះអាងថា ទណ្ឌកម្មមិនអាចកែប្រែឋានៈរបស់ខ្លួន ក្នុងនាមជារដ្ឋមានអាវុធនុយក្លេអ៊ែរនោះទេ
10/31/2026 03:10 PM
គណបក្សប្រឆាំង នៅប៉ូឡូញ អំពាវនាវឱ្យមានការតវ៉ានៅខាងក្រៅតុលាការធម្មនុញ្ញ ក្នុងទីក្រុងវ៉ាសូវី
10/31/2026 03:10 PM
របាយការណ៍៖ លោក Trump អាចនឹងបញ្ជាឱ្យ​វាយប្រហារអ៊ីរ៉ង់ទ្រង់ទ្រាយធំ បើ​បក្សសាធារណរដ្ឋ​​ចាញ់​ឆ្នោត
10/31/2026 03:10 PM