គ្រូបង្វឹក Lucky FC ចាត់ទុកការចូលរួមពានអន្ដរជាតិ ជាឱកាសល្អសម្រាប់បាល់ទាត់ក្នុងសាលកម្ពុជា និងប្ដេជ្ញាចិត្តធ្វើបានល្អ
កីឡាហែលទឹកពាក់ជើងទាកម្ពុជានាពេលនេះ ដណ្តើមបានមេដាយ៦គ្រឿង ពីការប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅម៉ាឡេស៊ី
ភ្នំពេញក្រោន ទទួលបានការសរសើរពីគ្រូ Kitchee ក្រោយរកបាន ៩ពិន្ទុពេញក្នុងជុំទី១ នៃពាន ACL-2
ព្រះខ័នរាជ បញ្ចប់ការរង់ចាំ ជាមួយជ័យជម្នះភ្លូកទឹកភ្លូកដីលើក្រុម Tampines Rovers ក្នុងពានកម្រិតទី២ ទ្វីបអាស៊ី

ព័ត៌មានកីឡា

មនុស្សជិតពីរពាន់នាក់ ចូលរួមរត់ពាក់កណ្តាលម៉ារ៉ាតុង នៅខេត្តកែប ក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការសេពគ្រឿងញៀន»

2025/03/08 08:13:47 pm        667
កីឡាករ កីឡាការិនី និងបងប្អូនប្រជាពលរដ្ឋមកពីបណ្តារាជធានី ខេត្ត ចំនួន១៩៤៩នាក់ នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥នេះ បាននាំគ្នារត់ពាក់កណ្តាលម៉ារ៉ាតុងនៅខេត្តកែប ក្នុងគោលបំណងចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន, លើកកម្ពស់កីឡា និងសុខភាព,ផ្សារភ្ជាប់ជាមួយមហា ជនគ្រប់មជ្ឈដ្ឋាន និងស្រទាប់វណ្ណៈ លើកកម្ពស់វិស័យទេសចរណ៍ និងកៀរគរមូលនិធិជួយដល់កុមារ និងប្រជាជនរងគ្រោះជាដើម។ការរត់ពាក់កណ្តាលម៉ារ៉ាតុងនេះ ប្រព្រឹត្តទៅក្រោមមូលបទ«មួយជីវិត មិនប្រព្រឹត្តិការណ៍​សេពគ្រឿងញៀន» ដោយព្រឹត្តិការណ៍នេះ បានធ្វើឡើងក្រោមអធិបតីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខាឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ កែ សួនសុភី រួមទាំងមន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងសមាជិក សមាជិកា ស ស យ កជាដើម។បើតាមជំនួយស្មារតីបានឲ្យដឹងថា មូលហេតុដែលក្រុមការងារ ស ស យ ក សម្រេចជ្រើសរើស យក​មូលបទនៃកម្មវិធី«មួយជីវិត មិនប្រព្រឹត្តការសេពគ្រឿងញៀន»នេះ ​គឺដើម្បីជាការដាស់តឿន​ដល់​ប្រជាជន​កម្ពុជា ជាពិសេសយុវជន យុវនារី ឲ្យជៀសឆ្ងាយពីសារធាតុញៀនគ្រប់ប្រភេទ ស្របតាម​ផែនការណ៍ របស់រាជរដ្ឋាភិបាល ស្តីពីយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី១០ ឆ្នាំ២០២៥ ​ដែលប្តេជ្ញាចិត្តថា«កម្ពុជាគឺជាប្រទេសគ្មានគ្រឿងញៀន ដោយផ្តើមចេញពីបុគ្គលម្នាក់​ទៅគ្រួសារមួយដែលស្អាតស្អំ គ្មាន​ គ្រឿងញៀន» ​និងស្របតាមទស្សនវិស័យ«ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន»។ទន្ទឹមនឹងនេះដែរ​ កម្មវិធីក៏បានផ្សារភ្ជាប់វិស័យកីឡា​ និងសុខភាព ជាមួយនឹងការប្រយុទ្ធប្រឆាំង គ្រឿងញៀន​ដោយឲ្យគ្រប់គ្នាដឹងថា​ ការមិនសេពគ្រឿងញៀននាំមកនូវសុខភាព និងកីឡានាំ​មកនូវសុខ ភាព។ ការរត់ពាក់កណ្តាលម៉ារ៉ាតុងជាកីឡាមួយប្រភេទ ដែលអាចមហាជនទាំងអស់​ចូលរួមបានទាំងអស់ ​គ្នា មិនប្រកាន់ភេទ សាសនា ជនជាតិ និងជនពិការក៏ដោយ។ជាមួយគ្នានោះដែរ កម្មវិធីរត់ពាក់កណ្តាលម៉ារ៉ាតុង ត្រូវបានគេរំពឹងថាអាចនឹងចូលរួមចំណែក លើក​កម្ពស់វិស័យទេសចរណ៍នៅខេត្តកែប តាមរយៈការរត់ប្រណាំងពីភ្ញៀវទេសចរជាតិ​ និងអន្តរជាតិ រីឯ ថវិកា​ដែលទទួលបានពីការចុះឈ្មោះ​ នឹងយកទៅប្រើប្រាស់ក្នុងសកម្មភាពមនុស្ស តាមរយៈការជួយ​កុមារ និងប្រជាជនរងគ្រោះផ្សេងៗជាយថាហេតុណាមួយនោះ។សូមបញ្ជាក់ថា វិញ្ញាសានៃការចូលរួម គឺមានប្រភេទចម្ងាយ៣គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ២១គីឡូម៉ែត្រ (ផ្នែកបុរស និងនារី), ប្រភេទចម្ងាយ១០គីឡូម៉ែត្រ(ផ្នែកបុរសនិងនារី), ប្រ ភេទចម្ងាយ៥គីឡូម៉ែត្រ (ផ្នែកបុរស​ និងនារី) និងប្រភេទចម្ងាយ៣គីឡូម៉ែត្រ សម្រាប់អ្នក​មានពិការភាព (ផ្នែកបុរស និងនារី)ជាដើម៕អត្ថបទបាន ចក់

ទិវារត់ប្រណាំងស្ដ្រីចម្ងាយ១០គីឡូម៉ែត្រដំណើរការជាមួយអ្នករត់ជាង៣០០០នាក់

2025/03/08 05:51:01 pm        671
ដូចគ្រោងទុកព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ ដ៏ធំប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ឆ្ពោះទៅមុខដើម្បីស្ត្រី» ដើម្បីអបអរទិវាសិទ្ធិនារីអន្តរជាតិ ៨មីនា បានដំណើរការ និងបញ្ចប់ប្រកបដោយភាពរីករាយ នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ នៅសួនច្បារ មុខវត្តបទុមវត្តី រាជធានីភ្នំពេញ។លោកជំទាវ កុយ ពិសី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តីនិងជាប្រធានគណៈកម្មការស្ត្រី និងកីឡាអម គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងលោកជំទាវ ញ៉ែម មរកត រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី និងជាប្រធានសហព័ន្ធកីឡារាំកម្ពុជា អញ្ជើញចូលរួមជាអធិបតី។កីឡាករ កីឡាការិនី ច្រើនជាង ៣០០០ នាក់ បានចូលរួមរត់ប្រណាំងក្នុងព្រឹតិ្តការណ៍នេះ ដែលចាប់ផ្តើមពី សួនច្បារ មុខវត្តបទុមវត្តី បន្តទៅកោះពេជ្រ និងឆ្លងកាត់កោះនរា ក្រោមការរៀបចំរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការ ជាមួយ ក្រុមហ៊ុន ធានារ៉ាប់រង អាយុជីវិត សុវណ្ណាភូមិ ឡាយហ្វ៍។លោកជំទាវ កុយ ពិសី បានមានប្រសាសន៍ថាការរៀបចំព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រី ១០គីឡូម៉ែត្រ នេះក្នុងគោលបំណងការលើកកម្ពស់ដល់សិទ្ធិស្មើភាព និងអានុភាពរបស់ស្ត្រីក្នុងសកម្មភាពកីឡា ហើយនឹង អបអរ ទិវាសិទ្ធិនារី អន្តរជាតិ ៨ មីនាដែលជា ថ្ងៃរម្លឹកខួប ១១៤ ឆ្នាំ ពីសិទ្ធិសេរីភាព ស្មើគ្នា រវាង បុរស និងស្ត្រី។ លោកជំទាវបានបន្ថែមថា ពិតជាមានក្តីសោមនស្សរីករាយក្រៃលែង ក្រោយឃើញប្រជាពលរដ្ឋ ទាំងចាស់ ក្មេងចូលរួមព្រឹតិ្តការណ៍រត់ប្រណាំងស្ត្រីក្នុងឆ្នាំ២០២៥ នេះ ជាច្រើនកុះករ ដែលមានចំនួនច្រើនជាង ៣០០០ នាក់។នេះជាការបង្ហាញឲ្យឃើញពីការផ្តោតលើវិស័យកីឡា ការគិតគូរពីសុខភាព និងការរួម សាមគ្គីគ្នា រវាងបុរស និង ស្ត្រី ដើម្បី លើកស្ទួយ សង្គមជាតិ យើងឱ្យកាន់តែ រីកចម្រើន។សូមបញ្ជាក់ថា ទិវារត់ប្រណាំងស្ត្រីចម្ងាយឆ្ងាយ ១០គីឡូម៉ែត្រ ឆ្នាំ២០២៥ មាន ២វិញ្ញាសា រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ និង ៤គីឡូម៉ែត្រ ដែលត្រូវចាប់ផ្ដើមចេញដំណើរនៅម៉ោងប្រមាណ ៥ទៀបភ្លឺ ។ សូមបញ្ជាក់ថាគណៈកម្មការបានខិតខំរៀបចំព្រឹត្តិការណ៍នេះកាន់តែមានគុណភាព និងសុវត្ថិភាពដល់អ្នករត់ទាំងអស់គ្នា ពិសេសដើម្បីអបអរសាទរទិវាសិទ្ធនារីអន្ដរជាតិ ដែលជាការលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា៕

ថ្នាក់ដឹកនាំ និងកីឡាករជួបជុំគ្នា មុនជំនួបមិត្តភាពប្រវត្តិសាស្ដ្រ អបអរទំនាក់ទំនងការទូតកម្ពុជា-ថៃ លើកទី៧៥

2025/03/08 01:10:06 am        145
ថ្នាក់ដឹកនាំពាក់ព័ន្ធ និងកីឡាករ នៃក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមប្រដាល់គុនខ្មែរ ក៏ដូចជាក្រុមបាល់ទាត់តារាថៃ និងក្រុមប្រដាល់មួយថៃ នៅល្ងាចថ្ងៃទី៧ ខែមីនានេះ បានធ្វើការជួបគ្នាសំណេះសំណាលគ្នា ក្នុងសន្និសីទសារព័ត៌មាន នៅសណ្ឋាគារសូហ្វីតែល មុនការប្រកួតផ្លូវការ នៃព្រឹត្តិការណ៍បាល់ទាត់មិត្តភាពកម្ពុជា-ថៃ «ពានរង្វាន់សតវត្សរ៍នៃព្រះធម៌» ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងថៃ នាល្ងាចថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ ស្អែក នៅពហុកីឡដ្ឋានជាតិ(អូឡាំពិក) រាជធាំនីភ្នំពេញ។ថ្លែងនាឱកាសនោះ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ជាមួយក្រុមបាល់ទាត់ទាំង ៤ក្រុម ដែលបានជួបជុំ និងត្រៀមការប្រកួតមិត្តភាពនាថ្ងៃស្អែក ។ ទោះបីការប្រកួតកីឡាមានឈ្នះ-ចាញ់ តែសម្រាប់ជំនួបមិត្តភាពស្អែកនេះ មិនមានឈ្នះចាញ់នោះទេ ពោលគឺមានតែអ្នកឈ្នះទាំងអស់គ្នា ក្នុងនាមកីឡាករ ដែលបានចូលរួមព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ ក្នុងការប្រកួតបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរទំនាក់ទំនងការទូតកម្ពុជា-ថៃ ខួបលើកទី៧៥ ។ ក្នុងស្មារតីនេះ ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា កីឡាករទាំងអស់ ទាំងក្រុមតំណាងកម្ពុជា និងថៃ នឹងលេងដោយមោទនភាពទាំងអស់គ្នា។ជាមួយគ្នា លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាស្ថាបនិករៀបចំព្រឹត្តិការណ៍មិត្តភាពនេះ បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ចំពោះការប្រកួតមិត្តភាពជាប្រវត្តិសាស្ដ្រ រវាងក្រុមតារាងកម្ពុជា-ថៃ និងក្រុមប្រដាល់គុនខ្មែរ និងមួយថៃ ។ លោកជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងបង្កើតនូវវប្បធម៌នៃការរស់នៅដោយសុខសន្ដិភាពរបស់ប្រជាជនប្រទេសទាំងពីរ ដែលជាប្រទេសមានប្រវត្តិ វប្បធម៌ និងអរិយធម៌ស្រដៀងគ្នា ។លោកបន្ថែមទៀត ការពិតការប្រកួតកីឡាតែងមានឈ្នះ-ចាញ់ តែអ្វីដែលយើងឈ្នះទាំងអស់គ្នា គឺការរួមគ្នាសាងអំពើល្អ និងសាងនូវសន្ដិភាព ព្រោះសន្ដិភាពពិតជាពិបាករកណាស់ ដ្បិតដើម្បីទទួលបាននូវសន្ដិភាព ត្រូវការពលីប្រជាពលរដ្ឋច្រើនណាស់ ។ ដូច្នេះយើងត្រូវរួមគ្នាការពារ និងថែរក្សាសន្ដិភាព ពិសេសក្នុងនាមប្រជាជិតខាងគ្នា ត្រូវបង្កើតនូវប្បធម៌មួយ ដែលអាចរួមរស់ក្នុងសុខសន្ដិភាពជាមួយគ្នា ។ក្នុងឱកាសនោះដែរ ទាំងក្រុមតំណាងក្រុមបាល់ទាត់តារាកម្ពុជា និងក្រុមតារាថៃ សុទ្ធបានបង្ហាញពីស្មារតីមិត្តភាពមុនការប្រកួតការប្រកួតថ្ងៃស្អែក ដោយសង្ឃឹមថា នឹងបានបន្សល់នូវអនុស្សាវរីយ៍ និងការរឹតចំណងមិត្តភាព ក៏ដូចជាការបន្សល់នូវរូបភាពប្រវត្តិសាស្ដ្រថ្មីមួយទៀត រវាងក្រុមតារា ក៏ដូចជាក្នុងនាមប្រជាជន តំណាងប្រទេសទាំងពីរ ។គួរដឹងថា នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ គឺមាន ២ប្រកួត ក្នុងនោះប្រកួតទី១ ក្រុមបាល់ទាត់គុនខ្មែរ ត្រូវជួបក្រុមបាល់ទាត់មួយថៃ និងគូទី២ ក្រុមបាល់ទាត់តារាកម្ពុជា ត្រូវជួបក្រុមបាល់ទាត់តារាថៃ ហើយការប្រកួតនេះ ក៏នឹងមានការចូលរួមជាសក្ខីភាពពីឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ម៉ារីត សាងៀមផុង្ស រដ្ឋមន្រ្តីក្រសួងការបរទេស នៃព្រះរាជាណាចក្រថៃផងដែរ៕អត្ថបទ លី ឈុនឡា

ប្រធានក្លឹបព្រះខ័នរាជស្វាយរៀងថ្លែងអំណរអរគុណ និងសូមអភ័យទោសដល់អ្នកគាំទ្របាល់ទាត់

2025/03/07 11:57:00 pm        393
ឯកឧត្តម ឌី វិជ្ជា ប្រធានក្លឹបព្រះខ័នរាជស្វាយរៀងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកគាំទ្រវិស័យបាល់ទាត់ ជាពិសេសបានចូលរួមគាំទ្រការប្រកួតរវាងព្រះខ័នរាជស្វាយរៀង ជាមួយ Shan United នាយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ១៩:០០នាទី។ យោងសំណេររបស់ឯកឧត្តម បានបញ្ជាក់ថាការចូលរួមគាំទ្រដ៏ច្រើនកុះករនេះជាទឹកចិត្ត និងកម្លាំងចិត្តមួយ សម្រាប់យើងខ្ញុំក៏ដូចជាកីឡាករទាំងអស់ និងក្លិបបាល់ទាត់ទាំងមូល ដើម្បីមានកម្លាំងចិត្តប្រកួត និងប្រឹងប្រែងដើម្បីយកជ័យជម្នះ។ ឯកឧត្តមបន្តថា ក្នុងនាមជាប្រធានក្លិបបាល់ទាត់ សូមអភ័យទោសចំពោះការខ្វះខាតលក្ខណៈបច្ចេកទេស ដែលបង្កឱ្យមានភាពរអាក់រអួលជ៉ំវិញការពិនិត្យសំបុត្រ និងធ្វើដំណើរចូលតាមច្រក។ ទាំងអស់នេះ យើងខ្ញុំក៏ដូចជាក្លិបនឹងយកទៅធ្វើការពិនិត្យ និងកែសម្រួលឡើងវិញឱ្យមានភាពល្អប្រសើរ សម្រាប់ការប្រកួតបន្តបន្ទាប់ទៀត។ ឯកឧត្តមប្រធានក៏សូមអរគុណចំពោះការលើកឡើង ក៏ដូចជារិះគន់ទាំងអស់នេះដើម្បីឱ្យបានដឹងអំពីបញ្ហា និងធ្វើការកែសម្រួល។ ចុងក្រោយក៏សូមអរគុណសារជាថ្មីចំពោះការចូលគាំទ្រ។ សូមអញ្ជើញគាំទ្រលើវិស័យបាល់ទាត់របស់យើងជារៀងរហូតផងដែរ។ព្រះខ័នរាជស្វាយរៀង ឈ្នះជើងឯកសហភាពមីយ៉ាន់ម៉ា សានយូណាយធីត ៦ទល់២ ជើងទី១ វគ្គ៨ក្រុមចុងក្រោយពានរង្វាន់ក្លឹបអាស៊ី២០២៤/២០២៥ (AFC Challenge League 2024/2025) យប់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមមរតកតេជោ។ ជើងទី២ ព្រះខ័នរាជស្វាយរៀង ត្រូវប្រកួតនៅទឹកដីមីយ៉ាន់ម៉ា ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥។ បើឈ្នះ រឺស្មើ រឺចាញ់ក្រោម៤គ្រាប់ ជើងឯកកម្ពុជាឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជួបក្លឹប Tainan City របស់កោះតៃវ៉ាន់ រឺ Madura របស់ឥណ្ឌូណេស៊ី មុនចូលឆ្នាំខ្មែរ៕

អ្នកចាំទី វីរៈ ដារ៉ា ទទួលបានភាពស្អាតស្អំ ក្រោយរងមន្ទិលកំណត់លទ្ធផលទុកមុន

2025/03/06 03:42:29 pm        406
អ្នកចាំទីក្រុមជម្រើសជាតិកម្ពុជា វីរៈ ដារ៉ា បានទទួលនូវភាពស្អាតស្អំរបស់ខ្លួនវិញហើយ ក្រោយ​រង​មន្ទិល​សង្ស័យលើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន បន្ទាប់ពីសហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា សហការជាមួយអង្គភាពជំនាញអន្ដរជាតិ ស៊ើបអង្គេតយ៉ាងយកចិត្តទុកដាក់ បញ្ជាក់​ថា ដារ៉ា មិនបានប្រព្រឹត្ដទង្វើដូចការសង្ស័យឡើយ តែជាកំហុសបច្ចេកទេសប៉ុណ្ណោះ។នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ នៅល្ងាចថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ អំពីករណីការសង្ស័យលើការប្រព្រឹត្តនូវទង្វើរៀបចំកំណត់លទ្ធផលទុកជាមុន របស់កីឡាករ វីរៈ ដារ៉ា ក្នុងការប្រកួតផ្លូវការរវាងក្រុមជម្រើសជាតិកម្ពុជា ជាមួយក្រុមជម្រើសជាតិសិង្ហបុរី កាល​ពី​ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ក្នុងព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup នៅកីឡដ្ឋានជាតិសិង្ហបុរី។ប្រភពដដែលបានបញ្ជាក់ថា ក្រោយពីអាជ្ញាធរមានសមត្ថកិច្ចបានធ្វើការតាមដាន និងស៊ើប​អង្កេត​តាម​សមត្ថកិច្ច​ជំនាញរួចរាល់ និងរួមផ្សំដោយការស្រាវជ្រាវ​របស់​គណៈកម្មការ​សុច​រិតភាព​របស់​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទៅតាមនីតិវិធីជាក់លាក់ និងដោយការយកចិត្តទុកដាក់ ជាមួយ​នឹង​អង្គភាពជំនាញក្រៅប្រទេសមួយចំនួនកន្លងមក បានបង្ហាញលទ្ធផល ជាអវិជ្ជមានរួមគ្នាថា កីឡាករ​ជម្រើសជាតិ វីរៈ ដារ៉ា ពុំមានអ្វីពាក់ព័ន្ធទៅនឹងការសង្ស័យទាំងអស់នោះទេ។ ផ្ទុយទៅវិញ កំហុសដែលកើតឡើង នាពេលនោះ គឺជាកំហុសបច្ចេកទេសនៃការលេង ដោយអចេតនា​ប៉ុណ្ណោះ។យ៉ាងណាមិញ រាល់ករណីមន្ទិលសង្ស័យទាំងឡាយណា ដែលកើតមានអំឡុងពេលដំណើរការនៃការប្រកួត សហព័ន្ធកីឡាបាល់ទាត់កម្ពុជានៅតែបន្តធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីរក្សាបាននូវសុចរិតភាពនៅក្នុងវិស័យបាល់ទាត់នៅកម្ពុជា។ នេះបើតាមការបញ្ជាក់បន្ថែមក្នុងសេចក្ដីប្រកាសព័ត៌មានរបស់សហព័ន្ធ ។ទន្ទឹមនឹងការចាត់វិធានការ និងដើម្បីទប់ស្កាត់បញ្ហាទាំងអស់នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក៏បានដាក់ចេញនូវវិធានការ ដែលបានប្រកាសជូនក្នុងមហាសន្និបាតលើកទី១៩ របស់ខ្លួន កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ លើការបែងចែកភាគលាភ ដែលបានមកពីការលក់សំបុត្រនៃការរៀបចំប្រកួតរបស់ក្រុមជម្រើសជាតិ បន្ទាប់ពីដកចំណាយលើប្រតិបត្តិការណ៍ និងពន្ធ ដោយផ្តល់ជូនផ្នែកពាក់ព័ន្ធចំនួន ០៤ ផងដែរ រួមមានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ២៥%, សមាគម/ក្លិប ដែលមានកីឡាករជាប់ក្នុងក្រុមជម្រើសជាតិ ២៥%, ក្រុមជម្រើសជាតិ ២៥% និង ២៥% ទៀត សម្រាប់បង្កើតជាមូលនិធិសុខុមាលភាពផងដែរ ។គួរដឹងថា ករណីសង្ស័យលើអ្នកចាំទី វីរៈ ដារ៉ា បានកើតឡើង កំឡុងការប្រកួតពានរង្វាន់ប្រចាំតំបន់ពូលA ស្របពេលកម្ពុជា បានចាញ់សិង្ហបុរី ២-១ ដោយ ២គ្រាប់របស់ក្រុមម្ចាស់ផ្ទះ រកបានដោយងាយ នៅដើមវគ្គទី១ បន្ទាប់ពីការបញ្ជូនបាល់មិនបានល្អរបស់ ដារ៉ា ។ ការណ៍នេះ ទើបបង្កឲ្យអ្នកគាំទ្រមានការសង្ស័យ រហូតរហូតសហព័ន្ធបើកការស៊ើបអង្គេត លើករណីសង្ស័យប្រព្រឹទ្ធទង្វើរៀបចំលទ្ធផលទុកជាមុន និងបានប្រកាសពីលទ្ធផលស៊ើបអង្កេតជាផ្លូវការថា អ្នកចាំទីវ័យក្មេង ដែលកំពុងឡើងដៃខ្លាំងរូបនេះ មិនបានប្រព្រឹត្តឡើយ៕ ​អត្ថបទ លី ឈុនឡា

ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹទ្ធាចារ្យកីឡា គឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃ​ជូនជាតិមាតុភូមិ

2025/03/04 06:33:11 pm        177
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីមុខងារសាធារណៈ និងជាប្រធានសហភាព​សហព័ន្ធ​យុវជនកម្ពុជា បានចាត់ទុកព្រឹទ្ធាចារ្យកីឡា គឺជាមរតកមនុស្សរស់ ដែលធ្លាប់​កសាង​នូវ​ស្នាដៃ​ជូនជាតិមាតុភូមិ ដែលអ្នកជំនាន់ក្រោយ ត្រូវតបស្នង និងមិនគួរបំភ្លេច ។ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី បានអញ្ជើញចូលរួមពិធីពិសារអាហារសាមគ្គីក្រុមបាល់ទាត់វ័យចាស់ ២០២២ ជាមួយព្រឹទ្ធាចារ្យកីឡា កាលពីល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមយ៉ាងច្រើនចាស់ព្រឹទ្ធាចារ្យ អតីតកីឡាករ-កីឡាការិនីជម្រើសជាតិ តាំងពីជំនាន់សង្គមរាស្ដ្រនិយម ។ក្នុងបរិយាកាសដ៏សប្បាយរីករាយ ស្និទ្ធស្នាល និងប្រកបដោយអត្ថន័យនេះ ឯកឧត្តម ហ៊ុន ម៉ានី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយដោ យបានទទួលការស្វាគមន៍យ៉ាងកក់ក្តៅពីលោកគ្រូអ្នកគ្រូ ចាស់ព្រឺទ្ធាចារ្យ អតីតកីឡាករ កីឡាការិនីជម្រើសជាតិតាំងពីជំនាន់សង្គមរាស្រ្តនិយម ក៏ដូចជាការផ្ដល់ឱកាសឲ្យឯកឧត្តម បានស្តាប់ពីអនុស្សាវរីយ៍ជាច្រើនពីការរៀបរាប់របស់ចាស់ព្រឹទ្ធាចារ្យ ដែលសុទ្ធសឹងជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តក្នុងវិស័យកីឡាកម្ពុជា។ ឯកឧត្តមមានប្រសាសន៍ថា ព្រឹទ្ធាចារ្យកីឡា គឺជាមរតកមនុស្សរស់ ដែលធ្លាប់កសាងស្នាដៃជូនជាតិមាតុភូមិ តាមរយៈទេពកោសល្យ និងសមត្ថភាពរបស់ពួកគាត់ក្នុងវិស័យកីឡា និងជាអ្នកដែលបានឆ្លងកាត់ប្រវត្តិសាស្រ្តជាច្រើនរបស់ប្រទេសជាតិផងដែរ។ ក្នុងនាមយើងជាអ្នកជំនាន់ក្រោយ ការផ្តល់នូវភាពសប្បាយរីករាយជូនពួកគាត់ គឺជាការតបស្នងចំពោះគុណបំណាច់ដែលលោកទាំងអស់ធ្លាប់ផ្តល់ជូនជាតិមាតុភូមិក្នុងអតីតកាល ដែលយើងមិនគួរបំភ្លេច។ ដោយឡែកការជួបជុំគ្នា គឺជាឱកាសដែលពួកគាត់បានរំឭកអនុស្សាវរីយ៍ល្អៗ ក៏ដូចជាការសំណេះសំណាល សាកសួរទុក្ខគ្នាទៅវិញទៅមកក្រោយខានជួបគ្នាមួយរយៈផងដែរ ៕ អត្ថបទ លី ឈុនឡា

ឯកឧត្តម សៅ សុខា បញ្ជាក់ពីសាងសង់កីឡដ្ឋានគោកធ្លក ដើម្បីឆ្លើយតបចំនួន​អ្នកទស្សនា​ជាក់ស្ដែង

2025/03/02 12:21:56 am        449
ឯកឧត្ដមនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​បញ្ជាក់​ពី​ការ​សាង​សង់​កីឡដ្ឋានគោកធ្លក ដែលគ្រោងមានកៅអីអង្គុយទស្សនា ១ម៉ឺន ២ពាន់នាក់ មិនមែន​ជា​ការ​ខ្ជះ​ខ្ជាយឡើយ តែជាការរៀបចំនូវរចនាសម្ព័ន្ធ ដើម្បីឆ្លើយតបនឹងចំនួនអ្នកទស្សនាជាក់ស្ដែង ទៅ​តាមការប្រកួតដែលអាចទាក់ទាញអ្នកទស្សនាតិច ឬច្រើន ក្នុងន័យស្វែងរកចំណូលទ្រទ្រង់ និង​ជំរុញការអភិវឌ្ឍ។ការលើកឡើងនេះ បន្ទាប់ពីឯកឧត្តម បានប្រកាសពីការត្រៀមសាងសង់កីឡដ្ឋានគោកធ្លក និង​ទីស្នាក់​ការរបស់សហព័ន្ធ នៅភូមិព្រែកតាបែន ឃុំព្រែកអញ្ជេញ ស្រុកមុខកំពូល ខេត្តកណ្ដាល ក្រោម​ថវិកាជំនួយរបស់សហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) សរុបប្រមាណ ៤.៤លាន​ដុល្លារ​អាមេរិក នៅក្នុងមហាសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិស​ដៅ​ការងារ​ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នេះ នៅសណ្ឋាគារ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ។ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មានប្រសាសន៍ថា គម្រោងសាងសង់កីឡដ្ឋានគោកធ្លក និង​ទីស្នាក់ការសហព័ន្ធនេះ គឺជាសមិទ្ធផលថ្មី នៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដែល​បាន​រៀប​ចំ​តាំង​ពី​ឆ្នាំ២០២៤ បន្ថែមលើផែនការអាទិភាពផ្សេងៗ ។ តាមរយៈសមិទ្ធផលនេះ នឹងក្លាយ​​ជាផ្នែក​មួយ​ថ្មីទៀត សម្រាប់សហព័ន្ធប្រើប្រាស់បម្រើឲ្យប្រយោជន៍រួម ក្នុងការជំរុញការ​អភិវឌ្ឍ​បាល់​ទាត់​ជាតិ ពិសេសឆ្លើយតបចំនួនអ្នកទស្សនា ខណៈបើការប្រកួតអាចមានអ្នកគាំទ្រច្រើន សហព័ន្ធនឹងអាចរៀបចំនៅពហុកីឡដ្ឋានជាតិ ឬពហុកីឡដ្ឋានជាតិមរតកតេជោដដែល ។ទន្ទឹមជាមួយមហាសន្និបាតប្រចាំឆ្នាំនេះដែរ សហព័ន្ធក៏បានធ្វើការបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មាធិការប្រតិបត្តិចំនួន ៣រូបផងដែរ ក្រោយសមាជិកគណៈកម្មាធិការប្រតិបត្តិ ៣រូបផុតអាណត្តិ ។ ជាលទ្ធផល ឯកឧត្តម ឡា ឡៃ និងលោក ដួង មាសចំរើន ត្រូវបានអង្គមហាសន្និបាតបោះឆ្នោតគាំទ្របន្ដជាសមាជិកគណៈកម្មាធិការប្រតិបត្តិ អាណត្តិ២០២៥-២០២៩ ។ រីឯម្នាក់ទៀត គឺកញ្ញា អ៊ូ បញ្ញាសុកិត្យា នាយិកាគ្រប់គ្រងក្លិបវិសាខា ដែលបានក្លាយជាសមាជិកគណៈកម្មាធិការប្រតិបត្តិថ្មីរបស់សហព័ន្ធ អាណត្តិថ្មីឆ្នាំ២០២៥-២០២៩ ៕ អត្ថបទ លី ឈុនឡា

ការសម្ដែងក្បាច់គុនរួមគ្នារវាងល្បុក្កតោ-សៅលិញ បញ្ជាក់ពីទំនាក់ទំនងល្អកម្ពុជា-ចិន តាំងពីអតីតកាល ដល់បច្ចុប្បន្ន

2025/02/27 08:33:18 pm        179
លោក អួរ តា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បាន​ចាត់​ទុក​ការ​សម្ដែង​ក្បាច់​គុន​រួម​គ្នា​ជាថ្មី រវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ គឺជាការបញ្ជាក់​នូវ​អត្ថន័យ​នៃ​ទំនាក់​ទំនង​ដ៏​ល្អក្នុ​ងប្រវត្តិសាស្ដ្រកម្ពុជា-ចិន ហើយក៏ជាការលើកកម្ពស់គុណតម្លៃ និងការផ្សព្វ​ផ្សាយ​នូវ​សិល្បៈ​ក្បាច់​គុនបុរាណខ្មែរឲ្យកាន់តែល្បីល្បាញផងដែរ។ការបញ្ជាក់នេះ បន្ទាប់ពីសហព័ន្ធ បានបញ្ជូនប្រតិភូ និងកីឡាករ-កីឡាការិនី ៧រូប ចូលរួមការសម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងព្រឹត្តិការណ៍ពិធីបិទ «ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជន កម្ពុជា-ចិន ២០២៤» និងពិធីបើកផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នៅទីក្រុងចឹងចូវ សាធារណរដ្ឋប្រជាមានិតចិន ក្រោមការដឹកនាំ និងរៀបចំរបស់ក្រសួងទេសចរណ៍ កាលពីដើមសប្ដាហ៍កន្លងទៅ។លោក អួរ តារា បន្ដថា តាមរយៈព្រឹត្តិការណ៍សម្ដែងក្បាច់គុននេះ ពិតជាផ្ដល់នូវគុណតម្លៃសម្រាប់កម្ពុជាទាក់ទងនឹងសិល្បៈក្បាច់គុន ពិសេសគុនល្បុក្កតោ ដែលជាផ្នែកមួយដ៏ធំនៃវប្បធម៌របស់កម្ពុជា និងត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិ។ លោកថា ក្នុងប្រវត្តិសាស្ដ្រ ក្រៅពីទំនាក់ទំនងប្រជាជន និងក្រៅពិទំនាក់ទំនងកាទូត កម្ពុជា-ចិន ក៏ធ្លាប់មានទំនាក់ទំនងផ្នែកក្បាច់គុន ក្នុងផ្នែកយោធាផងដែរ ។ ដូច្នេះការសម្ដែងក្បាច់គុនរួមគ្នា រវាងគុនល្បុក្កតោ និងក្បាច់គុនសៅលិញ នេះ ពិតជាបានបញ្ជាក់នូវទំនាក់ទំនងដ៏ល្អរវាងប្រទេសទាំងពីរ តាំងពីអតីតកាល ដល់បច្ចុប្បន្ន និងការរឹតចំណងមិត្តភាពកាន់តែល្អិតរមួតថែមទៀត ។គួរដឹងថា ក្រៅពីការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិ ក្បាច់គុនល្បុក្កតោ ដែលជាសិល្បៈក្បាច់គុនអត្ដសញ្ញាណជាតិ ត្រូវបានជំរុញ និងលើកកម្ពស់ជាខ្លាំង តាមរយៈសកម្មភាពសម្ដែងក្នុងវេទិកាផ្សេងៗ ទាំងកម្រិតជាតិ និងអន្ដរជាតិ ជាក់ស្ដែងការសម្ដែងរួមគ្នា រវាងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលិញ ក្នុងរយៈពេលចុងក្រោយ បានធ្វើឲ្យប្រជាជនចិន ក៏ដូចជាអន្ដរជាតិ មានការស្ងើចសរសើរ និងភ្ញាក់ផ្អើលជាខ្លាំង ចំពោះក្បាច់ដ៏រស់រវើក ហើយបានទាក់ទាញឲ្យពួកគេចង់មកទស្សនចម្លាក់ក្បាច់គុន ដែលបានចារតាមជញ្ជាំងប្រាសាទបុរាណនៅកម្ពុជាទៀតផង ។ នេះគឺជាចលកមួយដ៏សំខាន់ ក្នុងការជំរុញការអភិរក្ស និងអភិវឌ្ឍន៍ មរតកក្បាច់គុនបុរាណខ្មែរ ដែលបន្សល់ទុកពីបុព្វបុរសខ្មែរនេះ៕ អត្ថបទ លី ឈុនឡា  

កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតវគ្គជម្រុះក្នុងពូលពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers

2025/02/27 07:18:04 pm        221
កម្ពុជាទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះទទួលរៀបចំការប្រកួតវគ្គជម្រុះក្នុងពូលសម្រាប់ពានរង្វាន់ AFC Women’s Asian Cup Australia 2026 Qualifiers ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែ​មិថុនា ដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ ដែល​មាន​ក្រុម​ជម្រើស​ជាតិ​នារី​តាម​ប្រទេស​ចូល​រួម​ទាំង​អស់បែងចែកជា ៨ពូល។ការចាប់ឆ្នោតចែកពូលនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់ AFC នៅ​ប្រទេសម៉ាឡេស៊ី។ តើក្រុមជម្រើសជាតិនារី កម្ពុជា នឹងត្រូវស្វាគមន៍ក្រុមមកពីប្រទេសណាខ្លះ មក​ប្រកួតនៅព្រះរាជាណាចក្រកម្ពុជាយើង?“ទាំងអស់គ្នាដើម្បីកម្ពុជា”

ព្រះខ័នរាជ និងបឹងកេត ឈ្នះ ខណៈទ័ព វាយបកស្មើវិសាខា ក្នុងជើងទី១ នៃវគ្គ ១/៤ ពានសម្ដេចតេជោ

2025/02/27 07:08:09 pm        201
ក្រុមព្រះខ័នរាជស្វាយរៀង និងក្រុមបឹងកេត បានទទួលជ័យជម្នះរៀងខ្លួន នៅក្នុងជំនួបជើងទី១ វគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ (ថ្នាក់ជាតិ) ឆ្នាំ២០២៤/២៥ គ្រាដែលក្រុមម្ចាស់ផ្ទះកងយោធពលខេមរភូមិន្ទ(ទ័ព) បានវាយបកស្មើក្រុមវិសាខា ២-២ នៅកីឡដ្ឋានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។សម្រាប់ក្រុមការពារតំណែងជើងឯកព្រះខ័នរាជស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់សុខសែនជ័យ ២-០ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ ដែលធ្វើសម្រេចដោយកីឡាករ Bounkong Bounphachan ទាំង ២គ្រាប់ នៅនាទី៥៨ និងនាទី៦២ បន្ទាប់ពីវគ្គទី១ ក្រុមទាំងពីរ បានរក្សាលទ្ធផល ០-០ ។រីឯក្រុមនាគខៀវបឹងកេតវិញ បានយកឈ្នះក្រុមម្ចាស់ផ្ទះ ISI ដង្កោសែនជ័យ ២-០ ដូចគ្នា ។ ជំនួបដ៏តានតឹងនេះ វគ្គទី១ ក្រុមទាំងពីរ ក៏បានរក្សាលទ្ធផល ០-០ ផងដែរ មុនកីឡាករ ស្លេះ ស៊េន រកបានគ្រាប់នាំមុខ នៅនាទី៥៤ និងកីឡាករ ម៉ាត់ នូរុណ នៅនាទី៩០+២ ដើម្បីធានាជ័យជម្នះក្រៅដី ។ដោយឡែកជំនួបដ៏ស្វិតស្វាញនៅកីឡដ្ឋានស្ដាតចាស់ វិសាខា បានបើកការនាំមុខក្រុមម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ Karasausks Artus នៅនាទី១៦ និង ស៊ិន សុវណ្ណមករា នៅនាទី៤៥+២ ។ ប៉ុន្ដែវគ្គទី២ ក្រុមកងយោធពលខេមរភូមិន្ទ បានព្យាយាមវាយសម្រុកវិញ រហូតរកបាន ២គ្រាប់តាមស្មើ ដោយកីឡាករ ស្រេង សុខគា នៅនាទី៥៩ និងប្រធានក្រុម Tetsuaki Misawa នៅនាទី៧២ ។តាមរយៈលទ្ធផលបណ្ដោះអាសន្ន នៅជើងទី១ នេះ គេឃើញក្រុមព្រះខ័នរាជស្វាយរៀង និងបឹងកេត សុទ្ធតែមានប្រៀប ដ្បិតមានគ្រាប់បាល់ចំណេញ ២គ្រាប់ដូចគ្នា សម្រាប់ធ្វើដើមទុនមុ នបើកទ្វារផ្ទះទទួលការប្រកួតកាត់សេចក្ដី នៅជើងទី២ ដែលគ្រោងប្រកួតនាដើមខែមេសា គ្រាដែលក្រុមកងយោធពលខេមរភូមិន្ទ និងវិសាខា សុទ្ធតែមានសង្ឃឹមខ្ពស់រៀងៗខ្លួន ដើម្បីប្រជែងកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិឆ្នាំនេះ៕ អត្ថបទ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អាល្លឺម៉ង់ចោទប្រកាន់ក្រុមជ្រៀតជ្រែកថាជាអ្នកបង្កហេតុ ខណៈការតវ៉ារបស់យុវជន Gen Z ក្លាយជាអំពើហិង្សា
11/02/2026 10:11 AM
បារាំងបើកការស៊ើបអង្កេតករណី «ប៉ុនប៉ងឃាតកម្ម» លើការវាយប្រហារដោយគ្រាប់បែកសាំងលើកងកម្លាំងសន្តិសុខ
11/02/2026 10:11 AM
អ៊ីរ៉ង់ និងអ្នកសម្របសម្រួលកាតា បន្តការចរចាថ្ងៃទី៣ដើម្បីបញ្ចប់សង្គ្រាមរវាងអាមេរិក និងអ៊ីរង់
11/02/2026 10:11 AM
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន អញ្ជើញ​សម្ពោធ​សមិទ្ធ​ផល​នានា​នៅវត្តសាសនរង្សីបទុមវត្តី (វត្តសំរោង) ស្រុកប្រាសាទបល្ល័ង្ក
11/02/2026 09:11 AM
កាកបាទក្រហមកម្ពុជា ចុះសួរសុខទុក្ខ ចែកអំណោយ និងរៀបចំអាហារសាមគ្គី ជូនក្រុមសិល្បៈពន្លឺកុមាររុនតាឯក
11/01/2026 08:11 PM
ឯកឧត្តម ហ៊ុន ម៉ានី បានរំឭកភាពឈឺចាប់ដែលក្រុមគ្រួសារខ្មែរគ្រប់រូប រួមទាំងក្រុមគ្រួសារឯកឧត្តម បានឆ្លងកាត់ក្នុងរបបប្រល័យពូជសាសន៍
11/01/2026 04:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុក​លើកដែក ផ្តល់ម៉ូតូដល់សិស្ស ​និទ្ទេសA និងបើកបវេសនកាលឆ្នាំថ្មី
11/01/2026 02:11 PM
ក្រុមការងារចុះមូលដ្ឋានស្រុកមង្គលបុរី និង CLRA ចុះចែកអំណោយជូនពលរដ្ឋជិតពីរពាន់គ្រួសារ
11/01/2026 02:11 PM
រដ្ឋមន្រ្តីកសិកម្មចុះចែកស្រូវពូជដល់កសិកររងគ្រោះទឹកជំនន់ព្រមទាំងជំរុញឱ្យចូលរួមសហគមន៍កសិកម្មទំនើបនៅខេត្តបន្ទាយមានជ័យ
11/01/2026 02:11 PM
ពលដ្ឋអ៊ុយក្រែនជម្លៀសខ្លួន៖ ពួកយើងបានរត់គេចចេញពីឋានរនកនៅទីក្រុងកាន់កាប់ Oleshky
11/01/2026 01:11 PM