Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត
ប្រធានសហព័ន្ធអត្តពលកម្មរុស្ស៊ី៖ ការហាមឃាត់ពីឆាកអន្តរជាតិ ធ្វើឱ្យស្តង់ដារកីឡាធ្លាក់ចុះ និងអត្តពលិកបាត់បង់កម្លាំងចិត្ត
អត្តពលិកជាង ៦,៥០០នាក់ ត្រៀមចូលរួមព្រឹត្តិការណ៍ម៉ារ៉ាតុងអន្ដរជាតិចក្រភពអង្គរ លើកទី១១ នាចុងសប្ដាហ៍

ព័ត៌មានកីឡា

ហ្កាណា កក់កៅអីជើងឯកទ្វីបអាហ្រ្វិកឆ្នាំក្រោយ បន្ទាប់ពីយកឈ្នះសាធារណរដ្ឋអាហ្វ្រិកកណ្តាល

2023/09/08 06:37:39 pm        481
ក្រុមបាល់ទាត់ជម្រើសជាតិហ្កាណា បានកក់កៅអីនៅព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations ឆ្នាំក្រោយដែលរៀបចំនៅលើទឹកដីកូឌីវ័រហើយ បន្ទាប់​ពី​វាយ​បក​យក​ឈ្នះ​ក្រុម​បាល់ទាត់​សាធារណ​រដ្ឋ​អាហ្វ្រិកកណ្តាល ២-១ ក្នុងវគ្គជម្រុះជុំចុងក្រោយក្នុងពូល។ ដឹកនាំក្រុមអតីតអ្នកចាត់ការ Newcastle Brighton និង Norwich លោក Chris Hughton ក្រុម​ដែល​មាន​រហ័សនាមផ្កាយខ្មៅត្រូវបានអាហ្វ្រិកកណ្តាលនាំមុខ ដែលអាច​នឹង​ឈាន​ដល់​បរាជ័យ​ដ៏​ភ្ញាក់​ផ្អើល​។ យ៉ាងណាក្តី កីឡាករចំនូលថ្មីរបស់ West Ham ដែលទើបទិញពី Ajax តម្លៃ ៣៨ លានផោន Mohamed Kudus ជាអ្នកតាមស្មើវិញមុនចប់វគ្គទី ១ មុនពេលដែលខ្សែប្រយុទ្ធ Lyon, Ernest Nuamah សម្រេចគ្រាប់បាល់ជ័យជំនះនៅនាទីទី ៨៨។ លទ្ធផលនេះធ្វើឱ្យមានការខកបំណងខ្លាំងពីក្រុមអាហ្វ្រិកកណ្តាលដែលសង្ឃឹមថា នឹង​អាច​មាន​មុខ​នៅ​ Africa Cup of Nations ជាលើកដំបូង។ លទ្ធផលផ្សេងទៀតមាន អង់ហ្គោឡាក៏ទទួលបានកៅអីដែរក្រោយម៉ាដាហ្កាស្កាដើម្បីបញ្ចប់លេខ ២ ក្នុងពូល E នេះ។ វគ្គជម្រុះមិនទាន់បញ្ចប់នៅឡើយទេ ពោលគឺ​ពូល​ផ្សេង​ទៀត​នឹង​ត្រូវ​សម្រេច​កៅ​អី​ជុំ​ផ្តាច់​ព្រ័ត្រ​នៅ​ថ្ងៃ​ទី១២ ខែកញ្ញានេះមានដូចជា កាមេរូន សាធារណរដ្ឋកុងហ្គោ និង ហ្កាំបា​ជា​ដើម​កំពុង​សំឡឹង​ឃើញ​ជ័យជំនះ។សូមបញ្ជាក់ថា ព្រឹត្តិការណ៍បាល់ទាត់ទ្វីបអាហ្វ្រិក Africa Cup of Nations នឹងចាប់ផ្តើមនៅថ្ងៃទី ១៣ ខែមករាដើមឆ្នាំ ២០២៤ ដោយពិធីបើធ្វើឡើងនៅកីឡដ្ឋាន Alassane Ouattara រដ្ឋធានី Abidjan ប្រទេសកូឌីវ័រ ខណៈវគ្គផ្តាច់ព្រ័ត្រនឹងធ្វើឡើងនៅថ្ងៃទី ១១ ខែកុម្ភៈ៕ អត្ថបទ៖នាង សុភាវុធ

កីឡា ៨ប្រភេទចុងក្រោយ ចាប់ផ្ដើមការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ឆ្នាំ២០២៣

2023/09/08 06:20:08 pm        394
កីឡាចំនួន ៨ប្រភេទទៀតហើយ ដែលចាប់ផ្ដើមការប្រកួតរបស់ខ្លួន នៅក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យម​សិក្សា​ថ្នាក់ជាតិ ឆ្នាំ២០២៣ បន្ទាប់ពីកីឡាបាល់ទាត់ បាល់ទះ បាល់បោះ និង​កីឡាការ៉ាតេ ដែលធ្វើការប្រកួតមុន តាំងពីថ្ងៃទី០៣ ខែកញ្ញា ។សម្រាប់ ៨ប្រភេទកីឡាចុងក្រោយ ដែលទើបចាប់ផ្ដើមការប្រកួតថ្ងៃដំបូង កាលពីថ្ងៃទី០៧ ខែ​កញ្ញា​ម្សិ​លមិញ រួមមានអត្តពលកម្ម, វាយកូនឃ្លីលើតុ, វាយសី, តេក្វាន់ដូ WT,​ តេក្វាន់ដូ ITF​, ប៉េតង់​, ល្បុក្កតោ និងកីឡាហែលទឹក ។គួរដឹងថា កីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡា បាន​កំណត់​យក​កីឡា​ចំនួន ១២ប្រភេទ សម្រាប់រៀបចំការប្រកួតពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ នៅ​តាមបណ្ដាទីលានមួយចំនួន ក្នុងរាជធានីភ្នំពេញ ។មកទល់ពេលនេះ ចំពោះប្រភេទកីឡាជាក្រុម មានបាល់ទាត់ បាល់ទះ និងបាល់បោះ ទោះ​បី​ធ្វើ​ការ​ប្រកួត​មុនគេ តែពុំទាន់បញ្ចប់ឡើយ ដោយវិញ្ញាសាខ្លះ ទើបរកឃើញ​ក្រុម​ឡើង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ និងវិញ្ញាសាខ្លះ រកឃើញបេក្ខភាពវគ្គផ្ដាច់ព្រ័ត្រ ។ រីឯកីឡា បញ្ចប់​ការ​ប្រកួត​មុន​គេ មានតែមួយប្រភេទប៉ុណ្ណោះ គឺកីឡាការ៉ាតេ ដែលបានបិទបញ្ចប់កាលពីថ្ងៃពុធកន្លងទៅ ៕ អត្ថបទ លី ឈុនឡា  

ជើងឯកប្រណាំងម៉ូតូ Superbike ពិភពលោក ៦ សម័យ Jonathan Rea ប្រកាសចាកចេញពី​ Kawasaki ទៅ Yamaha

2023/09/08 06:11:23 pm        297
កីឡាករប្រណាំងម៉ូតូសញ្ជាតិអៀកឡង់ខាងជើង Jonathan Rea នឹង​បញ្ចប់​អាជីព​ប្រណាំង​ម៉ូតូ​រយៈពេល ៩ ឆ្នាំជាមួយក្រុមប្រណាំង Kawasaki នៅដំណាច់រដូវកាលនេះ ដោយ​សម្រេច​ផ្លាស់​ទៅ​ចូល​រួម​ជាមួយ Yamaha វិញ។ជើងឯកប្រណាំងម៉ូតូ Superbike ពិភពលោក ៦ សម័យកាលរូបនេះ នៅ​មាន​កិច្ច​សន្យា​រយៈពេល​ ១ ឆ្នាំទៀតជាមួយ Kawasaki Racing តែភាគី​ទាំង​ពីរ​ព្រម​ព្រៀង​បញ្ចប់​កិច្ច​សន្យា​រៀង​ខ្លួន​។Jonathan Rea បានសំរេចចុះហតហត្ថលេខារយៈពេល ២ ឆ្នាំជាមួយក្រុមថ្មី Yamaha ចាប់ពីឆ្នាំ ២០២៤ ទៅចាប់ដៃគូជាមួយ Andrea Locatelli។កីឡាករវ័យ ៣៦ ឆ្នាំ Jonathan Rea បានគ្រងជើងឯក Superbike ពិភពលោកទាំង ៦ សម័យ​កាល​ជាមួយ Kawasaki រាប់ពីឆ្នាំ ២០១៥ ដល់ ២០២០។Jonathan Rea នឹងចូលទៅជំនួសតំណែងកីឡាករទួកគី Toprak Razgatlioglu ដែល​នឹង​ចាក​ចេញ​ទៅ​ចូល​រួមជាមួយ BMW នៅឆ្នាំក្រោយ៕ អត្ថបទ៖នាង សុភាវុធ

កីឡាករកូឡុំប៊ី Juan Sebastian Molano ឈ្នះដំណាក់កាលទី ១២ Vuelta a Espana តែអ្នកនាំមុខនៅដដែល

2023/09/08 05:55:08 pm        289
កីឡាករប្រណាំងកង់កូឡុំប៊ី Juan Sebastian Molano បានប្រជែងឈ្នះដំណាក់កាលទី ១២ នៃ​ព្រឹត្តិការណ៍​ប្រណាំងកង់លំដាប់ Grand Tour ប្រចាំឆ្នាំ Vuelta a Espana នៅលើទឹកដី​អេស្ប៉ាញ​ តែអ្នកនាំមុខរួមមិនទាន់ផ្លាស់ប្តូរមុខឡើយ ពោលគឺនៅតែជាកីឡាករអាមេរិក Sepp Kuss ដដែល។ដំណាក់កាលទី ១២ ដែលមានចំងាយផ្លូវ ១៥១ គីឡូម៉ែត្របញ្ចប់នៅទីក្រុង Zaragoza កីឡាករ​របស់​ក្រុម UAE Team Emirate, Juan Sebastian Molano បានចំណាយពេល ៣ ម៉ោង ២៣ នាទី ៥៥ វិនាទី ដើម្បីមកដល់ទីព្រ័ត្រមុនគេ នៅចំពោះមុខកីឡាករអូស្រ្តាលី Kaden Groves របស់​ក្រុម Alpecin-Deceuninck និងលេខ ៣ កីឡាករហូឡង់ Boy van Poppel របស់ក្រុម Intermarche-Circus-Wanty ស្ថិតក្នុងថេរវេលាដូចគ្នា។យ៉ាងណាក្តី មិនមានបម្រែប្រមួលថេរវេលាច្រើនឡើយនៅក្នុងតារាងរួម ពោលគឺកីឡាករអាមេរិក Sepp Kuss ជិះឱ្យក្រុម Jumbo-Visma បន្តនាំមុខអ្នកលេខ ២ Marc Soler របស់អេស្ប៉ាញ ២៦ វិនាទីដដែល ខណៈអ្នកការពារតំណែងជើងឯក កីឡាករប៊ែលហ្ស៊ិក Remco Evenepoel បន្ត​ឈរលេខ ៣ ហើយលេខ ៤ គឺជើងឯក ៣ សម័យ Primoz Roglic រំកិលបាន ៤ វិនាទី។សម្រាប់ដំណាក់កាលទី ១៣ ថ្ងៃសុក្រនេះ Vuelta a Espana នឹង​រំកិល​ចូល​ព្រំដែន​ទឹក​ដី​បារាំង​លើ​ចំងាយ​ផ្លូវ ១៣៥ គីឡូម៉ែត្រ រួមហើយដំណាក់កាលទី ១៤ ស្អែកមានចំងាយផ្លូវ ១៥៧ គីឡូម៉ែត្រ​ចេញពីទឹកដីបារាំងចូលមកប្រទេសអេស្ប៉ាញ៕ អត្ថបទ៖នាង សុភាវុធ

កម្ពុជា តាមស្មើហុងកុង ១-១ នៅចុងម៉ោង បន្ទាប់ពី ចាន់ វឌ្ឍនាកា ខកខានឱកាស​ទាត់ប៉េណាល់ទី

2023/09/08 05:42:54 pm        618
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានវាយបកតាមស្មើក្រុមភ្ញៀវហុងកុង ដោយលទ្ធផល ១-១ នៅចុងម៉ោង ក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីរាត្រីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ នៅ​ពហុកីឡដ្ឋានជាតិ ។ជំនួបដ៏ជក់ចិត្តនេះ ហុងកុង បានព្យាយាមដាក់សម្ពាធខ្លាំង លើក្រុមគោព្រៃកម្ពុជា នៅវគ្គទី១ និង​រក​បាន​គ្រាប់នាំមុខ ១គ្រាប់មុន នៅនាទី២១ ដែលធ្វើសម្រេចដោយកីឡាករ Everton Camargo​។ប៉ុន្ដែនៅវគ្គទី២ ក្រុមជម្រើសជាតិកម្ពុជា បានផ្លាស់ប្ដូរទម្រង់លេង ដោយ​បង្កើត​ឱកាស​ច្រើន​ដង​លើ​​គូ​ប្រកួត រហូតដល់នាទី៨៦ បន្ទាប់ពីអ្នកចាំទី Yapp Hung Fai បង្កកំហុសលើខ្សែប្រយុទ្ធ រ៉ឹង ប៊ុនហៀង អាជ្ញាកណ្ដាលក៏សម្រេចផ្ដល់បាល់ពិន័យឲ្យកម្ពុជា តែសោកស្ដាយកីឡាករ ចាន់ វឌ្ឍនាកា ស៊ុតពុំបានសម្រេច ធ្វើឲ្យរបូតឱកាសតាមស្មើ ។យ៉ាង​ណាក្ដីក្រុមគោព្រៃកម្ពុជា នៅតែព្យាយាមប្រយុទ្ធដល់នាទីចុងក្រោយ ពិសេស​ក្រោយ​ទាត់​ប៉េណាល់ទី​មិន​បានសម្រេច ចាន់ វឌ្ឍនាកា ក៏បង្កើតឱកាសរកគ្រាប់តាមស្មើជាថ្មី ដោយ​ការ​លើក​បាល់​ចេញ​ពីជ្រុង​បញ្ជូនឲ្យមិត្តរួមក្រុមកីឡាករ ស៊ិន សុផាណាត់ បញ្ចប់ទីគ្រាប់តាមស្មើ នៅនាទី​៩០ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយកម្ពុជា ស្មើហុងកុង ១-១ តែម្ដង។ជាមួយលទ្ធផលស្មើគ្នានេះដែរ បានធ្វើឲ្យក្រុមជម្រើសជាតិកម្ពុជា បាន​អាច​បង្កើត​កំណត់​ត្រា​មិនស្គាល់​ជ័យ​ជម្នះ​លើក្រុមហុងកុងបានឡើយ បន្ទាប់ពីជួបគ្នាចំនួន ៩លើក គិត​ចាប់​ពី​ឆ្នាំ​១៩៥៧​ រហូតដល់បច្ចុប្បន្ន គឺហុងកុងឈ្នះ ៧ប្រកួត និងស្មើ ២ប្រកួត ។គួរដឹងថា ក្រោយជួបហុងកុង ក្រុមគោព្រៃកម្ពុជា នឹងបន្ដជួបក្រុមម៉ាកាវ ក្នុង​ជំនួប​មិត្ត​ភាព​អន្តរជាតិ​ ១ប្រកួតទៀត នាថ្ងៃទី១១ ខែកញ្ញាខាងមុខ នៅពហុកីឡដ្ឋានជាតិអូឡាំពិកដដែល ដើម្បី​ត្រៀមលក្ខណៈប្រកួតជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក ជាមួយ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន នាខែតុលាខាងមុខ៕ អត្ថបទ លី ឈុនឡា 

Tyson Fury និង Francis Ngannou បង្ហាញមុខក្នុងសន្និសីទសារព័ត៌មាន​មុនជួបគ្នានៅខែតុលា

2023/09/08 05:18:50 pm        339
ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ WBC កីឡាករ Tyson Fury នឹង​ត្រូវ​ឡើង​សង្វៀន​ជួប​ជាមួយ​អតីត​ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់ធ្ងន់ UFC Francis Ngannou នៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី ២៨ ខែតុលា ក្នុង​ការប្រកួតប្រើច្បាប់ប្រដាល់សកល។ មុនព្រឹត្តិការណ៍ប្រកួតនេះមកដល់ អ្នក​ទាំង​ពីរ​បាន​បង្ហាញ​ខ្លួន​នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​នៅ​ទីក្រុង​ Riyadh ប្រទេសអារ៉ាប៊ីសាអ៊ូឌីតថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ មិនមានការឌឺដងគ្នាឡើយ ផ្ទុយទៅវិញកីឡាករទាំងពីរបាននិយាយចំអកគ្នាតាមបែបលេងសើច ហើយ​ក៏​កោតសរសើរគ្នាទៅវិញទៅមក ជាពិសេសម្ចាស់ខ្សែក្រវាត់ទំងន់ធ្ងន់ WBC, Tyson Fury និយាយថា ការប្រកួតទល់នឹងកីឡាករកាមេរូន Ngannou នឹងជាការ​ប្រកួត​ដ៏​លំបាក​សម្រាប់​រូប​គេ​។​ តាមពិតទៅ Fury មានគំរោងជួបជាមួយកីឡាករអ៊ុយក្រែន Oleksandr Usyk ដែល​ជា​ម្ចាស់​ជើង​ឯក IBF, IBO, WBO និង WBA ប៉ុន្តែការចរចាបរាជ័យកាលពីខែមីនា។កីឡាករវ័យ ៣៤ ឆ្នាំ Tyson Fury ខកខាន​មិន​បាន​ឡើង​សង្វៀន​ប្រកួត​ចាប់​តាំង​ពី​ការ​ប្រកួត​ដែល​គេ​អាចការពារខ្សែក្រវាត់ WBC របស់ខ្លួនបាននៅពេលយកឈ្នះនៅទឹកទី ១០ លើមិត្ត​រួមជាតិ​អង់គ្លេស Derek Chisora កាលពីខែធ្នូឆ្នាំមុន ដើម្បីបន្តស្ថិតិមិនដែលចាញ់របស់ខ្លួន។ចំណែកឯកីឡាករបារាំងកាត់កាមេរូន Francis Ngannou ត្រូវបាន​ដក​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​របស់​ខ្លួន​​បន្ទាប់ពីមានជម្លោះកិច្ចសន្យាជាមួយ UFC កាលីខែមករាឆ្នាំ ២០២៣ នេះ។ កីឡាករវ័យ ៣៦ ឆ្នាំរូបនេះមានបទពិសោធប្រកួតលក្ខណៈ MMA ចំនួន ២០ លើក ឈ្នះ ១៧ ចាញ់ ៣ និងផ្តួលគូប្រកួតនៅលើសង្វៀន ១២ លើក៕ អត្ថបទ៖នាង សុភាវុធ

Daniil Medvedev ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open ក្រោយឈ្នះមិត្តរួមជាតិរុស្ស៊ី Ruben Rublev

2023/09/07 08:33:35 pm        253
កីឡាករវាយកូនបាល់រុស្ស៊ី Daniil Medvedev បានកក់កៅអីនៅវគ្គ ៤ នាក់ចុងក្រោយ Grand Slam, US Open ហើយក្រោយទំលាក់មិត្តរួមជាតិ Ruben Rublev។ ការប្រកួតរវាងកីឡាករទាំងពីរ ត្រូវ​ប្រឈម​តទល់​នឹង​សីតុណ្ហ​ភាព​ក្តៅ​ខ្លាំង​នៅ​ទីក្រុងញូយ៉ក សហរដ្ឋ​អាមេរិក​ដែលចំរដូវក្តៅនៅពេលនេះ។ យ៉ាងណាក្តី ការប្រកួតក៏មិនអូសបន្លាយច្រើនសិតដែរដោយ Medvedev បានយកឈ្នះ Rublev ៣ សិតផ្ទួនៗ ៦-៤ ៦-៣ និង ៦-៤ ដើម្បី​បន្ត​ដំណើរ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​នឹង​ត្រូវ​ជួប​ជា​មួយអ្នកឈ្នះរវាងកីឡាករអេស្ប៉ាញ Carlos Alcaraz រឺកីឡាករអាល្លឺម៉ង់ Alexander Zverev​។ មួយប្រកួតទៀតលេងមុននៅថ្ងៃពុធម្សិលមិញ កីឡាករអាមេរិក Ben Shelton ក៏​បាន​កក់​កៅ​អី​នៅ​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរក្រោយទំលាក់មិត្តរួមជាតិអាមេរិក Frances Tiafoe។ Ben Shelton នឹងត្រូវជួបជាមួយ Novak Djokovic ដើម្បីកៅអីវគ្គផ្តាច់ព្រ័ត្រ Grand Slam លើក​ដំបូង​ក្នុង​អាជីព៕ អត្ថបទ៖នាង សុភាវុធ

Jorge Vilda៖ បណ្តេញគ្រូបង្វឹកដែលទើបឈ្នះ World Cup ជារឿងអយុត្តិធម៌បំផុត

2023/09/07 08:28:54 pm        456
ការសំរេចបណ្តេញគ្រូបង្វឹកដែលទើបដឹកនាំក្រុមឈ្នះជើងឯកពិភពលោក គឺ​ជា​រឿង​អយុត្តិធម៌​បំផុត​ នេះជាការលើកឡើងរបស់លោក Jorge Vilda ដែល​ទើប​ត្រូវ​បាន​បញ្ចប់​តំណែង​ក្រោយ​ដឹកនាំ​ក្រុម​ជម្រើសជាតិនារីអេស្ប៉ាញឈ្នះជើងឯកពិភពលោក។សហព័ន្ធកីឡាបាល់ទាត់អេស្ប៉ាញ RFEF បានសំរេចបញ្ចប់តំណែងលោក Jorge Vilda កាល​ពី​ថ្ងៃអង្គារ​កន្លងទៅ ដោយតែងតាំងលោកស្រី Montse Tome បន្តតំណែង។ការចែកផ្លូវគ្នានេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​ពាក់​ព័ន្ធ​នឹង​រឿង​អាស្រូវ​ជាមួយ​អតីត​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់ អេស្ប៉ាញ Luis Rubiales ដែលទើបត្រូវបានបញ្ចប់តំណែង និង​បញ្ឈរ​ជើង​ដោយ​ FIFA ក្រោយថើបមាត់កីឡាការិនីអេស្ប៉ាញ Jennifer Hermoso ក្រោយ​ឈ្នះ​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ World Cup នារីកាលពីខែមុន។ បុរសវ័យ ៤២ ឆ្នាំ Jorge Vilda បាននិយាយប្រាប់សារព័ត៌មានអេស្ប៉ាញ Cadena SER ថា ក្នុង​ន័យ​កីឡា លោកសូមទទួលយកការរិះគន់គ្រប់ទម្រង់ទាំងអស់ តែក្នុងរឿងផ្ទាល់ខ្លួន លោក​គិត​ថា​ជា​រឿង​អយុត្តិធម៌បំផុត។ លោកបានបន្តថា វាជាឆ្នាំដ៏អស្ចារ្យមួយរបស់ក្រុមនារីអេស្ប៉ាញ តែ​ផ្ទុយ​ទៅ​វិញ​លោក​មិន​បាន​ទទួល​ការ​វែកញែក រឺជជែកគ្នាដោយផ្ទាល់ទល់មុខគ្នាឡើយ មិនតែលឺពីក្រោយខ្នង ហើយ​ក៏​ឈាន​ដល់​ការ​ចែក​ផ្លូវតែម្តង។ រំលឹកថា អេស្ប៉ាញបានយកឈ្នះអង់គ្លេសនៅវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃទី ២០ ខែ​សីហា​កន្លង​ទៅ​ដើម្បី​គ្រង​ជើង​ឯក​បាល់​ទាត់នារីពិភពលោកលើកដំបូងក្នុងប្រវត្តិសាស្រ្ត មុនពេល​ដែល​ការ​អបអរ​ដោយ​រំភើប​ចិត្តថើបមាត់ខ្សែប្រយុទ្ធអេស្ប៉ាញ Jennifer Hermoso ដោយ​ប្រធាន​សហព័ន្ធ​ដែល​ត្រូវ​បាន​ដក​តំណែង Luis Rubiales៕ អត្ថបទ៖នាង សុភាវុធ

អតីតអ្នកចាំទី Leicester City, Kasper Schmeichel ទទួលបានកិច្ចសន្យា ១ ឆ្នាំជាមួយ Anderlecht

2023/09/07 08:18:58 pm        287
អតីតអ្នកចាំទី Leicester City, Kasper Schmeichel រកបានទ្រនំថ្មីហើយ ដោយទទួល​បាន​កិច្ច​សន្យា ១ ឆ្នាំលេងឱ្យក្លិបប៊ែលហ្ស៊ិក Anderlecht។កីឡាករវ័យ ៣៦ ឆ្នាំរូបនេះនៅទំនេរពីអាជីពកីឡាករបាល់ទាត់របស់ខ្លួន ក្រោយចា​ក​ចេញ​ពី​ក្លិប​បារាំង Nice សប្តាហ៍មុន។ Kasper Schmeichel បង្ហាញខ្លួនបាន ៤៦ គ្រប់ក្របខណ្ឌឱ្យ Nice រដូវកាលមុន បន្ទាប់​ពី​ចាក​ចេញ​ពី Leicester City។កូនប្រុសរបស់អតីតអ្នកចាំទី Manchester United, Peter Schmeichel រូបនេះ ធ្លាប់​បង្ហាញ​ខ្លួន​ឱ្យ​ក្រុម​ជម្រើសជាតិដាណឺម៉ាកសរុប ៩៣ លើក។ Schmeichel ក៏ធ្លាប់ជាសមាជិកសំខាន់របស់ Leicester City ផងដែរក្នុងអាជីពរយៈពេល ១១ ឆ្នាំ​នៅ​អង់គ្លេស ដោយបង្ហាញខ្លួនសរុបបាន ៤៧៩ ប្រកួតឈ្នះជើងឯក English Premier League, FA Cup និង Community Shield៕ អត្ថបទ៖នាង សុភាវុធ

Aryna Sabalenka បញ្ចប់ក្តីស្រម៉ៃកីឡាការិនីចិន Zhang Qinwen ត្រឹមវគ្គ ៨ នាក់ចុងក្រោយ US Open

2023/09/07 08:13:30 pm        193
កីឡាការិនីវាយកូនបាល់បេឡារុស Aryna Sabalenka បានបន្ត​ដំណើរ​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ Grand Slam, US Open បីឆ្នាំជាប់គ្នាហើយ ក្រោយ​បញ្ចប់​ក្តី​ស្រម៉ៃ​របស់​កីឡាការិនី​ចិន Zhang Qinwen នៅវគ្គ ៨ នាក់ចុងក្រោយ។Sabalenka ដែលនឹងឡើងឈរតំណែងលេខ ១ ពិភពលោកក្រោយចប់ព្រឹត្តិការណ៍នេះ បាន​យក​ឈ្នះ Qinwen ៦-១ និង ៦-៤។ ជុំបន្តកីឡាការិនីវ័យ ២៥ ឆ្នាំបេឡារុសរូបនេះនឹងត្រូវជួបជាមួយអតីតជើងឯករងឆ្នាំ ២០១៧ កីឡាការិនី​អាមេរិក Madison Keys ដែលបានយកឈ្នះជើងឯក Wimbledon, Marketa Vondrousova ៦-១ និង ៦-៤។ Sabalenka នឹងក្លាយជាកីឡាការិនីទី ២៩ ក្នុងប្រវត្តិសាស្រ្តដែលកាន់កាប់តំណែងលេខ ១ ពិភព​លោក ​និងជាកីឡាការិនីទី ៨ ប៉ុណ្ណោះដែលឈរជើងតំណែងលេខ ១ ពិភពលោកទាំងឯកតជន និង​វាយគូនៅក្នុងអាជីព។ កីឡាការិនីប៉ូឡូញ Iga Swiatek បានកាន់កាប់តំណែងលេខ ១ នេះតាំងពីខែមេសាឆ្នាំ​ ២០២២ បន្ទាប់​ពី​ការចូលនិវត្តន៍របស់កីឡាការិនីអូស្រ្តាលី Ashleigh Barty ហើយក៏បានគ្រងជើងឯក Grand Slam ៣ លើកបន្ថែមទៀត បន្ទាប់ពីឈ្នះលើកដំបូងនៅ French Open ឆ្នាំ ២០២០៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រជាកសិករចិញ្ចឹមឃ្មុំនៅតំបន់ហ្កាហ្សា ពិបាកស្តាឡើងវិញ ក្រោយសង្រ្គាមបំផ្លិចបំផ្លាញបង្គងរបស់ពួកគេ
07/30/2026 09:07 PM
ឆ្អឹងសត្វដំរីម៉ាំម៉ុតបុរាណ ត្រូវបានរកឃើញនៅប៊ុលហ្គារី ក្រោយកម្រិតទឹកទន្លេ Danube ស្រកទាបជាប់កំណត់ត្រា
07/30/2026 08:07 PM
អាល្លឺម៉ង់មាន​អ្នក​ស្លាប់ទាក់​ទង​នឹង​កម្ដៅ​ជិត ១០.០០០នាក់ នៅពាក់កណ្តាលខែកក្កដា
07/30/2026 08:07 PM
ក្រុមលើកលែងទោស៖ ការលក់អាវុធឥណ្ឌាឲ្យអ៊ីស្រាអែល ជាហានិភ័យនៃការជាប់ពាក់ព័ន្ធក្នុងអំពើប្រល័យពូជសាសន៍ហ្កាហ្សា
07/30/2026 08:07 PM
ភាគពាយ័ព្យចិនប្រុងប្រយ័ត្នខ្ពស់ ខណៈភ្លៀងខ្លាំងបង្កើនហានិភ័យមាន​ទឹកជំនន់ និងបំណាក់​ដី
07/30/2026 08:07 PM
ហានិភ័យភ្លើងឆេះព្រៃបារំាងបន្តស្ថិតនៅខ្ពស់ខ្លាំងបើទោះបីជាស្ថានភាពអាកាសធាតុល្អប្រសើរបន្តិចក្តី
07/30/2026 08:07 PM
អ្នក​ផលិត​មាតិកាយូធូបជនជាតិថៃ Hlun Solo ប្រទះ​ឃើញ​ស្លាប់​នៅហ្សកហ្ស៊ី
07/30/2026 08:07 PM
បារាំងថ្កោលទោសការរំលោភដែនអាកាសប៉ូឡូញ អំឡុងពេល​មាន​វាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន
07/30/2026 08:07 PM
ពលរដ្ឋអ៊ីរ៉ង់អះអាងថា អាមេរិកព្យាយាមធ្វើឲ្យអ៊ីរ៉ង់ចុះខ្សោយកម្លាំង និងធ្វើឲ្យសង្រ្គាមរីកកាន់តែធំ
07/30/2026 08:07 PM
អ្នកនាំពាក្យ ៖ ស្ត្រីបើករថយន្តបង្កគ្រោះថ្នាក់ស្លាប់មន្ត្រីក្រសួងសាធារណការ នឹងត្រូវបញ្ជូនខ្លួនទៅតុលាការនៅព្រឹកស្អែក
07/30/2026 08:07 PM