ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
អ្នកគ្មានស្លាកលេខរត់ មិនអនុញ្ញាតឲ្យចូលក្នុងបរិវេណរត់ប្រណាំងម៉ារ៉ាតុងចក្រភពអង្គរចុងសប្ដាហ៍នេះឡើយ
Liverpool តាមប្រមាញ់ខ្សែប្រយុទ្ធបារាំង Bradley Barcola ដែលអាចមាន​តម្លៃផ្ទេរ​បំបែកកំណត់ត្រាអង់គ្លេស
ត្បូងឃ្មុំ និងកំពត រកបាន ៣ពិន្ទុពេញពីការប្រកួតដំបូង នៃពានសម្ដេចតេជោ ហ៊ុន សែន ថ្នាក់ខេត្ត

ព័ត៌មានកីឡា

Newcastle ទិញបានខ្សែការពារ Southampton, Tino Livramento តម្លៃ ៤០ លានផោន

2023/08/09 05:07:28 pm        364
ក្លិបបាល់ទាត់សារិកាព្រៃ Newcastle បានសំរេចក្នុងការនាំយកខ្សែការពារ Southampton, Tino Livramento ក្នុងតម្លៃ ៤០ លានផោន។កីឡាករវ័យ ២០ ឆ្នាំអង់គ្លេសរូបនេះ បានចុះហត្ថលេខារយៈពេល ៥ ឆ្នាំនៅកីឡដ្ឋាន St. James Park។Tino Livramento បានផ្លាស់ពី Chelsea ទៅកាន់ Southampton កាលពីឆ្នាំ​ ២០២១ ក្នុងតម្លៃ ៥ លានផោន។កីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេសអាយុក្រោម ២១ ឆ្នាំរូបនេះបង្ហាញខ្លួនបានត្រឹម ២ លើក​ប៉ុណ្ណោះ​រដូវកាលមុនជាមួយ Southampton ដោយសាររបួសធ្ងន់កាលពីខែមេសាឆ្នាំមុន ពោលគឺ ២ ប្រកួតដែលចូលលេងគឺចុងរដូវកាលទៅហើយ និងជាកីឡាករបម្រុងផ្លាស់ប្តូរចូល ស្របពេល Southampton ធ្លាក់ទៅកាន់ក្របខណ្ឌ League Championship។កាលពីរដូវកាល ២០២១-២២ Livramento បង្ហាញខ្លួនបាន ៣២ ប្រកួតឱ្យ Southampton ក្នុងនោះ ២៨ ប្រកួតនៅ Premier League។ Tino Livramento នឹងក្លាយជាកីឡាករទី ៣ ដែលផ្លាស់មកកាន់ Newcastle រដូវក្តៅនេះបន្ទាប់ពី Sandro Tonali ពី​ AC Milan និង Harvey Barnes ពី Leicester City។ ក្រុមរបស់លោក Eddie Howe នឹងចាប់ផ្តើមរដូវកាលថ្មី English Premier League នៅថ្ងៃទី ១២ ខែសីហានេះទទួលស្វាគមន៍ Aston Villa៕ អត្ថបទ៖នាង សុភាវុធ

Southampton បដិសេធសំណើលើកទី៣ របស់ Liverpool ចង់បានខ្សែបម្រើ Romeo Lavia

2023/08/09 04:55:56 pm        357
ក្លិបបាល់ទាត់ហង្សក្រហម Liverpool បានដាក់សំណើលើកទី ៣ ទៅកាន់ Southampton ក្នុង​ការ​ចង់​បានខ្សែបម្រើ Romeo Lavia តែជាថ្មីម្តងទៀតត្រូវបានបដិសេធ។សំណើលើកទី ៣ ក្នុងការចង់បានកីឡាករប៊ែលហ្ស៊ិកវ័យ ១៩ ឆ្នាំរូបនេះ ត្រូវ​បាន​គេ​ដឹង​ថា​មាន​តម្លៃដ​ល់ទៅ ៤៦ លានផោន តែគេជឿថា Southampton ចង់បានមិនក្រោម ៥០ លាន​ផោន​នោះ​ឡើយ។Romeo Lavia គឺជាកីឡាករបម្រុងនៅពេល Southampton ចាប់ផ្តើមរដូវកាលថ្មី League Championship សប្តាហ៍មុនឈ្នះ Sheffield Wednesday ២-១។ Romeo Lavia បានផ្លាស់មកកាន់ Southampton កាលពីរដូវកាលមុនក្នុងតម្លៃ ១០.៥ លាន​ផោន​ប៉ុណ្ណោះពី Manchester City។កីឡាករវ័យ ១៩ ឆ្នាំរូបនេះបង្ហាញខ្លួនបាន ៣៤ ប្រកួតគ្រប់ក្របខណ្ឌឱ្យ Southampton ក្នុង​រដូវកាល ២០២២-២៣ កន្លងទៅតែមិនអាចជួយ Southampton គេចផុតពីការកាត់ចេញពី English Premier League បាន៕ អត្ថបទ៖នាង សុភាវុធ

មិនទាន់ចូលនិវត្តន៍ឡើយ Andres Iniesta សម្រេចចូលរួមជាមួយក្លិបអារ៉ាប់រួម Emirate Club

2023/08/09 04:38:30 pm        400
កីឡាករវ័យចំណាស់អេស្ប៉ាញ Andres Iniesta បាន​សម្រេច​បន្ត​អាជីព​កីឡាករ​របស់​ខ្លួន​ជា​មួយ​ក្លិប​បាល់​ទាត់ Emirate Club នៅលីគកំពូលអារ៉ាប់រួម UAE Pro League ជាមួយនឹងកិច្ចសន្យា ១ ឆ្នាំ។កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានទៅដល់ទីក្រុង Dubai កាលពីថ្ងៃចន្ទ ហើយ​នឹង​បង្ហាញ​ខ្លួន​នៅ​មុខ​អ្នក​សារព័ត៌មាន ថ្ងៃពុធនេះ។វីរបុរសបាល់ទាត់អេស្ប៉ាញរូបនេះ ក៏មាន​លក្ខ​ខណ្ឌ​បន្ត​កិច្ច​សន្យា​បន្ថែម​ជាមួ​យ​ក្លិប​អារ៉ាប់​រួម​មួយ​នេះ​ដល់​ឆ្នាំ ២០២៥ ផងដែរ។កីឡាករវ័យ ៣៩ ឆ្នាំរូបនេះបានបង្ហាញខ្លួនប្រកួតចុងក្រោយឱ្យ Vissel Kobe កាលថ្ងៃទី ១ ខែ​កក្កដា​ត្រឹម​ពាក់កណ្តាលរដូវកាលនៃក្របខណ្ឌជប៉ុន J-League។ រំលឹកថា Andres Iniesta បានផ្លាស់ទៅកាន់ទឹកដីជប៉ុនជាមួយ Vissel Kobe កាលពីឆ្នាំ ២០១៨ បង្ហាញខ្លួនបានសរុប ១៣៣ លើកឈ្នះជើងឯក Emperor’s Cup នៅឆ្នាំ ២០១៩ និង Japanese Super Cup។មុនមកដល់ទឹកដីជប៉ុន Andres Iniesta បានចំណាយពេល ២២ ឆ្នាំនៅ Barcelona ឈ្នះ​ជើង​ឯក​សរុប ៣២ ក្នុងការបង្ហាញខ្លួន ៦៧៤ ប្រកួត៕ អត្ថបទ៖នាង សុភាវុធ 

ម្ចាស់ផ្ទះអូស្រ្តាលីឈ្នះដាណឺម៉ាកឡើងវគ្គ ៨ ក្រុមចុង​ក្រោយ​បាល់ទាត់​នារី​ពិភព​លោក

2023/08/08 06:51:29 pm        284
ក្រុមសហម្ចាស់ផ្ទះបាល់ទាត់នារីពិភពលោកឆ្នាំនេះអូស្រ្តាលី នៅមិនទាន់​បញ្ចប់​បេសកកម្ម​របស់​ខ្លួន​ឡើយ​នៅ បាល់ទាត់នារីពិភពលោក ២០២៣ លើទឹកដីរបស់ខ្លួនក្រោយយកឈ្នះដាណឺម៉ាក ២-០។ Caitlin Foord រកបានគ្រាប់នាំមុខឱ្យអូស្រ្តាលីនៅនាទីទី ២៩ វគ្គទី ១ មុនពេលវគ្គទី ២ អូស្រ្តាលី​រក​បាន​គ្រាប់ធានាជ័យជំនះនៅនាទីទី ៧០ ដោយ Hayley Raso។ ជ័យជំនះនេះធ្វើឱ្យក្រុមនារីអូស្រ្តាលីនឹងបន្តទៅវគ្គ ៨ ក្រុម​ចុង​ក្រោយ​ថ្ងៃ​សៅរ៍​នេះ​ជួប​អ្នក​ឈ្នះ​រវា​ង​បារាំង រឺម៉ារ៉ុក។ កីឡាការិនីដែលពេញដោយបទពិសោធ Sam Kerr ក៏បានចូលលេងជាលើកដំបូងផងដែរឆ្នាំនេះ ក្រោយ​ផ្លាស់ប្តូរចូលជំនួស Hayley Raso ១០ នាទីចុងក្រោយ។ រំលឹកថា អូស្រ្តាលីធ្លាប់ឡើងដល់វគ្គ ៨ ក្រុមចុងក្រោយ​បាល់ទាត់​នារី​ជើង​ឯក​ពិភព​លោក​ម្តង​កាល​ពី​ឆ្នាំ២០១៥។ ចំណែកដាណឺម៉ាកដែលបង្ហាញខ្លួននៅ World Cup លើកដំបូងតាំងពីឆ្នាំ ២០០៧ នោះ ក៏​បាន​ឈាន​ដល់​វគ្គ ១៦ ក្រុមចុងក្រោយលើកដំបូងដែរក្នុងរយៈពេល ២៨ ឆ្នាំ។ ងាកមកការប្រកួតមួយគូទៀត អតីតក្រុមលេខ ៣ ឆ្នាំ ២០១៥ អង់គ្លេស​ព្រលឹង​ចុង​សក់​ទំរាំ​ឆ្លង​ផុត​វគ្គ ១៦ ក្រុមចុងក្រោយបន្ទាប់ពីយកឈ្នះនីហ្សេរីយ៉ាដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី។ នីហ្សេរីយ៉ា មិនអាចធ្វើអ្វីបានឡើយទោះអង់គ្លេសសល់គ្នាតែ ១០ នាក់នៅពេល Lauren James ទទួល​បានកាតក្រហមនៅនាទីទី ៨៧ តែម៉ោងបន្ថែម ១៥ នាទីពីរដងក៏នៅតែគ្មានគ្រាប់បាល់។ វគ្គ ១១ ម៉ែត្រកាត់សេចក្តីអង់គ្លេសស៊ុតមុនតែមិនសំរេចដោយ Georgia Stanway តែ​នីហ្សេរីយ៉ា​ក៏​ស៊ុត​មិនចូលដែរ ២ ជើងផ្ទួនៗ ខណៈកីឡាការិនី Chloe Kelly ជាអ្នកសម្រេច​គ្រាប់​ជ័យ​ជំនះ​ឱ្យ​អង់​គ្លេស ៤-២ លើនីហ្សេរីយ៉ា។ អង់គ្លេសនឹងបន្តដំណើរទៅវគ្គ ៨ ក្រុមចុងក្រោយរង់ចាំជួបអ្នកឈ្នះរវាងកូឡុំប៊ី រឺសាម៉ាអ៊ីក៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីហែលទឹកចិន Zhang Yufei ឈ្នះមេដាយមាស ៩ គ្រឿង​ពី​ការ​ប្រកួត​កីឡា​សាកលវិទ្យាល័យពិភពលោក

2023/08/08 06:38:08 pm        140
កីឡាការិនីហែលទឹកចិន Zhang Yufei បានធ្វើរឿងភ្ញាក់​ផ្អើល​នៅ​ក្នុង​ព្រឹត្តិការ​ណ៍​កីឡា​សាកលវិទ្យាល័យ​ពិភពលោក World University Games នៅទីក្រុងឆឹងទូ ប្រទេសចិន ក្រោយ​ឈ្នះ​មេដាយ​មាសសរុប ៩ គ្រឿងពីកីឡាហែលទឹក។ មិនត្រឹមតែប៉ុណ្ណេះ Zhang Yufei ក៏បាន​បង្កើត​កំណត់​ត្រា​ក្លាយ​ជា​កីឡាការិនី​ដំបូង​ដែល​ឈ្នះ​មេដាយ​មាស​ច្រើនបំផុតក្នុងព្រឹត្តិការណ៍ បន្ទាប់ពីឈ្នះមេដាយមាសទី ៨ ពិវិញ្ញាសារ ហែលសេរី ៥០ ម៉ែត្រ និងឈ្នះមេដាយមាសទី ៩ នៅវិញ្ញាសារហែលបណ្តាក់ ១០០ ម៉ែត្រ ៤ នាក់។ ជារួមរាល់វិញ្ញាសារដែល Zhang Yufei បានចូលលេងក្នុងប្រភេទកីឡាហែលទឹក គឺ​កីឡាការិនី​វ័យ ២៥ ឆ្នាំរូបនេះ ប្រមូលយកទាំងអស់។ ចិនឈរលើគេក្នុងតារាងមេដាយក្នុងប្រភេទកីឡាហែលទឹកនៅ World University Games នេះ​ដោយ​ឈ្នះ​មេដាយមាស ១៨ ក្នុងចំណោម ២០។ ដោយឡែកសរុបមេដាយជារួមគ្រប់ប្រភេទកីឡាវិញ ចិនក៏នៅ​តែ​ឈរ​លើ​គេ​ដែរ​ដោយ​មាន​មេដាយ​មាស​សរុប ៩០ គ្រឿង តាមពីក្រោយដោយជប៉ុនលេខ ២ មាន ២០ គ្រឿង និងលេខ ៣ កូរ៉េមាន ១៧គ្រឿង៕ អត្ថបទ៖ នាង សុភាវុធ

អ្នកចាំទីជើងចាស់ Yann Sommer ចាកចេញពី Bayern Munich ទៅ Inter Milan

2023/08/08 06:27:04 pm        175
អ្នកចាំទីជើងចាស់ស្វ៊ីស Yann Sommer បានសម្រេចចិត្តចាកចេញពី Bayern Munich ទៅចូលរួមជាមួយក្លិប អ៊ីតាលី Inter Milan ហើយ នេះបើតាមការបញ្ជាក់របស់ក្លិបទាំងពីរ។មិនមានការបង្ហាញផ្លូវការពីកិច្ចសន្យាផ្ទេរនេះឡើយ តែសារព័ត៌មានអ៊ីតាលីបានចុះផ្សាយថា Inter Milan បានចំណាយលុយ ៦ លានអឺរ៉ូ។ កីឡាករវ័យ ៣៤ ឆ្នាំដែលជាជម្រើសដំបូងរបស់ក្រុមជម្រើសជាតិស្វ៊ីស បានមកដល់ Bayern Munich កាលពីខែមករាដើម្បីជំនួសតំណែង Manuel Neuer ដែលមានរបួស។ ការមកដល់របស់ Sommer មកកាន់ Inter Milan ក៏ជា​កម្លាំង​សំខាន់​ក្នុង​ការ​ប៉ះ​ប៉ូវ​ការ​ចាក​ចេញ​របស់​អ្នក​ចាំទី កាមេរូន Andre Onana ដែលបានចាកចេញទៅកាន់ Manchester United ក្នុង​តម្លៃ ៥១ លានអឺរ៉ូ។ Yann Sommer បានជួយ Bayern Munich ឈ្នះជើងឯក Bundesliga លើកទី ៣៣ តាម​រយៈ​ជ័យ​ជំនះ​ប្រកួតចុងក្រោយ។ ជាមួយក្រុមជម្រើសជាតិស្វ៊ីស Yann Sommer បង្ហាញខ្លួនបាន ៨០ លើក តាំងពី​កោះ​ហៅ​ចូល​លេង​ប្រកួ​តដំបូងទល់នឹងរ៉ូម៉ានីនៅឆ្នាំ ២០១២៕អត្ថបទ៖នាង សុភាវុធ 

Neymar ប្រាប់ PSG ថាចង់ចាកចេញហើយ

2023/08/08 06:09:42 pm        247
ខ្សែប្រយុទ្ធប្រេស៊ីល Neymar បានប្រាប់ទៅកាន់ក្លិប Paris Saint Germain ថា​ចង់​ចាក​ចេញ​ហើយ នេះបើតាម ការចុះផ្សាយនៅលើសារព័ត៌មានជាច្រើននៅក្នុងប្រទេសបារាំង។ ជុំវិញ​រឿង​នេះ​ដែរ PSG មិនទាន់បានឆ្លើយតបនៅឡើយ។ មកទល់ពេលនេះគេមិនទាន់ដឹងថា គ្រូបង្វឹក PSG ថ្មីលោក Luis Enrique បានទុក Neymar នៅ​ក្នុង​គម្រោងសម្រាប់រដូវកាលថ្មីរឺអត់នៅឡើយ ស្របពេលអនាគតរបស់ខ្សែប្រយុទ្ធបារាំង Kylian Mbappe ក៏មិនទាន់ដឹងថានៅរឺទៅ។ ដំណឹងចង់ចាកចេញរបស់ Neymar បានក្លាយ​ជា​ប្រធាន​បទ​ក្តៅ​មួយ​សម្រាប់​ក្លិប​យក្ស​បារាំង​មួយ​នេះ​ បន្ទាប់ពីការចាកចេញរបស់ Lionel Messi ទៅកាន់ Inter Miami តមក Mbappe ក៏​ចង់​ចាក​ចេញ ហើយនៅពេលនេះ Neymar ម្នាក់ទៀត ដែលមានន័យប្រយុទ្ធជួរមុខល្បីឈ្មោះទាំង ៣ របស់ PSG សុទ្ធតែចង់ចាកចេញ។Neymar មកដល់ PSG កាលពីឆ្នាំ ២០១៧ ផ្ទេរពី Barcelona ក្នុង​តម្លៃ​ផ្ទេរ​បំបែក​កំណត់​ត្រា​ពិភព​លោក​នៅពេលនោះតម្លៃ ២២២ លានអឺរ៉ូ រឺ ២០០ លានផោន។ តាំងពីពេលនោះមក Neymar បានឈ្នះជើងឯកលីគបារាំង ៥ លើក តែមិនទាន់ឈ្នះ UEFA Champions League តាមគោលដៅរបស់ក្លិបនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ

Spurs បដិសេធសំណើលើកទី៣ របស់ Bayern Munich ចង់បាន Harry Kane

2023/08/08 05:59:46 pm        211
ក្លិបបាល់ទាត់ Tottenham Hotspur បានបដិសេធសំណើរបស់ Bayern Munich ជាលើកទី ៣ ក្នុងការចង់បាន ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់ទឹកដីអាល្លឺម៉ង់។ សំណើចុងក្រោយដែលត្រូវបានគេដឹងថាមានតម្លៃដល់ទៅ ១០០ លានអឺរ៉ូនោះ នៅតែមិនអាចធ្វើ​ឱ្យ​ក្លិប​ទាំងពីរខិតទៅជិតគ្នាក្នុងការចរចាជាមួយកីឡាករវ័យ ៣០ ឆ្នាំរូបនេះនៅឡើយ។ សារព័ត៌មានអង់គ្លេសមួយបានចុះផ្សាយថា ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ត្រូវបាន Tottenham Hotspur គ្រោងផ្តល់ប្រាល់ឈ្នួលដល់ ៤០ ម៉ឺនផោនក្នុងមួយសប្តាហ៍ ប្រសិន​ព្រម​បន្ត​នៅ​ជា​មួយក្លិបដែលមានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍មួយនេះ។ មួយរយៈចុងក្រោយនេះ អនាគតរបស់កីឡាករវ័យ ២៩ ឆ្នាំរូប​នេះ​តែង​តែ​ស្ថិត​នៅ​ទំព័រមុខ​នៃ​សារព័ត៌មាន​បាល់ទាត់អឺរ៉ុប ស្របពេលដែលក្លិបជើងឯកអាល្លឺម៉ង់ Bayern Munich ឈាន​មុខ​គេ​។មិនត្រឹមតែ Bayern Munich ទេខ្សែប្រយុទ្ធអង់គ្លេសរូបនេះបានក្លាយជាគោលដៅចំបងរបស់ Real Madrid ផងដែរ និងធ្លាប់​ជា​គោល​ដៅ​ចង់​បាន​របស់​ក្លិប​អេស្ប៉ាញ​មួយ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ នឹងមិនមានឱកាសលេងនៅ UEFA Champions League ឡើយ​រដូវ​កាលក្រោយ ដែលជាមូលហេតុចំបងដែលគេគិតថានឹងចាកចេញពី Spurs៕ អត្ថបទ៖នាង សុភាវុធ

ស្ងាត់ៗ PSG ខ្ចីខ្សែប្រយុទ្ធព័រទុយហ្កាល់ Goncalo Ramos អមជាមួយលក្ខខណ្ឌទិញផ្តាច់

2023/08/08 05:38:50 pm        184
ក្លិបជើងឯកបារាំង Paris Saint Germain បានចុះហត្ថលេខានាំយកខ្សែប្រយុទ្ធព័រទុយហ្កាល់ Goncalo Ramos ក្នុងកិច្ចសន្យាខ្ចីពេញមួយរដូវកាល។នៅក្នុងកិច្ចសន្យាខ្ចីនោះដែរ ក៏មាន​ចង​ភ្ជាប់​ជា​មួយ​លក្ខខណ្ឌ​ទិញ​ផ្តាច់​ក្រោយ​ផុត​កិច្ច​សន្យា​ខ្ចី​ក្នុង​តម្លៃ ៦៥ លានអឺរ៉ូ និងប្រាក់បន្ថែម ១៥ លានអឺរ៉ូផ្សេងទៀត។កីឡាករវ័យ ២២ ឆ្នាំរូបនេះគឺជាអ្នកស៊ុតបញ្ចូលទី ៣ គ្រាប់ម្នាក់ឯងនៅ World Cup ឆ្នាំមុន ដែល​ធ្វើ​ឱ្យ​ក្លិបធំៗ នៅអឺរ៉ុបចាប់អារម្មណ៍។រដូវកាលមុន Ramos ស៊ុតបញ្ចូលទីបាន ២៧ គ្រាប់ក្នុងការបង្ហាញខ្លួន ៤៧ ប្រកួតឱ្យ Benfica។ការមកដល់របស់ Ramos ស្របពេលដែលអនាគតរបស់ Kylian Mbappe មិន​ទាន់​ដឹង​ថា​ទៅ​ជា​យ៉ាង​ណា ក៏ស្របពេលដែល Neymar ចង់ចាកចេញពីក្លិបផងដែរ។Ramos មកដល់ PSG គឺជាកីឡាករទី ៩ ហើយ បន្ទាប់ពីអ្នកចាំទី Arnau Tenas, Milan Skriniar, Lucas Hernandez, Marco Asencio, Manuel Ugarte, Lee Kang-in, Xavi Simons និង Hugo Ekitike។លីគកំពូលបារាំង Ligue1 នឹងចាប់ផ្តើមរដូវកាលថ្មីចុងសប្តាហ៍នេះហើយដោយ PSG ត្រូវ​បើក​ទ្វា​ផ្ទះ​ទទួល Lorient នៅថ្ងៃអាទិត្យ៕ អត្ថបទ៖នាង សុភាវុធ 

ការប្រកួតបាល់ទាត់ ៤ទល់៤ ជើងឯកពិភពលោកដំបូងបំផុតរៀបចំនៅប្រទេសអាល្លឺម៉ង់

2023/08/08 05:34:06 pm        232
ការប្រកួតបាល់ទាត់ ៤ នាក់ទល់នឹង ៤ នាក់ជើងឯកពិភពលោករឺហៅថា World Final of Red Bull Four 2 Score ត្រូវបានរៀបចំឡើងជាលើកដំបូងនៅទីក្រុង Leipzig ប្រទេសអាល្លឺម៉ង់។ ការប្រកួតដែលមានរយៈពេលត្រឹម ២ ថ្ងៃនេះមានអ្នកចូលរួមសរុប ១៧ប្រទេស ជុំវិញ​ពិភពលោក។ មួយប្រកួតត្រូវលេងត្រឹម ១០ នាទីប៉ុណ្ណោះ ដោយគ្មានអ្នកចាំទីឡើយ ហើយ​ការ​ស៊ុត​បញ្ចូល​ទី​បាន​នៅ​នាទីដំបូង និងចុងក្រោយរាប់គុណនឹង ២។ ប្រសិនស្មើគ្នា រកឈ្នះចាញ់មិនឃើញ នឹងលេងបន្ថែម ហើយក្រុមណាស៊ុតចូលមុនជាអ្នកឈ្នះ។ ការ​ប្រកួតត្រូវបានរៀបចំឡើងនៅទីលានបាល់ទាត់តូចមួយ ពោល​គឺ​នៅ​ចំពី​មុខ​កីឡដ្ឋាន​បាល់​ទាត់​នៃ​ក្លិបបាល់ទាត់ RB Leipzig តែម្តង ដែលមានការចូលរួមទស្សនាដោយខ្សែប្រយុទ្ធអាល្លឺម៉ង់ Timo Werner និង David Raum៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្វែងរកការងារជាង ១០០នាក់ ទទួលបានលទ្ធផលល្អក្នុងវេទិកាការងារ និងកិច្ចសម្ភាសន៍ការងាររបស់ NEA
07/31/2026 01:07 PM
អង្គការមជ្ឈមណ្ឌលវប្បធម៌ខ្មែរកម្ពុជាក្រោម ចុះចែក និងផ្តល់សម្ភារៈសិក្សាដល់សិស្សមានជីវភាពខ្វះខាត និងកុមារកំព្រាចំនួន ៥៤នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ
07/31/2026 01:07 PM
កម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ជួយឱ្យយុវជនក្រីក្រ និងពលរដ្ឋជាង ២ពាន់នាក់នៅតាកែវ មានជំនាញ និងចំណូលសមរម្យ
07/31/2026 01:07 PM
មន្រ្តីឧទ្យានុរក្ស ប្តេជ្ញាការពារបេតិកភណ្ឌធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យនៅស្ថិតស្ថេរគង់វង្ស
07/31/2026 12:07 PM
ចេះគុនខ្មែរ និងឃីកបុកស៊ីង ចំណេញលើចំណេញ និងងាយបត់បែនតាមស្ថានការណ៍
07/31/2026 12:07 PM
កាកបាទក្រហមកម្ពុជាប្រគល់ផ្ទះ១ខ្នងដល់គ្រួសារកងទ័ពជួរមុខ ដែលមានជីវភាពខ្វះខាតនៅខេត្តកំពង់ស្ពឺ
07/31/2026 12:07 PM
នាយករដ្ឋមន្ត្រីនេប៉ាល់ជំរុញឱ្យមានភាពស្ងប់ស្ងាត់ ខណៈមនុស្សបីនាក់ស្លាប់ក្រោយភាពចលាចលក្រុមកាន់សាសនាហិណ្ឌូ និងមូស្លីម
07/31/2026 12:07 PM
អ្នករាយការណ៍ពិសេស UN ប្រចាំកម្ពុជា ធ្វើ​ទស្សនកិច្ច​ទៅកាន់​ជំរុំ​ជន​ភៀស​សឹក​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ ឃើញផ្ទាល់គ្រួសារដែលរងផលប៉ះពាល់ដោយសារជម្លោះតាមព្រំដែន
07/31/2026 12:07 PM
សម្ទុះភ្ញៀវទេសចរចិន និងភ្ញៀវទេសចរក្នុងស្រុក នៅតែនាំមុខវិស័យទេសចរណ៍កម្ពុជា
07/31/2026 12:07 PM
យុវជនក្រីក្រ និងពលរដ្ឋជិត៤ពាន់នាក់នៅកោះកុង មានជំនាញ និងចំណូលសមរម្យ តាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញ ១,៥លាននាក់របស់សម្ដេចធិបតី
07/31/2026 12:07 PM