Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

អតីតកីឡាករ Super Bowl អាមេរិក Tom Brady ទិញភាគហ៊ុនចំណែកនៅក្លិបអង់គ្លេស Birmingham

2023/08/04 05:55:41 pm        175
ជើងឯកកីឡា Super Bowl អាមេរិក ៧ សម័យ Tom Brady បាន​ប្រកាស​ទិញ​យក​ភាគ​ហ៊ុន​មួយ​ចំណែក​នៅក្លិប បាល់ទាត់អង់គ្លេស Birmingham City។ ក្លិបអង់គ្លេសមួយនេះបានបញ្ជាក់ថា Tom Brady នឹងក្លាយជាសហប្រធានក្លិបមួយរូប ដែល​កាន់​តួនាទី​អភិវឌ្ឍន៍ និងគ្រប់គ្រង ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មជាដើម។ Birmingham City បច្ចុប្បន្នស្ថិតក្រោមការវិនិយោគ និងគ្រប់គ្រងភាគហ៊ុនធំដោយក្រុមហ៊ុន Knighthead Capital Management។ រំលឹកថាកំពូលតារាបាល់ឱបអាមេរិក NFL រឺហៅថា Super Bowls កីឡាករ Tom Brady បាន​ប្រកាស​ចូល​និវត្តន៍ពីអាជីព រយៈពេល ២៣ រដូវកាលរបស់ខ្លួនហើយនៅក្នុងវ័យ ៤៥ ឆ្នាំ។កីឡាករ​ដែលលេងឱ្យក្លិបបាល់ឱបនៅក្របខណ្ឌ NFL, The Tampa Bay Buccaneers ធ្លាប់​ឈ្នះជើ​ងឯក NFL Super Bowls ៧ លើកនោះ ធ្លាប់បានប្រកាសថាចូលនិវត្តន៍ម្តងកាលពីឆ្នាំ ២០២២ មុនពេលផ្លាស់ប្តូរចិត្តចូលប្រកួតវិញប៉ុន្មានសប្តាហ៍បន្ទាប់។ ក្នុងចំណោមជើងឯកទាំងនោះមាន ៦ លើកគេឈ្នះជាមួយក្លិប New England Patriots មុននឹងឈ្នះចុងក្រោយបំផុតឆ្នាំមុនជាមួយ Tampa Bay។ ក្រៅពីជាឈ្នះជើងឯកកីឡាដែលមានប្រជាប្រិយបំផុតនៅសហរដ្ឋអាមេរិកមួយនេះ Tom Brady ធ្លាប់​ឈ្នះជ័យលាភីកីឡាករឆ្នើមបំផុតប្រចាំ Super Bowls ៥ លើក។Birmingham City បញ្ចប់រដូវកាលមុននៃក្របខណ្ឌលីគទី ២ អង់គ្លេស League Championship នៅចំណាត់ថ្នាក់លេខ ១៧៕ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីជប៉ុន Hinako Shibuno នាំមុខបណ្តោះអាសន្នវាយកូនគោល Scottish Open

2023/08/04 05:44:39 pm        264
កីឡាការិនីវាយកូនគោលជប៉ុន Hinako Shibuno គឺជាអ្នកនាំមុខគេ​បណ្តោះអាសន្ន​ក្រោយការ​ប្រកួត​ថ្ងៃ​ដំបូងនៃ ការប្រកួតកម្មវិធី Scottish Open។ Shibuno ដែលជាជើងឯក The Open ផ្នែកនារីកាលពីឆ្នាំ ២០១៩ ធ្វើបាន ៥ Birdies នៅ ៧ ឡូ​ដំបូង និងរក្សាការនាំមុខក្នុងថ្ងៃដំបូង ៨ អាន់ឌើផា ឈ្នះអ្នកលេខ ២ កីឡាការិនីស៊ុយអែត Madelene Sagstrom ដែលធ្វើបាន ៦ អាន់ឌើផា ខណៈលេខ ៣ បណ្តោះ​អាសន្ន​ក្នុង​តារាង​គឺ​កីឡាការិនី​អាមេរិក Caroline Inglis។ ជើងឯក Evian Championship សប្តាហ៍មុនកីឡាការិនីបារាំង Celine Boutier និង​ជា​ជើង​ឯក​រង Scottish Open នេះឆ្នាំមុន ធ្វើបានត្រឹម ៣ អាន់ឌើផាថ្ងៃដំបូងនេះ៕ អត្ថបទ៖នាង សុភាវុធ

កំណត់ត្រាពិភពលោកថ្មី ប្រណាំងកង់ក្នុងសាលធ្វើបានដោយក្រុមកីឡាការិនីអាល្លឺម៉ង់

2023/08/04 05:38:16 pm        262
ក្រុមកីឡាការិនីប្រណាំងកង់អាល្លឺម៉ង់បានបំបែកកំណត់ត្រាថ្មី ក្រោយ​យក​ឈ្នះ​ក្រុម​កីឡាការិនី​អង់គ្លេស​វគ្គផ្តាច់ព្រ័ត្រ​កាលពីថ្ងៃព្រហស្បតិ៍នៃការប្រកួតប្រណាំងកង់ក្នុងសាលពិភពលោក UCI Track Cycling World Championship។កីឡាការិនីបីនាក់របស់អាល្លឺម៉ង់រួមមាន Pauline Grabosch, Emma Hinze និង Lea Friedrich បានបំបែកកំណត់ត្រាចាស់របស់ខ្លួនជាមួយនឹងថេរវេលា ៤៥ វិនាទី ៨៤៨ ពោល​​គឺ​ល្អ​ជាង​កំណត់​ត្រាចាស់ត្រឹម ០ វិនាទី ០៧៥។ នេះជាមេដាយមាសបួនលើកជាប់គ្នាហើយសម្រាប់កីឡាការិនីទាំងបីរបស់អាល្លឺម៉ង់ដែលជាក្រុមនឹង​គ្នា ខណៈមេដាយប្រាក់បានទៅអង់គ្លេស និងមេដាយសំរិទ្ធបានទៅក្រុមចិន។ ងាកមកការប្រណាំងឯកត្តជនផ្នែកនារីដែរ កីឡាការិនីអាមេរិក Chloe Dygert ក៏​ដណ្តើម​បាន​មេដាយ​មាស​ពិភពលោកលើកទី ៤ ដែរក្រោយ​យក​ឈ្នះ​អ្នក​ការពារ​តំណែង​ជើង​ឯក​អាល្លឺម៉ង់​កីឡាការិនី Franziska Brausse៕ អត្ថបទ៖នាង សុភាវុធ

លីគកំពូលកម្ពុជា ចាប់ផ្ដើមរដូវកាលថ្មីចុងសប្ដាហ៍នេះ ជាមួយក្ដីរំពឹង​ប្រកួតប្រជែងខ្ពស់

2023/08/04 05:19:29 pm        528
ការប្រកួតបាល់ទាត់ជម្រើសជើងឯក Cambodian Premier League 2023/2024 នឹង​ចាប់​ផ្ដើម​ការ​ប្រកួតរដូវកាលថ្មី នាចុងសប្ដាហ៍នេះហើយ ដោយមានបេក្ខភាព ១០ក្រុមចូលរួម ខណៈ​មហាជន ពិសេសថ្នាក់ដឹកនាំក្លិបនីមួយៗ រំពឹងនឹងមានការប្រកួតប្រជែងកាន់តែខ្លាំង បើ​ធៀប​រដូវ​កាល​មុន។គួរដឹងថា រដូវកាលថ្មី នៃលីគកំពូលកម្ពុជា ត្រូវបានក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សម្រេច​ធ្វើ​កំណែ​ទម្រង់ ជាមួយការប្រកួតឆ្លងឆ្នាំលើកដំបូង ដើម្បីឲ្យស្របតាមបរិបថបាល់ទាត់ពិភពលោក ជា​មួយចំនួនក្រុម និងចំនួនប្រកួតច្រើនជាងមុន ព្រមទាំងលក្ខខណ្ឌពិសេសផ្សេងៗទៀត ដូច​ជា​ការ​បន្ថែម​កូតាកីឡាករអាស៊ានជាដើម ។ទាំងអស់នេះ ត្រូវបានថ្នាក់ដឹកនាំក្លិបនីមួយៗ សម្ដែងការគាំទ្រ ហើយជឿជាក់ថា នឹង​ជំរុញ​ឲ្យ​មាន​ការ​ប្រកួត​ប្រជែងកាន់តែខ្ពស់ សម្រាប់ក្រុមនីមួយៗ និងជាសករាជថ្មីមួយ ដែលគេជឿថា នឹ​ង​ជះ​ឥទ្ធិពល​វិជ្ជមានច្រើន សម្រាប់វិស័យកីឡាបាល់ទាត់កម្ពុជា ទាំងការ​អភិវឌ្ឍ​សមត្ថភាព​ធន​ធាន​កីឡាករ និងបង្កើនប្រជាប្រិយភាព ក្នុងតំបន់ និងលើឆាកអន្ដរជាតិផងដែរ ។សម្រាប់បេក្ខភាព ១០ក្រុម ដែលត្រូវប្រជែងពានរង្វាន់ Cambodian Premier League 2023​/​202​4 រួមមានក្រុមការពារតំណែងជើងឯកភ្នំពេញក្រោន, វិសាខា, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៏, សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់​សុខសែនជ័យ និងក្រុមទើបឡើងមកពីលីគទី២ គឺក្រុម ISI ដង្កោសែនជ័យ និង​ព្រៃវែង​អេហ្វស៊ី ។ចំពោះកម្មវិធីប្រកួតសប្ដាហ៍ទី១ ក្នុងសករាជថ្មី នៃលីគកំពូលកម្ពុជា នាចុងសប្ដាហ៍នេះ រួម​មាន​ថ្ងៃ​ទី​០៥ ខែសីហា មាន ២គូ រួមមានក្រុមព្រៃវែង ជួបណាហ្គាវើលដ៏ នៅកីឡដ្ឋានខេត្តព្រៃវែង និង​វិសាខា ជួបក្រុមភ្ញៀវគិរីវង់សុខសែនជ័យ លើកទឹកដីខ្លួន ។ ចំណែកថ្ងៃទី០៦ ខែសីហា មាន ៣គូ គឺ​ក្រុមកងយោធពលខេមរភូមិន្ទ ជួបព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋានស្ដាតចាស់, ភ្នំពេញ​ក្រោន បើកទ្វារផ្ទះទទួលក្រុមនាគខៀវបឹងកេត និងក្រុមចំណូលថ្មី ISI ដង្កោសែនជ័យ ជួប​ក្រុម​ភ្ញៀវ​អង្គរថាយហ្គឺរ៕ អត្ថបទ៖ លី ឈុនឡា 

តារាយូធូប Jake Paul ថានឹងផ្តួលអតីតកីឡាករ UFC, Nate Diaz ឱ្យដេកលក់ស្រួលលើសង្វៀន

2023/08/04 05:07:40 pm        340
តារាល្បីឈ្មោះដែលមានចំនួនអ្នកតាមដានរាប់លាននាក់នៅលើបណ្តាញសង្គមវីដេអូ YouTube, Jake Paul នឹងឡើងសង្វៀនប្រដាល់ទៀតហើយ ដោយនឹងជួបជាមួយអតីតកីឡាករ UFC, Nate Diaz ថ្ងៃសៅរ៍នេះនៅទីក្រុង Dallas រដ្ឋតិចសាស សហរដ្ឋអាមេរិក។ Jake Paul វ័យ ២៦ ឆ្នាំបានឡើងសង្វៀនប្រដាល់ ៩ លើកហើយតាំងពីចាប់ផ្តើមដំបូងនៅឆ្នាំ ២០១៩ តែចុងក្រោយបំផុតទើបតែចាញ់ Tommy Fury កាលពីខែកុម្ភៈ។ ព្រឈមមុខគេពេលថ្លឹងទំងន់ព្រឹកនេះ Jack Paul បាននិយាយថា គេនឹងធ្វើឱ្យ Nate Diaz ដេកលក់ស្រួលលើសង្វៀន។Nate Diaz វ័យ ៣៧ ឆ្នាំ ជាកីឡាករដែលប្រកបអាជីពនៅសង្វៀន UFC រយៈពេល ១៥ មកហើយ មុនពេលបញ្ចប់អាជីពឆ្នាំមុន។ ការប្រកួតរវាងអ្នកទាំងពីរគឺលើប្រភេទទំងន់ ៨៤ គីឡូក្រាម ប្រកួតចំនួន ៨ ទឹក។ Jake Paul ដែលមានចំនួនអ្នកតាមដាននៅលើ YouTube ជាង ២០ លានគណនីនោះ ធ្លាប់ឈ្នះកីឡាករមកពី UFC ពីរនាក់រួចមកហើយរួមមាន Tyron Woodley និង Anderson Silva៕ អត្ថបទ៖នាង សុភាវុធ  

វីរបុរសបាល់ទាត់អ៊ីតាលីអ្នកចាំទី Gianluigi Buffon ប្រកាសចូលនិវត្តន៍ពីបាល់ទាត់ក្នុងវ័យ ៤៥ ឆ្នាំ

2023/08/03 09:52:51 pm        361
អតីតអ្នកចាំទីក្រុមជម្រើសជាតិអ៊ីតាលី ឈ្នះជយលាភី World Cup, Gianluigi Buffon បានសំរេចចិត្តចូលនិវត្តន៍ ពីអាជីពបាល់ទាត់ហើយនៅក្នុងវ័យ ៤៥ ឆ្នាំ។ ការប្រកាសចូលនិវត្តន៍របស់ Buffon ធ្វើឡើងនៅលើបណ្តាញសង្គម និងបានអរគុណអ្នកគាំទ្រគ្រប់ទិសទីចំពោះអាជីពបាល់ទាត់រយៈពេល ២៨ ឆ្នាំ ដែលធ្លាប់លើកពាន World Cup 2006 ពានអ៊ីតាលី Serie A ដប់លើកជាមួយ Juventus និងបារាំង Ligue1 មួយលើកជាមួយ Paris Saint Germain។Buffon បានសំរេចចិត្តចូលនិវត្តន៍ជាមួយក្លិបបាល់ទាត់ Parma ដែលគេចាប់ផ្តើមអាជីពនៅឆ្នាំ ១៩៩៥ និងបញ្ចប់នៅទីនេះដដែល។Buffon ដែលមានកិច្ចសន្យាជាមួយ Parma ដល់ឆ្នាំ ២០២៤ នោះ បង្ហាញខ្លួនបាន ១៩ លើករដូវកាលមុន ខណៈរដូវកាលរបស់គេមានការរំខានដោយសាររបួស។រំលឹកថា Gianluigi Buffon ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Parma និងបានចូលលេងក្រុមធំ Parma នៅ Serie A នៅឆ្នាំ ១៩៩៥ មុនពេលផ្លាស់ទៅកាន់សេះបង្កង់ Juventus នៅឆ្នាំ ២០០១ ក្នុងតម្លៃ ៣២.៦ លានផោន ដែលជាតម្លៃផ្ទេរអ្នកចាំទីខ្ពស់បំផុតនៅពេលនោះ។Buffon បានចំណាយពេលស្ទើពេញមួយអាជីពរបស់ខ្លួននៅទីក្រុង Turin ដោយបានបង្ហាញខ្លួនសរុប ៦៥៧ ប្រកួតនៅលីគកំពូលអ៊ីតាលី និងជាអ្នកចាំទីដែលបង្ហាញខ្លួនបានច្រើនបំផុតឱ្យក្រុមជម្រើសជាតិអ៊ីតាលីសរុប ១៧៦ ប្រកួត។ Buffon បានសំរេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិនៅឆ្នាំ ២០១៨ បន្ទាប់ពីអ៊ីតាលីខកខានមិនបានចូលលេង World Cup នៅឆ្នាំនោះ។ សមិទ្ធផលអស្ចារ្យបំផុតរបស់ Buffon គឺជាជួយអ៊ីតាលីឈ្នះជើងឯកពិភពលោកនៅឆ្នាំ ២០០៦ នៅលើទឹកដី អាល្លឺម៉ង់ក្រោយឈ្នះបារាំងនៅវគ្គផ្តាច់ព្រ័ត្រដោយបាល់ ១១ ម៉ែត្រកាត់សេចក្តី ៥-៣៕ អត្ថបទ៖នាង សុភាវុធ 

អតីតខ្សែការពារ Barcelona, Dani Alves ត្រូវចៅក្រមអេស្ប៉ាញចោទប្រកាន់​ពីបទរំលោភបំពានផ្លូវភេទ

2023/08/03 09:46:24 pm        422
អតីតខ្សែការពារក្រុមជម្រើសជាតិប្រេស៊ីល និង Barcelona, Dani Alves បានទទួលរងការ​ចោទប្រកាន់​ផ្លូវការដោយចៅក្រមអេស្ប៉ាញ ជុំវិញរឿងក្តីវាយដំ រំលោភបំពាន​ផ្លូវ​ភេទ​កាល​ពី​ខែ​មករា។Dani Alves ត្រូវបានឃាត់ខ្លួនកាលពីខែមករានោះ ក្រោម​ការ​ចោទ​ប្រកាន់​ប្រើ​អំ​ពើ​ហិង្សា​លើ​នារី​ម្នាក់​នៅ​ក្នុង​រង្គសាលមួយកន្លែងនៅទីក្រុង​ Barcelona។ ចៅក្រមអេស្ប៉ាញបានបញ្ជាក់ថា នៅពេលនេះ​ភស្តុតាង​ប្រមូល​បាន​គ្រប់​គ្រាន់​ហើយ​ជុំ​សកម្មភាព​ខុស​ច្បាប់របស់កីឡាករវ័យ ៤០ ឆ្នាំរូបនេះ។ Alves ដែលត្រូវបានឃុំខ្លួនក្នុងពន្ធនាគារ ទោះមានសំណើសុំដោះលែងត្រូវបានច្រានចោលនោះ អះ​អាងថាគាត់បានរួមភេទដោយយល់ព្រមជាមួយជនរងគ្រោះ។ មេធាវី​របស់ Alves ​បាន​និយាយ​ថា កីឡាករ​នឹង​មិន​បង្អង់​ដំណើរការ​ដោយ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​ការ​ចោ​ទ​ប្រកាន់​នោះ​ទេ។នៅ​អេស្បាញ ការអះអាង​ពី​ការ​រំលោភ​ត្រូវ​បាន​ស៊ើប​អង្កេត​ក្រោម​ការ​ចោទ​ប្រកាន់​ជា​ទូទៅ​អំពី​ការ​រំលោភ​ផ្លូវ​ភេទ ហើយការកាត់ទោសអាចនាំឱ្យជាប់ពន្ធនាគារពី ៤ ទៅ ១៥ ឆ្នាំ។ពេលនេះ តំណាងអយ្យការត្រូវបញ្ជូនការចោទប្រកាន់ជាផ្លូវការទៅតុលាការ និង​កំណត់​កាល​បរិច្ឆេទ​នឹង​ត្រូវកំណត់សម្រាប់ការជំនុំជម្រះ។រំលឹកថា Dani Alves ធ្លាប់បង្ហាញខ្លួន ៤០៨ ប្រកួតឱ្យ Barcelona ឈ្នះជើងឯក La Liga ៦ លើក UEFA Champions League ៣ លើក ហើយក៏ជាសមាជិករបស់ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​ផង​ដែរនៅ World Cup 2022 ទឹកដីកាតាឆ្នាំមុន។ក្លិបចុងក្រោយបំផុតដែល Alves រួមអាជីពគឺក្លិបម៉ិកស៊ិក Pumas UNAM ដែល​ក្រោយ​មក​លុប​ចោល​កិច្ច​សន្យាកីឡាករប្រេស៊ីលរូបនេះកាលពីខែមករា៕ អត្ថបទ៖នាង សុភាវុធ  

ប្រធានក្លិប Wrexham ទិញភាគហ៊ុន ២៤% វិនិយោគក្រុម F1 Alpine

2023/08/02 09:43:53 pm        139
ប្រធានក្លិបបាល់ទាត់ Wrexham ដែលជាតារាហូលីវូដ Ryan Reynold និង Rob McElhenney បានសំរេចទិញយកភាគហ៊ុន ២៤% ដើម្បីវិនិយោគក្រុមប្រណាំង F1, Alpine។ Alpine ដែលស្ថិតក្រោមក្បាលម៉ាស៊ីនរបស់ Renault បានប្រកាសបែបនេះកាលពីថ្ងៃចន្ទ ក្នុងការអនុញ្ញាតឱ្យតារាហូលីវូដទាំងពីរសហការវិនិយោគជាមួយក្រុមហ៊ុន Otro Capital និង RedBird Capital។ ភាគហ៊ុន ២៤% នេះមានតម្លៃប្រមាណជា ១៧១ លានផោន ខណៈក្រុមប្រណាំង Alpine Racing ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសមួយរូបនេះមានតម្លៃភាគហ៊ុនសរុបប្រហែល ៧០០ លានផោន។Alpine F1 កំពុងឈរលេខ ៦ ក្នុងតារាងក្រុមស្ថាបនិករដូវកាលនេះដែលមានអ្នកបើកបរសញ្ជាតិបារាំងទាំងពីរនាក់ Esteban Ocon និង Pierre Gasly។រំលឹកថាតារាហូលីវូដទាំងពីរ Ryan Reynold និង Rob McElhenney ទើបតែទិញយកភាគហ៊ុនធំរបស់ក្លិបបាល់ទាត់ Wrexham កាលពីឆ្នាំ​២០២១ ហើយក្លិបដែលមានមូលដ្ឋាននៅប្រទេសវែលមួយនេះ ទើបតែបានឡើងមកកាន់ក្របខណ្ឌ English Football League ក្រោយអវត្តមានអស់រយៈពេល ១៥ ឆ្នាំបន្ទាប់ពីឈ្នះជើងឯក National League កាលពីខែមេសា៕ អត្ថបទ៖នាង សុភាវុធ

Sadio Mane ចាកចេញពី Bayern Munich ទៅចូលរួមជាមួយ Al-Nassr ផ្លូវការ

2023/08/02 07:27:53 pm        239
ខ្សែប្រយុទ្ធសេណេហ្កាល់ Sadio Mane បានសម្រេចផ្លូវការពីការផ្ទេរពី Bayern Munich ទៅ​កាន់​ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Nassr។ កីឡាករវ័យ ៣១ ឆ្នាំរូបនេះមិនមែនជាជម្រើសដំបូងឡើយជាមួយក្រុមជើងឯកអាល្លឺម៉ង់ Bayern Munich ក្នុងរដូវកាលដំបូង បន្ទាប់ពីផ្លាស់ពី Liverpool ក្នុងតម្លៃផ្ទេរ ៣៥ លាន​ផោន​បន្ទាប់​ពី​អំពើ​ហឹង្សា​ជាមួយមិត្តរួមក្រុម។មិនមានការបញ្ជាក់ច្បាស់លាស់ពីតម្លៃនៃការផ្ទេរនេះឡើយ តែសារព័ត៌មានអឺរ៉ុបបានចុះផ្សាយថា Bayern Munich ទទួលបានតម្លៃផ្ទេរពី Al-Nassr ប្រហាក់ប្រហែលនឹងតម្លៃដែល Bayern Munich ទិញពី Liverpool ដែរ។វត្តមានរបស់ Mane នៅ Al-Nassr មានន័យថាគេនឹងចូលរួមជាមួយអតីតខ្សែប្រយុទ្ធ Liverpool, Cristiano Ronaldo, Alex Telles និងកីឡាករក្រូអាស៊ី Marcelo Brozovic។ បន្ទាប់ពីអាជីពដ៏ជោគជ័យជាមួយ Liverpool រួមមានការឈ្នះបាន Premier League និង Champions League, Mane បានសំរេចចិត្តចាកចេញពី Anfield ដោយ​ចង់​មាន​ការ​ប្រកួត​ប្រជែង​ថ្មី​។តែអ្វីៗមិនដូចការរំទុក ពេលវេលារបស់គេនៅ ​Bayern Munich ប្រែជាល្អក់​កករ​ក្រោយ​អំពើ​ហឹង្សា​វាយ​មិត្តរួមក្រុមខ្លួនឯង Leroy Sane ក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់នៅពេល Bayern Munich ចាញ់ Manchester City កាលពីខែមេសា។ Sadio Mane បង្ហាញខ្លួនបាន ៣៨ ប្រកួតឱ្យ Bayern Munich រដូវកាលមុនរកបាន ១២ គ្រាប់​៕ ​អត្ថបទ៖នាង សុភាវុធ

Jurgen Klopp បារម្ភនៅពេលទីផ្សារទិញកីឡាករ​នៅអារ៉ាប៊ីសាអ៊ូឌីត​បិទក្រោយអឺរ៉ុបជិត ១ ខែ

2023/08/02 07:19:47 pm        265
អ្នកចាត់ការ Liverpool លោក Jurgen Klopp បានបង្ហាញក្តីបារម្ភ​នៅ​ពេល​ទីផ្សារ​ទិញ​កីឡាករ​នៅ​អារ៉ាប៊ីសាអ៊ូឌីត បិទយឺតជាងអឺរ៉ុបដល់ទៅ ៣សប្តាហ៍ និងទទូចឱ្យមានចំណាត់ការពី UEFA រឺ FIFA ផងដែរជុំវិញបញ្ហានេះ។ទីផ្សារទិញកីឡាករនៅអឺរ៉ុបនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី១ ខែកញ្ញាខាងមុខ ខណៈ​នៅ​អារ៉ាប៊ីសាអ៊ូឌីត​នឹងបន្តរហូតដល់ថ្ងៃទី២០ ខែកញ្ញា ដែលមានន័យថាក្លិបនៅ Saudi Pro League អាច​បន្តទិញកីឡាករពីអឺរ៉ុប រឺ Premier League បន្តទៀត​ខណៈ​ដែល​លីគ​នៅ​អឺរ៉ុប​ចាប់​ផ្តើម​បណ្តើៗ​ទៅ​ហើយ។ក្លិបនៅអារ៉ាប៊ីសាអ៊ូឌីតបានស្រូបយកកីឡាករជាច្រើនពីអឺរ៉ុប និង Premier League តាម​រយៈ​ទឹក​លុយ​សន្ធឹក​សន្ធាប់ ហើយ Liverpool ច្បាស់ណាស់ក៏ជាក្លិបដែលរងឥទ្ធិពលមួយដែរ បន្ទាប់​ពី​ការ​ចាក​ចេញ​រប​ស់ខ្សែបម្រើទាំងពីរ Jordan Henderson និង Fabinho ក្នុងសប្តាហ៍តែមួយ។ បើតាមការការចុះផ្សាយរបស់គេហទំព័រ Trasnfermarkt ឱ្យដឹងថា ក្លិបនៅ Saudi Pro League បា​ន​ចាយលុយសរុប ៤០៩ លានអឺរ៉ូហើយនៅក្នុងរដូវក្តៅនេះ ឈរចំណាត់ថ្នាក់លេខ ៥ លើ​លោក​សម្រាប់​លីគដែលចាយលុយច្រើនជាងគេក្នុងការទិញកីឡាកររដូវកាលនេះ ច្រើនជាងទាំង La Liga អេស្ប៉ាញដែលទើបតែចាយអស់ ២៥៤ លានអឺរ៉ូប៉ុណ្ណោះ។ Premier League កំពុងនាំមុខគេដោយបានចំនាយអស់ ១.៣៧ ពាន់លាន​អឺរ៉ូ​ហើយ​គិត​ត្រឹម​ពេល​នេះ តាមពីក្រោយដោយអ៊ីតាលី Serie A ៥៤៨ លានអឺរ៉ូ បារាំង Ligue1 ៤៥៨ លានអឺរ៉ូ និង​អាល្លឺម៉ង់ Bundesliga ៤៥១ លានអឺរ៉ូ៕ អត្ថបទ៖នាង សុភាវុធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
07/31/2026 03:07 PM
នគរបាលទីក្រុងឡុងដ៍ចាប់ខ្លួនមនុស្សជាង ១០០នាក់ ពីបទគាំទ្រចលនា Palestine Action
07/31/2026 03:07 PM
អ្នកជំនាញ៖ យានដ្រូនជំនាន់ថ្មីជំរុញឲ្យកងទ័ពទូទាំងពិភពលោកផ្លាស់ប្តូរវិធីសាស្ត្រការពារដែនអាកាស
07/31/2026 03:07 PM
លោក TRUMP បញ្ជាក់ថា ប្រក្រតីភាពទំនាក់ទំនងអារ៉ាប៊ីសាអ៊ូឌីត-អ៊ីស្រាអែល គឺអាចធ្វើទៅបាន
07/31/2026 03:07 PM
អ៊ីស្រាអែលអះអាងថា ខ្លួនបានបំផ្លាញផ្លូវរូងក្រោមដីរបស់ក្រុមហេសបូឡានៅនៅភាគខាងត្បូងលីបង់
07/31/2026 03:07 PM
រដ្ឋាភិបាលអង់គ្លេស៖ ជនអន្តោប្រវេសន៍ជាង ៧៥០នាក់ ធ្វើដំណើរឆ្លងសមុទ្រ ជាកំណត់ត្រាប្រចាំថ្ងៃ ក្នុងឆ្នាំ ២០២៦
07/31/2026 03:07 PM
មេដឹកនាំហ៊ូទីព្រមានថា ភាពតានតឹងនឹងកើនឡើងកាន់តែខ្លាំង បើអារ៉ាប៊ីសាអ៊ូឌីតបង្កើនប្រតិបត្តិការយោធារបស់ខ្លួន
07/31/2026 03:07 PM
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
07/31/2026 02:07 PM
ក្មេងទំនើងដែលបង្កហិង្សា និងអះអាងថាខ្លួនជាកូនខ្លាមេ០៧ ត្រូវ​បាន​អាវុធ​ហត្ថ​បញ្ជូន​ដល់​ដំណាក់​កាល​អយ្យការហើយ
07/31/2026 02:07 PM
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
07/31/2026 02:07 PM