Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

FIFA Club World Cup ២០២៣ នឹងរៀបចំនៅទីក្រុង Jeddah អារ៉ាប៊ីសាអ៊ូឌីតចុងឆ្នាំនេះ

2023/08/02 06:52:04 pm        201
ព្រឹត្តិការណ៍ជើងឯកក្លិបបាល់ទាត់ពិភពលោក FIFA Club World Cup ២០២៣ នឹង​ត្រូវ​រៀបចំ​នៅ​ទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នេះបើតាមសេចក្តីប្រកាសរបស់ FIFA។ការសំរេចចិត្តជ្រើសរើសយកទីក្រុង Jeddah នេះ បន្ទាប់ពីប្រតិភូរបស់ FIFA បាន​ធ្វើ​ដំណើរ​ទៅ​ទីក្រុង Jeddah នាពេលកន្លងមក និង​ឃើញពី​សក្តានុពល​គ្រប់​គ្រាន់​ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​នេះ។ទីក្រុង Jeddah ជាមូលដ្ឋានរបស់ក្លិបបាល់ទាត់ Al-Ittihad ជាក្លិបធំមួយនៅអារ៉ាប៊ីសាអ៊ូឌីត ខណៈ​ថ្មីៗនេះទើបនាំយកខ្សែប្រយុទ្ធបារាំង Karim Benzema។បាល់ទាត់ជើងឯកក្លិបពិភពលោកនឹងចាប់ផ្តើមពីថ្ងៃទី ១២ ដល់ថ្ងៃទី ២២ ខែធ្នូឆ្នាំ ២០២៣ ចុង​ឆ្នាំ​នេះ​។ FIFA Club World Cup ជាការប្រកួតប្រជែងរវាងក្លិបជើងឯកប្រចាំទ្វីបនៅមួយៗ រួមមាន Al-Ittihad ចូលរួមក្នុងនាមជាម្ចាស់ផ្ទះ Auckland City ជាជើងឯកទ្វីបអូសេអានី Leon ជា​ជើង​ឯក​អាមេរិក​កណ្តាល Al Ahly ជាជើងឯកអាហ្វ្រិក Urawa Red Diamonds ជាជើងឯកអាស៊ី Manchester City ជាជើងឯកអឺរ៉ុប និងជើងឯកអាមេរិកខាងត្បូងរកមិនទាន់ឃើងនៅឡើយ៕ អត្ថបទ៖នាង សុភាវុធ

Chelsea ទិញបានយុវជនរបស់ក្លិបបារាំង Rennes, Lesley Ugochukwu តម្លៃ ៣០ លានដុល្លារ

2023/08/02 06:33:10 pm        186
ក្លិបបាល់ទាត់តោខៀវ Chelsea បានសម្រេចក្នុងការនាំយកខ្សែបម្រើយុវជនវ័យ ១៩ ឆ្នាំ​របស់​ក្លិប​បារាំង Rennes, Lesley Ugochukwu ជាមួយនឹងកិច្ចសន្យា ៧ ឆ្នាំ និងជម្រើសបន្តបន្ថែម ១ ឆ្នាំ​។ មិនមានការបញ្ជាក់ពីតម្លៃនៃការផ្ទេរនេះឡើយ តែសារព័ត៌មានអង់គ្លេសបានចុះផ្សាយថា Chelsea បានចំនាយប្រមាណ ២៧.៥ លានអឺរ៉ូ រឺ ៣០ លានដុល្លារអាមេរិក ដើម្បី​នាំយក​កីឡាករ​វ័យ ១៩ ឆ្នាំរូបនេះមកកាន់ Stamford Bridge។Lesley Ugochukwu គឺជាកីឡាករក្រុមយុវជនអាយុក្រោម ១៩ ឆ្នាំបារាំង និង​តែងតែ​ជា​ជម្រើស​ដំបូង​របស់ Stade Rennes រដូវកាលមុននៅក្របខណ្ឌ Ligue1 ដែល​ជួយ​ក្រុម​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៤ និងឡើងវគ្គខ្វែង UEFA Europa League។រំលឹកថា Lesley Ugochukwu បានចូលហ្វឹកហាត់នៅ Rennes តាំងពីអាយុ ៨ ឆ្នាំ និង​ទទួល​បាន​កៅ​អី​នៅក្រុមធំនៅវ័យ ១៧ ឆ្នាំ៕ អត្ថបទ៖នាង សុភាវុធ

Hun Sen Cup៖ ភ្នំពេញហ្គាឡាក់ស៊ី កក់កៅអីវគ្គបន្ដ ខណៈព្រះសីហនុ បន្ដឈ្នះកំពង់ស្ពឺ ២-១

2023/08/02 06:15:59 pm        177
ក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី បានកក់កៅអីវគ្គ ៨ក្រុមចុងក្រោយ នៃពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ ហើយ ក្រោយ​បន្ដ​យក​ឈ្នះ​ក្រុម​​កំពតអេហ្វស៊ី ៥-២ ក្នុងជំនួបជើងទី២ ក្នុងពូលA កាលពីល្ងាចថ្ងៃទី០១ ខែសីហា គ្រា​ដែល​ខេត្ត​ព្រះសីហនុ បន្ដយកឈ្នះក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ ដោយលទ្ធផល ២-១ ដើម្បី​ក្ដោបឱកាសឡើងវគ្គបន្ដ ។សម្រាប់ជំនួបនៅទីលានវិទ្យាល័យ ច្បារអំពៅ ក្រុមទាំងពីរ បានបញ្ចប់វគ្គទី១ ដោយ​លទ្ធផល​ស្មើគ្នា ១-១ ក្នុងនោះ ១គ្រាប់របស់ភ្នំពេញហ្គាឡាក់ស៊ី ធ្វើសម្រេចដោយកីឡាករ ម៉ាន សាមី នៅ​នាទី​១៤ និងគ្រាប់តាមស្មើរបស់កំពតអេហ្វស៊ី ធ្វើសម្រេចដោយកីឡាករ នី យ៉េរីម៉ាន នៅនាទី២៤ ។ ប៉ុន្ដែចូលវគ្គទី២ កីឡាករ ភឺន ចាន់វិសុទ្ធ បានបន្ថែម ៤គ្រាប់ទៀត ឲ្យភ្នំពេញហ្គាឡាក់ស៊ី នៅ​នាទី​៥១, ៧២, ៧៥ និងនាទី៧៨ ខណៈកំពតអេហ្វស៊ី រកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយ​កីឡាករ ហង្ស ប៉ាលីដា នៅនាទី៨៣ ។ចំណែកការប្រកួតពូលA នៅទីលានវិទ្យាល័យកំពង់ស្ពឺវិញ ខេត្តព្រះសីហនុ បាន​ស៊ុត​បំប៉ោង​សំណាញ់​ក្រុម​ម្ចាស់ផ្ទះ ២គ្រាប់មុន នៅវគ្គទី១ ដោយកីឡាករ ខេម លាងខេ នៅនាទី៣៥ និង​កីឡាករ ម៉ាត់ ដាវីត នៅនាទី៤៤ ។ រីឯក្រុមមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ស្ពឺ បាន​ព្យាយាម​វាយបកជាខ្លាំង ពិសេសនៅវគ្គទី២ តែពួកគេរកបានត្រឹម ១គ្រាប់ប៉ុណ្ណោះ ដោយកីឡាករ លឿង ចន្ទ្រី នៅនាទី៦៣ ហើយលទ្ធផលនេះ ក៏បានរក្សាដល់ចប់ការប្រកួតពេញម៉ោង ដោយជ័យជម្នះបានទៅក្រុមភ្ញៀវខេត្តព្រះសីហនុ ។ជាមួយលទ្ធផលនេះដែរ ក្រុមភ្នំពេញហ្គាឡាក់ស៊ី បានបន្ដឈរកំពូលតារាង និងមាន ១៤ពិន្ទុ បាន​កក់​កៅ​អីវគ្គ ៨ក្រុមចុងក្រោយ ដោយស្វ័យប្រវត្តិ ខណៈខេត្តព្រះសីហនុ បានបន្ដឈរលេខ២ និង​មាន ៩ពិន្ទុ តាមពីក្រោយ ដោយពួកគេមានភាគរយខ្ពស់ ក្នុងការប្រជែងកៅអីវគ្គបន្ដ ។ ចំណែកក្រុមកំពតអេហ្វស៊ី និងខេត្តកំពង់ស្ពឺ បន្ដឈរលេខ៣ និងលេខ៤ ដោយរក្សា ៦ពិន្ទុក្នុងដៃ ហើយ​ក្រុមទាំងពីរ ក៏នៅសល់ឱកាសប្រជែងកៅអីវគ្គបន្ដជាមួយខេត្តព្រះសីហនុដែរ ដ្បិត​ក្រុម​នីមួយ​ៗ នៅសល់ ២ប្រកួតក្នុងដៃទៀត៕ អត្ថបទ លី ឈុនឡា  

ជប៉ុនឈ្នះអេស្ប៉ាញ ៤-០ ឡើងវគ្គ ១៦ ក្រុមចុងក្រោយជួបន័រវែស

2023/08/01 06:21:24 pm        544
ក្រុមបាល់ទាត់នារីជប៉ុនបានបង្ហាញពីសក្តានុពល ដែលគេចាត់ទុក​ជា​បេក្ខភាព​ជើងឯក​បាល់​ទាត់​នារី​ពិភពលោកឆ្នាំនេះ បន្ទាប់ពីយកឈ្នះក្រុមនារីអេស្ប៉ាញធ្ងន់ដៃ ៤-០ ដើម្បីកក់កៅអីវគ្គ ១៦ ក្រុម​ចុង​ក្រោយជួបជាមួយន័រវេស។ ក្រុមជើងឯកឆ្នាំ​ ២០១១ រកបានគ្រាប់នាំមុខក្នុងវគ្គទី ១ បីគ្រាប់ដោយកីឡាការិនី Hinata Miyazawa ពីរគ្រាប់ និង Riko Ueki មុនពេលដែលកីឡាការិនីបម្រុង Mina Tanaka បន្ថែម​គ្រាប់ទី ៤ នៅវគ្គទី ២។ នេះជាជ័យជំនះ ៣ ប្រកួតផ្ទួនសម្រាប់ជប៉ុននៅក្នុងពូល C នេះមាន ៩ ពិន្ទុពេញ​ខណៈ​ដែល​អេស្ប៉ាញ​ថ្វី​បើ​ចាញ់ តែអាចឡើងវគ្គបន្ទាប់បានដោយមាន ៦ ពិន្ទុ។ មួយប្រកួតទៀតនៅក្នុងពូល C នេះក្រុមនារីហ្សាំប៊ីយកឈ្នះកូស្តារីកា ៣-១ តែមិន​អាច​ឡើង​ជុំ​បន្ត​បាន​ឡើយ។ ក្រុមជប៉ុននឹងចាកចេញពីប្រទេសនូវែស៊ីឡង់ឡើយ ពោលគឺវគ្គ ១៦ ក្រុម​ចុង​ក្រោយ​ត្រូវ​ជួប​ជា​មួយ​ក្រុមលេខ ២ ន័រវេសនៅទីក្រុង Wellington ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។ ចំណែក​ឯអេស្ប៉ាញនឹងត្រូវជួបក្រុមលេខ ១ ក្នុងពូល A ស្វ៊ីសនៅទីក្រុង Auckland។ រីឯការ​ប្រកួតមួយពូលទៀត ក្រុមម្ចាស់ផ្ទះអូស្រ្តាលីរកបានជ័យជំនះទី ២ របស់ខ្លួន​ដើម្បី​កក់​កៅ​អី​នៅ​វគ្គ ១៦ ក្រុមចុងក្រោយ បន្ទាប់ពីយកឈ្នះកាណាដា ៤-០។ Hayley Raso រកបានពីរគ្រាប់ម្នាក់ឯងក្នុងវគ្គទី ១ មុនពេលដែល Mary Fowler និង Steph Catley រកបានម្នាក់មួយគ្រាប់នៅវគ្គទី ២ ធ្វើឱ្យអូស្រ្តាលីបញ្ចប់ការប្រកួតក្នុងពូល B ជាក្រុមលេខ ១។ ក្រុមដែលឡើងទៅជាមួយអូស្រ្តាលីនោះគឺនីហ្សេរីយ៉ា បន្ទាប់ពី​ក្រុម​នារី​មក​ពី​អាហ្រ្វិក​មួយ​នេះ​ស្មើ​គ្នា​ជា​មួយក្រុមនារីអៀកឡង់ ០-០៕ អត្ថបទ៖នាង សុភាវុធ

Manchester United ព្រមព្រៀងបន្តកិច្ចសន្យាជាមួយ Adidas ១០ ឆ្នាំទៀតតម្លៃ ៩០០លានផោន

2023/08/01 06:08:45 pm        277
ក្លិបបាល់ទាត់បិសាចក្រហម Manchester United បាន​ឈានដល់កិច្ច​ព្រមព្រៀង​បន្ត​កិច្ច​សន្យា​ជាមួយ​ដៃគូ​ផ្គត់ផ្គត់សម្ភារៈកីឡា Adidas រយៈពេល ១០ ឆ្នាំទៅមុខទៀត​ដែល​មាន​តម្លៃ​យ៉ាង​ហោច​ណាស់ ៩០០ លានផោន។ កិច្ចសន្យាថ្មីជាមួយក្រុមហ៊ុនផ្គត់ផ្គត់សម្ភារៈកីឡារបស់អាល្លឺម៉ង់មួយនេះ មានន័យថា Manchester United នឹងបន្តប្រើប្រាស់សម្លៀកបំពាក់ Adidas ដល់ឆ្នាំ ២០៣៥។ កិច្ចសន្យាចាស់ ១០ ឆ្នាំកន្លងមកមានតម្លៃត្រឹម ៧៥០ លានផោនប៉ុណ្ណោះ។ រំលឹកថា កិច្ចសហការគ្នារវាង Manchester United និង Adidas បានចាប់ផ្តើមនៅឆ្នាំ ២០១៥ ហើយ​ក៏​ធ្លាប់ជាដៃគូនឹងគ្នាពីមុខដែរពីឆ្នាំ ១៩៨០ ដល់ឆ្នាំ ១៩៩២៕ អត្ថបទ៖ នាង សុភាវុធ

Manchester United នឹងសម្រេចអនាគត Mason Greenwood មុនរដូវកាលថ្មីចាប់ផ្តើម

2023/08/01 06:03:06 pm        322
ក្លិបបាល់ទាត់បិសាចក្រហម Manchester United នឹងសម្រេចពីអនាគតរបស់ខ្សែប្រយុទ្ធ Mason Greenwood មុនរដូវកាលថ្មី English Premier League ចាប់ផ្តើមនៅថ្ងៃទី ១៤ ខែសីហាខាងមុខនេះ។ការដាក់ពិន័យ ជាច្រើនត្រូវបានធ្វើឡើងលើ Greenwood បន្ទាប់ពីរឿងអាស្រូវចាប់រំលោភ និងបៀតបៀនលើក្មេងស្រីម្នាក់ តែការចោទប្រកាន់ព្រហ្មទណ្ឌទាំងអំបាលម៉ានត្រូវទម្លាក់ចោលកាលពីខែកុម្ភៈកន្លងទៅ។ កីឡាករវ័យ ២១ ឆ្នាំរូបនេះត្រូវបានចាប់ខ្លួនក្នុងខែមករា ឆ្នាំ ២០២២ ចំពេលមានការចោទប្រកាន់ជុំវិញរូបភាព និងវីដេអូ។ក្រោយ​មក​គាត់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​ចាប់​រំលោភ ​បង្ខិត​បង្ខំ និង​​វាយ​ដំ​ក្នុង​ឱកាស​បង្ក​គ្រោះថ្នាក់​ដល់​រាង​កាយ​ពិត​ប្រាកដ។អយ្យការអមតុលាការបានឱ្យដឹងថា ការចោទប្រកាន់ត្រូវបានបញ្ឈប់ បន្ទាប់ពីសាក្សីសំខាន់ៗបានដកការជាប់ពាក់ព័ន្ធរបស់ពួកគេ។Mason Greenwood នៅសល់កិច្ចសន្យារបស់ខ្លួនជាមួយ Manchester United រហូតដល់ឆ្នាំ ២០២៥។ រំលឹកថា Mason Greenwood ជាកីឡាករដែលចេញពីថ្នាលយុវជនរបស់ Manchester United និងបានឡើងមកលេងក្រុមធំនៅឆ្នាំ​ ២០១៩ ក្នុងវ័យ ១៧ ឆ្នាំ។ Greenwood ក៏ជាសមាជិកសំខាន់ម្នាក់របស់ក្រុមកាលពីរដូវកាលមុនដែរដោយបង្ហាញខ្លួនបាន ១៨ លើនៅ Premier League និងប្រកួតចុងក្រោយបំផុតនៅថ្ងៃទី ២២ ខែមករាទល់នឹង West Ham មុនពេលត្រូវបានឃាត់ខ្លួន៕ អត្ថបទ៖នាង សុភាវុធ 

Fabinho ផ្លាស់ពី Liverpool ទៅកាន់ Al-Ittihad ផ្លូវការតម្លៃ ៤០ លានផោន

2023/08/01 05:44:24 pm        169
ខ្សែបម្រើប្រេស៊ីល Fabinho បានសំរេចផ្លូវការក្នុងការផ្លាស់ពីហង្សក្រហម Liverpool ទៅ​កាន់​ក្លិប​អារ៉ាប៊ីសាអ៊ូឌីត Al-Ittihad ក្នុងតម្លៃផ្ទេរ ៤០លានផោន។ កីឡាករវ័យ ២៩ ឆ្នាំរូបនេះ មិនបានរួមដំនើរជាមួយ Liverpool ឡើយ​ក្នុង​ការ​បោះ​ជំរំ​ហ្វឹកហាត់​នៅ​អាល្លឺម៉ង់ និង Pre-Season នៅសិង្ហបុរី បន្ទាប់ពី Liverpool ទទួលសំណើពី Al-Ittihad កាល​ពី​ពាក់​កណ្តាលខែកក្កដាកន្លងមក។ Fabinho បាននិយាយថា Liverpool គឺជាផ្ទះរបស់ខ្លួន​ ហើយ​Liverpool នឹង​ស្ថិត​ក្នុង​បេះដូង​គេ​ជា​និច្ច និងអរគុណគ្រប់យ៉ាងដល់ក្លិប និងអ្នកគាំទ្រ​ តាមរយៈពេល​វេលា​ជាមួយ​គ្នា​កន្លង​មក​មិនថា​ជោគ​ជ័យ រឺបរាជ័យ។Fabinho បានក្លាយជាកីឡាករដែលមានឈ្មោះបោះសម្លេងពីអឺរ៉ុបម្នាក់ទៀតផ្លាស់ទៅកាន់ Al-Ittihad បន្ទាប់ពី Karim Benzema និង N’Golo Kante ជាដើម។Fabinho ជាសមាជិករបស់ Liverpool តាំងពីឆ្នាំ​ ២០១៨ ផ្លាស់ពី AS Monaco ក្នុងតម្លៃ ៣៩​លាន​ផោន និងបានបង្ហាញខ្លួនសរុបមកទល់ពេលនេះ ២១៩ លើកស៊ុតបញ្ចូលទី ១១ គ្រាប់ ជួយ Liverpool ឈ្នះពាន English Premier League, UEFA Champions League, FA Cup, EFL Cup និង FIFA Club World Cub៕ អត្ថបទ៖នាង សុភាវុធ

អ្នកគាំទ្រ Boca Junior ៣០០០០នាក់ ស្វាគមន៍ខ្សែប្រយុទ្ធចំនូលថ្មីជើងចាស់អ៊ុយរូហ្កាយ Edinson Cavani

2023/08/01 05:26:14 pm        766
ខ្សែប្រយុទ្ធជើងចាស់អ៊ុយរូហ្កាយ Edinson Cavani បានបង្ហាញ​មុខ​ជាផ្លូវការ​នៅ​ចំពោះ​មុខ​អ្នក​គាំទ្រ​ក្លិប​អាហ្សង់ទីន Boca Junior នៅកីឡដ្ឋាន Bombonera ទីក្រុង Buenos Aires ថ្ងៃ​ចន្ទ​ម្សិលមិញ។អ្នកគាំទ្រប្រមាណ ៣០០០០ នាក់បានស្វាគមន៍ និងអបអរ​សាទរ​វត្តមាន​ខ្សែ​ប្រយុទ្ធ​ដែល​មាន​បទ​ពិសោធ​ក្រាសក្រែលវ័យ ៣៦ ឆ្នាំរូបនេះ ដែលធ្លាប់ចំណាយពេលច្រើនឆ្នាំនៅអឺរ៉ុប។ អតីតខ្សែប្រយុទ្ធ Manchester United រូបនេះបានចុះហត្ថលេខារយៈពេល ១៨ ខែ​ជា​មួយ​ក្លិប​បាល់​ទាត់​ដែល​ឈ្មោះល្បីជាងគេមួយនៅអាហ្សង់ទីននេះ។ រំលឹកថា Edinson Cavani បានមកដល់ Boca Junior បន្ទាប់ពីអាជីព​ជា​ច្រើន​ក្លិប​នៅ​អឺរ៉ុប​រួម​មាន​ Palermo, Napoli, Paris Saint Germain, Manchester United និង Valencia។ Cavani ធ្លាប់បង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអ៊ុយរូហ្កាយនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ៤ លើក​នៅឆ្នាំ ២០១០, ២០១៤, ២០១៨ និង ២០២២៕ អត្ថបទ៖ នាង សុភាវុធ

Hun Sen Cup៖ គូជក់ចិត្តក្នុងពូលA ខណៈកំពង់ចាម ត្រូវការឈ្នះកណ្ដាល ដើម្បីបញ្ចប់ឱកាសដៃគូ

2023/08/01 05:10:58 pm        258
ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ថ្នាក់ខេត្ត ឆ្នាំ២០២៣ នឹង​បន្ដការ​ប្រកួតជម្រុះ សប្ដាហ៍ទី១៤ នៅថ្ងៃទី០១ និងថ្ងៃទី០២ ខែសីហានេះ ជាមួយកម្មវិធី​ប្រកួត​ដ៏​សំខាន់​ក្នុង​ពូលA ខណៈពូលB ប្រសិនបើខេត្តកំពង់ចាម បន្ដយកឈ្នះខេត្តកណ្ដាល នឹងធ្វើ​ឲ្យ​គូ​ប្រជែង ៣ក្រុមទៀត បាត់បង់ឱកាសឡើងវគ្គបន្ដតែម្ដង ។សម្រាប់កម្មវិធីប្រកួតក្នុងពូល A ដែលទស្សនិកជនមិនគួរមើលរំលេង នៅរសៀលថ្ងៃទី០១ ខែ​សីហា​នេះ គឺក្រុមកំពូលតារាងភ្នំពេញហ្គាឡាក់ស៊ី ត្រូវជួបក្រុមភ្ញៀវខេត្តកំពត បន្ទាប់​ពី​យក​ឈ្នះ​ក្រៅ​ដី ១-០ កាលពីជើងទី១ ស្របពេលក្រុមព្រះសីហនុ ត្រូវជួបក្រុមម្ចាស់ផ្ទះខេត្តកំពង់ស្ពឺវិញ ក្រោយ​ទទួលបានជ័យជម្នះ ២-១ លើទឹកដីខ្លួន កាលពីជើងទី១ ។បច្ចុប្បន្នក្នុងពូល A នេះ ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកំពង់ស្ពឺ កំពុងកាន់ ៦ពិន្ទុ​ក្នុង​ដៃ​ស្មើ​គ្នា និងនៅសល់ ៣ប្រកួតរៀងខ្លួន តាមពីក្រោយក្រុមភ្នំពេញហ្គាឡាក់ស៊ី ដែលមាន ១១ពិន្ទុ ។ ដូច្នេះ​ការ​ប្រកួតថ្ងៃនេះ ពិតជាសំខាន់ សម្រាប់ក្រុមនីមួយៗ ដែលទាមទារឈ្នះដាច់ខាត ដើម្បី​រក្សា​ឱកាស​ប្រជែង​កៅអីវគ្គបន្ដ ។ចំណែកកម្មវិធីប្រកួតពូល B នាថ្ងៃទី០២ ខែសីហាវិញ គឺមានខេត្តកណ្ដាល ជួប​ក្រុម​ភ្ញៀវ​ខេត្ត​កំពង់ចាម និងខេត្តស្វាយរៀង ជួបក្រុមមិនទាន់ស្គាល់ចាញ់ ខេត្តត្បូងឃ្មុំ ។ កាលពីជើងទី១ ខេត្ត​កណ្ដាល ចាញ់ខេត្តកំពង់ចាម ៤-១ និងខេត្តស្វាយរៀង ចាញ់ខេត្តត្បូងឃ្មុំ ៥-១ ។ចំពោះតារាងពិន្ទុបច្ចុប្បន្ន ក្នុងនាមក្រុមកំពូលតារាង ដែលរកបាន ១៥ពិន្ទុ ខេត្តត្បូងឃ្មុំ បាន​កក់​កៅ​អី​វគ្គ ៨ក្រុមចុងក្រោយទៅហើយ គ្រាដែលកំពង់ចាម មាន ១២ពិន្ទុឈរលេខ២ តាម​ពី​ក្រោយ​ដោយ​ខេត្ត​ស្វាយរៀង និងកំពង់ឆ្នាំង ដែលមាន ៧ពិន្ទុស្មើគ្នា និងនៅសល់ ២ប្រកួតក្នុងដៃដូចគ្នា ។ប៉ុន្ដែផ្អែកលើលទ្ធផល គិតត្រឹមសប្ដាហ៍ទី១៣ ប្រសិនបើខេត្តកំពង់ចាម បន្ដ​យក​ឈ្នះ​ខេត្ត​កណ្ដាល​ទៀត ពួកគេនឹងត្រូវឡើងវគ្គបន្ដជាមួយខេត្តត្បូងឃ្មុំ គ្រាដែលខេត្តស្វាយរៀង និង​ខេត្ត​កំពង់ឆ្នាំង នឹងអស់ឱកាសប្រជែងកៅអីវគ្គបន្ដ ជាមួយខេត្តកណ្ដាលតែម្ដង៕ អត្ថបទ លី ឈុនឡា  

Allan Saint-Maximin ចាកចេញពី Newcastle ទៅចូលរួមជាមួយ Al-Ahli

2023/07/31 11:04:08 pm        157
ខ្សែប្រយុទ្ធបារាំង Allan Saint-Maximin បានចាកចេញពីសារិកាព្រៃ Newcastle ហើយដើម្បីទៅចូលរួមជាមួយ ក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ahli ក្នុងតម្លៃផ្ទេរបិទជិត។កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាកីឡាករដែលមានឈ្មោះបោះសម្លេងនៅអឺរ៉ុបម្នាក់ទៀតដែលផ្លាស់មកកាន់ ក្លិបជើងឯក Saudi Pro League នេះ បន្ទាប់ពី Riyad Mahrez, Roberto Firmino និង Edouard Mendy។Saint-Maximin ដែលផ្លាស់មកកាន់ Newcastle ពីក្លិបបារាំង Nice កាលពីឆ្នាំ​ ២០១៩ ស៊ុតបញ្ចូលទីបាន ១២ គ្រាប់នៅ Premier League ក្នុងចំណោមការបង្ហាញខ្លួន ១១១ លើក បានចុះហត្ថលេខារយៈពេល ៤ ឆ្នាំ នៅ Al-Ahli។Al-Ahli ស្ថិតក្រោមការវិនិយោគរបស់ Saudi Arabia’s Investment Fund (PIF) ដែលកំពុងគ្រប់គ្រងភាគហ៊ុនធំនៅ Newcastle ផងដែរ។ការចាកចេញរបស់ Allan Saint-Maximin ពី Newcastle បន្ទាប់ពីក្លិបបាននាំយកខ្សែបម្រើអ៊ីតាលី Sandro Tonali ពី AC Milan តម្លៃ ៥៥ លានផោន និង Harvey Barnes ពី Leicester City តម្លៃ ៣៨ លានផោន៕អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាបើក"យុទ្ធនាការផ្សព្វផ្សាយនិងសម្របសម្រួលការចុះបញ្ជីវិញ្ញាបនបត្របញ្ជាក់បច្ចេកទេសស្ដង់ដាផលិតផលហាឡាល"
07/31/2026 04:07 PM
ក្រុម​ហាម៉ាសបញ្ជាក់​ថា គ្មានការរំសាយអាវុធ មុនពេល​អ៊ីស្រាអែលដកទ័ពចេញពីតំបន់​ហ្កាហ្សាទេ
07/31/2026 04:07 PM
ប្រធានាធិបតីលីបង់ ប្តេជ្ញាធានាឲ្យកងទ័ពអ៊ីស្រាអែលដកចេញពីទឹកដីលីបង់
07/31/2026 03:07 PM
សមាជិកសភា៖ មិនទាន់ដឹងពីជោគវាសនាកុមាររុស្ស៊ី ៤៥.០០០នាក់ ដែលត្រូវបានយកទៅចិញ្ចឹមនៅបរទេសទេ
07/31/2026 03:07 PM
លោក Erdogan៖ កិច្ចសន្ទនាដែលកំពុងបន្តរវាងលីបង់ និងស៊ីរី មានប្រយោជន៍សម្រាប់ប្រទេសទាំងពីរ
07/31/2026 03:07 PM
EU យល់ព្រមបង្កើតមជ្ឈមណ្ឌលជួយសង្គ្រោះនៅភាគខាងកើតលីប៊ី ខណៈចំនួនជនអន្តោប្រវេសន៍កំពុងកើនឡើង
07/31/2026 03:07 PM
CENTCOM អះអាងថា ពុំមានយន្តហោះអាមេរិកណាមួយ ត្រូវរងការខូចខាត ដោយសារការវាយប្រហាររបស់អ៊ីរ៉ង់ទេ
07/31/2026 03:07 PM
សាម ម៉ីជូ ត្រូវបាននគរបាលនាំខ្លួនដល់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីចោទប្រកាន់
07/31/2026 03:07 PM
អាជ្ញាធរ ​និងមន្ត្រី​ជំនាញខេត្តកំពង់ចាម​ ផ្អាកចរាចរបណ្តោះអាសន្ន ចំពោះ​រថយន្ត​ធន់​ធំ​បើក​ឆ្លង​កាត់«​ទំនប់​កែប្រែ» ក្រោយបាក់ស្រុតជើងទេរមួយចំហៀងដោយគ្រោះធម្មជាតិ
07/31/2026 03:07 PM
Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
07/31/2026 03:07 PM