Eddie Howe លាលែងពីតំណែងអ្នកចាត់ការក្លិប Newcastle United ក្រោយដឹកនាំអស់រយៈពេល ៥ ឆ្នាំ
Chelsea ប្រកាសផ្ទេរ Maxence Lacroix ពី Crystal Palace តម្លៃ ៥២ លានផោន ជាមួយ​កិច្ច​សន្យា​ដល់ឆ្នាំ២០៣២
អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េ Hong Myung-bo សុំទោសក្រោយធ្លាក់ពី World Cup
តើការធ្វើពហិការរបស់ UEFA អាចមានផលប៉ះពាល់អ្វីខ្លះដល់ FIFA?

ព័ត៌មានកីឡា

Iga Swiatek និង Alexander Zverev គ្រងជើងឯកនៅលើទឹកដីកំណើតរៀងខ្លួន

2023/07/31 10:54:50 pm        149
កីឡាការិនីវាយកូនបាល់ប៉ូឡូញ Iga Swiatek និងកីឡាករអាល្លឺម៉ង់ Alexander Zverev បានគ្រងជើងឯកក្នុង ការ​ប្រកួត​កម្ម​វិធី​នៅក្នុងទឹកដីកំណើតរៀងៗខ្លួនចុងសប្តាហ៍កន្លងទៅ។ កីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek បានយកឈ្នះកីឡាការិនីអាល្លឺម៉ង់ Laura Siegemund ៦0 និង ៦-១ នៅទីក្រុងវ៉ាសូវីប្រទេសប៉ូឡូញនៃកម្មវិធី Poland Open។Iga Swiatek ត្រូវលេង ២ ប្រកួតក្នុងមួយថ្ងៃអាទិត្យម្សិលមិញ ពោល​គឺ​ការ​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ត្រូវ​រុញ​មក​បញ្ចប់​នៅ​នៅពេលព្រឹក បន្ទាប់ពីមានភ្លៀងធ្លាក់រំខានការប្រកួតការប្រកួតនៅល្ងាចថ្ងៃសៅរ៍។ងាក​មកការប្រកួតផ្នែកបុរស ការប្រកួតកម្មវិធី Hamburg Open នៅប្រទេសអាល្លឺម៉ង់ កីឡាករម្ចាស់ផ្ទះ Alexander Zverev គឺជាជើងឯកក្រោយយកឈ្នះកីឡាករស៊ែប Laslo Djere នៅវគ្គផ្តាច់ព្រ័ត្រ ៧-៥ និង ៦-៣។ បច្ចុប្បន្នឈរលេខ ១៥ ពិភពលោក Zverev ដែលជាម្ចាស់មេដាយមាសអូឡាំពិកទីក្រុងតូក្យូ បាន​គ្រង​ជើង​ឯក​លើក​ដំបូង​ប៉ុណ្ណោះ​រាប់ពីឆ្នាំ ២០២១។ កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានក្លាយជាកីឡាករអាល្លឺម៉ង់ដំ​បូងប៉ុណ្ណោះរាប់តាំងពីឆ្នាំ ១៩៩៣ ដែលឈ្នះជើងឯក Hamburg Open នេះ បន្ទាប់ពី Michael Stich៕ អត្ថបទ៖នាង សុភាវុធ

ក្រុមម្ចាស់ផ្ទះនូវែស៊ីឡង់ធ្លាក់ពីបាល់ទាត់នារីពិភពលោកក្រោយស្មើស្វ៊ីស

2023/07/31 10:44:30 pm        186
ក្រុមបាល់ទាត់នារីសហម្ចាស់ផ្ទះនូវែស៊ីឡង់ បានធ្លាក់ចេញពីព្រឹត្តិការណ៍បាល់ទាត់នារីជើងឯកពិភពលោកហើយ ក្រោយស្មើក្រុមបាល់ទាត់នារីស្វ៊ីស ០-០ ប្រកួតចុងក្រោយក្នុងពូល A។នូវែស៊ីឡង់ត្រូវការឈ្នះប្រកួតចុងក្រោយនេះដើម្បីទៅកាន់វគ្គបន្ត តែឱកាសមួយចំនួនរបស់ក្រុមម្ចាស់ផ្ទះមិនអាច សំរេចបាន បើទោះជាចាប់ផ្តើមប្រកួតដំបូងក្នុងពូលឈ្នះក្រុមខ្លាំងន័រវេសក្តី។ មួយពិន្ទុប្រកួតចុងក្រោយនេះធ្វើឱ្យនូវែស៊ីឡង់មាន ៤ ពិន្ទុតែឈរលេខ ៣​ ក្នុងពូល បន្ទាប់ពីក្រុមន័រវេសដែលដំបូងមានត្រឹម ១ ពិន្ទុនោះ បានយកឈ្នះក្រុមពីអាស៊ីអាគ្នេយ៍ហ្វីលីពីន ៦-០។ អតីតក្រុមជើងឯកពិភពលោកន័រវេសរកបានដល់ទៅ ៦ គ្រាប់ ជាពិសេសកីឡាការិនី Sophie Haug រកបានដល់ទៅ ៣ គ្រាប់ម្នាក់ឯងដើម្បីមាន ៤ ពិន្ទុតែឈរលេខ ២ ដោយមានគ្រាប់ចំណេញ ៥ គ្រាប់ឡើងទៅកាន់វគ្គបន្តជាមួយក្រុមលេខ ១ ក្នុងពូលស្វ៊ីសដែលមាន ៥ ពិន្ទុ។ ងាកមកការប្រកួតនៅក្នុងពូល H វិញក្រុមនារីកូឡុំប៊ីធ្វើឱ្យមានការភ្ញាក់ផ្អើល តាមរយៈជ័យជំនះលើក្រុមជើងឯក ២ សម័យអាល្លឺម៉ង់ ២-១។ Linda Caicedo បើកការនាំមុខឱ្យកូឡុំប៊ីនៅនាទីទី ៥២ តែហៀបនឹងចប់ទៅហើយអាល្លឺម៉ង់ក៏តាមស្មើវិញនៅនាទីទី ៨៩ ដោយបាល់ពិន័យ ១១ ម៉ែត្ររបស់ Alexandra Popp។ យ៉ាងណាក្តី មិនទាន់ចប់ឡើយកូឡុំប៊ីក៏រកបានគ្រាប់ជ័យជំនះនៅនាទីទីចុងក្រោយបំផុត ៩០+៧ ដោយ Manuela Vanegas ធ្វើឱ្យអាល្លឺម៉ង់ស្គាល់បរាជ័យក្នុងពូលនៅ World Cup លើកដំបូងរាប់តាំងពីឆ្នាំ ១៩៩៥។ នៅក្នុងពូលនេះដែរ ក្រុមបាល់ទាត់នារីម៉ារ៉ុករកបានជ័យជំនះលើកដំបូងបំផុតក្នុងព្រឹត្តិការណ៍បាល់ទាត់នារីពិភពលោកតាមរយៈគ្រាប់បាល់របស់ Ibtissam Jraidi តាំងពីនាទីទី ៦។ នៅក្នុងពូល H នេះកូឡុំប៊ីមាន ៦ ពិន្ទុពេញ តាមពីក្រោយដោយអាល្លឺម៉ង់ និងម៉ារ៉ុកមាន ៣ ពិន្ទុដូចគ្នាខណៈ កូរ៉េមាន ០ ពិន្ទុ៕ អត្ថបទ៖នាង សុភាវុធ

Manchester United ព្រមព្រៀងតម្លៃ ៧២ លានផោននាំយក Rasmus Hojlund ពី Atalanta

2023/07/31 10:36:11 pm        83
ក្លិបបិសាចក្រហម Manchester United បាន​ឈានដល់​កិច្ច​ព្រមព្រៀង​ហើយ​ក្នុង​ការ​នាំយក​ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាក Rasmus Hojlund ពីក្លិបអ៊ីតាលី Atalanta ក្នុងតម្លៃ ៧២ លានផោន នេះ​បើ​តាម​ការ​ចុះផ្សាយរបស់សារព័ត៌មានធំៗ នៅអង់គ្លេស។កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានព្រមព្រៀងក្នុងតម្លៃ ៧២ លានផោន កិច្ចសន្យា ៥ ឆ្នាំអម​ជាមួយ​ជម្រើស​បន្ត​បន្ថែមមួយឆ្នាំទៀត។ Rasmus Hojlund នឹងក្លាយជាកីឡាករដែលមានតម្លៃផ្ទេរខ្ពស់បំផុតទី ៦ ក្នុងប្រវត្តិសាស្រ្តរបស់ Manchester United និងក្លាយជាកីឡាករទី ៣ ដែលមកកាន់ Old Trafford រដូវក្តៅនេះបន្ទាប់ពី Mason Mount ពី Chelsea និងអ្នកចាំទី Andre Onana ពី Inter Milan។Hojlund ដែលធ្លាប់លេងនៅក្លិបដាណឺម៉ាក FC Copenhagen និងក្លិបអូទ្រីស Sturm Graz ទើប​បានផ្លាស់ទៅកាន់ Atalanta នៅពេលចាប់ផ្តើមរដូវកាល ២០២២-២៣ ប៉ុណ្ណោះ។ រដូវកាលដំបូងរបស់កីឡាករវ័យ ២០ ឆ្នាំរូបនេះ ស៊ុតបញ្ចូលទីបាន ៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៣២ លើក៕ អត្ថបទ៖ នាង សុភាវុធ

Max Verstappen បន្តឈ្នះ ៨ ទីលានជាប់គ្នាក្រោយជ័យជំនះនៅប៊ែលហ្ស៊ិក

2023/07/31 06:18:41 pm        165
អ្នកការពារតំណែងជើងឯក Formula One ពិភពលោក Max Verstappen នៅតែ​បន្តជ័យ​ជំនះ​របស់​ខ្លួន ៨ ទីលានជាប់គ្នាក្រោយឈ្នះការប្រកួត F1 នៅប្រទេសប៊ែលហ្ស៊ិកកាលពីថ្ងៃអាទិត្យ។ នេះ​ជាការប្រកួតចុងក្រោយរបស់ F1 មុនសម្រាប់រដូវក្តៅ ខណៈដែល Max Verstappen នៅ​ពេល​នេះ​កាន់ ១២៥ ពិន្ទុមិត្តរួមក្រុម Red Bull កីឡាករម៉ិកស៊ិក Sergio Perez មុន​សម្រាក​លំហែរ​កាយរដូវក្តៅរបស់ខ្លួន។ ជើងឯកពិភពលោក ២ សម័យរូបនេះបានមកដល់ទីព្រ័ត្រដោយវ៉ាផុតមិត្តរួមក្រុម​ Sergio Perez ខណៈ Red Bull បញ្ចប់ការប្រកួតដោយចំណាត់ថ្នាក់លេខ ១ និងលេខ ២។ កីឡាកររបស់ Ferrari, Charles Leclerc ទទួល​បាន​តំណែង​ក្រោយ​គេ​នៃ​វេទិកា​កិត្តិយស​ក្រោយ​មក​ដល់​ទីព្រ័ត្រចំណាត់ថ្នាក់លេខ ៣ តាមពីក្រោយដោយ Lewis Hamilton និង Fernando Alonso​។Formula One នឹងសម្រាកស្ទើរពេញមួយខែ មុនត្រលប់មកវិញនៅថ្ងៃទី ២៧ ខែសីហា​នៅ​ប្រទេស​ហូឡង់​ដែលជាទឹកដីរបស់ Max Verstappen៕ អត្ថបទ៖នាង សុភាវុធ 

បាល់ទះមហាផ្ទៃ ឈ្នះមេដាយមាស World Police ខណៈកីឡា ៣ប្រភេទទៀត ឈ្នះមេដាយ ១៧គ្រឿង

2023/07/31 05:47:40 pm        772
ក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយសរុប ១៨គ្រឿងហើយ ក្រោយដំណើរការប្រកួតបាន ២ថ្ងៃ ក្នុងព្រឹត្តិការណ៍កីឡានគរបាល និងកងពន្លត់អគ្គិភ័យពិភពលោក លើកទី២០ ឆ្នាំ២០២៣ (The 20th World Police & Fire Games 2023) នាទីក្រុង Winnipeg ប្រទេសកាណាដា កាលពីចុងសប្ដាហ៍កន្លងទៅ ខណៈក្រុមបាល់ទះក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស ក្រោយយកឈ្នះគូប្រជែង ៨ប្រកួតជាប់ៗគ្នា ។សម្រាប់ការចូលរួមលើកដំបូងក្នុងព្រឹត្តិការណ៍កីឡានគរបាលពិភពលោកនេះ ក្រុមបាល់ទះក្រសួងមហាផ្ទៃ ដែលតំណាងក្រុមកីឡានគរបាលជាតិកម្ពុជា ធ្វើបានយ៉ាងល្អ ដោយវគ្គជម្រុះ បានយកឈ្នះក្រុមម្ចាស់ផ្ទះ Thunder ២-០សិត, ឈ្នះក្រុម NYPD Finest ២-០សិត, ឈ្នះក្រុម United Volleyball USA របស់អាមេរិក ២-០សិត, ឈ្នះក្រុម Winnipeg Golden Boys របស់កាណដា ២-០សិត, ឈ្នះក្រុម CBMDF ២-០សិត និងបន្ដឈ្នះក្រុមកាណាដា Team BC ២-០សិត ។ជ័យជម្នះ ៦ប្រកួតផ្ទួនៗនេះ នាំឲ្យក្រុមបាល់ទះក្រសួងមហាផ្ទៃ ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយបន្ដយកឈ្នះក្រុម PMFC របស់ប្រេស៊ីល ដោយលទ្ធផល ២-០សិត ដើម្បីកក់កៅអីវគ្គផ្ដាច់ព្រ័ត្រ ដោយជួបក្រុម CBMDF ជាថ្មី ខណៈក្រុមបាល់ទះក្រសួងមហាផ្ទៃ នៅតែរក្សាកំណត់ត្រាដ៏ល្អរបស់ខ្លួន ដោយបន្ដយកឈ្នះក្រុមប្រេស៊ីលនេះ ក្នុងលទ្ធផល ៣-០សិត ដើម្បីគ្រងមេដាយមាសលើវិញ្ញាសាបាល់ទះបុរសក្នុងសាលតែម្ដង ។ក្រឡេកទៅកីឡា ៣ប្រភេទៀត ដែលក្រុមកីឡានគរបាលជាតិកម្ពុជា ដណ្ដើមបានមេដាយ គឺកីឡាចំបាប់ វាយកូនឃ្លីលើតុ និងកីឡាហែលទឹក ដែលដណ្ដើមបានមេដាយសរុប ១៧គ្រឿង ក្នុងនោះកីឡាចំបាប់ ដណ្ដើមបានមេដាយមាស ៣ និងប្រាក់ ៤, កីឡាវាយកូនឃ្លីលើតុ ដណ្ដើមបានមេដាយមាស ២ និងប្រាក់ ៣ និងកីឡាហែលទឹក ឈ្នះមេដាយមាស ៣ និងប្រាក់ ២។ សរុបលទ្ធផលបណ្ដោះអាសន្ន ក្រោយដំណើរការប្រកួតបាន ២ថ្ងៃ គឺកម្ពុជាឈ្នះមេដាយចំនួន ១៨គ្រឿង (មាស ៩ និងប្រាក់ ៩គ្រឿង) ។គួរដឹងថា ព្រឹត្តិការណ៍ The 20th World Police and Fire Games 2023 នៅកាណាដា ចាប់ប្រកួតពីថ្ងៃទី២៨ ខែកក្កដា រហូតដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ដោយមានអត្តពលិកជានគរបាលជាង ៧០ប្រទេសចូលរួម ក្នុងនោះក៏មានក្រុមកីឡានគរបាលជាតិចំនួន ១៣ប្រភេទកីឡាចូលរួមដែរ ៕ អត្ថបទ លីឈុនឡា 

កីឡាការិនីហូឡង់ Demi Vollering គ្រងជើងឯកប្រណាំងកង់ Tour de France នារី

2023/07/31 05:37:31 pm        150
កីឡាការិនីប្រណាំងកង់ហូឡង់ Demi Vollering បានក្លាយជាជើងឯកនៃការប្រកួតប្រណាំងកង់ Tour de France ផ្នែកនារីជាលើកដំបូងក្នុងអាជីព បន្ទាប់ពីទទួលបានចំណាត់ថ្នាក់លេខ ២ នៅ ដំណាក់​កាលចុងក្រោយថ្ងៃអាទិត្យម្សិលមិញនៅទីក្រុង Pau ប្រទេសបារាំង។ ដំណាក់កាលចុងក្រោយដែលមានចំងាយផ្លូវត្រឹម ២២.៦ គីឡូម៉ែត្រ ជាដំណាក់​កាល​ប្រណាំង​យក​ថេរ​វេលាផ្ទាល់ខ្លួន កីឡាការិនីស្វ៊ីស Marlen Reusser ជាអ្នកឈ្នះ​ដោយ​ប្រើវេ​លា​តិច​ជាង​គេ​ត្រឹម​ ២៩ នាទី ១៥ វិនាទី តាមពីក្រោយដោយកីឡាករ Demi Vollering របស់ក្រុម SD Worx យឺត​ជាង ១០ វិនាទី និងលេខ ៣ ក្នុងដំណាក់កាលបានទៅកីឡាការិនីប៊ែលហ្ស៊ិក Lotte Lopecky យឺតជាង ៣៨ វិនាទី។ Lotte Kopecky ដែលនាំមុខស្ទើរគ្រប់ដំណាក់កាលនោះ បានខាត​បង់​ពេល​វេលា​ច្រើន​នៅ​ដំណាក់​ចុង​ក្រោយនេះ ដែលធ្វើឱ្យបាត់បង់ជើងឯកទៅកាន់ Demi Vollering ដែលតែង​តែ​តាម​ពី​ក្រោយ​ប្រកៀក​ប្រកិតកន្លងមក ខណៈ Kopecky បានត្រឹមខកចិត្តត្រឹមជាជើងឯករង។ លេខ ៣ បានទៅកីឡាការិនីប៉ូឡូញ Katarzyna Niewiadoma ខណៈលេខ ៤ បាន​ទៅ​អ្នក​ការពារ​តំណែង​ជើងឯក កីឡាការិនីហូឡង់វ័យ ៤០​ឆ្នាំ Annemiek van Vleuten ដែល​បាន​ប្រកាស​ចូលនិវត្តន៍នៅដំណាច់រដូវកាលនេះ៕ អត្ថបទ៖នាង សុភាវុធ

ជប៉ុន និងអេស្ប៉ាញឡើងវគ្គ១៦ក្រុមចុងក្រោយ បាល់ទាត់នារីជើងឯកពិភពលោក

2023/07/27 07:04:14 pm        268
ក្រុមបាល់ទាត់នារីជប៉ុនបានកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយ​ហើយ​នៃ​ព្រឹត្តិការណ៍​បាល់ទាត់នារី​ជើងឯកពិភពលោកក្រោយជ័យជំនះលើក្រុមនារីកូស្តារីកា ២-០។ Hikaru Naomoto និង Aoba Fujino រកបានម្នាក់មួយគ្រាប់នៅក្នុងវគ្គទី ១ ឱ្យក្រុមជើងឯកឆ្នាំ ២០១១ មួយនេះ ឡើងវគ្គបន្តទោះបីនៅសល់មួយប្រកួតចុងក្រោយនៅក្នុងពូល C នេះក៏ដោយ។ ការកក់កៅអីនៅវគ្គ ១៦ ក្រុមចុងក្រោយរបស់ជប៉ុន ក៏អាស្រ័យ​ដោ​យ​ក្រុម​អេស្ប៉ាញ​ឈ្នះ​ហ្សាំប៊ី​ផង​ដែរ​នៅក្នុងពូល C នេះ។ កីឡាការិនី Jenni Hermoso និង Alba Redondo រកបានម្នាក់ពីរគ្រាប់ដូចគ្នាឱ្យអេស្ប៉ាញ ខណៈ​មួយគ្រាប់ទៀត ធ្វើបានដោយ Teresa Abelleira ដែលជាអ្នកបើកការនាំមុខ។ ជ័យជំនះរបស់ជប៉ុន និងអេស្ប៉ាញ ធ្វើឱ្យក្រុមទាំងពីរមាន ៦ ពិន្ទុដូចគ្នានៅក្នុងពូល C នេះ​កក់​កៅ​អី​នៅ​វគ្គ ១៦ ក្រុមចុងក្រោយមុនគេ ខណៈក្រុមកូស្តារីកា និងហ្សាំប៊ីក្លាយ​ជា​ក្រុម​ដែល​ធ្លាក់​មុន​គេ​ផង​ដែរ​ក្នុងព្រឹត្តិការណ៍។ ជប៉ុន និងអេស្ប៉ាញ នឹងត្រូវជួបគ្នាប្រកួតចុងក្រោយក្នុងពូលនៅថ្ងៃទី ៣១​ ខែ​កក្កដា​ដើម្បី​ដឹង​ថា​ក្រុម​ណាលេខ១ ក្នុងពូល។ ចំណែកការប្រកួតចុងក្រោយគេនៅថ្ងៃពុធម្សិលមិញ ជាការប្រកួតនៅក្នុងពូល B កាណាដា​រក​បាន​បីពិន្ទុ​ដំបូង​របស់ខ្លួន និងជាជ័យជំនះដែលធ្វើឱ្យក្រុមនារីអៀកឡង់ធ្លាក់ពីការប្រកួតផងដែរ។ អៀកឡង់បើកការនាំមុខមុនតាំងពីនាទីទី ៤ ដោយប្រធានក្រុម Katie McCabe តែ​ត្រូវ​កាណាដា​វាយ​បក​វិញ​តាមរយៈគ្រាប់បាល់ចូលទីខ្លួនឯងរបស់ខ្សែការពារ Megan Connolly និង​គ្រាប់​បាល់​ជ័យ​ជំនះ​នៅវគ្គទី ២ ដោយ Adriana Leon។ នេះជាជ័យជំនះរបស់កាណាដាក្រោយស្មើនីហ្ស៊េរីយ៉ាប្រកួតទី ១ និងឡើង​ឈរ​លើគេ​ក្នុង​ពូល​បណ្តោះ​អាសន្នមាន ៤ពិន្ទុ៕​ អត្ថបទ៖នាង សុភាវុធ

កីឡាការិនីអូស្រ្តាលី O’Callaghan បំបែកកំណត់ត្រាហែលសេរី ២០០ ម៉ែត្រនៅការប្រកួត​ហែកទឹកពិភពលោក

2023/07/27 06:42:45 pm        214
កីឡាការិនីហែលទឹកអូស្រ្តាលី Mobile O’Callaghan បានបំបែក​កំណត់​ត្រា​បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ហែលចំងាយ ២០០ ម៉ែត្រ បែប​សេរី ​តាមរយៈ​ជ័យជំ​នះ​នៅ​ព្រឹត្តិការណ៍​ហែល​ទឹក​ជើង​ឯកពិភពលោកនៅប្រទេសជប៉ុន។ Mobile O’Callaghan បានចំណាយពេល ១ នាទី ៥២ វិនាទី ៨៥ ដើម្បីឈ្នះមេដាយមាស និង​បំបែក​កំណត់ត្រា១ នាទី ៥២ វិនាទី ៩៨ ដែលមានអាយុកាល ១៤ ឆ្នាំធ្វើបាន​ដោយ​កីឡាការិនី​អ៊ីតាលី Federica Pellegrini នៅក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ផង​ដែរ​នៅ​ទីក្រុង​រ៉ូម​កាល​ពី​ឆ្នាំ២០០៩។ កីឡាការិនីអូស្រ្តាលីមួយរូបទៀត Ariarne Titmus ទទួលបានមេដាយប្រាក់ក្នុងវិញ្ញាសារនេះ ខណៈ​កីឡាការិនីកាណាដា Summer McIntosh ទទួលបានមេដាយសំរិទ្ធ៕ អត្ថបទ៖នាង សុភាវុធ 

Isco សម្រេចចិត្តរួមជាមួយ Real Betis ក្រោយចាកចេញពី Sevilla

2023/07/27 06:32:56 pm        164
ខ្សែបម្រើអេស្ប៉ាញ Isco បានសំរេចចិត្តរួមជាមួយក្លិបបាល់ទាត់ Real Betis ហើយ​ក្រោយ​ចាក​ចេញ​ពី Sevilla ដោយទទួលបានកិច្ចសន្យា ១ ឆ្នាំ។កីឡាករវ័យ ៣១ ឆ្នាំរូបនេះនៅទំនេរពីអាជីពបាល់ទាត់របស់ខ្លួនតាំងពីបញ្ចប់កិច្ចសន្យាជាមួយ Sevilla កាលពីខែធ្នូ ពោលគឺ ៤ ខែបន្ទាប់ពីចុះកិច្ចសន្យា។   Isco ដែលបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិអេស្ប៉ាញបាន ៣៨ លើក បានស៊ុតបញ្ចូលទី ១ គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ១៩ ប្រកួតឱ្យ Sevilla។អ្នកគាំទ្រជាង ១ ម៉ឺននាក់បានចូលរួមពិធីបង្ហាញ Isco ពេលទៅ Sevilla កាលពីខែសីហាឆ្នាំមុន មុន​ពេលដែលគ្រូបង្វឹក Julen Lopetegui ត្រូវបានដកតំណែងនៅខែតុលា។Isco បានផ្លាស់ទៅកាន់ Sevilla បន្ទាប់ពី ៩ ឆ្នាំដ៏ជោគជ័យជាមួយ Real Madrid ដែល​រួម​មា​ន​ឈ្នះជើ​ងឯក UEFA Champions League ៥ លើក La Liga ៣ លើក។ Isco ធ្លាប់ស៊ុតបញ្ចូលទីសរុប ៥៣ គ្រាប់ក្នុងការបង្ហាញខ្លួន ៣៥៣ ប្រកួតឱ្យ Real Madrid៕ អត្ថបទ៖នាង សុភាវុធ

Jordan Henderson ចេញវិដេអូលាអ្នកគាំទ្រ Liverpool ទៅចលរួមជាមួយ Al-Ettifaq

2023/07/27 06:16:27 pm        195
ខ្សែបម្រើអង់គ្លេស Jordan Henderson បានបញ្ជាក់ពីការចាកចេញពី Liverpool ក្រោយ​ចំណាយ​ពេល ១២ ឆ្នាំ ដើម្បីចូលរួមជាមួយក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Ettifaq។កីឡាករ​វ័យ ៣៣ ឆ្នាំរូបនេះបានសំរេចផ្លាស់ទៅក្លិបនៅ Saudi Pro League មួយ​នេះ​ក្នុង​តម្លៃ​ផ្ទេរ​ដែល​គេរំពឹងថា ១២លានផោន។Jordan Henderson បានបង្ហោះវីដេអូលាអ្នកគាំទ្រ Liverpool នៅលើបណ្តាញសង្គម Instagram របស់ខ្លួន ដោយនិយាយថា Liverpool ជាក្លិបដែល​ធ្វើ​ឱ្យ​រូប​គេ​មាន​អាជីព​បាល់​ទាត់​ដ៏​ល្អ​មួ​យ Liverpool នឹងស្ថិតក្នុងចិត្តរហូតដល់ថ្ងៃស្លាប់។ Jordan Henderson ផ្លាស់មកកាន់ Liverpool កាលពីខែមិថុនាឆ្នាំ ២០១១ ក្នុងតម្លៃ ២០ លាន​ផោនពី Sunderland បង្ហាញខ្លួនសរុប ៤៩១ ប្រកួតរកបាន ៣៣ គ្រាប់ និង ៥៨ បាល់បញ្ជូន ជួយ​ Liverpool ឈ្នះជើងឯក UEFA Champions League, English Premier League, FA Cup, League Cup, UEFA Super Cup និង FIFA Club World Cup ផងដែរ៕ អត្ថបទ៖នាង សុភាវុធ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

​រដ្ឋមន្ត្រី​ការបរទេស​អ៊ីរ៉ង់ក្រើន​​រំលឹក​​សមភាគីអឺរ៉ុប ជុំវិញការ​ព្រម​ឱ្យ​អាមេរិក​ប្រើប្រាស់មូលដ្ឋានទ័ពធ្វើ​ប្រតិបត្តិការ
07/31/2026 05:07 PM
ទឹកជ្រោះ Iguazu ធ្លាក់ខ្លាំងយ៉ាងគំហក់ ពេលដែលកម្រិតទឹកទន្លេឡើងនៅអាមេរិកខាងត្បូង
07/31/2026 05:07 PM
គុយបានិយាយថា កំណែទម្រង់សេដ្ឋកិច្ចគឺជាជម្រើសអធិបតេយ្យភាព មិនមែនជាការឆ្លើយតបនឹងសម្ពាធ អាមេរិកទេ
07/31/2026 05:07 PM
ការវាយប្រហារយានដ្រូនបង្កអគ្គិភ័យនៅរោងចក្រថាមពលនៅតំបន់ Volgograd របស់រុស្ស៊ី
07/31/2026 04:07 PM
យោធាអេស្ប៉ាញ ត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Ceuta ខណៈការកញ្រ្ជោលឡើងចំនួនជនអន្តោប្រវេសន៍
07/31/2026 04:07 PM
អ្នកការទូតរុស្ស៊ី៖ ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងសមុទ្រខ្មៅ បង្កក្តីបារម្ភយ៉ាងខ្លាំង
07/31/2026 04:07 PM
តំបន់មួយចំនួននៅប្រទេសជប៉ុនប្រឈមកម្តៅខ្លាំង រួមទាំងតំបន់រងគ្រោះដោយរញ្ជួយដី
07/31/2026 04:07 PM
អ៊ីតាលី អាចផ្អាកកិច្ចព្រមព្រៀងតំបន់ Schengen ជាមួយអេស្ប៉ាញ ក្រោយជនអន្តោប្រវេសន៍សម្រុកឆ្លងកាត់
07/31/2026 04:07 PM
រដ្ឋាភិបាលនេប៉ាល់ ដាក់បម្រាមគោចរ ខណៈភាពតានតឹងរវាងសហគមន៍កើនឡើង
07/31/2026 04:07 PM
រាជរដ្ឋាភិបាលកំពុងដោះស្រាយបញ្ហាប្រឈម MSMEs ដើម្បីកែលម្អបរិយាកាសធុរកិច្ច
07/31/2026 04:07 PM